បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Nary Lay
- អ្នកកែសម្រួល៖ Sophea Tim, Navin Chea
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Nicole Harari, SO Than, Sophea Tim, Alexandra Gavilano
បន្លែធម្មជាតិ
technologies_2098 - ប្រទេសកម្ពុជា
- សង្ខេបជា PDF
- សេចក្តីសង្ខេបពេញលេញជាទម្រង់ PDF សម្រាប់បោះពុម្ព
- សេចក្តីសង្ខេបពេញលេញទម្រង់អ៊ីនធឺនេត
- សេចក្តីសង្ខេបពេញលេញ (មិនមានទម្រង់ជាក់លាក់)
- បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ: 12 ខែ កក្កដា ឆ្នាំ 2018 (inactive)
- បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ: 12 ខែ កក្កដា ឆ្នាំ 2018 (inactive)
- បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ: 20 ខែ សីហា ឆ្នាំ 2018 (inactive)
- បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ: 4 ខែ កញ្ញា ឆ្នាំ 2019 (public)
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
ប្រធានទទួលបន្ទុករួមនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
អ្នកប្រើប្រាស់ដី:
សុខឡាង អ៊ី
(+855) 71 964752
មិនមានអ៊ីម៉ែល
កសិករ
ភូមិ តាម៉ៅលើ ឃុំ កំពង់គ ស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះ
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
មន្ត្រីនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:
លី សារ៉ាវុធ
(+855) 89 796 786
saravuthly123@gmail.com
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី
ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
13/04/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការដាំបន្លែឆ្លាស់រង ដោយប្រើប្រភេទផ្សេងៗគ្នា (សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ និងត្រកួន) ដើម្បីកាត់បន្ថយការបំផ្លាញពីសត្វល្អិតដោយរួមផ្សំជាមួយការសម្លាប់មេរោគក្នុងដីមុនពេលដាំដោយប្រើកំបោរ ហើយក៏បានប្រើថ្នាំកំចាត់សត្វល្អិតផ្សំពីរុក្ខជាតិផងដែរក្នុងពេលដាំដុះ។ បច្ចេកទេសនេះបានអនុវត្តលើការដាំបន្លែតាមច្រាំងទន្លេមេគង្គក្នុងខេត្តក្រចេះ។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ការដាំដំណាំឆ្លាស់ជាវិធីសាស្ត្រនៃប្រព័ន្ធដាំដុះដែលមានការដាំដំណាំប្រភេទផ្សេងៗក្នុងរងដោយឡែកៗ ហើយឆ្លាស់រៀងគ្នាក្នុងពេលតែមួយ (Pawan et al., 2012)។ ដំណាំដែលកសិករបានជ្រើសរើសយកមកដាំរួមមាន សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ និងត្រកួន។ បច្ចេកទេសនេះបានអនុវត្តនៅលើផ្ទៃដីទំហំ ១០៨០ ម៉ែត្រការ៉េនៅតាមច្រាំងទន្លេមេគង្គ ក្នុងខេត្តក្រចេះ។ ក្នុងការអនុវត្តបច្ចេកទេសនេះកសិករបានរៀបចំដី រួចហើយលើកជារងកាត់ទទឹងជម្រាលច្រាំងទន្លេ។ នៅរងដំបូងដាំសាឡាដរងបន្តបន្ទាប់ដាំស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ ត្រកួន រួចសារឡើងវិញដោយចាប់ផ្តើមពីសាឡាដដដែល។ ការដាំដំណាំចម្រុះ ហើយឆ្លាស់គ្នាបានជួយកាត់បន្ថយការបំផ្លាញពីសត្វល្អិតដោយដំណាំសាឡាដជាប្រភេទបន្លែដែលសត្វល្អិតមិនចូលចិត្តស៊ីដោយសារវាមានរសជាតិល្វីង។ នៅពេលដែលដាំដំណាំឆ្លាស់សត្វល្អិតដែលមិនត្រូវការប្រភេទដំណាំនេះវានឹងបកត្រឡប់ថយក្រោយវិញដែលជាហេតុជួយកាត់បន្ថយការបំផ្លាញពីសត្វល្អិតដល់ដំណាំនៅរងបន្ទាប់ដែលជាប្រភេទដែលសត្វល្អិតចូលចិត្ត និយាយរួម គឺការបំភ័ន្តសត្វល្អិតដោយ បន្លែដែលសត្វល្អិតមិនចូលចិត្ត។
ដំណាំងាយនឹងទទួលរងការបំផ្លាញទាំងស្រុងពីសត្វល្អិតនៅពេលដែលដាំដំណាំតែមួយប្រភេទកបនឹងសត្វល្អិតប្រភេទណាមួយនោះ តែបើដាំឆ្លាស់ទោះបីជារងការបំផ្លាញលើដំណាំប្រភេទណាមួយក៏នៅសល់ប្រភេទដំណាំផ្សេងទៀតដែលមិនរងការខូចខាតដែរ។ ដើម្បីអនុវត្តន៍បច្ចេកទេសនេះឱ្យកាន់តែមានប្រសិទ្ធភាពកសិករបានប្រើប្រាស់ថ្នាំពុលធម្មជាតិដែលអាចផលិតបានដោយខ្លួនឯងផ្ទាល់ដោយ ប្រើគ្រឿងផ្សំពីរុក្ខជាតិដូចជា សម្បកស្តៅ វល្លិបណ្តូលពេជ្រ សម្បកស្លែង មើមក្បៀស។ល។ យកមកបុកហើយត្រាំទឹកទុកក្នុងរយៈពេល ១៥ ថ្ងៃទើបអាចយកមកប្រើប្រាស់បាន (Yang et al, 2006)។ ទឹកថ្នាំ ១ លីត្រ លាយជាមួយទឹកធម្មតា ១៥ លីត្របាញ់ទៅលើដំណាំ ពេលសង្កេតឃើញមានវត្តមានសត្វល្អិតចង្រៃ ហើយធ្វើការត្រួតពិនិត្យជាទៀងទាត់រៀងរាល់ថ្ងៃ។
ចំពោះការរៀបចំដីវិញគឺ ភ្ជួរដីហាលពី ៧ ទៅ ៨ ថ្ងៃទើបលើកជារង និងរោយកំបោរសទុកផ្អាប់រយៈពេល ៦ ថ្ងៃដើម្បីសម្លាប់មេរោគនៅក្នុងដី។ ការសាបកូនស្ពៃក្រញ៉ាញ់ ស្តៃតឿ ស្ពៃចង្កឹះ គឺមានរយៈពេល ២០ ថ្ងៃ ទើបយកមកស្ទូង (ចំណែកត្រកួន គឺដាំដោយគ្រាប់ផ្ទាល់តែម្តង) ដោយឡែកសាឡាដសាបរយៈពេលតែ ១០ថ្ងៃ គឺអាចយកមកស្ទូងបាន។ សាឡាដក្រោយពេលស្ទូងបាន ៣០ ថ្ងៃ គឺអាចប្រមូលផលបាន ចំពោះស្ពៃ និងត្រកួនវិញ គឺប្រមូលផលក្រោយពេលស្ទូង រយៈពេល ៣៨ ថ្ងៃ។ កសិករប្រើជីសរីរាង្គ និងលាមកគោដើម្បីបង្កើនជីជាតិដី។ រីឯការធ្វើរង គឺធ្វើទទឹងជម្រាលដើម្បីការពារការហូរច្រោះដីនៅពេលមានភ្លៀង។ លើសពីនេះដើម្បីការពារកម្តៅថ្ងៃ និងការពារភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិករបានសង់ជារោងបណ្តោះអាសន្នមានកម្ពស់ ២ ម៉ែត្រ ដោយប្រើបង្គោលឫស្សីធ្វើជារោងដោយប្រក់ដំបូលដោយស្បៃ និងហ៊ុមព័ទ្ធជុំវិញដោយស្បៃ ដើម្បីការពារសត្វល្អិត និងសត្វពាហនៈដូចជាឆ្កែ និងមាន់ជាដើម។ ចំពោះតម្លៃកសិផលក្នុង ១ គីឡូក្រាម គឺស្ពៃតឿលក់បានតម្លៃពី ៣០០០ រៀល ទៅ ៤០០០ រៀល ត្រកួនតម្លៃ ២០០០ រៀល ស្ពៃចង្កឹះតម្លៃ ២០០០ រៀល ទៅ ៣០០០ រៀល ស្ពៃក្រញ៉ាញ់តម្លៃពី ៣០០០ រៀល ទៅ ៣៥០០ រៀល និងសាឡាដតម្លៃ ៤០០០ រៀល។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
ជាដីដែលនៅមាត់ច្រាំងទន្លេមេគង្គ
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
- តិចជាង 10ឆ្នាំមុន (ថ្មី)
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
