这是该案例的一个过时的非现行版本。 转到当前版本.
技术
闲置

កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប [柬埔寨]

សណ្តែកដី និងស្វាយចន្ទី

technologies_2315 - 柬埔寨

完整性: 90%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តព្រះវិហារ:
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ស្រុកគូលែន:
土地使用者:

វីន អ៊ុត

(+855) 71 966 9939

មិនមានអ៊ីម៉ែល

អ្នកប្រើប្រាស់ដី

ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

柬埔寨

មន្ត្រីការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត:

ឆ្លាត ប្រាជ្ញ

(+855) 97 48 25 806

មិនមានអ៊ីម៉ែល

ការិយាល័យកសិម្ម រុក្ខាប្រមាញ់​ និងនេសាទ ស្រុកជាំក្សាន្ត​

ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

柬埔寨

有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

(现场)数据是什么时候汇编的?:

05/05/2017

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

2. SLM技术的说明

2.1 技术简介

技术定义:

ការ​ដាំ​ដំណាំ​ប្រចាំ​រដូវ​(សណ្តែកដី)​ ​ក្នុង​ចម្ការ​ស្វាយចន្ទី​ដែល​ទើប​ដាំ​ថ្មី​មាន​គោល​បំណង​ដាំ​បំពេញ​ដី​ទំនេរ​ចោល​នៅ​ចន្លោះ​ដើម​ស្វាយ​ចន្ទី។​ ​វា​ជា​ដំណាំ​គម្រប​ដី​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ ​និង​បង្កើន​ជីជាតិ​ដី​ ​ម៉្យាង​វិញ​ទៀត​សណ្តែក​ដី​ជា​ប្រភេទ​ដំណាំ​មាន​ទីផ្សារ​។​

2.2 技术的详细说明

说明:

សណ្តែក​ដី​ស្ថិត​ក្នុង​អម្បូរ​ ​Leguminosae​ ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ ​Arachishypogaea L.​​ជា​​ដំណាំ​​ដែល​​សម្បូរ​​ទៅ​​ដោយ​​សារធាតុ​​មាន​​គុណ​ប្រយោជន៍​​សំខាន់​​ៗ​​ជា​​ច្រើន​។​​ ​​គ្រាប់​​សណ្ដែក​​ដី​​មាន​​ផ្ទុក​​សារធាតុ​ចិញ្ចឹម​​ដូច​​ជា​​ ​​:​​ ប្រូតេអ៊ីន​​ ​​កាល់ស្យូម​​​ ​​វីតាមីនបេ​​ ​​និង​​គ្លុយតាម៉ីនអាស៊ីត​​ ​​ហើយ​​មាន​​​ជាតិ​ប្រេង​យ៉ាង​ខ្ពស់​រហូត​ដល់​ ​៤០​-​៦០​ ​ភាគ​រយ​ ​។​ ​សណ្តែក​ដី​ផ្តល់​ទិន្នផល​ជា​មធ្យម​០.៧៣​តោន/​ហិកតា​ ​(Cambodian​ ​Agricultural​ ​Research​ ​and​ ​Development​ ​Institute,​ ​2006)​ ​។​ ​ដំណាំ​នេះ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​និយម​ចូល​ចិត្ត​ដាំ​ជា​លក្ខណៈ​គ្រួសារ​ ​ឬ​ជា​ចម្ការ​ធំ​ៗ​ ​។​


សណ្ដែក​ដី​អាច​ដុះ​លូត​លាស់​នៅ​លើ​ដី​ច្រើន​ប្រភេទ​ ​ជា​ពិសេស​ដី​ល្បាប់​ខ្សាច់​ ​ដី​ល្បប់​ ​ដី​ខ្មៅ​ ​ដែល​ជា​ប្រភេទ​ដី​ស្រោះ​ទឹក​ល្អ​ ​។​ ​សណ្ដែក​ដី​ជា​រុក្ខជាតិ​ត្រូវ​ការ​ពន្លឺ​ពេញ​ ​ការ​ខ្វះ​ពន្លឺ​នាំ​ឱ្យ​ពន្យារ​ពេល​ក្នុង​ការ​លូត​លាស់​ ​។​ ​ដំណាំ​នេះ​តម្រូវ​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​ក្នុង​ការ​ដាំ​ដុះ​ ​តែ​វា​ក៏​មិន​ធន់​នឹង​ភាព​ដក់​ទឹក​រយៈ​ពេល​យូរ​បាន​ទេ​ ​ផ្ទុយ​ទៅ​វិញ​បើ​ខ្វះ​ទឹក​ក៏​ជា​បញ្ហា​ដែរ​។​ ​រដូវ​ដាំ​ដុះ​សម្រាប់​តំបន់​ខ្ពង់រាប​ ​គឺ​ចាប់​ពី​ខែ​មេសា​-​ឧសភា​ ​និង​ចាប់​ពី​ខែ​ ​កញ្ញា-​តុលា​ ​ដោយ​ឡែក​សម្រាប់​តំបន់​មាត់​ទន្លេ​ ​គឺ​ដាំ​នៅ​រដូវ​សម្រក​ចាប់​ពី​ខែ​វិច្ឆិកា​ទៅ​។​ ​រយៈ​ពេល​នៃ​ការ​ប្រមូល​ផល​ ​គឺ​អាស្រ័យ​ទៅ​លើ​ពូជ​របស់​វា​។​ ​ពូជ​រយៈ​ពេល​ខ្លី​ ​អាច​ប្រមូល​ផល​ក្រោយ​រយៈ​ពេល​ ​៩០-​១០០​ ​ថ្ងៃ​ ​ពូជ​រយៈ​ពេល​វែង​ ​ ​គឺ​ប្រមូល​ផល​នៅ​រយៈ​ពេល​ពី​ ​១២០-​១៤០​ ​ថ្ងៃ​ ​(Agritoday,​ ​2016,​Yayo​,​ ​2016)។​


ចំណែក​​​ស្វាយ​​​ចន្ទី​​​មាន​​​ឈ្មោះ​​​វិទ្យាសាស្ត្រ​​​ ​​​Anacardiumoccidentale L.​​​ ​​​ស្ថិត​​​នៅ​​​ក្នុង​​​គ្រួសារ​​​​ ​​Anacardiaceae​​​​ ​​(Royal​​ ​​University​​ ​​of​​ ​​Agriculture,​​ ​2006)​​​ ​​​។​​​ ​​បច្ចុប្បន្ន​​បណ្ដា​​​ប្រទេស​​​មួយ​​​ចំនួន​​នៅ​​តំបន់​​ត្រូពិច​​មាន​​ការ​​និយម​​ដាំ​​ស្វាយ​​ចន្ទី​​យ៉ាង​​ច្រើន​​។​​ ​​គ្រាប់​​ស្វាយ​​ចន្ទី​​មាន​​ផ្ទុក​​សារ​ធាតុ​​ចិញ្ចឹម​​ក្នុង​​កម្រិត​​ខ្ពស់​​ ​​គឺ​​ក្នុង​​គ្រាប់​​ស្វាយ​​ចន្ទី​​ ​​១០០​​ក្រាម​​​ ​​អាច​​ផ្តល់​​ថាមពល​​រហូត​​ដល់​​ ​​៥០០​​ ​​កាឡូរី​​។​​ ​ស្វាយ​​ចន្ទី​​អាច​​ប្រមូល​​ផល​​ជា​​លើក​​ដំបូង​​ ​​គឺ​​នៅ​​អាយុ​ ​​៣​​ ​​ទៅ​​ ​​៤​​ឆ្នាំ​​​(ផ្តល់​ផល​លើក​ដំបូង​បាន​ ​ប្រហែល​ ២,៥០​-៣​ ​គីឡូក្រាម​ ​នៅ​ក្នុង​មួយ​ដើម​)​ ​នៅ​អាយុ​បាន​ ​២​ ​ឆ្នាំ​ក៏​អាច​ប្រមូលផល​បាន​ខ្លះ​ដែរ​ក្រាន់​តែ​ទិន្នផល​ទាប​ ​ប៉ុន្តែ​គេ​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​នៅ​ពេល​វា​មាន​អាយុ​ ​៧​ ​ឆ្នាំ​ ​ហើយ​ផ្តល់​ទិន្នផល​ថេរ​ក្នុង​រយៈពេល​វែង​ ​គឺ​រហូត​ដល់​ពេល​ដែល​គេ​កាប់​ដើម​ចាស់​ចោល​ ​ហើយ​ដាំ​សារ​ជា​ថ្មី​ដែល​មាន​រយៈពេល​ប្រហែល​ជា​ ​២៥​ ​ឆ្នាំ​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២០១៧​ ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​មាន​តម្លៃ​ប្រមាញ​ជា​ ​៨៥០០​ ​រៀល​ ​ក្នុង​មួយ​គីឡូ​ក្រាម​ ​(Agritoday,2017)។​

​គោល​បំណង​សំខាន់ៗ​នៃ​ការ​អនុវត្តន៍​បច្ចេកទេស​ដាំ​សណ្តែកដី​នៅ​ចន្លោះ​ដើម​ស្វាយ​ចន្ទី​ ​បាន​បង្ហាញ​ច្បាស់​តាម​រយៈ​ការ​កាត់​បន្ថយ​បាន​ការ​ដុះ​លូតលាស់​របស់​ស្មៅ​ចង្រៃ​រហូត​ដល់​ ​៥០​ ​ភាគរយ​ ​និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត​ផង​ ​(MoE,2016)​។​
​លោក​ស្រី​អ៊ុត​ ​វីន​ ​រស់​នៅ​តំបន់​ខ្ពង់រាប​ក្នុង​ខេត្ត​ព្រះវិហារ​ ​(ប្រទេសកម្ពុជា)​ ​គឺ​ជា​កសិករ​មួយ​រូប​ដែល​អនុវត្តន៍​ប្រព័ន្ធ​កសិរុក្ខកម្ម​។​ ​ទីតាំង​អនុវត្តន៍​បច្ចេកទេស​នោះ​មាន​ប្រវត្តិ​ជា​តំបន់​ព្រៃ​រេចរិល​ ​ដំបូង​ឡើង​គាត់​បាន​កាប់​ឆ្ការ​ព្រៃ​នោះ​យក​មក​ដាំ​ដំណាំ​ឯកវប្បកម្ម​ ​(ដំឡូងមី​ ចេក ​​សណ្ដែកបាយ​ ​ឬ​សណ្ដែកសៀង)​។​ ​នៅ​ឆ្នាំ​២០១៦​ដី​នេះ​ត្រូវ​បាន​យក​មក​ដាំ​ស្វាយ​ចន្ទី​ជា​មួយ​នឹង​សណ្ដែក​ដី​វិញ​។​ ​

​ប្រព័ន្ធ​នៃ​ការ​ដាំ​ដំណាំ​នៅ​ចន្លោះ​ប្រភេទ​ឈើ​បែបនេះ​ផ្តល់​អត្ថប្រយោជន៍​ដូច​ខាង​ក្រោម៖​
១. ការ​អនុវត្តន៍​បច្ចេកទេស​នេះ​ ​គឺ​បង្កើន​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ដល់​កសិករ​ ​តាម​លទ្ធភាព​ដី​ដែល​មាន។​តាម​ការ​អនុវត្តន៍​តាម​បច្ចេកទេស​នេះ​ ​ទោះ​ដី​រេចរិល​ក៏​​អាច​យក​មក​ដាំ​ដំណាំ​បាន​ដែរ​ ​ដែល​នេះ​ជា​ការ​បង្កើន​ផល​ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ប្រាក់​ចំណូល​គ្រួសារ។​
២. មុន​ពេល​កសិករ​ទទួល​បាន​ទិន្នផល​ពេញ​លេញ​ពី​ដើម​ស្វាយ​ចន្ទី​(ក្រោយ​អាយុ​បាន​ ​៣​ឆ្នាំ)​ ​សណ្តែកដី​បាន​ផ្តល់​ប្រាក់​ចំណូល​បាន​យ៉ាង​ឆាប់​(ទទួល​ផល​ក្នុង​រយៈពេល​ ​៣​ខែ​ ​ហើយ​ដាំ​បាន​ ​០២​ ​ដង​ ​នៅ​ក្នុង​មួយ​ឆ្នាំ)​។​ ​នៅ​ក្នុង​ដី​មួយ​ហិកតា​ ​សណ្តែក​ដី​អាច​ផ្តល់​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន​ ​៣,០០០,០០០ ​រៀល​ ​(តម្លៃ​លក់​បាន​ ​៤០០០​ ​រៀល/​គីឡូក្រាម)។​
ដោយ​សារ​តែ​សណ្តែ​ដី​​ត្រូវ​ការ​ពន្លឺ​ពេញ​ ​ការ​ដាំ​ដំណាំ​ចន្លោះ​ដី​ទំនេរ​ត្រូវ​បាន​បញ្ឈប់​ក្រោយ​ពេល​ស្វាយ​ចន្ទី​មាន​អាយុ​ ​៣​ឆ្នាំ​ ​ ​នេះ​​ដោយ​សារ​តែ​ដើម​របស់​វា​បែក​មែក​សាខា​​គ្រប​ជា​ម្លប់​ដែល​មិន​អំណោយ​ផល​សម្រាប់​ការ​ដាំ​ដុះ​សណ្តែក​ដី​បន្ត​ទៀត​បាន។​ ​

​ក្រៅ​ពី​អត្ថប្រយោជន៍​ដូច​រៀបរាប់​ខាង​លើ​ ​ការ​​ដាំ​ដំណាំ​សណ្តែក​ដី​ក៏​បាន​ជួយ​បង្កើន​ជីជាតិ​ដី​ផង​ដែរ​ព្រោះ​វា​ជា​ប្រភេទ​ដំណាំ​ដែល​ប្រព័ន្ធ​ប្ញស​របស់​វា​មាន​កំពក​ដែល​បង្កើត​ឡើង​ដោយ​វត្តមាន​នៃ​បាក់តេរី​សហប្រាណ​ពពួក​រីហ្សូប្សូម​(Rhizobium)​ដែល​ក្រុម​នេះ​មាន​សមត្ថភាព​អាច​ស្រូប​ ​និង​ចាប់​យក​អាសូត​សេរី​ពី​បរិយាកាស​ទៅ​ក្នុង​ដី​បាន​។​ ​​បន្ទាប់​ពី​ប្រមូល​ផល​រួច​ ​កាក​សំណល់​ដើម​សណ្តែកដី​​ត្រូវ​​បាន​ភ្ជួរ​លប់​ទៅ​ក្នុង​ដី​ក្លាយ​ជា​ជី​សរីរាង្គ​មួយ​ដ៏​ប្រសើរ​ ​ដូច​នេះ​វា​ ​គឺ​ជា​ជី​​ស្រស់​ដែល​ជួយ​កាត់​បន្ថយការ​ប្រើប្រាស់​ជី​គីមី។​ ​ការ​ដាំ​ដំណាំ​សណ្តែកដី​មិន​ឱ្យ​​ដី​នៅ​ទំនេរ​ចោល​នៅ​ឆ្នាំ​ដំបូង​នៃ​ការ​ដាំ​ដើម​ស្វាយចន្ទី​ ​ក៏​មាន​សារប្រយោជន៍​ណាស់​ដែរ​ ​ដើម្បី​ទប់ទល់​នឹង​ការ​ដុះ​ដាល​ស្មៅ​ចង្រៃ។​ ​មុខ​ងារ​ចុង​ក្រោយ​ដែល​មាន​សារសំខាន់​ដែរ​នោះ​គឺ​ ​សណ្តែកដី​ ​និង​ស្វាយចន្ទី​ ​គឺ​ជា​ដំណាំ​ដែល​ទប់​ទល់​នឹង​ការ​ហូរ​ច្រោះ​ដី​ដោយ​សារ​ទឹក​។​

2.3 技术照片

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

有关地点的进一步说明:

នៅចម្ការចង្ងាយ ០២គីឡូម៉ែត្រពីជើងភ្នំ

2.6 实施日期

注明实施年份:

2016

2.7 技术介绍

详细说明该技术是如何引入的:
  • 通过土地使用者的创新
注释(项目类型等):

សួរគេខ្លះហើយច្នៃខ្លួនឯងខ្លះ។ ពីមុនធ្លាប់ដាំចេកប៉ុន្តែជួបប្រទះជំងឺ។

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产
  • 减少、预防、恢复土地退化
  • 结合其他技术保护流域/下游区域
  • 创造有益的经济影响

3.2 应用该技术的当前土地利用类型

混合(作物/放牧/树木),包括农林

混合(作物/放牧/树木),包括农林

  • 农林业
主要产品/服务:

សណ្តែកដីដាំចន្លោះដើមស្វាយចន្ទី

如果由于技术的实施而导致土地用途发生变化,则在技术实施前说明土地利的用途。:

ដីព្រៃរេចរិលបន្ទាប់មកកាប់ឆ្ការទៅជាចម្ការដំឡូងមី ចេក សណ្តែកបាយ សណ្តែកសៀង។

3.3 有关土地利用的更多信息

该技术所应用土地的供水:
  • 雨养
每年的生长季节数:
  • 2
具体说明:

សណ្តែកដីដាំបាន ២ ដងក្នុងមួយឆ្នាំ

3.4 该技术所属的SLM组

  • 农业林学
  • 改良的地面/植被覆盖

3.5 技术传播

具体说明该技术的分布:
  • 均匀地分布在一个区域

3.6 包含该技术的可持续土地管理措施

农艺措施

农艺措施

  • A1:植被和土壤覆盖层
  • A2:有机质/土壤肥力

3.7 该技术强调的主要土地退化类型

土壤水蚀

土壤水蚀

  • Wt:表土流失/地表侵蚀
生物性退化

生物性退化

  • Bc:植被覆盖的减少
水质恶化

水质恶化

  • Ha:干旱化

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 防止土地退化
注释:

បន្ទាប់ពីប្រមូលផលសណ្តែកដីរួច កាកសំណល់របស់វាត្រូវបានភ្ជួរលប់ទៅក្នុងដីដើម្បីធ្វើឱ្យជីជាតិដីប្រសើរឡើងដែលមានសារប្រយោជន៍សម្រាប់ដំណាំស្រូបយក។

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

作者:

កញ្ញា អ៊ុំ សុវន្នី

日期:

05/05/2017

4.2 技术规范/技术图纸说明

នៅលើផ្ទៃដីអនុវត្តន៍បច្ចេកទេសមានទំហំ ១០,០០០ម៉ែត្រការ៉េ(ទទឹង ១០០ ម៉ែត្រ បណ្តោយ១០០ ម៉ែត្រ)។ ដើមស្វាយចន្ទីសរុបមានចំនួន ២២០ ដើម ដោយចន្លោះពីដើមមួយទៅដើមមួយទៀតមានប្រវែង ៧ម៉ែត្រ និងចន្លោះជួរស្វាយចន្ទីមានប្រវែង ៧ ម៉ែត្រ។ រណ្តៅជីកដាំស្វាយចន្ទីមានទំហំ ៣០សង់ទីម៉ែត្របួនជ្រុង និងជម្រៅ ៣០ សង់ទីម៉ែត្រ។ សណ្ឋានដីអនុវត្តបច្ចេកទេសនេះមានជម្រាលប្រហែល ១,៥ ទៅ ៣ ដឺក្រេ ចម្ងាយ ២គីឡូម៉ែត្រពីជើងភ្នំ។

ចំណែកសណ្តែកដីធ្វើការបុកដាំដោយមួយរន្ធដាក់ ៣ គ្រាប់សណ្តែកដី ក្នុងជម្រៅ ៣-៤ សង់ទីម៉ែត្រជាជួរ ដែលមានចន្លោះជួរ ៣០សង់ទីម៉ែត្រ និងពីគុម្ពមួយទៅគុម្ពមួយទៀតគឺ២០ សង់ទីម៉ែត្រ។ នៅលើផ្ទៃដី ១០,០០០ម៉ែត្រការ៉េ អ្នកប្រើប្រាស់ដី ប្រើគ្រាប់ពូជសណ្តែកដីអស់ ២០០ គីឡូក្រាម។

4.3 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术区域
注明尺寸和面积单位:

១ហិកតា

如果使用本地面积单位,请注明换算系数为1公顷:

១ ហិកតា=១០០០០ម៉ែត្រការ៉េ

其它/国家货币(具体说明):

រៀល

注明美元与当地货币的汇率(如相关):1美元=:

4000.0

注明雇用劳工的每日平均工资成本:

20000

4.4 技术建立活动

活动 措施类型 时间
1. ភ្ជួរដីហាល 农业学的 ខែមករា-មីនា
2. ជីករណ្តៅសម្រាប់ដាំកូនស្វាយចន្ទី 结构性的 ខែកក្កដា
3. ដាក់ជី 农业学的 ខែកក្កដា
4. ដាំសណ្តែកដី 农业学的 ខែកក្កដា
注释:

សណ្តែកដីដាំនៅខែវស្សា ហើយអាស្រ័យតែលើទឹកភ្លៀងទាំងស្រុង មិនមានប្រភពស្រោចស្រពនោះទេ។

4.5 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ភ្ជួរដីហាល ហិកតា 1.0 60000.0 60000.0 100.0
劳动力 បុកដាំសណ្តែកដី នាក់-ថ្ងៃ 40.0 20000.0 800000.0 100.0
设备 ជីករណ្តៅដាំស្វាយចន្ទី និងដាំកូនស្វាយចន្ទី រណ្តៅ 220.0 600.0 132000.0 100.0
设备 ចបកាប់ ផ្លែ 10.0 35000.0 350000.0 100.0
设备 កាំបិតធំ កាំបិត 5.0 50000.0 250000.0 100.0
设备 ចបជីក ចបជីក 10.0 35000.0 350000.0 100.0
植物材料 កូនស្វាយចន្ទី ដើម 220.0 3000.0 660000.0 100.0
植物材料 ពូជសណ្តែកដី គីឡូក្រាម 200.0 4700.0 940000.0 100.0
肥料和杀菌剂 ជីទ្រាប់បាត គីឡូក្រាម 25.0 3000.0 75000.0 100.0
技术建立所需总成本 3617000.0
注释:

ប្រើប្រាស់លុយដែលកម្ចីពីមីក្រូហិរញ្ញវត្ថុ។

4.6 维护/经常性活动

活动 措施类型 时间/频率
1. បាញ់ថ្នាំជំនួយចន្ទី (ជំនួយត្រួយ) និងបាញ់ថ្នាំកម្ចាត់សត្វល្អិត 农业学的 ១ អាទិត្យបាញ់ម្តង
2. ដាក់ជីតាមគល់របស់ស្វាយចន្ទី 农业学的 ០៦ ដងក្នុងមួយឆ្នាំ
3. ដកស្មៅនៅតាមគល់ស្វាយចន្ទី 农业学的 ០៣ ដងក្នុងមួយឆ្នាំ
4. បាញ់ថ្នាំល្បាស់លើសណ្តែកដី(ជំនួយត្រួយ ស្លឹក) 农业学的 ពេលសណ្តែកដីដុះបាន២០ថ្ងៃ
5. បាញ់ថ្នាំជំនួយផ្កា និងដើមសណ្តែកដី 农业学的 ០៣ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ
6. ដកស្មៅតាមដើមសណ្តែកដី 农业学的 ០២ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ
7. ប្រមូលផលសណ្តែកដី 农业学的 ​០៣ ខែក្រោយពេលដាំ
8. ប្រមូលផលគ្រាប់ស្វាយចន្ទី 农业学的 ក្រោយអាយុបាន ៣ឆ្នាំ

4.7 维护/经常性活动所需要的费用和投入(每年)

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 បាញ់ថ្នាំជំនួយផ្លែ ស្លឹក និងបាញ់ថ្នាំកំចាត់សត្វល្អិត (ស្វាយចន្ទី) ដង 32.0 40000.0 1280000.0 100.0
劳动力 ដាក់ជីតាមគល់ស្វាយចន្ទី នាក់-ថ្ងៃ 36.0 20000.0 720000.0 100.0
劳动力 ដកស្មៅតាមគល់ស្វាយចន្ទី នាក់-ថ្ងៃ 45.0 20000.0 900000.0 100.0
劳动力 បាញ់ថ្នាំសណ្តែកដីដើម្បីជំនួយស្លឹក ដង 3.0 40000.0 120000.0 100.0
设备 ធុងបាញ់ថ្នាំប្រើដោយម៉ាស៊ីន គ្រឿង 1.0 400000.0 400000.0 100.0
设备 ធុងបាញ់ថ្នាំប្រើដោយកម្លាំងដៃសប់ គ្រឿង 1.0 20000.0 20000.0 100.0
肥料和杀菌剂 ថ្នាំជំនួយស្វាយចន្ទី ប្រអប់ 2.0 25000.0 50000.0 100.0
肥料和杀菌剂 ថ្នាំជំនួយដើម ផ្កា (សណ្តែកដី) ប្រអប់ 1.0 25000.0 25000.0 100.0
肥料和杀菌剂 ថ្នាំជំនួយដើមសណ្តែកដី កញ្ចប់ 10.0 2500.0 25000.0 100.0
施工材料 ទិញតង់សម្រាប់ហាលគ្រាប់សណ្តែកដី តង់ 5.0 24000.0 120000.0 100.0
施工材料 ទិញបាវច្រកគ្រាប់សណ្តែកដី បាវ 700.0 1000.0 700000.0 100.0
施工材料 កញ្ឆេដាក់គ្រាប់សណ្តែកដី កញ្ឆេ 3.0 15000.0 45000.0 100.0
其它 ដកស្មៅតាមដំណាំសណ្តែកដី ដង 20.0 20000.0 400000.0 100.0
其它 ដកសណ្តែកដី នាក់-ថ្ងៃ 70.0 20000.0 1400000.0 100.0
其它 វាយដើមសណ្តែកដីយកគ្រាប់ នាក់-ថ្ងៃ 60.0 20000.0 1200000.0 100.0
其它 ជួលគេរោយសម្អាតយកគ្រាប់សណ្តែកដី នាក់-ថ្ងៃ 10.0 20000.0 200000.0 100.0
其它 ជួយគេដើររើស ឬបេះគ្រាប់ស្វាយចន្ទី គីឡូក្រាម 1000.0 700.0 700000.0 100.0
技术维护所需总成本 8305000.0
注释:

ការចំណាយនៃការថែទាំ​ ចំពោះស្វាយចន្ទី គឺគិតថ្លៃថែទាំក្នុងរយៈពេល ០១ឆ្នាំ រីឯសណ្តែកដីវិញគិតថ្លៃថែទាំងក្នុងរយៈពេល ០៣ខែនៃវដ្តដំណាំ។ ចំពោះស្វាយចន្ទីមិនទាន់ដល់អាយុប្រមូលផលបាននោះទេ​ ដូចនេះតម្លៃនៃកម្លាំងពលកម្មដើររើស​ ឬបេះគ្រាប់ស្វាយចន្ទី គិតនៅពេលដែលស្វាយចន្ទីអាយុបាន ៣ ឬ ៤ឆ្នាំ។ តម្លៃពលកម្មនៃការបេះគ្រាប់ស្វាយចន្ទី គឺកសិករបានដឹងតម្លៃពីកសិករផ្សេងទៀតដែលទទួលផលរួចហើយ។

