只有声明为公共的数据才可见。

你的搜索结果 (1083)

ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព
technologies

ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [ប្រទេសកម្ពុជា]

ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។

  • 编制者: Be Gechkim
ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក
technologies

ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក [ប្រទេសកម្ពុជា]

ការដាំបន្លែជាលក្ខណៈវិលជុំ នៅតាមចន្លោះជួរស្វាយ គឺជាទម្រង់មួយនៃកសិរុក្ខកម្ម។ ការអនុវត្តនេះ គឺដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលសម្រាប់គ្រួសារ ក្នុងអំឡុងពេលដែលស្វាយនៅតូចមិនទាន់ផ្តល់ផល។ គោលបំណងផ្សេងទៀតនៃបច្ចេកទេស គឺការបង្កើតគម្របដីជាអចិន្ត្រៃយ៍មិនឱ្យស្មៅចង្រៃលូតលាស់ បន្ថយការបាត់បង់សំណើមដី និងទប់ស្កាត់ការហូរច្រោះ ហើយគោលបំណងចុងក្រោយ គឺការរួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកដែលជួយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

  • 编制者: Be Gechkim
ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ
technologies

ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ [ប្រទេសកម្ពុជា]

ការប្រើក្រដាសកាសែតចាស់ៗរុំស្រោបផ្លែម្រះ គឺក្នុងគោលបំណងការពារផ្លែតាមបែបរូបសាស្ត្រទប់ទល់នឹង សត្វល្អិត កំដៅថ្ងៃ និងជៀសវាងការប៉ះផ្ទាល់នឹងថ្នាំពុលនៅពេលមានតម្រូវការបាញ់ថ្នាំ។ ការដាំនេះកសិករបានប្រើ ជីលាមកគោក្របី ជីក្បាលត្រី ដោយរួមផ្សំនឹងជីអ៊ុយរ៉េ (46-0-0) ដើម្បីបង្កើនគុណភាពដី។

  • 编制者: vann vun
បច្ចេកទេសដាំត្រប់វែងក្នុងចម្ការក្រូចឆ្មារ
technologies

បច្ចេកទេសដាំត្រប់វែងក្នុងចម្ការក្រូចឆ្មារ [ប្រទេសកម្ពុជា]

ការដាំដំណាំត្រប់វែងតាមចន្លោះដើមក្រូចឆ្មារដោយប្រើកាកសំណល់ពីបន្ទប់ទឹកជាមួយកាកសំណល់ពីដំណាំផ្សេងៗដើម្បីជំនួយសារធាតុចិញ្ចឹមដល់ដីដោយមិនប្រើប្រាស់ជីគីមី។

  • 编制者: Be Gechkim
ការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នសម្រាប់កែប្រែគុណភាពដី
technologies

ការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នសម្រាប់កែប្រែគុណភាពដី [ប្រទេសកម្ពុជា]

កាកសំណល់ពីឡជីវឧស្ម័នផលិតពីលាមកគោ ប្រើប្រាស់ធ្វើជាជីធម្មជាតិដ៏សំខាន់សម្រាប់ការងារដាំដុះ គឺជាប្រភេទ ជីសរីរាង្គពីធម្មជាតិដែលរលួយល្អ គ្មានក្លិនស្អុយ មិនមានគ្រាប់ស្មៅចង្រៃ ផ្សិត និងមេរោគផ្សេងៗ ហើយអាចប្រើ ប្រាស់បានភ្លាមៗក្រោយការបង្ហូរចេញ។ ជីប្រភេទនេះជួយបង្កើនគុណភាពដី រយៈពេលវែង ដោយសារវាជាជីសរីរាង្គ ដែលបម្លែងជាបណ្តើរៗជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។

  • 编制者: Nary Lay
ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
technologies

ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ [ប្រទេសកម្ពុជា]

សូឡាបូមទឹកជាបច្ចេកទេសមួយដែលប្រើប្រាស់បន្ទះសូឡាសម្រាប់ទាញយកប្រភពថាមពលពីព្រះអាទិត្យ ហើយបំលែងជាថាមពលអគ្គិសនីដើម្បីដំណើរការម៉ូទ័រសម្រាប់បូមទឹកពីប្រភពនានារួមទាំងប្រភពទឹកក្រោមដីផងដែរ។ សូឡាបូមទឹកអាចកាត់បន្ថយការចំណាយ និងមិនមានបញ្ចេញឧស្ម័ន (CO2) ដែលជាជម្រើសល្អនៃការបង្កើនភាពធន់ទ្រាំ និងរួមចំណែកការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

  • 编制者: Sok Pheak
ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង
technologies

ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង [ប្រទេសកម្ពុជា]

បច្ចេកទេសដាំត្រប់វែងដោយប្រើគម្របថង់(បន្ទះ)ប្លាស្ទិក និងស្រោចស្រពដោយប្រព័ន្ធតំណក់ទឹកដើម្បីទប់ស្កាត់ការដុះលូតលាស់របស់ស្មៅចង្រៃ រក្សាសំណើមដី សន្សំសំចៃទឹក និងកាត់បន្ថយកម្លាំងពលកម្មក្នុងការ ថែទាំ សម្អាតស្មៅ ស្រោចទឹក និងដាក់ជី ដើម្បីបង្កើនផលិតកម្ម និងប្រាក់ចំណូល។

  • 编制者: Navin Chea
ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី
technologies

ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី [ប្រទេសកម្ពុជា]

ការដាំដំណាំបន្ថែមបំពេញចន្លោះដីដោយដាំត្រប់វែងនៅចន្លោះដើមស្វាយប្រើចំបើងគ្របលើគល់ដំណាំ និង ពង្រាយពេញលើដីដើម្បីរក្សាសំណើម ការពាររំហួតដោយកម្តៅថ្ងៃ។ ពេលចំបើងរលួយក្លាយជាជី និងធ្វើឱ្យដីធូរ។ កសិករអាចប្រមូលផលបានពីការដាំដំណាំអាយុកាលខ្លី ក្នុងរយៈពេលពី៣ ឆ្នាំដំបូងមុនពេលដើមស្វាយផ្តល់ផលពេញលេញ។

  • 编制者: Navin Chea