- កាត់បន្ថយការហូរច្រោះដីដោយធ្វើរងទទឺងជម្រាល។ ការពារការចាំងចូលនូវពន្លឺខ្លាំងរបស់ព្រះអាទិត្យ និងទឹកភ្លៀង កាត់បន្ថយសត្វល្អិតចង្រៃ
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :
សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ និងត្រកួន
ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:
មុនពេលកសិករអនុវត្តន៍ការដាំដំណាំឆ្លាស់ និងដំណាំវិលជុំ គាត់ដាំតែខ្លឺមបារាំងតែមួយមុខគត់។
3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
ប្រើទឹកទន្លេមេគង្គ
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 3
សូមបញ្ជាក់:
កសិករដាំបន្លែចាប់ពីខែវិច្ឆិកា ដល់ខែកក្កដា ដោយដំណាំមានអាយុកាលជាមធ្យមគឺ ៤៥ ថ្ងៃ។
ដង់ស៊ីតេនៃសត្វចិញ្ចឹម (បើពាក់ព័ន្ធ):
មិនមានចិញ្ចឹមសត្វទេ
3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
- ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
- បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)
3.5 ការសាយភាយនៃបច្ចេកទេស
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ
- S4: កម្រិតភ្លឺ រណ្តៅ
- S9: រោងដំណាំ និងរោងចិញ្ចឹមសត្វ
វិធានការគ្រប់គ្រង
- M5: គ្រប់គ្រង/ ការប្លាស់ប្តូរសមាសភាពពូជ
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការហូរច្រោះដីដោយសារទឹក
- Wr: សំណឹកដីច្រាំងទន្លេ
ការបាត់បង់រូបសាស្ត្រនៃដី
- Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស
កសិករលើករងកម្ពស់ ១៥ សង់ទីម៉ែត្រ ទទឹង ១.២០ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រដោយលើករងទទឹងជម្រាលដើម្បីការពារការហូរច្រោះដីនៅពេលភ្លៀងខ្លាំង។ គាត់ដាំសាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ត្រកួន និងស្ពៃក្រញ៉ាញ់ឆ្លាស់រងគ្នាដើម្បីការពារសត្វល្អិតកុំឱ្យមកបំផ្លាញដំណាំ។ គាត់បានធ្វើរោងដំណាំកម្ពស់ ២ ម៉ែត្រដោយប្រើសំណាញ់ជាដំបូលដើម្បីការពារកម្តៅថ្ងៃ និងទឹកភ្លៀង។ សម្ភារសម្រាប់ប្រើប្រាស់ គឺសំណាញ់ ៣ ដុំ បង្គោលឫស្សី ២៦ ដើម និងស្បៃសម្រាប់ព័ទ្ធជុំវិញជារបងចំនួន ៥ ដុំ។ ចំណែកឯ សម្ភារសម្រាប់ស្រោចស្រពរួមមាន ធុងស្តុកទុកទឹកស្រោចបន្លែពេលដាំដំបូង ហើយទុយោទឹកប្រវែង ៧០០ ម៉ែត្រ សម្រាប់បូមទឹកស្រោចស្រព។
4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
១០៨០ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
17,000
4.4 សកម្មភាពបង្កើត
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា | |
---|---|---|---|
1. | ជួលដីសម្រាប់ដាំបន្លែ | ក្សេត្រសាស្ត្រ | ខែវិច្ឆិកា ដល់ខែមិថុនា |
2. | រៀបចំដី (ភ្ជួរដីហាល លើករង និងបាចកំបោរ) | ក្សេត្រសាស្ត្រ | ខែឧសភា |
3. | ទិញសម្ភារសម្រាប់សាងសង់ (ស្បៃនីឡុង បង្គោលឫស្សី ធុងទឹក ចានដែក) | រចនាសម្ព័ន្ធ | ពេលដាំដុះ |
4. | គ្រាប់ពូជ | ក្សេត្រសាស្ត្រ | ពេលដាំដុះ |
5. | ជីសរីរាង្គ និងលាមកសត្វ | ក្សេត្រសាស្ត្រ | ពេលដាំដុះ និងថែទាំ |
មតិយោបល់:
ជីសរីរាង្គទិញពីក្រុមហ៊ុនវ៉ាន់ ឡុង
4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | រៀបចំដី | នាក់-ថ្ងៃ | 3,0 | 17000,0 | 51000,0 | 100,0 |
សម្ភារៈ | ម៉ាស៊ីនបូមទឹក | គ្រឿង | 1,0 | 1000000,0 | 1000000,0 | 100,0 |
សម្ភារៈ | ចបកាប់ | ផ្លែ | 1,0 | 13000,0 | 13000,0 | 100,0 |
សម្ភារៈ | រនាស់ | រនាស់ | 1,0 | 15000,0 | 15000,0 | 100,0 |
សម្ភារៈ | ទុយោ | ដុំ | 14,0 | 16000,0 | 224000,0 | 100,0 |
សម្ភារៈ | កញ្ឆេរ | គូ | 1,0 | 50000,0 | 50000,0 | 100,0 |
សម្ភារៈដាំដុះ | គ្រាប់ពូជសាឡាដ | កញ្ចប់ | 15,0 | 10000,0 | 150000,0 | 100,0 |
សម្ភារៈដាំដុះ | ស្ពៃក្រញ៉ាញ់ | កញ្ចប់ | 15,0 | 6000,0 | 90000,0 | 100,0 |
សម្ភារៈដាំដុះ | ស្ពៃចង្កឹះ | កញ្ចប់ | 6,0 | 6000,0 | 36000,0 | 100,0 |
សម្ភារៈដាំដុះ | ត្រកួន | គីឡូក្រាម | 14,0 | 10000,0 | 140000,0 | 100,0 |
សម្ភារៈដាំដុះ | ស្ពៃតឿ | កំប៉ុង | 2,0 | 7000,0 | 14000,0 | 100,0 |
ជី និងសារធាតុពុល | កំបោរ | គីឡូក្រាម | 2,0 | 2500,0 | 5000,0 | 100,0 |
ជី និងសារធាតុពុល | ជីសរីរាង្គ | បាវ | 1,0 | 130000,0 | 130000,0 | 100,0 |
សម្ភារៈសាងសង់ | សំណាញ់សម្រាប់ប្រក់ | ដុំ | 3,0 | 260000,0 | 780000,0 | 100,0 |
សម្ភារៈសាងសង់ | ធុងដាក់ស្រោចទឹក | គូ | 1,0 | 50000,0 | 50000,0 | 100,0 |
សម្ភារៈសាងសង់ | ចានដែក | ចានដែក | 3,0 | 10000,0 | 30000,0 | 100,0 |
សម្ភារៈសាងសង់ | ធុងស្តុកទឹក | ធុងទឹក | 1,0 | 80000,0 | 80000,0 | 100,0 |
សម្ភារៈសាងសង់ | ស្បៃនីឡុងសម្រាប់ព័ន្ធជុំវិញ | ដុំ | 3,0 | 58000,0 | 174000,0 | 100,0 |
ផ្សេងៗ | ជួលដី | ឆ្នាំ | 1,0 | 300000,0 | 300000,0 | 100,0 |
ផ្សេងៗ | ឫស្សី | ដើម | 20,0 | 4000,0 | 80000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 3412000,0 |
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:
គាត់ចំណាយទាំងអស់ទៅលើការបង្កើតនេះដោយការទិញសម្ភារមួយចំនួនជំពាក់អ្នកលក់ខ្លះ
4.6 សកម្មភាពថែទាំ
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|---|
1. | ដកស្មៅ ជ្រោយដី និងដាក់ជី | ក្សេត្រសាស្ត្រ | ពេលដំណាំអាយុបានមួយសប្តាហ៍ |
2. | ស្រោចទឹក (ព្រឹក និងល្ងាច) | ក្សេត្រសាស្ត្រ | រាល់ថ្ងៃ |
3. | បាញ់ថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត | ក្សេត្រសាស្ត្រ | ពេលមានវត្តមានសត្វល្អិត |
4. | ប្រេងបូមទឹកទុកសម្រាប់ស្រោចដំណាំ (មួយខែអស់ប្រេងម៉ាស៊ូត ៣០ លីត្រ) | ក្សេត្រសាស្ត្រ | ពេលព្រឹក និងល្ងាច |
មតិយោបល់:
គាត់បាញ់ថ្នាំសត្វល្អិតនៅពេលមានវត្តមានសត្វល្អិត និងប្រេងម៉ាស៊ូតសម្រាប់បូមទឹកមួយខែអស់ ៣០ លីត្រ។
4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ការដកស្មៅ (ធ្វើខ្លួនឯង) | នាក់-ថ្ងៃ | 4,0 | 17000,0 | 68000,0 | 100,0 |
កម្លាំងពលកម្ម | ជ្រោយដី និងដាក់ដី (ធ្វើខ្លួនឯង) | នាក់-ថ្ងៃ | 4,0 | 17000,0 | 68000,0 | 100,0 |
កម្លាំងពលកម្ម | បាញ់ថ្នាំ | នាក់-ថ្ងៃ | 12,0 | 17000,0 | 204000,0 | 100,0 |
សម្ភារៈ | ធុងបាញ់ថ្នាំប្រើដោយដៃ | គ្រឿង | 1,0 | 80000,0 | 80000,0 | 100,0 |
សម្ភារៈ | ប្រេងម៉ាស៊ូត | លីត្រ | 90,0 | 2350,0 | 211500,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 631500,0 |
មតិយោបល់:
ពេលទិញជំពាក់អ្នកលក់ខ្លះ អោយលុយខ្លះ
4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
តម្លៃជី និងពូជដំណាំប្រែប្រួលអាស្រ័យលើទីផ្សារ និងប្រភេទគ្រាប់ពូជ
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1138,20
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨,២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦,៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១,៨ មម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
នាយកដ្ឋានឧត្តុនិយមនៃក្រសួងធនធានទឹក និងឧត្តុនិយម ២០១៥
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :
ជាដីជម្រាលនៅច្រាំងទន្លេមេគង្គ
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីមានកម្រិត pH = 5
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលមានគុណភាពល្អ
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
បាទ/ចា៎
ភាពទៀងទាត់:
ញឹកញាប់
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
មានទឹកជំនន់រាល់ឆ្នាំព្រោះនៅជាប់ទន្លេ។
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
កសិករភេទប្រុសមានអាយុ 37 ឆ្នាំ
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតតូច
មតិយោបល់:
ដីផ្ទាល់ខ្លួន 1 ហិចតា ជួលដីគេនៅខែវស្សា 1000 ម៉ែត្រការ៉េ តម្លៃ 200000៛/ឆ្នាំ និងជួលដីមួយកន្លែងទៀតទំហំ 1080 ម៉ែត្រការ៉េ តម្លៃ 300000៛/ឆ្នាំ
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
- ជួលគេ
កម្មសិទ្ធិប្រើប្រាស់ដី:
- កិច្ចសន្យាជួល
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនដាំខ្ទឹមបារាំងតែមួយមុខតែឥឡូវដាំបន្លែចម្រុះឆ្លាស់គ្នា។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនកសិករប្រើថ្នាំពុលកសិកម្ម និងជីគីមី តែឥឡូវកសិករប្រើថ្នាំពុលធម្មជាតិ និងជីធម្មជាតិ។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
កសិករបានដាំដំណាំច្រើនមុខហើយឆ្លាស់រងគ្នាដែលជាហេតុកាត់បន្ថយការបំផ្លាញពីសត្វល្អិត និងប្រើប្រាស់ថ្នាំពុលធម្មជាតិ។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនកសិករដាំតែដំណាំមួយមុខគឺខ្ទឹមបារាំង ប៉ុន្តែឥឡូវកសិករដាំដំណាំច្រើនមុខដូចជាស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សាឡាដ ត្រកួន។
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
ដោយសារការដាំដំណាំច្រើនប្រភេទឆ្លាស់គ្នា និងវិលជុំធ្វើឱ្យការស្រូបជីជាតិពីដីក៏ខុសគ្នាដែរ និងប្រើប្រាស់ជីធម្មជាតិធ្វើឱ្យដីសម្បូរជីជាតិ។
ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
គុណភាពទឹកស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនប្រើថ្នាំពុលកសិកម្មដើម្បីកំចាត់សត្វល្អិត តែក្រោយមកប្រើថ្នាំពុលធម្មជាតិដើម្បីការពារសត្វល្អិត។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនទិញថ្នាំពុលកសិកម្ម តែឥឡូវមិនទិញថ្នាំពុលកសិកម្មទេព្រោះកសិករចេះធ្វើថ្នាំពុលធម្មជាតិដោយខ្លួនឯង។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ដោយកាត់បន្ថយការទិញ និងប្រើថ្នាំពុលកសិកម្ម និងជីគីមី ដោយត្រឡប់មកប្រើជីធម្មជាតិ និងថ្នាំពុលធម្មជាតិវិញ។
ភាពខុសគ្នាផ្នែកសេដ្ឋកិច្ច
មតិយោបល់/ ការបញ្ជាក់:
ជីវភាពរបស់កសិករប្រសើរជាងមុនបន្ទាប់ពីអនុវត្តន៍បច្ចេកទេសនេះដោយសារគាត់ទទួលបានប្រាក់ចំណូលច្រើន ដោយសារមានដំណាំច្រើនប្រភេទ និងពុំចាំបាច់ទិញថ្នាំពុលកសិកម្មព្រមទាំងទទួលបានសុខភាពល្អ។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
បន្ទុកការងារកើនឡើងតិចតួចដោយសារឥលូវមានដាំដំណាំច្រើនជាងមុន។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
ចំពោះសន្តិសុខស្បៀងមានភាពល្អប្រសើរជាងមុនដោយសារកសិករអាចទទួលបានចំណូលប្រសើរឡើងព្រោះពីមុនគាត់ដាំដំណាំតែមួយមុខ តែឥឡូវប្តូរមកដាំដំណាំច្រើនមុខ។
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
ដោយសារមិនប្រើប្រាស់ថ្នាំពុលកសិកម្មដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
កសិករចេះផលិតថ្នាំពុលធម្មជាតិដោយខ្លួនឯង និងត្រឡប់មកប្រើប្រាស់ជីធម្មជាតិវិញ។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
លំហូរទឹកលើផ្ទៃដី
មតិយោបល់/ ការបញ្ជាក់:
ទឹកជំនន់ធ្វើឱ្យបាត់បង់ដីល្បាប់ និងកើនកករនៅខ្សែទឹកផ្នែកខាងក្រោមដោយសារការកាប់ជ្រោយដីច្រាំងទន្លេ។
ប្រព័ន្ធបង្ហូរទឹក
មតិយោបល់/ ការបញ្ជាក់:
រោងដាំដំណាំប្រក់សំណាញ់ និងធ្វើរងកាត់ទទឹងជម្រាលច្រាំងទន្លេ។
រំហួត
មតិយោបល់/ ការបញ្ជាក់:
ដំណាំបានជួយរក្សាសំណើមដី និងការធ្វើរោងបណ្តោះអាសន្នកាត់បន្ថយ រំហួត ៦០%។
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
ដំណាំអាចជួយរក្សាសំណើមដីបានល្អ។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
កសិករប្រើប្រាស់លាមកគោដែលទិញពីកសិករផ្សេងទៀត ឬដើររើសនៅតាមវាលស្រែ ចំណែកជីសរីរាង្គទិញពីក្រុមហ៊ុនលក់ជី។
វដ្តនៃសារធាតុចិញ្ចឹម/ការទទួលបាន
មតិយោបល់/ ការបញ្ជាក់:
ការដាំដំណាំច្រើនមុខ និងវិលជុំ ដែលដំណាំនីមួយៗស្រូបយកជីជាតិខុសៗគ្នាធ្វើឱ្យដីមានតុល្យភាព។
ជីវចម្រុះ៖ ដំណាំ, សត្វ
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
កាត់បន្ថយបញ្ហាដង្កូវយោលទោង សត្វទៀគូរ និងមេអំបៅ។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
កំណកល្បាប់ខ្សែទឹកខាងក្រោម
មតិយោបល់/ ការបញ្ជាក់:
នៅពេលកសិករភ្ជួរ និងរាស់ ឬជ្រោយដី ដីនៅស្រទាប់លើនឹងហូរច្រោះនៅពេលដែលមានភ្លៀងធ្លាក់។ ដើម្បីកាត់បន្ថយការហូរច្រោះដីស្រទាប់លើ កសិករបានសង់រោងប្រើដោយដើមឫស្សីប្រក់ស្បៃ និងធ្វើរងកាត់ទទឹងជម្រាល ដូចនេះកករដីដែលហូរទៅខ្សែទឹកខាងក្រោយកើនឡើងតិចតួច។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | ថយចុះ | ល្អ | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | ថយចុះ | ល្អ |
ការប្រែប្រួលអាកាសធាតុផ្សេងៗ | ឆ្នាំនេះភ្លៀងញឹកញ៉ាប់តែឆ្នាំមុនមិនសូវភ្លៀងទេ | មធ្យម |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ព្យុះតំបន់ត្រូពិច | មិនល្អ |
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រលកកម្តៅ | មធ្យម |
ស្ថានភាពខ្យល់ខ្លាំង | មិនល្អ |
រាំងស្ងួត | ល្អ |
គ្រោះមហន្តរាយទឹក
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ទឹកជំនន់ទូទៅ (ទន្លេ) | មធ្យម |
ទឹកជំនន់ដោយទឹកភ្លៀង | មធ្យម |
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | មិនល្អ |
ការមានបញ្ហាសត្វល្អិត/ដង្កូវ | ល្អ |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមានតិចតួច
រយៈពេលវែង:
វិជ្ជមាន
មតិយោបល់:
សម្រាប់រយៈពេលខ្លី កសិករចំណាយលុយច្រើនទិញជីធម្មជាតិ ឬជីសរីរាង្គពីព្រោះនៅពេលចាប់ផ្តើមដំបូងដីមិនសូវសម្បូរជីជាតិ ប៉ុន្តែបន្ទាប់ពីអនុវត្តបច្ចេកទេសយូរទៅកសិករមិនចំបាច់ចំណាយលុយច្រើនសម្រាប់ទិញជីធម្មជាតិ ឬជីសរីរាង្គ។
6.5 ការទទួលយកបច្ចេកទេស
- តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 90-100%
មតិយោបល់:
នៅក្នុងភូមិអនុវត្តការដាំដំណាំបែបនេះមានតែគាត់ម្នាក់ទេ។
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
បាទ/ចា៎
បើឆ្លើយបាទ/ ចា៎ សូមកំណត់ថាតើស្ថានភាពប្រែប្រួលមួយណាត្រូវបានបន្ស៊ាំ:
- បម្រែបម្រួលទីផ្សារ
បញ្ជាក់ពីការបន្ស៊ាំនៃបច្ចេកទេស (ការរៀបចំ, ឧបករណ៍/ប្រភេទ ។ល។):
កសិករដាំដំណាំទៅតាមតម្រូវការរបស់ទីផ្សារ ឧទាហរណ៍៖ទីផ្សាររបស់ឡាដនៅរដូវប្រាំង ជាពិសេសនៅខែមីនា និងខែមេសា សាឡាដមានតម្លៃខ្ពស់ គឺមួយគីឡូអាចមានតម្លៃចន្លោះពី ៤០០០រៀល ទៅ ៥០០០រៀល។
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
មានចំណូលខ្ពស់ |
ការពារដីកុំឱ្យហាប់ដោយប្រើប្រាស់ជីលាមកគោ និងជីសរីរាង្គ ព្រមទាំងកាត់បន្ថយកម្តៅដោយប្រើរោងបណ្តោះអាសន្ន។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ជួយបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។ |
កាត់បន្ថយការប្រើប្រាស់ជី និងថ្នាំពុលគីមី។ |
ជួយបង្កើនគុណភាពដី។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ជួបដង្កូវយោលទោង និងទៀគូរ។ | បាញ់ថ្នាំគីមីនៅតែមិនបាត់ ដូចនេះពួកគាត់ប្តូរប្រភេទដំណាំ និងប្រើថ្នាំសម្លាប់សត្វល្អិតធម្មជាតិដែលជួយកំចាត់ដង្កូវយោលទោង និងទៀគូរ។ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ជួបបញ្ហាសត្វល្អិតបំផ្លាញ (ដង្កូវយោលទោង និងទៀគូរ)។ | ប្រើប្រាស់ថ្នាំពុលធម្មជាតិធ្វើដោយខ្លួនឯង និងដាំដំណាំឆ្លាស់មុខគ្នា។ |
ការកាប់ដីជ្រោយដីច្រាំងទន្លេធ្វើឱ្យបាត់បង់ដីល្បាប់ និងបង្កើនកករល្អក់នៅខ្សែទឹកខាងក្រោមនៅពេលទឹកជន់។ | កាត់បន្ថយការកាប់ដី ការជ្រោយដីមុនពេលទឹកជំនន់។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
ចំនួន ១ កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
ចំនួន ១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
ចំនួន ៣ នាក់
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
DanChurchAid/Christian Aid. (2015). Farmer book: Kit of best Agriculture Technologies to Adapt with climate change. Phnom Penh: Ministry of Agriculture, Forestry and Finsheries. (in Khmer)
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
Ministry of Agriculture, Forestry and Finsheries
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Pawan K. et al., (2012).Manual on cropping system and sustainable agriculture:Department of Agronomy CCS Haryana Agricultural University Hisar-125004
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
Department of Agronomy CCS Haryana Agricultural University Hisar-125004
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Yang S. et al.,(2008). Kit of botanical pesticide.CEDAC. (in Khmer)
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
The Cambodian Center for Study and Development in Agriculture
7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត
ចំណងជើង/ ពណ៌នា:
Chan M. (2015). VOA program: Cambodian Farmers Prosper by Going Organic. Retrieved on 15/01/2018 from
វេបសាយ:
www.voacambodia.com/a/cambodian-farmes-prosper-by-going-organic/2993415.html
ចំណងជើង/ ពណ៌នា:
AGRISUD CAMBODGE (2017).Crop production. Retrieve on 20/12/2017 from
វេបសាយ:
https://drive.google.com/file/d/0B3kkBprEzhDoX3NuYjI0X1FoSVU/edit
ចំណងជើង/ ពណ៌នា:
Deen B. (2016). Intercropping: Principle and Types. Retrieve on 20/12/2017 from
វេបសាយ:
http://www.agrihortieducation.com/2016/09/intercropping-principles-and-types.html#more
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល