ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដោយប្រើកម្លាំងទឹកហូរសម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងកសិកម្ម [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Be Gechkim
- អ្នកកែសម្រួល៖ Navin Chea, SOBEN KIM, Sophea Tim
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Nimul CHUN, Ursula Gaemperli
បូមទឹកស្វ័យប្រវត្តិ
technologies_2136 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
អ្នកប្រើប្រាស់ដី:
ប្រុស ហ៊ួ
(+855) 97 69 14 569
មិនមានអ៊ីម៉ែល មានតែ Fb: កសិដ្ឋានមាន់ស្រែក្រចេះ / Page: សហគមន៍បៃតងចម្រុះ
កសិករ
ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ប្រទេសកម្ពុជា
ភ្នាក់ងារផ្សព្វផ្សាយឃុំនៅសាលាឃុំសោប:
សុភ័ក្រ សុង
(+855) 97 94 23 388
មិនមានអ៊ីម៉ែល
សាលាឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ភូមិសោបលើ ឃុំសោប ស្រុបព្រែកប្រសព្វ ខេត្តក្រចេះ
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
12/04/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
មតិយោបល់:
ឧបករណ៍នេះអាចប្រើដោយមិនត្រូវការម៉ូទ័រ ឬម៉ាស៊ីនអ្វីទាំងអស់ ដោយត្រូវការតែកម្លាំងទឹកហូរប៉ុណ្ណោះ និងអាចប្រើបានច្រើនឆ្នាំមិនចាំបាច់ត្រូវការថែទាំច្រើនទៀតផង។
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ឧបករណ៍នេះអាចបូមទឹកដោយស្វ័យប្រវត្តិមិនត្រូវការឥន្ធនៈ មិនពិបាកថែទាំ ហើយអាចទាញយកទឹកទៅប្រើប្រាស់នៅរយៈកម្ពស់ខ្ពស់ (អាស្រ័យតាមទំហំទុយោទឹកចេញ) សម្រាប់គ្រួសារ ចិញ្ចឹមសត្វ និងស្រោចស្រពដំណាំយ៉ាងងាយស្រួល។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដើរដោយកម្លាំងទឹកហូរ គឺជាឧបករណ៍បូមទឹក ដែលត្រូវបានគេប្រើប្រាស់ជាច្រើនឆ្នាំមកហើយនៅអឺរ៉ុប និងមួយភាគតូចនៅអាស៊ី តែវាត្រូវបានបាត់បង់ហើយក្រោយមកដោយសារតែតម្រូវការចាំបាច់ព្រោះវាដំណើរការអាស្រ័យតែលើកម្លាំងទឹកហូរ និងមិនត្រូវការការថែទាំច្រើនដែលបណ្តាលឱ្យមានការប្រើប្រាស់បច្ចេកទេសនេះឡើងវិញ (ACF, 2009)។ តាមរយៈការរៀបរាប់បានបង្ហាញថាវាមិនត្រូវការកម្លាំងម៉ាស៊ីន ចំហេះប្រេងឥន្ធនៈ និងពុំចាំបាច់ត្រូវការកម្លាំងពលកម្មច្រើនក្នុងពេលប្រើប្រាស់ ឬការថែទាំនោះទេ។ ដោយឃើញពីអត្ថប្រយោជន៍ខាងលើ កសិករមួយរូបឈ្មោះ ប្រុស ហ៊ួ ដែលរស់នៅក្នុងភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានដំឡើងឧបករណ៍នេះដំបូងគេបង្អស់។ លោកបានមានប្រសាសន៍ថា គាត់ត្រូវចំណាយថ្លៃដើមក្នុងការសាងសង់រហូតដល់ទៅ ១៥០០ ដុល្លារ ដោយអាស្រ័យទៅលើប្រភេទនៃសម្ភារៈឬវត្ថុធាតុដើមសម្រាប់សាងសង់ (គាត់ប្រើប្រភេទបំពង់ដែក និងទុយោសម្រាប់ភ្ជាប់ដែលមានគុណភាពល្អ) ប៉ុន្តែវាមានអាយុកាលប្រើប្រាស់វែងរហូតដល់ទៅ ២០-៣០ឆ្នាំ និងមិនមានផលប៉ះពាល់ដល់បរិស្ថានឡើយ ដោយសារវាមិនមានបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
ឧបករណ៍បូមទឹកនេះត្រូវបានដំឡើងនៅទំនប់ស្រែងៀត ជាទីតាំងដែលមានចរន្តទឹកស្ទឹងហូរជាប្រចាំពេញមួយឆ្នាំ។ ចំពោះការដំឡើង កសិករបានសង់ទំនប់ស្ទាក់ទឹកធ្វើពីបេតុង និងចាក់បេតុងធ្វើជាទម្រកល់ឧបករណ៍បូមនៅផ្នែកខាងក្រោមខ្សែទឹកក្នុងរយៈកម្ពស់ ១,៥ម៉ែត្រ ធៀបទៅនឹងចំណុចភ្ជាប់ទុយោពីទំនប់ស្ទាក់ទឹកមក។ កសិករប្រើទុយោដែកមុខកាត់ទំហំ ១១៤មីលីម៉ែត្រ ប្រវែង ១២ម៉ែត្រ (ចំងាយពីចំណុចឧបករណ៍បូមទៅទំនប់ស្ទាក់ទឹក)។ ចេញពីឧបករណ៍បូម គាត់ប្រើទុយោនាំទឹកចេញទំហំមុខកាត់ ៣០មីលីម៉ែត្រ (ទុយោនេះត្រូវតែតូចជាងទុយោ ឬបំពង់នាំទឹកចូលទៅឧបករណ៍បូម) សម្រាប់នាំទឹកទៅកន្លែងប្រើប្រាស់។ ឧបករណ៍បូមនេះដំណើរការដោយកម្លាំងទឹកហូរ ដែលទាញយកទឹកពីទំនប់តាមបំពង់ដែក និងប្រើកម្លាំងសម្ពាធខ្យល់នៃបំពង់រុញទឹកតាមទុយោតូចនាំទឹកទៅកាន់កន្លែងប្រើប្រាស់ ដែលមានចម្ងាយប្រហែល ៦០០ម៉ែត្រ និងកម្ពស់ប្រហែល ៨ម៉ែត្រ។ ឧបករណ៍បូមទឹកស្វ័យប្រវត្តិនេះមានសមត្ថភាពបូមទឹកបាន ១,៥ម៉ែត្រត្រីគុណ ក្នុងមួយម៉ោង ធ្វើការពេញ ២៤ម៉ោងជារៀងរាល់ថ្ងៃ និងអាចបូមទឹកបានរហូតដល់កម្ពស់ ២០ម៉ែត្រ។
ទឹកដែលបូមបានពីឧបករណ៍ ត្រូវរក្សាទុកក្នុងអាងចំនួន ២ ដែលអាងនីមួយៗមានចំណុះប្រមាណជា ៤,៧ម៉ែត្រត្រីគុណ បរិមាណនេះអាចប្រើប្រាស់បានសម្រាប់ក្នុងផ្ទះ សម្រាប់ការចិញ្ចឹមមាន់ចំនួន ១០០ក្បាល និងសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មដល់ទៅ ៥ ហិកតា។ គុណសម្បត្តិមួយទៀតនៃប្រព័ន្ធនេះ គឺមិនមានផលប៉ះពាល់ដល់បរិមាណទឹក ឬធ្វើឱ្យកង្វក់ដល់ខ្សែទឹកខាងក្រោមនោះទេ ព្រោះប្រព័ន្ធនេះបានទាញទឹកយកមកប្រើតែប្រហែលជា ២០-៣០%នៃទំនប់ប៉ុណ្ណោះ ចំណែក ៨០-៧០%ទៀត គឺហូរទៅខ្សែទឹកខាងក្រោមជាធម្មតា កត្តានេះមិនបង្កឱ្យមានជម្លោះដណ្តើមទឹករវាងអ្នកនៅខ្សែទឹកខាងលើ និងអ្នកប្រើប្រាស់ទឹកនៅខ្សែទឹកខាងក្រោមនោះទេ។
2.3 រូបភាពនៃបច្ចេកទេស
2.4 វីដេអូនៃបច្ចេកទេស
ការពណ៌នាសង្ខេប:
មិនមាន
ឈ្មោះអ្នកថតវីឌីអូ:
មិនមាន
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2015
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
- ពេលកំពុងពិសោធន៍
- ស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែត
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
កសិករបង្កើតឧបករណ៍នេះដោយខ្លួនឯងតាមរយៈការស្វែងយល់បន្ថែមពីប្រព័ន្ធ YouTube។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
- បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ផ្លូវទឹក ផ្ទៃទឹក ដីសើម
- ស្រះ ទំនប់
ផលិតផល/សេវាកម្មចម្បង:
ទំនប់ទឹកស្រែងៀតមានទឹកទាំងរដូវប្រាំង និងរដូវវស្សា
3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
ជាធម្មតាប្រើទឹកដែលបានពីប្រព័ន្ធបូមទឹកស្វ័យប្រវត្តិ តែនៅពេលមានភ្លៀងធ្លាក់មិនត្រូវការជំនួយពីឧបករណ៍បូមនោះទេ។
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 1
សូមបញ្ជាក់:
ដាំដំណាំស្វាយ និងមានដំណាំប្រចាំឆ្នាំជាបន្តបន្ទាប់ដូចជា សណ្តែកកួរ ត្រសក់ សាឡាដ ត្រកួនជាដើម។
3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)
- ការបែងចែកទឹក និងប្រព័ន្ធបង្ហូរ
3.5 ការសាយភាយនៃបច្ចេកទេស
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
មតិយោបល់:
ប្រព័ន្ធបូមទឹកនេះត្រូវបានដំឡើងនៅលើទំនប់ស្រែងៀតស្ថិតនៅក្នុងភូមិសោបក្រោម ខេត្តក្រចេះ។
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការរចនាស័ម្ពន្ធ
- S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
មតិយោបល់:
ដោយប្រើប្រាស់ប្រព័ន្ធនេះអាចទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ដែលអាចដាំដុះបានតាមទីជម្រាលដើម្បីកាត់បន្ថយការហូរច្រោះ និងស្តារជីជាតិឡើងវិញបានមួយផ្នែកផងដែរ។
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស
ទីតាំងដែលអាចឱ្យប្រព័ន្ធដំណើរការបាន គឺត្រូវមានប្រភពទឹកហូរធម្មជាតិដែលមានកម្ពស់យ៉ាងតិច ១,៥ម៉ែត្រ ប្រៀបនឹងទីតាំងដាក់ឧបករណ៍បូម។ បន្ទាប់មកយកទុយោទំហំ ១១៤មីលីម៉ែត្រ តភ្ជាប់ពីទឹកមកបេតុងចំនួន ២ដើម ដែលមានចំងាយប្រវែង ១២ម៉ែត្រ។ សម្រាប់ទុយោដែលត្រូវរាយនៅខាងក្រោមដីទៅតំបន់ដែលប្រើប្រាស់នោះ គឺមានទំហំមុខកាត់ ៣០មីលីម៉ែត្រ។ ចំណែកចម្ងាយពីឧបករណ៍បូមទៅតំបន់ដែលប្រើប្រាស់ គឺប្រវែង ៦១២ម៉ែត្រ ហើយកន្លែងដែលប្រើប្រាស់ទឹកនោះបើធៀបទៅនឹងក្បាលស្នប់បូម គឺមានកម្ពស់ ៨ម៉ែត្រ។ ទុយោបង្ហូរមួយអាចទាញទឹកបាន ១,៥ម៉ែត្រគូប ក្នុងមួយម៉ោង ហើយទឹកអាចបូមបានកម្ពស់រហូតដល់ ២០ម៉ែត្រ។
4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងឯកតាបច្ចេកទេស
បញ្ជាក់ឯកតា:
ឧបករណ៍បូមទឹកដោយស្វ័យប្រវត្តិ
បញ្ជាក់ទំហំ ប្រវែង ។ល។ (បើពាក់ព័ន្ធ):
កន្លែងដំឡើងឧបករណ៍៖ ១ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
20000រៀល
4.4 សកម្មភាពបង្កើត
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា | |
---|---|---|---|
1. | ទិញសម្ភារៈ | ផ្សេងៗ | រដូវប្រាំង |
2. | រៀបចំឧបករណ៍ | រចនាសម្ព័ន្ធ | រដូវប្រាំង |
3. | ដំឡើងឧបករណ៍ | រចនាសម្ព័ន្ធ | រដូវប្រាំង |
4. | រៀបប្រព័ន្ធទឹកសម្រាប់ដាំដំណាំ | រចនាសម្ព័ន្ធ | រដូវប្រាំង |
4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ថ្លៃបង្កើតសរុបរួមកម្លាំងពលកម្មដោយខ្លួនឯង និងសម្ភារសម្រាប់បង្កើត | សរុប | 1,0 | 6000000,0 | 6000000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 6000000,0 |
4.6 សកម្មភាពថែទាំ
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|---|
1. | បើកប្រើប្រចាំថ្ងៃ | ផ្សេងៗ | រៀងរាល់ថ្ងៃ |
2. | ប្តូរស្បែកក្នុងឧបករណ៍បូម | រចនាសម្ព័ន្ធ | មួយឆ្នាំម្តង |
4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ប្តូរស្បែកក្នុងឧបករណ៍បូម | សរុប | 1,0 | 100000,0 | 100000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 100000,0 |
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:
សម្រាប់ការជួសជុល គឺមួយឆ្នាំប្តូរតែស្បែករបស់ឧបករណ៍តែប៉ុណ្ណោះ ហើយចំណាយអស់តែ ២៥ ដុល្លារ។
4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
សម្ភារៈសាងសង់ និងទុយោដែលត្រូវប្រើច្រើនដោយសារពីទីតាំងបូមទឹកទៅកន្លែងប្រើប្រាស់ គឺនៅឆ្ងាយ។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1138,20
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨.២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦.៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១.៨ មម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧតុនិយមឆ្នាំ (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- សណ្ឋានដីផត
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- ខ្ពស់ (>3%)
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- 10-50% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ខ្នាតមធ្យមដោយសារគាត់មានដីទំហំ ៣០ហិកតា និងមានអ្នកមានដីច្រើនរហូតដល់ ៥០ហិកតា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ភូមិ
កម្មសិទ្ធិប្រើប្រាស់ដី:
- អាស្រ័យផលសេរី (មិនមានការកំណត់)
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
មតិយោបល់:
ប្រភពទឹកសម្រាប់សាងសង់បច្ចេកទេសនេះ គឺស្ថិតក្នុងតំបន់ដែលប្រើប្រាស់រួមគ្នា តែទឹកដែលបានពីបច្ចេកទេស គឺសម្រាប់ប្រើប្រាស់ឯកជនប៉ុណ្ណោះ។
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ផលិតកម្មកើនឡើងដោយសារអាចដាំដំណាំបានច្រើនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
អាចគ្រប់គ្រងបានដោយសារមិនខ្វះខាតទឹកប្រើប្រាស់ ហើយមិនត្រូវការកម្លាំងពលកម្មខ្ពស់។
ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
ទឹកដែលអាចប្រើប្រាស់បានសម្រាប់ការចិញ្ចឹមសត្វ
មតិយោបល់/ ការបញ្ជាក់:
ឧបករណ៍បូមទឹកដោយស្វ័យប្រវត្តិអាចផ្តល់ទឹកគ្រប់គ្រាន់ជាប្រចាំ និងកម្លាំងពលកម្មតិច។
ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
ទឹកអាចទាញមកប្រើប្រាស់បានច្រើនជាងមុនដោយស្វ័យប្រវត្តិ។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
ការប្រើប្រាស់ឧបករណ៍បច្ចេកទេសនេះ គឺជួយកាត់បន្ថយកម្លាំងពលកម្ម ពេលវេលា ថវិកាក្នុងការជួសជុល និងមិនត្រូវការការថែទាំច្រើនទៀតផង។ បច្ចេកទេសនេះក៏បានកាត់បន្ថយការប្រើប្រាស់ប្រេងសម្រាប់បូមទឹក ព្រោះប្រព័ន្ធបូមទឹកនេះដើរដោយកម្លាំងទឹកហូរ។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ចំណូលកើនឡើងព្រោះថាមិនចំណាយច្រើនសម្រាប់ដំណើរការបូមទឹកនោះទេ ហើយអាចដាំដំណាំបានច្រើនជាងមុន។
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
មតិយោបល់/ ការបញ្ជាក់:
ពីព្រោះទទួលបានទឹកគ្រប់គ្រាន់សម្រាប់ដាំដំណាំច្រើនមុខជាងមុន។
ភាពខុសគ្នាផ្នែកសេដ្ឋកិច្ច
មតិយោបល់/ ការបញ្ជាក់:
ទទួលបានចំណូលបន្ថែម ហើយថែមទាំងកាត់បន្ថយចំណាយសម្រាប់ស្រោចស្រពផងដែរ។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
បន្ទុកការងារត្រូវបានថយចុះដោយប្រព័ន្ធបូមទឹកនេះដំណើរការដោយស្វ័យប្រវត្តិ។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
កសិករបង្កើនចំណេះដឹងតាមរយៈការអនុវត្តផ្ទាល់នៃបច្ចេកទេសបូមទឹកនេះ ហើយគាត់ក៏មានលទ្ធភាពគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកសម្របសម្រួលសម្រាប់កសិករដទៃដែរ។ គាត់បានចែករំលែកចំណេះដឹងរបស់គាត់ជាមួយអ្នកជិតខាងដើម្បីឱ្យពួកគាត់ប្រើប្រាស់បច្ចេកទេសនេះផងដែរ។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
បរិមាណទឹក
មតិយោបល់/ ការបញ្ជាក់:
បរិមាណទឹកមិនត្រូវបានកាត់បន្ថយ ឬកើនឡើងឡើយដោយសារប្រព័ន្ធបូមទឹកនេះគ្រាន់តែទាញយកទឹកមកប្រើប្រាស់ត្រឹម ២០ ទៅ ៣០ % ប៉ុណ្ណោះ និងមិនបានកាត់ផ្តាច់លំហូរទឹកឡើយ។
ប្រព័ន្ធបង្ហូរទឹក
មតិយោបល់/ ការបញ្ជាក់:
ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិអាចទាញយកទឹកមកប្រើប្រាស់ជាប្រចាំដោយមិនត្រូវការកម្លាំងពលកម្មឡើយ។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ទឹកដែលអាចទាញមកប្រើប្រាស់បាន
មតិយោបល់/ ការបញ្ជាក់:
កសិករផ្សេងៗ និងអ្នកជិតខាងនៅតែអាចទទួលបានទឹកពីទំនប់មកប្រើប្រាស់បានដដែល ដោយសារប្រព័ន្ធនេះបានទាញយកទឹកមកប្រើប្រាស់ត្រឹម ២០ ទៅ ៣០% ទេ។
ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់
មតិយោបល់/ ការបញ្ជាក់:
ដោយមិនបានប្រើប្រាស់ម៉ាស៊ីនផ្សេងៗដែលបំភាយឧស្ម័នផ្ទះកញ្ចក់ឡើយ។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | ថយចុះ | ល្អ |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រាំងស្ងួត | ល្អ |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
មតិយោបល់:
ទទួលបានប្រយោជន៍ច្រើនដោយសារពីមុនគាត់ត្រូវចំណាយលើការបូមទឹកពីអណ្តូងដែលប្រើកម្លាំងពលកម្មច្រើន និងត្រូវចំណាយលើប្រេងផងដែរ ឥឡូវនេះគាត់មានភាពងាយស្រួលច្រើន។
6.5 ការទទួលយកបច្ចេកទេស
- 1-10%
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 90-100%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
បើទោះបីជាចំណាយច្រើនបន្តិចនៅពេលដំបូងតែវានៅតែទទួលបានផលចំណេញច្រើនជាងការប្រើប្រាស់ប្រេងដែលដើរដោយម៉ាស៊ីនសម្រាប់ការទាញយកទឹកមកប្រើប្រាស់ជាប្រចាំដែរ។ |
ប្រើកម្លាំងពលកម្មតិចដោយសារវាបូមទឹកដោយស្វ័យប្រវត្តិ |
ទឹកសម្រាប់ស្រោចស្រពដំណាំ គឺអាចទទួលបានគ្រប់ពេល និងរដូវកាល |
ទទួលបានចំណូលកើនឡើងដោយបង្កើនការដាំដុះ ដែលទទួលបានទឹកសម្រាប់ស្រោចស្រពពីប្រព័ន្ធបូមទឹកស្វ័យប្រវត្តិ។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដោយមិនបានប្រើប្រាស់ប្រេងសម្រាប់ដំណើរការបូមទឹកឡើយ។ |
ប្រព័ន្ធបូមទឹកនេះអាចប្រើប្រាស់បានច្រើនឆ្នាំ និងមិនចំណាយច្រើនលើការថែទាំទៀតផង។ |
ជួយកាត់បន្ថយកម្លាំងពលកម្ម និងពេលវេលាក្នុងការទាញទឹកមកប្រើប្រាស់ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ឧបករណ៍មានតម្លៃថ្លៃទៅលើការសាងសង់ | សន្សំលុយដើម្បីទិញ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
មួយនាក់
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
មួយនាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៣ នាក់
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
ACF (2009). Hydraulic Ram Pump Systems. From
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
https://www.pseau.org/outils/ouvrages/acf_gravity_fed_system_in_rural_areas_6_hydraulic_ram_pump_systems_2009.pdf
7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត
ចំណងជើង/ ពណ៌នា:
Judy of the Woods. Homemade Hydraulic Ram Pump. Retrieved on May 20 2017 from
វេបសាយ:
http://www.judyofthewoods.net/diy/ram_pump.html
ចំណងជើង/ ពណ៌នា:
Hydraulic ram pump 8 inches in Cambodia. Retrieved on May 20 2017 from
វេបសាយ:
https://www.youtube.com/watch?v=5MiLas_FCfQ
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល