technologies ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ [Cambodia] ការប្រើក្រដាសកាសែតចាស់ៗរុំស្រោបផ្លែម្រះ គឺក្នុងគោលបំណងការពារផ្លែតាមបែបរូបសាស្ត្រទប់ទល់នឹង សត្វល្អិត កំដៅថ្ងៃ និងជៀសវាងការប៉ះផ្ទាល់នឹងថ្នាំពុលនៅពេលមានតម្រូវការបាញ់ថ្នាំ។ ការដាំនេះកសិករបានប្រើ ជីលាមកគោក្របី ជីក្បាលត្រី ដោយរួមផ្សំនឹងជីអ៊ុយរ៉េ (46-0-0) ដើម្បីបង្កើនគុណភាពដី។ អ្នកចងក្រង៖ vann vun 25 មេសា 2017, 6:52
technologies ការដាំដំណាំចម្រុះដោយអនុវត្តបច្ចេកទេសដំណាំវិលជុំ [Cambodia] ដំណាំចម្រុះ ឬពិពិធកម្មដំណាំ គឺជាការដាំដុះប្រភេទដំណាំពីរ ឬច្រើនប្រភេទខុសៗគ្នានៅលើផ្ទៃដីជាក់លាក់មួយនៅក្នុងវគ្គដំណាលគ្នា ឬមុនក្រោយគ្នាតែបន្តិចបន្តួចតែប៉ុណ្ណោះក្នុងទម្រង់វិលជុំ ឬដំណាំឆ្លាស់។ ក្នុងករណីសិក្សានេះ ដំណាំបន្លែចម្រុះដែលអ្នកប្រើប្រាស់ដីកំពុងដាំមានចំនួន ១១ មុខ ដំណាំខុសៗគ្នា។ អ្នកចងក្រង៖ Navin Chea 22 សីហា 2017, 10:52
technologies ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [Cambodia] ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។ អ្នកចងក្រង៖ Be Gechkim 1 កញ្ញា 2017, 9:11
technologies កសិរុក្ខកម្ម ៖ ការដាំដំណាំបន្លែក្នុងចំការក្រូចពោធិ៍សាត់ [Cambodia] ការដាំម្ទេស (ឬដំណាំរយៈពេលខ្លីផ្សេងៗទៀត) តាមចន្លោះដើមក្រូចពោធិ៍សាត់ទើបដាំថ្មី ជាប្រព័ន្ធកសិរុក្ខកម្ម ដើម្បីបង្កើនចំណូល ប្រើប្រាស់អស់លទ្ធភាពដី ចំណេញពេលវេលាថែទាំ ស្រោចស្រព និងបង្កើនជីជាតិដីដោយប្រើប្រាស់កាកសំណល់ពីដំណាំជាមួយលាមកគោជួយកាត់បន្ថយការប្រើប្រាស់ជីគីមី។ អ្នកចងក្រង៖ Be Gechkim 8 កញ្ញា 2017, 5:58
technologies ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ [Cambodia] សូឡាបូមទឹកជាបច្ចេកទេសមួយដែលប្រើប្រាស់បន្ទះសូឡាសម្រាប់ទាញយកប្រភពថាមពលពីព្រះអាទិត្យ ហើយបំលែងជាថាមពលអគ្គិសនីដើម្បីដំណើរការម៉ូទ័រសម្រាប់បូមទឹកពីប្រភពនានារួមទាំងប្រភពទឹកក្រោមដីផងដែរ។ សូឡាបូមទឹកអាចកាត់បន្ថយការចំណាយ និងមិនមានបញ្ចេញឧស្ម័ន (CO2) ដែលជាជម្រើសល្អនៃការបង្កើនភាពធន់ទ្រាំ និងរួមចំណែកការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ អ្នកចងក្រង៖ Sok Pheak 12 តុលា 2017, 9:12
technologies ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី [Cambodia] ការដាំដំណាំបន្ថែមបំពេញចន្លោះដីដោយដាំត្រប់វែងនៅចន្លោះដើមស្វាយប្រើចំបើងគ្របលើគល់ដំណាំ និង ពង្រាយពេញលើដីដើម្បីរក្សាសំណើម ការពាររំហួតដោយកម្តៅថ្ងៃ។ ពេលចំបើងរលួយក្លាយជាជី និងធ្វើឱ្យដីធូរ។ កសិករអាចប្រមូលផលបានពីការដាំដំណាំអាយុកាលខ្លី ក្នុងរយៈពេលពី៣ ឆ្នាំដំបូងមុនពេលដើមស្វាយផ្តល់ផលពេញលេញ។ អ្នកចងក្រង៖ Navin Chea 17 ឧសភា 2017, 4:16
technologies Production and use of rice husk biochar in … [Cambodia] Rice husks as well as empty seeds are pyrolised and used as a soil amendment in the rice seed beds and the vegetable gardens. អ្នកចងក្រង៖ Stefan Graf 27 តុលា 2014, 0:32
technologies ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក [Cambodia] ការដាំបន្លែជាលក្ខណៈវិលជុំ នៅតាមចន្លោះជួរស្វាយ គឺជាទម្រង់មួយនៃកសិរុក្ខកម្ម។ ការអនុវត្តនេះ គឺដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលសម្រាប់គ្រួសារ ក្នុងអំឡុងពេលដែលស្វាយនៅតូចមិនទាន់ផ្តល់ផល។ គោលបំណងផ្សេងទៀតនៃបច្ចេកទេស គឺការបង្កើតគម្របដីជាអចិន្ត្រៃយ៍មិនឱ្យស្មៅចង្រៃលូតលាស់ បន្ថយការបាត់បង់សំណើមដី និងទប់ស្កាត់ការហូរច្រោះ ហើយគោលបំណងចុងក្រោយ គឺការរួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកដែលជួយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ អ្នកចងក្រង៖ Be Gechkim 14 ឧសភា 2017, 13:34
technologies កសិរុក្ខកម្ម - ការដាំម្នាស់នៅចន្លោះដំណាំស្វាយ និងក្រូចពោធិ៍សាត់ [Cambodia] បច្ចេកទេសកសិរុក្ខកម្មដែលមានដាំដំណាំម្នាស់ជាមួយស្វាយ និងក្រូចពោធិ៍សាត់ដើម្បីរក្សាគុណភាពដី បង្កើនសេដ្ឋកិច្ច និងផ្តល់ផលិតផលច្រើនមុខដើម្បីបំរើតម្រូវការទីផ្សារ។ អ្នកចងក្រង៖ Be Gechkim 22 មិថុនា 2017, 5:26
technologies ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី [Cambodia] ការជីកស្រះក្នុងចំការដើម្បីស្តុកទឹកសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត គឺជាការធានានូវកង្វះខាតទឹក ពេលចាប់ផ្តើមដាំដុះ នៅមុនរដូវភ្លៀងធ្លាក់ និងក្រោយពេលរដូវភ្លៀង។ ការធ្វើបែបនេះគឺក្នុងគោលបំណងបង្កើនរដូវដាំដុះ។ ស្រះទឹកដែលចុះសិក្សានេះអាចស្តុកទុកទឹកបាន ២៤១២ ម៉ែត្រត្រីគុណ អាចស្រោចស្រពដីទំហំ ១.៦ ហិកតាឡើងទៅ ហើយកសិករអាចដាំដំណាំបានជាច្រើនសារក្នុងមួយឆ្នាំៗ ដោយសារតែវាអាចទប់ទល់ទៅនឹងបញ្ហាកង្វះខាតទឹកបណ្តាលមកពីភាពរាំងស្ងួត។ អ្នកចងក្រង៖ Nary Lay 24 មិថុនា 2017, 13:34