ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Be Gechkim
- អ្នកកែសម្រួល៖ Navin Chea, Sophea Tim
- អ្នកត្រួតពិនិត្យច្រើនទៀត៖ TOM SAY, SO Than, Ursula Gaemperli, Alexandra Gavilano
បន្លែសរីរាង្គ
technologies_2236 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
ប្រុស ហ៊ួ
កសិករ
ប្រទេសកម្ពុជា
ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
ភ្នាក់ងារផ្សព្វផ្សាយឃុំនៅសាលាឃុំសោប:
សុភ័ក្រ សុង
ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:
សារ៉ាវុធ លី
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការដាំបន្លែជាលក្ខណៈវិលជុំ នៅតាមចន្លោះជួរស្វាយ គឺជាទម្រង់មួយនៃកសិរុក្ខកម្ម។ ការអនុវត្តនេះ គឺដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលសម្រាប់គ្រួសារ ក្នុងអំឡុងពេលដែលស្វាយនៅតូចមិនទាន់ផ្តល់ផល។ គោលបំណងផ្សេងទៀតនៃបច្ចេកទេស គឺការបង្កើតគម្របដីជាអចិន្ត្រៃយ៍មិនឱ្យស្មៅចង្រៃលូតលាស់ បន្ថយការបាត់បង់សំណើមដី និងទប់ស្កាត់ការហូរច្រោះ ហើយគោលបំណងចុងក្រោយ គឺការរួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកដែលជួយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
កសិរុក្ខកម្ម គឺជាការអនុវត្តដាំដំណាំ និង/ឬចិញ្ចឹមសត្វនៅលើផ្ទៃដីតែមួយដោយដាំដុះលាយជាមួយនឹងដើមឈើ ដូចជាឈើហូបផ្លែ ដូង ឫស្សី និងដើមឈើផ្សេងទៀត ដើម្បីបង្កើនផលិតភាពកសិកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត (MoE et al., 2016)។ កសិរុក្ខកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច ដូចជា ការប្រមូលផលឈើ និងដំណាំរួមផ្សំ ធ្វើឲ្យដីកាន់តែមានជីជាតិ កាត់បន្ថយការប្រើប្រាស់ជី និងថ្នាំគីមីដែលនាំឲ្យថ្លៃដើមផលិតថយចុះ បន្ស៊ាំបានកាន់តែប្រសើរទៅនឹងការប្រែប្រួលអាកាសធាតុ (MoE et al., 2016) ក៏ដូចជាការជួយកាត់បន្ថយហានិភ័យនៃការខូចខាតផលដំណាំផងដែរ (FA and DANIDA, 2005)។
លោក ហួរ គឺជាកសិករមួយរូបក្នុងចំណោមកសិករច្រើននាក់ដែលបានផ្លាស់ប្តូរពីកសិកម្មឯកវប្បកម្មមកអនុវត្តប្រព័ន្ធកសិរុក្ខកម្ម។ រូបគាត់ និងក្រុមគ្រួសារ រស់នៅភូមិសោបក្រោម ឃុំ សោប ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាខេត្តមួយស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា។ លើផ្ទៃដីដាំដុះទំហំ ២១០០ម៉ែត្រការ៉េ នៅតំបន់ជម្រាលភ្នំ គាត់មានស្វាយសរុបចំនួន ១៣៥ដើម ដោយដាំជា ៩ជួរ ហើយចន្លោះជួរ និងចន្លោះដើមមានប្រវែង ៤ម៉ែត្រដូចគ្នា។ តាមចន្លោះជួរស្វាយមានដាំបន្លែឆ្លាស់គ្នាជាច្រើនប្រភេទ ដូចជាសណ្តែកកួរ ត្រសក់ ត្រកួន ស្ពៃ និងសាលាដ ។ ស្វាយត្រូវបានដាំបន្ទាប់ពីភ្ជួរដីហាលរយៈ ១៥ថ្ងៃ ដោយជីករណ្តៅទំហំ ០,៥ម៉ែត្របួនជ្រុង ជាមួយជម្រៅ ០,៥ម៉ែត្រ និងបំពេញដោយលាមកគោ អង្កាម និងកន្ទក់ដែលបានផ្អាប់ទុក ១៥ថ្ងៃ ក្នុងមួយរណ្តៅប្រមាណជា ២ ទៅ ៣ គ.ក្រ។ កសិករបានប្រើប្រព័ន្ធស្រោចស្រពជាតំណក់ទឹក ដោយរាយទុយោដល់គល់ស្វាយ និងតាមបណ្តោយរងបន្លែទាំងអស់។ ការរៀបចំរងបន្លែ គឺប្រែប្រួលតាមរដូវកាល នៅរដូវប្រាំងគេលើករងកម្ពស់ ១០សង់ទីម៉ែត្រ ហើយនៅរដូវវស្សាគេលើករងកម្ពស់ ២០សង់ទីម៉ែត្រ ដើម្បីកុំឱ្យជាំទឹក។ ជាងនេះទៅទៀតការធ្វើកសិកម្មបែបនេះមិនមានការចំណាយច្រើន ហើយថែមទាំងជួយបង្កើនប្រាក់ចំណូលនៅពេលដំណាំអាយុកាលវែងមិនទាន់បានទទួលផល។ លើសពីនេះកសិករបានប្រើជីកំប៉ុស្តិ៍ទឹក និងថ្នាំសំលាប់សត្វល្អិតផ្សំពីធម្មជាតិ ដែលគាត់បានផលិតដោយខ្លួនឯង ធ្វើឲ្យគ្មានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានផងទៀតផង។ ការធ្វើជីកំប៉ុស្តិ៍ទឹក គឺគាត់ប្រើកម្ទេចកម្ទីត្រី កន្ទក់ និងស្ករក្រហម លាយជាមួយទឹក រួចរក្សាទុករយៈពេល ១៥ថ្ងៃ ទើបយកមកលាយទឹកបាញ់លើបន្លែ។ ចំណែកឯថ្នាំកំចាត់សត្វល្អិតត្រូវបានផ្សំពីសមាសធាតុរុក្ខជាតិផ្សេងៗដែលមានក្លិនក្រពុលខ្លាំង និងរសល្វីង ដូចជា សំបកស្លែង ក្តុល ស្តៅ វល្លិ៍បណ្តូលពេជ្រ និងរំដេង ដោយចិញ្ច្រាំវាឱ្យម៉ត់ ហើយលាយជាមួយស្ករក្រហម និងទឹក រួចបន្ទាប់មកត្រាំវាទុករយៈពេល ១៥ថ្ងៃ។ សម្រាប់ការប្រើប្រាស់ គឺត្រូវលាយទឹកថ្នាំចំណុះ ១លីត្រ ជាមួយទឹក ២៥លីត្រ។
សរុបមកបច្ចេកទេសកសិរុក្ខកម្មនេះបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង។ ការដាំដំណាំបែបនេះអាចបង្កើនសេដ្ឋកិច្ចដោយការប្រមូលផលដំណាំផ្សេងៗគ្នា ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ជាពិសេសក្នុងរយៈពេល ៣ឆ្នាំ ដំបូងដែលស្វាយមិនទាន់បានផ្តល់ផល ដូច្នេះ គឺទប់ទល់បាននឹងការចំណាយផ្សេងៗក្នុងកសិដ្ឋាន។ ការអនុវត្តបច្ចេកទេសនេះក៏ផ្តល់នូវភាពត្រជាក់ដល់ដីតាមរយៈម្លប់នៃដើមស្វាយ កាត់បន្ថយការបាត់បង់សំណើមដី ទប់ស្កាត់ការហូរច្រោះ ព្រមទាំងជួយបន្ស៊ាំទៅនឹងភាពហួតហែងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទៀតផង។ លើសពីនេះ ការអនុវត្តបែបនេះ គឺមិនទុកឱ្យដីនៅទំនេរចោលនាំឱ្យដុះស្មៅចង្រៃដែលជាជម្រកនៃការកកើតសត្វល្អិត និងជំងឺផ្សេងៗ ជាមូលហេតុនាំឱ្យបាត់បង់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
បើមើលមួយភ្លែត វាអាចជាគុណវិបត្តិមួយដែរ ដែលកសិករត្រូវចំណាយច្រើនក្នុងគ្រាដំបូង ឧទាហរណ៍ដូចជាការតម្លើងប្រព័ន្ធតំណក់ទឹកជាដើម ប៉ុន្តែគេអាចប្រើបានក្នុងរយៈពេលច្រើនឆ្នាំ និងបន្ថយការចំណាយលើកម្លាំងពលកម្មស្រោចស្រព។ ចំពោះដំណាំបន្លែ កសិករមានភាពប្រឈមជាមួយនឹងតម្លៃបន្លែលើទីផ្សារមិនទៀងទាត់ ប្រសិនបើតម្លៃទីផ្សារមានស្ថេរភាព នោះកសិករនឹងទទួលបានចំណូលកាន់តែច្រើនសម្រាប់ការលើកកម្ពស់ជីវភាពគ្រួសារ។ ដូចនេះស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់លើបញ្ហាទីផ្សារនេះផងដែរ។
2.3 រូបភាពនៃបច្ចេកទេស
2.4 វីដេអូនៃបច្ចេកទេស
ការពណ៌នាសង្ខេប:
មិនមាន
ឈ្មោះអ្នកថតវីឌីអូ:
មិនមាន
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
- < 0.1 គម2 (10 ហិកតា)
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2015
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
ជំនួយបច្ចេកទេសពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ:
បាទ/ចា៎
បញ្ជាក់ពីប្រភេទដីច្រើនប្រភេទ (ដីដាំដំណាំ/ដីចិញ្ចឹមសត្វ/ដីព្រៃឈើ):
- កសិរុក្ខកម្ម
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
- ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- ដំណាំចំណីសត្វ - ស្មៅ
- បន្លែ - បន្លែយកស្លឹក (សាលាដ ស្ពៃក្តោប ផ្ទី ផ្សេងៗ)
- ពពួកសណ្តែក - ផ្សេងៗ
- ពពួកសណ្តែក - សណ្តែកបារាំង
- ត្រសក់។
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:
ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
- ផ្លែស្វាយ/ផ្លែមង្ឃុត/ផ្លែត្របែក
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 1
សូមបញ្ជាក់:
ជាប្រភេទដំណាំរយៈពេលវែង និងមានដំណាំផ្សេងៗចន្លោះមុនពេលទទួលផលស្វាយ
3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
- បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ
មតិយោបល់:
ជាប្រភេទដីព្រៃមិនសូវសម្បូរជីជាតិ
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
ប្រើប្រាស់ទឹកពីទំនប់ស្រែងៀត
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
- ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
វិធានការរចនាស័ម្ពន្ធ
- S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការហូរច្រោះដីដោយសារទឹក
- Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bc: ការថយចុះនូវគម្របរុក្ខជាតិ
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
- ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:
គាត់អាចដាំដំណាំដែលជួយបង្ការការហូរច្រោះដោយសារទឹកភ្លៀងនៅក្នុងរដូវរស្សា ពីមុនដីនេះជាដីព្រៃសឹករេចរិល។
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
បច្ចេកទេសនេះត្រូវបានអនុវត្តលើផ្ទៃដីដាំដុះទំហំ ២១០០ម៉ែត្រការ៉េ (ទទឹង ៣៥ ម៉ែត្រ x បណ្តោយ ៦០ ម៉ែត្រ) នៅតំបន់ជម្រាលភ្នំ។ ក្នុងទំហំផ្ទៃដីនេះមានដាំស្វាយសរុបចំនួន ១៣៥ដើម (ចំនួន ៩ជួរ ហើយចន្លោះជួរ និងចន្លោះដើមមានទំហំ ៤ម៉ែត្រ) និងមានដាំបន្លែដូចជាសណ្តែកកួរ ត្រសក់ ត្រកួន សាលាដ ស្ពៃ ឆ្លាស់គ្នានៅតាមចន្លោះជួរស្វាយ។ ប្រព័ន្ធស្រោចស្រពដោយតំណក់ត្រូវបានពង្រាយលើផ្ទៃដីទាំងមូល ដោយរាយទុយោតំណក់ទឹកដល់គ្រប់គល់ស្វាយ និងតាមរងដំណាំ។
ឈ្មោះអ្នកនិពន្ធ:
កញ្ញា សូ គង្គា និង លោក ទឹម សុភា
កាលបរិច្ឆេទ:
12/04/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
២១០០ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
២០០០០រៀល
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | ភ្ជួរដីហាល | ខែមេសា |
2. | បណ្តុះកូនស្វាយ | ខែមេសា |
3. | ជីករណ្តៅ និងរៀបប្រព័ន្ធទុយោ | ខែមេសា |
4. | ធ្វើថ្នាំសំលាប់សត្វល្អិត និងជីទឹក | ខែមេសា |
5. | ដាំកូនស្វាយ | ខែកញ្ញា |
6. | វាយដី និងលើករង | ខែមេសា |
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរ និងរាស់ដី | នាក់/ថ្ងៃ | 3,0 | 20000,0 | 60000,0 | 100,0 |
កម្លាំងពលកម្ម | ជីករណ្តៅ | នាក់/ថ្ងៃ | 5,4 | 20000,0 | 108000,0 | 100,0 |
សម្ភារៈ | ប្រព័ន្ធដំណក់ទឹក | ឈុត | 1,0 | 800000,0 | 800000,0 | 100,0 |
សម្ភារៈ | ក្បាលចម្រោះ | គ្រឿង | 1,0 | 120000,0 | 120000,0 | 100,0 |
សម្ភារៈ | ចបជីក | ចប | 2,0 | 15000,0 | 30000,0 | 100,0 |
សម្ភារៈ | គោយន្ត | គ្រឿង | 1,0 | 4800000,0 | 4800000,0 | 100,0 |
សម្ភារៈដាំដុះ | ដើមស្វាយ | ដើម | 135,0 | 5000,0 | 675000,0 | 100,0 |
ជី និងសារធាតុពុល | ជីត្រី | លីត្រ | 200,0 | 300,0 | 60000,0 | 100,0 |
សម្ភារៈសាងសង់ | សំណាញ់សម្រាប់ធ្វើទ្រើង | ដុំ | 18,0 | 15000,0 | 270000,0 | 100,0 |
សម្ភារៈសាងសង់ | ឫស្សីទ្រើង | សរុប | 1,0 | 100000,0 | 100000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 7023000,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 1755,75 |
មតិយោបល់:
ទាក់ទងនឹងចំណាយ "ការជីករណ្តៅ" កសិករបានបញ្ជាក់ថាតម្លៃ ៨០០ រៀលសម្រាប់រន្ធមួយ (៨០០ X ១៣៥ រណ្តៅ = ១០៨០០០) ហើយនៅក្នុងតារាងចំណាយខាងលើត្រូវបានគណនាជានាក់/ថ្ងៃ។
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | បណ្តុះកូនបន្លែ | ខែមេសា |
2. | ស្ទូងបន្លែ | ខែមេសា |
3. | ធ្វើទ្រើង (វល្លិ៍) | ខែមេសា |
4. | ធ្វើស្មៅ | ១០ថ្ងៃដំបូង |
5. | បាញ់ថ្នាំការពារ | ពេលមានសត្វល្អិត |
6. | ដូរទុយោ | ពេលធ្លុះធ្លាយ |
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | លើករង | នាក់/ថ្ងៃ | 3,0 | 20000,0 | 60000,0 | 100,0 |
កម្លាំងពលកម្ម | ស្ទូងបន្លែ ឬដាំ | នាក់/ថ្ងៃ | 2,0 | 20000,0 | 40000,0 | 100,0 |
កម្លាំងពលកម្ម | ធ្វើស្មៅ | នាក់/ថ្ងៃ | 9,0 | 20000,0 | 180000,0 | 100,0 |
កម្លាំងពលកម្ម | បាញ់ថ្នាំការពារ | នាក់/ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
សម្ភារៈ | ទុយោ | ដុំ | 3,0 | 100000,0 | 300000,0 | 100,0 |
សម្ភារៈដាំដុះ | ពូជត្រសក់ | កញ្ចប់ | 4,0 | 10000,0 | 40000,0 | 100,0 |
សម្ភារៈដាំដុះ | ពូជសណ្តែកកួរ | កញ្ចប់ | 1,0 | 3500,0 | 3500,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំកំចាត់សត្វល្អិត | លីត្រ | 20,0 | 2000,0 | 40000,0 | 100,0 |
ផ្សេងៗ | ដូរទុយោ | នាក់/ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 703500,0 | |||||
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ | 175,88 |
មតិយោបល់:
ការថែទាំគិតត្រឹមរយៈពេល ៣ខែប៉ុណ្ណោះអាស្រ័យតាមវដ្តដំណាំដែលដាំក្រោមដើមស្វាយ។
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ត្រូវចំណាយដើមទុនច្រើនទៅលើប្រព័ន្ធទុយោ។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1138,20
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨,២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦,៥ មម និងឆ្នាំ២០១៣ គឺ ១៦៦១,៨ មម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយមឆ្នាំ2015
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
អាសធាតុក្តៅហើយសើម មាន 2រដូវ គឺរដូវប្រាំង និងវស្សា។
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីគ្រួស និងថ្ម
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
អាចទទួលបានតែទឹកសម្រាប់កសិកម្មប៉ុណ្ណោះ ដែលទាញពីទំនប់ស្រែងៀត។
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- 10-50% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ខ្នាតមធ្យមដោយសារគាត់មានដីទំហំ ៣០ហិកតា និងមានអ្នកមានដីច្រើនហិកតារហូតដល់ ៥០ហិកតា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
- ដីរានព្រៃ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- ឯកជន
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ជាក់ស្តែងកសិករដាំដំណាំច្រើនប្រភេទជាងពីមុននៅលើផ្ទៃដីដដែល ដូចនេះគាត់អាចប្រមូលផលបន្តបន្ទាប់ពីដំណាំទាំងនោះ ដូចជាដំណាំអាយុកាលវែង និងដំណាំប្រចាំឆ្នាំ។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
តាមរយៈការដាំដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លីជាមួយគ្នា បានជួយកាត់បន្ថយហានិភ័យនៃភាពបរាជ័យបាន។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
ដោយសារមានដាំដំណាំជាប្រព័ន្ធចម្រុះដែលមានដំណាំច្រើនប្រភេទចម្រុះគ្នា។
ផ្ទៃដីផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
ដីកាលដើមឡើយជាប្រភេទដីព្រៃសឹករេចរិល ប៉ុន្តែឥលូវគាត់អាចដាំដំណាំបានតាមបច្ចេកទេស SLM នេះ។
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
គាត់ដាំដំណាំច្រើនប្រភេទ ហើយប្រើប្រាស់តែជីធម្មជាតិ និងថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិដែលបានផលិតដោយគាត់ផ្ទាល់។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
បច្ចុប្បន្ននេះគាត់មិនចាំបាច់ទិញជីថ្នាំគីមីទៀតទេ ហើយគាត់ព្យាយាមប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដែលផលិតដោយខ្លួនឯង។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
គាត់អាចទទួលបានចំណូលពេញមួយឆ្នាំពីព្រោះគាត់បានដាំទាំងដំណាំអាយុកាលវែង និងខ្លី។
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
មតិយោបល់/ ការបញ្ជាក់:
តាមរយៈការដាំដំណាំច្រើនជាងមួយប្រភេទលើផ្ទៃដីដដែលបណ្តាលឱ្យគាត់ទទួលបានប្រភពចំណូលកើនឡើងប៉ុន្តែតិចតួចប៉ុណ្ណោះ។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
គម្របដីល្អដែលបានពីការដាំដំណាំឆ្លាស់បានជួយបញ្ជៀសការដុះលូតលាស់នៃស្មៅចង្រៃ និងជួយកាត់បន្ថយកម្លាំងពលកម្មក្នុងធ្វើស្មៅផងដែរ។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
គាត់ដាំដំណាំច្រើនជាងមុនធ្វើឱ្យសន្តិសុខស្បៀងកាន់តែប្រសើរ។
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
ការបំពុលបរិស្ថានត្រូវបានកាត់បន្ថយដោយសារគាត់ប្រើប្រាស់តែជីធម្មជាតិ និងថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិប៉ុណ្ណោះ។ ដូចនេះស្ថានភាពសុខភាពកាន់តែប្រើសើរឡើង។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
ចំណេះដឹងដែលពាក់ព័ន្ធនឹងដី គឺគាត់ទទួលបានពីបទពិសោធន៍របស់គាត់ និងតាមរយៈឯកសារ ឬវីដេអូលើប្រព័ន្ធអ៊ីនធឺណេត។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
មានដំណាំគម្របដីកាន់តែច្រើន គឺបានជួយកាត់បន្ថយរំហួតតាមនោះដែរ។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
តាមរយៈការដាំបន្លែឆ្លាស់គ្នាបានធ្វើឱ្យគម្របដីល្អប្រសើរ
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
ឫសរបស់ដំណាំស្វាយបានចាក់ចូលទៅក្នុងដីធ្វើឱ្យដីផុសល្អ
ជីវចម្រុះ៖ ដំណាំ, សត្វ
ដំណាំគម្រប
មតិយោបល់/ ការបញ្ជាក់:
ដោយសារតែមានដំណាំគម្របដីជាអចិន្ត្រៃយ៍ពេញមួយឆ្នាំ
ប្រភេទរាតត្បាត
មតិយោបល់/ ការបញ្ជាក់:
ប្រភេទរាតត្បាត គឺត្រូវបានកាត់បន្ថយតាមរយៈការដាំដំណាំវិលជុំ និងការប្រើប្រាស់ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
ប្រភេទសត្វមានប្រយោជន៍កើនឡើងពីព្រោះតែការប្រើប្រាស់ជីកំប៉ុស្តិ៍ទឹក។
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
ថ្នាំសម្លាប់សត្វល្អិតផ្សំពីធម្មជាតិដែលគាត់ផលិតដោយខ្លួនគាត់ គឺមានប្រសិទ្ធភាពខ្ពស់។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
វាយតម្លៃផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេស (វាស់វែង):
មិនមានផលប៉ះពាល់ខាងក្រៅបរិវេណគួរឱ្យកត់សម្គាល់ទេ
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
សីតុណ្ហភាពប្រចាំរដូវកាល | រដូវប្រាំង | កើនឡើង | ល្អ |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | ថយចុះ | មធ្យម | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
ការប្រែប្រួលអាកាសធាតុផ្សេងៗ | ភ្លៀងធ្លាក់មានការប្រែម្រួល មានការរាំងរហូតដល់ខែ០៧ ទើបភ្លៀង |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ព្យុះភ្លៀងតាមតំបន់ | មធ្យម |
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រលកកម្តៅ | មិនល្អ |
រលកត្រជាក់ | ល្អ |
ស្ថានភាពខ្យល់ខ្លាំង | មធ្យម |
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | ល្អ |
ការមានបញ្ហាសត្វល្អិត/ដង្កូវ | ល្អ |
ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
មិនមានបញ្ហាដោយសារមានប្រភពទឹក និងប្រព័ន្ធស្រោចស្រព |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមានខ្លាំង
6.5 ការទទួលយកបច្ចេកទេស
- តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 91-100%
មតិយោបល់:
ដោយសារមិនមានតម្រូវការថែទាំច្រើន និងចេញកម្លាំងពលកម្មច្រើន។
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
មិនចំណាយកម្លាំងពលកម្មច្រើន/កាត់បន្ថយបន្ទុកការងារតាមរយៈការប្រើប្រព័ន្ធតំណក់ទឹក |
មានបន្លែច្រើនមុខអាចតម្រូវទៅតាមទីផ្សារ |
កុំឱ្យដីទំនេរចោល និងមានស្មៅដុះច្រើន |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
កាត់បន្ថយកម្លាំងពលកម្ម ដោយមានរៀបចំប្រព័ន្ធទុយោសម្រាប់ការស្រោចស្រព និងដាក់ជី |
មិនប៉ះពាល់បរិស្ថាន ដោយមិនត្រូវការម៉ាស៊ីន/ឥន្ធនៈផ្សេងៗសម្រាប់ស្រោចស្រពដោយប្រើប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដែលដំណើរការដោយកម្លាំងទឹកហូរ។ |
ការគ្រប់គ្រងដីបានល្អប្រសើរ ដោយអន្តរកម្មរវាងដំណាំ និងដើមឈើ |
ការដាំដំណាំវិលជុំជួយរក្សាស្ថេរភាពជីជាតិដី និងបង្កើនគម្របដី |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ខ្វះខាតដើមទុនមួយចំនួន | កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬរដ្ឋក្នុងអត្រាការប្រាក់ទាប ឬរដ្ឋ ជួយគាំទ្របន្ថែម។ |
ទីផ្សារមិនមានស្ថេរភាព | ចងក្រងជាក្រុមកសិករ និងស្វែងរកការគាំទ្រពីអង្គការ និងមន្ទីរដើម្បីជួយរកបណ្តាញទីផ្សារ។ |
ចំណាយទុនច្រើនពេលចាប់ផ្តើមដំបូងសម្រាប់ការរៀបចំប្រព័ន្ធស្រោចស្រពដោយតំណក់ទឹក។ | គួរមានការគាំទ្រជាបដិភាគពីគម្រោង និងរដ្ឋ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
នៅពេលស្វាយធំបែកមែកសាខាបាំងពន្លឺវានឹងមិនអាចដាំដំណាំបានទៀតទេ។ | ដាំដំណាំផ្សេងៗដែលមិនសូវត្រូវការពន្លឺ និងធន់ពេលនៅក្រោមម្លប់។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១ កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៤ នាក់
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
12/04/2017
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Yang S. and Pean S. (2012) Organic fertilizer: Technology principle and farmer experiences. Cambodian Center for Study and Development in Agriculture: Phnom Penh. (In Khmer)
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
CEDAC and price is about 10000 Riel
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
FA and DANIDA (2005). Guidelines for Site Selection and Tree Planting in Cambodia. Forestry Administration. Retrieved on May 15 2017 from
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
http://treeseedfa.org/guidelines_site_eng.htm
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
MoE, Adaptation Fund and UNEP (2016). Agroforestry System: “Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia”. Ministry of Environment.
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល