ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ការដាំដំណាំចម្រុះដោយអនុវត្តបច្ចេកទេសដំណាំវិលជុំ [ប្រទេសកម្ពុជា]

  • ការបង្កើត៖
  • បច្ចុប្បន្នភាព
  • អ្នកចងក្រង៖
  • អ្នកកែសម្រួល៖ ,
  • អ្នកត្រួតពិនិត្យច្រើនទៀត៖ ,

ចម្ការចម្រុះ

technologies_3145 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 88%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ថុន ព្រំ

​​(+855) 95 211 223 / (+855) 69 40 6550

មិនមានអ៊ីម៉ែល

អ្នកប្រើប្រាស់ដី

ភូមិ ឬស្សីឌួច ឃុំ បន្ទាយព្រាល ស្រុករលៀប្អៀរ​ ខេត្តកំពង់ឆ្នាំង

ប្រទេសកម្ពុជា

អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅ ការិយាល័យកសិកម្មស្រុករលៀប្អៀរ:

ប៊ុនលៀង ឈឹម

(+855) 77 797324

chhimbunleang@gmail.com

ការិយាល័យកសិកម្ម ស្រុករលៀប្អៀរ

ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ​ ខេត្តកំពង់ឆ្នាំង

ប្រទេសកម្ពុជា

អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង:
ប្រធានការិយាល័យកសិកម្មស្រុកទឹកផុស:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

22/05/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ដំណាំ​ចម្រុះ​ ឬ​ពិពិធកម្ម​ដំណាំ ​គឺជា​ការ​ដាំដុះ​ប្រភេទ​ដំណាំ​ពីរ​ ឬ​ច្រើន​ប្រភេទ​ខុសៗ​គ្នា​នៅ​លើ​ផ្ទៃ​ដី​ជាក់លាក់​មួយ​នៅ​ក្នុង​វគ្គ​ដំណាល​គ្នា​ ឬ​មុន​ក្រោយ​គ្នា​តែ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ក្នុង​ទម្រង់​វិល​ជុំ ​ឬ​ដំណាំ​ឆ្លាស់​។ ​ក្នុង​ករណី​សិក្សា​នេះ ​ដំណាំ​បន្លែ​ចម្រុះ​ដែល​អ្នក​ប្រើប្រាស់​ដី​កំពុង​ដាំ​មាន​ចំនួន​ ១១ មុខ​ ដំណាំ​ខុសៗ​គ្នា។​

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ដំណាំ​ចម្រុះ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ការ​ដាំដុះ​នូវ​ដំណាំ​ពីរ​ ឬ​ច្រើន​ប្រភេទ​ក្នុង​ទម្រង់​វិល​ជុំ​ដំណាំ​ ឬឆ្លាស់​មុខ​ដំណាំ​គ្នា​នៅ​លើ​ផ្ទៃ​ដី​តែ​មួយ​។​ ការ​ជ្រើស​រើស​ប្រភេទ​ដំណាំ​សម្រាប់​ដាំ​ដុះ​ចម្រុះ​គ្នា​ គឺ​អាស្រ័យ​ទៅ​លើ​គោល​បំណង​របស់​អ្នក​ប្រើប្រាស់​ដី​ផងដែរ​។​ ជាទូទៅ​ការ​ដាំ​ដំណាំ​ចម្រុះ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ដូច​ជា៖​ សន្តិ​សុខ​ស្បៀង​ ​ដែល​ផ្តល់​នូវ​សារ​ធាតុ​ចិញ្ចឹម​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ ព្រម​ទាំង​បង្កើន​ប្រាក់​ចំណូល​ អភិរក្ស​ដី ​ទប់ទល់​សត្វល្អិត​ចង្រៃ​ និង​ជំងឺ​ ព្រម​ទាំង​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ផង​ដែរ​ (CGIAR, ​2017,​ Makate​ et ​al​, ​2016​, ​MoEYS​ & ​VVOB​ ​Cambodia​, ​2013)​។​

លោក​ស្រី​ ព្រំ​ ថុន​បាន​អនុវត្តន៍​ការ​ដាំ​ដុះ​ដំណាំ​ចម្រុះ​វិល​ជុំ​ និង​ធ្វើ​ការ​ផ្លាស់ប្តូរ​រង​ដំណាំ​គ្នា​អស់​រយៈពេល​ប្រហែល​ ១០ ឆ្នាំ​មក​ហើយ។​ ការ​ដាំ​ដុះ​នេះ​ គឺ​ធ្វើ​ពេញ​មួយ​ឆ្នាំ​ដោយ​មិន​ទុក​ដី​ឱ្យ​ទំនេរ​ចោល​នោះ​ទេ។​ ដំណាំ​សំខាន់ៗ​ដែល​គាត់​បាន​ដាំ​ជា​លក្ខណៈ​ចម្រុះ​នៅ​​ពេល​ចុះ​សិក្សា​មាន​ចំនួន​ ១១​ ប្រភេទ​រួ​​មមាន​ ដើម​ខ្ទឹម​ ជីនាងវង​ ជីសាំងក្រហ៊ុម​ ស្ពៃតឿ​ ស្ពៃចង្កឹះ​ ស្ពៃក្រញាញ់​ ជីអង្កាម​ សណ្ដែកកួរ​ ត្រសក់​ ម្រះ​ និង​សាលាដ។ ​ដំណាំ​នីមួយៗ​មាន​អាយុ​កាល​ជា​មធ្យម​ប្រហែល ​៣ ខែ​ លើក​លែង​តែ​ជី​នាងវង​ ដែល​មាន​អាយុ​កាល​រហូត​ដល់​​ទៅ​មួយ​ឆ្នាំ​ ឬពីរ​ឆ្នាំ​ អាស្រ័យ​ទៅ​លើ​ការ​ថែ​ទាំ។​ ក្រោយ​ពេល​ប្រមូល​ផល​រួច​នៅ​រង​ដំណាំ​នីមួយៗ​ គាត់​តែង​តែ​ដាំ​ដំណាំ​ផ្សេង​​ជំនួស​​វិញ ​​គឺ​បង្វិល​មុខ​ដំណាំ​គ្នា។​ ឧទាហរណ៍​៖ ​ក្រោយ​ពី​ប្រមូល​ផល​ដើម​ខ្ទឹម​រួច​ គាត់​ធ្វើ​ការ​ដាំ​ជី​អង្កាម​ជំនួស​វិញ​ ហើយ​រង​ជី​អង្កាម​នឹង​ដូរ​ទៅ​ដាំ​ដើម​ខ្ទឹម​ជំនួស​វិញ​ ឬ​ដាំ​ដំណាំ​ត្រសក់​ជា​លក្ខណៈ​វិលជុំ​។​

​ការ​ដាំ​ដុះ​ដំណាំ​ចម្រុះ​វិល​ជុំ ​ព្រម​ទាំង​ដូរ​រង​ដំណាំ​គ្នា​សម្រាប់​មុខ​ដំណាំ​នីមួយៗ​មាន​ទិស​ដៅ​សំខាន់ៗ​ដូច​​ខាង​ក្រោម​​៖​
ដាំ​ដំណាំ​ចម្រុះ​​៖ ​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ទប់ទល់​ទៅ​នឹង​ការ​ចំណាយ​ជា​រៀង​រាល់​ថ្ងៃ​ និង​ជួយ​ឱ្យ​ជីវភាព​ប្រសើរ​ឡើង។​ ការ​ដាំ​ដំណាំ​ច្រើន​មុខ​អាច​តម្រូវ​ទៅ​តាម​ទីផ្សារ​ជា​ពិសេស​អាច​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃខ្ពស់។​ ប្រសិន​បើ​ដាំ​ដំណាំ​តែ​មួយ​មុខ​អាច​រក​ចំណូល​បាន​ប្រហែល​ ១៥.០០០ រៀល​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ថ្ងៃ​ តែ​បើ​ដំណាំ​បួន​មុខ​ដូច​ជា​ជី​នាងវង​ ស្ពៃតឿ​ សណ្តែកកួរ​ និង​ត្រសក់​ អាច​ទទួល​បាន​ចំណូល​ប្រហែល​ ២០.០០០​ រៀល​ ប្រសិន​បើ​មាន​ដាំ​សាលាដ​បន្ថែម​ទៀត​ ឬ​ដាំ​ដំណាំ​​ជា​មធ្យម​ ១១ មុខ​នោះ​អាច​រក​ចំណូល​ជា​មធ្យម​ រហូត​ដល់​ទៅ ​៤០.០០០ ​ឬ៨០.០០០​រៀល​​នៅ​ក្នុង​មួយ​ថ្ងៃ។​ ការ​ដាំ​ដុះ​ចម្រុះ​មាន​ច្រើន​មុខ​ប្រភេទ​បែប​នេះ​អាច​រក​ទទួល​បាន​ប្រាក់​ចំណូល​ជា​រៀង​រាល់​ថ្ងៃ។​

ចម្រុះ​វិល​ជុំ ​និង​ដូរ​រង​ដំណាំ​​៖ ​ការ​ផ្លាស់ប្ដូរ​មុខ​ដំណាំ ​និង​រង​ដំណាំ​អាច​ជួយ​កាត់​បន្ថយ​ឱន​ភាព​ដី។​ តាម​បទ​ពិសោធន៍​ដំណាំ​នីមួយៗ​ បាន​ស្រូប​យក​ជី​ជាតិ​ពី​ដី​ខុសៗ​គ្នា​ ​ប្រសិន​បើ​រង​មួយ​ដាំ​ដំណាំ​ខ្ទឹម​ដដែលៗ​ជា​ច្រើន​សារ​នោះ​ដំណាំ​លូតលាស់​មិន​សូវ​ល្អ​ហើយ​ ដើម​របស់​វា​ងាយ​រលួយ។​ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ ឬដូរ​ដើម​ខ្ទឹម​ទៅ​ដាំ​លើ​រង​ដំណាំ​ផ្សេង​ នោះ​វា​មាន​ការ​លូត​លាស់​ល្អ​ ហើយ​ដើម​ពុំ​រលួយ​ទេ។​ ដំណាំ​ចម្រុះ​ក៏​បាន​ដើរ​តួនាទី​ជា​គម្រប​ដី​កុំ​ឱ្យ​ដី​ឆាប់​សឹក​រេច​រឹល​ដោយ​សារ​កម្ដៅ​ថ្ងៃ ​ព្រម​ទាំង​ធ្វើ​ឱ្យ​ដី​មាន​សំណើម​ ជួយ​រក្សា​ដី​ឱ្យ​ធូរ​ និង​មាន​ពពួក​មី​ក្រូ​សរីរាង្គ​ដែល​មាន​ប្រយោជន៍​ជួយ​ដល់​ដី​ផង​ដែរ។​ លើស​ពីនេះ​ទៅ​ទៀត​ការ​ដាំ​ដំណាំ​ចម្រុះ​​អាច​ធ្វើ​ឱ្យ​សត្វល្អិត​ចង្រៃ​មិន​ហ៊ាន​មកជិត​ ជា​ពិសេស​​ការ​ដាំដុះ​ប្រភេទ​ដំណាំ​បណ្តេញ​សត្វល្អិត​ចង្រៃ​ដូច​ជា​ប្រភេទ​ជី​ ឬខ្ទឹម​វា​ក៏​បាន​ចូល​រួម​ក្នុង​ការពារ​ដំណាំ​ពី​ការ​បំផ្លាញ​ពី​សត្វល្អិត​ចង្រៃ​មួយ​ចំនួន​ផង​ដែរ។​

