បច្ចេកទេស

ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង [ប្រទេសកម្ពុជា]

  • ការបង្កើត៖
  • បច្ចុប្បន្នភាព
  • អ្នកចងក្រង៖
  • អ្នកកែសម្រួល៖
  • អ្នកត្រួតពិនិត្យច្រើនទៀត៖ , ,

គម្រោងហាវែស _តំណក់ទឹក

technologies_3142 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 86%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

លក្ខិណា អ៊ុន

អ្នកប្រើប្រាស់ដី

ប្រទេសកម្ពុជា

ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់:
ប្រធានការិយាល័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្រុកបាកាន:
មន្ត្រីក្សេត្រសាស្ត្រនៅ ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកកណ្ដៀង:

កុម្ភៈ សេង

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកកណ្ដៀង

ប្រទេសកម្ពុជា

ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំស្វាយលួង:

ឃុនណារី មឿន

សាលាឃុំស្វាយលួង

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

បាទ/ចា៎

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

បច្ចេកទេសដាំត្រប់វែងដោយប្រើគម្របថង់(បន្ទះ)ប្លាស្ទិក និងស្រោចស្រពដោយប្រព័ន្ធតំណក់ទឹកដើម្បីទប់ស្កាត់ការដុះលូតលាស់របស់ស្មៅចង្រៃ រក្សាសំណើមដី សន្សំសំចៃទឹក និងកាត់បន្ថយកម្លាំងពលកម្មក្នុងការ ថែទាំ សម្អាតស្មៅ ស្រោចទឹក និងដាក់ជី ដើម្បីបង្កើនផលិតកម្ម និងប្រាក់ចំណូល។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ការប្រើសារធាតុសរីរាង្គសម្រាប់គ្របដីរក្សាសំណើមដូចជា ចំបើង កំប្លោក ទន្ទ្រានខែត្រ ធាងដូង ។ល។ ត្រូវបានកសិករអនុវត្តន៍ក្នុងការដាំបន្លែតាំងតែពីយូរលង់មកហើយ។ បច្ចុប្បន្នដោយភាពសម្បូរបែបនៃផលិតផលឧស្សាហកម្ម ការប្រើថង់ប្លាស្ទិកជាគម្របដី គឺជាបច្ចេកទេសមួយដែលគេកំពុងពេញនិយមប្រើប្រាស់ក្នុងការគ្របដី។ ប្លាស្ទិក ជាសារធាតុមិនជ្រាបទឹកជួយបង្ការរំហូតទឹក ម៉្យាងទៀតចំហាយទឹកដែលកើតពីកម្តៅនៅក្រោមបន្ទះប្លាស្ទិកត្រូវបានកកជាញើសពេលប៉ះនឹងប្លាស្ទិកហើយវាក៏ស្រក់ចូលទៅដីវិញ ដូចនេះការគ្របប្លាស្ទិកដោយរួមបញ្ចូលនូវប្រព័ន្ធតំណក់ទឹកផងដែរនោះ គឺបានជួយសន្សំសំចៃទឹកដែលបង្កលក្ខណៈសមស្របនៅតំបន់ដែលប្រឈមនឹងភាពខ្សត់ទឹក។ ជាទូទៅគេច្រើនប្រើគម្របប្លាស្ទិកដែលមានពណ៌ខ្មៅវាធ្វើឱ្យស្មៅចង្រៃដុះលូតលាស់មិនបាន ជាហេតុកាត់បន្ថយប្រភពទាក់ទាញសត្វល្អិតបំផ្លាញដំណាំផងដែរ។ លទ្ធភាពនៃការដុះលូតលាស់របស់ស្មៅដ៏តិចតួចនេះមានន័យថា ពុំមានការប្រជែងស្រូបយកសារធាតុចិញ្ចឹមពីក្នុងដី ធ្វើឱ្យដំណាំដុះលូតលាស់បានល្អ។ ចំណុចជាវិជ្ជមានមួយទៀតក្នុងការទប់ទល់នូវការដុះលូតលាស់របស់ស្មៅចង្រៃ គឺការកាត់បន្ថយកម្លាំងពលកម្មដើម្បីសម្អាតស្មៅ ។ លើសពីនេះទៅទៀតគម្របប្លាស្ទិកដើរតួនាទីក្នុងការបង្ការការហូរច្រោះដីដោយសារទឹកភ្លៀង ឬភាពជាំទឹកខ្លាំងផងដែរ។ សរុបមក ការប្រើប្រាស់គម្របប្លាស្ទិកដោយរួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកបានសន្សំសំចៃទឹក កាត់បន្ថយសត្វល្អិតដែលបំផ្លាញដំណាំ និងចំណេញកម្លាំងពលកម្ម និងពេលវលា(FAO, 2017) ។

ការដាំដំណាំត្រប់វែងដោយប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកត្រូវបានណែនាំឱ្យប្រើតាមរយៈគម្រោងហាវែសចាប់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ ការអនុវត្តន៍នេះធ្វើឡើងនៅចម្ការមួយដែលពីមុនជាដីស្រែមានទំហំ ១៤១០ ម៉ែត្រការ៉េ និងបានដាំដំណាំត្រប់វែងចំនួន ១៧៤០ ដើម លើរងគ្របប្លាស្ទិកចំនួន ២០រង។ ដំណាំត្រប់វែង គឺជាដំណាំប្រចាំឆ្នាំដែលដុះលូតលាស់ល្អនៅលើដីល្បាប់ (ដីសម្បូរដោយសារធាតុសរីរាង្គ) ហើយដែលមានសីតុណ្ហភាពលើសពី ២០ អង្សាសេ ។ ដីគួរតែរក្សាឱ្យនៅមានសំណើម តែត្រូវជៀសវៀងកុំឱ្យជាំទឹក។

ទៅតាមការរៀបរាប់ខាងលើបច្ចេកទេសនេះត្រូវបានរៀបចំដូចតទៅ៖លើផ្ទៃដីដែលបានរៀបចំ(ដោយភ្ជួរ និងហាលដីចំនួន ៣សារ) រួចហើយ កសិករបានលើករងដែលមានកម្ពស់ប្រមាណជា ២០សង់ទីម៉ែត្រ ទទឹងរង ១ម៉ែត្រ ហើយចន្លោះពីរងមួយទៅរងមួយក៏មានប្រវែង ១ម៉ែត្រដែរ។ បន្ទាប់មករៀបចំបង្កប់ទុយោប្រព័ន្ធតំណក់ទឹកនៅលើរង រួចធ្វើការស្រោចទឹកផ្សើមរងដំណាំ បន្ទាប់មកយកប្លាស្ទិកខ្មៅដែលមានធ្មេញឈើប្រវែង ១,៥០ ម៉ែត្រ គ្របតាមបណ្តោយរងដោយលប់ដីតាមជាយគម្របប្លាស្ទិកបន្តិចៗកុំឱ្យខ្យល់ប៉ើង រួចហើយចោះជាប្រឡោះដែលមានអង្កត់ផ្ចិតទំហំប្រហែលជា ៨សង់ទីម៉ែត្រ និងមានគម្លាត ៦០ សង់ទីម៉ែត្រ (ត្រូវគ្នាជាមួយគម្លាតនៃចំណុច ទុយោតំណក់ទឹក) ។ ចុងក្រោយ គឺការស្ទូងកូនត្រប់តាមប្រឡោះទាំងនេះ ហើយនៅជិតគល់ត្រប់នីមួយៗគាត់បានដោតច្បោះឫស្សីជួយទប់ដើមកុំឱ្យដួល ឬទ្រេតដោយសារខ្យល់ខ្លាំង ឬពេលមានផ្លែច្រើន។

បច្ចេកទេសនេះក៏បានផ្តល់ផ្នែកសេដ្ឋកិច្ចដោយការបង្កើនប្រាក់ចំណូលគួរឱ្យកត់សម្គាល់ផងដែរ។ តាមការសាកសួរ មុនពេលអនុវត្តន៍បច្ចេកទេសនេះអ្នកប្រើប្រាស់ដីទទួលបានប្រាក់ចំណេញសុតប្រមាណជា ៣០% តែប៉ុណ្ណោះ ក្រោយកាត់ថ្លៃបង្កើត និងថ្លៃថែទាំ ប៉ុន្តែក្រោយពេលអនុវត្តន៍បច្ចេកទេសនេះ អត្ថប្រយោជន៍សេដ្ឋកិច្ចដែលទទួលបាន គឺមានការកើនឡើងរហូតដល់ទៅ ៧០% ឯណោះ (ករណីមិនមានជំងឺលើដំណាំ) ជាពិសេស គឺចំណេញពេលវេលាសម្រាប់ប្រកបការងារផ្សេងៗទៀត។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិ ជ្រែង ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2014

ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
  • តិចជាង 10ឆ្នាំមុន (ថ្មី)

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

គម្រោងសម្រាប់ជួយដោះស្រាយភាពងាយរងគ្រោះនៅតាមជនបទ និងស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ី (HARVEST)

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ត្រប់វែង, eggplant
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:

ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 2
មតិយោបល់:

គោមាន ០៥ក្បាលសម្រាប់យកលាមកផងដែរ។

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:

ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប

មតិយោបល់:

ដីស្រែ

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

អណ្តូងខួង

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
  • ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S4: កម្រិតភ្លឺ រណ្តៅ
មតិយោបល់:

ត្រប់វែងត្រូវបានដាំដោយលើកជារង។ កសិករបានជីកអណ្តូងបុកដើម្បីយកទឹកប្រើប្រាស់តាមរយៈការស្រោចស្រពដំណាំដោយប្រើប្រព័ន្ធតំណក់ទឹកនៅក្នុងអំឡូងពេលខ្សត់ទឹក។

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pw: ទឹកនៅដក់ជាប់
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី
ផ្សេងៗ

ផ្សេងៗ

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

បច្ចេកទេសនេះអនុវត្តន៍លើដីទំហំ ១៤១០ម៉ែត្រការ៉េ ដែលមានដើមត្រប់វែងសរុបចំនួន ១៧៤០ដើម ស្មើនឹង ២០រង។ រងត្រប់នីមួយៗមានកម្ពស់រង ២០ស.ម ទទឹងរបស់រងប្រវែង ១ម៉ែត្រចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតមានប្រវែង ៦០ស.ម។ គម្របថង់ប្លាស្ទិកដែលមានធ្មេញឈើប្រវែង ១, ៥ ម៉ែត្រ ត្រូវបានប្រើគ្របលើរងនីមួយៗ និងមានរៀបបង្កប់ប្រព័ន្ធទុយោតំណក់ទឹកនៅតាមគល់ត្រប់ទាំងអស់។ នៅចំកណ្ដាលផ្ទៃដីនៃកន្លែងអនុវត្តន៍បច្ចេកទេស មានអណ្ដូងទឹកមួយដោយសង់ជារោងមានកម្ពស់ ១,៥ ម៉ែត្រពីដី។ ជាមួយគ្នានោះម្ចាស់ចម្ការបានដាក់ពាងចំនួន ០៣ដែលមានកម្ពស់ ១ម៉ែត្រ និងអង្កត់ផ្ចិត ១ម៉ែត្រ មួយប្រើសម្រាប់លាយជីស្រោចដំណាំ មួយសម្រាប់ផលិតថ្នាំពុលធម្មជាតិសម្រាប់កំចាត់សត្វល្អិតចង្រៃ និងមួយទៀតសម្រាប់ស្តុកទឹកប្រើប្រាស់។ នៅតាមគល់ដើមត្រប់នីមួយៗមានដោតឬស្សីដើម្បីទប់ដើមកុំឱ្យដួលពេលមានខ្យល់ខ្លាំង និងពេលវាផ្លែច្រើន។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

28/06/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

១៤១០ ម៉ែត្រការ៉េ

បើសិនប្រើឯកតាតាមតំបន់ សូមបញ្ជាក់តម្លៃបម្លែងវាទៅជាហិកតា (ឧ. 1 ហិកតា = 2.47 អា)៖ 1 ហិកតា =​​:

០,១៤ ហិកតា

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. សាបកូនត្រប់វែង ខែមេសា
2. ដាំកូនត្រប់វែងនៅក្នុងកន្ទោង ខែឧសភា
3. ភ្ជួរដីហាល ខែឧសភា
4. ពូនរងដំណាំ ខែឧសភា
5. ដាក់លាមកគោ ខែឧសភា
6. រៀបចំប្រព័ន្ធតំណក់ទឹក ខែឧសភា
7. ស្រោចទឹកលើរងដំណាំ ខែឧសភា
8. គ្របថង់ប្លាស្ទិកលើរងដំណាំ ខែឧសភា
9. ដាំកូនត្រប់វែង ខែឧសភា

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដីហាល ០៣ដង ដង 3,0 50000,0 150000,0 100,0
កម្លាំងពលកម្ម សាបកូនត្រប់វែង នាក់-ថ្ងៃ 2,0 20000,0 40000,0 100,0
កម្លាំងពលកម្ម លើករងដំណាំ ដាក់លាមកគោ រៀបចំប្រព័ន្ធតំណក់ ស្រោចទឹកលើរងដំណាំ គ្របថង់ប្លាស្ទិក នាក់-ថ្ងៃ 5,0 20000,0 100000,0 100,0
កម្លាំងពលកម្ម ដាំកូន នាក់-ថ្ងៃ 2,0 20000,0 40000,0 100,0
សម្ភារៈ គោយន្ត គ្រឿង 1,0 12300000,0 12300000,0 100,0
សម្ភារៈ ម៉ាស៊ីនបូមទឹក និងទុយោ ឈុត 1,0 1400000,0 1400000,0 100,0
សម្ភារៈ ចបកាប់ គ្រឿង 6,0 12000,0 72000,0 100,0
សម្ភារៈ ចបជីក គ្រឿង 1,0 12000,0 12000,0 100,0
សម្ភារៈ តង់ តង់ 1,0 40000,0 40000,0
សម្ភារៈ ធុងបាញ់ថ្នាំសប់ដោយដៃ គ្រឿង 1,0 280000,0 280000,0
សម្ភារៈ ថាសបណ្តុះកូនពូជត្រប់វែង ថាសបណ្តុះ 30,0 2500,0 75000,0
សម្ភារៈ កញ្ច្រែងបេះបន្លែ កញ្ច្រែង 3,0 15000,0 45000,0
សម្ភារៈដាំដុះ ពូជត្រប់វែង កញ្ចប់ 1,0 10000,0 10000,0
សម្ភារៈសាងសង់ ថង់ប្លាស្ទិក ដុំ 2,5 70000,0 175000,0
សម្ភារៈសាងសង់ ប្រព័ន្ធតំណក់ទឹក ដុំ 1,5 160000,0 240000,0
សម្ភារៈសាងសង់ ពាង គ្រឿង 3,0 45000,0 135000,0 100,0
ផ្សេងៗ ស្បែកជើងកវែង គូ 1,0 60000,0 60000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 15174000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 3793,5
មតិយោបល់:

លាមកគោគាត់ប្រើលាមកគោខ្លួនឯងដែលពិបាកក្នុងការគណនាទៅជាទឹកប្រាក់។ ទុយោមេ គឺគម្រោងហាវែសជាអ្នកផ្តល់ឱ្យ គាត់មិនដឹងតម្លៃនោះទេ។ ទុយោមេសម្រាប់ភ្ជាប់ប្រព័ន្ធតំណក់ទឹកមានចំនួន ១០០ ដើមដែលជាជំនួយរបស់គម្រោងហាវែសដូចនេះអ្នកប្រើប្រាស់ដីមិនបានដឹងតម្លៃនោះទេ។ គួរបញ្ជាក់ផងដែរថាគម្រោងហាវែសក៏បានផ្តល់ជូននូវគ្រាប់ពូជដំណាំ ធុងបាញ់ថ្នាំ ថាសបណ្តុះកូនដំណាំ កញ្ច្រែងសម្រាប់បេះបន្លែ ស្បែកជើងកវែង។ តម្លៃដែលដាក់នៅក្នុងតារាង គឺផ្តោតទៅលើតម្លៃនៅលើទីផ្សារដែលមាន និងតម្លៃប៉ាន់ស្មាន។

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. បញ្ចេះម៉ាស៊ីនស្រោចស្រពដំណាំតាមប្រព័ន្ធតំណក់ រាល់ថ្ងៃ
2. ដកស្មៅចន្លោះរងត្រប់វែង ២ដងក្នុងមួយវដ្តដំណាំ
3. បាញ់ថ្នាំធម្មជាតិ លាយជាមួយថ្នាំពុលកសិកម្មលើត្រប់វែង មុនពេលប្រមូលផល ១ អាទិត្យបាញ់ម្ដង
4. លាយជីស្រោច ៣ថ្ងៃម្ដង

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ដកស្មៅចន្លោះរងដំណាំ ដង 2,0 240000,0 480000,0 100,0
ជី និងសារធាតុពុល ថ្នាំពុលកសិកម្មម៉ាក golden ដប 1,0 15000,0 15000,0 100,0
ផ្សេងៗ សាំងបូមទឹក លីត្រ 70,0 3000,0 210000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 705000,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 176,25
មតិយោបល់:

ថ្នាំធម្មជាតិកសិករផលិតដោយខ្លួនឯងដែរពិបាកគណនាទៅជាតម្លៃ។

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ថង់ប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកមានតម្លៃថ្លៃ។ ថង់ប្លាស្ទិកប្រើបានតែម្តង រីឯប្រព័ន្ធតំណក់ទឹកប្រើបាន២ឆ្នាំ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1225,70

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ 2015 មាន 1225.7 មីលីម៉ែត្រ ។ ឆ្នាំ 2014 មាន 1128.1 និងឆ្នាំ 2013 មាន 1316 មីលីម៉ែត្រ។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធាន និងឧត្តុនិយម ឆ្នាំ២០១៥

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :

ផ្ទៃដីជម្រាលតិចតួច ជាដីចាក់ថ្មីលើដីស្រែចាស់។

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីស្រទាប់លើ និងដីស្រទាប់ក្នុងជាដីស្អិត។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

បាទ/ចា៎

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ដីជីកជម្រៅ ៨ម៉ែត្រគឺដល់ដង្ហើមទឹក។ pH = 6

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
  • កម្រិតមធ្យម

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • យុវវ័យ
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

អ្នកប្រើប្រាស់ដីមានអាយុ ២២ឆ្នាំ។

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដីស្រែ ៦ ហិកតា
ដីសម្រាប់ដាំបន្លែ ១ ហិកតា។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន
មតិយោបល់:

ដីមានកម្មសិទ្ធិពេញលេញ (ប្លង់រឹង)។

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទិន្នផលត្រប់វែងមានការកើនឡើងប្រសិនប្រៀបធៀបទៅ នឹងការអនុវត្តន៍ដាំដុះត្រប់វែងដោយមិនប្រើថង់ប្លាស្ទិករួមជាមួយប្រព័ន្ធតំណក់ទឹក។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ផ្លែត្រប់វែង គឺធំល្អ និងមានផ្លែច្រើន។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កាត់បន្ថយហានិភ័យដោយមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ និងអាចតម្រូវទៅតាមការត្រូវការរបស់ទីផ្សារដែលត្រូវការផលិតផលដែលមានគុណភាព។លើសពីនេះ គាត់អាចដាំដំណាំបានច្រើនប្រភេទពេញមួយឆ្នាំ។ ឧទាហរណ៍៖ គាត់អាចប្រើគម្របប្លាស្ទិករួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកសម្រាប់ដាំត្រសក់ ម្រះជាដើម។

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

ទឹកបរិភោគដែលអាចទាញយកមកប្រើប្រាស់បាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានប្រភពទឹកអណ្តូងខួង។

គុណភាពទឹកបរិភោគ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទឹកទាមទារការដាំឱ្យពុះមុនបរិភោគ ទឹកមានជាតិច្រេះ។

ទឹកដែលអាចប្រើប្រាស់​បាន​សម្រាប់​ការចិញ្ចឹមសត្វ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទឹកអណ្តូងបុកអាចយកសម្រាប់ចិញ្ចឹមសត្វគោបាន។

ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានអណ្តូងបុកសម្រាប់ទាញយកទឹកមកស្រោចស្រពដំណាំនៅអំឡុងពេលរាំងស្ងួត។

គុណភាពទឹកស្រោច​ស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទឹកមានគុណភាពល្អសម្រាប់ស្រោចស្រពដំណាំ តែវាមានជាតិច្រេះដែលធ្វើឱ្យប្រព័ន្ធតំណក់ទឹកកកស្ទះឆាប់ខូច។

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បរិមាណទឹកត្រូវបានថយចុះតាមរយៈការប្រើគម្របប្លាស្ទិករួមជាមួយប្រព័ន្ធតំណក់ទឹក។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ប្រព័ន្ធតំណក់ទឹក និងប្លាស្ទិកមានតម្លៃថ្លៃ។ ប្រព័ន្ធតំណក់ទឹកអាចប្រើបាន ២ឆ្នាំ ប៉ុន្តែគម្របប្លាស្ទិកអាចប្រើបានតែម្តងទេក្នុងមួយវដ្តដំណាំ។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
គុណភាពមុន SLM:

៣០០,០០០ រៀល

គុណភាពក្រោយ SLM:

៧០០,០០០ រៀល

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ចំណេញពេលវេលាក្នុងស្រោចទឹក ស្រោចជី និងសម្អាតស្មៅជាដើម ដើម្បីទៅធ្វើការផ្សេងដូចជា លក់បន្លែ ធ្វើស្រែ។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កម្លាំងពលកម្មមានការថយចុះក្នុងការស្រោចទឹក ដាក់ជី និងចំណេញកម្លាំងពលកម្មក្នុងការដកស្មៅផងដែរ។ គម្របប្លាស្ទិករួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកធូរកម្លាំងបាន៧០%។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មានផលិតផលដែលមានគុណភាព អាចផ្គត់ផ្គង់នៅក្នុងគ្រួសារ និងទៅតាមទីផ្សារ។ អាចដំណាំផ្សេងបានច្រើនប្រភេទ ដូចជាត្រសក់ ម្រះជាដើម។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដីដែលនៅក្រោមថង់ប្លាស្ទិកមានលក្ខណៈធូរ និងវាយនភាពរបស់វាផុសដូចជាកំប៉ុស្ត។ តាមបទពិសោធន៍ប្រសិនជាដីហាប់ណែន ប៉ុន្តែក្រោយពីគ្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹក ដីមានលក្ខណៈធូរ ផុស។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដីនៅក្រោមគម្របប្លាស្ទិក គឺមានសំណើម។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ប្លាស្ទិកដើរតួនាទីជាគម្របដីក្នុងការកាត់បន្ថយរំហួតទៅក្នុងបរិយាកាស។

ដីប្រេះ

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដីមានលក្ខណៈធូរ និងទម្រង់ដីមានលក្ខណៈប្រសើរឡើង។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
ជីវចម្រុះ៖ ដំណាំ, សត្វ

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ស្មៅចង្រៃក៏ជាមូលហេតុដែលធ្វើឱ្យកើតសត្វល្អិតចង្រៃផងដែរ។ តាមរយៈការប្រើប្រាស់ថង់ប្លាស្ទិក វាបានកាត់បន្ថយនូវការដុះស្មៅ។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អ

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានខ្លាំង

រយៈពេលវែង:

វិជ្ជមាន

មតិយោបល់:

កសិករមួយចំនួនដែរទទួលការគាំទ្រពីគម្រោងហាវែសបានបោះបង់ចោលនៅពេលគម្រោងចប់ដោយសារចំណាយដើមទុនច្រើនទៅលើថង់ប្លាស្ទិក និងទុយោ។

6.5 ការទទួលយកបច្ចេកទេស

  • តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 0-10%
មតិយោបល់:

លាមកគោគាត់ប្រើលាមកគោខ្លួនឯងដែលពិបាកក្នុងការគណនាទៅជាទឹកប្រាក់។ ទុយោមេ គឺគម្រោងហាវែសជាអ្នកផ្តល់ឱ្យ គាត់មិនដឹងតម្លៃនោះទេ។ ទុយោមេសម្រាប់ភ្ជាប់ប្រព័ន្ធតំណក់ទឹកមានចំនួន ១០០ ដើមដែលជាជំនួយរបស់គម្រោងហាវែសដូចនេះអ្នកប្រើប្រាស់ដីមិនបានដឹងតម្លៃនោះទេ។ គួរបញ្ជាក់ផងដែរថាគម្រោងហាវែសក៏បានផ្តល់ជូននូវគ្រាប់ពូជដំណាំ ធុងបាញ់ថ្នាំ ថាសបណ្តុះកូនដំណាំ កញ្ច្រែងសម្រាប់បេះបន្លែ ស្បែកជើងកវែង។ តម្លៃដែលដាក់នៅក្នុងតារាង គឺផ្តោតទៅលើតម្លៃនៅលើទីផ្សារដែលមាន និងតម្លៃប៉ាន់ស្មាន។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ការពារមិនឱ្យស្មៅដុះ។
ចំណេញកម្លាំងពលកម្ម និងពេលវេលាពីការដកស្មៅ។
ចំណេញទឹកតាមរយៈការប្រើតំណក់ទឹក។
ទទួលប្រាក់ចំណូលច្រើនសម្រាប់គ្រួសារ។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ស្មៅដុះមិនរួច ចំណេញកម្លាំងពលកម្មពីការដកស្មៅ។
កាត់បន្ថយសត្វល្អិត ព្រោះស្មៅមិនមានដុះ ដូចនេះសត្វល្អិតក៏ថយចុះដែរ។
ងាយស្រួលថែទាំ ប្រើតំណក់ទឹក ចំណេញទឹក និងចំណេញពេល។
ដីមានសំណើមតាមរយៈថង់ប្លាស្ទិកគ្របដី។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ចំណាយលុយច្រើនពេលចាប់ផ្តើមដំបូង។ ជំនួសពីការប្រើប្លាស្ទិកមកប្រើចំបើង។
ពិបាកប្រមូលសំណល់ថង់ប្លាស្ទិក។ គ្រប់គ្រង ឬទុកដាក់ឱ្យបានត្រឹមត្រូវ និងរៀបចំកន្លែងដុតឱ្យបានត្រឹមត្រូវ។
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ចំណាយដើមទុនច្រើនក្នុងការទិញថង់ប្លាស្ទិក និងរៀបចំប្រព័ន្ធតំណក់ទឹក។ ស្វែងរកជំនួយពីអ្នកខាងក្រៅ ឬប្រើផែនការប្រើប្រាស់ថវិកា។
សំណល់ពីថង់ប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកអាចប៉ះពាល់ដល់បរិស្ថាន។ គ្រប់គ្រងកាកសំណល់ថង់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

28/06/2017

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

FAO. (2017). Rooftop water collection , drip irrigation and plastic mulching in home garden conditions in drought prone areas of Cambodia. Retrieved November 10, 2017, from

វេបសាយ:

file:///C:/Users/HTPP ROYAL INV/Downloads/TECA - Rooftop water collection, drip irrigation and plastic mulching in home garden conditions in drought prone areas of Cambodia - 2017-05-31.pdf

ម៉ូឌុល