4.8 影响成本的最重要因素

描述影响成本的最决定性因素:

ជាទូទៅចំណាយច្រើនក្នុងការបង្កើត និងថែទាំបច្ចេកទេសនេះ។ ស្វាយចន្ទី ០៣ ឆ្នាំទើបអាចទទួលបានផល ចំណែកសណ្តែកដី ០៣ខែ គឺអាចទទួលបានផល នៅពេលស្វាយចន្ទីទទួលផលជាទូទៅ គឺមិនអាចដាំសណ្តែកដីបន្តបានទៀតទេ។

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1429.30

有关降雨的规范/注释:

បរិមាណទឹកភ្លៀងឆ្នាំ 2015 មាន 1429.3 ម.ម ឆ្នាំ 2014 មាន 1647.3 ម.ម។

注明所考虑的参考气象站名称:

ក្រសួងធនធានទឹក និងឩត្តុនិយម​ ​ឆ្នាំ២០១៥

农业气候带
  • 半湿润

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 不相关
关于地形的注释和进一步规范:

ទីតាំងអនុវត្តន៍បច្ចេកទេសជាជម្រាលជិតជើងភ្នំ មានចង្ងាយពីជើងភ្នំ ០២គីឡូម៉ែត្រ។

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 细粒/重质(粘土)
土壤质地(地表以下> 20厘米):
  • 细粒/重质(粘土)
表土有机质:
  • 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

ដីស្រទាប់ខាងលើជាដីគ្រួសពណ៌ខ្មៅ ដីស្រទាប់ខាងក្នុងជាដីក្រហម តែអត់មានគ្រួសទេ។

5.4 水资源可用性和质量

地下水位表:

< 5米

地表水的可用性:

匮乏/没有

水质(未处理):

仅供农业使用(灌溉)

水的盐度有问题吗?:

该区域正在发生洪水吗?:

关于水质和水量的注释和进一步规范:

ពឹងលើទឹកភ្លៀងទាំងស្រុង។

5.5 生物多样性

物种多样性:
栖息地多样性:

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
生产系统的市场定位:
  • 商业/市场
非农收入:
  • 收入的10-50%
相对财富水平:
  • 平均水平
个人或集体:
  • 个人/家庭
机械化水平:
  • 手工作业
  • 机械化/电动
性别:
  • 女人
土地使用者的年龄:
  • 中年人
说明土地使用者的其他有关特征:

អាយុ ៤១ឆ្នាំ

5.7 应用该技术的土地使用者拥有或租用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 中等规模的
注释:

កសិករនេះមាន៖
ដីដាំស្វាយចន្ទី ១០ ហិកតា
ដីដាំចេក ១៤ ហិកតា
ដីភូមិ ទំហំ ២៨០ ម៉ែត្រការ៉េ(​ ទទឹង ៧ម៉ែត្រ បណ្តោយ ៤០ម៉ែត្) ដីទុកចោលជាដីភូមិ

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 个人,有命名
土地使用权:
  • 个人
用水权:
  • 自由进入(无组织)
  • ពឹងលើទឹកភ្លៀង

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
注释/具体说明:

ពីមុនគាត់ដាំដំណាំតែមួយមុខដូចជាចេក ដំឡូងមី ឬសណ្តែកសៀង តែឥឡូវគាត់ដាំដំណាំ២ មុខជាពិសេសការដាំសណ្តែកដីបាន ២ដងនៅក្នុងមួយឆ្នាំ ហើយគាត់ទទួលបានទិន្នផលខ្ពស់។

作物质量

降低
增加
注释/具体说明:

ដំណាំឯកវប្បកម្ម គឺងាយប្រឈមនឹងការកើតនូវជំងឺដែលធ្វើឱ្យដំណាំមានគុណភាពទាប(ឧទាហរណ៍៖​ ដំណាំចេកជាញឹកញាប់ជួប្រទះនូវសត្វក្រា​​ ) ដូចនេះការដាំដំណាំ ២ប្រភេទដូចជា ស្វាយចន្ទី និងសណ្តែកដីក៏ជាយន្តការដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងការកំណត់នូវចលនា (ឧ.​ ការកែប្រែសុខុមាកាស/មីក្រូអាកាសធាតុ)។

生产故障风险

增加
降低
注释/具体说明:

តាមរយៈការអនុវត្តការដាំដំណាំចន្លោះ គឺមានដំណាំថែមមួយប្រភេទទៀតត្រូវបានដាំនៅចន្លោះដើមឈើលើផ្ទៃដីកសិកម្មតែមួយ។

产品多样性

降低
增加
注释/具体说明:

គាត់ដាំដំណាំ ២ប្រភេទនៅលើដីតែមួយ។

土地管理

妨碍
简化
注释/具体说明:

ការដាំដំណាំចន្លោះអាចជួយបង្ការការសឹករេចរិលដីពីការហូរច្រោះដោយសារទឹក។ លើសពីនេះទៅទឿតវាកាត់បន្ថយការដុះលូតលាស់របស់​ស្មៅចង្រៃ។

收入和成本

农业投入费用

增加
降低
注释/具体说明:

ការដាំដំណាំច្រើនជាងមួយប្រភេទចំណាយជីអស់ច្រើន កម្លាំងពលកម្ម ថ្នាំកំចាត់សត្វល្អិត។ល។ ប្រសិនប្រៀបធៀបជាមួយដំណាំឯកវប្បកម្ម។

农业收入

降低
增加
注释/具体说明:

ស្វាយចន្ទី និងសណ្តែកដីមានទីផ្សារល្អជាងដំណាំចេកផងដែរ។ អាស្រ័យដោយសណ្តែកដីដាំនៅចន្លោះស្វាយចន្ទី ដូចនេះកសិករទទួលបានប្រាក់ចំណូលមុនពេលដែលស្វាយចន្ទីផ្តល់ផល(មុនស្វាយចន្ទីអាយុបាន ៣ឆ្នាំ)។

收入来源的多样性

降低
增加

经济差异

增加
降低

工作量

增加
降低
注释/具体说明:

អ្នកប្រើប្រាស់ដីត្រូវធ្វើការថែទាំទាំងដំណាំសណ្តែកដី និងស្វាយចន្ទីទៅលើការដាក់ជី បាញ់ថ្នាំកំចាត់សត្វល្អិត ត្រួតពិនិត្យប្រសិនមានជំងឺ ឬសត្វល្អិតកើតឡើងនៅដំណាក់កាលផ្សេងៗនៃការលូត​លាស់របស់ដំណាំ។

社会文化影响

食品安全/自给自足

减少
改良
注释/具体说明:

សណ្តែកដីអាចផ្តល់ទិន្នផលនៅក្នុងរយៈពេលខ្លីមុនពេលដែលដើមស្វាយចន្ទីផ្តល់ផល។

健康状况

恶化
改良
注释/具体说明:

ផ្តល់នូវសារធាតុចិញ្ចឹមច្រើនប្រភេទដែលមកពីផលិផលខុសៗគ្នាដែលមានប្រយោជន៍ដល់សុខភាពរបស់មនុស្ស។

文化机会

减少
改良
注释/具体说明:

អ្នកប្រើប្រាស់ដីជាច្រើនបានរៀនសូត្រពីគ្នាទៅវិញទៅមកពីការអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ប្រព័ន្ធនេះមានភាពពេញនិយមនៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ។

SLM/土地退化知识

减少
改良
注释/具体说明:

អ្នកប្រើប្រាស់ដីបានយល់ពីអត្ថប្រយោជន៍ការដាំដំណាំនៅ​​ចន្លោះដើមឈើមិនទុកចន្លោះទំនេរ ឬមិនទុកដីដោយមិនមានដំណាំអ្វីសោះ។ ការដាំសណ្តែកដីអាចបង្កាការសឹករេចរិលដីដោយសារទឹក និងបង្កើនជីជាតិដីតាមរយៈកាកសំណល់ដើមសណ្តែកដី។

冲突缓解

恶化
改良
注释/具体说明:

មិនធ្លាប់មានជម្លោះជាមួយកសិករផ្សេងៗនោះទេ។​ កសិករនៅតំបន់នោះចេះចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។

生态影响

土壤

土壤水分

降低
增加
注释/具体说明:

សណ្តែកដី និងដើមស្វាយចន្ទីជាដំណាំជួយគ្របដី កាត់បន្ថយរំហួតទៅក្នុងបរិយាកាស​ និងរក្សាដីឱ្យមានសំណើម។

土壤覆盖层

减少
改良
注释/具体说明:

ដោយសារតែដំណាំសណ្តែកដី​ គ្របដីនៅចន្លោះស្វាយចន្ទី។

土壤压实

增加
减少
注释/具体说明:

កាកសំណល់សណ្តែកដី គឺជួយឱ្យដីធូរ។

土壤有机物/地下C

降低
增加
注释/具体说明:

កាកសំណល់សណ្តែកដី គឺជាជីស្រស់មួយដ៏ល្អ និងនៅពេលវារលួយវាក្លាយជាសារធាតុសរីរាង្គដែលមាន​​ប្រយោជន៍ក្នុងការធ្វើឱ្យដីមានជីជាតិប្រសើរឡើង និងបង្កើនភាវៈរស់នៅក្នុងដី។

生物多样性:植被、动物

植物多样性

降低
增加
注释/具体说明:

មានដំណាំច្រើនប្រភេទ​​លើសពីមួយ (សណ្តែកដី និងដើមស្វាយចន្ទី)។

外来入侵物种

增加
减少
注释/具体说明:

មានជំងឺដែលមិនស្គាល់ឈ្មោះកើតឡើងលើដំណាំចេកវាធ្វើឱ្យស្លឹកចេកទៅជាពណ៌លឿង។ វាប្រហែលកើតមកពីពពួកវីរុស។

有益物种

降低
增加
注释/具体说明:

សម្បូរភាវៈរស់នៅក្នុងដីដូចជា៖ ជន្លេន ស្រមោច សត្វកណ្តៀត ។ល។ ដោយសារដីសម្បូរទៅដោយសារធាតុសរីរាង្គដែលកើតពីការរលួយនៃកាកសំណល់សណ្តែកដី។

害虫/疾病控制

降低
增加
注释/具体说明:

កាត់បន្ថយកត្តាសត្វចង្រៃ និងជំងឺផ្សេងៗនៅលើដំណាំ ដោយសារតែយន្តការដ៏មានអត្ថប្រយោជន៍នៃចលនានៅក្នុងដី និងសុខុមាកាស/មីក្រូអាកាសធាតុ តាមរយៈដាំសណ្តែកដីនៅចន្លោះស្វាយចន្ទី។

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 气候变化/极端天气的类型 该技术是如何应对的?
年温度 增加 适度
季节性温度 湿季/雨季 增加
季节性温度 旱季 增加 适度
年降雨量 增加 适度
季雨量 湿季/雨季 减少 适度
注释:

ភ្លៀងមិនទៀងទាត់ ពេលខ្លះច្រើនពេក ពេលខ្លះរាំង។ សណ្តែកដីត្រូវដាំនៅខែមានភ្លៀងធ្លាក់។

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

非常积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

非常积极

6.5 技术采用

  • 大于 50%
在所有采用这项技术的人当中,有多少人是自发地采用该技术,即未获得任何物质奖励/付款?:
  • 90-100%

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
ទទួលបានប្រាក់ចំណូលបន្ថែមពីការដាំសណ្តែកដីដែលអាចប្រមូល​​​ ផលបានក្រោយដាំដុះរយៈពេល ០៣ខែ
ផ្តល់ចំណូលបន្ថែមមុនពេលទទួលផលពីស្វាយចន្ទីសម្រាប់​​ដោះស្រាយប្រាក់ចំណាយបន្តក្នុងការថែទាំដំណាំ និងជីវភាពប្រចាំថ្ងៃ
编制者或其他关键资源人员认为的长处/优势/机会
ដំណាំសណ្តែកដីជាដំណាំអាយុកាលខ្លីអាចប្រមូលផលក្នងរយៈពេល ០៣ខែ
ដាំដំណាំនៅចន្លោះដីទំនេរ ជួយដីកុំឱ្យហូរច្រោះដោយសារទឹកទឹកភ្លៀង និងខ្យល់
សណ្តែកដីជាដំណាំជួយឱ្យដីមានជីជាតិនិងជួយឱ្យដីធូរជាងមុនតាមរយៈការភ្ជួរលប់ដើមសណ្តែកដីនៅពេលដែលប្រមូលផលរួចហើយ

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
ចំណាយកម្លាំងពលកម្មច្រើនក្នុងការថែទាំ(ដង្កូវ) បាញ់ថ្នាំ ជំនួយត្រួយ ផ្កា ជាដើម ជួលកម្លាំងពលកម្ម
编制者或其他关键资源人员认为的弱点/缺点/风险 如何克服它们?
ការដាំដុះពឹងផ្អែកទៅលើទឹកភ្លៀងទាំងស្រុង ជីកអណ្តូង ឬជីកស្រះសម្រាប់ស្តុកទឹកដែលបង្ការនូវហានិភ័យដល់ដំណាំពេលរាំងភ្លៀង
ដាំដំណាំអាយុកាលខ្លីដូចជាសណ្តែកនៅពេលដែលស្វាយចន្ទីមិនទាន់ធំក្នុងយៈពេល ០៣ ឬ ០៤ ឆ្នាំ​ ហើយមិនអាចដាំបន្តទៀតបានទេនៅពេលស្វាយចន្ទីលូតលាស់គ្របម្លប់ជិត ដាំដំណាំមិនត្រូវការពន្លឺព្រះអាទិត្យខ្លាំងដូចជាល្មៀត ឬរំដេងជាដើម។ល។

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查
  • 与土地使用者的访谈

០២ នាក់

  • 与SLM专业人员/专家的访谈

០៤ នាក់

  • 根据报告和其他现有文档进行编译

៩​

7.2 参考可用出版物

标题、作者、年份、ISBN:

Cambodian Agricultural Research and Development Institute. (2006). Farmer Notes. Peanut growing technology., Year 5th,.

可以从哪里获得?成本如何?

Cambodian Agricultural Research and Development Institute. Free of charge

标题、作者、年份、ISBN:

MoE. (2016). Agroforestry System “ Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia .”

可以从哪里获得?成本如何?

Ministry of Environment, Cambodia. Free of charge

标题、作者、年份、ISBN:

Royal University of Agriculture. (2006). cashew tree management. In Khmer.

可以从哪里获得?成本如何?

Royal University of Agriculture. Mr. Khoun Eang and Mr. Pagnasoley. Free of charge

7.3 链接到网络上可用的相关信息

标题/说明:

Agritoday. (2016). Peanut

URL:

Retrieved October 30, 2017, from http://agritoday.com/techniques/article/1413.html

标题/说明:

Agritoday. (2017). តម្លៃគ្រាប់ស្វាយចន្ទីស្រស់បានកើនឡើងប្រមាណ ៣០ភាគរយ

URL:

Retrieved October 30, 2017, from http://agritoday.com/news/article/2677.html

标题/说明:

Chouk Khmer. (2017). Cashew trees

URL:

Retrieved October 30, 2017, from https://choukhmer.wordpress.com/2010/12/10/cashew-tree/

标题/说明:

Reaksmey Kampuchea Newspaper. (2017). បច្ចេកទេសដាំសណ្តែកដី

URL:

Retrieved October 30, 2017, from http://www.rasmeinews.com/បច្ចេកទេសដាំសណ្តែកដី/

标题/说明:

Saang. (2017). Cashew crop

URL:

Retrieved October 30, 2017, from https://sroksaang.blogspot.com/2015/02/blog-post_20.html

标题/说明:

Yayo. (2016). ការដាំសណ្តែកដីតាមបែបធម្មជាតិ

URL:

Retrieved October 30, 2017, from http://vayofm.com/news/detail/60014.html

模块