ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ [ប្រទេសកម្ពុជា]

ផ្ទះសំណាញ់

technologies_3138 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មនៅការិយាល័យកសិកម្មស្រុកថ្មគោល:

តារាភូសា ស៊ីវ

(+855) 12 501 462

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម ស្រុកថ្មគោល

ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្មស្រុកសង្កែ:
មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម ស្រុកបវេល:

ឡាម ម៉ូត

(+855) 89 375 5006

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម ស្រុកបវេល

ភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង

ប្រទេសកម្ពុជា

អ្នកប្រើប្រាស់ដី:

សារុន សេង

(+855) 85 482 277

មិនមានអ៊ីម៉ែល

កសិករ

ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង

ប្រទេសកម្ពុជា

បុគ្គលិកក្នុងគម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា:

និន ដាវុធ

(+855) 98 864 393

davuthnin@yahoo.com

ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភូមិចំការឫស្សី ឃុំព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង

ប្រទេសកម្ពុជា

ប្រធានក្រុមបន្លែសុវត្ថិភាព នៅភូមិតាសី :

នុន ណុប

(+855) 89 661 099

មិនមានអ៊ីម៉ែល

ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

03/07/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ផ្ទះសំណាញ់ គឺជាសំណង់បិទជិតមួយដែលធ្វើឡើងពីសំណាញ់ក្រឡាល្អិត (ដូចស្បៃមុង) ដើម្បី​ទប់ទល់​សត្វល្អិត​បំផ្លាញ​ដំណាំ​ និង​ការពារ​ការខូចខាត​ដំណាំ​ដោយ​សារ​ទឹកភ្លៀង​ ខ្យល់​ និង​កម្តៅ​ថ្ងៃ​​ប្រកប​​​ដោយ​ប្រសិទ្ធ​ភាព​។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ការដាំបន្លែនាពេលបច្ចុប្បន្ន ការប្រឈមនឹងសត្វល្អិតបំផ្លាញ គឺជាបញ្ហាប្រឈមទីមួយ ក្រៅពី​នោះ​ការ​ប្រែប្រួល​អាកាស​ធាតុ​ ក៏​ជា​ឧប​សគ្គ​រា​រាំង​ដល់​ការ​ដាំ​ដុះ​ផង​ដែរ​ ដូច​ជា​ភ្លៀង​ខុស​ រដូវ​កាល​ ខ្យល់​ខ្លាំង​ ថ្ងៃ​ក្តៅ​ខ្លាំង​ជា​ដើម​។​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​កសិករ​បាន​ធ្វើ​ការ​សាក​ល្បង​ដាំ​បន្លែ​នៅ​ក្នុង​ផ្ទះ​សំណាញ់​ដើម្បី​ទប់ទល់​ទៅនឹង​សត្វល្អិត​ និង​ឥទ្ធិពល​ពីការប្រែប្រួល​អាកាស​ធាតុ​ជាពិសេស​គឺអាច​ដាំដុះ​បាន​ពេញ​មួយ​ឆ្នាំ។​

ការ​​ធ្វើ​​ផ្ទះ​​សំណាញ់​​នេះ​ គឺ​​កសិករ​​មាន​​គោល​​បំណង​​ទប់​ទល់​​សត្វល្អិតបំផ្លាញ​បន្លែ​​​ដោយ​​មិន​​ប្រើប្រាស់​​ថ្នាំពុល​​គីមី​​ ហើយ​​វាមាន​​ប្រសិទ្ធភាព​​ខ្ពស់​​ក្នុង​​ការ​​កាត់​បន្ថយ​​ការ​​បំផ្លាញ​​ពី​សត្វល្អិត​​ចង្រៃ​​ទៅ​​លើ​​ដំណាំ​​បាន​ពី​ ៨០​ ​ទៅ ​​១០០​%​ ​(Stilers, 2011)​​។ ​​កសិករ​​ក៏បាន​​សង្កេត​​ឃើញ​​ដែរថា​​ ការ​​ដាំដំ​ណាំ​​ក្នុង​ផ្ទះ​សំណាញ់​​គឺ​​ពុំ​​មាន​​ការ​​បំផ្លាញ​​ពី​​សត្វល្អិត​​គួរ​​ឱ្យ​​កត់​​សម្គាល់​​នោះ​​ទេ​​។​ ដំបូល​សំណាញ់​​បាន​​ជួយ​​ការពារ​​ដំណាំ​​បន្លែ​​ពី​​ទឹក​​ភ្លៀង​​ ដែល​​ធ្លាក់​​មក​ប៉ះ​​ដំណាំ​​​ដោយ​​ផ្ទាល់​​ដែល​​អាច​​ធ្វើ​ឱ្យ​​ខូចខាត​​ ស្លឹក​​ បាក់ធាង​ ​ឬច្រោះ​​ខ្ទាត​​ដីលើ​​ស្លឹក​​ដំណាំ​​ ដោយ​​បន្ថយ​​ល្បឿន​​ទឹកភ្លៀង​​ ហើយ​​បំបែក​​ជា​​តំណក់​តូច​ៗ​ ​ដែល​​នេះ​​ជា​​ចំណុច​​សំខាន់​​អាច​​បង្ក​​លក្ខណៈ ​​ដល់​​ការ​​ដាំ​បន្លែ​​នៅ​រដូវភ្លៀង​បាន​ទៀត​ផង​ (ធម្មតា​កសិករ​ដាំ​បន្លែ​បាន​តែ​ក្នុង​រដូវ​ប្រាំង)​។​

ការ​ធ្វើ​ផ្ទះ​សំណាញ់​នេះ​កសិករ​អាច​ធ្វើ​តាម​ទំហំ ​និង​កម្ពស់ ​ខុសៗ​គ្នា​ រីឯ​សម្ភារៈ​សាងសង់​ក៏ខុសៗ​គ្នា​ទៅ​តាម​ធនធាន​ដែល​កសិករ​មាន។​ មុន​ពេល​ធ្វើ​ផ្ទះ​សំណាញ់​ត្រូវ​រៀបចំ​ដី​ឱ្យ​ស្អាត​រួច​វាស់​វែង​កំណត់​ទីតាំង​សសរ​ (ជា​ទូទៅ​ផ្ទះ​សំណាញ់​មាន​រាងជា​ចតុ​កោណ​កែង​ ហើយ​ចន្លោះ​ពី​សសរ​មួយ​ទៅ​សសរ​មួយ​ទៀត​ជា​មធ្យម​គឺ​មាន​ចម្ងាយ​បួន​ម៉ែត្រ​) ​រួច​ជីក​រណ្តៅ​ទំហំ ​០.៤០​ ម៉ែត្រ​ x ​០.៤០​ ម៉ែត្រ​ជម្រៅ ​១ ​ម៉ែត្រ​ តាម​គ្រប់​ទីតាំង​សសរ​ បន្ទាប់​មក​ដាំ​សសរ​ រួច​ចាក់​បេតុង​កម្រាស់​ ៦០​ ​សង់ទីម៉ែត្រ​ ដើម្បី​ទប់​សសរ​ឱ្យ​បាន​រឹង​មាំ​ (សសរ​ជើង​រៀង​មាន​កម្ពស់​ ៣​ ម៉ែត្រ​ និង​សសរ​កន្លោង​មាន​កម្ពស់​ ៤ ​ម៉ែត្រ)​។​ ក្រោយ​រួច​រាល់​តួ​រោង​ហើយ​គេ​ចាប់​ផ្ដើម​រាយ​ខ្សែ​នី​ឡុង​សម្រាប់​ទ្រ​ស្បៃ​ និង​ចាប់​ផ្ដើម​ប្រក់​ស្បៃ​ (ជាយ​ស្បៃ​ត្រូវ​ក្នុង​ដី​ជម្រៅ​ ២៥​ សង់​ទីម៉ែត្រ)​។ ចំពោះ​ការ​ធ្វើ​ដំបូល​វិញ​គឺ​អាច​មាន​ពីរ​បែប​ ដំបូល​រាង​ទេរ​ សង្ខាង​ ឬរាង​កោង​ គេ​មិន​សូវ​ធ្វើ​ដំបូល​រាប​ស្មើ​ទេ​ ពី​ព្រោះ​ដំបូល​រាប​ស្មើ​ពេល​មាន​ភ្លៀង​ខ្លាំង​អាច​ដក់ទឹក​ដោយ​អន្លើៗ​ ដែល​ជា​មូលហេតុ​នាំ​ឱ្យ​ទឹក​ហូរ​ធ្លាក់​ចុះ​ខ្លាំង​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដំណាំ​បន្លែ។​

ការ​ដាំ​ដុះ​ គឺ​កសិករ​បាន​ដាំ​ដុះ​តាម​បែប​ធម្មតា​ដែល​កសិករ​ទូទៅ​បាន​អនុវត្ត​ដែរ​ ខុស​គ្នា​ត្រង់​តែ​ជា​ការ​ដាំ​ក្នុង​ផ្ទះ​សំណាញ់​ដោយ​ប្រើ​ជី​គីមី​តិចតួច​ និង​មិន​ប្រើ​ថ្នាំ​ពុល​គីមី​តែ​ប៉ុណ្ណោះ​។ ​កសិករ​បាន​ដាំ​ស្ពៃតឿ​ និង​ស្ពៃ​ក្រញ៉ាញ់​ ហើយ​កសិករអនុវត្ត​បច្ចេកទេស​នេះ​ក្នុង​ផ្ទះ​សំណាញ់​ដែល​មាន​ទំហំ​ ៣១៦.២៥​ ម៉ែត្រ​ការ៉េ​ នៅ​ក្នុង​ភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង​។​ ដី​ដែល​កសិករ​ធ្វើ​ជា​ផ្ទះ​សំណាញ់​សម្រាប់​ដាំ​បន្លែ​នេះ ​ពីមុន​មក​ជាដី​ស្រែ​ តែ​ក្រោយ​មក​កសិករ​គិត​ថា​បើ​ធ្វើ​ស្រែ​គឺ​បាន​តែ​មួយ​សារ​ទេ​ តែ​បើ​ដាំ​បន្លែ​អាច​ដាំ​បាន​ច្រើន​សារ​ និង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​ គាត់​ក៏​សម្រេច​ចិត្ត​ចាក់​ដី​លុប​ស្រែ​ដោយ​ជីក​ស្រះ​ធំ​មួយ​ (​៣៥​ ម៉ែត្រ​ ​x​៣៥​ ​ម៉ែត្រ​) ​សម្រាប់​ស្តុក​ទឹក​។ ​ដំបូង​ឡើយ​ ដី​លើក​ថ្មី​ជាដី​គ្មាន​ជី​ជាតិ​តែ​កសិករ​បាន​ប្រើ​ប្រាស់​ជី​កំប៉ុស្តិ៍​ដើម្បី​កែ​ប្រែ​គុណ​ភាព​ដី ​ការ​កែលម្អ​នេះ​ប្រើ​រយៈពេល​ពេញ​មួយ​ឆ្នាំ​ទើប​ដី​ចាប់​ផ្តើម​មាន​ជី​ជាតិ​។​ ​កសិករ​បាន​ផលិត​ជី​កំប៉ុស្តិ៍​គោក​ និង​កំប៉ុស្តិ៍​ទឹក​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង​ ​និង​ជី​សរីរាង្គ​ ​(ទិញ​ពីខាង​ក្រៅ)​ សម្រាប់​ដាំ​ដំណាំ​។ ​ជី​កំប៉ុស្តិ៍​ទឹក​ផ្សំ​ពី​ស្ករ​ត្នោត​ ១​​ ​គីឡូក្រាម​ ​ម្នាស់​ ​៥ ​គីឡូក្រាម​ និង​ទឹក​ដូង​ ​២​ លីត្រ​ ​(Saing​koma​ & ​Sokha​, ​2009​)​។​ ​វា​ជួយ​ធ្វើ​ឱ្យ​ដីធូរ​ សម្បូរ​​ទៅដោយ​ជី​ជាតិ​ និង​មាន​ពពួក​សត្វ​មាន​ប្រយោជន៍​ច្រើន​ព្រម​ទាំង​ធ្វើ​ឱ្យ​ដំណាំ​លូតលាស់​ល្អ​។​

បើ​ប្រៀប​ធៀប​ពី​ការ​ចំណាយ​ទៅ​លើ​ការ​សាង​សង់​ និង​ចំណូល​ដែល​ទទួល​បាន​ពីការ​លក់​បន្លែ​ គឺ​នៅមិនទាន់​ទទួល​បាន​ចំណេញ​នៅឡើយ​ទេ ​សម្រាប់ការ​ប្រមូល​ផល​លើកទី ​១ ​រហូត​ដល់​លើក​ទី ​៣ ​តែអាច​ ចំណេញ​ ឬ​ក៏​រួច​ខ្លួន​នៅ​ពេល​ប្រមូល​ផល​លើក​ទី៤​។ ​ចំណូល​ជាក់​ស្តែង​ក្នុង​ការ​ដាំ​ ​ស្ពៃតឿ​ ​និង​ស្ពៃ​ក្រញ៉ាញ់​ទទួល​បាន​ទិន្នផល​ ​៥៣០​ ​គីឡូក្រាម​ក្នុង​មួយ​សារ​ ​ហើយ​អាច​លក់​បាន​សរុប​ប្រមាណ​ជា​ ១,៥៩០,០០០​រៀល​ដែល​ជា​តម្លៃ​មិនទាន់​ដក​ថ្លៃ​ដើម​នៅឡើយ​។​ ​ផ្ទះ​សំណាញ់​អាច​ប្រើប្រាស់​បាន​រយៈពេល​ ១០​ ទៅ ​១៣​ ឆ្នាំ​ ​ដោយ​គ្រាន់​តែប្តូរ​ស្បៃនី​ឡុង​ចេញ​ប៉ុណ្ណោះ​នៅ​ពេល​វាខូច​។​

សរុប​មក​ប្រសិន​បើ​ទុក​ដី​នេះ​ជាដី​ស្រែ​​​ ​គឺអាច​ទទួល​ទិន្ន​ផល​ស្រូវ​ប្រមាណ​ជា ​១០០​ ​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ ​បើ​តម្លៃ​លក់​ស្រូវ​បាន​ ​៨០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ គឺ​ទទួល​បាន​ចំណូល​តែ ​៨០,០០០​រៀល​ តែ​ប៉ុណ្ណោះ​។​ ​តែ​ប្រសិន​បើ​ធ្វើ​ជា​ផ្ទះ​សំណាញ់​ដាំ​ដំណាំ​វិញ​ កសិករ​អាច​ដាំ​បាន​ចំនួន​ពី ​៦ ​ទៅ ​៧ ​សារ ​ក្នុង​មួយ​សារ​ទទួល​បាន​ទិន្នផល ​៥៣០​ គីឡូក្រាម​ ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​ទិន្នផល​ ៣,១៨០​ គីឡូក្រាម​ បើ​លក់​ក្នុង​មួយ​គីឡូក្រាម​ ៣,០០០​ រៀល​ គឺបាន​ទទួល​ចំណូល​រហូត​ដល់ ​៩,៥៤០,០០០​រៀល​ ច្រើន​ជាង​ចំណូល​ពី​ការ​លក់​ស្រូវ​រាប់​រយ​ដង។​ លើស​ពីនេះ​ គឺការ​ទទួល​បាន​បន្លែ​សុវត្ថិភាព​ រួមចំណែក​កាត់​បន្ថយ​ ការ បំពុល​រិស្ថាន​ និង​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទៀត​ផង​។​

2.3 ​រូបភាពនៃបច្ចេកទេស

2.4 វីដេអូនៃបច្ចេកទេស

ការពណ៌នាសង្ខេប:

មិនមាន

ឈ្មោះអ្នកថតវីឌីអូ:

មិនមាន

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

ចម្ការនៅក្រោយភូមិ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2017

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

គម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា អនុវត្តដោយផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្តល់មូលនិធិដោយ USAID ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • ការពារតំបន់ទីជម្រាល/តំបន់ខ្សែទឹកខាងក្រោមបញ្ចូលជាមួយបច្ចេកទេសផ្សេងទៀត
  • អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
  • ធ្វើឱ្យសុខភាពអ្នកប្រើប្រាស់ប្រសើរឡើង

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ដំណាំអាយុកាលខ្លី
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :

ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ បន្លែប្រភេទស្ពៃផ្សេងទៀត ដាំវិលជុំពេញមួយឆ្នាំ។

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

កាលពីមុនជាដីស្រែ ហើយទើបតែចាក់ដីបានមួយឆ្នាំកាលពីឆ្នាំមុនដើម្បីដាំបន្លែ(២០១៧)។

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

មានស្រះទឹកសម្រាប់ស្រោចស្រពនៅពេលរាំងស្ងួត និងខែប្រាំង

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3
សូមបញ្ជាក់:

ក្នុងមួយឆ្នាំអាចដាំបានពី ៦ ទៅ ៧ ដង

ដង់ស៊ីតេនៃសត្វចិញ្ចឹម (បើពាក់ព័ន្ធ):

គ្មានចិញ្ចឹមសត្វទេ

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
  • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
  • S9: រោងដំណាំ និងរោងចិញ្ចឹមសត្វ

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cp: ការបំពុលដី
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
  • Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល និងកញ្ញា ឡាយ ណារី

កាលបរិច្ឆេទ:

03/07/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រោងផ្ទះសំណាញ់មាន​​​បណ្ដោយ​​ ​២៧.៥០​​ ម៉ែត្រ​​ ទទឹង​​ ១១.៥០​​​ ​ម៉ែត្រ​​ ​កម្ពស់​​​​​​​ ៣​​​​​​​ ​​​ម៉ែត្រ​​​ ​ចន្លោះ​​​​​ប្រវែង​​​​​​បង្គោល​​​​​​​រោង​​​​​​មួយ​​​​​​ទៅ​​​​​​​បង្គោល​​​​​​​រោង​​​​​​​មួយ​​​​​​ទៀត ​​​​​គឺ​​​​​ ​​៤.៥០​​​​​​​ ម៉ែត្រ​​ ​​និង​​​​​​មាន​​​​​​ចំនួន​​​​​បង្គោល​​​​​សរុប​​​ ​​១៨​ ​​​ដើម​​​​។​​ ​​នៅ​​​​​ក្នុង​​​​​រោង​​​​​ដំណាំ​​​​​មាន​​ ​​៦​​ ​រង​​​​ ហើយ​​​​​ក្នុង​​​​មួយ​​​​រង​​​​មាន​​​​​ទុយោ​​​​​ស្រោច​​ស្រព​​​​​ដោយ​​​​​​បន្សា​ច​​​​​​ចំនួន​ ​​​៩ ​​​​ដើម​​​។​ បច្ចុប្បន្ន​​គាត់​​មាន​​ដាំ​​ដំណាំ​​ពីរ​​មុខ គឺ​​ដំណាំ​​ស្ពៃតឿ និង​​ស្ពៃ​ក្រញាញ់ ​​​ដែល​​​​​​ចន្លោះ​​​​​​រង​​​​​​មួយ​​​​​​ទៅ​​​​​​រង​​​​​​មួយ​​​​​​ទៀត​​​​​​​មាន​​​​ប្រវែង​​​ ​៤៥​ ​​​សង់​​​ទី​ម៉ែត្រ​​​​។​​​​

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

៣១៦.២៥​ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

28000

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. រៀបចំដី ក្សេត្រសាស្ត្រ ខែមិថុនា
2. ធ្វើសសររោងសម្រាប់សង់ផ្ទះសំណាញ់ រចនាសម្ព័ន្ធ ខែមិថុនា
3. ធ្វើដំបូលរោងនិង ប្រក់សំណាញ់ព័ន្ធជុំវិញរោង រចនាសម្ព័ន្ធ ខែមិថុនា
4. ភ្ជួរដីម្ដងទៀត ក្សេត្រសាស្ត្រ ខែមិថុនា
5. លើករង និងរៀបទុយោបន្សាចទឹក រចនាសម្ព័ន្ធ ខែមិថុនា
6. ស្រោចទឹក និងដាំ ក្សេត្រសាស្ត្រ ខែកក្កដា

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម រៀបចំដីភ្ជួរ នាក់-ថ្ងៃ 1,0 28000,0 28000,0 100,0
កម្លាំងពលកម្ម ចាក់គ្រឹះ និងតំឡើងផ្ទះសំណាញ់ នាក់-ថ្ងៃ 1,0 28000,0 28000,0 100,0
សម្ភារៈ ម៉ាស៊ីនជ្រុំដី គ្រឿង 1,0 3000000,0 3000000,0 100,0
សម្ភារៈ ម៉ាស៊ីបូមទឹក គ្រឿង 1,0 420000,0 420000,0 100,0
សម្ភារៈ ទុយោ ដើម 8,0 20000,0 160000,0 100,0
សម្ភារៈដាំដុះ គ្រាប់ស្ពៃតឿ កំប៉ុង 1,0 7000,0 7000,0 100,0
សម្ភារៈដាំដុះ គ្រាប់ស្ពៃក្រញាញ់ កំប៉ុង 1,0 4500,0 4500,0 100,0
ជី និងសារធាតុពុល លាមកគោ បេ 10,0 10000,0 100000,0 100,0
សម្ភារៈសាងសង់ ឈើវែង ដើម 28,0 8000,0 224000,0 100,0
សម្ភារៈសាងសង់ បង្គោលកម្ពស់ ៣ ម៉ែត្រ ដើម 16,0 25000,0 400000,0 100,0
សម្ភារៈសាងសង់ បង្គោលកម្ពស់ ៤ ម៉ែត្រ ដើម 7,0 35000,0 245000,0 100,0
សម្ភារៈសាងសង់ ស្បៃនីឡុង ដុំ 2,0 1200000,0 2400000,0
សម្ភារៈសាងសង់ ស៊ីម៉ងត៍ បាវ 2,0 20000,0 40000,0 100,0
សម្ភារៈសាងសង់ ខ្សាច់ គីប 0,5 30000,0 15000,0 100,0
សម្ភារៈសាងសង់ ថ្ម គីប 0,5 30000,0 15000,0 100,0
សម្ភារៈសាងសង់ ដែកគោលទំហំ ១២ ស.ម កញ្ចប់ 2,0 5000,0 10000,0 100,0
ផ្សេងៗ ដែកគោលទំហំ ១០​ ស.ម កញ្ចប់ 2,0 5000,0 10000,0 100,0
ផ្សេងៗ ប៉ែល ផ្លែ 1,0 12000,0 12000,0 100,0
ផ្សេងៗ រនាស់គាស្រូវ ផ្លែ 1,0 35000,0 35000,0 100,0
ផ្សេងៗ ទុយោបន្សាចទឹក ឈុត 1,0 450000,0 450000,0 100,0
ផ្សេងៗ ខ្សែនីឡុងតាន់ គីឡូក្រាម 5,0 13000,0 65000,0 100,0
ផ្សេងៗ ខ្សែនីឡុងខ្មៅ គីឡូក្រាម 4,0 5000,0 20000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 7688500,0
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

ស្បៃនីឡុង គឺគម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា ជាអ្នកទិញឱ្យ។

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ការស្រោចទឹក ក្សេត្រសាស្ត្រ រាល់ថ្ងៃ
2. ការបាញ់ជីបំប៉ន ក្សេត្រសាស្ត្រ ១ អាទិត្យម្តង
3. ការដកស្មៅ និងកូនស្ពៃ ក្សេត្រសាស្ត្រ ចន្លោះពេលដាក់គ្រប់រយៈពេល ១៥ ថ្ងៃធ្វើម្តងទៀត

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ដកស្មៅ និងកូនស្ពៃ នាក់-ថ្ងៃ 1,25 28000,0 35000,0 100,0
កម្លាំងពលកម្ម បាញ់ជីបំប៉ន (ធ្វើដោយខ្លួនឯង) នាក់-ថ្ងៃ 6,0 28000,0 168000,0 100,0
សម្ភារៈ ធុងបាញ់ថ្នាំសម្រាប់បាញ់ជីបំប៉ន គ្រឿង 1,0 60000,0 60000,0 100,0
សម្ភារៈដាំដុះ ជី (អិន ប៉េ កា) គីឡូក្រាម 6,0 2000,0 12000,0 100,0
សម្ភារៈដាំដុះ ជី( អា ដេ ប៉េ) គីឡូក្រាម 1,0 2500,0 2500,0 100,0
ផ្សេងៗ ប្រេងសម្រាប់បូមទឹកស្រោច ១ វដ្ដដំណាំ លីត្រ 6,0 3200,0 19200,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 296700,0

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ស្បៃនីឡុង និងបង្គោល

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1102,02

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១១០២.០២ មម ឆ្នាំ ២០១៤ មានចំនួន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៩៣មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧត្ដុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

មានរដូវ ២ គឺរដូវប្រាំង និងរដូវវស្សា (មានកូនរដូវប្រាំងនៅក្នុងរដូវវស្សាកើតនៅខែ៧ ឬខែ៨)

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ទាប (<1%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីមាន pH = 6.2

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករអាយុ ៤៥ ឆ្នាំ

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដីស្រែ ២ ហិកតា ដីដាំបន្លែ ០,៣២ ហិកតា

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កាលពីមុនដាំតែស្រូវ ប៉ុន្តែឥឡូវដាំដំណាំច្រើនមុខដូចជា ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មិន​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិកម្ម​ទេ​ ​ប៉ុន្តែ​គាត់​បាន​ធ្វើ​ការ​ការ​ពារ​ដំណាំ​បាន​យ៉ាង​ល្អ​ពី​សត្វ​ល្អិត​តាម​រយៈ​ប្រើ​ផ្ទះ​សំណាញ់​ ​ម្យ៉ាង​វិញ​ទៀត​គាត់​ប្រើ​ប្រាស់​​ជី​កំប៉ុស្តិ៍​​ដែល​​ធ្វើ​ឱ្យ​​ដី​​សម្បូរ​ជី​ជាតិ​ ​និង​​ដំណាំ​​លូត​លាស់​ល្អ​។​

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំ​មិនមានសត្វល្អិតបំផ្លាញ និងខូចខាតដោយសារ​ភ្លៀង។​

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ឥឡូវ​កសិករ​អាច​ដាំ​ដំណាំ​បាន​ច្រើន​មុខ​ ​និងដាំបាន ៦ ទៅ ៧​ដង​ក្នុង​មួយឆ្នាំ

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ការដាំ​ដំណាំ​ប្រភេទ​ផ្សេងៗគ្នា និង​វិល​ជុំ​បាន​ស្រូប​យក​ជី​ជាតិ​ពី​ក្នុង​ដី​ខុសៗ​គ្នា។​ ការប្រើប្រាស់​ជីកំប៉ុស្តិ៍ និងលាមកគោ​ធ្វើឱ្យ​ដីមាន​ជី​ជាតិ​កាន់​តែ​ប្រសើរ​ឡើង។ ម្យ៉ាង​វិញ​ទៀត​ការ​ដាំ​ដំណាំ​ក្នុង​ផ្ទះ​សំណាញ់​អាច​ទប់​ទល់​នឹង​សត្វល្អិត​ចង្រៃ​ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​មិន​មាន​ការ​ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម​តទៅ​ទៀត​បាន។​

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ស្រះទឹកមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ប្រើប្រាស់ប្រព័ន្ធបន្សាចសម្រាប់ស្រោចស្រពដំណាំ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ចំណាយទុនច្រើនទៅលើការសាងសង់​ផ្ទះសំណាញ់ក្នុង​ដំណាក់​កាល​នៃ​ការ​បង្កើត​ដំបូង។​

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មិនចំណាយលុយទៅលើការទិញថ្នាំពុលកសិកម្ម និងអាច​ដាំបានច្រើនសារនៅ​ក្នុងមួយឆ្នាំ។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ពុំ​ចំណាយ​កម្លាំង​ពលកម្ម​ក្នុង​ស្រោច​ទឹក​ដូច​ពី​មុន។​

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដាំដំណាំបានច្រើនមុខ និងច្រើនដង ហើយ​ជា​សារៈសំខាន់​ធ្វើ​ឱ្យ​មាន​សន្តិសុខស្បៀង​ ​និង​ការ​ផ្គត់​ផ្គង់​នៅ​ក្នុង​គ្រួសារ​មាន​ភាព​ប្រសើរ​ឡើង។​

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដោយ​សារ​តែ​កសិករ​មិន​ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម​ ​ដូច​នេះ​បន្លែ​ដែល​ទទួល​បាន​គឺ​មាន​សុវត្ថិភាព​ធានា​ដល់​អ្នក​បរិភោគ។​

ស្ថាប័នសហគមន៍

ភាពខ្សោយ
ភាពខ្លាំង
មតិ​យោបល់/ ការបញ្ជាក់:

មានចងក្រងសមាគមន៍ដើម្បីដាំបន្លែធម្មជាតិ និងមាន​ការ​ចែក​រំលែក​បទពិសោធន៍គ្នាទៅវិញទៅមក។

ស្ថាប័នជាតិ

ភាពខ្សោយ
ភាពខ្លាំង
មតិ​យោបល់/ ការបញ្ជាក់:

មានការចុះមកបណ្តុះបណ្តាលពីមន្ត្រីថ្នាក់មន្ទីរ និង​គម្រោង​ផ្សេងៗដូចជា គម្រោង​ជំរុញបន្លែសុវត្ថិភាព​ដើម្បីផលិតបន្លែសុវត្ថិភាព​នៅ​កម្ពុជា។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ផ្ទះសំណាញ់ក្នុង​ការ​ដាំបន្លែដើម្បីទប់​ទល់​នឹង​សត្វល្អិតបំផ្លាញដល់ដំណាំ និងការផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹក។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

ការប្រមូលស្តុកទុកទឹក

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គាត់​ជីក​​ស្រះ​នៅ​ក្បែរ​ផ្ទះ​សំណាញ់​​សម្រាប់​​ស្រោច​​ស្រព​បន្លែ​​នៅ​​ពេល​​រាំង​ស្ងួត​ ​និង​​នៅ​​ខែ​​ប្រាំង។​

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំជួយជាគម្រប និងផ្ទះសំណាញ់ជួយ​កាត់​បន្ថយ​កម្តៅ និង​រំហួត។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំជួយជាគម្របដីដែលអាចជួយ​​ថែរក្សា​សំណើម​ដី​ និងផ្ទះ​សំណាញ់​ជួយ​ការ​ពារ​រំហួត​បាន​ល្អ។​

ការបាត់បង់ដី

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដី​មាន​ដំណាំ​ជា​គម្រប​ ​ក៏​ដូច​ជា​ផ្ទះ​សំណាញ់​ការ​ពារ​កុំ​ឱ្យ​មាន​ការ​​ហូរ​ច្រោះ​ដី។​

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ជីកំប៉ុស្តិ៍ជួយឱ្យដីធូរ សម្បូរទៅដោយ​ជន្លេន និងព​ពួក​អតិសុខុមប្រាណ​មួយ​ចំនួន​ដែល​ជួយ​មិន​ឱ្យ​ដី​ហាប់​ណែន។​

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដីសម្បូរទៅដោយជីជាតិ ដោយសារប្រើប្រាស់​ជីកំប៉ុស្តិ៍។

ជីវចម្រុះ៖ ដំណាំ, សត្វ

ប្រភេទរាតត្បាត

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

មិនមានការបំផ្លាញបន្លែ​ពីសត្វល្អិតដូចកាលពីមុនទៀតទេ។

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានសត្វជន្លេន និងសត្វមានប្រយោជន៍ជាច្រើន។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ផ្ទះសំណាញ់កាត់បន្ថយការបំផ្លាញដំណាំពីសត្វល្អិត​យ៉ាង​មាន​ប្រសិទ្ធភាព។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង ល្អ

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រាំងស្ងួត ល្អណាស់
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ ល្អណាស់
ការមានបញ្ហាសត្វល្អិត/ដង្កូវ ល្អណាស់

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

6 គ្រួសារ

ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
មិនប្រើថ្នាំសម្លាប់សត្វល្អិត។
អាច​ដាំបន្លែ​បាន​ច្រើន​មុខ​ ​ហើយ​អាច​ដាំ​បាន​ស្ទើរ​ពេញ​មួយ​ឆ្នាំ។​
ទទួលបានបន្លែមានសុវត្ថិភាព។
បង្កើនប្រាក់ចំណូល។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​អាច​រក្សា​សំណើម​ដី​បាន​ល្អ តម្រូវ​ការ​ទឹក​តិច ដូច្នេះ​ជួយ​សន្សំ​សំចៃ​ទឹក និង​ការពារ​បន្លែ​ពី​ការ​ខូចខាត​ដោយ​សារទឹកភ្លៀង។
មិន​ប្រើប្រាស់​ថ្នាំ​ពុល​គីមី ហើយ​ប្រើ​ជី​គីមី​តិចតួច ដូច្នេះ​ជួយ​កាត់​បន្ថយ​​ការ​ចំណាយ​ទៅ​លើ​ជី ហើយ​បច្ចេក​ទេស​នេះងាយស្រួលគ្រប់គ្រង ថែរក្សា និងត្រួតពិនិត្យ។
ទទួលបានបន្លែមានសុវត្ថិភាពសម្រាប់​អ្នក​បរិភោគ។​

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ក្ដៅហើយហប់ខ្យល់ ដាក់កង្ហារ
ពិបាកចេញចូលនៅក្នុងផ្ទះសំណាញ់។ ធ្វើទ្វារឱ្យបានត្រឹមត្រូវ
ប្រើទុនច្រើនសម្រាប់សាងសង់ផ្ទះសំណាញ់នេះ។ ធ្វើតាមធនធានដែលមានដូចជាបង្គោលឬស្សី ឈើ​វែង​តូចៗ​ដែល​អាច​រក​បាន​ពី​ក្នុង​ព្រៃ។​
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ត្រូវចំណាយច្រើនក្នុងការធ្វើផ្ទះសំណាញ់។ អាច​រក​ដៃ​គូ​សហការណ៍ ឬ​អង្គការជាដើម។​ កសិករ​ក៏​អាច​ធ្វើ​ផ្ទះ​សំណាញ់​ដោយ​ប្រើប្រាស់​ធនធាន​ដែល​អាច​រក​បាន​ដោយ​ខ្លួន​ឯង​ផង​ដែរ​ដូច​ជា​ ​បង្គោល​ឬស្សី​ ​ឬឈើ​វែង​តូចៗ។​
នៅខាងក្នុងផ្ទះសំណាញ់ហប់ខ្យល់។ ត្រូវដាក់កង្វារ។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៥ នាក់

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Saingkoma.Y & Sokha. P (2009). kit of book: Technical principles and practical experience.CEDAC. In Khmer

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

The Cambodian Center for Study and Development in Agriculture

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

RUA.(2016).Nethouse helps a vegetable producer stop using chemical pesticide. Agro-ecology learning alliance in South East asia.Retrieve from 23/01/2018

វេបសាយ:

http://ali-sea.org/item/nethouse-helps-a-vegetable-producer-stop-using-chemical-pesticide/

ចំណងជើង/ ពណ៌នា:

Talekar.N.S., F.C. Su., and M.Y.(2003).How to Grow Safer Leafy Vegetables in Nethouses and Net Tunnels. Asian vegetable research & development center. retrieved from 23/01/2018

វេបសាយ:

https://www.google.com.kh/search?q=How+to+Grow+Safer+Leafy+Vegetables+in+Nethouses+and+Net+Tunnels&oq=How+to+Grow+Safer+Leafy+Vegetables+in+Nethouses+and+Net+Tunnels&aqs=chrome..69i57.1116j0j4&sourceid=chrome&ie=UTF-8

ចំណងជើង/ ពណ៌នា:

Jain Irrigation Systems Ltd. small ideas, big revolution. (2009).Net Houses. retrieved from 23/01/2018

វេបសាយ:

http://www.jains.com/Protected%20Cultivation/net%20houses.htm

ចំណងជើង/ ពណ៌នា:

XStivers. L. (2011). Net House Vegetable Production: Pest Management Successes and challenges. Journal of the NACAA 4(1). retrieved from 08/01/2018

វេបសាយ:

https://www.nacaa.com/journal/index.php?jid=87

ចំណងជើង/ ពណ៌នា:

Dr. A. (2018). Net house vegetable production: Pest management successes and challenges. Entomology Series Timely Information Agriculture & Natural Resources. retrieved from 23/01/2018

វេបសាយ:

www.aces.edu/timelyinfo/entomology/2010/December/Dec_2010.pdf

ម៉ូឌុល