បច្ចេកទេស

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក [ប្រទេសកម្ពុជា]

ការដាំពោតប្រើតំណក់ទឹក

technologies_3144 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 88%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់:
ប្រធានការិយាល័យកសិកម្មស្រុកបាកាន:
មន្ត្រីក្សេត្រសាស្ត្រ នៅការិយាល័យកសិកម្មស្រុកកណ្តៀង:

សេង កម្ភៈ

ការិយាល័យកសិកម្មស្រុកកណ្តៀង

ប្រទេសកម្ពុជា

ភ្នាក់ងារផ្សព្វផ្សាយ ឃុំកណ្តៀង:

ឈុន ឆេង

ភ្នាក់ងារផ្សព្វផ្សាយ ឃុំកណ្តៀង

ប្រទេសកម្ពុជា

អ្នកប្រើប្រាស់ដី:

ពេជ្រ ចន្ធី

កសិករ

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធា្លក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹកជាបច្ចេកទេសដ៏មានប្រសិទ្ធភាពមួយក្នុងការសន្សំសំចៃទឹកដែលសមស្របសម្រាប់ស្រោចស្រពនៅទីណាដែលខ្សត់ទឹក។ កសិករបានប្រើប្រព័ន្ធតំណក់ទឹកនេះលើដំណាំពោតដោយវាអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាល ឬពេលខ្សត់ភ្លៀង ដោយកាត់បន្ថយរំហួតមិនចាំបាច់ ចំណេញកម្លាំងពលកម្ម ពេលវេលា និងធ្វើឱ្យដំណាំលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់ ដោយសារទទួលបានទឹកគ្រប់គ្រាន់។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹក គឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃទឹក ដោយការបន្តក់ទឹកជាតំណក់ៗ ជាទៀងទាត់តាមបណ្តាញបង្ហូរដល់គុម្ពដំណាំផ្ទាល់ (អត្រាបង្ហូរទឹក ៦ លីត្រ/ ម៉ោង និងសម្ពាធនៃរំហូរទឹក គឺចន្លោះពី ១,២-២ បារ(Bar))។ ប្រព័ន្ធតំណក់ទឹកជួយរក្សាសំណើមល្អបំផុតនៅជុំវិញគល់ដំណាំ (តំបន់ឫសដំណាំ) ហើយមិនផ្តល់សំណើមដល់តំបន់ដែលមិនចាំបាច់ដែលឆ្ងាយពីគល់ដំណាំទេ (John, 2018) ធ្វើដូច្នេះ គឺបានកាត់បន្ថយការដុះស្មៅចង្រៃយ៉ាងមានប្រសិទ្ធភាព លើសពីនេះ គឺអាចធានាក្នុងការផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ដំណាំ ពិសេសក្នុងដំណាក់កាលចេញផ្កា ព្រោះកង្វះទឹកក្នុងដំណាក់កាលនេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទិន្នផលដំណាំ។ ការប្រើប្រព័ន្ធតំណក់ទឹកនេះកសិករអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់ទឹកយ៉ាងមានប្រសិទ្ធភាព ជាពិសេសតំបន់ដែលមានផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាលជាដើម។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ជីក៏អាចប្រើជាជីទឹកដាក់ផ្ទាល់តាមរយៈប្រព័ន្ធតំណក់ទឹកនេះផងដែរ។

ចំពោះការដាំពោតវិញ ដំបូងត្រូវយកជីលាមកគោមកបាចឱ្យពេញដី បន្ទាប់មកភ្ជួរដីលុប (ភ្ជួរបីសារ) រួចហាលដីរយៈពេល ៧ ថ្ងៃ បន្ទាប់មកត្រូវភ្ជួរ និងរាស់ដីឱ្យរាបស្អាត ទើបចាប់ផ្តើមពូនរង និងរៀបចំប្រព័ន្ធ តំណក់ទឹក។ បច្ចេកទេសនេះបានអនុវត្តនៅលើផ្ទៃដីទំហំ ២៣០១.៥ ម៉ែត្រការ៉េ។


ចំណែកឯការបណ្តុះកូនវិញ គឺកសិករយកដីដំបូក (ឬដីមានជីជាតិ ដីមមោក) ១ ភាគ ធ្យូងអង្កាម ២ ភាគ និងលាមកគោ ២ ភាគ មកលាយច្របល់ឱ្យសព្វ ទើបដាក់លើថាសបណ្តុះ និងយកគ្រាប់ពូជពោត ១ គ្រាប់ដាក់ក្នុងមួយរន្ធ។ ក្រោយពីពោតដុះបាន ១ សប្តាហ៍ហើយ ទើបយកទៅដាំ។ ការដាំកូនពោតកសិករយកឫស្សីទៅបុករណ្តៅជម្រៅ ៣ សង់ទីម៉ែត្រ រួចចាក់ទឹកជី (ដេ អា ប៉េ) ចូលក្នុងរណ្តៅ បន្ទាប់មកទើប យកកូនពោតទៅដាំ។ ការបណ្តុះកូនពោតជាមុននេះ គឺដើម្បីទទួលបានកូនពោតដែលដុះស្មើគ្នាល្អ មិនមានកូនអន់ កូនមិនងាយងាប់ ហើយពេលផ្លែមានគ្រាប់ពេញល្អ និងទទួលបានទិន្នផលខ្ពស់ជាងការដាំ ដោយដាក់គ្រាប់ដាំផ្ទាល់ ដែលតែងតែមានការដាំជួស (ដោយមានគ្រាប់ខ្លះមិនដុះ) ហើយកូនពោតដុះមិនស្មើគ្នាល្អដូចការបណ្តុះកូនដាំទេ។ ការដាំនេះផងដែរ កសិករដាំពោតជា ២ ជួរ ក្នុងមួយរង ចន្លោះពីជួរ មួយទៅជួរមួយទៀតមានប្រវែង ៥៥ សង់ទីម៉ែត្រ ហើយចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតមានប្រវែង ៣០ សង់ទីម៉ែត្រ។ គាត់ដាំពោត ២ ដងក្នុងមួយឆ្នាំ គឺនៅខែកក្កដា ដល់កញ្ញា និងកុម្ភៈ ដល់មេសា។

ចំពោះការស្រោចស្រពវិញ នៅរដូវវស្សាកសិករ ស្រោចទឹកតែនៅពេលណាដែលដីស្ងួត ដោយមិនមានភ្លៀងច្រើនថ្ងៃ ឬភ្លៀងមិនគ្រប់គ្រាន់ ដោយស្រោចតែក្នុងមួយថ្ងៃតែម្តងទេ អាចជាពេលព្រឹក ឬក៏ល្ងាច ដោយស្រោចម្តងៗគឺប្រើរយៈពេលប្រហែល ១០ ទៅ ១៥ នាទី។ ដោយឡែកនៅរដូវប្រាំងកសិករស្រោចពីរដងក្នុងមួយថ្ងៃ (ព្រឹក ល្ងាច) ដោយប្រើរយៈពេលប្រហែលជា ៣០ នាទីក្នុងការស្រោចម្តងៗ។ សម្រាប់ រដូវប្រាំងការប្រើប្រាស់ទឹកសម្រាប់ស្រោចពោតមួយថ្ងៃអស់ ៦ ទៅ ៧ លីត្រ ដោយអាត្រារំហូរទឹករបស់ប្រព័ន្ធតំណក់ ៦ លីត្រក្នុងមួយម៉ោង។ ប្រព័ន្ធតំណក់ទឹកនេះអាចមានរំហូរទឹកចន្លោះពី ១ ទៅ ៤ ហ្គាឡុនក្នុងមួយម៉ោង (១ ហ្គាឡុន = ៣.៧៨៥ លីត្រ) ប្រែប្រួលតាមសម្ពាធទឹក។

ចំពោះការចំណាយទៅលើប្រព័ន្ធតំណក់ទឹកគឺ គម្រោងហាវែសជាអ្នកចំណាយឱ្យកសិករក្នុងឆ្នាំ ២០១៤ ដូច្នេះកសិករចំណាយទៅលើតែការរៀបចំដី ការទិញគ្រាប់ពូជ ទិញធាតុចូលកសិកម្ម និងការថែទាំ ប៉ុណ្ណោះ។ បើគិតពីការប្រើប្រាស់ទឹកវិញក្នុងមួយរដូវដាំដុះ (រដូវប្រាំង) លើផ្ទៃដីដូចខាងលើគាត់ប្រើប្រាស់ទឹកអស់ជាមធ្យមពី ៦០០ ទៅ ៧០០ ម៉ែត្រគីបប៉ុណ្ណាះ ដែលទឹកនេះ គឺមានប្រភពពីទឹកស្រះ និងទឹកស្ទឹង។

ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកនេះជួយកាត់បន្ថយកម្លាំងពលកម្មសម្រាប់ការស្រោចស្រព សន្សំសំចៃពេលវេលា អាចរក្សាដំណាំដុះលូតលាស់បានល្អនៅពេលមិនសម្បូរទឹក សន្សំសំចៃទឹក និងជួយកាត់បន្ថយ ការដុះស្មៅនៅចន្លោះកូនដំណាំផងដែរ។ ដូចនេះប្រព័ន្ធតំណក់ទឹក គឺសមស្របបំផុតសម្រាប់ការស្រោចស្រពដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួតតាមរដូវកាល ជាពិសេស តំបន់ខ្សត់ទឹក។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិកំពង់ក្រសាំងក្រោម ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

ចម្ការនៅក្បែរភូមិ

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2014

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

គម្រោងហាវែស (Harvest) និងធ្វើតាមគេ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
  • កាត់បន្ថយការប្រើប្រាស់ទឹក និងកម្លាំងពលកម្ម

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • ធញ្ញជាតិ -​ ពោត
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3
សូមបញ្ជាក់:

ដាំបន្តគ្នាពេញ ១ ឆ្នាំ

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ

ដីដាំដំណាំ

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

ប្រភពទឹកបានមកពីស្ទឹងពោធិ៍សាត់ដែលនៅក្បែរទីតាំងអនុវត្តន៍នោះ។

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព

3.7 កំណត់ប្រភេទនៃការធា្លក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

កាពធ្លាក់ចុះសារធាតុគីមីក្នុងដី

កាពធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pc: ការហាប់ណែន
  • Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធា្លក់ចុះជីវសាស្ត្រនៃដី

ការធា្លក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធា្លក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធា្លក់ចុះគុណភាពដី:
  • ការការពារការធា្លក់ចុះគុណភាពដី
  • ការកាត់បន្ថយការធា្លក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

សមាសធាតុផ្សំនៃប្រព័ន្ធតំណក់ទឹករួមមាន ម៉ូទ័របូមទឹក សន្ទះបិទបើក (ក្បាលរ៉ូប៊ីនេ) តំរងច្រោះ នាឡិកាវាស់សម្ពាធ ទុយោមេ (មុខកាត់ ៦០ មីលីម៉ែត្រ) ទុយោខ្នែង(មុខកាត់ ៤៩ មីលីម៉ែត្រ) និងទុយោសម្រក់ទឹក (មុខកាត់ ១៦ មីលីម៉ែត្រ)។ ប្រព័ន្ធតំណក់ទឹកនេះត្រូវបានអនុវត្តលើផ្ទៃដីទំហំ ២៣០១.៥ ម៉ែត្រការ៉េ។
ចំពោះការរៀបចំធ្វើរងមាន ២ របៀបអាស្រ័យលើរដូវកាល គឺនៅរដូវវស្សាកសិករត្រូវភ្ជួរផ្គុំជារងដែលមានកម្ពស់រង ៥០ សង់ទីម៉ែត្រ ទទឹងរង ១ ម៉ែត្រ ចន្លោះរង ១ ម៉ែត្រ ហើយបណ្តោយរងនីមួយៗ គឺតាមប្រវែងដីជាក់ស្តែង។
ចំពោះរដូវប្រាំងវិញ កសិករភ្ជួរផ្គុំជារងដូចគ្នាតែកម្ពស់រងទាបជាងគឺមានកម្ពស់តែ ២០ សង់ទីម៉ែត្រប៉ុណ្ណោះដោយសាររដូវប្រាំងមិនមានភ្លៀងខ្លាំងដែលធ្វើឱ្យដីជាំទឹក។ ក្នុងមួយជួរមានទុយោសម្រក់ទឹកមួយ។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

28/06/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២៣០១.៥ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

២០០០០

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ភ្ជួរដីហាល ខែឧសភា
2. ឆូតរង + បណ្តុះកូន + រៀបទុយោដំណក់ទឹក ខែមិថុនា
3. បុករណ្តៅ + ដាក់ជី+ដាំកូន ខែមិថុនា

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដី នាក់-ថ្ងៃ 4,7 20000,0 94000,0 100,0
កម្លាំងពលកម្ម ឆូតរង និងរៀបទុយោដំណក់ទឹក នាក់-ថ្ងៃ 2,5 20000,0 50000,0 100,0
កម្លាំងពលកម្ម ការបណ្តុះកូន និងដាំកូនពោត នាក់-ថ្ងៃ 4,0 20000,0 80000,0 100,0
សម្ភារៈ ម៉ូទ័របូមទឹក គ្រឿង 1,0 240000,0 240000,0 100,0
សម្ភារៈ ចប ចប 1,0 200000,0 200000,0 30,0
សម្ភារៈ ថាសបណ្តុះ ថាស 80,0 2500,0 200000,0 100,0
សម្ភារៈដាំដុះ គ្រាប់ពោត កញ្ចប់ 3,0 28000,0 84000,0 100,0
ជី និងសារធាតុពុល ជី (D A P កាលី អ៊ុយរ៉េ) គីឡូក្រាម 7,0 2000,0 14000,0 100,0
សម្ភារៈសាងសង់ ទុយោ ម៉ែត្រ 100,0 1600,0 160000,0 100,0
សម្ភារៈសាងសង់ ទុយោតំណក់ទឹក ដុំ 1,0 200000,0 200000,0 30,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 1322000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 330,5
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

គម្រោងហាវែស (Harvest) ជួយទុយោតំណក់ទឹក

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ស្រោចទឹកពេលអត់ភ្លៀងដោយប្រើប្រព័ន្ធតំណក់ទឹក ខែរាំង
2. ដាក់ជី ៤ ដងក្នុង ១ វដ្តដំណាំ ពេលថែទាំ
3. ពូនរងក្រោយពេលដាំបាន ១៥ ថ្ងៃ ឬ ១៨ ថ្ងៃ ពេលថែទាំ
4. លះស្លឹកពោត ២ ដង៖ អាយុ ២០ ថ្ងៃ និង ១ខែ ពេលថែទាំ

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ពូនរង នាក់-ថ្ងៃ 1,0 20000,0 20000,0 100,0
កម្លាំងពលកម្ម លះស្លឹកពោត នាក់-ថ្ងៃ 1,0 20000,0 20000,0 100,0
ជី និងសារធាតុពុល ជី គីឡួក្រាម 40,0 2000,0 80000,0 100,0
ផ្សេងៗ អគ្គិសនីសម្រាប់បូមទឹក គីឡូវ៉ាត់-ម៉ោង 267,0 790,0 210930,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 330930,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 82,73

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

គ្រាប់ពូជ និងទុយោតំណក់ទឹកមានតម្លៃថ្លៃ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1225,70

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ 2015 មាន 1225.7 មីលីម៉ែត្រ ឆ្នាំ 2014 មាន 1128.1 និងឆ្នាំ 2013 មាន 1316 មីលីម៉ែត្រ

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និង ឧត្តុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

អាកាសធាតុក្តៅហើយសើម និងមានពីរដូវ៖ រដូវប្រាំង និងរដូវវស្សា។

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

pH = 5.5

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

បាទ/ចា៎

ភាពទៀងទាត់:

ម្តងម្កាល

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករអាយុ ៤៧ ឆ្នាំ

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដីដំាដំណាំ ០.៥ ហិកតា ដីស្រែ ៣ ហិកតា ហើយធ្វើជាប់លាប់ ១ ហិកតា និងជួលឱ្យអ្នកជិតខាង ២ ហិកតា។

5.8 ភាពជាម្ចាស់ដី, កម្មសិទ្ធប្រើប្រាស់ដី, និងទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

30%

គុណភាពក្រោយ SLM:

80%

មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការប្រើប្រព័ន្ធតំណក់ទឹក គាត់អាចដាំបានពីរ ឬបីដងក្នុងមួយឆ្នាំ។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រើប្រាស់ជីលាមកគោ និងមានទឹកគ្រប់គ្រាន់។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការបណ្តុះកូនមុនដាំ គឺធ្វើឱ្យកូនដុះបានល្អ និងមិនងាប់នៅពេលដាំ។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ដីមានជីជាតិល្អជាងមុនដោយសារតែប្រើប្រាស់លាមកគោ មានដំណាំជាគម្រប់ដីអាចរក្សាសំណើមដីបានល្អ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កាត់បន្ថយការចំណាយទៅលើការប្រើប្រាស់ជីគីមី និងកម្លាំងពលកម្ម។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារការដាំពោតដាំបានពីរដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មិនត្រូវការកម្លាំងពលកម្មច្រើនទៅលើការស្រោចស្រព និងថែទាំ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

អាចដាំដំណាំបានពីរ ឬបីដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលច្រើន។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មិនមានប៉ះពាល់ដល់សុខភាពទេព្រោះមិនមានប្រើប្រាស់ជីគីមីច្រើន។

ចំណេះដឹង SLM / ការធា្លក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ចេះបណ្តុះកូនមុនពេលដាំ ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកអាចជួយសន្សំសំចៃទឹកក្នុងការស្រោចស្រពដំណាំ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំជាគម្របដីកាត់បន្ថយរំហួត និងអាចរក្សាសំណើមបានល្អ។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំរក្សាសំណើមដីបានល្អ។

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ជីលាមកគោជួយឱ្យដីធូរ និងដំណាំជួយរក្សាសំណើមដីដោយសារតែដីទទួលបានទឹកជាប្រចាំពីប្រព័ន្ធតំណក់ទឹក។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់លាមកគោ និងកាកសំណល់ដំណាំជួយបង្កើនសារធាតុចិញ្ចឹមដល់ដី។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

វាយតម្លៃផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេស (វាស់វែង):

មិនមានប៉ះពាល់ទៅដល់បរិវេណខាងក្រៅបច្ចេកទេសទេ

6.3 ការប៉ះពាល់ និងភាពផ្លាស់ប្តូរនៃបច្ចេកវិទ្យាទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អណាស់
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង មធ្យម

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រាំងស្ងួត ល្អណាស់

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

4 គ្រួសារ

ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 0-10%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
កាត់បន្ថយកម្លាំងពលកម្មក្នុងការស្រោចដំណាំ។
ទទួលទិន្នផលច្រើន។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ការបណ្តុះកូនក្នុងថាសបណ្តុះ គឺប្រើដីតិច និងកូនដុះស្មើរគ្នាល្អពេលដាំនៅចម្ការកូនមិនអន់។
ចំណេញពេលវេលា និងប្រើប្រាស់ទឹកតិច។
មិនសូវដុះស្មៅ និងមានពពួកមីក្រូសារពាង្គកាយក្នុងដីច្រើន និងទទួលបានផលច្រើន។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ចំណាយពេលវេលាសារទុយោតំណក់ទឹកទុកក្រោយពេលប្រមូលផលដំណាំរួច។ ដើរប្រមូលទុយោតំណក់ទឹក។
មានតម្លៃថ្លៃ កសិករត្រូវចេះថែរក្សា និងតទុយោតំណក់ទឹកដោយខ្លួនឯងពេលខូច លាងវាឱ្យស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ។
សំណល់ទុយោមិនអាចធ្វើអ្វីបាន។ ដុត ឬកប់ក្នុងដី

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

28/06/2017

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

John D. (2018). Corn benefits of Drip Irrigation. John Deere water. Retrieved from

វេបសាយ:

https://www.deere.com/en_US/docs/agriculture/irrigation_and_water_management/brochure_irrigation_solutions_corn.pdf

ចំណងជើង/ ពណ៌នា:

DanChurchAid/Christian Aid. (2015). Farmer book: Kit of best Agriculture Technologies to Adapt with climate change. Ministry of Agriculture, Forestry and Finsheries. In Khmer. Retrieved from

វេបសាយ:

http://www.maff.gov.kh/agri-tech/78-%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8A%E1%9E%B6%E1%9F%86%E1%9E%8A%E1%9E%BB%E1%9F%87%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B6%E1%9F%86/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8A%E1%9E%B6%E1%9F%86%E1%9E%8A%E1%9E%BB%E1%9F%87%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B6%E1%9F%86%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97%E1%9E%91%E1%9F%80%E1%9E%8F/1586-variety-agriculture.html

ចំណងជើង/ ពណ៌នា:

Maff (2014 August). Technical growing corn. Agricultural magazin.volum(47). In Khmer. Retrieve from

វេបសាយ:

www.maff.gov.kh/agri-tech/40.../1161-technical growing corn.html

ចំណងជើង/ ពណ៌នា:

Agritoday (2018). Corn planting technique. Ministry of Agriculture, Forestry and Fisheries. In Khmer. Retrieved from

វេបសាយ:

http://agritoday.com/view/1593.html

ចំណងជើង/ ពណ៌នា:

Cam Agriculture (2016). The modern irrigation system. CAM AGRICULTURE IMPORT EXPORT LTD. In Khmer. Retrieved from

វេបសាយ:

http://www.camagriculture.com/drip-irrigation-system/?lang=kh

ម៉ូឌុល