ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Nary Lay
- អ្នកកែសម្រួល៖ Navin Chea, Sophea Tim
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Cornelia Hett, Nicole Harari, SO Than, Ursula Gaemperli, Alexandra Gavilano
ផ្ទះសំណាញ់
technologies_3138 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មនៅការិយាល័យកសិកម្មស្រុកថ្មគោល:
តារាភូសា ស៊ីវ
ការិយាល័យកសិកម្ម ស្រុកថ្មគោល
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្មស្រុកសង្កែ:
មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម ស្រុកបវេល:
ឡាម ម៉ូត
ការិយាល័យកសិកម្ម ស្រុកបវេល
ប្រទេសកម្ពុជា
អ្នកប្រើប្រាស់ដី:
សារុន សេង
កសិករ
ប្រទេសកម្ពុជា
បុគ្គលិកក្នុងគម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា:
និន ដាវុធ
ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ប្រទេសកម្ពុជា
ប្រធានក្រុមបន្លែសុវត្ថិភាព នៅភូមិតាសី:
នុន ណុប
ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ផ្ទះសំណាញ់ គឺជាសំណង់បិទជិតមួយដែលធ្វើឡើងពីសំណាញ់ក្រឡាល្អិត (ដូចស្បៃមុង) ដើម្បីទប់ទល់សត្វល្អិតបំផ្លាញដំណាំ និងការពារការខូចខាតដំណាំដោយសារទឹកភ្លៀង ខ្យល់ និងកម្តៅថ្ងៃប្រកបដោយប្រសិទ្ធភាព។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ការដាំបន្លែនាពេលបច្ចុប្បន្ន ការប្រឈមនឹងសត្វល្អិតបំផ្លាញ គឺជាបញ្ហាប្រឈមទីមួយ ក្រៅពីនោះការប្រែប្រួលអាកាសធាតុ ក៏ជាឧបសគ្គរារាំងដល់ការដាំដុះផងដែរ ដូចជាភ្លៀងខុស រដូវកាល ខ្យល់ខ្លាំង ថ្ងៃក្តៅខ្លាំងជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះកសិករបានធ្វើការសាកល្បងដាំបន្លែនៅក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់ទៅនឹងសត្វល្អិត និងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុជាពិសេសគឺអាចដាំដុះបានពេញមួយឆ្នាំ។
ការធ្វើផ្ទះសំណាញ់នេះ គឺកសិករមានគោលបំណងទប់ទល់សត្វល្អិតបំផ្លាញបន្លែដោយមិនប្រើប្រាស់ថ្នាំពុលគីមី ហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃទៅលើដំណាំបានពី ៨០ ទៅ ១០០% (Stilers, 2011)។ កសិករក៏បានសង្កេតឃើញដែរថា ការដាំដំណាំក្នុងផ្ទះសំណាញ់គឺពុំមានការបំផ្លាញពីសត្វល្អិតគួរឱ្យកត់សម្គាល់នោះទេ។ ដំបូលសំណាញ់បានជួយការពារដំណាំបន្លែពីទឹកភ្លៀង ដែលធ្លាក់មកប៉ះដំណាំដោយផ្ទាល់ដែលអាចធ្វើឱ្យខូចខាត ស្លឹក បាក់ធាង ឬច្រោះខ្ទាតដីលើស្លឹកដំណាំ ដោយបន្ថយល្បឿនទឹកភ្លៀង ហើយបំបែកជាតំណក់តូចៗ ដែលនេះជាចំណុចសំខាន់អាចបង្កលក្ខណៈ ដល់ការដាំបន្លែនៅរដូវភ្លៀងបានទៀតផង (ធម្មតាកសិករដាំបន្លែបានតែក្នុងរដូវប្រាំង)។
ការធ្វើផ្ទះសំណាញ់នេះកសិករអាចធ្វើតាមទំហំ និងកម្ពស់ ខុសៗគ្នា រីឯសម្ភារៈសាងសង់ក៏ខុសៗគ្នាទៅតាមធនធានដែលកសិករមាន។ មុនពេលធ្វើផ្ទះសំណាញ់ត្រូវរៀបចំដីឱ្យស្អាតរួចវាស់វែងកំណត់ទីតាំងសសរ (ជាទូទៅផ្ទះសំណាញ់មានរាងជាចតុកោណកែង ហើយចន្លោះពីសសរមួយទៅសសរមួយទៀតជាមធ្យមគឺមានចម្ងាយបួនម៉ែត្រ) រួចជីករណ្តៅទំហំ ០.៤០ ម៉ែត្រ x ០.៤០ ម៉ែត្រជម្រៅ ១ ម៉ែត្រ តាមគ្រប់ទីតាំងសសរ បន្ទាប់មកដាំសសរ រួចចាក់បេតុងកម្រាស់ ៦០ សង់ទីម៉ែត្រ ដើម្បីទប់សសរឱ្យបានរឹងមាំ (សសរជើងរៀងមានកម្ពស់ ៣ ម៉ែត្រ និងសសរកន្លោងមានកម្ពស់ ៤ ម៉ែត្រ)។ ក្រោយរួចរាល់តួរោងហើយគេចាប់ផ្ដើមរាយខ្សែនីឡុងសម្រាប់ទ្រស្បៃ និងចាប់ផ្ដើមប្រក់ស្បៃ (ជាយស្បៃត្រូវក្នុងដីជម្រៅ ២៥ សង់ទីម៉ែត្រ)។ ចំពោះការធ្វើដំបូលវិញគឺអាចមានពីរបែប ដំបូលរាងទេរ សង្ខាង ឬរាងកោង គេមិនសូវធ្វើដំបូលរាបស្មើទេ ពីព្រោះដំបូលរាបស្មើពេលមានភ្លៀងខ្លាំងអាចដក់ទឹកដោយអន្លើៗ ដែលជាមូលហេតុនាំឱ្យទឹកហូរធ្លាក់ចុះខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ដំណាំបន្លែ។
ការដាំដុះ គឺកសិករបានដាំដុះតាមបែបធម្មតាដែលកសិករទូទៅបានអនុវត្តដែរ ខុសគ្នាត្រង់តែជាការដាំក្នុងផ្ទះសំណាញ់ដោយប្រើជីគីមីតិចតួច និងមិនប្រើថ្នាំពុលគីមីតែប៉ុណ្ណោះ។ កសិករបានដាំស្ពៃតឿ និងស្ពៃក្រញ៉ាញ់ ហើយកសិករអនុវត្តបច្ចេកទេសនេះក្នុងផ្ទះសំណាញ់ដែលមានទំហំ ៣១៦.២៥ ម៉ែត្រការ៉េ នៅក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដីដែលកសិករធ្វើជាផ្ទះសំណាញ់សម្រាប់ដាំបន្លែនេះ ពីមុនមកជាដីស្រែ តែក្រោយមកកសិករគិតថាបើធ្វើស្រែគឺបានតែមួយសារទេ តែបើដាំបន្លែអាចដាំបានច្រើនសារ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន គាត់ក៏សម្រេចចិត្តចាក់ដីលុបស្រែដោយជីកស្រះធំមួយ (៣៥ ម៉ែត្រ x៣៥ ម៉ែត្រ) សម្រាប់ស្តុកទឹក។ ដំបូងឡើយ ដីលើកថ្មីជាដីគ្មានជីជាតិតែកសិករបានប្រើប្រាស់ជីកំប៉ុស្តិ៍ដើម្បីកែប្រែគុណភាពដី ការកែលម្អនេះប្រើរយៈពេលពេញមួយឆ្នាំទើបដីចាប់ផ្តើមមានជីជាតិ។ កសិករបានផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹកដែលធ្វើដោយខ្លួនឯង និងជីសរីរាង្គ (ទិញពីខាងក្រៅ) សម្រាប់ដាំដំណាំ។ ជីកំប៉ុស្តិ៍ទឹកផ្សំពីស្ករត្នោត ១ គីឡូក្រាម ម្នាស់ ៥ គីឡូក្រាម និងទឹកដូង ២ លីត្រ (Saingkoma & Sokha, 2009)។ វាជួយធ្វើឱ្យដីធូរ សម្បូរទៅដោយជីជាតិ និងមានពពួកសត្វមានប្រយោជន៍ច្រើនព្រមទាំងធ្វើឱ្យដំណាំលូតលាស់ល្អ។
បើប្រៀបធៀបពីការចំណាយទៅលើការសាងសង់ និងចំណូលដែលទទួលបានពីការលក់បន្លែ គឺនៅមិនទាន់ទទួលបានចំណេញនៅឡើយទេ សម្រាប់ការប្រមូលផលលើកទី ១ រហូតដល់លើកទី ៣ តែអាច ចំណេញ ឬក៏រួចខ្លួននៅពេលប្រមូលផលលើកទី៤។ ចំណូលជាក់ស្តែងក្នុងការដាំ ស្ពៃតឿ និងស្ពៃក្រញ៉ាញ់ទទួលបានទិន្នផល ៥៣០ គីឡូក្រាមក្នុងមួយសារ ហើយអាចលក់បានសរុបប្រមាណជា ១,៥៩០,០០០រៀលដែលជាតម្លៃមិនទាន់ដកថ្លៃដើមនៅឡើយ។ ផ្ទះសំណាញ់អាចប្រើប្រាស់បានរយៈពេល ១០ ទៅ ១៣ ឆ្នាំ ដោយគ្រាន់តែប្តូរស្បៃនីឡុងចេញប៉ុណ្ណោះនៅពេលវាខូច។
សរុបមកប្រសិនបើទុកដីនេះជាដីស្រែ គឺអាចទទួលទិន្នផលស្រូវប្រមាណជា ១០០ គីឡូក្រាមប៉ុណ្ណោះក្នុងមួយឆ្នាំ បើតម្លៃលក់ស្រូវបាន ៨០០ រៀលក្នុងមួយគីឡូក្រាម គឺទទួលបានចំណូលតែ ៨០,០០០រៀល តែប៉ុណ្ណោះ។ តែប្រសិនបើធ្វើជាផ្ទះសំណាញ់ដាំដំណាំវិញ កសិករអាចដាំបានចំនួនពី ៦ ទៅ ៧ សារ ក្នុងមួយសារទទួលបានទិន្នផល ៥៣០ គីឡូក្រាម ក្នុងមួយឆ្នាំទទួលបានទិន្នផល ៣,១៨០ គីឡូក្រាម បើលក់ក្នុងមួយគីឡូក្រាម ៣,០០០ រៀល គឺបានទទួលចំណូលរហូតដល់ ៩,៥៤០,០០០រៀល ច្រើនជាងចំណូលពីការលក់ស្រូវរាប់រយដង។ លើសពីនេះ គឺការទទួលបានបន្លែសុវត្ថិភាព រួមចំណែកកាត់បន្ថយ ការ បំពុលរិស្ថាន និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៀតផង។
2.3 រូបភាពនៃបច្ចេកទេស
2.4 វីដេអូនៃបច្ចេកទេស
ការពណ៌នាសង្ខេប:
មិនមាន
ឈ្មោះអ្នកថតវីឌីអូ:
មិនមាន
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
ចម្ការនៅក្រោយភូមិ
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
- < 0.1 គម2 (10 ហិកតា)
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2017
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
គម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា អនុវត្តដោយផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្តល់មូលនិធិដោយ USAID ។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- ការពារតំបន់ទីជម្រាល/តំបន់ខ្សែទឹកខាងក្រោមបញ្ចូលជាមួយបច្ចេកទេសផ្សេងទៀត
- អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
- បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
- ធ្វើឱ្យសុខភាពអ្នកប្រើប្រាស់ប្រសើរឡើង
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
- ដំណាំអាយុកាលខ្លី
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- បន្លែ - បន្លែយកស្លឹក (សាលាដ ស្ពៃក្តោប ផ្ទី ផ្សេងៗ)
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 3
សូមបញ្ជាក់:
ក្នុងមួយឆ្នាំអាចដាំបានពី ៦ ទៅ ៧ ដង
តើជាការអនុវត្តន៍ដំណាំវិលជុំ?
បាទ/ចា៎
បើបាទ/ច៎ា សូមបញ្ជាក់:
ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ បន្លែប្រភេទស្ពៃផ្សេងទៀត ដាំវិលជុំពេញមួយឆ្នាំ។
មតិយោបល់:
គ្មានចិញ្ចឹមសត្វទេ
3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
- បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
មតិយោបល់:
កាលពីមុនជាដីស្រែ ហើយទើបតែចាក់ដីបានមួយឆ្នាំកាលពីឆ្នាំមុនដើម្បីដាំបន្លែ(២០១៧)។
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
មានស្រះទឹកសម្រាប់ស្រោចស្រពនៅពេលរាំងស្ងួត និងខែប្រាំង
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
- បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ
- S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
- S9: រោងដំណាំ និងរោងចិញ្ចឹមសត្វ
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការហូរច្រោះដីដោយសារទឹក
- Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cp: ការបំពុលដី
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
- Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
រោងផ្ទះសំណាញ់មានបណ្ដោយ ២៧.៥០ ម៉ែត្រ ទទឹង ១១.៥០ ម៉ែត្រ កម្ពស់ ៣ ម៉ែត្រ ចន្លោះប្រវែងបង្គោលរោងមួយទៅបង្គោលរោងមួយទៀត គឺ ៤.៥០ ម៉ែត្រ និងមានចំនួនបង្គោលសរុប ១៨ ដើម។ នៅក្នុងរោងដំណាំមាន ៦ រង ហើយក្នុងមួយរងមានទុយោស្រោចស្រពដោយបន្សាចចំនួន ៩ ដើម។ បច្ចុប្បន្នគាត់មានដាំដំណាំពីរមុខ គឺដំណាំស្ពៃតឿ និងស្ពៃក្រញាញ់ ដែលចន្លោះរងមួយទៅរងមួយទៀតមានប្រវែង ៤៥ សង់ទីម៉ែត្រ។
ឈ្មោះអ្នកនិពន្ធ:
លោក ឃួន សុផល និងកញ្ញា ឡាយ ណារី
កាលបរិច្ឆេទ:
03/07/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
៣១៦.២៥ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
28000
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | រៀបចំដី | ខែមិថុនា |
2. | ធ្វើសសររោងសម្រាប់សង់ផ្ទះសំណាញ់ | ខែមិថុនា |
3. | ធ្វើដំបូលរោងនិង ប្រក់សំណាញ់ព័ន្ធជុំវិញរោង | ខែមិថុនា |
4. | ភ្ជួរដីម្ដងទៀត | ខែមិថុនា |
5. | លើករង និងរៀបទុយោបន្សាចទឹក | ខែមិថុនា |
6. | ស្រោចទឹក និងដាំ | ខែកក្កដា |
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | រៀបចំដីភ្ជួរ | នាក់-ថ្ងៃ | 1,0 | 28000,0 | 28000,0 | 100,0 |
កម្លាំងពលកម្ម | ចាក់គ្រឹះ និងតំឡើងផ្ទះសំណាញ់ | នាក់-ថ្ងៃ | 1,0 | 28000,0 | 28000,0 | 100,0 |
សម្ភារៈ | ម៉ាស៊ីនជ្រុំដី | គ្រឿង | 1,0 | 3000000,0 | 3000000,0 | 100,0 |
សម្ភារៈ | ម៉ាស៊ីបូមទឹក | គ្រឿង | 1,0 | 420000,0 | 420000,0 | 100,0 |
សម្ភារៈ | ទុយោ | ដើម | 8,0 | 20000,0 | 160000,0 | 100,0 |
សម្ភារៈដាំដុះ | គ្រាប់ស្ពៃតឿ | កំប៉ុង | 1,0 | 7000,0 | 7000,0 | 100,0 |
សម្ភារៈដាំដុះ | គ្រាប់ស្ពៃក្រញាញ់ | កំប៉ុង | 1,0 | 4500,0 | 4500,0 | 100,0 |
ជី និងសារធាតុពុល | លាមកគោ | បេ | 10,0 | 10000,0 | 100000,0 | 100,0 |
សម្ភារៈសាងសង់ | ឈើវែង | ដើម | 28,0 | 8000,0 | 224000,0 | 100,0 |
សម្ភារៈសាងសង់ | បង្គោលកម្ពស់ ៣ ម៉ែត្រ | ដើម | 16,0 | 25000,0 | 400000,0 | 100,0 |
សម្ភារៈសាងសង់ | បង្គោលកម្ពស់ ៤ ម៉ែត្រ | ដើម | 7,0 | 35000,0 | 245000,0 | 100,0 |
សម្ភារៈសាងសង់ | ស្បៃនីឡុង | ដុំ | 2,0 | 1200000,0 | 2400000,0 | |
សម្ភារៈសាងសង់ | ស៊ីម៉ងត៍ | បាវ | 2,0 | 20000,0 | 40000,0 | 100,0 |
សម្ភារៈសាងសង់ | ខ្សាច់ | គីប | 0,5 | 30000,0 | 15000,0 | 100,0 |
សម្ភារៈសាងសង់ | ថ្ម | គីប | 0,5 | 30000,0 | 15000,0 | 100,0 |
សម្ភារៈសាងសង់ | ដែកគោលទំហំ ១២ ស.ម | កញ្ចប់ | 2,0 | 5000,0 | 10000,0 | 100,0 |
ផ្សេងៗ | ដែកគោលទំហំ ១០ ស.ម | កញ្ចប់ | 2,0 | 5000,0 | 10000,0 | 100,0 |
ផ្សេងៗ | ប៉ែល | ផ្លែ | 1,0 | 12000,0 | 12000,0 | 100,0 |
ផ្សេងៗ | រនាស់គាស្រូវ | ផ្លែ | 1,0 | 35000,0 | 35000,0 | 100,0 |
ផ្សេងៗ | ទុយោបន្សាចទឹក | ឈុត | 1,0 | 450000,0 | 450000,0 | 100,0 |
ផ្សេងៗ | ខ្សែនីឡុងតាន់ | គីឡូក្រាម | 5,0 | 13000,0 | 65000,0 | 100,0 |
ផ្សេងៗ | ខ្សែនីឡុងខ្មៅ | គីឡូក្រាម | 4,0 | 5000,0 | 20000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 7688500,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 1922,13 |
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:
ស្បៃនីឡុង គឺគម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា ជាអ្នកទិញឱ្យ។
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | ការស្រោចទឹក | រាល់ថ្ងៃ |
2. | ការបាញ់ជីបំប៉ន | ១ អាទិត្យម្តង |
3. | ការដកស្មៅ និងកូនស្ពៃ | ចន្លោះពេលដាក់គ្រប់រយៈពេល ១៥ ថ្ងៃធ្វើម្តងទៀត |
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ដកស្មៅ និងកូនស្ពៃ | នាក់-ថ្ងៃ | 1,25 | 28000,0 | 35000,0 | 100,0 |
កម្លាំងពលកម្ម | បាញ់ជីបំប៉ន (ធ្វើដោយខ្លួនឯង) | នាក់-ថ្ងៃ | 6,0 | 28000,0 | 168000,0 | 100,0 |
សម្ភារៈ | ធុងបាញ់ថ្នាំសម្រាប់បាញ់ជីបំប៉ន | គ្រឿង | 1,0 | 60000,0 | 60000,0 | 100,0 |
សម្ភារៈដាំដុះ | ជី (អិន ប៉េ កា) | គីឡូក្រាម | 6,0 | 2000,0 | 12000,0 | 100,0 |
សម្ភារៈដាំដុះ | ជី( អា ដេ ប៉េ) | គីឡូក្រាម | 1,0 | 2500,0 | 2500,0 | 100,0 |
ផ្សេងៗ | ប្រេងសម្រាប់បូមទឹកស្រោច ១ វដ្ដដំណាំ | លីត្រ | 6,0 | 3200,0 | 19200,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 296700,0 | |||||
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ | 74,17 |
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ស្បៃនីឡុង និងបង្គោល
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1102,02
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១១០២.០២ មម ឆ្នាំ ២០១៤ មានចំនួន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៩៣មម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧត្ដុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
មានរដូវ ២ គឺរដូវប្រាំង និងរដូវវស្សា (មានកូនរដូវប្រាំងនៅក្នុងរដូវវស្សាកើតនៅខែ៧ ឬខែ៨)
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- ទាប (<1%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីមាន pH = 6.2
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលមានគុណភាពល្អ
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
កសិករអាយុ ៤៥ ឆ្នាំ
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ដីស្រែ ២ ហិកតា ដីដាំបន្លែ ០,៣២ ហិកតា
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- ឯកជន
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនដាំតែស្រូវ ប៉ុន្តែឥឡូវដាំដំណាំច្រើនមុខដូចជា ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
មិនប្រើប្រាស់ថ្នាំពុលកសិកម្មទេ ប៉ុន្តែគាត់បានធ្វើការការពារដំណាំបានយ៉ាងល្អពីសត្វល្អិតតាមរយៈប្រើផ្ទះសំណាញ់ ម្យ៉ាងវិញទៀតគាត់ប្រើប្រាស់ជីកំប៉ុស្តិ៍ដែលធ្វើឱ្យដីសម្បូរជីជាតិ និងដំណាំលូតលាស់ល្អ។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
ដំណាំមិនមានសត្វល្អិតបំផ្លាញ និងខូចខាតដោយសារភ្លៀង។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
ឥឡូវកសិករអាចដាំដំណាំបានច្រើនមុខ និងដាំបាន ៦ ទៅ ៧ដងក្នុងមួយឆ្នាំ
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
ការដាំដំណាំប្រភេទផ្សេងៗគ្នា និងវិលជុំបានស្រូបយកជីជាតិពីក្នុងដីខុសៗគ្នា។ ការប្រើប្រាស់ជីកំប៉ុស្តិ៍ និងលាមកគោធ្វើឱ្យដីមានជីជាតិកាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀតការដាំដំណាំក្នុងផ្ទះសំណាញ់អាចទប់ទល់នឹងសត្វល្អិតចង្រៃដែលជាផ្នែកមួយធ្វើឱ្យមិនមានការប្រើប្រាស់ថ្នាំពុលកសិកម្មតទៅទៀតបាន។
ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
ស្រះទឹកមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។
តម្រូវការទឹកសម្រាប់ស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
ប្រើប្រាស់ប្រព័ន្ធបន្សាចសម្រាប់ស្រោចស្រពដំណាំ។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
ចំណាយទុនច្រើនទៅលើការសាងសង់ផ្ទះសំណាញ់ក្នុងដំណាក់កាលនៃការបង្កើតដំបូង។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
មិនចំណាយលុយទៅលើការទិញថ្នាំពុលកសិកម្ម និងអាចដាំបានច្រើនសារនៅក្នុងមួយឆ្នាំ។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
ពុំចំណាយកម្លាំងពលកម្មក្នុងស្រោចទឹកដូចពីមុន។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
ដាំដំណាំបានច្រើនមុខ និងច្រើនដង ហើយជាសារៈសំខាន់ធ្វើឱ្យមានសន្តិសុខស្បៀង និងការផ្គត់ផ្គង់នៅក្នុងគ្រួសារមានភាពប្រសើរឡើង។
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
ដោយសារតែកសិករមិនប្រើប្រាស់ថ្នាំពុលកសិកម្ម ដូចនេះបន្លែដែលទទួលបានគឺមានសុវត្ថិភាពធានាដល់អ្នកបរិភោគ។
ស្ថាប័នសហគមន៍
មតិយោបល់/ ការបញ្ជាក់:
មានចងក្រងសមាគមន៍ដើម្បីដាំបន្លែធម្មជាតិ និងមានការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
ស្ថាប័នជាតិ
មតិយោបល់/ ការបញ្ជាក់:
មានការចុះមកបណ្តុះបណ្តាលពីមន្ត្រីថ្នាក់មន្ទីរ និងគម្រោងផ្សេងៗដូចជា គម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
ការប្រើប្រាស់ផ្ទះសំណាញ់ក្នុងការដាំបន្លែដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញដល់ដំណាំ និងការផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹក។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
ការប្រមូលស្តុកទុកទឹក
មតិយោបល់/ ការបញ្ជាក់:
គាត់ជីកស្រះនៅក្បែរផ្ទះសំណាញ់សម្រាប់ស្រោចស្រពបន្លែនៅពេលរាំងស្ងួត និងនៅខែប្រាំង។
រំហួត
មតិយោបល់/ ការបញ្ជាក់:
មានដំណាំជួយជាគម្រប និងផ្ទះសំណាញ់ជួយកាត់បន្ថយកម្តៅ និងរំហួត។
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
មានដំណាំជួយជាគម្របដីដែលអាចជួយថែរក្សាសំណើមដី និងផ្ទះសំណាញ់ជួយការពាររំហួតបានល្អ។
ការបាត់បង់ដី
មតិយោបល់/ ការបញ្ជាក់:
ដីមានដំណាំជាគម្រប ក៏ដូចជាផ្ទះសំណាញ់ការពារកុំឱ្យមានការហូរច្រោះដី។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
ការប្រើប្រាស់ជីកំប៉ុស្តិ៍ជួយឱ្យដីធូរ សម្បូរទៅដោយជន្លេន និងពពួកអតិសុខុមប្រាណមួយចំនួនដែលជួយមិនឱ្យដីហាប់ណែន។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
ដីសម្បូរទៅដោយជីជាតិ ដោយសារប្រើប្រាស់ជីកំប៉ុស្តិ៍។
ជីវចម្រុះ៖ ដំណាំ, សត្វ
ប្រភេទរាតត្បាត
មតិយោបល់/ ការបញ្ជាក់:
មិនមានការបំផ្លាញបន្លែពីសត្វល្អិតដូចកាលពីមុនទៀតទេ។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
មានសត្វជន្លេន និងសត្វមានប្រយោជន៍ជាច្រើន។
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
ផ្ទះសំណាញ់កាត់បន្ថយការបំផ្លាញដំណាំពីសត្វល្អិតយ៉ាងមានប្រសិទ្ធភាព។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | កើនឡើង | ល្អ |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រាំងស្ងួត | ល្អណាស់ |
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | ល្អណាស់ |
ការមានបញ្ហាសត្វល្អិត/ដង្កូវ | ល្អណាស់ |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមានតិចតួច
រយៈពេលវែង:
វិជ្ជមានខ្លាំង
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
6.5 ការទទួលយកបច្ចេកទេស
- 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):
6 គ្រួសារ
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 91-100%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
មិនប្រើថ្នាំសម្លាប់សត្វល្អិត។ |
អាចដាំបន្លែបានច្រើនមុខ ហើយអាចដាំបានស្ទើរពេញមួយឆ្នាំ។ |
ទទួលបានបន្លែមានសុវត្ថិភាព។ |
បង្កើនប្រាក់ចំណូល។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដោយអាចរក្សាសំណើមដីបានល្អ តម្រូវការទឹកតិច ដូច្នេះជួយសន្សំសំចៃទឹក និងការពារបន្លែពីការខូចខាតដោយសារទឹកភ្លៀង។ |
មិនប្រើប្រាស់ថ្នាំពុលគីមី ហើយប្រើជីគីមីតិចតួច ដូច្នេះជួយកាត់បន្ថយការចំណាយទៅលើជី ហើយបច្ចេកទេសនេះងាយស្រួលគ្រប់គ្រង ថែរក្សា និងត្រួតពិនិត្យ។ |
ទទួលបានបន្លែមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ក្ដៅហើយហប់ខ្យល់ | ដាក់កង្ហារ |
ពិបាកចេញចូលនៅក្នុងផ្ទះសំណាញ់។ | ធ្វើទ្វារឱ្យបានត្រឹមត្រូវ |
ប្រើទុនច្រើនសម្រាប់សាងសង់ផ្ទះសំណាញ់នេះ។ | ធ្វើតាមធនធានដែលមានដូចជាបង្គោលឬស្សី ឈើវែងតូចៗដែលអាចរកបានពីក្នុងព្រៃ។ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ត្រូវចំណាយច្រើនក្នុងការធ្វើផ្ទះសំណាញ់។ | អាចរកដៃគូសហការណ៍ ឬអង្គការជាដើម។ កសិករក៏អាចធ្វើផ្ទះសំណាញ់ដោយប្រើប្រាស់ធនធានដែលអាចរកបានដោយខ្លួនឯងផងដែរដូចជា បង្គោលឬស្សី ឬឈើវែងតូចៗ។ |
នៅខាងក្នុងផ្ទះសំណាញ់ហប់ខ្យល់។ | ត្រូវដាក់កង្វារ។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១ កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៥ នាក់
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
03/07/2017
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Saingkoma.Y & Sokha. P (2009). kit of book: Technical principles and practical experience.CEDAC. In Khmer
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
The Cambodian Center for Study and Development in Agriculture
7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
ចំណងជើង/ ពណ៌នា:
RUA.(2016).Nethouse helps a vegetable producer stop using chemical pesticide. Agro-ecology learning alliance in South East asia.Retrieve from 23/01/2018
វេបសាយ:
http://ali-sea.org/item/nethouse-helps-a-vegetable-producer-stop-using-chemical-pesticide/
ចំណងជើង/ ពណ៌នា:
Talekar.N.S., F.C. Su., and M.Y.(2003).How to Grow Safer Leafy Vegetables in Nethouses and Net Tunnels. Asian vegetable research & development center. retrieved from 23/01/2018
វេបសាយ:
https://www.google.com.kh/search?q=How+to+Grow+Safer+Leafy+Vegetables+in+Nethouses+and+Net+Tunnels&oq=How+to+Grow+Safer+Leafy+Vegetables+in+Nethouses+and+Net+Tunnels&aqs=chrome..69i57.1116j0j4&sourceid=chrome&ie=UTF-8
ចំណងជើង/ ពណ៌នា:
Jain Irrigation Systems Ltd. small ideas, big revolution. (2009).Net Houses. retrieved from 23/01/2018
វេបសាយ:
http://www.jains.com/Protected%20Cultivation/net%20houses.htm
ចំណងជើង/ ពណ៌នា:
XStivers. L. (2011). Net House Vegetable Production: Pest Management Successes and challenges. Journal of the NACAA 4(1). retrieved from 08/01/2018
វេបសាយ:
https://www.nacaa.com/journal/index.php?jid=87
ចំណងជើង/ ពណ៌នា:
Dr. A. (2018). Net house vegetable production: Pest management successes and challenges. Entomology Series Timely Information Agriculture & Natural Resources. retrieved from 23/01/2018
វេបសាយ:
www.aces.edu/timelyinfo/entomology/2010/December/Dec_2010.pdf
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល