ការកែប្រែគុណភាពដីខ្សាច់ដោយប្រើជីធម្មជាតិ និងជីកំប៉ុស្តិ៍ទឹក [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Be Gechkim
- អ្នកកែសម្រួល៖ Navin Chea, Sophea Tim, Sok Pheak
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Nimul CHUN, Ursula Gaemperli, Alexandra Gavilano
ការដាំដំណាំសណ្តែកកួរ
technologies_2949 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
ផល្លី ចាន់
កសិករ
ប្រទេសកម្ពុជា
អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុករលៀប្អៀរ:
ប៊ុនលៀង ឈឹម
ការិយាល័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទស្រុករលៀប្អៀរ
ប្រទេសកម្ពុជា
អនុប្រធានផ្នែកផ្សព្វផ្សាយកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង:
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកទឹកផុស:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
មតិយោបល់:
បច្ចេកទេសនេះអាចចាត់ចូលជាការគ្រប់គ្រងដីប្រកបដោយចីរភាព ព្រោះថាប្រភេទដីពីមុនស្ទើរតែជាប្រភេទដីខ្សាច់ទាំងស្រុង ដែលមិនអាចដាំដំណាំបានសូម្បីតែដំណាំត្រកួន តែក្រោយពីបានប្រើប្រាស់ជីធម្មជាតិ និងកំប៉ុស្តិ៍ទឹកមក ក៏អាចដាំដំណាំបានថែមទាំងទទួលផលល្អទៀតផង។
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការកែប្រែគុណភាពដីខ្សាច់តាមរយៈការប្រើជីធម្មជាតិ និងជីកំប៉ុស្តិ៍ទឹកដើម្បីបង្កើនផលិតកម្មដំណាំ គឺជាការផ្លាស់ប្តូរស្ថានភាពដីពីភាពហាប់ណែន ជ្រាបទឹកលឿន និងកង្វះជីជាតិមកជាដីដែលអាចរក្សាសំណើមបានយូរ និងធូរដើម្បីសម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹមរបស់ដំណាំ។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ដីខ្សាច់ជាប្រភេទដីដែលមានភាគល្អិតធំៗ មិនអាចរក្សាសំណើម និងសារធាតុចិញ្ចឹម ដែលជាហេតុធ្វើឱ្យពិបាកក្នុងការដាំដុះ។ ហេតុដូច្នេះហើយការធ្វើកសិកម្មដើម្បីកែប្រែគុណភាពដីត្រូវបានអនុវត្តដោយកសិករ ដើម្បីទទួលបាន ភាពប្រសើរឡើងនៃគុណភាពដី។ ការកែប្រែគុណភាពដី គឺជាដំណើរការបន្ថែមជីជាតិដល់ដី អាចរក្សាសំណើមបានយូរ និងដីផុសជាងមុន សម្រាប់ឱ្យដំណាំលូតលាស់បានល្អ។ ម៉្យាងវិញទៀត ដីខ្សាច់មានភាពហាប់ខ្លាំងដែលធ្វើឱ្យឬសដំណាំពិបាកក្នុងការស្រូបយកជីជាតិពីក្នុងដី។ ដើម្បីជាជំនួយក្នុងការស្រូបយកសារធាតុចិញ្ចឹម ហើយអាចបង្កើនសារធាតុចិញ្ចឹម និងសំណើមដី គេអាចបន្ថែមដីល្បប់ ឬដីភក់ និងពពួកដីដែលសម្បូរកាកសំណល់ពុកផុយទៅលើដីខ្សាច់ទាំងនោះ (Rhoades, 2016)។ ចំណែកកសិករ ក៏មានវិធីសាស្ត្រក្នុងការកែប្រែគុណភាពដីរបស់ខ្លួនឱ្យប្រសើរឡើងផងដែរ ឧទាហរណ៍ដូចជា តាមរយៈការដាំដំណាំផ្សេងៗដោយប្រើប្រាស់ជីធម្មជាតិ និងជីកំបុស្តិ៍ទឹក ជាមួយពពួកដំណាំមានក្លិនឆួល ដែលបានអនុវត្តឡើងនៅក្នុងភូមិព្រៃពួច ដែលស្ថិតក្នុងស្រុករលាប្អៀរ។
គោលបំណងនៃការអនុវត្តបច្ចេកទេសនេះរបស់គាត់ គឺធ្វើយ៉ាងណាដើម្បីធ្វើឱ្យដីខ្សាច់អាចដាំដំណាំបានផលល្អ។ បន្ទាប់ពីការប្រើប្រាស់កំប៉ុស្តិ៍ទឹក និងជីធម្មជាតិ វាជួយបង្កើនជីជាតិដី ហើយកសិករក៏បានបង្កើនប្រភេទមុខដំណាំ និងបរិមាណដំណាំ ក្រោយពេលគុណភាពដីមានភាពប្រសើរឡើងផងដែរ។ ហេតុនេះញ៉ាំងឲ្យសេដ្ឋកិច្ចគ្រួសារបានធូរធារមួយកម្រិត ព្រមទាំងមានដំណាំច្រើនប្រភេទសម្រាប់លក់ទៅតាមតម្រូវការនៅលើទីផ្សារ។
កសិករប្រើជីធម្មជាតិ ដូចជាកាកសំណល់ដំណាំ លាមកសត្វ (លាមកគោ ឬជ្រូកនៅពេលរកមិនបានលាមកគោ)។ បើទោះបីជាលាមកជ្រូកមិនបានផ្តល់សារធាតុចិញ្ចឹមដល់ដីដូចលាមកគោក៏ដោយ តែវាជួយធ្វើឱ្យដីធូរ ដែលងាយឱ្យឬសដំណាំស្រូបយកជីជាតិ និងទឹក ។ ជាងនេះទៅទៀត ដើម្បីឱ្យដីមានជីជាតិ ជីកំបុស្តិ៍ទឹកក៏ត្រូវបានប្រើប្រាស់បន្ថែម ដោយជីកំបុស្តិ៍ទឹកនេះសម្បូរពពួកមីក្រូសរីរាង្គដែលជាអ្នកបំបែកសារធាតុចិញ្ចឹមដ៏ល្អបំផុត។ កសិករបានដាំជាដំណាំសណ្តែកកួរ ឬប្រភេទដំណាំឡើងទ្រើង និងដំណាំយកស្លឹកផ្សេងៗជាលក្ខណៈវិលជុំ និងឆ្លាស់ជាមួយពពួកមានក្លិនឆួល ដូចជាស្លឹកខ្ទឹម និងជីនាងវង (ឬពពួកល្វីង ជូរ ចត់ និងក្លិនក្រពុល) នៅពីខាងក្រោមដំណាំសណ្តែកកួរ ដែលអាចការពារការរាតត្បាតពីសត្វល្អិត ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមីបាន។ ការដាំជីនាងវង និងស្លឹកខ្ទឹម នៅលើរងចន្លោះសណ្តែកកួរ និងការដាំដំណាំឆ្លាស់នេះ គឺដើម្បីរក្សាសារធាតុចិញ្ចឹមក្នុងដីផងដែរ។
របៀបធ្វើជីកំបុស្តិ៍ទឹក៖ ត្រូវមានធាតុផ្សំសំខាន់ៗពីរមុខ គឺលាមកសត្វ (មាន់ ឬ ទា) និងស្លឹករុក្ខជាតិ (ពពួក ទន្ទ្រាងខែត្រ ស្លឹកអង្កាញ់ កន្ធំថេត អង្គារដីជាដើម)។ ដាក់ធាតុផ្សំទាំងនោះចូលក្នុងពាង ជាមួយនឹងទឹក២០ដងនៃបរិមាណធាតុផ្សំ រួចគ្របឱ្យជិតការពារការបំភាយក្លិនស្អុយ។ ត្រូវកូរឱ្យបាន ២ដងក្នុងមួយថ្ងៃដើម្បីជួយបំបែកអុកស៊ីសែនឱ្យបានដល់ពពួកមីក្រូសរីរាង្គដែលមាននៅក្នុងជី។ ក្រោយពេល ៣សប្តាហ៍ ជីកំបុស្តិ៍ទឹកនឹងលែងមានក្លិនដែលជាសញ្ញាថាអាចយកមកប្រើប្រាស់បានហើយ។ សម្រាប់ការប្រើ គឺជី ១លីត្រ ស្រោចលើផ្ទៃដី ១ម៉ែត្រការ៉េ ជាធម្មតាជីនេះអាចត្រូវបានប្រើក្នុងពេល ៣សារ នៅពេលដាំ មុនពេលចេញផ្កា និងពេលផ្លែ ឬពេលមានរោគសញ្ញាផ្សេងៗក៏បាន (Yang and Pean, 2015)។
បើប្រៀបធៀបទៅនឹងមុនពេលអនុវត្តបច្ចេកទេសនេះ កសិករមិនអាចដាំបានសូម្បីតែដំណាំត្រកួន ចំណែកឯកម្លាំងពលកម្មក៏មានតម្រូវការខ្ពស់ ហើយបរិមាណទឹកដែលត្រូវការសម្រាប់ការស្រោចស្រពក៏ច្រើនដែរ។ បច្ចេកទេសនេះជួយទាំងគុណភាពដី កាត់បន្ថយការចំណាយលើជី និងថ្នាំគីមី កម្លាំងពលកម្ម និងចំណេញផ្ទៃដីដាំ។
2.3 រូបភាពនៃបច្ចេកទេស
2.4 វីដេអូនៃបច្ចេកទេស
ការពណ៌នាសង្ខេប:
មិនមាន
ឈ្មោះអ្នកថតវីឌីអូ:
មិនមាន
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ បញ្ជាក់ទំហំផ្ទៃដីអនុវត្តន៍ (គិតជា គ.ម2):
0,00036
មតិយោបល់:
អនុវត្តត្រឹមទំហំទទឹង ១២ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2016
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
គាត់ជាអតីតមន្ត្រីផ្សព្វផ្សាយកសិកម្មដែលពេញទៅដោយបទពិសោធន៍។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- ពពួកសណ្តែក - សណ្តែកបារាំង
- រុក្ខជាតិឱសថ/ រុក្ខជាតិមានក្លិនក្រអូប/ រុក្ខជាតិការពារពីសត្វល្អិត និងពពួកជី
- បន្លែ - បន្លែយកមើម (ការ៉ុត ខ្ទឹមបារាំង ឆៃថាវម្យ៉ាង ផ្សេងៗ)
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 3
សូមបញ្ជាក់:
សណ្តែកកួរប្រមូលផលបន្ទាប់ពីដាំបាន ៦០ទៅ៦៥ថ្ងៃ ហើយប្រមូលផលបានពី១៥ ទៅ១៨សារ ចំណែកឯជីនាងវង ២៥ ថ្ងៃ អាចប្រមូលផលបានហើយ។ ស្លឹកខ្ទឹមដាំរយៈពេល ៣០ថ្ងៃប្រមូលផលបាន ហើយប្រមូលផលបាន ១,៥ខែ (១០ទៅ២០ សារ)។
3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
- បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ
មតិយោបល់:
ជាប្រភេទដីស្រែ ហើយមិនសូវទទួលផលដោយសារជាប្រភេទដីខ្សាច់។
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
ទទួលបានទឹកស្រោចស្រពពីស្រះ និងអណ្តូងស្នប់
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
- ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
- បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ
- S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:
ដោយប្រើប្រាស់ជីកំប៉ុស្តិ៍ លាមកគោ មាន់ ជ្រូក និងលាយជាមួយដីដំបូកសម្រាប់ដាំដំណាំដើម្បីកែប្រែគុណភាពដី។
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
បច្ចេកទេសនេះត្រូវបានអនុវត្តនៅលើផ្ទៃដីដែលមានបណ្តោយ ៥២ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ ដែលមានស្រះទឹកមួយនៅខាងក្រោយមានទទឹង ២២ម៉ែត្រ បណ្តោយ ៣៤ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ។ នៅក្នុងទំហំដីសល់ពីស្រះជាដីដាំសណ្តែកកួរដែលមានបណ្តោយ ៣០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ រងសណ្តែកនោះមានទទឹង ១,៧ម៉ែត្រ ចន្លោះរង ១,៥ម៉ែត្រ កម្ពស់រង ៣០សង់ទីម៉ែត្រ ហើយចន្លោះគុម្ព ៤០សង់ទីម៉ែត្រ។ ផ្ទៃដីដាំសណ្តែកកួរនេះមានសណ្តែកកួរចំនួន ៣រង ត្រូវជា ៦ជួរ ក្នុងជួរនីមួយៗមានចន្លោះប្រវែង ៤០សង់ទីម៉ែត្រ និងមានដាំជីនាងវង និងស្លឹកខ្ទឹមនៅចន្លោះគុម្ពសណ្តែកកួរទាំងនោះ។ របៀបធ្វើជីកំបុស្តិ៍ទឹក៖ ត្រូវមានធាតុផ្សំសំខាន់ៗពីរមុខ គឺលាមកសត្វ (មាន់ ឬ ទា) និង ស្លឹករុក្ខជាតិ (ពពួក ទន្រ្ទាងខែត្រ ស្លឹកអង្កាញ់ កន្ធំថេត អង្គារដីជាដើម)។ ដាក់ធាតុផ្សំទាំងនោះចូលក្នុងពាង ជាមួយនឹងទឹក ២០ដងនៃបរិមាណធាតុផ្សំ រួចគ្របឱ្យជិតការពារការបំភាយក្លិនស្អុយ។ ត្រូវកូរឱ្យបាន ២ដងក្នុងមួយថ្ងៃដើម្បីជួយបំបែកអុកស៊ីសែនឱ្យបានដល់ពពួកមីក្រូសរីរាង្គដែលមាននៅក្នុងជី។ ក្រោយពេល ៣សប្តាហ៍ ជីកំបុស្តិ៍ទឹកនឹងលែងមានក្លិនដែលជាសញ្ញាថាអាចយកមកប្រើប្រាស់បានហើយ។ សម្រាប់ការប្រើ គឺជី ១លីត្រ ស្រោចលើផ្ទៃដី ១ម៉ែត្រការ៉េ ជាធម្មតាជីនេះអាចត្រូវបានប្រើក្នុងពេល ៣សារ នៅពេលដាំ មុនពេលចេញផ្កា និងពេលផ្លែ ឬពេលមានរោគសញ្ញាផ្សេងៗក៏បាន។
ឈ្មោះអ្នកនិពន្ធ:
លោក ឃួន សុផល
កាលបរិច្ឆេទ:
25/05/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
១២ X ៣០ = ៣៦០ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
25000 រៀល
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | ភ្ជួរដីហាល | ខែឧសភា |
2. | បាចកំបោរ | ខែឧសភា |
3. | លើករង | ខែឧសភា |
4. | ដាក់លាមកគោ និងដីដំបូក | ខែឧសភា |
5. | ការរៀបប្រព័ន្ធតំណក់ទឹក | ខែឧសភា |
6. | លើកទ្រើង | ខែឧសភា |
7. | បណ្តុះកូន | ខែឧសភា |
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរដីហាល | សារ | 3,0 | 20000,0 | 60000,0 | 100,0 |
កម្លាំងពលកម្ម | លើករងនិងបាចកំបោរ | ថ្ងៃ | 2,0 | 25000,0 | 50000,0 | 100,0 |
កម្លាំងពលកម្ម | រៀបប្រព័ន្ធតំណក់ទឹក | ថ្ងៃ | 1,0 | 25000,0 | 25000,0 | 100,0 |
សម្ភារៈ | ចបជីក | ចប | 1,0 | 15000,0 | 15000,0 | 100,0 |
សម្ភារៈ | ចបកាប់ | ចប | 1,0 | 20000,0 | 20000,0 | 100,0 |
សម្ភារៈ | ប៊ែល | ប៊ែល | 1,0 | 20000,0 | 20000,0 | 100,0 |
សម្ភារៈដាំដុះ | គ្រាប់ពូជសណ្តែកកួរ | កញ្ចប់ | 1,0 | 10000,0 | 10000,0 | 100,0 |
សម្ភារៈដាំដុះ | ស្លឹកខ្ទឹម | គីឡូក្រាម | 3,0 | 4000,0 | 12000,0 | 100,0 |
សម្ភារៈដាំដុះ | ថាសបណ្តុះកូន | ថាស | 6,0 | 4000,0 | 24000,0 | 100,0 |
ជី និងសារធាតុពុល | លាមកគោ | រទេះ | 6,0 | 20000,0 | 120000,0 | 100,0 |
ជី និងសារធាតុពុល | ជី DAP | គីឡូក្រាម | 5,0 | 3000,0 | 15000,0 | 100,0 |
ជី និងសារធាតុពុល | ជី KCL | គីឡូក្រាម | 5,0 | 3000,0 | 15000,0 | 100,0 |
ជី និងសារធាតុពុល | ជីអ៊ុយរ៉េ | គីឡូក្រាម | 5,0 | 3500,0 | 17500,0 | 100,0 |
សម្ភារៈសាងសង់ | ប្រព័ន្ធតំណក់ទឹក | ឈុត | 1,0 | 110000,0 | 110000,0 | 100,0 |
សម្ភារៈសាងសង់ | បំពង់ទីប | ដើម | 2,0 | 20000,0 | 40000,0 | 100,0 |
សម្ភារៈសាងសង់ | មែកឈើសម្រាប់ធ្វើទ្រើង | ដើម | 225,0 | 300,0 | 67500,0 | 100,0 |
សម្ភារៈសាងសង់ | ធុងទឹក | ធុង | 2,0 | 6000,0 | 12000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 633000,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 158,25 |
ប្រសិនបើមិនអាចបំបែកតម្លៃដើមក្នុងតារាងខាងក្រោមទេ សូមផ្តល់នូវតម្លៃប៉ាន់ស្មានសរុបក្នុងការបង្កើតបច្ចេកទេសនោះ:
3600000,0
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | ធ្វើស្មៅ | រាល់២ សប្តាហ៍ម្តង |
2. | ជ្រោយជើងដាក់លាមកគោ និងជីកំប៉ុស្តិ៍ | ១វដ្ដដំណាំម្ដងពេលដំណាំអាយុ ១០ ទៅ ១៥ថ្ងៃ |
3. | កាត់ខ្នែងក្រោម | នៅអាយុ ២០ ទៅ ២៥ថ្ងៃ |
4. | ដាក់ DAP, KCL | ដាក់ ៣ដង នៅពេលដាំ ពេលចេញផ្កា និងផ្លែ |
5. | ធ្វើថ្នាំសម្លាប់សត្វល្អិត និងបាញ់ | ធ្វើនៅពេលមានសត្វល្អិតបំផ្លាញ |
6. | បាញ់ថ្នាំសត្វល្អិត (ស្រឹង ចៃ ស្រាំងទិច) | បាញ់ថ្នាំនៅពេលមានសត្វល្អិតបំផ្លាញ |
មតិយោបល់:
ក្នុងការធ្វើថ្នាំសម្លាប់សត្វល្អិត កសិករប្រើសាប៊ូ ៣ក្រាម ប្រេងឆា ៣ស្លាបព្រា ម្ទេស ៣ ទៅ ៤ គ្រាប់ ជាមួយទឹក ១លីត្រ។
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
ប្រសិនបើមិនអាចបំបែកតម្លៃដើមក្នុងតារាងខាងក្រោមទេ សូមផ្តល់នូវតម្លៃប៉ាន់ស្មានសរុបក្នុងការថែទាំបច្ចេកទេសនោះ:
400000,0
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ការរៀបចំប្រព័ន្ធស្រោចស្រព (តំណក់ទឹក)
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1209,00
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១២០៩ មម ឆ្នាំ ២០១៤ មានចំនួន ១៤២០.៧៤ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៦៧.៥ មម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងតិចតួច
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- គ្រើម/ មានពន្លឺ (ខ្សាច់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
pH=៦,៥ និងជាប្រភេទដីខ្សាច់រហូតដល់ជម្រៅ ២ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នដីស្រទាប់លើប្រសើរជាងមុន។
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលមានគុណភាពល្អ
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
5.5 ជីវៈចម្រុះ
មតិយោបល់ និងលក្ខណៈពិសេសផ្សេងទៀតលើជីវចម្រុះ:
មិនទាក់ទង
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម)
ចំណូលក្រៅកសិកម្ម:
- 10-50% នៃចំណូល
កម្រិតជីវភាព:
- មាន
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- មនុស្សចាស់
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
គាត់មានអាយុប្រមាណ 54 ឆ្នាំ។
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតតូច
មតិយោបល់:
ដីដាំដំណាំសរុប 70អា ដីស្រែ 3អា និងដីព្រៃ 2អា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- ឯកជន
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ប្រើលាមកសត្វ និងជីកំប៉ុស្តិ៍ទឹក
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
ភាពសម្បូរបែបនៃផលិតផល
ចំណូល និងថ្លៃដើម
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ដីផុស និងមានជីជាតិដែលធ្វើឱ្យដំណាំទទួលបានទិន្នផលកើនឡើង។
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
មតិយោបល់/ ការបញ្ជាក់:
ដាំដំណាំច្រើនមុខដែលបង្កើនប្រភពចំណូលច្រើនដែរ។
ភាពខុសគ្នាផ្នែកសេដ្ឋកិច្ច
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនកសិករមានជីវភាពលំបាកដោយសារគាត់ដីរបស់គាត់ជាប្រភេទដីខ្សាច់មិនអាចដាំដុះបាន។ ការបង្កើនជីជាតិដីនេះក៏បានជួយបង្កើនជីវភាពគ្រួសាររបស់គាត់ដែរ។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
សម្រួលបន្ទុកការងារដោយប្រើប្រាស់ប្រព័ន្ធតំណក់ទឹក និងការដាំជីជួយកាត់បន្ថយស្មៅនិងសត្វល្អិត។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
ទទួលបានបន្លែស្រស់ៗ និងមានចំណូលជាប្រចាំ
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
មិនដែលមានបញ្ហាសុខភាពឡើយ
កម្មសិទ្ធដីប្រើប្រាស់/ ទឹក
មតិយោបល់/ ការបញ្ជាក់:
មានអណ្ដូងទឹកសម្រាប់ប្រើប្រាស់តាំងពីមុន
ឱកាសនៃការបង្កើតថ្មី
មតិយោបល់/ ការបញ្ជាក់:
ក្រោយពីឈប់ពីការងាររដ្ឋត្រលប់មកធ្វើកសិកម្មវិញកុំអោយទំនេរនិងជាលំហាត់ប្រាណផង។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
បរិមាណទឹក
មតិយោបល់/ ការបញ្ជាក់:
បើទោះជាមានការដាំដំណាំច្រើនប្រភេទក៏ដោយតែបរិមាណទឹកមិនមានកង្វះខាតសម្រាប់ប្រើប្រាស់ឡើយ។
គុណភាពទឹក
មតិយោបល់/ ការបញ្ជាក់:
មិនប្រើប្រាស់ជីគីមីដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹកនោះទេ។
ប្រព័ន្ធបង្ហូរទឹក
មតិយោបល់/ ការបញ្ជាក់:
ប្រើប្រាស់ប្រព័ន្ធតំណក់ទឹក
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
ដាំដំណាំច្រើនធ្វើជាគម្របដីដែលជួយបង្កើនសំណើមដី។ ម៉្យាងទៀតលាមកសត្វក៏បានជួយបង្កើនជីជាតិដីផងដែរ។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
មិនទុកដីឱ្យទំនេរដូចមុន
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
ដីធូរជាងមុនដោយប្រើលាមកសត្វ និងកំប៉ុស្តិ៍ ហើយវាក៏ជួយឱ្យប្រសើរឡើងនូវទម្រង់ដី។
វដ្តនៃសារធាតុចិញ្ចឹម/ការទទួលបាន
មតិយោបល់/ ការបញ្ជាក់:
ប្រើលាមកសត្វ និងកំប៉ុស្តិ៍
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
ប្រើលាមកសត្វ និងកំប៉ុស្តិ៍រាល់ពេលដាំ
ជីវចម្រុះ៖ ដំណាំ, សត្វ
ដំណាំគម្រប
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនដាំតែត្រកួនមិនបានទទួលផលផង តែឥលូវដាំដំណាំបានច្រើនមុខដែលជួយកាត់បន្ថយការហូរច្រោះដីទៀតផង។
ភាពសម្បូរបែបនៃរុក្ខជាតិ
មតិយោបល់/ ការបញ្ជាក់:
ដាំដំណាំច្រើនមុខ និងផ្លាស់ប្ដូរប្រភេទដំណាំ
ប្រភេទរាតត្បាត
មតិយោបល់/ ការបញ្ជាក់:
ដោយប្រើការដាំជីដែលជាពពួកមានក្លិន តែវាជួយកាត់បន្ថយបានតិចតួចប៉ុណ្ណោះ។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
ឃើញសម្បូរជន្លេនជាងមុន
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
កាត់បន្ថយបានខ្លះប៉ុណ្ណោះដោយមានដាំពពួកមានក្លិនឆួលពីក្រោម។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
វាយតម្លៃផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេស (វាស់វែង):
មិនមានជាបញ្ហាផ្សេងៗទៅដល់បរិវេណក្រៅបច្ចេកទេសនោះទេ។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | មិនស្គាល់ |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រលកកម្តៅ | ល្អ |
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | ល្អ |
មតិយោបល់:
មានការផ្លាស់ប្ដូរដំណាំតាមភាពធន់របស់ដំណាំទៅនឹងកំណើនកម្ដៅ។
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមានតិចតួច
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
6.5 ការទទួលយកបច្ចេកទេស
- តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 91-100%
មតិយោបល់:
នៅក្នុងភូមិមានតែផ្ទះកសិកររូបនេះប៉ុណ្ណោះដែលធ្វើកសិកម្មបែបនេះ ក្រៅពីនោះមិនមានអ្នកចាប់អារម្មណ៍ឡើយ។
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
បង្កើនប្រាក់ចំណូលក្នុងគ្រួសារ |
មិនប៉ះពាល់ដល់សុខភាពដោយមិនប្រើជី ឬថ្នាំគីមី |
ជួយកាត់បន្ថយការនាំដំណាំចូលពីក្រៅ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
អាចជួយកាត់បន្ថយសត្វល្អិតមួយចំនួនដោយមានដាំពពួកមានក្លិនដូចជាជី និងខ្ទឹម |
បង្កើនជីជាតិដី និងរក្សាគុណភាពដីដោយផ្លាស់ប្តូរដំណាំ និងប្រើប្រាស់លាមកសត្វ និងជីកំប៉ុស្តិ៍ |
ទទួលបានចំណូលបន្ថែម និងស្រួលលក់ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
នៅមានពពួកសត្វល្អិតមួយចំនួនទៀត | ប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដែលផលិតដោយកសិករផ្សំពីរុក្ខជាតិ។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៣នាក់
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
22/05/2017
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Yang S. and Pean S. (2015) Kit of Simple Agriculture Technologies. CEDAC. (In Khmer)
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
Can find out at CEDAC, cost 10000 Riel
7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
ចំណងជើង/ ពណ៌នា:
Rhoades H. (2016) Sandy Soil Amendments: How to do sandy soil improvement. Gardening.
វេបសាយ:
Retrieved on July 18 from: https://www.gardeningknowhow.com/garden-how-to/soil-fertilizers/amending-sandy-soil.htm
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល