ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ vann vun
- អ្នកកែសម្រួល៖ Be Gechkim, Sok Pheak, Sophea Tim, Navin Chea
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Ursula Gaemperli, SO Than, Nicole Harari, Cornelia Hett, Alexandra Gavilano
ការដាំម្រះ
technologies_2101 - ប្រទេសកម្ពុជា
- សង្ខេបជា PDF
- សេចក្តីសង្ខេបពេញលេញជាទម្រង់ PDF សម្រាប់បោះពុម្ព
- សេចក្តីសង្ខេបពេញលេញទម្រង់អ៊ីនធឺនេត
- សេចក្តីសង្ខេបពេញលេញ (មិនមានទម្រង់ជាក់លាក់)
- ការប្រើប្រាស់ក្រដាសកាសែតចាស់ៗសម្រាប់ការពារផ្លែ និងមែកឫស្សីសម្រាប់ជាទ្រើងក្នុងផលិតកម្មដំណាំម្រះ: 2 ខែ មិនា ឆ្នាំ 2018 (inactive)
- ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ: 30 ខែ មិនា ឆ្នាំ 2018 (inactive)
- ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ: 2 ខែ កញ្ញា ឆ្នាំ 2019 (public)
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
ភ្នាក់ងារផ្សព្វផ្សាយ ឃុំសោប:
សុភ័ក្រ សុង
សាលាឃុំសោប
ប្រទេសកម្ពុជា
អនុប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម:
សុភា ទឹម
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្មស្រុកសំបូរ:
អ្នកប្រើប្រាស់ដី:
ចាន់ណាក់ ហ៊ួន
កសិករ
ប្រទេសកម្ពុជា
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:
សារ៉ាវុធ លី
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការប្រើក្រដាសកាសែតចាស់ៗរុំស្រោបផ្លែម្រះ គឺក្នុងគោលបំណងការពារផ្លែតាមបែបរូបសាស្ត្រទប់ទល់នឹង សត្វល្អិត កំដៅថ្ងៃ និងជៀសវាងការប៉ះផ្ទាល់នឹងថ្នាំពុលនៅពេលមានតម្រូវការបាញ់ថ្នាំ។ ការដាំនេះកសិករបានប្រើ ជីលាមកគោក្របី ជីក្បាលត្រី ដោយរួមផ្សំនឹងជីអ៊ុយរ៉េ (46-0-0) ដើម្បីបង្កើនគុណភាពដី។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ដំណាំម្រះជាដំណាំឡើងទ្រើងដែលគេអាចដាំបានពេញមួយឆ្នាំ ប៉ុន្តែមិនត្រូវដាំនៅតំបន់ដែលមានខ្យល់បក់ខ្លាំងឡើយ ព្រោះវាធ្វើឲ្យមានការលូតលាស់យឺត។ ដំណាំនេះត្រូវការដីដែលមានជីជាតិខ្ពស់ជាងដំណាំផ្សេងៗទៀតក្នុងគ្រួសារតែមួយ (Cucurbitaceae) ហើយដីដែលអំណោយផលសម្រាប់ដំណាំនេះ គឺជាដីដែលជ្រាបទឹកបានល្អ ឬដីល្បាប់ល្បាយខ្សាច់ដែលមាន pH ចន្លោះ ៦ ទៅ ៦,៨។ ជាពិសេសដីដែលល្អបំផុតនោះ គឺដីតាមមាត់ទន្លេ ស្ទឹង បឹងបួរដែលសម្បូរសារធាតុមមោក។ ដំណាំម្រះជាដំណាំមួយប្រភេទដែលតែងតែទទួលរងការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ។ ចំពោះដំណាំម្រះបញ្ហាសំខាន់ គឺការខូចខាតផ្លែដោយសត្វទិច ដូចនេះគេបានប្រើប្រាស់ប្លាស្ទិច ក្រដាស ឬសម្ភារៈផ្សេងៗក្នុងការរុំផ្លែដើម្បីការពារម្រះពីសត្វល្អិតបំផ្លាញ។ ជាងនេះទៅទៀតដំណាំនេះត្រូវការទ្រើង ដែលភាគច្រើនគេប្រើប្រាស់សំណាញ់ ដែលសម្ភារៈទាំងនេះត្រូវចំណាយច្រើន (Agritoday, 2016)។
ក្នុងករណីសិក្សានេះ កសិករបានដាំម្រះដោយប្រើមែកឫស្សី ឬចុងឫស្សីសម្រាប់ជាទ្រើងឱ្យដំណាំវាឡើង។ គាត់បានរុំផ្លែដោយប្រើក្រដាសកាសែតចាស់ៗ ដោយវាមិនចំណាយថវិកាក្នុងការទិញច្រើនដូចការដាំដោយប្រើសំណាញ់ ឬក្រដាសសឺមី (ក្រដាសពណ៌គគីរសម្រាប់ដាក់ឯកសារទំហំតូចល្មម) ដែលមានតម្លៃថ្លៃជាងនោះទេ។ មែកឫស្សីដែលគាត់ប្រមូលបានអាចប្រើបានរយៈពេលពីរឆ្នាំ ហើយក្នុងមួយឆ្នាំគាត់ប្រើបានបីទៅបួនដង។ ចំណែកឯក្រដាស់កាសែតដែលទិញមកប្រើប្រាស់វិញ គឺគាត់អាចប្រើបានពីរទៅបីដងដែលមិនត្រឹមតែកាត់បន្ថយចំណាយនោះទេតែក៏ជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែរ។ ការរុំផ្លែជាមួយក្រដាសកាសែត គឺមានលក្ខណៈល្អជាងការប្រើថង់ប្លាស្ទិចមករុំ ឬក្រដាសសៀវភៅធម្មតាដោយសារថង់ប្លាស្ទិចងាយនឹងក្តៅហប់ ហើយក្រដាសសៀវភៅងាយនឹងខូចខាតនៅពេលមានភ្លៀង ឬត្រូវទឹក ។ គោលបំណងសំខាន់ក្នុងការរុំស្រោបផ្លែម្រះដោយក្រដាសកាសែតនេះ គឺដើម្បីការពារផ្លែពីសត្វល្អិតជាពិសេសសត្វស្រាំងទិច ការពារកំដៅថ្ងៃ ធ្វើឱ្យផ្លែមានពណ៌សស្អាត និងការពារពេលបាញ់ថ្នាំកំចាត់សត្វល្អិតកុំឱ្យថ្នាំប៉ះផ្ទាល់ទៅនឹងផ្លែ។ ការបាញ់ថ្នាំកំចាត់សត្វល្អិតធ្វើឡើងជាមធ្យម គឺពី ៧ ទៅ ១០ ថ្ងៃទើបបាញ់ម្តងដើម្បីការពារសត្វល្អិត។ កសិករអាចប្រមូលផលក្នុងរយៈពេលប្រមាណជា ១៥ថ្ងៃ ក្រោយបន្ទាប់ពីខ្ទាស់។
ដោយតំបន់នេះជាតំបន់លិចទឹកពីទន្លេមេគង្គ ដូច្នេះគេមិនទាន់អាចដាំដុះបានក្នុងរដូវវស្សា គឺនៅក្នុងអំឡុងខែសីហា ឬខែតុលាបានទេ។ បន្ទាប់ពីទឹកស្រក ទើបរៀបចំភ្ជួរដីហាលចោលរយៈពេល ១៥ថ្ងៃ ហើយភ្ជួរដីម្តងទៀតរួចរាស់ឱ្យម៉ដ្ឋហើយហាលចោលរយៈពេលបីថ្ងៃទៀត។ ការភ្ជួរដី គឺមិនមានដាក់ជីអ្វីទាំងអស់ រីឯការដាំ គឺយកចបមកឆូតចំកណ្ដាលចង្អួរតាមខ្សែបន្ទាត់ដែលមានគម្លាត ១,២ ម៉ែត្រ ពីបន្ទាត់មួយទៅបន្ទាត់មួយ រួចហើយដាក់គ្រាប់ដាំតាមបន្ទាត់នោះ ដោយទុកចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតប្រវែង ៤០សង់ទីម៉ែត្រ រួចហើយយកជីលាមកគោ ឬក្របី (ជីកំប៉ុស្តិ៍) រោយពីលើរួចធ្វើការស្រោចទឹក។ គ្រាប់មុនយកទៅដាំត្រូវយកទៅត្រាំទឹករយៈពេល ២ ម៉ោង រួចរុំគ្រាប់ពូជនឹងក្រណាត់ ហើយផ្សើមទឹកជាប្រចាំផ្អាប់ទុករយៈពេល ៤ ទៅ ៥ថ្ងៃរហូតដល់ចេញពន្លកទើបយកទៅដាំ។ បន្ទាប់ពីម្រះអាយុបាន ១៥ថ្ងៃ មកចាប់ផ្ដើមដាក់ទ្រើងម្រះដោយប្រើមែកឫស្សីដែលមានប្រវែងប្រមាណជា ១,៧ម៉ែត្រ ដោតប្រមាណជា ១០ សម ពីគុម្ពម្រះនីមួយៗ។ ក្រោយពេលដោតទ្រើងរយៈពេល ១៥ថ្ងៃ គេជ្រុំដីម្ដងទៀត ហើយស្រោចជីក្បាលត្រីដោយលាយជាមួយជីអ៊ុយរ៉េបន្តិច។ ការដាក់ជីនេះ គឺដាក់ចម្ងាយពីគល់ប្រហែល ៣០ ទៅ ៤០ សង់ទីម៉ែត្រ ឬអាចដាក់ចន្លោះគុម្ពដំណាំ ហើយក៏អាចដាក់ជីលាមកគោរួមជាមួយជីអ៊ុយរ៉េផងដែរ។ ចំណែកការស្រោចទឹក គឺប្រព្រឹត្តទៅពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច។ ការស្រោចស្រពនេះ គឺប្រើម៉ាស៊ីនបូមទឹកពីបឹងដែលនៅជិត។ ពិតមែនតែមានការប្រើថ្នាំកំចាត់សត្វល្អិតជាប្រចាំ តែប្រសិនជាមិនប្រើក្រដាសកាសែតរុំការពារផ្លែទេ គឺផ្លែនៅតែទទួលរងសត្វទិច ធ្វើឱ្យក្តិបជ្រុះ ក្រិន ឬទម្រង់ផ្លែមិនប្រក្រតី ម៉្យាងទៀតផ្លែមានពណ៌មិនស្អាត ហើយអាចមានហានីភ័យដល់សុខភាពដោយផ្លែមានការប៉ះពាល់នឹងថ្នាំពុលដោយផ្ទាល់។ តាមកសិករផ្ទាល់គាត់សង្កេតឃើញថាការរួមផ្សំវិធានរូបសាស្រ្តនេះ មានភាពងាយស្រួល ហើយចាប់តាំងពីពេលប្រើបច្ចេកទេសនេះមក ប្រាក់ចំណូលមានភាពកាន់តែប្រសើរព្រោះផលិតផលមានគុណភាពល្អ ហើយទិន្នផលក៏បានខ្ពស់។
2.3 រូបភាពនៃបច្ចេកទេស
កំណត់សម្គាល់ទូទៅនៃរូបថត/រូភាព:
ការចុះប្រមូលទិន្នន័យធ្វើឡើងនៅដំណាក់កាលដែលម្រះកំពុងប្រមូលផល។
2.4 វីដេអូនៃបច្ចេកទេស
ការពណ៌នាសង្ខេប:
មិនមាន
ឈ្មោះអ្នកថតវីឌីអូ:
មិនមាន
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
ជាតំបន់ដីទំនាបលិចទឹកនៅខែ សីហា ដល់ខែកញ្ញា ដែលមិនអាចដាំដុះបាន
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ បញ្ជាក់ទំហំផ្ទៃដីអនុវត្តន៍ (គិតជា គ.ម2):
0,0021
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
- < 0.1 គម2 (10 ហិកតា)
មតិយោបល់:
គាត់ដាំម្រះទំហំដី ២១០០ ម៉ែត្រការ៉េ ជួលគេដោយដាំម្រះ ១ សារគេយកតម្លៃ ១០០០០០ រៀល។
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
- 10-50 ឆ្នាំ
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- ជាផ្នែកនៃប្រព័ន្ធប្រពៃណី (> 50 ឆ្នាំ)
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
ធ្វើតាមទម្លាប់ពីម្តាយដែលឃើញគាត់ប្រើមែកឈើធ្វើជាទ្រើង ដោយសារមែកឫស្សីងាយស្រួលរក ដូចនេះក៏ប្តូរមកប្រើមែកឫស្សីដោយវាមិនខុសប្លែកពីមែកឈើដ៏ទៃ។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- បន្លែ - ត្រសក់ផ្អែម ល្ពៅ ពពួកបន្លែទ្រើង
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:
ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 2
សូមបញ្ជាក់:
ដាំនៅដើមខែធ្នូលើកទី១ និងចុងខែកុម្ភៈលើកទី២
មតិយោបល់:
ម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ។
គាត់អាចដាំដំណាំបានចាប់ពីចុង ខែវិច្ឆិកា រហូតដល់ ខែកក្កដា ព្រោះទឹកនឹងចាប់ផ្តើមលិចចម្ការចាប់ពីខែសីហា ដល់ ខែតុលាធ្វើឱ្យការដាំដុះមិនអាចប្រព្រឹត្តិទៅបាន។
3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
- បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- ដំណាំយកគ្រាប់ - ល្ង គ្រាប់ផ្កាប៉ុបពី មូតាដ ផ្សេងៗ
- ធញ្ញជាតិ - ពោត
- ត្រសក់
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:
ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប
មតិយោបល់:
ពីមុនជាដីដាំពោត ត្រសក់ និងល្ង
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
ទឹកបឹងដែលនៅចំងាយប្រហែល ៥០០ ម៉ែត្រ (បឹងធ្លាប់រីងទឹកនៅឆ្នាំមុនៗព្រោះក្តៅខ្លាំង)។
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
- បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការផ្សេងៗ
មតិយោបល់:
ប្រើក្រដាសកាសែតរុំផ្លែម្រះ
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bc: ការថយចុះនូវគម្របរុក្ខជាតិ
- Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
មតិយោបល់:
មុនពេលកសិករជួលដីនោះវាត្រូវបានគ្របដណ្តប់ដោយពពួកបន្លាយួន ដែលត្រូវបានគេស្គាល់ថាជាដំណាំជួយបង្កើនអាសូត។ នៅពេលដែលកសិករបានជួលដីហើយគាត់បានដុតពពួកបន្លាយួនទាំងនោះហើយទទួលបានដីដែលមានជីជាតិល្អ (មិនត្រូវការប្រើជីច្រើនទេ) ។
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
ទំហំចំការម្រះមានផ្ទៃ ២១០០ ម៉ែត្រ (ទទឹង ៣០ ម៉ែត្រ x បណ្តោយ ៧០ ម៉ែត្រ) ចំនួនរងប្រហែល ២៥ រង ប្រវែងរងមានចំងាយ ៧០ ម៉ែត្រ ប្រវែងពីគល់ម្រះមួយទៅគល់ម្រះមួយទៀតមានប្រវែង ៤០ សង់ទីម៉ែត្រ ប្រវែងពីរងម្រះមួយទៅរងម្រះមួយទៀតមានប្រវែង ១,២ ម៉ែត្រ ទ្រើងមានកម្ពស់ប្រហែល ១.៧០ ម៉ែត្រ។ បន្ទាប់មកផ្លែត្រូវបានរុំជាមួយក្រដាសកាសែតដើម្បីការពារពីកំដៅថ្ងៃ សត្វល្អិត និងថ្នាំពុលដែលបានប្រើសម្រាប់បាញ់សត្វល្អិតដែលប៉ះផ្ទាល់ទៅនឹងផ្លែ ព្រមទាំងធ្វើអោយផ្លែមានពណ៌សល្អ។
ឈ្មោះអ្នកនិពន្ធ:
បណ្ឌិត សូ ថន និងលោក ឃួន សុផល
កាលបរិច្ឆេទ:
10/04/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
២១០០ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
20000 រៀល
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | ភ្ជួរដីហាលចោលលើកទី ១ ទុករយៈពេល ១៥ ថ្ងៃ | ខែធ្នូ |
2. | ភ្ជួរដីម្តងទៀតលើកទី ២ ទុកចោល ៣ ថ្ងៃ | ខែធ្នូ |
3. | បណ្តុះកូន និងផ្សាំកូន | ខែធ្នូ |
4. | ឆូតរង និងដាំកូន | ខែមករា |
5. | ស្រោចទឹក | ខែមករា |
6. | ការដើរប្រមូលមែកឫស្សីទុក | ខែវិច្ឆិកា |
7. | ការត្រៀមជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) | ខែសីហា ឬខែកញ្ញា |
8. | ការត្រៀមក្រដាសកាសែតទុកខ្ទាស់ផ្លែម្រះ | ខែធ្នូ |
9. | ការទិញសម្ភារៈផ្សេងៗដូចជា ចប កាំបិត កញ្ឆេរ ម៉ាស៊ីនបូមទឹក | ខែវិច្ឆិកា |
10. | គ្រាប់ពូជគាត់ទុកដោយខ្លួនឯង | ខែមិនា |
មតិយោបល់:
ភាគច្រើនកសិករប្រើពលកម្មផ្ទាល់ ហើយនៅពេលដែលគាត់ប្រមូលផលម្រះគាត់ទុកពូជខ្លះ។
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | បណ្តុះកូន និងស្រោចទឹក | នាក់/ថ្ងៃ | 3,5 | 20000,0 | 70000,0 | 100,0 |
កម្លាំងពលកម្ម | ភ្ជួរដី ២លើក | នាក់/ថ្ងៃ | 3,75 | 20000,0 | 75000,0 | 100,0 |
កម្លាំងពលកម្ម | ឆូតរង និងដាំកូន | នាក់/ថ្ងៃ | 8,0 | 20000,0 | 160000,0 | 100,0 |
សម្ភារៈ | ម៉ាស៊ីនបូមទឹក | គ្រឿង | 1,0 | 1600000,0 | 1600000,0 | 100,0 |
សម្ភារៈ | ចប | ផ្លែ | 2,0 | 20000,0 | 40000,0 | 100,0 |
សម្ភារៈ | កាំបិត | ផ្លែ | 2,0 | 20000,0 | 40000,0 | 100,0 |
សម្ភារៈ | កញ្ឆេរ | គូ | 1,0 | 5000,0 | 5000,0 | 100,0 |
សម្ភារៈដាំដុះ | គ្រាប់ពូជ | គ្រាប់ | 3000,0 | 60,0 | 180000,0 | 100,0 |
ជី និងសារធាតុពុល | ជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) | គីឡូក្រាម | 200,0 | 2500,0 | 500000,0 | 100,0 |
សម្ភារៈសាងសង់ | មែកឫស្សី | ដើម | 100,0 | 5000,0 | 500000,0 | 100,0 |
ផ្សេងៗ | ក្រដាសកាសែត | គីឡូក្រាម | 40,0 | 1000,0 | 40000,0 | 100,0 |
ផ្សេងៗ | ធុងបាញ់ថ្នាំ | គ្រឿង | 1,0 | 80000,0 | 80000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 3290000,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 822,5 |
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | ជ្រោយដី និងដាក់ដី | ពេលកូនដុះបាន ១៥ ថ្ងៃ |
2. | ពូនគល់ ដាក់ជី និងដោតទ្រើង | ក្រោយជ្រោយដីរយៈពេល ១៥ ថ្ងៃ |
3. | ស្រោចទឺក | រាល់ថ្ងៃ (ព្រឹក ល្ងាច) |
4. | ត្រួតពិនិត្យសត្វបំផ្លាញលើដំណាំ | រាល់ថ្ងៃ |
5. | ខ្ទាស់ក្រដាសកាសែតរុំផ្លែ | នៅពេលម្រះហូតកន្លះ |
6. | ការបាញ់ថ្នាំការពារសត្វល្អិត | នៅពេលមានសត្វល្អិតបាញ់មួយសប្តាហ៍ម្តង |
7. | ស្រោចជីក្បាលត្រី ជីលាមកសត្វ និងជីអ៊ុយរ៉េ | មួយវដ្តដំណាំដាក់ ៣ ដង |
មតិយោបល់:
មួយវដ្តដំណាំរបស់ម្រះមានរយៈពេល ៣ខែ។
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ជ្រុំដីពូនគុល និងដាក់ទ្រើងម្រះ | នាក់/ថ្ងៃ | 8,0 | 20000,0 | 160000,0 | 100,0 |
ជី និងសារធាតុពុល | ជីអ៊ុយរ៉េ | គីឡូក្រាម | 6,0 | 2500,0 | 15000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំសត្វល្អិត | ដប | 2,0 | 15000,0 | 30000,0 | 100,0 |
ជី និងសារធាតុពុល | ក្បាលត្រី | គីឡូក្រាម | 50,0 | 600,0 | 30000,0 | 100,0 |
ផ្សេងៗ | ប្រេងសម្រាប់បូមទឹកស្រោចដំណាំ (រយៈពេលបីខែ) | លីត្រ | 45,0 | 3200,0 | 144000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 379000,0 | |||||
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ | 94,75 |
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
គាត់ត្រូវចំណាយច្រើនលើម៉ាស៊ីនបូមទឹក និងជីក្បាលត្រីក៏ដូចជាជីកំប៉ុស្តិ៍។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1138,20
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨.២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦.៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១.៨ មម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
មន្ទីរធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
អាកាសធាតុក្តៅហើយសើម ហើយមាន ២ រដូវ គឺរដូវប្រាំង និងរដូវស្សា ហើយឆ្នាំមុនអាកាសធាតុក្តៅជាងរាល់ឆ្នាំ។
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- សណ្ឋានដីផត
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :
វាជាតំបន់លិចទឹកនៅខែកញ្ញាដល់ខែវិច្ឆិកា
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីនេះមាន pH = 5 ហើយជម្រៅដីដែលជីកដល់ស្រទាប់ថ្មមានជម្រៅ ២០ម៉ែត្រ និងស្រទាប់ដីខាងលើជាប្រភេទដីល្បាយខ្សាច់។
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
> 50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
បាទ/ចា៎
ភាពទៀងទាត់:
ញឹកញាប់
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
នៅពេលដែលបឹងរីងគាត់ប្រើទឹកទន្លេជំនួសទឹកបឹង ហើយតំបន់នេះតែងតែលិចទឹកជារៀងរាល់ឆ្នាំ។
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ផ្សេងៗ (សូមបញ្ជាក់):
ពេលទឹកលិចគាត់ទៅដាំនៅកន្លែងផ្សេង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម)
ចំណូលក្រៅកសិកម្ម:
- តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
ចំណូលទាំងអស់នៅក្នុងគ្រួសារបានមកពីការធ្វើកសិកម្មស្ទើរទាំងស្រុង ហើយកសិករមានអាយុ ៤០ឆ្នាំ និងចាប់ផ្តើមដាំដំណាំតាំងពីក្មេងមិនទាន់មានគ្រួសារ។
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
គាត់មានដីផ្ទាល់ខ្លួនដាំស្វាយចន្ទីរមានទំហំ ៣ ហិកតា និង ៦០ អា ដីស្រែទំហំ ០.៥ ហិកតា និងដីផ្ទាល់ខ្លួនមួយកន្លែងមានទំហំ ៣០ អា សម្រាប់ដាំបន្លែ និងជួលដីគេដាំម្រះទំហំ ០.២១ ហិកតា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
- ជួលគេ
កម្មសិទ្ធិប្រើប្រាស់ដី:
- កិច្ចសន្យាជួល
- ឯកជន
- ជួលគេ
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
មតិយោបល់:
ពេលទឹកបឹងរីងជួលម៉ាស៊ីនគេបូមទឹក ពេលដែលគាត់អត់ទាន់មានម៉ាស៊ីនបូមទឹកផ្ទាល់ខ្លួន។
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
ប្រើក្រដាសកាសែតរុំផ្លែធ្វើឱ្យផ្លែល្អ
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
ការចំណាយលើធាតុចូលកសិកម្មត្រូវបានកាត់បន្ថយដោយសារមិនមានប្រើជីគីមីច្រើនទេ (ប្រើតែជីអ៊ុយរ៉េតិចតួចប៉ុណ្ណោះ ហើយប្រើលាមកសត្វ និងជីក្បាលត្រីច្រើន) ហើយចំណាយតិចជាងមុនក៏ដោយសារជំនួសសំណាញ់ដែលមានតម្លៃថ្លៃគាត់ប្រើមែកឫស្សី និងក្រដាសកាសែតដែលមានតម្លៃថោកដើម្បីការពារផ្លែផងដែរ។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ប្រាក់ចំណូលត្រូវបានកើនឡើងដោយសារតែកាត់បន្ថយការបំផ្លាញពីសត្វល្អិតបានច្រើន។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
កសិករប្រើកំលាំងពលកម្មច្រើនជាងមុនបន្តិចព្រោះថាត្រូវដើរស្រោបផ្លែម្រះគ្រប់ផ្លែ។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
ជីវចម្រុះ៖ ដំណាំ, សត្វ
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
ការប្រើប្រាស់ក្រដាសកាសែតជួយការពារផ្លែបានតែពីសត្វចង្រៃប៉ុណ្ណោះ។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់
មតិយោបល់/ ការបញ្ជាក់:
ប្រើប្រាស់សំណល់ក្រដាសកាសែត និងមែកឫស្សីឡើងវិញឱ្យអស់លទ្ធភាព។
វាយតម្លៃផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេស (វាស់វែង):
មានកសិករមួយចំនួនបានយកវិធីសាស្ត្ររបស់គាត់ដែលប្រើមែកឫស្សី និងក្រដាសកាសែតយកទៅអនុវត្តតាម។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | មធ្យម | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | មធ្យម |
មតិយោបល់:
តំបន់នេះមានភ្លៀងរាល់ឆ្នាំនៅអំឡុងពេលខែមេសាដែលបណ្តាលមកពីដុតព្រៃចម្ការ ឬដើររកសត្វ។ ចំពោះសត្វល្អិតលើដំណាំម្រះមានដង្កូវ ស្រាំងទិច។
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
មតិយោបល់:
ប្រសិនបើដើររកស៊ីឈ្នួលគេចំណេញតិចជាងការដាំបន្លែ ហើយម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ និងមួយឆ្នាំដាំបាន ២ដង។
6.5 ការទទួលយកបច្ចេកទេស
- 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):
មានប្រហែល ៦ គ្រួសារនៅក្នុងភូមិដែលអនុវត្តបច្ចេកទេសនេះ
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 91-100%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ទទួលបានផលចំណេញដោយប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួន មិនចំណាយលុយទិញមែកឫស្សី និងលាមកសត្វ |
កាត់បន្ថយការប្រើប្រាស់ជីគីមីដោយប្រើជីក្បាលត្រី |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ការប្រើប្រាស់មែកឫស្សីមិនចំណាយលុយទិញតាមរយៈការដើរប្រមូលមែកឫស្សីដែលគេកាប់ចោល |
ប្រើក្រដាសកាសែតវាមិនប៉ះពាល់ដល់បរិស្ថាន មិនដូចប្រើថង់ប្លាស្ទិច និងកាត់បន្ថយការបាញ់ថ្នាំកំចាត់សត្វល្អិត |
ជីក្បាលត្រី និងលាមកសត្វជួយបង្កើនជីជាតិដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី |
កាត់បន្ថយចំណាយចំពោះការប្រើប្រាស់សម្ភារៈដាំដុះ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
បាញ់ថ្នាំសម្លាប់សត្វល្អិតតែមិនសូវមានប្រសិទ្ធភាពខ្លាំង | ប្រើក្រដាសកាសែតរុំផ្លែ និងបាញ់ថ្នាំហើយដើរមើលជាប្រចាំ |
ទឹកបឹងរីងពេលរដូវប្រាំង | ជំនួសដោយប្រើទឹកបានពីការបូមពីទន្លេ |
ចំណាយដើមទុនដើម្បីទិញទុយោសម្រាប់បូមទឹកពីប្រភពទឹកឆ្ងាយ | ទិញទុយោបន្ថែមដោយខ្ចីលុយគេ និងជំពាក់អ្នកលក់ |
ទីផ្សារលក់ផលិតផលនៅមានតម្លៃទាបនៅឡើយ | មិនទាន់មានដំណោះស្រាយលើទីផ្សារនៅឡើយទេ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
មួយកន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៤ នាក់
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
10/04/2017
7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
ចំណងជើង/ ពណ៌នា:
Agritoday (2016). Bitter Gourd. Retrieved December 06, 2017 from
វេបសាយ:
http://agritoday.com/view/2084.html
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល