ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Sok Pheak
- អ្នកកែសម្រួល៖ Sophea Tim, Navin Chea
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Nimul CHUN, Ursula Gaemperli, Alexandra Gavilano
ប្រព័ន្ធសូឡាបូមទឹក
technologies_3214 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
ម៉ៅ សារ៉ាត់
កសិករ
ប្រទេសកម្ពុជា
អ្នកផ្សព្វផ្សាយឃុំ:
ថុន ភារៈ
មន្ត្រីផ្សព្វផ្សាយឃុំ
ប្រទេសកម្ពុជា
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកជាំក្សាន្ត:
ឆ្លាត ប្រាជ្ញ
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកជាំក្សាន្ត
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកគូលែន:
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុករវៀង:
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
សូឡាបូមទឹកជាបច្ចេកទេសមួយដែលប្រើប្រាស់បន្ទះសូឡាសម្រាប់ទាញយកប្រភពថាមពលពីព្រះអាទិត្យ ហើយបំលែងជាថាមពលអគ្គិសនីដើម្បីដំណើរការម៉ូទ័រសម្រាប់បូមទឹកពីប្រភពនានារួមទាំងប្រភពទឹកក្រោមដីផងដែរ។ សូឡាបូមទឹកអាចកាត់បន្ថយការចំណាយ និងមិនមានបញ្ចេញឧស្ម័ន (CO2) ដែលជាជម្រើសល្អនៃការបង្កើនភាពធន់ទ្រាំ និងរួមចំណែកការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ប្រព័ន្ធបូមទឹកដោយប្រើថាមពលព្រះអាទិត្យ គឺជាការស្រាវជ្រាវមួយដោយប្រើប្រាស់បន្ទះសូឡាសម្រាប់ទាញយកពន្លឺព្រះអាទិត្យបង្កើតជាថាមពេលអគ្គិសនីសម្រាប់បូមទឹក។ ការប្រើសូឡាបូមទឹកជាជម្រើសដ៏ល្អមួយដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ កសិករនៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីមុនបានប្រើប្រាស់ទឹកស្រះជាប្រភពសម្រាប់ស្រោចស្រពដំណាំរបស់គាត់ ប៉ុន្តែការប្រើប្រាស់មិនបានផ្តល់ទឹកគ្រប់គ្រាន់ទៅតាមតម្រូវការទេ។ ដោយឃើញពីបញ្ហាកង្វះខាតនេះទើបមានអង្គការសេដាក (CEDAC) បានអនុវត្តន៍គម្រោងមួយនៅក្នុងតំបន់ហើយក៏បានផ្តល់អណ្តូងទឹកមួយដល់ប្រជាកសិករនៅក្នុងឃុំនេះនៅឆ្នាំ ២០១១ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក។ ក្រោយមកនៅឆ្នាំ ២០១៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានផ្តល់សូឡាបូមទឹកមួយឈុតសម្រាប់ដាំបន្លែក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធីសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ២ ដែលបានអនុវត្តនៅក្នុងឃុំនេះ។ គម្រោងបានផ្តល់ប្រព័ន្ធសូឡាបូមទឹកប្រើថាមពលព្រះអាទិត្យចំនួន ៧ កន្លែង នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ហើយគម្រោងក៏បានតម្លើងប្រព័ន្ធសូឡាបូមទឹកមួយកន្លែងមានទីតាំងនៅផ្ទះរបស់ លោក ម៉ៅ សារ៉ាត់សម្រាប់ប្រើប្រាស់ទឹកដាំបន្លែ។ អណ្តូងស្នប់នេះមានលក្ខណៈពិសេសមួយដែលអាចដំណើរការបានបើទោះជាថាមពលរបស់វាមានការប្រែប្រួលក៏ដោយ។
ដើម្បីដំណើរការប្រព័ន្ធសូឡាបូមទឹកនេះត្រូវមានឧបករណ៏ជាធាតុផ្សំសំខាន់ៗមួយចំនួនដូចជា៖បន្ទះសូឡាដែលបានដាក់នៅខាងលើជើងទម្រឈើ ម៉ូទ័របូមទឹក ឧបករណ៍ត្រួតពិនិត្យចរន្ត អាងស្តុកទឹកដែលមានជើងទម្រ និងខ្សែភ្លើង។ ចំពោះការតម្លើងប្រព័ន្ធសូឡាបូមទឹកនេះ ជាដំបូងត្រូវខួងអណ្តូងទឹក ហើយដាក់ម៉ូទ័របូមទឹកចូលក្នុងអណ្តូង និងរៀបចំទុយោចែកចាយ។ បន្ទាប់មកទៀតត្រូវរៀបចំជើងទម្រសម្រាប់ដាក់អាងស្តុកទឹកចំនួន ២ ដែលមានកម្ពស់ ៤,៨ ម៉ែត្រ និង ២,០៤ ម៉ែត្រ រួចតម្លើងអាងស្តុកទឹក និងម៉ូទ័របូមសម្រាប់បូមទឹកមកស្តុកទុកក្នុងអាងស្តុកទឹក។ គាត់តម្លើងបន្ទះសូឡាចំនួន៩ដោយដាក់លើជើងទម្រខាងលើប្រអប់បញ្ជាម៉ូទ័របូមទឹកដើម្បីទាញយកថាមពលពន្លឺព្រះអាទិត្យមកប្រើប្រាស់ និងត្រួតពិនិត្យកម្ពស់ក្នុងអាងស្តុកទឹកដើម្បីចែកចាយទឹកដល់ដំណាំ និងប្រើប្រាស់ក្នុងគ្រួសារ។ អាងស្តុកទឹកមានចំណុះ៥០០០លីត្រចំនួន ២ ដែលប្រើប្រាស់សម្រាប់ដំណាំក្នុងសួនបន្លែ និងផ្គត់ផ្គង់ទឹកតាមផ្ទះចំនួន ៣ គ្រួសារនៅក្នុងភូមិផងដែរ។ ដោយសារតែមានឧបករណ៍ផ្គត់ផ្គង់ទឹកដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយកាត់បន្ថយការចំណាកស្រុកដោយកសិករងាកមកធ្វើកសិកម្មវិញ។
ប្រព័ន្ធសូឡាបូមទឹក គឺជាបច្ចេកទេសបូមទឹកដោយស្វ័យប្រវត្តិដែលទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់ដែលអាចចំណេញកម្លាំងពលកម្ម និងពេលវេលា កាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិយាកាស និងអាចចែកចាយទឹកទៅតាមតំបន់ឆ្ងាយ។ នៅពេលគម្រោងបញ្ចប់បានបន្សល់ទុកប្រាក់ឧបត្ថម្ភចំនួន ២,០០០ ដុល្លា ទុកសម្រាប់ជុសជុលប្រព័ន្ទសូឡាបូមទឹក។ សហគមន៍ កសិកម្មធម្មជាតិនិងអភិវឌ្ឍន៍ជាយដែនបានគ្រប់គ្រង់ថវិកាដែលបានផ្តល់ជូនដោយប្រើប្រាស់ថវិកាបង្កើតជាឥណទានសម្រាប់សមាជិកសហគមន៍មានអាត្រាការប្រាក់២%ក្នុង១ខែហើយនៅពេល ដែលជុសជុលសហគមន៍បានបង្វិលថវិកាមកវិញ។ ម្យ៉ាងវិញទៀត បន្ទាប់ពីបានតម្លើងសូឡាបូមទឹកបានរយៈពេល ១ ឆ្នាំ លោក ម៉ៅ សារ៉ាត់ បានលក់ទឹកឱ្យកសិករផ្សេងៗក្រៅពី ៣ គ្រួសារដែលចែកចាយទឹកទៅដល់ក្នុងតម្លៃ១៥០០ រៀល ក្នុង១ម៉ែត្រគួបនៅរដូវប្រាំង ឫពេលរាំងស្ងួត ប៉ុន្តែមកដល់ពេលនេះគាត់មិនអាចលក់ទឹកបានទៀតទេដោយសារគ្រួសារភាគច្រើននៅក្នុងភូមិមានទឹកអណ្តូងនិងស្រះទឹករៀងៗខ្លួនប្រើប្រាស់គាំទ្រដោយអង្គការក្រៅរដ្ឋាភិបាល។
សរុបសេចក្តីមក ប្រព័ន្ធសូឡាបូមទឹកគឺជាបច្ចេកវិទ្យាមួយទាញយកថាមពលពន្លឺព្រះអាទិត្យមកដំណើរការម៉ូទ័របូមទឹកជំនួសឱ្យម៉ូទ័រដើរដោយឥន្ទនៈដែលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។ក្រៅពីប្រើប្រាស់ទឹកសម្រាប់សួនបន្លែប្រព័ន្ធបូមទឹកដោយថាមពលពន្លឺព្រះអាទិត្យក៏អាចប្រើប្រាស់ទឹកសម្រាប់ផ្គត់ផ្គង់ទឹកតាមផ្ទះនៅក្នុងភូមិផងដែរ។ ដើម្បីជំនួសឱ្យការជីកអណ្តូងច្រើននៅកន្លែងខុសៗគ្នាក្នុងភូមិកសិករមានទឹកនៅក្នុងផ្ទះដោយជីកអណ្តូងមួយបំពាក់ដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យជាមួយអាងទឹកនៅទីខ្ពស់ និងប្រព័ន្ធទុយោបង្ហូរទឹកទៅតាមផ្ទះនីមួយៗនៅក្នុងភូមិមានលក្ខណៈងាយស្រួល។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិធម្មជាតិសម្តេចតេជជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំខ្សាន ខេត្តព្រះវិហារ
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
តំបន់ជនបទ
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
មតិយោបល់:
ប្រសិនបើមិនមានជំនួយពីអង្គការក្រៅរដ្ឋាភិបាល កសិករមិនអាចចំណាយថវិកាដើម្បីសូឡាបូមទឹកបាននោះទេដោយសារតែមានតម្លៃខ្ពស់។
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2012
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
កម្មវិធីសកម្មភាពបន្សុំនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ២។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
- បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
- ដំណាំរយៈពេលវែង (មិនមែនឈើ)
- ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- បន្លែ - ត្រសក់ផ្អែម ល្ពៅ ពពួកបន្លែទ្រើង
- aubergine ។
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:
ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប
ដំណាំរយៈពេលវែង (មិនមែនឈើ) - បញ្ជាក់ប្រភេទដំណាំ:
- ដំណាំយកផ្កា - មានរយៈពេលវែង
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
- ផ្លែឈើផ្សេងៗ
- ផ្លែស្វាយ/ផ្លែមង្ឃុត/ផ្លែត្របែក
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 3
មតិយោបល់:
មានដំណាំដូចជា៖ ស្វាយ ខ្នុរ ត្រប និងននោង។
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ប្រព័ន្ធស្រោចស្រពទាំងស្រុង
មតិយោបល់:
កសិករបានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងស្រះទឹកសម្រាប់ស្រោចស្រពដំណាំ។
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ការស្តុកទុកទឹក
- ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)
- ការបែងចែកទឹក និងប្រព័ន្ធបង្ហូរ
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការរចនាស័ម្ពន្ធ
- S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
- S10: វិធានការសន្សំថាមពល
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
ដើម្បីដំណើរប្រព័ន្ធសូឡាបូមទឹកនេះបានត្រូវមានឧបករណ៍ជាធាតុផ្សំសំខាន់ៗ៖ បន្ទះសូឡាដែលបានដាក់នៅខាងលើជើងទម្រឈើ ម៉ូទ័របូមទឹក ឧបករណ៍ត្រួតពិនិត្យចរន្ត អាងស្តុកទឹកដែលមានជើងទម្រ និងខ្សែភ្លើង។ ត្រូវមានអណ្តូងស្នប់ជម្រៅ ២៩ ម៉ែត្រ មុខកាត់ទំហំ ០,០៨ ម៉ែត្រ ក្រោយពីខួងអណ្តួងរួចត្រូវតម្លើងម៉ូទ័របូមទឹក។ ជើងទម្រសម្រាប់អាងស្តុកទឹកត្រូវមានពីរកម្ពស់ ២.០៤ ម៉ែត្រ និង២,៨ ម៉ែត្រដែល
មានចំណុះ ៥០០០ លីត្រ។ សូឡាបូមទឹកមួយថ្ងៃអាចបូមបានពី៦ ទៅ ៧ ម៉ែត្រគួបប្រសិនបើមានពន្លឺព្រះអាទិត្យល្អអាចបូមបាន ៨ ម៉ែត្រគួបក្នុងមួយថ្ងៃ។
ឈ្មោះអ្នកនិពន្ធ:
លោក ឃួន សុផល
កាលបរិច្ឆេទ:
06/05/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងឯកតាបច្ចេកទេស
បញ្ជាក់ឯកតា:
សូឡាបូមទឹកអាចដំណើរការបានអាងស្តុកទឺកពីរដែលមានចំណុះ ៥០០០ លីត្រ
បញ្ជាក់ពីទំហំនៃឯកតា (បើពាក់ព័ន្ធ):
មាឌអាងស្តុកទឹក១មានចំណុះ ៥០០០ លីត្រ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
២០០០០ រៀល
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | បុកអណ្តូងទឹក | កុម្ភះ |
2. | ធ្វើជើងទម្រ | ឧសភា |
3. | ទិញធុងសាទែនទឹក (គម្រោងអ្នកចេញ) | ឧសភា |
4. | តម្លើងប្រព័ន្ធសូឡា | ឧសភា |
5. | ម៉ូទ័របូមទឹក | ឧសភា |
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | បុកអណ្តូង | ឈុត | 1,0 | 1600000,0 | 1600000,0 | |
កម្លាំងពលកម្ម | ធ្វើជើងទម្រ | ឈុត | 1,0 | 800000,0 | 800000,0 | |
សម្ភារៈ | ធុងសាទែនទឹក | ដុំ | 2,0 | 2000000,0 | 4000000,0 | |
សម្ភារៈ | ឧបករណ៍ត្រួតពិនិត្យចរន្ត | ដុំ | 1,0 | 4000000,0 | 4000000,0 | |
សម្ភារៈ | ម៉ូទ័របូមទឹករួមបញ្ជូលបន្ទះសូឡា | ឈុត | 1,0 | 8000000,0 | 8000000,0 | |
សម្ភារៈសាងសង់ | ជើងទម្រសម្រាប់ដាក់សាទែនទឹក | ចំនួន | 2,0 | 800000,0 | 1600000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 20000000,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 5000,0 |
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:
កម្មវិធីសកម្មភាពបន្សុំនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ២ បានចំណាយថ្លៃប្រព័ន្ធសូឡាបូមទឹក និង CEDAC ចំណាយថ្លៃអណ្តូងទឹក។
មតិយោបល់:
ចំពោះប្រព័ន្ធសូឡាបូមទឹក ១ ឈុតមានតម្លៃ ២០,០០០,០០០ រៀល។
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | ត្រួតពិនិត្យមើលកម្រិតទឹក និងការតម្លើងម៉ូទ័រ | រដូវប្រាំង |
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ជុសជុលម៉ូទ័របូមទឹក | ចំនួន | 1,0 | 400000,0 | 400000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 400000,0 | |||||
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ | 100,0 |
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:
កម្មវិធីសកម្មភាពបន្សុំនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ២។
មតិយោបល់:
ជុសជុលម៉ូទ័របូមទឹកនៅពេលដែលមានតម្រូវថែទាំដោយសារតែគម្រោងបានបន្សល់ទុកថវិកាចំនួន ២០០០ដុល្លាសម្រាប់សេវាកម្មជុសជុល។
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
តម្លៃប្រព័ន្ធសូឡាមានតម្លៃថ្លៃទើបជះឥទ្ធិពលដល់ការចំណាយរបស់កសិករ។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
នៅឆ្នាំ២០១៥ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១៤២៩.៣ មម
នៅឆ្នាំ២០១៤ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១៦៤៧.៣ មម
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧត្តុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងតិចតួច
អាកាសធាតុក្ដៅ សើម ដែលបង្កឱ្យមាន ២ រដូវ គឺរដូវប្រាំង និងវស្សា។
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីស្រទាប់លើមានជីជាតិល្អដោយកសិករប្រើលាមកគោលើដំណាំ។
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
កម្រិតមធ្យម
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
ការប្រើប្រាស់ទឹកមានជាតិកំបោរ ដូច្នេះពេលបរិភោគត្រូវដាំទឹកក្តៅ តែមិនប៉ះពាល់ដល់ដំណាំនោះទេ។
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម)
ចំណូលក្រៅកសិកម្ម:
- តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- មនុស្សចាស់
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
កសិករមានដែលបានអនុវត្តបច្ចេកទេសនេះមានអាយុ ៦០ឆ្នាំ ។
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតតូច
មតិយោបល់:
កសិករមានដីសម្រាប់ដាំបន្លែចំនួន ១ ហិកតា និង ១,៥ ហិកតាជាដីស្រែសុំគេធ្វើ ដាំពោត សណ្តែក។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- កិច្ចសន្យាជួល
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
គុណភាពមុន SLM:
៣០%
គុណភាពក្រោយ SLM:
៦០%
ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
ទឹកបរិភោគដែលអាចទាញយកមកប្រើប្រាស់បាន
មតិយោបល់/ ការបញ្ជាក់:
កសិករអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។
គុណភាពទឹកបរិភោគ
មតិយោបល់/ ការបញ្ជាក់:
គុណភាពទឹកសម្រាប់បរិភោគនៅមានការកើនឡើងតិចតូច ប៉ុន្តែកសិករអាចបរិភោគបានដោយដាំទឹកក្តៅជាមុនសិន។
ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
ក្រោយពីបានតម្លើងប្រព័ន្ធបូមទឹកកសិករអាចយកទឹកប្រើប្រាស់ស្រោចស្រពដំណាំគ្រប់រដូវកាលដាំដុះ។
គុណភាពទឹកស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
គុណភាពទឹកស្រោចស្រពមានលក្ខណៈល្អគ្រាន់ បើទោះបីជាមានជាតិកំបោរ ប៉ុន្តែមិនប៉ះពាល់ដល់ដំណាំ។
តម្រូវការទឹកសម្រាប់ស្រោចស្រព
គុណភាពមុន SLM:
៣០%
គុណភាពក្រោយ SLM:
៦០%
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
កសិករពុំបានចំណាយច្រើនដោយសារមានគម្រោងជួយគាំទ្រ។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ពីមុនកសិករទទួលបានចំណូលតិចតួចដោយសារកសិករទទួលបានទិន្នផលបន្លែទាប តែបច្ចុប្បន្នគាត់ទទួលបានចំណូលកើនឡើង ដោយសារមានទឹកស្រោចស្រពគ្រប់គ្រាន់។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
កសិករមានពេលវេលាច្រើនធ្វើការងារផ្សេងទៀតដោយសារគាត់មានប្រព័ន្ធបូបទឹកដោយថាមពលពន្លឺព្រះអាទិត្យជួយលើការងារ ស្រោចស្រពដំណាំ។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
កម្មសិទ្ធដីប្រើប្រាស់/ ទឹក
មតិយោបល់/ ការបញ្ជាក់:
កសិករមានដីផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ និងទឹកស្រោចស្រពដំណាំបន្លែ។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
ជួយកាត់បន្ថយការហូរច្រោះដីដោយប្រព័ន្ធទុយោទឹកស្រោចស្រពដំណាំ និងចូលរួមការពារបរិស្ថាន តាមរយៈការមិនប្រើប្រាស់ប្រេងឥន្ធនៈលើម៉ាស៊ីនបូមទឹក។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
បរិមាណទឹក
មតិយោបល់/ ការបញ្ជាក់:
សូឡាបូមទឹកត្រូវការថាមពលពន្លឺព្រះអាទិត្យដើម្បីបង្កើតអគ្គិសនីដូចនេះវាអាស្រ័យទៅលើថាមពលពន្លឺព្រះអាទិត្យ ដែលអាចទាញយកទឹកបាន។
ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ
ការបំភាយនៃកាបូន និងឧស្ម័នផ្ទះកញ្ចក់
មតិយោបល់/ ការបញ្ជាក់:
ដោយសារបន្ទះសូឡាចាប់យកថាមពលពន្លឺព្រះអាទិត្យដើម្បីទាញយកទឹកប្រើប្រាស់។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់
មតិយោបល់/ ការបញ្ជាក់:
ដោយសារបន្ទះសូឡាចាប់យកថាមពលពន្លឺព្រះអាទិត្យដើម្បីទាញយកទឹកប្រើប្រាស់ក្នុងគ្រួសារ និងស្រោចស្រព។
មតិយោបល់/ ការបញ្ជាក់:
កសិករអាចចែកចាយទឹកទៅឱ្យអ្នកជិតខាងប្រើប្រាស់បាននៅពេលខ្វះខាតទឹកនៅរដូវប្រាំង។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | ថយចុះ | មធ្យម | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | មធ្យម |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | ថយចុះ | ល្អ | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | ថយចុះ | ល្អ |
ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
អូសបន្លាយពេលដាំដុះ | ល្អ |
មតិយោបល់:
នៅតំបន់ខ្លស់កសិករមានការលំបាកក្នុងការទទួលយកទឹកមកប្រើប្រាស់នៅរដូវប្រាំង ជាពិសេសពេលមានគ្រោះរាំងស្ងួត។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏អាចអូសបន្លាយពេលដំាដុះខណៈពេលដែលយើង អាចបន្តយកទឹកមកប្រើប្រាស់ និងដំាដំណាំ។
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមានខ្លាំង
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមានខ្លាំង
6.5 ការទទួលយកបច្ចេកទេស
- 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):
មាន ៧ គ្រួសារនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន បានអនុវត្តបច្ចេកទេសនេះ (រួមបញ្ចូលអ្នកបានអនុវត្តបច្ចេកទេសនេះ)
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 0-10%
មតិយោបល់:
មិនទាន់មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯងដោយសារកសិករភាគច្រើនបើគ្មានជំនួយពីក្រសួង ស្ថាប័នពាក់ ឬអង្កការក្រៅរដ្ឋាភិបាលទេកសិករមិនហ៊ានចំណាយលុយធ្វើនោះទេព្រោះត្រូវចំណាយថ្លៃ
លើការទិញសម្ភារ។
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
អាចយកទឹកដាំដំណាំ និងប្រើប្រាស់មិនបាច់ប្រើម៉ាស៊ីនបូមទឹក។ |
បង្កើនសេដ្ឋកិច្ចដោយមិនបាច់ទិញប្រេងដោយមានសូឡាបូមទឹក |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ |
កាត់បន្ថយការបំភាយ GHG ទៅក្នុងបរិយាកាស |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ចំណាយថវិកាច្រើន។ | មានបណ្តាអង្កការជួយ និងចូលរួមអនុវត្ត។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
៣ នាក់
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
06/05/2017
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Abrams, J. H. (2015). Climate Resilient Irrigation Training Manual. Phnom Penh: Project Support Unit, Ministry of Agriculure, Forestry, and Fisheries (MAFF-PSU).
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
MAFF, Free available.
7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
ចំណងជើង/ ពណ៌នា:
SGE. (2015). Soalr water pump with sun tracker. Retrieved February 7, 2018, from
វេបសាយ:
http://www.solarcambodia.com/index.php?lang=en&p=products-system&id=10
ចំណងជើង/ ពណ៌នា:
CDD. (2014). NAPA Follow-UP-Cambodia's Official Climate Change Website. Retrieved February 7, 2018, from
វេបសាយ:
http://www.camclimate.org.kh/en/activities/napa-follow-up.html
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល