បច្ចេកទេស

ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ [ប្រទេសកម្ពុជា]

ផ្ទះសំណាញ់

technologies_3138 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 90%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មនៅការិយាល័យកសិកម្មស្រុកថ្មគោល:

តារាភូសា ស៊ីវ

ការិយាល័យកសិកម្ម ស្រុកថ្មគោល

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្មស្រុកសង្កែ:
មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម ស្រុកបវេល:

ឡាម ម៉ូត

ការិយាល័យកសិកម្ម ស្រុកបវេល

ប្រទេសកម្ពុជា

អ្នកប្រើប្រាស់ដី:

សារុន សេង

កសិករ

ប្រទេសកម្ពុជា

បុគ្គលិកក្នុងគម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា:

និន ដាវុធ

ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ប្រទេសកម្ពុជា

ប្រធានក្រុមបន្លែសុវត្ថិភាព នៅភូមិតាសី:

នុន ណុប

ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ផ្ទះសំណាញ់ គឺជាសំណង់បិទជិតមួយដែលធ្វើឡើងពីសំណាញ់ក្រឡាល្អិត (ដូចស្បៃមុង) ដើម្បីទប់ទល់សត្វល្អិតបំផ្លាញដំណាំ និងការពារការខូចខាតដំណាំដោយសារទឹកភ្លៀង ខ្យល់ និងកម្តៅថ្ងៃប្រកបដោយប្រសិទ្ធភាព។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ការដាំបន្លែនាពេលបច្ចុប្បន្ន ការប្រឈមនឹងសត្វល្អិតបំផ្លាញ គឺជាបញ្ហាប្រឈមទីមួយ ក្រៅពីនោះការប្រែប្រួលអាកាសធាតុ ក៏ជាឧបសគ្គរារាំងដល់ការដាំដុះផងដែរ ដូចជាភ្លៀងខុស រដូវកាល ខ្យល់ខ្លាំង ថ្ងៃក្តៅខ្លាំងជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះកសិករបានធ្វើការសាកល្បងដាំបន្លែនៅក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់ទៅនឹងសត្វល្អិត និងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុជាពិសេសគឺអាចដាំដុះបានពេញមួយឆ្នាំ។

ការធ្វើផ្ទះសំណាញ់នេះ គឺកសិករមានគោលបំណងទប់ទល់សត្វល្អិតបំផ្លាញបន្លែដោយមិនប្រើប្រាស់ថ្នាំពុលគីមី ហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃទៅលើដំណាំបានពី ៨០ ទៅ ១០០% (Stilers, 2011)។ កសិករក៏បានសង្កេតឃើញដែរថា ការដាំដំណាំក្នុងផ្ទះសំណាញ់គឺពុំមានការបំផ្លាញពីសត្វល្អិតគួរឱ្យកត់សម្គាល់នោះទេ។ ដំបូលសំណាញ់បានជួយការពារដំណាំបន្លែពីទឹកភ្លៀង ដែលធ្លាក់មកប៉ះដំណាំដោយផ្ទាល់ដែលអាចធ្វើឱ្យខូចខាត ស្លឹក បាក់ធាង ឬច្រោះខ្ទាតដីលើស្លឹកដំណាំ ដោយបន្ថយល្បឿនទឹកភ្លៀង ហើយបំបែកជាតំណក់តូចៗ ដែលនេះជាចំណុចសំខាន់អាចបង្កលក្ខណៈ ដល់ការដាំបន្លែនៅរដូវភ្លៀងបានទៀតផង (ធម្មតាកសិករដាំបន្លែបានតែក្នុងរដូវប្រាំង)។

ការធ្វើផ្ទះសំណាញ់នេះកសិករអាចធ្វើតាមទំហំ និងកម្ពស់ ខុសៗគ្នា រីឯសម្ភារៈសាងសង់ក៏ខុសៗគ្នាទៅតាមធនធានដែលកសិករមាន។ មុនពេលធ្វើផ្ទះសំណាញ់ត្រូវរៀបចំដីឱ្យស្អាតរួចវាស់វែងកំណត់ទីតាំងសសរ (ជាទូទៅផ្ទះសំណាញ់មានរាងជាចតុកោណកែង ហើយចន្លោះពីសសរមួយទៅសសរមួយទៀតជាមធ្យមគឺមានចម្ងាយបួនម៉ែត្រ) រួចជីករណ្តៅទំហំ ០.៤០ ម៉ែត្រ x ០.៤០ ម៉ែត្រជម្រៅ ១ ម៉ែត្រ តាមគ្រប់ទីតាំងសសរ បន្ទាប់មកដាំសសរ រួចចាក់បេតុងកម្រាស់ ៦០ សង់ទីម៉ែត្រ ដើម្បីទប់សសរឱ្យបានរឹងមាំ (សសរជើងរៀងមានកម្ពស់ ៣ ម៉ែត្រ និងសសរកន្លោងមានកម្ពស់ ៤ ម៉ែត្រ)។ ក្រោយរួចរាល់តួរោងហើយគេចាប់ផ្ដើមរាយខ្សែនីឡុងសម្រាប់ទ្រស្បៃ និងចាប់ផ្ដើមប្រក់ស្បៃ (ជាយស្បៃត្រូវក្នុងដីជម្រៅ ២៥ សង់ទីម៉ែត្រ)។ ចំពោះការធ្វើដំបូលវិញគឺអាចមានពីរបែប ដំបូលរាងទេរ សង្ខាង ឬរាងកោង គេមិនសូវធ្វើដំបូលរាបស្មើទេ ពីព្រោះដំបូលរាបស្មើពេលមានភ្លៀងខ្លាំងអាចដក់ទឹកដោយអន្លើៗ ដែលជាមូលហេតុនាំឱ្យទឹកហូរធ្លាក់ចុះខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ដំណាំបន្លែ។

ការដាំដុះ គឺកសិករបានដាំដុះតាមបែបធម្មតាដែលកសិករទូទៅបានអនុវត្តដែរ ខុសគ្នាត្រង់តែជាការដាំក្នុងផ្ទះសំណាញ់ដោយប្រើជីគីមីតិចតួច និងមិនប្រើថ្នាំពុលគីមីតែប៉ុណ្ណោះ។ កសិករបានដាំស្ពៃតឿ និងស្ពៃក្រញ៉ាញ់ ហើយកសិករអនុវត្តបច្ចេកទេសនេះក្នុងផ្ទះសំណាញ់ដែលមានទំហំ ៣១៦.២៥ ម៉ែត្រការ៉េ នៅក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដីដែលកសិករធ្វើជាផ្ទះសំណាញ់សម្រាប់ដាំបន្លែនេះ ពីមុនមកជាដីស្រែ តែក្រោយមកកសិករគិតថាបើធ្វើស្រែគឺបានតែមួយសារទេ តែបើដាំបន្លែអាចដាំបានច្រើនសារ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន គាត់ក៏សម្រេចចិត្តចាក់ដីលុបស្រែដោយជីកស្រះធំមួយ (៣៥ ម៉ែត្រ x៣៥ ម៉ែត្រ) សម្រាប់ស្តុកទឹក។ ដំបូងឡើយ ដីលើកថ្មីជាដីគ្មានជីជាតិតែកសិករបានប្រើប្រាស់ជីកំប៉ុស្តិ៍ដើម្បីកែប្រែគុណភាពដី ការកែលម្អនេះប្រើរយៈពេលពេញមួយឆ្នាំទើបដីចាប់ផ្តើមមានជីជាតិ។ កសិករបានផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹកដែលធ្វើដោយខ្លួនឯង និងជីសរីរាង្គ (ទិញពីខាងក្រៅ) សម្រាប់ដាំដំណាំ។ ជីកំប៉ុស្តិ៍ទឹកផ្សំពីស្ករត្នោត ១ គីឡូក្រាម ម្នាស់ ៥ គីឡូក្រាម និងទឹកដូង ២ លីត្រ (Saingkoma & Sokha, 2009)។ វាជួយធ្វើឱ្យដីធូរ សម្បូរទៅដោយជីជាតិ និងមានពពួកសត្វមានប្រយោជន៍ច្រើនព្រមទាំងធ្វើឱ្យដំណាំលូតលាស់ល្អ។

បើប្រៀបធៀបពីការចំណាយទៅលើការសាងសង់ និងចំណូលដែលទទួលបានពីការលក់បន្លែ គឺនៅមិនទាន់ទទួលបានចំណេញនៅឡើយទេ សម្រាប់ការប្រមូលផលលើកទី ១ រហូតដល់លើកទី ៣ តែអាច ចំណេញ ឬក៏រួចខ្លួននៅពេលប្រមូលផលលើកទី៤។ ចំណូលជាក់ស្តែងក្នុងការដាំ ស្ពៃតឿ និងស្ពៃក្រញ៉ាញ់ទទួលបានទិន្នផល ៥៣០ គីឡូក្រាមក្នុងមួយសារ ហើយអាចលក់បានសរុបប្រមាណជា ១,៥៩០,០០០រៀលដែលជាតម្លៃមិនទាន់ដកថ្លៃដើមនៅឡើយ។ ផ្ទះសំណាញ់អាចប្រើប្រាស់បានរយៈពេល ១០ ទៅ ១៣ ឆ្នាំ ដោយគ្រាន់តែប្តូរស្បៃនីឡុងចេញប៉ុណ្ណោះនៅពេលវាខូច។

សរុបមកប្រសិនបើទុកដីនេះជាដីស្រែ គឺអាចទទួលទិន្នផលស្រូវប្រមាណជា ១០០ គីឡូក្រាមប៉ុណ្ណោះក្នុងមួយឆ្នាំ បើតម្លៃលក់ស្រូវបាន ៨០០ រៀលក្នុងមួយគីឡូក្រាម គឺទទួលបានចំណូលតែ ៨០,០០០រៀល តែប៉ុណ្ណោះ។ តែប្រសិនបើធ្វើជាផ្ទះសំណាញ់ដាំដំណាំវិញ កសិករអាចដាំបានចំនួនពី ៦ ទៅ ៧ សារ ក្នុងមួយសារទទួលបានទិន្នផល ៥៣០ គីឡូក្រាម ក្នុងមួយឆ្នាំទទួលបានទិន្នផល ៣,១៨០ គីឡូក្រាម បើលក់ក្នុងមួយគីឡូក្រាម ៣,០០០ រៀល គឺបានទទួលចំណូលរហូតដល់ ៩,៥៤០,០០០រៀល ច្រើនជាងចំណូលពីការលក់ស្រូវរាប់រយដង។ លើសពីនេះ គឺការទទួលបានបន្លែសុវត្ថិភាព រួមចំណែកកាត់បន្ថយ ការ បំពុលរិស្ថាន និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៀតផង។

2.3 ​រូបភាពនៃបច្ចេកទេស

2.4 វីដេអូនៃបច្ចេកទេស

ការពណ៌នាសង្ខេប:

មិនមាន

ឈ្មោះអ្នកថតវីឌីអូ:

មិនមាន

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

ចម្ការនៅក្រោយភូមិ

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
  • < 0.1 គម2 (10 ហិកតា)

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2017

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

គម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា អនុវត្តដោយផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្តល់មូលនិធិដោយ USAID ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • ការពារតំបន់ទីជម្រាល/តំបន់ខ្សែទឹកខាងក្រោមបញ្ចូលជាមួយបច្ចេកទេសផ្សេងទៀត
  • អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
  • ធ្វើឱ្យសុខភាពអ្នកប្រើប្រាស់ប្រសើរឡើង

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ដំណាំអាយុកាលខ្លី
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • បន្លែ - បន្លែយកស្លឹក (សាលាដ ស្ពៃក្តោប ផ្ទី ផ្សេងៗ)
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3
សូមបញ្ជាក់:

ក្នុងមួយឆ្នាំអាចដាំបានពី ៦ ទៅ ៧ ដង

តើជាការអនុវត្តន៍ដំណាំវិលជុំ?

បាទ/ចា៎

បើបាទ/ច៎ា សូមបញ្ជាក់:

ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ បន្លែប្រភេទស្ពៃផ្សេងទៀត ដាំវិលជុំពេញមួយឆ្នាំ។

មតិយោបល់:

គ្មានចិញ្ចឹមសត្វទេ

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
មតិយោបល់:

កាលពីមុនជាដីស្រែ ហើយទើបតែចាក់ដីបានមួយឆ្នាំកាលពីឆ្នាំមុនដើម្បីដាំបន្លែ(២០១៧)។

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

មានស្រះទឹកសម្រាប់ស្រោចស្រពនៅពេលរាំងស្ងួត និងខែប្រាំង

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
  • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
  • S9: រោងដំណាំ និងរោងចិញ្ចឹមសត្វ

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cp: ការបំពុលដី
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
  • Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

រោងផ្ទះសំណាញ់មានបណ្ដោយ ២៧.៥០ ម៉ែត្រ ទទឹង ១១.៥០ ម៉ែត្រ កម្ពស់ ៣ ម៉ែត្រ ចន្លោះប្រវែងបង្គោលរោងមួយទៅបង្គោលរោងមួយទៀត គឺ ៤.៥០ ម៉ែត្រ និងមានចំនួនបង្គោលសរុប ១៨ ដើម។ នៅក្នុងរោងដំណាំមាន ៦ រង ហើយក្នុងមួយរងមានទុយោស្រោចស្រពដោយបន្សាចចំនួន ៩ ដើម។ បច្ចុប្បន្នគាត់មានដាំដំណាំពីរមុខ គឺដំណាំស្ពៃតឿ និងស្ពៃក្រញាញ់ ដែលចន្លោះរងមួយទៅរងមួយទៀតមានប្រវែង ៤៥ សង់ទីម៉ែត្រ។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល និងកញ្ញា ឡាយ ណារី

កាលបរិច្ឆេទ:

03/07/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

៣១៦.២៥ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

28000

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. រៀបចំដី ខែមិថុនា
2. ធ្វើសសររោងសម្រាប់សង់ផ្ទះសំណាញ់ ខែមិថុនា
3. ធ្វើដំបូលរោងនិង ប្រក់សំណាញ់ព័ន្ធជុំវិញរោង ខែមិថុនា
4. ភ្ជួរដីម្ដងទៀត ខែមិថុនា
5. លើករង និងរៀបទុយោបន្សាចទឹក ខែមិថុនា
6. ស្រោចទឹក និងដាំ ខែកក្កដា

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម រៀបចំដីភ្ជួរ នាក់-ថ្ងៃ 1,0 28000,0 28000,0 100,0
កម្លាំងពលកម្ម ចាក់គ្រឹះ និងតំឡើងផ្ទះសំណាញ់ នាក់-ថ្ងៃ 1,0 28000,0 28000,0 100,0
សម្ភារៈ ម៉ាស៊ីនជ្រុំដី គ្រឿង 1,0 3000000,0 3000000,0 100,0
សម្ភារៈ ម៉ាស៊ីបូមទឹក គ្រឿង 1,0 420000,0 420000,0 100,0
សម្ភារៈ ទុយោ ដើម 8,0 20000,0 160000,0 100,0
សម្ភារៈដាំដុះ គ្រាប់ស្ពៃតឿ កំប៉ុង 1,0 7000,0 7000,0 100,0
សម្ភារៈដាំដុះ គ្រាប់ស្ពៃក្រញាញ់ កំប៉ុង 1,0 4500,0 4500,0 100,0
ជី និងសារធាតុពុល លាមកគោ បេ 10,0 10000,0 100000,0 100,0
សម្ភារៈសាងសង់ ឈើវែង ដើម 28,0 8000,0 224000,0 100,0
សម្ភារៈសាងសង់ បង្គោលកម្ពស់ ៣ ម៉ែត្រ ដើម 16,0 25000,0 400000,0 100,0
សម្ភារៈសាងសង់ បង្គោលកម្ពស់ ៤ ម៉ែត្រ ដើម 7,0 35000,0 245000,0 100,0
សម្ភារៈសាងសង់ ស្បៃនីឡុង ដុំ 2,0 1200000,0 2400000,0
សម្ភារៈសាងសង់ ស៊ីម៉ងត៍ បាវ 2,0 20000,0 40000,0 100,0
សម្ភារៈសាងសង់ ខ្សាច់ គីប 0,5 30000,0 15000,0 100,0
សម្ភារៈសាងសង់ ថ្ម គីប 0,5 30000,0 15000,0 100,0
សម្ភារៈសាងសង់ ដែកគោលទំហំ ១២ ស.ម កញ្ចប់ 2,0 5000,0 10000,0 100,0
ផ្សេងៗ ដែកគោលទំហំ ១០ ស.ម កញ្ចប់ 2,0 5000,0 10000,0 100,0
ផ្សេងៗ ប៉ែល ផ្លែ 1,0 12000,0 12000,0 100,0
ផ្សេងៗ រនាស់គាស្រូវ ផ្លែ 1,0 35000,0 35000,0 100,0
ផ្សេងៗ ទុយោបន្សាចទឹក ឈុត 1,0 450000,0 450000,0 100,0
ផ្សេងៗ ខ្សែនីឡុងតាន់ គីឡូក្រាម 5,0 13000,0 65000,0 100,0
ផ្សេងៗ ខ្សែនីឡុងខ្មៅ គីឡូក្រាម 4,0 5000,0 20000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 7688500,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 1922,13
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

ស្បៃនីឡុង គឺគម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា ជាអ្នកទិញឱ្យ។

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ការស្រោចទឹក រាល់ថ្ងៃ
2. ការបាញ់ជីបំប៉ន ១ អាទិត្យម្តង
3. ការដកស្មៅ និងកូនស្ពៃ ចន្លោះពេលដាក់គ្រប់រយៈពេល ១៥ ថ្ងៃធ្វើម្តងទៀត

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ដកស្មៅ និងកូនស្ពៃ នាក់-ថ្ងៃ 1,25 28000,0 35000,0 100,0
កម្លាំងពលកម្ម បាញ់ជីបំប៉ន (ធ្វើដោយខ្លួនឯង) នាក់-ថ្ងៃ 6,0 28000,0 168000,0 100,0
សម្ភារៈ ធុងបាញ់ថ្នាំសម្រាប់បាញ់ជីបំប៉ន គ្រឿង 1,0 60000,0 60000,0 100,0
សម្ភារៈដាំដុះ ជី (អិន ប៉េ កា) គីឡូក្រាម 6,0 2000,0 12000,0 100,0
សម្ភារៈដាំដុះ ជី( អា ដេ ប៉េ) គីឡូក្រាម 1,0 2500,0 2500,0 100,0
ផ្សេងៗ ប្រេងសម្រាប់បូមទឹកស្រោច ១ វដ្ដដំណាំ លីត្រ 6,0 3200,0 19200,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 296700,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 74,17

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ស្បៃនីឡុង និងបង្គោល

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1102,02

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១១០២.០២ មម ឆ្នាំ ២០១៤ មានចំនួន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៩៣មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧត្ដុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

មានរដូវ ២ គឺរដូវប្រាំង និងរដូវវស្សា (មានកូនរដូវប្រាំងនៅក្នុងរដូវវស្សាកើតនៅខែ៧ ឬខែ៨)

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ទាប (<1%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីមាន pH = 6.2

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករអាយុ ៤៥ ឆ្នាំ

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដីស្រែ ២ ហិកតា ដីដាំបន្លែ ០,៣២ ហិកតា

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កាលពីមុនដាំតែស្រូវ ប៉ុន្តែឥឡូវដាំដំណាំច្រើនមុខដូចជា ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មិនប្រើប្រាស់ថ្នាំពុលកសិកម្មទេ ប៉ុន្តែគាត់បានធ្វើការការពារដំណាំបានយ៉ាងល្អពីសត្វល្អិតតាមរយៈប្រើផ្ទះសំណាញ់ ម្យ៉ាងវិញទៀតគាត់ប្រើប្រាស់ជីកំប៉ុស្តិ៍ដែលធ្វើឱ្យដីសម្បូរជីជាតិ និងដំណាំលូតលាស់ល្អ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំមិនមានសត្វល្អិតបំផ្លាញ និងខូចខាតដោយសារភ្លៀង។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ឥឡូវកសិករអាចដាំដំណាំបានច្រើនមុខ និងដាំបាន ៦ ទៅ ៧ដងក្នុងមួយឆ្នាំ

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំប្រភេទផ្សេងៗគ្នា និងវិលជុំបានស្រូបយកជីជាតិពីក្នុងដីខុសៗគ្នា។ ការប្រើប្រាស់ជីកំប៉ុស្តិ៍ និងលាមកគោធ្វើឱ្យដីមានជីជាតិកាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀតការដាំដំណាំក្នុងផ្ទះសំណាញ់អាចទប់ទល់នឹងសត្វល្អិតចង្រៃដែលជាផ្នែកមួយធ្វើឱ្យមិនមានការប្រើប្រាស់ថ្នាំពុលកសិកម្មតទៅទៀតបាន។

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ស្រះទឹកមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ប្រើប្រាស់ប្រព័ន្ធបន្សាចសម្រាប់ស្រោចស្រពដំណាំ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ចំណាយទុនច្រើនទៅលើការសាងសង់ផ្ទះសំណាញ់ក្នុងដំណាក់កាលនៃការបង្កើតដំបូង។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មិនចំណាយលុយទៅលើការទិញថ្នាំពុលកសិកម្ម និងអាចដាំបានច្រើនសារនៅក្នុងមួយឆ្នាំ។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ពុំចំណាយកម្លាំងពលកម្មក្នុងស្រោចទឹកដូចពីមុន។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដាំដំណាំបានច្រើនមុខ និងច្រើនដង ហើយជាសារៈសំខាន់ធ្វើឱ្យមានសន្តិសុខស្បៀង និងការផ្គត់ផ្គង់នៅក្នុងគ្រួសារមានភាពប្រសើរឡើង។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែកសិករមិនប្រើប្រាស់ថ្នាំពុលកសិកម្ម ដូចនេះបន្លែដែលទទួលបានគឺមានសុវត្ថិភាពធានាដល់អ្នកបរិភោគ។

ស្ថាប័នសហគមន៍

ភាពខ្សោយ
ភាពខ្លាំង
មតិ​យោបល់/ ការបញ្ជាក់:

មានចងក្រងសមាគមន៍ដើម្បីដាំបន្លែធម្មជាតិ និងមានការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ស្ថាប័នជាតិ

ភាពខ្សោយ
ភាពខ្លាំង
មតិ​យោបល់/ ការបញ្ជាក់:

មានការចុះមកបណ្តុះបណ្តាលពីមន្ត្រីថ្នាក់មន្ទីរ និងគម្រោងផ្សេងៗដូចជា គម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ផ្ទះសំណាញ់ក្នុងការដាំបន្លែដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញដល់ដំណាំ និងការផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹក។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

ការប្រមូលស្តុកទុកទឹក

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គាត់ជីកស្រះនៅក្បែរផ្ទះសំណាញ់សម្រាប់ស្រោចស្រពបន្លែនៅពេលរាំងស្ងួត និងនៅខែប្រាំង។

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំជួយជាគម្រប និងផ្ទះសំណាញ់ជួយកាត់បន្ថយកម្តៅ និងរំហួត។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំជួយជាគម្របដីដែលអាចជួយថែរក្សាសំណើមដី និងផ្ទះសំណាញ់ជួយការពាររំហួតបានល្អ។

ការបាត់បង់ដី

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដីមានដំណាំជាគម្រប ក៏ដូចជាផ្ទះសំណាញ់ការពារកុំឱ្យមានការហូរច្រោះដី។

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ជីកំប៉ុស្តិ៍ជួយឱ្យដីធូរ សម្បូរទៅដោយជន្លេន និងពពួកអតិសុខុមប្រាណមួយចំនួនដែលជួយមិនឱ្យដីហាប់ណែន។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដីសម្បូរទៅដោយជីជាតិ ដោយសារប្រើប្រាស់ជីកំប៉ុស្តិ៍។

ជីវចម្រុះ៖ ដំណាំ, សត្វ

ប្រភេទរាតត្បាត

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

មិនមានការបំផ្លាញបន្លែពីសត្វល្អិតដូចកាលពីមុនទៀតទេ។

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានសត្វជន្លេន និងសត្វមានប្រយោជន៍ជាច្រើន។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ផ្ទះសំណាញ់កាត់បន្ថយការបំផ្លាញដំណាំពីសត្វល្អិតយ៉ាងមានប្រសិទ្ធភាព។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង ល្អ

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រាំងស្ងួត ល្អណាស់
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ ល្អណាស់
ការមានបញ្ហាសត្វល្អិត/ដង្កូវ ល្អណាស់

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

6 គ្រួសារ

ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 91-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
មិនប្រើថ្នាំសម្លាប់សត្វល្អិត។
អាចដាំបន្លែបានច្រើនមុខ ហើយអាចដាំបានស្ទើរពេញមួយឆ្នាំ។
ទទួលបានបន្លែមានសុវត្ថិភាព។
បង្កើនប្រាក់ចំណូល។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដោយអាចរក្សាសំណើមដីបានល្អ តម្រូវការទឹកតិច ដូច្នេះជួយសន្សំសំចៃទឹក និងការពារបន្លែពីការខូចខាតដោយសារទឹកភ្លៀង។
មិនប្រើប្រាស់ថ្នាំពុលគីមី ហើយប្រើជីគីមីតិចតួច ដូច្នេះជួយកាត់បន្ថយការចំណាយទៅលើជី ហើយបច្ចេកទេសនេះងាយស្រួលគ្រប់គ្រង ថែរក្សា និងត្រួតពិនិត្យ។
ទទួលបានបន្លែមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ក្ដៅហើយហប់ខ្យល់ ដាក់កង្ហារ
ពិបាកចេញចូលនៅក្នុងផ្ទះសំណាញ់។ ធ្វើទ្វារឱ្យបានត្រឹមត្រូវ
ប្រើទុនច្រើនសម្រាប់សាងសង់ផ្ទះសំណាញ់នេះ។ ធ្វើតាមធនធានដែលមានដូចជាបង្គោលឬស្សី ឈើវែងតូចៗដែលអាចរកបានពីក្នុងព្រៃ។
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ត្រូវចំណាយច្រើនក្នុងការធ្វើផ្ទះសំណាញ់។ អាចរកដៃគូសហការណ៍ ឬអង្គការជាដើម។ កសិករក៏អាចធ្វើផ្ទះសំណាញ់ដោយប្រើប្រាស់ធនធានដែលអាចរកបានដោយខ្លួនឯងផងដែរដូចជា បង្គោលឬស្សី ឬឈើវែងតូចៗ។
នៅខាងក្នុងផ្ទះសំណាញ់ហប់ខ្យល់។ ត្រូវដាក់កង្វារ។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៥ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

03/07/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Saingkoma.Y & Sokha. P (2009). kit of book: Technical principles and practical experience.CEDAC. In Khmer

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

The Cambodian Center for Study and Development in Agriculture

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

RUA.(2016).Nethouse helps a vegetable producer stop using chemical pesticide. Agro-ecology learning alliance in South East asia.Retrieve from 23/01/2018

វេបសាយ:

http://ali-sea.org/item/nethouse-helps-a-vegetable-producer-stop-using-chemical-pesticide/

ចំណងជើង/ ពណ៌នា:

Talekar.N.S., F.C. Su., and M.Y.(2003).How to Grow Safer Leafy Vegetables in Nethouses and Net Tunnels. Asian vegetable research & development center. retrieved from 23/01/2018

វេបសាយ:

https://www.google.com.kh/search?q=How+to+Grow+Safer+Leafy+Vegetables+in+Nethouses+and+Net+Tunnels&oq=How+to+Grow+Safer+Leafy+Vegetables+in+Nethouses+and+Net+Tunnels&aqs=chrome..69i57.1116j0j4&sourceid=chrome&ie=UTF-8

ចំណងជើង/ ពណ៌នា:

Jain Irrigation Systems Ltd. small ideas, big revolution. (2009).Net Houses. retrieved from 23/01/2018

វេបសាយ:

http://www.jains.com/Protected%20Cultivation/net%20houses.htm

ចំណងជើង/ ពណ៌នា:

XStivers. L. (2011). Net House Vegetable Production: Pest Management Successes and challenges. Journal of the NACAA 4(1). retrieved from 08/01/2018

វេបសាយ:

https://www.nacaa.com/journal/index.php?jid=87

ចំណងជើង/ ពណ៌នា:

Dr. A. (2018). Net house vegetable production: Pest management successes and challenges. Entomology Series Timely Information Agriculture & Natural Resources. retrieved from 23/01/2018

វេបសាយ:

www.aces.edu/timelyinfo/entomology/2010/December/Dec_2010.pdf

ម៉ូឌុល