ការដាំសណ្ដែកបាយជាមួយដំណាំចេកនៅតំបន់ខ្ពង់រាប [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ SOEM DA
- អ្នកកែសម្រួល៖ Sophea Tim, Navin Chea, Sok Pheak
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Nimul CHUN, Stephanie Jaquet, Nicole Harari, Ursula Gaemperli, Alexandra Gavilano
ការដាំសណ្ដែកបាយ
technologies_1890 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
សុភា ម៉ុន
កសិករ
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្មស្រុកគូលែន:
មន្ត្រីការិយាល័យកសិកម្មស្រុកជាំក្សាន្ត:
ឆ្លាត ប្រាជ្ញ
ការិយាល័យកសិកម្មស្រុកជាំក្សាន្ត
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្មស្រុករវៀង:
គុយជន ចេង
ការិយាល័យកសិកម្មស្រុករវៀង
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការដាំសណ្ដែកបាយនៅចន្លោះចេកជាការដាំដើម្បីបន្ថែមជីជាតិដល់ដី និងទទួលបានប្រាក់ចំណូលបន្ថែមកំឡុងពេលចេកមិនទាន់ផ្ដល់ផល។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ដំណាំសណ្តែកបាយជាដំណាំមានកំពកឫសដែលបង្កើតឡើងដោយបាក់តេរីពួករីហ្សូប្សូមដែលមានសមត្ថភាពផ្ទុក និងស្រូបយកអាសូតពីបរិយាកាសដែលល្អសម្រាប់ដំណាំនៅជិត និងបន្ទាប់ពីប្រមូលផលរួចត្រូវបានភ្ជួរកប់ដើម្បីជាជំនួយដល់សារធាតុចិញ្ចឹមដល់ដី (CARDI, 2011)។ កាកសំណល់របស់សណ្តែកបាយដូចជា ដើម ស្លឹក សំបក ជាដើម គឺបានចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធបង្កើនគុណភាពដី ឬកែលម្អជីជាតិដីតាមរយៈការបង្កើនសារធាតុអាសូតដល់ដី។ ដំណាំសណ្តែកបាយភាគច្រើនដាំនៅ ខែមីនា ដោយបុកដាំ ជាជួរ និងមានចន្លោះគុម្ព (MAFF, 2005)។ រីឯដំណាំចេកជាដំណាំដែលផ្តល់សំណើមខ្ពស់មានប្រព័ន្ធឫសដែលធ្វើឱ្យដីធូរមានខ្យល់ចេញចូល និងសម្បូរជាតិមមោក។ ចំពោះការដាំចេកអាចដាំដោយជីករណ្តៅ ៣០សង់ទីម៉ែត្រ និងទំហំរណ្តៅ ០,៥ ម៉ែត្រ បួនជ្រុងហើយចន្លោះជួរ ២ម៉ែត្រ (Our Agricultural Market, 2017)។
លោកស្រី ម៉ុន សុភា រស់នៅតំបន់ខ្ពង់រាបក្នុងភូមិអណ្ដូងប្រេង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសក្នុងការសិក្សានេះដោយគាត់បានជ្រើសរើសបច្ចេកទេសដាំសណ្តែកបាយជាមួយដំណាំចេកដែលជាបច្ចេកទេសការគ្រប់គ្រងដីមួយដ៏ល្អ។
គោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើននៃការដាំសណ្តែកបាយនៅចន្លោះដើមចេក គឺជួយបង្កើនជីជាតិដល់ដីធ្វើឱ្យដីកាន់តែប្រសើរឡើងតាមរយៈការទុកកាកសំណល់ដើមសណ្តែកនៅចន្លោះដើមចេកដែលជាដីទំនេរដើម្បីឱ្យវារលួយក្លាយជាជីសរីរាង្គ។ លើសពីនេះទៅទៀតសណ្តែកបាយបានដើរតួនាទីជាដំណាំគម្របដីផងដែរក្នុងការកាត់បន្ថយការហូរច្រោះដីស្រទាប់លើដោយសារទឹក និងការពារកុំឱ្យដុះស្មៅចង្រៃប្រជែងនឹងការដុះលូតលាស់របស់ដំណាំចេក។
ក្រៅពីបច្ចេកទេសនេះផ្តល់អត្ថប្រយោជន៍ជួយដល់ដី វាបានបង្កើនប្រាក់ចំណូលបន្ថែមដល់កសិករមុនពេលដែលចេកមិនទាន់ឱ្យផល។ ដំណាំចេកជាដំណាំអាយុកាលវែង ដូចនេះចន្លោះពេលចេកមិនទាន់បានផលដំណាំសណ្តែកបាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ជីវភាពគ្រួសារ។ ដំណាំចេកអាចប្រមូលផលជាលើកដំបូងនៅពេលវាមានអាយុ ១០ខែ និងប្រមូលផលបានពេញលេញនៅពេលវាមានអាយុ ២ឆ្នាំឡើងទៅ ហើយធ្លាក់ទិន្នផលនៅឆ្នាំទី៦ ឬទី៧ ដែលចាប់ផ្តើមកាប់ចោល។ ចំណែកសណ្តែកបាយជាដំណាំអាយុកាលខ្លីអាចប្រមូលផល និងទទួលបានប្រាក់ចំណូលក្នុងរយៈពេល ៣ខែ ហើយអាចដាំបាន ២ដងក្នុងមួយរដូវ។ ជាទូទៅនៅពេលចេកមានអាយុប្រហែល ២ ឬ៣ឆ្នាំ គឺមិនអាចដាំសណ្តែកបាយបានទេ ដោយសារវាម្លប់មិនអាចឱ្យពន្លឺព្រះអាទិត្យចាំងចូលដល់ដំណាំក្រោមបាន។
ការដាំសណ្តែកបាយគាត់ប្រើពូជប្រមាណ ២២ គីឡូក្រាម នៅលើដីទំហំ ៧០×២០០ ម៉ែត្រហើយដាំតាមរយៈការបុកដាំគ្រាប់នៅចន្លោះដើមចេកដោយមិនធ្វើការព្រួសគ្រាប់នោះទេ ដោយសារការបុកដាំជាជួរជួយឱ្យមានលំហរគ្រប់គ្រាន់សម្រាប់ខ្យល់អាចចេញចូលបានល្អ និងបានទិន្នផលខ្ពស់។នៅក្នុងករណីសិក្សានេះកសិករដាំសណ្តែកបាយ និងបន្ទាប់ពីប្រមូលផលវា គាត់នឹងដាំសណ្តែកសៀងបន្តនៅខែកក្កដា ហើយមួយរដូវអាចដាំដំណាំប្រភេទសណ្តែកបាន ២ដង។ចេកត្រូវបានដាំដោយកាប់រណ្តៅជម្រៅ ០,៥ ម៉ែត្រ ទំហំរណ្តៅ ២០ ទៅ ៣០សង់ទីម៉ែត្រ បួនជ្រុង និងមានចន្លោះជួរ ៥ម៉ែត្រ ចន្លោះដើម ៤ម៉ែត្រ និងគួរដាំនៅខែកុម្ភៈ ព្រោះមិនទាន់មាន ភ្លៀងទើបកូនដុះល្អបើដាំខែភ្លៀងចេកងាយកើតជំងឺក្រាស៊ីហើយវាលូតលាស់មិនសូវល្អដូចដាំនៅខែប្រាំងទេ។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិអណ្ដូងប្រេង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ បញ្ជាក់ទំហំផ្ទៃដីអនុវត្តន៍ (គិតជា គ.ម2):
0,014
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
- < 0.1 គម2 (10 ហិកតា)
មតិយោបល់:
ផ្ទៃដីអនុវត្តបច្ចេកទេសនេះមានទំហំ ៧០ម៉ែត្រ× ២០០ម៉ែត្រ= ១៤,០០០ ម៉ែត្រការ៉េ ជាដីជួលគេក្នុងតម្លៃ ១លានរៀលក្នុងមួួយឆ្នាំ។
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
- តិចជាង 10ឆ្នាំមុន (ថ្មី)
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- ជាផ្នែកនៃប្រព័ន្ធប្រពៃណី (> 50 ឆ្នាំ)
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
ធ្វើតាមគ្នា
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
- ដំណាំរយៈពេលវែង (មិនមែនឈើ)
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- ពពួកសណ្តែក - សណ្តែកបារាំង
- ពពួកសណ្តែក - សណ្តែកសៀង
ដំណាំរយៈពេលវែង (មិនមែនឈើ) - បញ្ជាក់ប្រភេទដំណាំ:
- ចេក/plantain/abaca
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 2
សូមបញ្ជាក់:
ក្នុងមួយឆ្នាំដាំបាន ២ដង គឺសណ្ដែកបាយ នឹងសណ្ដែកសៀង ដាំបន្តរហូតចេកទទួលផល
តើជាការអនុវត្តន៍ដំណាំចន្លោះ?
បាទ/ចា៎
មតិយោបល់:
សណ្ដែកបាយ/សណ្ដែកសៀង និងដំណាំចេក
ដង់ស៊ីតេនៃសត្វចិញ្ចឹម: មិនមានចិញ្ចឹមសត្វទេ
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង
មតិយោបល់:
ពឹងលើទឹកភ្លៀងទាំងស្រុង
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
- A3: ការរក្សាស្រទាប់ដីខាងលើ
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការហូរច្រោះដីដោយសារទឹក
- Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
មតិយោបល់:
ជាដីដែលមានជីជាតិល្អព្រោះដាំដំណាំនៅតែទទួលផលបានល្អ
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
កសិករបានដាំសណ្ដែកបាយនៅចន្លោះដើមចេកនៅលើផ្ទៃដីទំហំ ៧០ម៉ែត្រ × ២០០ម៉ែត្រ= ១៤,០០០ម៉ែត្រការ៉េ ដែលមានមុំជម្រាលប្រមាណ ៣០ ដឺក្រេ និងដាំបណ្ដោយជម្រាល មានចន្លោះជួរចេក ៥ម៉េត្រ និងចន្លោះដើម ៤ម៉ែត្រហើយមានចេកប្រមាណ ៦០០ដើម។ នៅចន្លោះដើមចេកមានបុកដាំសណ្តែកបាយដែលមានជម្រៅរន្ធប្រហែល ៣ ទៅ ៤សង់ទីម៉ែត្រ ក្នុងមួយរន្ធដាក់ ២-៣គ្រាប់។ ក្នុងទំហំផ្ទៃដីនេះកសិករប្រើប្រាស់ពូជសណ្តែកបាយអស់ ២២ គីឡូក្រាម។
ឈ្មោះអ្នកនិពន្ធ:
លោក ឃួន សុផល
កាលបរិច្ឆេទ:
05/05/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
៧០ x ២០០ = ១៤០០០ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
20000 រៀល
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | ដើរដកកូនដំឡូង | ពេលចាប់ផ្តើមដាំសណ្តែកបាយ |
2. | ភ្ជួរដីហាល | ខែមករា |
3. | ទិញកូនចេក | ខែកុម្ភៈ |
4. | កាប់រណ្ដៅសម្រាប់ដាំចេក | ខែមីនា |
5. | ទិញគ្រាប់ពូជសណ្ដែក | ខែមីនា |
6. | ទិញចបកាប់ដី | ខែមីនា |
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរដីហាល | នាក់/ថ្ងៃ | 3,6 | 20000,0 | 72000,0 | 100,0 |
កម្លាំងពលកម្ម | កាប់រណ្ដៅដាំចេក | នាក់/ថ្ងៃ | 1,5 | 20000,0 | 30000,0 | 100,0 |
សម្ភារៈ | ខ្វែវ | ខ្វែវ | 5,0 | 25000,0 | 125000,0 | 100,0 |
សម្ភារៈ | ចបកាប់ | ចប | 3,0 | 20000,0 | 60000,0 | 100,0 |
សម្ភារៈដាំដុះ | កូនចេក | ដើម | 600,0 | 300,0 | 180000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 467000,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 116,75 |
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | រៀបចំដី និងដាំសណ្តែកបាយ | ខែមីនា |
2. | បាញ់ថ្នាំស្មៅ | សណ្ដែកអាយុ២០ថ្ងៃ |
3. | ធ្វើស្មៅ | រៀងរាល់ខែ |
4. | បាញ់ថ្នាំជំនួយ | ពេលប្រមូលផលលើកទី១ហើយ |
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | រៀបចំដី និងដាំសណ្តែកបាយ | នាក់/ថ្ងៃ | 2,0 | 20000,0 | 40000,0 | 100,0 |
កម្លាំងពលកម្ម | បាញ់ថ្នាំស្មៅ និងធ្វើស្មៅ | នាក់/ថ្ងៃ | 10,0 | 20000,0 | 200000,0 | 100,0 |
កម្លាំងពលកម្ម | បាញ់ថ្នាំជំនួយ | នាក់/ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
កម្លាំងពលកម្ម | ប្រមូលផល | នាក់/ថ្ងៃ | 12,0 | 20000,0 | 240000,0 | 100,0 |
សម្ភារៈដាំដុះ | សណ្តែកបាយ | គីឡូក្រាម | 24,0 | 12000,0 | 288000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំសម្លាប់ស្មៅ | លីត្រ | 2,0 | 12000,0 | 24000,0 | 100,0 |
ជី និងសារធាតុពុល | ជីបំប៉ន | លីត្រ | 2,0 | 11000,0 | 22000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 834000,0 | |||||
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ | 208,5 |
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ទិញពូជ និងជួលកម្លាំងពលកម្មក្នុងការកាប់រណ្ដៅដាំ
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1429,30
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១៤២៩.៣ មម និងឆ្នាំ ២០១៤ មានចំនួន ១៦៤៧.៣ មម
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
មានពីររដូវ គឺរដូវប្រាំង និងរដូវវស្សា
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- សណ្ឋានដីប៉ោង
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
pH= ៦,២
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
កម្រិតមធ្យម
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
- កម្រិតមធ្យម
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- 10-50% នៃចំណូល
កម្រិតជីវភាព:
- មិនល្អ
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
កសិករអាយុ ៣១ឆ្នាំ
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតតូច
មតិយោបល់:
ទំហំដី ៧០ម៉ែត្រ×២០០ម៉ែត្រ
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
- ជួលគេ
កម្មសិទ្ធិប្រើប្រាស់ដី:
- កិច្ចសន្យាជួល
- ពឹងលើទឹកភ្លៀងទាំងស្រុង
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ប្រមូលផលដំណាំបន្តគ្នា ដោយមានដាំដំណាំរយៈពេលវែង និងខ្លីជាមួយគ្នា។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
ប្រើប្រាស់ជីគីមីតិចតួចបំផុត និងផ្លាស់ប្តូរដំណាំ។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
មិនសូវជួបសត្វល្អិតបំផ្លាញទេ។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
ភាពសម្បូរបែបនៃផលិតផលកើនឡើងដោយសារមានដាំទាំងចេក និងសណ្តែកបាយជាមួយគ្នា។
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
សណ្តែកបាយ និងសណ្តែកសៀងជួយឱ្យដីសម្បូរជីជាតិ និងកាត់បន្ថយជីគីមី។ ជាងនេះទៅទៀតដំណាំសណ្តែកក៏គ្របដីដែលជួយការពារពីការធ្វើស្មៅ។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
កសិករចំណាយលុយច្រើនជាងមុនទៅលើការជួលកម្លាំងពលកម្ម។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនកសិករដាំដំឡូងមីបានតែម្តងទេក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវកសិករដាំចេក និងក្រោមចេកអាចដាំសណ្តែកបានពីរដងក្នុងមួយឆ្នាំរហូតដល់ចេកផ្តល់ផល។
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
មតិយោបល់/ ការបញ្ជាក់:
ទទួលបានចំណូលពីការដាំសណ្តែកបាយ ឬសណ្តែកសៀង និងដាំចេកផងដែរ។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
ប្រសើរឡើងជាងមុនព្រោះអាចដាំដំណាំបានច្រើនជាងមួយប្រភេទ មានចេក សណ្តែកបាយ ឬសណ្តែកសៀង។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
កសិកររៀនពីវិធីសាស្ត្រនេះដោយការដាំដំណាំសណ្តែកបាយ ឬសណ្តែកសៀងនៅចន្លោះដើមចេកបានជួយកាត់បន្ថយការហូរច្រោះដីនៅពេលភ្លៀងខ្លាំង និងជួយបង្កើនជីជាតិដី។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
ការដាំចេកជាមួយដំណាំសណ្តែកបាយ ឬសណ្តែកសៀងជួយរក្សាសំណើមដីដោយសារមានដំណាំគម្រប (កាត់បន្ថយរំហួត)។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
គម្របដីកើនឡើងដោយសារការដាំដំណាំសណ្តែកបាយ ឬសណ្តែកសៀងនៅចន្លោះដើមចេក។
ការបាត់បង់ដី
មតិយោបល់/ ការបញ្ជាក់:
ដោយសារមានដំណាំជាប្រចាំ។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
សម្បូរសារធាតុនីដ្រូសែននៅក្នុងដីដោយមានដាំពពួកដំណាំសណ្តែកដែលមានបាក់តេរីចាប់យកអាសូតនៅនឹងឫសរបស់វា។
ជីវចម្រុះ៖ ដំណាំ, សត្វ
ដំណាំគម្រប
មតិយោបល់/ ការបញ្ជាក់:
សណ្តែកបាយ ឬសណ្តែកសៀងនៅចន្លោះដំណាំចេកធ្វើឱ្យកើនឡើងនូវដំណាំគម្រប។ ដំណាំសណ្តែកបាយ ឬសណ្តែកសៀងជួយការពារការហូរច្រោះ និងជួយរក្សាសំណើម។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
កើនឡើងនូវសត្វខ្មុល និងជន្លេន។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
វាយតម្លៃផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេស (វាស់វែង):
មិនមានផលប៉ះពាល់ដល់បរិវេណខាងក្រៅនៃបច្ចេកទេសទេ
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | មិនស្គាល់ | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | មិនស្គាល់ |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
6.5 ការទទួលយកបច្ចេកទេស
- 11-50%
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 91-100%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ប្រើប្រាស់ដីឱ្យអស់លទ្ធភាពដោយផ្ទៃដីទំហំដដែលតែដាំបានដល់ទៅពីរមុខ។ |
ទទួលបានចំណូលបន្ថែមពីដំណាំអាយុកាលខ្លី មុនពេលដំណាំអាយុកាលវែងទទួលផល។ |
ការពារកុំឱ្យដុះស្មៅច្រើនពីព្រោះនៅពេលគ្មានដំណាំលើដីច្រើន ធ្វើឱ្យស្មៅមានឱកាសក្នុងការដុះលូតលាស់។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ដំណាំសណ្តែកបាយជាដំណាំអាយុកាលខ្លី ហើយក៏ជាដំណាំបន្ថែមសារធាតុចិញ្ចឹមដល់ដីផងដែរ។ |
កាត់បន្ថយការហូរច្រោះដីដោយសារមានដំណាំជាគម្របដី។ |
ផ្តល់ចំណូលសម្រាប់គ្រួសារបន្តបន្ទាប់នៅពេលចេកមិនទាន់ឱ្យផល។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
មានដង្កូវ | បាញ់ថ្នាំតាមបច្ចេកទេស |
មិនមានទឹកសម្រាប់ស្រោចស្រព | ពឹងលើទឹកភ្លៀង |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៣នាក់
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
05/05/2017
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
CARDI (2011) Growing mungbean on sandy soil after harvesting wet season rice. Farmer Nowslette.(In Khmer Language)Retrieve on May 03, 2018,from
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
http://www.maff.gov.kh/agri-tech/56%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B6%E1%9F%86%E1%9E%A7%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%A0%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8A%E1%9E%B6%E1%9F%86%E1%9E%8A%E1%9E%BB%E1%9F%87%E1%9E%9F%E1%9E%8E%E1%9F%92%E1%9E%8F%E1%9F%82%E1%9E%80/961-bean-after-rainy-harvest.html
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
MAFF(2005) Mungbean. (In Khmer language) Retrieve on May 03, 2018, from
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
https://docs.google.com/file/d/0B3kkBprEzhDobllqbnFrVmVGTGM/view
7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
ចំណងជើង/ ពណ៌នា:
Our Agricultural Market(2017) Good techniques for farmers who want to grow banana to generate income.(In Khmer language)Retrieve on May 03, 2018, from
វេបសាយ:
https://www.e-oam.com/?p=3071
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល