ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Nary Lay
- អ្នកកែសម្រួល៖ Navin Chea, Sophea Tim
- អ្នកត្រួតពិនិត្យច្រើនទៀត៖ SO Than, Alexandra Gavilano, Ursula Gaemperli
ការដាំពោតប្រើតំណក់ទឹក
technologies_3144 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់:
ប្រធានការិយាល័យកសិកម្មស្រុកបាកាន:
មន្ត្រីក្សេត្រសាស្ត្រ នៅការិយាល័យកសិកម្មស្រុកកណ្តៀង:
សេង កម្ភៈ
(+855) 96 435 26 65
មិនមានអ៊ីម៉ែល
ការិយាល័យកសិកម្មស្រុកកណ្តៀង
ភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ប្រទេសកម្ពុជា
ភ្នាក់ងារផ្សព្វផ្សាយ ឃុំកណ្តៀង:
ឈុន ឆេង
(+855) 77 93 10 01
មិនមានអ៊ីម៉ែល
ភ្នាក់ងារផ្សព្វផ្សាយ ឃុំកណ្តៀង
ភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ប្រទេសកម្ពុជា
អ្នកប្រើប្រាស់ដី:
ពេជ្រ ចន្ធី
(+855) 71 677 221
កសិករ
ភូមិកំពុងក្រសាំងក្រោម ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
28/06/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹកជាបច្ចេកទេសដ៏មានប្រសិទ្ធភាពមួយក្នុងការសន្សំសំចៃទឹកដែលសមស្របសម្រាប់ស្រោចស្រពនៅទីណាដែលខ្សត់ទឹក។ កសិករបានប្រើប្រព័ន្ធតំណក់ទឹកនេះលើដំណាំពោតដោយវាអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាល ឬពេលខ្សត់ភ្លៀង ដោយកាត់បន្ថយរំហួតមិនចាំបាច់ ចំណេញកម្លាំងពលកម្ម ពេលវេលា និងធ្វើឱ្យដំណាំលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់ ដោយសារទទួលបានទឹកគ្រប់គ្រាន់។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹក គឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃទឹក ដោយការបន្តក់ទឹកជាតំណក់ៗ ជាទៀងទាត់តាមបណ្តាញបង្ហូរដល់គុម្ពដំណាំផ្ទាល់ (អត្រាបង្ហូរទឹក ៦ លីត្រ/ ម៉ោង និងសម្ពាធនៃរំហូរទឹក គឺចន្លោះពី ១,២-២ បារ(Bar))។ ប្រព័ន្ធតំណក់ទឹកជួយរក្សាសំណើមល្អបំផុតនៅជុំវិញគល់ដំណាំ (តំបន់ឫសដំណាំ) ហើយមិនផ្តល់សំណើមដល់តំបន់ដែលមិនចាំបាច់ដែលឆ្ងាយពីគល់ដំណាំទេ (John, 2018) ធ្វើដូច្នេះ គឺបានកាត់បន្ថយការដុះស្មៅចង្រៃយ៉ាងមានប្រសិទ្ធភាព លើសពីនេះ គឺអាចធានាក្នុងការផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ដំណាំ ពិសេសក្នុងដំណាក់កាលចេញផ្កា ព្រោះកង្វះទឹកក្នុងដំណាក់កាលនេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទិន្នផលដំណាំ។ ការប្រើប្រព័ន្ធតំណក់ទឹកនេះកសិករអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់ទឹកយ៉ាងមានប្រសិទ្ធភាព ជាពិសេសតំបន់ដែលមានផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាលជាដើម។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ជីក៏អាចប្រើជាជីទឹកដាក់ផ្ទាល់តាមរយៈប្រព័ន្ធតំណក់ទឹកនេះផងដែរ។
ចំពោះការដាំពោតវិញ ដំបូងត្រូវយកជីលាមកគោមកបាចឱ្យពេញដី បន្ទាប់មកភ្ជួរដីលុប (ភ្ជួរបីសារ) រួចហាលដីរយៈពេល ៧ ថ្ងៃ បន្ទាប់មកត្រូវភ្ជួរ និងរាស់ដីឱ្យរាបស្អាត ទើបចាប់ផ្តើមពូនរង និងរៀបចំប្រព័ន្ធ តំណក់ទឹក។ បច្ចេកទេសនេះបានអនុវត្តនៅលើផ្ទៃដីទំហំ ២៣០១.៥ ម៉ែត្រការ៉េ។
ចំណែកឯការបណ្តុះកូនវិញ គឺកសិករយកដីដំបូក (ឬដីមានជីជាតិ ដីមមោក) ១ ភាគ ធ្យូងអង្កាម ២ ភាគ និងលាមកគោ ២ ភាគ មកលាយច្របល់ឱ្យសព្វ ទើបដាក់លើថាសបណ្តុះ និងយកគ្រាប់ពូជពោត ១ គ្រាប់ដាក់ក្នុងមួយរន្ធ។ ក្រោយពីពោតដុះបាន ១ សប្តាហ៍ហើយ ទើបយកទៅដាំ។ ការដាំកូនពោតកសិករយកឫស្សីទៅបុករណ្តៅជម្រៅ ៣ សង់ទីម៉ែត្រ រួចចាក់ទឹកជី (ដេ អា ប៉េ) ចូលក្នុងរណ្តៅ បន្ទាប់មកទើប យកកូនពោតទៅដាំ។ ការបណ្តុះកូនពោតជាមុននេះ គឺដើម្បីទទួលបានកូនពោតដែលដុះស្មើគ្នាល្អ មិនមានកូនអន់ កូនមិនងាយងាប់ ហើយពេលផ្លែមានគ្រាប់ពេញល្អ និងទទួលបានទិន្នផលខ្ពស់ជាងការដាំ ដោយដាក់គ្រាប់ដាំផ្ទាល់ ដែលតែងតែមានការដាំជួស (ដោយមានគ្រាប់ខ្លះមិនដុះ) ហើយកូនពោតដុះមិនស្មើគ្នាល្អដូចការបណ្តុះកូនដាំទេ។ ការដាំនេះផងដែរ កសិករដាំពោតជា ២ ជួរ ក្នុងមួយរង ចន្លោះពីជួរ មួយទៅជួរមួយទៀតមានប្រវែង ៥៥ សង់ទីម៉ែត្រ ហើយចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតមានប្រវែង ៣០ សង់ទីម៉ែត្រ។ គាត់ដាំពោត ២ ដងក្នុងមួយឆ្នាំ គឺនៅខែកក្កដា ដល់កញ្ញា និងកុម្ភៈ ដល់មេសា។
ចំពោះការស្រោចស្រពវិញ នៅរដូវវស្សាកសិករ ស្រោចទឹកតែនៅពេលណាដែលដីស្ងួត ដោយមិនមានភ្លៀងច្រើនថ្ងៃ ឬភ្លៀងមិនគ្រប់គ្រាន់ ដោយស្រោចតែក្នុងមួយថ្ងៃតែម្តងទេ អាចជាពេលព្រឹក ឬក៏ល្ងាច ដោយស្រោចម្តងៗគឺប្រើរយៈពេលប្រហែល ១០ ទៅ ១៥ នាទី។ ដោយឡែកនៅរដូវប្រាំងកសិករស្រោចពីរដងក្នុងមួយថ្ងៃ (ព្រឹក ល្ងាច) ដោយប្រើរយៈពេលប្រហែលជា ៣០ នាទីក្នុងការស្រោចម្តងៗ។ សម្រាប់ រដូវប្រាំងការប្រើប្រាស់ទឹកសម្រាប់ស្រោចពោតមួយថ្ងៃអស់ ៦ ទៅ ៧ លីត្រ ដោយអាត្រារំហូរទឹករបស់ប្រព័ន្ធតំណក់ ៦ លីត្រក្នុងមួយម៉ោង។ ប្រព័ន្ធតំណក់ទឹកនេះអាចមានរំហូរទឹកចន្លោះពី ១ ទៅ ៤ ហ្គាឡុនក្នុងមួយម៉ោង (១ ហ្គាឡុន = ៣.៧៨៥ លីត្រ) ប្រែប្រួលតាមសម្ពាធទឹក។
ចំពោះការចំណាយទៅលើប្រព័ន្ធតំណក់ទឹកគឺ គម្រោងហាវែសជាអ្នកចំណាយឱ្យកសិករក្នុងឆ្នាំ ២០១៤ ដូច្នេះកសិករចំណាយទៅលើតែការរៀបចំដី ការទិញគ្រាប់ពូជ ទិញធាតុចូលកសិកម្ម និងការថែទាំ ប៉ុណ្ណោះ។ បើគិតពីការប្រើប្រាស់ទឹកវិញក្នុងមួយរដូវដាំដុះ (រដូវប្រាំង) លើផ្ទៃដីដូចខាងលើគាត់ប្រើប្រាស់ទឹកអស់ជាមធ្យមពី ៦០០ ទៅ ៧០០ ម៉ែត្រគីបប៉ុណ្ណាះ ដែលទឹកនេះ គឺមានប្រភពពីទឹកស្រះ និងទឹកស្ទឹង។
ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកនេះជួយកាត់បន្ថយកម្លាំងពលកម្មសម្រាប់ការស្រោចស្រព សន្សំសំចៃពេលវេលា អាចរក្សាដំណាំដុះលូតលាស់បានល្អនៅពេលមិនសម្បូរទឹក សន្សំសំចៃទឹក និងជួយកាត់បន្ថយ ការដុះស្មៅនៅចន្លោះកូនដំណាំផងដែរ។ ដូចនេះប្រព័ន្ធតំណក់ទឹក គឺសមស្របបំផុតសម្រាប់ការស្រោចស្រពដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួតតាមរដូវកាល ជាពិសេស តំបន់ខ្សត់ទឹក។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិកំពង់ក្រសាំងក្រោម ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
ចម្ការនៅក្បែរភូមិ
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2014
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
គម្រោងហាវែស (Harvest) និងធ្វើតាមគេ។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
- កាត់បន្ថយការប្រើប្រាស់ទឹក និងកម្លាំងពលកម្ម
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :
ពោត
ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:
ពីមុនជាដីស្រែតែក្រោយមកប្តូរជាដីចម្ការប្រហែលជា ៣ ឆ្នាំហើយ។
3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
ប្រភពទឹកបានមកពីស្ទឹងពោធិ៍សាត់ដែលនៅក្បែរទីតាំងអនុវត្តន៍នោះ។
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 3
សូមបញ្ជាក់:
ដាំបន្តគ្នាពេញ ១ ឆ្នាំ
ដង់ស៊ីតេនៃសត្វចិញ្ចឹម (បើពាក់ព័ន្ធ):
ចិញ្ចឹមគោ ៥ ក្បាល
3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
- ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
- ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)
3.5 ការសាយភាយនៃបច្ចេកទេស
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ
- S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី
- Pc: ការហាប់ណែន
- Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bc: ការថយចុះនូវគម្របរុក្ខជាតិ
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស
សមាសធាតុផ្សំនៃប្រព័ន្ធតំណក់ទឹករួមមាន ម៉ូទ័របូមទឹក សន្ទះបិទបើក (ក្បាលរ៉ូប៊ីនេ) តំរងច្រោះ នាឡិកាវាស់សម្ពាធ ទុយោមេ (មុខកាត់ ៦០ មីលីម៉ែត្រ) ទុយោខ្នែង(មុខកាត់ ៤៩ មីលីម៉ែត្រ) និងទុយោសម្រក់ទឹក (មុខកាត់ ១៦ មីលីម៉ែត្រ)។ ប្រព័ន្ធតំណក់ទឹកនេះត្រូវបានអនុវត្តលើផ្ទៃដីទំហំ ២៣០១.៥ ម៉ែត្រការ៉េ។
ចំពោះការរៀបចំធ្វើរងមាន ២ របៀបអាស្រ័យលើរដូវកាល គឺនៅរដូវវស្សាកសិករត្រូវភ្ជួរផ្គុំជារងដែលមានកម្ពស់រង ៥០ សង់ទីម៉ែត្រ ទទឹងរង ១ ម៉ែត្រ ចន្លោះរង ១ ម៉ែត្រ ហើយបណ្តោយរងនីមួយៗ គឺតាមប្រវែងដីជាក់ស្តែង។
ចំពោះរដូវប្រាំងវិញ កសិករភ្ជួរផ្គុំជារងដូចគ្នាតែកម្ពស់រងទាបជាងគឺមានកម្ពស់តែ ២០ សង់ទីម៉ែត្រប៉ុណ្ណោះដោយសាររដូវប្រាំងមិនមានភ្លៀងខ្លាំងដែលធ្វើឱ្យដីជាំទឹក។ ក្នុងមួយជួរមានទុយោសម្រក់ទឹកមួយ។
4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
២៣០១.៥ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
២០០០០
4.4 សកម្មភាពបង្កើត
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា | |
---|---|---|---|
1. | ភ្ជួរដីហាល | ក្សេត្រសាស្ត្រ | ខែឧសភា |
2. | ឆូតរង + បណ្តុះកូន + រៀបទុយោដំណក់ទឹក | ក្សេត្រសាស្ត្រ | ខែមិថុនា |
3. | បុករណ្តៅ + ដាក់ជី+ដាំកូន | ក្សេត្រសាស្ត្រ | ខែមិថុនា |
4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរដី | នាក់-ថ្ងៃ | 4,7 | 20000,0 | 94000,0 | 100,0 |
កម្លាំងពលកម្ម | ឆូតរង និងរៀបទុយោដំណក់ទឹក | នាក់-ថ្ងៃ | 2,5 | 20000,0 | 50000,0 | 100,0 |
កម្លាំងពលកម្ម | ការបណ្តុះកូន និងដាំកូនពោត | នាក់-ថ្ងៃ | 4,0 | 20000,0 | 80000,0 | 100,0 |
សម្ភារៈ | ម៉ូទ័របូមទឹក | គ្រឿង | 1,0 | 240000,0 | 240000,0 | 100,0 |
សម្ភារៈ | ចប | ចប | 1,0 | 200000,0 | 200000,0 | 30,0 |
សម្ភារៈ | ថាសបណ្តុះ | ថាស | 80,0 | 2500,0 | 200000,0 | 100,0 |
សម្ភារៈដាំដុះ | គ្រាប់ពោត | កញ្ចប់ | 3,0 | 28000,0 | 84000,0 | 100,0 |
ជី និងសារធាតុពុល | ជី (D A P កាលី អ៊ុយរ៉េ) | គីឡូក្រាម | 7,0 | 2000,0 | 14000,0 | 100,0 |
សម្ភារៈសាងសង់ | ទុយោ | ម៉ែត្រ | 100,0 | 1600,0 | 160000,0 | 100,0 |
សម្ភារៈសាងសង់ | ទុយោតំណក់ទឹក | ដុំ | 1,0 | 200000,0 | 200000,0 | 30,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 1322000,0 |
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:
គម្រោងហាវែស (Harvest) ជួយទុយោតំណក់ទឹក
4.6 សកម្មភាពថែទាំ
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|---|
1. | ស្រោចទឹកពេលអត់ភ្លៀងដោយប្រើប្រព័ន្ធតំណក់ទឹក | ក្សេត្រសាស្ត្រ | ខែរាំង |
2. | ដាក់ជី ៤ ដងក្នុង ១ វដ្តដំណាំ | ក្សេត្រសាស្ត្រ | ពេលថែទាំ |
3. | ពូនរងក្រោយពេលដាំបាន ១៥ ថ្ងៃ ឬ ១៨ ថ្ងៃ | ក្សេត្រសាស្ត្រ | ពេលថែទាំ |
4. | លះស្លឹកពោត ២ ដង៖ អាយុ ២០ ថ្ងៃ និង ១ខែ | ក្សេត្រសាស្ត្រ | ពេលថែទាំ |
4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ពូនរង | នាក់-ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
កម្លាំងពលកម្ម | លះស្លឹកពោត | នាក់-ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
ជី និងសារធាតុពុល | ជី | គីឡួក្រាម | 40,0 | 2000,0 | 80000,0 | 100,0 |
ផ្សេងៗ | អគ្គិសនីសម្រាប់បូមទឹក | គីឡូវ៉ាត់-ម៉ោង | 267,0 | 790,0 | 210930,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 330930,0 |
4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
គ្រាប់ពូជ និងទុយោតំណក់ទឹកមានតម្លៃថ្លៃ។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1225,70
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ 2015 មាន 1225.7 មីលីម៉ែត្រ ឆ្នាំ 2014 មាន 1128.1 និងឆ្នាំ 2013 មាន 1316 មីលីម៉ែត្រ
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និង ឧត្តុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
អាកាសធាតុក្តៅហើយសើម និងមានពីរដូវ៖ រដូវប្រាំង និងរដូវវស្សា។
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
pH = 5.5
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលមានគុណភាពល្អ
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
បាទ/ចា៎
ភាពទៀងទាត់:
ម្តងម្កាល
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- 10-50% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
កសិករអាយុ ៤៧ ឆ្នាំ
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ដីដំាដំណាំ ០.៥ ហិកតា ដីស្រែ ៣ ហិកតា ហើយធ្វើជាប់លាប់ ១ ហិកតា និងជួលឱ្យអ្នកជិតខាង ២ ហិកតា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
គុណភាពមុន SLM:
30%
គុណភាពក្រោយ SLM:
80%
មតិយោបល់/ ការបញ្ជាក់:
តាមរយៈការប្រើប្រព័ន្ធតំណក់ទឹក គាត់អាចដាំបានពីរ ឬបីដងក្នុងមួយឆ្នាំ។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
ប្រើប្រាស់ជីលាមកគោ និងមានទឹកគ្រប់គ្រាន់។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
ការបណ្តុះកូនមុនដាំ គឺធ្វើឱ្យកូនដុះបានល្អ និងមិនងាប់នៅពេលដាំ។
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
ដីមានជីជាតិល្អជាងមុនដោយសារតែប្រើប្រាស់លាមកគោ មានដំណាំជាគម្រប់ដីអាចរក្សាសំណើមដីបានល្អ។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
កាត់បន្ថយការចំណាយទៅលើការប្រើប្រាស់ជីគីមី និងកម្លាំងពលកម្ម។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ដោយសារការដាំពោតដាំបានពីរដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
មិនត្រូវការកម្លាំងពលកម្មច្រើនទៅលើការស្រោចស្រព និងថែទាំ។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
អាចដាំដំណាំបានពីរ ឬបីដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលច្រើន។
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
មិនមានប៉ះពាល់ដល់សុខភាពទេព្រោះមិនមានប្រើប្រាស់ជីគីមីច្រើន។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
ចេះបណ្តុះកូនមុនពេលដាំ ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកអាចជួយសន្សំសំចៃទឹកក្នុងការស្រោចស្រពដំណាំ។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
រំហួត
មតិយោបល់/ ការបញ្ជាក់:
មានដំណាំជាគម្របដីកាត់បន្ថយរំហួត និងអាចរក្សាសំណើមបានល្អ។
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
ដំណាំរក្សាសំណើមដីបានល្អ។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
ការប្រើប្រាស់ជីលាមកគោជួយឱ្យដីធូរ និងដំណាំជួយរក្សាសំណើមដីដោយសារតែដីទទួលបានទឹកជាប្រចាំពីប្រព័ន្ធតំណក់ទឹក។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
ការប្រើប្រាស់លាមកគោ និងកាកសំណល់ដំណាំជួយបង្កើនសារធាតុចិញ្ចឹមដល់ដី។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:
មិនមានប៉ះពាល់ទៅដល់បរិវេណខាងក្រៅបច្ចេកទេសទេ
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អណាស់ | |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | កើនឡើង | មធ្យម |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រាំងស្ងួត | ល្អណាស់ |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមានតិចតួច
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
6.5 ការទទួលយកបច្ចេកទេស
- 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):
4 គ្រួសារ
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 0-10%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
កាត់បន្ថយកម្លាំងពលកម្មក្នុងការស្រោចដំណាំ។ |
ទទួលទិន្នផលច្រើន។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ការបណ្តុះកូនក្នុងថាសបណ្តុះ គឺប្រើដីតិច និងកូនដុះស្មើរគ្នាល្អពេលដាំនៅចម្ការកូនមិនអន់។ |
ចំណេញពេលវេលា និងប្រើប្រាស់ទឹកតិច។ |
មិនសូវដុះស្មៅ និងមានពពួកមីក្រូសារពាង្គកាយក្នុងដីច្រើន និងទទួលបានផលច្រើន។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ចំណាយពេលវេលាសារទុយោតំណក់ទឹកទុកក្រោយពេលប្រមូលផលដំណាំរួច។ | ដើរប្រមូលទុយោតំណក់ទឹក។ |
មានតម្លៃថ្លៃ | កសិករត្រូវចេះថែរក្សា និងតទុយោតំណក់ទឹកដោយខ្លួនឯងពេលខូច លាងវាឱ្យស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ។ |
សំណល់ទុយោមិនអាចធ្វើអ្វីបាន។ | ដុត ឬកប់ក្នុងដី |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៤ នាក់
7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត
ចំណងជើង/ ពណ៌នា:
John D. (2018). Corn benefits of Drip Irrigation. John Deere water. Retrieved from
វេបសាយ:
https://www.deere.com/en_US/docs/agriculture/irrigation_and_water_management/brochure_irrigation_solutions_corn.pdf
ចំណងជើង/ ពណ៌នា:
DanChurchAid/Christian Aid. (2015). Farmer book: Kit of best Agriculture Technologies to Adapt with climate change. Ministry of Agriculture, Forestry and Finsheries. In Khmer. Retrieved from
វេបសាយ:
http://www.maff.gov.kh/agri-tech/78-%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8A%E1%9E%B6%E1%9F%86%E1%9E%8A%E1%9E%BB%E1%9F%87%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B6%E1%9F%86/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8A%E1%9E%B6%E1%9F%86%E1%9E%8A%E1%9E%BB%E1%9F%87%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B6%E1%9F%86%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97%E1%9E%91%E1%9F%80%E1%9E%8F/1586-variety-agriculture.html
ចំណងជើង/ ពណ៌នា:
Maff (2014 August). Technical growing corn. Agricultural magazin.volum(47). In Khmer. Retrieve from
វេបសាយ:
www.maff.gov.kh/agri-tech/40.../1161-technical growing corn.html
ចំណងជើង/ ពណ៌នា:
Agritoday (2018). Corn planting technique. Ministry of Agriculture, Forestry and Fisheries. In Khmer. Retrieved from
វេបសាយ:
http://agritoday.com/view/1593.html
ចំណងជើង/ ពណ៌នា:
Cam Agriculture (2016). The modern irrigation system. CAM AGRICULTURE IMPORT EXPORT LTD. In Khmer. Retrieved from
វេបសាយ:
http://www.camagriculture.com/drip-irrigation-system/?lang=kh
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល