ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ការដាំសណ្ដែកបាយជាមួយដំណាំចេកនៅតំបន់ខ្ពង់រាប [ប្រទេសកម្ពុជា]

ការដាំសណ្ដែកបាយ

technologies_1890 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

សុភា ម៉ុន

(+៨៥៥) ៩៧ ៩៣០ ៩០ ៤០

មិនមានអ៊ីម៉ែល

កសិករ

ភូមិអណ្ដូងប្រេង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្មស្រុកគូលែន:
មន្ត្រីការិយាល័យកសិកម្មស្រុកជាំក្សាន្ត:

ឆ្លាត ប្រាជ្ញ

(+៨៥៥) ៩៧ ៤៨ ២៥ ៨០៦

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្មស្រុកជាំក្សាន្ត

ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្មស្រុករវៀង:

គុយជន ចេង

(+៨៥៥) ១១ ៥៥ ១១ ៥០

មិនមាន

ការិយាល័យកសិកម្មស្រុករវៀង

ភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង​ ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

05/05/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការ​​ដាំ​​សណ្ដែក​​បាយ​​នៅ​​ចន្លោះ​​ចេក​​ជា​​ការ​​ដាំ​​ដើម្បី​​បន្ថែម​​ជី​​ជាតិ​​ដល់​​ដី និង​​ទទួល​​​បាន​​ប្រាក់​​ចំណូល​​បន្ថែម​​កំឡុង​​ពេល​​ចេក​​មិន​​ទាន់​​ផ្ដល់​​ផល។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ដំណាំសណ្តែកបាយ​ជា​ដំណាំ​មាន​កំពក​ឫស​ដែល​បង្កើត​ឡើង​ដោយ​បាក់តេរី​ពួក​រីហ្សូប្សូម​ដែល​មាន​សមត្ថភាព​ផ្ទុក និង​ស្រូប​យក​អាសូត​ពី​បរិយាកាស​ដែល​ល្អ​សម្រាប់​ដំណាំ​នៅ​ជិត និង​បន្ទាប់​ពី​ប្រមូល​ផល​រួច​ត្រូវ​បាន​ភ្ជួរ​កប់​ដើម្បី​ជា​ជំនួយ​ដល់​សារធាតុ​ចិញ្ចឹម​ដល់​ដី (CARDI, 2011)។ កាក​សំណល់​របស់​សណ្តែក​បាយ​ដូចជា​ ដើម ស្លឹក សំបក ជាដើម គឺ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ប្រព័ន្ធ​បង្កើន​គុណភាព​ដី ឬ​កែ​លម្អ​ជី​ជាតិ​ដី​តាម​រយៈ​ការ​បង្កើន​សារធាតុ​អាសូត​ដល់​ដី។ ដំណាំ​សណ្តែក​បាយ​ភាគ​ច្រើន​ដាំ​នៅ​ ខែមីនា ដោយ​បុក​ដាំ ជា​ជួរ និង​មាន​ចន្លោះ​គុម្ព (MAFF, 2005)។ រីឯ​ដំណាំ​ចេក​ជា​ដំណាំ​ដែល​ផ្តល់​សំណើម​ខ្ពស់​មាន​ប្រព័ន្ធ​ឫស​ដែល​ធ្វើ​ឱ្យ​ដី​ធូរ​មាន​ខ្យល់​ចេញ​ចូល និង​សម្បូរ​ជាតិ​មមោក។ ចំពោះ​​ការ​​ដាំ​​ចេក​​អាច​​ដាំ​​ដោយ​​ជីក​​រណ្តៅ ៣០សង់ទីម៉ែត្រ និង​​ទំហំ​​រណ្តៅ ០,៥ ម៉ែត្រ បួន​​ជ្រុង​​ហើយ​​ចន្លោះ​​ជួរ ២ម៉ែត្រ (Our Agricultural Market, 2017)។

លោក​ស្រី​ ម៉ុន​ សុភា រស់​នៅ​តំបន់​ខ្ពង់​រាប​ក្នុង​ភូមិ​អណ្ដូង​ប្រេង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ ប្រទេស​កម្ពុជា ត្រូវ​បាន​ជ្រើស​រើស​ក្នុង​ការ​សិក្សា​នេះ​ដោយ​គាត់​បាន​ជ្រើស​រើស​បច្ចេក​ទេស​ដាំ​សណ្តែក​បាយ​ជា​មួយ​ដំណាំ​ចេក​ដែល​ជា​បច្ចេក​ទេស​ការ​គ្រប់​គ្រង​ដី​មួយ​ដ៏​ល្អ។

គោល​បំណង​មួយ​ក្នុង​ចំណោម​គោល​បំណង​ជា​ច្រើន​នៃ​ការ​ដាំ​សណ្តែក​បាយ​នៅ​ចន្លោះ​ដើម​ចេក​ គឺ​ជួយ​បង្កើន​ជី​ជាតិ​ដល់​ដី​ធ្វើ​ឱ្យ​ដី​កាន់​តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ទុក​កាក​សំណល់​ដើម​សណ្តែក​នៅ​ចន្លោះ​ដើម​ចេក​ដែល​ជា​ដី​ទំនេរ​ដើម្បី​ឱ្យ​វា​រលួយ​ក្លាយ​ជា​ជី​សរីរាង្គ។ លើស​ពី​នេះ​ទៅ​ទៀត​សណ្តែក​បាយ​បាន​ដើរ​តួនាទី​ជា​ដំណាំ​គម្រប​ដី​ផង​ដែរ​ក្នុង​ការ​កាត់​បន្ថយ​ការ​ហូរ​ច្រោះ​ដី​ស្រទាប់​លើ​ដោយ​សារ​ទឹក និង​ការពារ​កុំ​ឱ្យ​ដុះ​ស្មៅ​ចង្រៃ​ប្រជែង​នឹង​ការ​ដុះ​លូតលាស់​របស់​ដំណាំ​ចេក។

ក្រៅ​ពី​បច្ចេកទេស​នេះ​ផ្តល់​អត្ថ​ប្រយោជន៍​ជួយ​ដល់​ដី វា​បាន​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​កសិករ​មុន​ពេល​ដែល​ចេក​មិន​ទាន់​ឱ្យ​ផល។ ដំណាំ​ចេក​ជា​ដំណាំ​អាយុ​កាល​វែង ដូចនេះ​ចន្លោះ​ពេល​ចេក​មិន​ទាន់​បាន​ផល​ដំណាំ​សណ្តែក​បាយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ជីវភាព​គ្រួសារ។ ដំណាំ​ចេក​អាច​ប្រមូល​ផល​ជា​លើក​ដំបូង​នៅ​ពេល​វា​មាន​អាយុ ១០ខែ និង​ប្រមូល​ផល​បាន​ពេញ​លេញ​នៅ​ពេល​វា​មាន​អាយុ ២ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាក់​ទិន្នផល​នៅ​ឆ្នាំទី​៦ ឬទី៧ ដែល​ចាប់​ផ្តើម​កាប់​ចោល។ ចំណែក​សណ្តែក​បាយ​ជា​ដំណាំ​អាយុ​កាល​ខ្លី​អាច​ប្រមូល​ផល និង​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​រយៈ​ពេល ៣ខែ ហើយ​អាច​ដាំ​បាន ២ដង​ក្នុង​មួយ​រដូវ។ ជា​ទូទៅ​នៅ​ពេល​ចេក​មាន​អាយុ​ប្រហែល ២ ឬ៣ឆ្នាំ គឺ​មិន​អាច​ដាំ​សណ្តែក​បាយ​បាន​ទេ​ ដោយ​សារ​វា​ម្លប់​មិន​អាច​ឱ្យ​ពន្លឺ​ព្រះអាទិត្យ​ចាំង​ចូល​ដល់​ដំណាំ​ក្រោម​បាន។

ការ​ដាំ​សណ្តែក​បាយ​គាត់​ប្រើ​ពូជ​ប្រមាណ ២២ គីឡូក្រាម នៅ​លើ​ដី​ទំហំ ៧០×២០០ ម៉ែត្រ​ហើយ​ដាំ​តាម​រយៈ​ការ​បុក​ដាំ​គ្រាប់​នៅ​ចន្លោះ​ដើម​ចេក​ដោយ​មិន​ធ្វើ​ការ​ព្រួស​គ្រាប់​នោះ​ទេ ដោយ​សារ​ការ​បុក​ដាំ​ជា​ជួរ​ជួយ​ឱ្យ​មាន​លំហរ​គ្រប់​គ្រាន់​សម្រាប់​ខ្យល់​អាច​ចេញ​ចូល​បាន​ល្អ និង​បាន​ទិន្នផល​ខ្ពស់។នៅ​ក្នុង​ករណី​សិក្សា​នេះ​កសិករ​ដាំ​សណ្តែក​បាយ និង​បន្ទាប់​ពី​ប្រមូល​ផល​វា គាត់​នឹង​ដាំ​សណ្តែក​សៀង​បន្ត​នៅ​ខែកក្កដា ហើយ​មួយ​រដូវ​អាច​ដាំ​ដំណាំ​ប្រភេទ​សណ្តែក​បាន ២ដង។ចេក​ត្រូវ​បាន​ដាំ​ដោយ​កាប់​រណ្តៅ​ជម្រៅ ០,៥ ម៉ែត្រ ទំហំ​រណ្តៅ ២០ ទៅ ៣០សង់ទីម៉ែត្រ បួន​ជ្រុង និង​មាន​ចន្លោះ​ជួរ ៥ម៉ែត្រ ចន្លោះ​ដើម ៤ម៉ែត្រ និង​គួរ​ដាំ​នៅ​ខែ​កុម្ភៈ ព្រោះ​មិន​ទាន់​មាន​ ភ្លៀង​ទើប​កូន​ដុះ​ល្អ​បើ​ដាំ​ខែ​ភ្លៀងចេក​ងាយ​កើត​ជំងឺ​ក្រា​ស៊ី​ហើយ​វា​លូតលាស់​មិន​សូវ​ល្អ​ដូច​ដាំ​នៅ​ខែ​ប្រាំង​ទេ។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិអណ្ដូងប្រេង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
  • តិចជាង 10ឆ្នាំមុន (ថ្មី)

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • ជាផ្នែកនៃប្រព័ន្ធប្រពៃណី (> 50 ឆ្នាំ)
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

ធ្វើតាមគ្នា

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ដំណាំរយៈពេលវែង (មិនមែនឈើ)
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :

សណ្ដែកបាយ/សណ្ដែកសៀង និងដំណាំចេក

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង
មតិយោបល់:

ពឹងលើទឹកភ្លៀងទាំងស្រុង

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 2
សូមបញ្ជាក់:

ក្នុងមួយឆ្នាំដាំបាន ២ដង គឺសណ្ដែកបាយ នឹងសណ្ដែកសៀង ដាំបន្តរហូតចេកទទួលផល

ដង់ស៊ីតេនៃសត្វចិញ្ចឹម (បើពាក់ព័ន្ធ):

មិនមានចិញ្ចឹមសត្វទេ

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

ផ្ទៃដីអនុវត្តបច្ចេកទេសនេះមានទំហំ ៧០ម៉ែត្រ× ២០០ម៉ែត្រ= ១៤,០០០ ម៉ែត្រការ៉េ ជាដីជួលគេក្នុងតម្លៃ ១លានរៀលក្នុងមួួយឆ្នាំ។

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
  • A3: ការរក្សាស្រទាប់ដីខាងលើ

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
មតិយោបល់:

ជាដីដែលមានជីជាតិល្អព្រោះដាំដំណាំនៅតែទទួលផលបានល្អ

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក​ ឃួន សុផល

កាលបរិច្ឆេទ:

05/05/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

កសិករ​​បាន​​ដាំ​​សណ្ដែក​​បាយ​​នៅ​​ចន្លោះ​​ដើម​​ចេក​​នៅ​លើ​​ផ្ទៃ​​ដី​​ទំហំ ៧០ម៉ែត្រ​ ×​ ២០០ម៉ែត្រ= ១៤,០០០ម៉ែត្រការ៉េ ដែល​​មាន​​មុំ​​ជម្រាល​​ប្រមាណ ៣០ ដឺក្រេ និង​​ដាំ​​បណ្ដោយ​​ជម្រាល មាន​​ចន្លោះ​​ជួរ​​ចេក ៥ម៉េត្រ និង​​ចន្លោះ​​ដើម ៤ម៉ែត្រ​​ហើយ​​មាន​​ចេក​​ប្រមាណ ៦០០ដើម។ នៅ​​ចន្លោះ​​ដើម​​ចេក​​មាន​​បុក​​ដាំ​​សណ្តែក​​បាយ​​ដែល​​មាន​​ជម្រៅ​​រន្​ធ​ប្រហែល ៣ ទៅ ៤សង់ទីម៉ែត្រ ក្នុង​​មួយ​​រន្ធ​​ដាក់ ២-៣គ្រាប់។ ក្នុង​​ទំហំ​​ផ្ទៃ​​ដី​​នេះ​​កសិករ​​ប្រើ​​ប្រាស់​​ពូជ​​សណ្តែក​​បាយ​​អស់ ២២ គីឡូក្រាម។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

៧០ x ២០០ = ១៤០០០ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000 រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ដើរដកកូនដំឡូង ក្សេត្រសាស្ត្រ ពេលចាប់ផ្តើមដាំសណ្តែកបាយ
2. ភ្ជួរដីហាល ក្សេត្រសាស្ត្រ ខែមករា
3. ទិញកូនចេក ការគ្រប់គ្រង ខែកុម្ភៈ
4. កាប់រណ្ដៅសម្រាប់ដាំចេក ក្សេត្រសាស្ត្រ ខែមីនា
5. ទិញគ្រាប់ពូជសណ្ដែក ក្សេត្រសាស្ត្រ ខែមីនា
6. ទិញចបកាប់ដី ការគ្រប់គ្រង ខែមីនា

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដីហាល នាក់/ថ្ងៃ 3,6 20000,0 72000,0 100,0
កម្លាំងពលកម្ម កាប់រណ្ដៅដាំចេក នាក់/ថ្ងៃ 1,5 20000,0 30000,0 100,0
សម្ភារៈ ខ្វែវ ខ្វែវ 5,0 25000,0 125000,0 100,0
សម្ភារៈ ចបកាប់ ចប 3,0 20000,0 60000,0 100,0
សម្ភារៈដាំដុះ កូនចេក ដើម 600,0 300,0 180000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 467000,0

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. រៀបចំដី និងដាំសណ្តែកបាយ ក្សេត្រសាស្ត្រ ខែមីនា
2. បាញ់ថ្នាំស្មៅ ក្សេត្រសាស្ត្រ សណ្ដែកអាយុ២០ថ្ងៃ
3. ធ្វើស្មៅ ក្សេត្រសាស្ត្រ រៀងរាល់ខែ
4. បាញ់ថ្នាំជំនួយ ក្សេត្រសាស្ត្រ ពេលប្រមូលផលលើកទី១ហើយ

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម រៀបចំដី និងដាំសណ្តែកបាយ នាក់/ថ្ងៃ 2,0 20000,0 40000,0 100,0
កម្លាំងពលកម្ម បាញ់ថ្នាំស្មៅ និងធ្វើស្មៅ នាក់/ថ្ងៃ 10,0 20000,0 200000,0 100,0
កម្លាំងពលកម្ម បាញ់ថ្នាំជំនួយ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
កម្លាំងពលកម្ម ប្រមូលផល នាក់/ថ្ងៃ 12,0 20000,0 240000,0 100,0
សម្ភារៈដាំដុះ សណ្តែកបាយ គីឡូក្រាម 24,0 12000,0 288000,0 100,0
ជី និងសារធាតុពុល ថ្នាំសម្លាប់ស្មៅ លីត្រ 2,0 12000,0 24000,0 100,0
ជី និងសារធាតុពុល ជីបំប៉ន លីត្រ 2,0 11000,0 22000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 834000,0

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ទិញពូជ និងជួលកម្លាំងពលកម្មក្នុងការកាប់រណ្ដៅដាំ

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1429,30

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១៤២៩.៣ មម និងឆ្នាំ ២០១៤ មានចំនួន ១៦៤៧.៣ មម

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

មានពីររដូវ គឺរដូវប្រាំង និងរដូវវស្សា

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • សណ្ឋានដីប៉ោង

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

pH= ៦,២

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

កម្រិតមធ្យម

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
  • កម្រិតមធ្យម

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មិនល្អ
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករអាយុ ៣១ឆ្នាំ

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតតូច
មតិយោបល់:

ទំហំដី ៧០ម៉ែត្រ×២០០ម៉ែត្រ

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
  • ជួលគេ
កម្មសិទ្ធិប្រើប្រាស់ដី:
  • កិច្ចសន្យាជួល
  • ពឹងលើទឹកភ្លៀងទាំងស្រុង

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

​ប្រមូល​ផលដំណាំ​បន្ត​គ្នា ដោយ​មាន​ដាំ​ដំណាំ​រយៈ​ពេល​វែង និង​ខ្លីជាមួយគ្នា។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

​ប្រើ​ប្រាស់​ជី​គីមីតិចតួចបំផុត និង​ផ្លាស់​ប្តូរ​ដំណាំ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មិន​សូវ​ជួប​សត្វ​ល្អិត​បំផ្លាញ​ទេ។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ភាពសម្បូរបែបនៃផលិតផលកើនឡើងដោយសារមានដាំទាំងចេក និងសណ្តែកបាយជាមួយគ្នា។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

សណ្តែក​បាយ និង​​សណ្តែក​​សៀង​​ជួយ​​ឱ្យ​​ដី​​សម្បូរ​​ជី​ជាតិ និង​កាត់​បន្ថយ​ជី​គីមី។ ជាង​នេះ​ទៅ​ទៀត​ដំណាំ​សណ្តែក​ក៏​គ្រប​ដី​ដែល​ជួយ​ការពារ​ពី​ការ​ធ្វើ​ស្មៅ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករ​​ចំណាយ​លុយ​ច្រើន​ជាង​មុន​ទៅ​លើ​ការ​ជួល​កម្លាំង​ពលកម្ម។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កាល​ពី​មុន​កសិករ​ដាំ​ដំឡូង​មី​បាន​តែ​ម្តង​ទេ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែឥឡូវ​កសិករ​ដាំ​ចេក​ និង​ក្រោម​ចេក​អាច​ដាំ​សណ្តែក​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ចេក​ផ្តល់​ផល​។

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទទួល​បាន​ចំណូល​ពី​ការ​ដាំ​សណ្តែក​បាយ ឬ​សណ្តែក​សៀង និង​ដាំ​ចេក​ផងដែរ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ប្រសើរ​ឡើង​ជាង​មុន​ព្រោះ​អាច​ដាំ​ដំណាំ​បាន​ច្រើន​ជាង​មួយ​ប្រភេទ មាន​ចេក សណ្តែក​បាយ ​ឬ​សណ្តែក​សៀង។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កសិកររៀនពីវិធីសាស្ត្រនេះដោយការ​ដាំ​ដំណាំ​សណ្តែក​បាយ ឬ​សណ្តែក​សៀង​នៅ​ចន្លោះ​ដើម​ចេក​បានជួយ​កាត់​បន្ថយ​ការ​ហូរ​ច្រោះ​ដី​នៅ​ពេល​ភ្លៀង​ខ្លាំង និង​​ជួយ​បង្កើន​ជី​ជាតិ​ដី។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការ​ដាំ​ចេក​ជា​មួយ​ដំ​ណាំ​សណ្តែក​បាយ ឬ​សណ្តែក​សៀង​​ជួយ​រក្សា​សំណើម​ដីដោយសារមានដំណាំគម្រប (កាត់បន្ថយរំហួត)។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គម្របដីកើនឡើងដោយសារការ​ដាំ​ដំណាំ​សណ្តែក​បាយ ឬ​សណ្តែក​សៀង​នៅ​ចន្លោះ​ដើម​ចេក។

ការបាត់បង់ដី

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារមានដំណាំជាប្រចាំ។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សម្បូរ​សារ​ធាតុ​នីដ្រូ​សែន​នៅ​ក្នុង​ដី​ដោយ​មានដាំ​ពពួក​ដំណាំ​សណ្តែកដែលមានបាក់តេរីចាប់យកអាសូតនៅនឹងឫសរបស់វា។

ជីវចម្រុះ៖ ដំណាំ, សត្វ

ដំណាំគម្រប

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សណ្តែក​​បាយ ឬ​​សណ្តែក​​សៀង​​នៅ​ចន្លោះ​ដំណាំ​ចេក​ធ្វើ​ឱ្យ​កើន​ឡើង​នូវ​ដំណាំ​គម្រប។ ដំណាំ​សណ្តែក​បាយ ឬ​សណ្តែក​សៀង​ជួយ​​ការ​ពារ​​ការ​​ហូរ​ច្រោះ និង​​ជួយ​​រក្សា​​សំណើម។

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កើនឡើងនូវ​សត្វ​ខ្មុល និង​ជន្លេន។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:

មិនមានផលប៉ះពាល់ដល់បរិវេណខាងក្រៅនៃបច្ចេកទេសទេ

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មិនស្គាល់
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មិនស្គាល់

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 10-50%
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ប្រើ​ប្រាស់​ដី​ឱ្យ​អស់​លទ្ធភាព​ដោយ​ផ្ទៃ​ដី​ទំហំ​ដដែល​តែ​ដាំ​បាន​ដល់​ទៅ​ពីរ​មុខ។
ទទួល​បាន​ចំណូល​បន្ថែម​ពី​ដំណាំ​អាយុ​កាល​ខ្លី មុន​ពេល​ដំណាំ​អាយុ​កាល​វែង​ទទួល​ផល។
ការ​ពារ​កុំ​ឱ្យ​ដុះ​ស្មៅ​ច្រើន​ពី​ព្រោះ​នៅ​ពេល​គ្មាន​ដំណាំ​លើ​ដី​ច្រើន ធ្វើ​ឱ្យ​ស្មៅ​មាន​ឱកាស​ក្នុង​ការ​ដុះ​លូត​លាស់។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ដំណាំ​សណ្តែក​បាយ​ជា​ដំណាំ​អាយុ​កាល​ខ្លី ហើយ​ក៏​ជា​ដំណាំ​បន្ថែម​សារ​ធាតុ​ចិញ្ចឹម​ដល់​ដី​ផង​ដែរ។
កាត់​បន្ថយ​ការ​ហូរ​ច្រោះ​ដី​ដោយ​សារ​មាន​ដំណាំ​ជា​គម្រប​ដី។
ផ្តល់​ចំណូល​សម្រាប់​គ្រួសារ​បន្ត​បន្ទាប់​នៅ​ពេល​ចេក​មិន​ទាន់​ឱ្យ​ផល។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
មាន​ដង្កូវ បាញ់​ថ្នាំ​តាម​បច្ចេក​ទេស
មិន​មាន​ទឹក​សម្រាប់​ស្រោច​ស្រព ពឹង​លើ​ទឹក​ភ្លៀង

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៣នាក់

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

CARDI (2011) Growing mungbean on sandy soil after harvesting wet season rice. Farmer Nowslette.(In Khmer Language)Retrieve on May 03, 2018,from

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

http://www.maff.gov.kh/agri-tech/56%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B6%E1%9F%86%E1%9E%A7%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%A0%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8A%E1%9E%B6%E1%9F%86%E1%9E%8A%E1%9E%BB%E1%9F%87%E1%9E%9F%E1%9E%8E%E1%9F%92%E1%9E%8F%E1%9F%82%E1%9E%80/961-bean-after-rainy-harvest.html

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

MAFF(2005) Mungbean. (In Khmer language) Retrieve on May 03, 2018, from

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

https://docs.google.com/file/d/0B3kkBprEzhDobllqbnFrVmVGTGM/view

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

Our Agricultural Market(2017) Good techniques for farmers who want to grow banana to generate income.(In Khmer language)Retrieve on May 03, 2018, from

វេបសាយ:

https://www.e-oam.com/?p=3071

ម៉ូឌុល