ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Navin Chea
- អ្នកកែសម្រួល៖ Sophea Tim, Sok Pheak
- អ្នកត្រួតពិនិត្យច្រើនទៀត៖ SO Than, Nicole Harari
សហគន៍បន្លែសុវត្ថិភាព
approaches_3216 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃវិធីសាស្ត្រផ្សព្វផ្សាយ
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អនុប្រធានសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី:
ផល្លី ហ៊ឹម
(+ 855) 16 845352 / (+855) 92 473591
មិនមានអ៊ីម៉ែល
សហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី
ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីជ័យ ខេត្តគំពង់ឆ្នាំង។
ប្រទេសកម្ពុជា
អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម ស្រុករលៀប្អៀរ:
ប៊ុនលៀង ឈឹម
(+855) 77 797324
chhimbunleang@gmail.com
ការិយាល័យកសិកម្មស្រុករលៀប្អៀរ
ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រទេសកម្ពុជា
អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង:
សំបូរ ខឺម
(+855) 97 8862 028
khimsombo79@gmail.com
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង
ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្មស្រុកទឹកផុស:
សែ កែ
(+ 855) 12 64 26 53
keo.se2017@gmail.com
ការិយាល័យកសិកម្មស្រុកទឹកផុស
ភូមិជ្រេតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើវិធីសាស្ត្រផ្សព្វផ្សាយ (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃលើវិធីសាស្ត្រផ្សព្វផ្សាយ (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
25/05/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត:
បាទ/ចា៎
1.4 ការយោងមួយ (ច្រើន) ទៅលើ (កម្រង) បញ្ជីសំណួរនៃបច្ចេកទេស SLM
ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [ប្រទេសកម្ពុជា]
ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។
- អ្នកចងក្រង៖ Be Gechkim
2. ការពណ៌នាអំពីវិធីសាស្ត្រផ្សព្វផ្សាយ SLM
2.1 ពណ៌នាសង្ខេបខ្លីពីវិធីសាស្ត្រផ្សព្វផ្សាយ
ការចងក្រងក្រុមកសិករដាំបន្លែសុវត្ថិភាពត្រូវបានបង្កើតឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង វាជាផ្នែកមួយនៃសហគមន៍កសិកម្ម (AC)។ ក្រុមនេះ គឺគាំទ្រទៅដល់ការលក់ផលិតផល តាមរយៈការប្រមូលផ្តុំបង្កើតជាក្រុមឡើងសម្រាប់អ្នកទិញ។ អ្នកផលិត និងអ្នកទិញបាន ចុះកិច្ចសន្យាដែលជាលក្ខខណ្ឌជាចម្បង និងកិច្ចយល់ព្រមព្រៀងគ្នា។ លក្ខខណ្ឌជាចម្បង គឺត្រូវដាំដុះដោយប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មតាមកម្រិតស្តង់ដារ ដើម្បីធានាសុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។
2.2 ពណ៌នាលម្អិតពិវិធីសាស្ត្រផ្សព្វផ្សាយ
ពណ៌នាលម្អិតពិវិធីសាស្ត្រផ្សព្វផ្សាយ:
សហគមន៍កសិកម្មស្វាយមានជ័យស្ត្រីសាមគ្គីត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដាឆ្នាំ២០១១ តាមគំនិតផ្តួចផ្តើម របស់អង្គការជីវិតថ្លៃថ្នូរ (LWD) ដោយមានការគាំទ្រជួយឧត្ថម្ភថវិកា និងផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗ។ លើសពីនេះទៅទៀតការបង្កើតសហគមន៍ក៏មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជាដែលបានជួយសម្របសម្រួលផ្នែករដ្ឋបាល និងផ្តល់ការបណ្តុះបណ្តាលផ្សេងៗ ដល់សមាជិកនៅក្នុងសហគមន៍ផងដែរ។ នៅក្នុងដំណាក់កាលបង្កើតដំបូងសហគមន៍មានសមាជិកសរុបចំនួន ៩០នាក់ ដោយផ្តោតជាសំខាន់លើឥណទាន ។ មកដល់ឆ្នាំ២០១៧ សមាជិករបស់សហគមន៍សរុបមានចំនួន ៣២៤ ដែលក្នុងនោះមាន៣៦នាក់នៅក្នុងឃុំស្វាយត្រូវបានចងក្រងជាក្រុមកសិករដាំបន្លែសុវត្ថិភាព។
ការបង្កើតជាក្រុមនេះឡើងនៅក្នុងខែមេសា ឆ្នាំ២០១៦ គឺដោយសង្កេតឃើញថាឃុំស្វាយជាតំបន់មានសក្តានុពល ខ្លាំងខាងផលិតបន្លែ ហើយប្រជាជនភាគច្រើនជាអ្នកដាំបន្លែ។ជាក់ស្តែងនៅភូមិក្រសាំងពុល ដែលមានកសិករសរុបចំនួន ២៥០គ្រួសារ គឺក្នុងនោះមានរហូតដល់ ១៥០គ្រួសារជាអ្នកធ្វើស្រែផង និងដាំបន្លែផង។ ក្រុមកសិករដាំបន្លែសុវត្ថិភាពដោយមានការគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ(LWD) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ លើសពីនេះទៅទៀតវាក៏សហការណ៍ជាមួយអង្គការ Educational Concerns for Haiti Organization (ECHO)ដែលជាអង្គការអន្តរជាតិក្រៅរាជរដ្ឋាភិបាលមិនគិតពីប្រាក់ ចំណេញដែលមានតួនាទីជាអ្នកជួយដល់ការត្រួតពិនិត្យ និងតាមដានគុណភាពបន្លែ ហើយក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា(REMIC) ជាអ្នកទទួលទិញបន្លែសុវត្ថិភាព។ ក្រោយបង្កើតក្រុមកសិករដាំបន្លែសុវត្ថិភាព អ្នកគ្រប់គ្រងសហគមន៍បានចូលរួមកម្មវិធីបណ្តុះបណ្តាល គ្រូបង្គោលដែលបណ្តុះបណ្តាលពីភាគីពាក់ព័ន្ធផ្សេងៗទៀត បន្ទាប់មកពួកគាត់ក៏បន្តការបណ្តុះបណ្តាលដល់សមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពក៏ដូចជាសមាជិកផ្សេងៗទៀតផងដែរនៅក្នុងសហគមន៍។ តាមរយៈវគ្គបណ្តុះបណ្តាលពួកគាត់ក៏ផ្តល់នូវចំណេះដឹងថ្មីៗពីបច្ចេកទេសដាំដុះ ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម តាមបច្ចេកទេសសមស្របដោយចែករំលែកជាមួយភាគីពាក់ព័ន្ធទាំងអស់ដូចជា៖ ECHO, REMIC, ការិយាល័យកសិកម្មស្រុកដែលចូលរួមចែករំលែកជំនាញរបស់ពួកគាត់នៅក្នុងវគ្គបណ្តុះបណ្តាលនោះផងដែរ។
ទិសដៅសំខាន់នៃការចងក្រងជាក្រុមកសិករដាំបន្លែសុវត្ថិភាពនេះ គឺដើម្បីជំរុញឱ្យកសិករដាំបន្លែសុវត្ថិភាព ប្រកបដោយកម្រិតស្តង់ដារតាមតម្រូវការទីផ្សារដោយកម្រិតកំណត់ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មទៅតាមបទដ្ឋានដើម្បីសុវត្ថិភាពដល់សុខភាពអ្នកដាំដុះ និងអ្នកបរិភាគ។ លើសពីនេះ គឺការលក់បន្លែបានតម្លៃខ្ពស់ជាងទីផ្សារធម្មតា និងរួមចំណែកក្នុងការគ្រប់គ្រងដីប្រកបដោយចីរភាព។ កសិករបានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីមកប្រើជីសរីរាង្គ និងជី អសរីរាង្គជំនួសវិញ។ ជីសរីរាង្គនេះ គឺបានមកពីក្រុមហ៊ុនលក់ជីដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការលក់ចែកចាយជីដល់អ្នកផលិត។ លើសពីនេះទៅទៀតកសិករក៏បានប្រើប្រាស់ជីលាមកគោ ដែលជាជីធម្មជាតិរួមគ្នាផងដែរ។ ចំពោះថ្នាំសត្វល្អិត គឺត្រូវបានប្រើប្រាស់ទៅតាមសេចក្តីណែនាំ និងគោលការណ៍ពីមន្ត្រីជំនាញផងដែរ។
ការចូលរួមជាសមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពនេះ គឺជាការចូលរួមដោយស្ម័គ្រចិត្ត និងយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យា
ដែលបានកំណត់មានដូចជា៖ ប្រភេទបន្លែ បរិមាណ គុណភាព តម្លៃ ពេលវេលាផ្គត់ផ្គង់បន្លែ ។ នៅក្នុងកិច្ចព្រមព្រៀងនោះក៏បានបញ្ជាក់ពីការ ប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មត្រូវតែប្រតិបត្តិតាមបទដ្ឋាន។ ក្រុមហ៊ុន REMIC ជាអ្នកទទួលទិញបន្លែពីកសិករ ហើយយកមកលក់នៅតំបន់គោលដៅរបស់ខ្លួនដូចជាទីក្រុងភ្នំពេញជាដើម។ ចំពោះបន្លែ គឺក្រុមហ៊ុនទទួលទិញតែប្រភេទបន្លែលេខ១ តែប៉ុណ្ណោះ ចំណែកឯបន្លែប្រភេទលេខ២ និងលេខ៣ សហគមន៍បានសហការណ៍ជាមួយឈ្មួញកណ្តាលនៅតាមផ្សារនានាៗនៅក្នុងតំបន់របស់ខ្លួនដើម្បីជួយទិញបន្លែដែលសេសសល់។ បន្លែសុវត្ថិភាព គឺលក់បានក្នុងតម្លៃមួយខ្ពស់ ដូចជាបន្លែត្រកួន សុវត្ថិភាពអាចលក់បានក្នុងតម្លៃ ១៥០០រៀល ក្នុងមួយគីឡូក្រាម តែប្រសិនបើលក់តាមទីផ្សារធម្មតាបន្លែដែលមិនមានសុវត្ថិភាព ឬបន្លែប្រភេទលេខ ២ ឬលេខ ៣ គឺលក់បានត្រឹមតម្លៃតែ ៧០០ រៀល ទៅ ៨០០រៀលប៉ុណ្ណោះ។ ដោយឡែកបរិមាណបន្លែដែលត្រូវលក់ក្នុងមួយថ្ងៃៗ គឺមិនជាច្រើនពេកទេ ដូចជាក្នុងមួយថ្ងៃក្រុមហ៊ុនទទួលទិញតែ ត្រកួន ៣០ គីឡូក្រាម ត្រឡាច ២០គីឡូក្រាម ត្រសក់ ៥០ គីឡូក្រាម ទៅតាមការបញ្ជារទិញពីអ្នកប្រើប្រាស់ទៅតាមកំណត់។ អង្គការ ECHO មានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យគុណភាពបន្លែ គឺបានចាត់ភ្នាក់ងារត្រួតពិនិត្យទៅដល់ទីតាំងដាំបន្លែ ដើម្បីពិនិត្យថាតើកសិករបានអនុវត្តការដាំដុះនោះស្របតាមស្តង់ដារដែលឬទេ។
2.3 រូបភាពនៃវិធីសាស្ត្រផ្សព្វផ្សាយ
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលវិធីសាស្ត្រផ្សព្វផ្សាយត្រូវបានអនុវត្តន៍
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
តំបន់សក្តានុពលផលិតបន្លែ
Map
×2.6 កាលបរិច្ឆេទនៃការចាប់ផ្តើម និងបញ្ចប់នៃវិធីសាស្រ្តផ្សព្វផ្សាយនេះ
សូមបញ្ជាក់ឆ្នាំដែលបានបង្កើតឡើង:
2016
2.7 ប្រភេទនៃវិធីសាស្ត្រផ្សព្វផ្សាយ
- អ្នកផ្តួចផ្តើមក្នុងតំបន់/អ្នករុករកឃើញថ្មីៗ
2.8 គោលបំណង/ទិសដៅសំខាន់នៃវិធីសាស្ត្រផ្សព្វផ្សាយ
ទិសដៅសំខាន់នៃវិធីសាស្ត្រផ្សព្វផ្សាយនេះគឺដើម្បីឱ្យកសិករផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងតម្លៃខ្ពស់ និងសុវត្ថិភាពចំណីអាហារ។
2.9 លក្ខខណ្ឌអនុញ្ញាត ឬរារាំងការអនុវត្តន៍បច្ចេកទេសដែលស្ថិតនៅក្រោមវិធីសាស្រ្តផ្សព្វផ្សាយ
ភាពអាចរកបាននៃធនធានហិរញ្ញវត្ថុ និងសេវាកម្ម
- អំណោយផល
សហគមន៍កសិម្មក៏មានសេវាឥណទាន/ប្រភពហិរញ្ញវត្ថុសម្រាប់ផ្តល់ទំនុកចិត្តដល់ក្រុមកសិករផលិតបន្ថែសុវត្ថិភាពដែរ។ នៅក្នុងសហគមន៍កសិកម្ម ក៏មានជាក្រុមសន្សំប្រាក់ផងដែរ។
បរិបទនៃស្ថាប័ន
- អំណោយផល
មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ
ការសហការ/ការសម្របសម្រួលតួអង្គពាក់ព័ន្ធ
- អំណោយផល
មានអង្គការជិវិតថ្លៃថ្នូរ (LWD) អង្គការECHO ក្រុមហ៊ុនREMIC
- រារាំង
ក្រុមហ៊ុន REMIC ទទួលទិញតែបន្លែសុវត្ថិភាពប្រភេទលេខ ១ និងមានបរិមាណកំណត់ក្នុងការទទួលទិញ
ក្របខណ្ឌច្បាប់ (សិទ្ធិកាន់កាប់ដីធ្លី កម្មសិទ្ធីប្រើប្រាស់ដីនិងទឹក)
- អំណោយផល
មានសិទ្ធិក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លី
គោលនយោបាយ
- អំណោយផល
មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកសាមគ្គីមានជ័យ។ គោលនយោបាយរបស់ក្រសួងជម្រុញឱ្យកសិករផលិតបន្លែសុវត្ថិភាព។
អភិបាលកិច្ចដី (ការសម្រេចចិត្ត ការអនុវត្ត និងការរឹតបន្តឹង)
- អំណោយផល
មានការសហការចូលរួមពីអាជ្ញាធរមូលដ្ឋាន
ចំណេះដឹងស្តីពី SLM និងការទទួលបានការគាំទ្រផ្នែកបច្ចេកទេស
- អំណោយផល
អង្គការជីវិតថ្លៃថ្នូរ បង្រៀនពីការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម អង្គការECHO ក្រុមហ៊ុនREMIC ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ។
ទីផ្សារ (ទិញធាតុចូល លក់ផលិតផល) និងតម្លៃ
- អំណោយផល
បន្លែសុវត្ថិភាពលក់បានតម្លៃថ្លៃជាងបន្លែធម្មតាដែលលក់នៅតាមទីផ្សារ។
- រារាំង
ក្រុមហ៊ុន REMIC ទទួលទិញតែ ១ ចំណែកបន្លែប្រភេទទី២ និងទី៣ ក្រុមហ៊ុនមិនទទួលទិញនោះទេ ដូចនេះសហគមន៍ត្រូវស្វែងរកឈ្មួញកណ្តាលនៅតាមផ្សារនានានៅក្នុងតំបន់ដើម្បីជួយដល់កសិករ។
ទំហំការងារ ភាពអាចរកបាននៃកម្លាំងពលកម្ម
- រារាំង
ខ្វះកម្លាំងពលកម្ម មានការចំណាកស្រុក
3. ការចូលរួម និងតួនាទីរបស់ភាគីពាក់ព័ន្ធ
3.1 អ្នកពាក់ព័ន្ធដែលបានចូលរួមក្នុងវិធីសាស្ត្រផ្សព្វផ្សាយ និងតួនាទីរបស់ពួកគេ
- អ្នកប្រើប្រាស់ដីក្នុងតំបន់/សហគមន៍
កសិករដាំបន្លែសុវត្ថិភាព។
ចូលរួមក្នុងការសម្រេចចិត្ត កំណត់តម្លៃបន្លែ ចូលរួមទទួលការបណ្តុះបណ្តាល។
- អ្នកឯកទេសគ្រប់គ្រងដីប្រកបដោយចីរភាព/ទីប្រឹក្សាបច្ចេកទេសកសិកម្ម
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ ការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ ក្រុមហ៊ុន REMIC អង្គការ ECHO។
បញ្ជ្រាបឱ្យស្គាល់ពីប្រភេទដី ទទួលព័ត៌មានពីការដាំបន្លែ បណ្តុះបណ្តាលពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្មទៅតាមបទដ្ឋាន។
- អ្នកស្រាវជ្រាវ
អង្គការផ្សេងៗ និស្សិត
ប្រមូលចងក្រងទិន្នន័យពីការផលិតបន្លែសុវត្ថិភាព។
- អង្គការក្រៅរដ្ឋាភិបាល
អង្គការ LWD
ចូលរួមបង្កើតសហគន៍នេះឡើង បណ្តុះបណ្តាល និងសម្របសម្រួលផ្សេងៗនៅក្នុងសហគមន៍។
- វិស័យឯកជន
ក្រុមហ៊ុនផលិតជីសរីរាង្គសញ្ញាដំរីក្រហម ក្រុមហ៊ុន Angkor Green។
ផ្សព្វផ្សាយពីការប្រើប្រាស់ជីទៅតាមបទដ្ឋាន ផ្គត់ផ្គង់ជី ប្រជុំបណ្តុះបណ្តាលផ្សព្វផ្សាយពីថ្នាំកម្ចាត់ស្មៅ។
- រដ្ឋាភិបាលថ្នាក់មូលដ្ឋាន
អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ភូមិ។
ជួយជម្រុញការចូលរួមរបស់ប្រជាជនមូលដ្ឋាន។
- រដ្ឋាភិបាលថ្នាក់ជាតិ (អ្នករៀបចំផែនការ អ្នកសម្រេចចិត្ត)
ថ្នាក់ស្រុក
បណ្តុះបណ្តាលគោលនយោបាយកសិកម្ម។
ប្រសិនមានភាគីពាក់ព័ន្ធច្រើនចូលរួមសូមចង្អុលបង្ហាញភ្នាក់ងារដែលនាំមុខគេ:
LWD, ECHO, REMIC
3.2 ការចូលរួមរបស់អ្នកប្រើប្រាស់ដីក្នុងតំបន់/ សហគមន៍ក្នុងតំបន់ក្នុងដំណាក់កាលផ្សេងគ្នានៃវិធីសាស្រ្តផ្សព្វផ្សាយ
ការចូលរួមរបស់អ្នកប្រើប្រាស់ដីក្នុងតំបន់/សហគមន៍ក្នុងតំបន់ | សូមបញ្ជាក់នរណាត្រូវបានចូលរួម ព្រមទាំងពណ៌នាសកម្មភាពទាំងនោះ | |
---|---|---|
ការចាប់ផ្តើម/ការលើកទឹកចិត្ត | អន្តរកម្ម | កសិករផលិតបន្លែសុវត្ថិភាព អាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលបំណងដែលត្រូវចងក្រងជាក្រុមដាំបន្លែសុវត្ថិភាព។ ដំណើរចងក្រងនេះក៏មានការជួយគាំទ្រពី LWD ផងដែរ។ |
ការរៀបចំផែនការ | អន្តរកម្ម | កសិករផលិតបន្លែ LWD, ECHO, REMIC មន្ទីរកសិកម្មថ្នាក់ខេត្ត ការិយាល័យកសិកម្មថ្នាក់ស្រុក។ ដើម្បីស្វែងរកការសហការណ៍គ្នា។ |
ការអនុវត្តន៍ | អន្តរកម្ម | សមាជិកសហគមន៍កសិកម្មបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ សមាជិកដែលមិនបានចូលរួមក្នុងក្រុមដាំបន្លែសុវត្ថិភាពក៏ចូលរួមក្នុងការវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយគ្រូបង្គោលនៅក្នុងសហគមន៍ផ្ទាល់ ឬមន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬគ្រូបង្គោលមកពី LWD ឬ REMIC។ អ្នកចូលរួមរៀនសូត្រពីការអនុវត្តកសិកម្មល្អ និងពិភាក្សាពីបញ្ហាដែលពួកគេកំពុងជួបប្រទះផងដែរ។ |
ការត្រួតពិនិត្យ និងវាយតម្លៃ | អន្តរកម្ម | កសិករអ្នកផលិតបន្លែ, LWD, ECHO, REMICត្រួតពិនិត្យទៅលើការអនុវត្តន៍របស់កសិករស្របតាមស្តង់ដារបានកំណត់។ ទៅត្រួតពិនិត្យដល់កន្លែដាំបន្លែដោយផ្ទាល់។ |
3.3 គំនូសបំព្រួញ (ប្រសិនបើមាន)
3.4 ការសម្រេចចិត្តលើការជ្រើសរើសបច្ចេកទេស SLM
សូមបញ្ជាក់តើអ្នកណាជាអ្នកបានសម្រេចចិត្តក្នុងការជ្រើសរើសបច្ចេកទេសដើម្បីយកមកអនុវត្តន៍:
- អ្នកប្រើប្រាស់ដី ដោយមានការគាំទ្រពីអ្នកជំនាញឯកទេស SLM
ចូរពន្យល់:
ដាំមិនមែនដំណាំតែមួយមុខ ហើយអនុវត្តការដាំវិលជុំ ដូចនេះអាចបម្រើដល់តម្រូវការទីផ្សារ។
- ផ្តោតទៅលើតម្រូវការទីផ្សារ និងការពិភាក្សាគ្នាជាមួយអ្នកផលិត អ្នកទិញ
4. ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការគ្រប់គ្រងចំណេះដឹង
4.1 ការកសាងសមត្ថភាព/ បណ្តុះបណ្តាល
តើវគ្គបណ្តុះបណ្តាលបានផ្តល់ឱ្យអ្នកប្រើប្រាស់ដី/អ្នកពាក់ព័ន្ធផ្សេងៗទៀតដែរឬទេ?
បាទ/ចា៎
សូមបញ្ជាក់តើអ្នកណាត្រូវបានបណ្តុះបណ្តាល:
- អ្នកប្រើប្រាស់ដី
- អ្នកដឹកនាំនៅក្នុងសហគមន៍
ទម្រង់នៃការបណ្តុះបណ្តាល:
- អនុវត្តន៍ជាមួយការងារ
- ពីកសិករទីកសិករ
- ទីតាំងបង្ហាញ
- ការប្រជុំជាសាធារណៈ
- វគ្គបណ្តុះបណ្តាល
ទម្រង់នៃការបណ្តុះបណ្តាល:
- គូសផែនទី
ប្រធានបទបណ្តុះបណ្តាល:
ការគ្រប់គ្រងដី ការគ្រប់គ្រងពូជ ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី ការប្រើប្រាស់ថ្នាំពុលកសិកម្ម។
4.2 សេវាផ្តល់ប្រឹក្សាយោបល់
តើអ្នកប្រើប្រាស់ដីបានទទួលនូវសេវាផ្តល់ប្រឹក្សាដែរ ឬទេ?
បាទ/ចា៎
សូមបញ្ជាក់ប្រសិនបើសេវាកម្មប្រឹក្សាយោបល់ត្រូវបានផ្តល់ឱ្យ:
- នៅលើដីរបស់អ្នកប្រើប្រាស់ដី
- នៅមជ្ឈមណ្ឌលជាអចិន្ត្រៃ
4.3 ការពង្រឹងសមត្ថភាពស្ថាប័ន (ការអភិរឌ្ឍន៍អង្គភាព)
តើស្ថាប័នទាំងអស់ត្រូវបានបង្កើតឡើង ឬពង្រឹងសមត្ថភាពតាមរយៈវិធីសាស្ត្រផ្សព្វផ្សាយដែរ ឬទេ?
- បាទ/ច៎ា បានខ្លាំង
សូមបញ្ជាក់ថាតើស្ថាប័នត្រូវបានពង្រឹង ឬបង្កើតឡើងនៅត្រឹមកម្រិតណា(ច្រើន)?
- ថ្នាក់មូលដ្ឋាន
ចូពណ៌នាពីស្ថាប័ន តួនាទី និងទំនួលខុសត្រូវ សមាជិក ។ល។:
វាមានតែក្រុមមួយតែប៉ុណ្ណោះនៅក្នុងសហគមន៍កសិកម្មនៅក្នុង
ថ្នាក់ឃុំនោះ។
សូមបញ្ជាក់ប្រភេទនៃការគាំទ្រ:
- ហិរញ្ញវត្ថុ
- ការកសាងសមត្ថភាព/ បណ្តុះបណ្តាល
- សម្ភារៈ
4.4 ការត្រួតពិនិត្យ និងវាយតម្លៃ
តើការត្រួតពិនិត្យ និងវាយតម្លៃគឺជាផ្នែកមួយនៃវិធីសាស្ត្រដែរឬទេ?
បាទ/ចា៎
មតិយោបល់:
ដោយមានការប្រជុំចូលរួមពីអ្នកប្រើប្រាស់ដី និងភាគីពាក់ព័ន្ធ
ប្រសិន បាទ/ច៎ា តើឯកសារនេះបានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃដែរឬទេ?
បាទ/ចា៎
4.5 ការស្រាវជ្រាវ
តើការស្រាវជ្រាវ គឺជាផ្នែកមួយនៃវិធីសាស្រ្តដែរឬទេ?
បាទ/ចា៎
បញ្ជាក់ប្រធានបទ:
- សេដ្ឋកិច្ច/ទីផ្សារ
- បរិស្ថានវិទ្យា
- បច្ចេកវិទ្យា
សូមផ្តល់ព័ត៌មានបន្ថែមទៀតឱ្យបានលម្អិត និងចង្អុលបង្ហាញនរណាដែលបានធ្វើការស្រាវជ្រាវ:
ការប្រជុំដោយមានការចូលរួមពីកសិករស និងភាគីពាក់ព័ន្ធដើម្បីពិភាក្សាលើតម្រូវការទីផ្សារ និងថាតើបច្ចេកទេសដែលកសិករអនុវត្តន៍មានផលជាវិជ្ជមានយ៉ាងដូចម្តេចទៅលើអ៊ីកូឡូស៊ី ឬមិនមានផលជាវិជ្ជមានទេ។
5. ថវិកា និងសម្ភារៈឧបត្ថម្ភពីខាងក្រៅ
5.1 ថវិកាប្រចាំឆ្នាំសម្រាប់ផ្សព្វផ្សាយ SLM
ប្រសិនបើចំនួនពិតប្រាកដនៃថវិកាប្រចាំឆ្នាំមិនត្រូវបានដឹងច្បាស់ សូមប្រាប់ពីចន្លោះនៃថវិកានោះ:
- 10,000-100,000
5.2 ការគាំទ្រផ្នែកហិរញ្ញវត្ថុ / សម្ភារៈដែលបានផ្តល់ទៅឱ្យអ្នកប្រើប្រាស់ដី
តើអ្នកប្រើប្រាស់ដីបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថ/សម្ភារៈសម្រាប់ការអនុវត្តន៍បច្ចេកទេសដែរឬទេ:
បាទ/ចា៎
ប្រសិនបាទ/ច៎ា សូមបញ្ជាក់ប្រភេទ(ច្រើន)នៃការគាំទ្រ លក្ខខណ្ឌ និងអ្នកផ្តល់ឱ្យ(ច្រើន):
ទទួលបានគ្រាប់ពូជ ការទទួលទិញបន្លែ
5.3 សូមបញ្ជាក់ពីធាតុចូលត្រូវបានផ្តល់បដិភាគ (រួមទាំងកម្លាំងពលកម្ម)
- សម្ភារៈ
សូមបញ្ជាក់ ធាតុចូលណាខ្លះដែលបានផ្តល់បដិភាគ | កម្រិតទំហំប៉ុណ្ណា | សូមបញ្ជាក់ពីការបដិភាគ |
---|---|---|
ម៉ាស៊ីន | ផ្តល់ហិរញ្ញវត្ថុទាំងស្រុង | None |
ឧបករណ៍ | ផ្តល់ហិរញ្ញវត្ថុមួយផ្នែក | មានគោយន្តមួយគ្រឿងសម្រាប់ជួយសម្រួលដល់កសិករ។ |
ផ្តល់ហិរញ្ញវត្ថុមួយផ្នែក | ||
- កសិកម្ម
សូមបញ្ជាក់ ធាតុចូលណាខ្លះដែលបានផ្តល់បដិភាគ | កម្រិតទំហំប៉ុណ្ណា | សូមបញ្ជាក់ពីការបដិភាគ |
---|---|---|
គ្រាប់ពូជ | លក់ក្នងតម្លៃទាបជាងទីផ្សារ។ | |
ជី | ផ្តល់ហិរញ្ញវត្ថុមួយផ្នែក | លក់ក្នងតម្លៃទាបជាងទីផ្សារ។ |
ប្រសិនបើកម្លាំងពលកម្មធ្វើដោយអ្នកប្រើប្រាស់ដី តើវាជាធាតុចូលដ៏សំខាន់មួយដែរ ឬទេ:
- ដោយស្ម័គ្រចិត្ត
5.4 ឥណទាន
តើឥណទានដែលបានផ្តល់នៅក្រោមវិធីសាស្ត្រផ្សព្វផ្សាយសម្រាប់សកម្មភាព SLM នេះយ៉ាងដូចម្តេច?
បាទ/ចា៎
សូមបញ្ជាក់អ្នកផ្តល់ឥណទាន:
មីក្រូហិរញ្ញវត្ថុផ្តល់ឥនទានទៅដល់សហគមន៍កសិកម្មដើម្បីដំណើរការងារផ្សេងៗរបស់ខ្លួន បន្ទាប់មកសហគមន៍កសិកម្មក៏ប្រើឥនទានពីមីក្រូហិរញ្ញវត្ថុដើម្បីបន្តផ្តល់ដល់កសិករ។ ក្នុងនាមជាកសិគមន៍កសិកម្ម គឺមានឱកាសខ្ពស់ក្នុងការទទួលបានឥនទានពីមីក្រូហិរញ្ញវត្ថុ។
សូមបញ្ជាក់អ្នកទទួលឥណទាន:
បន្ទាប់ពីសហគមន៍កសិកម្មទទួលបានឥនទានហើយ រួចក៏ប្រើប្រាស់ឥនទាននោះផ្តល់ដល់អ្នកប្រើប្រាស់ដីដែលជាមាជិករបស់ខ្លួន។
5.5 ការលើកទឹកចិត្ត ឬវិធីសាស្ត្រដ៏ទៃទៀត
តើមានការលើកទឹកចិត្តផ្សេងទៀត ឬឧបករណ៍ប្រើប្រាស់ដើម្បីលើកកម្ពស់ការអនុវត្តន៍បច្ចេកទេស SLM?
បាទ/ចា៎
បើបាទ/ចា៎ សូមបញ្ជាក់:
ដាំបន្លែសុវត្ថិភាព បន្លែសរីរាង្គ
6. ការវិភាគរកផលប៉ះពាល់ និងសេចក្តីសន្និដ្ឋាន
6.1 ផលប៉ះពាល់នៃវិធីសាស្ត្រផ្សព្វផ្សាយ
តើវិធីសាស្ត្រផ្សព្វផ្សាយបានផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ដី ធ្វើឱ្យប្រសើរឡើងនូវការចួលរួមអ្នកពាក់ព័ន្ធ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
ផ្តល់សិទ្ធិចូលរួម ជម្រុញឱ្យមានភាពក្លាហាន។
តើវិធីសាស្រ្តផ្សព្វផ្សាយនេះអនុញ្ញាតឱ្យធ្វើការសម្រេចចិត្ដដោយផ្អែកលើភស្តុតាងជាមូលដ្ឋានដែរ ឬទេ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
រាល់ការសម្រេចចិត្តនានាឧទហារណ៍៖ តម្លៃបន្លែ បរិមាណដាំដុះ គុណភាព និងវិធីសាស្ត្រដាំដុះត្រូវតែធ្វើការពិភាក្សាជាមួយអ្នកប្រើប្រាស់ដី។ បន្ទាប់ពីបានចូលជាសមាជិកក្រុមបន្លៃសុវត្ថិភាព បន្លែអាចលក់បានតម្លៃខ្ពស់ និងកាត់បន្ថយការប្រើប្រាស់ជីគីមី។
តើវិធីសាស្ត្រផ្សព្វផ្សាយជួយអ្នកប្រើប្រាស់ដីដើម្បីអនុវត្តន៍ និងថែទាំបច្ចេកទេស SLM?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
បណ្តុះបណ្តាល និងជម្រុញកសិករឱ្យកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលសត្វល្អិត ប្រើប្រាស់ស្របតាមស្តង់ដារកំណត់ដើម្បីទទួលបានបន្លែសុវត្ថិភាព និងកាត់បន្ថយការធ្លាក់ចុះនូវគុណភាពដី។
តើវិធីសាស្រ្តផ្សព្វផ្សាយនេះប្រមូលផ្តុំ / ធ្វើឱ្យប្រសើរឡើងនូវការទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ការអនុវត្ត SLM?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
មានការចូលរួមពីមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន។
តើវិធីសាស្ត្រផ្សព្វផ្សាយនេះធ្វើឱ្យចំណេះដឹងប្រសើឡើង និងសមត្ថភាពរបស់អ្នកប្រើប្រាស់ដីក្នុងការអនុវត្តន៏ SLM?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
ទទួលបានការបណ្តុះបណ្តាលពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្មទៅតាមបទដ្ឋានបច្ចេកទេស។
តើវីធីសាស្ត្រផ្សព្វផ្សាយនេះពង្រឹងចំណេះដឹង និងកសាងសមត្ថភាពរបស់អ្នកពាក់ព័ន្ធឬទេ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
ផ្តល់ការបណ្តុះបណ្តាល និងចែកចាយព័ត៌មានដល់ភាគីពាក់ព័ន្ធ។
តើវីធីសាស្ត្រនេះបានជួយកសាង/ពង្រឹងស្ថាប័ន កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធដែរ ឬទេ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
មានខ្សែចង្វាក់ផលិតកម្ម និងមានការសហការណ៍គ្នាទៅវិញទៅមករវាងអ្នកផលិត អ្នកទិញ អ្នកបណ្តុះបណ្តាល។ល។
តើវីធីសាស្ត្រផ្សព្វផ្សាយនេះបានកាត់បន្ថយជំលោះឬទេ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
ក្រុមផលិតបន្លែសុវត្ថិភាពដាំដុះបន្លែក្នុងគោលបំណងទទួលបានតម្លៃខ្ពស់ដោយអនុវត្តន៍ទៅតាមស្តង់ដារ និងគោលការណ៍ណែនាំពីការដាំដុះ។ បន្លែត្រូវបានចាត់ជា៣ចំណាត់ថ្នាក់ គឺបន្លែលេខ ១ លេខ២ និងលេខ៣។ បន្ទាប់ពីប្រមូលផល អ្នកទិញនឹងធ្វើការតេស្តទៅលើបន្លែថាតើបន្លែនោះក្នុងចំណាត់លេខ១ ឬយ៉ាងណា។ប្រសិនបើតេសត្តឃើញថាបន្លែមួយចំនួនស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និងលេខ ៣ដូចនេះក្រុមហ៊ុនមិនទទួលទិញឡើយ។ នៅក្នុងករណីនេះ AC បានព្យាយាមសហការណ៍ជាមួយឈ្មួញនៅក្នុងតំបន់ ឬទាក់ទងផ្សារនៅក្នុងតំបន់ដើម្បីជួយទិញបន្លែដែលមិនត្រូវបានទិញដោយក្រុមហ៊ុន។ បញ្ហានេះជួនកាលក៏ធ្វើឱ្យអ្នកប្រើប្រាស់ដីមិនមានការសប្បាយចិត្តផងដែរដោយសារក្រុមហ៊ុនមិនបានទិញបន្លែទាំងអស់ដែលគាត់បានប្រមូលផល។
តើវិធីសាស្ត្រផ្សព្វផ្សាយនេះផ្តល់សិទ្ធិអំណាចដល់សង្គមនិងសេដ្ឋកិច្ចដែលក្រុមមិនទទួលបានផលប្រយោជន៍?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
តើវិធីសាស្ត្រផ្សព្វផ្សាយ បានធ្វើឱ្យប្រសើរឡើងសមភាពយេនឌ័រ និងផ្តល់សិទិ្ធអំណាចដល់ស្ត្រី និងក្មេងស្រី?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
មានការចូលរួមពីស្ត្រីច្រើននៅក្នុងសហគន៍មានអ្នកដឹងនាំ និងបុគ្គលិកភាគច្រើនជាស្ត្រី។
តើវិធីសាស្ត្រផ្សព្វផ្សាយបានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ដីដែលជាយុវជន/ក្មេងជំនាន់ក្រោយឱ្យចូលរួមក្នុង SLM ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
តើវិធីសាស្ត្រផ្សព្វផ្សាយនាំឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង/ធ្វើឱ្យប្រសើរឡើងនូវអាហាររូបត្ថម្ភ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
បន្លែមានសុវត្ថិភាពធានារដល់សុខភាពអ្នកផលិត និងអ្នកប្រើប្រាស់។
តើវិធីសាស្ត្រផ្សព្វផ្សាយធ្វើឱ្យប្រើសើរឡើងនូវការស្វែងរកទីផ្សារ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
តាមរយៈការដាំដុះបន្លែសុវត្ថិភាព កសិករអាចលក់បានតម្លែខ្ពស់ជាងប្រសិនប្រៀបធៀបជាមួយការដាំដុះធម្មតាដោយប្រើប្រាស់ជីគីមី និងប្រើថ្នាំពុលកសិកម្មកម្រិតខ្ពស់ខ្លាំង។
តើវិធីសាស្ត្របានធ្វើឱ្យប្រសើរឡើងនូវការកសាងសមត្ថភាពរបស់អ្នកប្រើប្រាស់ដីដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ/អាកាសធាតុក្តៅហែង និងកាត់បន្ថាយគ្រោះមហន្តរាយទាក់ទឹងនឹងអាកាសធាតុ?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
ការដាំដំណាំចម្រុះ ការដាំដំណាំវិលជុំ។
តើវិធីសាស្ត្រផ្សព្វផ្សាយនេះនាំឱ្យមានការងារ ឱកាសរកប្រាក់ចំណូល?
- ទេ
- បាទ/ច៎ា បន្តិចបន្តួច
- បាទ/ច៎ា ជាមធ្យម
- បាទ/ច៎ា បានខ្លាំង
កាត់បន្ថយចំណាកស្រុក ទទួលបានប្រាក់ចំណូល។
6.2 ការលើកទឹកចិត្តចម្បងៗរបស់អ្នកប្រើប្រាស់ដីសម្រាប់ការអនុវត្តបច្ចេកទេស SLM
- បង្កើនផលិតកម្ម
- បង្កើនប្រាក់ចំណេញ (សមត្ថភាព) បង្កើនអត្រាចំណេញ
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
- ច្បាប់ និងបទបញ្ជា (ផាកពិន័យ)/ការប្រតិបត្តិ
- ការផ្សារភ្ជាប់ទៅនឹងចលនា/គម្រោង/ក្រុម/បណ្តាញ
- ពង្រឹងស្មារតីផ្នែកបរិស្ថាន
- លើកកម្ពស់ចំណេះដឹង និងជំនាញ SLM
6.3 សកម្មភាពផ្សព្វផ្សាយដែលប្រកបដោយចីរភាព
តើអ្នកប្រើប្រាស់ដីអាចធ្វើឱ្យមានចីរភាពនូវអ្វីដែលត្រូវបានអនុវត្តន៍តាមរយៈវិធីសាស្ត្រផ្សព្វផ្សាយដែរឬទេ(ដោយពុំមានការគាំទ្រពីអ្នកខាងក្រៅ)?
- បាទ/ចា៎
ប្រសិនបាទ/ច៎ា សូមរៀបរាប់ថាធ្វើយ៉ាងម៉េច:
ការដាំបន្លែសុវត្ថិភាពអាចមានទីផ្សារខ្ពស់ជាងបន្លែដែលមានប្រើគីមី និងថ្នាំពុលកសិកម្មមិិនត្រឹមត្រូវ។
6.4 ភាពខ្លាំង/ គុណសម្បត្តិនៃវិធីសាស្ត្រផ្សព្វផ្សាយ
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់អ្នកប្រើប្រាស់ដី |
---|
ទទួលបានបន្លែសុវត្ថិភាពដែលមានទីផ្សារ។ |
ទទួលបានចំណេះដឹងពីការគ្រប់គ្រងដីប្រកបដោយចីរភាព ទទួលបានការ បណ្តុះបណ្តាល។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ទទួលបានបន្លែសុវត្ថិភាពដែលមានទីផ្សារល្អនិងតម្លៃខ្ពស់។ |
ទទួលបានចំណេះដឹងលើការគ្រប់គ្រងដីប្រកបដោយចីរភាពតាមរយៈការបណ្តុះបណ្តាល។ ការបណ្តុះបណ្តាល គឺណែនាំគាត់មិនឱ្យប្រើប្រាស់ជីគីមី និងត្រឡប់មកប្រើជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គដែលទិញពីក្រុមហ៊ុនជីមានលិខិតអនុញ្ញាតពីក្រួសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។លើសពីនេះទៅទៀត ក៏លើកទឹកចិត្តកសិករឱ្យបន្តការចិញ្ចឹមសត្វគោដើម្បីយកលាមកជាជីធម្មជាតិ និងជម្រុញពួកគាត់ឱ្យបង្កើតជីសរីរាង្គដោយខ្លួនឯងដូចជា៖ជីកំប៉ុស្ត ឬជីស្រស់ដើម្បីកាត់បន្ថយការចំណាយថ្លៃចំណាយលើការទិញជីពីក្រុមហ៊ុន និងជម្រុញពួកគាត់ឱ្យប្រើប្រាស់ថ្នាំពុលធម្មជាតិ ដាំដុះដំណាំឆ្លាស់ ដំណាំវិលជុំ។ល។ |
មានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម ទាំងថ្នាក់ស្រុក ថ្នាក់ខេត្ត និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។ |
6.5 ភាពខ្សោយ/ គុណវិបត្តិនៃវិធីសាស្ត្រ និងរកដំណោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ទីផ្សារនៅមានកម្រិតបន្លែដែលដាំបានសហគមន៍មិនអាចទទួលទិញទាំង អស់បាននោះទេ។ |
ច្នៃប្រឌិតខ្លួនឯង ទាក់ទងគ្រប់បណ្តាញ ស្វែងរកឈ្មួញកណ្តាលក្នុងការទិញបន្លែ។ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យក្នុងទស្សនៈរបស់បុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
សហគមន៍ទទួលទិញតែបន្លែលេខ១ ចំណែកឯបន្លែលេខ២ និងលេខ ៣មិនទទួលទិញ។ | ស្វែងរកឈ្មួញកណ្តាល បណ្តាញទៅតាមទីផ្សារនៅក្នុងតំបន់។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
២ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៣ នាក់
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [ប្រទេសកម្ពុជា]
ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។
- អ្នកចងក្រង៖ Be Gechkim
ម៉ូឌុល
គ្មានម៉ូឌុល