ការ​ដាំ​ដំណាំ​ចម្រុះ​វិល​ជុំ​បែប​នេះ ​គឺ​បាន​ជួយ​ឱ្យ​ជីវភាព​របស់​គាត់​កាន់​តែ​ប្រសើរ​ឡើង​ កាត់​បន្ថយ​ចំណាក​ស្រុក​ដោយ​សារ​បច្ចេកទេស​នេះ​ជា​ការ​អនុវត្តន៍​មួយ​ដ៏​ល្អ​ដោយ​ពុំ​ចាំបាច់​ទៅ​រក​ការងារ​ពី​ខាង​ក្រៅ​ ព្រម​ទាំង​​ទទួល​បាន​ប្រាក់​ចំណូល​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ​។ ​លើស​ពី​នេះ​បច្ចេកទេស​នេះ​បាន​កាត់​បន្ថយ​ហានិភ័យ​លើ​មុខ​ដំណាំ​ដូច​ជា​កាត់​បន្ថយ​ការ​ខូចខាត​ពី​សត្វល្អិត​បំផ្លាញ​លើ​ដំណាំ​ និង​ទីផ្សារ​តាមរយៈ​ការ​ផ្តល់​នូវ​ដំណាំ​ច្រើន​ប្រភេទ​អាច​បម្រើ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ដោយសារ​តែ​អ្នក​ប្រើប្រាស់​ដី​ដាំ​ដំណាំ​ចម្រុះ​ និង​វា​បាន​ជួយ​បង្កា​រ និង​កាត់​បន្ថយ​ឱនភាព​ដី​ផង​ដែរ។​ ការ​អនុវត្តន៍​បែប​នេះ​អាច​មាន​ប្រសិទ្ធភាព​តម្រូវ​ឱ្យ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​ដូច​ជា ​ទន្លេ​ ស្ទឹង​/​ប្រឡាយ​ អណ្ដូង​ ឬស្រះ​ជាដើម​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ដី​បាន​ដាំ​ដុះ​ពេញ​មួយ​ឆ្នាំ​ និង​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​ដំណាំ​នៅ​ពេល​ដែល​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៃ​អាកាស​ធាតុ​កើត​ឡើង​ដូច​ជា​៖​ ប្រែប្រួល​របប​ទឹក​ភ្លៀង​ ​ភាព​រាំង​ស្ងួត​ជាដើម​​។​

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិឬស្សីឌួច ឃុំបន្ទាយព្រាល ស្រុករលៀប្អៀរ​ ខេត្តកំពង់ឆ្នាំង

2.6 កាលបរិច្ឆេទនៃការអនុវត្ត

ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
  • 10-50 ឆ្នាំ

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
  • ពេលកំពុងពិសោធន៍
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

តាម​បទ​ពិសោធន៍ និង​តាម​ការ​បណ្តុះ​បណ្តាល​ពី​មជ្ឍមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ (CEDAC)។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :

ដើម​ខ្ទឹម ជី​នាង​វង ជី​សាំង​ក្រហ៊ុម ស្ពៃ​តឿ ស្ពៃ​ក្រញាញ់ ស្ពៃ​ចង្កឹះ ជី​អង្កាម សណ្ដែកកួរ ត្រសក់ ម្រះ និង​សាលាដ។

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

ជា​ដី​ព្រៃ​រេច​រឹល

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

មាន​អណ្ដូងទឹក​មួយ និង​​ស្រះទឹកមួយ​សម្រាប់​ស្រោច​ស្រព​ដំណាំ​ពេល​រាំង​ស្ងួត។

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3
សូមបញ្ជាក់:

ដាំ​វិល​ជុំ​រហូត​ពេញ​មួយ​ឆ្នាំ​មិន​ទុក​ដី​ឱ្យ​នៅ​ទំនេរ​ចោល​នោះ​ទេ។

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

វាបានសាយភាយទៅលើទំហំជាង២,៧០០ ម៉ែត្រការ៉េ

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S5: ទំនប់ ថ្លុក ស្រះ
វិធានការផ្សេងៗ

វិធានការផ្សេងៗ

មតិយោបល់:

កសិករដាំដំណាំដែលជាប្រភេទដំណាំទប់ទល់នឹងសត្វល្អិតនៅលើដីនេះផងដែរដើម្បីជំនួយការលូតលាស់របស់ដំណាំ និងគ្រប់គ្រងសត្វល្អិត។

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pc: ការហាប់ណែន
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
  • Bs: សមាសភាពដែលមានគុណភាពនិងប្រភេទសត្វ/ការថយចុះនូវជីវចម្រុះ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
  • Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
មតិយោបល់:

នៅដំណាក់កាលដំបូងដែលគាត់ចាប់ផ្តើមដាំដំណាំ គឺដីមានជីជាតិល្អ។ នៅពេលនោះគាត់ដាំតែដំឡូងមីតែមួយមុខដំណាំប៉ុណ្ណោះ ប៉ុន្តែក្រោយមកគាត់យល់ច្បាស់ថាបើ​គាត់នៅតែបន្ត​ដាំ​ដំណាំ​ដដែល ​នោះ​ដី​នឹង​កាន់​តែ​ខ្សោះ​ជីជាតិ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន​​ សុផល

កាលបរិច្ឆេទ:

22/05/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

នៅ​​លើ​​ផ្ទៃ​​ដី​ ២៧ ម៉ែត្រ​ × ​១០០ ម៉ែត្រ​ = ​២៧០០ ម៉ែត្រការ៉េ ​ជា​​តំបន់​​អនុវត្តន៍​​បច្ចេកទេស។​ នៅ​​ក្នុង​​បច្ចេកទេស​​នេះ​​​មាន​​ដាំ​​ដំណាំ​​ជា​​ច្រើន​​ចម្រុះ​​គ្នា​​មាន​​ដូច​ជា៖​ ដើម​​ខ្ទឹម​ ជី​នាង​វង​ ជី​​សាំង​ក្រហ៊ុម​ ស្ពែ​តឿ ​ស្ពៃ​ក្រញាញ់​ ស្ពៃ​ចង្កឹះ​ ជី​អង្កាម​ សណ្តែកកួរ​ ត្រសក់​ ម្រះ​ និង​​សាលាដ។​ ដំណាំ​​នីមួយៗ​ ចែក​​ជា​​ប្លុកៗ​ ដាំ​​ដុះ​​ផ្សេងៗ​​គ្នា។​

ដើម​​​ខ្ទឹម​​​ចែក​​​ចេញ​​​ជា​ ​៥ ​​ប្លុក​​ គឺ​ប្លុក​​ទី១​​ មាន​​​ទំហំ​​ ៨.៥០​​ ម៉ែត្រ​​​×​​៨.៥០ ​​ម៉ែ​ត្រ​​ = ​៧២.២៥​ ម៉ែ​ត្រការ៉េ​ មាន​ ៥ ​រង ​ដែល​​​​រង​​​នីមួយៗ​​​​មាន​​​បណ្តោយ​​ ៨.៥០​​ ម៉ែត្រ​​ ទទឹង​​​រង​​​ប្រវែង​​ ១.៤ ​ម៉ែត្រ​​ និង​​​ចន្លោះ​​​រង​​​ប្រវែង​​ ៤​ ​សង់ទីម៉ែ​ត្រ​។​​​ ប្លុកទី២​​ មាន​​ទំហំ​ ១៤.៦០​ ​​ម៉ែត្រ​​ × ​​១៣​ ​ម៉ែត្រ​​ = ​១៨៩.៣​​​ ម៉ែត្រ​ការ៉េ ​​មាន​​ ​២​​ រង​​​ ដែល​​​​រង​​​​នីមួយៗ​​​ មាន​​​បណ្តោយ​​​ប្រវែង​​​ ១៤.៦០ ​ម៉ែ​ត្រ​ ​ទទឹង​​​ប្រវែង​​ ​១.៤​ ​​ម៉ែត្រ​​​ ចន្លោះ​​​​រង​ ​៤ ​សង់ទីម៉ែត្រ​​។ ​​ប្លុក​ទី៣​ មាន​​ទំហំ ​​៩.៦០​​ ម៉ែត្រ​​ × ​​៣.៩០​​ ម៉ែត្រ​​ = ​​៣៧.៤៤ ​ម៉ែត្រ​ការ៉េ​ មាន ​​​៦ ​រង ​​ដែល​​រង​​នីមួយៗ ​មាន​​​បណ្តោយ​​ ៩.៦០ ​ម៉ែត្រ ​ទទឹង​ ​១.៤ ​ម៉ែត្រ ​ចន្លោះរង​ ៤ សង់ទីម៉ែត្រ​។​​ ប្លុក​​ទី​៤​ ​ទំហំ​​ ៦.៣៥ ​​ម៉ែត្រ​ ×​ ​៤.៥៥ ​ម៉ែត្រ​ ​​= ​​២៨.៨៩​​ ម៉ែត្រការ៉េ ​​មាន ​​៤ រង ​​ដែល​​រង​​នីមួយៗ​ មាន​​បណ្តោយ​ ៦.៣៥​ ម៉ែត្រ ​ទទឹង ​១.៤​ ម៉ែត្រ​ ​ចន្លោះរង​​មាន ​៤ ​សង់ទីម៉េត្រ​​​។ ​ប្លុក​​ទី៥​ ​មាន​ទំហំ ​​​១១.៦០ ​ម៉ែត្រ​ ​​× ​​១៤.៧០ ​​ម៉ែត្រ​ ​= ១៧០.៥២ ​​​ម៉ែត្រការ៉េ ​​មាន ​៦ ​រង​ ​​រង​នីមួយៗ​​​មាន​​​បណ្តោយ​​​រង​​​ប្រវែង​ ​១១.៦០ ម៉ែត្រ​ ​​ទទឹង​​រង​​ ១.៤ ​​ម៉ែត្រ​​ ចន្លោះ​​រង​​​​ប្រវែង​ ​៤ ​​សង់ទីម៉ែត្រ​។
​​
ប្លុក​​ជី​នាង​វង​​ មាន​​​បណ្តោយ​​​រង​​​ប្រវែង​​ ១៤.៦០ ​ម៉ែត្រ​ ​ទទឹងរង ​​១.៤ ​ម៉ែត្រ​​ ចន្លោះ​​​រង​​​ប្រវែង​​ ៤ ​​សង់ទីម៉ែត្រ​​​ មាន​​ ៣ ​រង​។​ ​ត្រសក់​​​មាន​​ ៦ រង ​​បណ្តោយ​​​រង​​​ប្រវែង​​ ១០​ ​ម៉ែត្រ​​ ទទឹង​​រង​​​ប្រវែង​​ ០.៥​ ម៉ែត្រ​​ កម្ពស់​​​រង​​​ប្រវែង​​ ១.៥ ​សង់ទីម៉ែត្រ​​ ​ចន្លោះ​​​គុម្ព​​ប្រវែង ​​០.៥ ​​សង់ទីម៉ែត្រ​។​ សណ្តែកកួរ​​​មាន​​ ៦ ​រង ​​មាន​​បណ្តោយ​​រង​​​ប្រវែង​​ ១០ ​ម៉ែត្រ​​ ទទឹង​រង​​ ០.៥ ​​ម៉ែត្រ​​ ចន្លោះ​​​រង​​​ប្រវែង​​ ០.៥​ ​ម៉ែត្រ​​ កម្ពស់​​​រង​​​ប្រវែង​​ ១.៥ ​សង់ទីម៉ែត្រ​​ ចន្លោះ​​​គុម្ព​​​ប្រវែង ​​២ ​​សង់ទីម៉ែត្រ​។​

សួន​​បណ្តុះ​​ដំណាំ​​​ស្ពៃ​​​ក្រញាញ់ ​​ស្ពៃ​​ចង្កឹះ​​ សាលាដ​​​។ ល ។​​ ដែល​​​មាន​​​ទំហំ​​​ផ្ទៃ​​ដី​​ ១៤.៦០ ​ម៉ែត្រ​​ × ​​១៣.៥០ ​ម៉ែត្រ​​ ​កម្ពស់​​​ដំបូល​​​គ្រប​​​ស្បៃ​​​ប្រវែង​​ ២ ​ម៉ែត្រ​។​ មាន​​លូ​ ០២​ កង់ ​​ចាក់​​​សាប​​​បាត​​​លូ​​​ដើម្បី​​​ស្តុ​ក​​​ទឹក​។​ លូ​​នីមួយៗ​​​មាន​​​កម្ពស់​​ ១​ ​ម៉ែត្រ​​ មុខ​​កាត់​​ ១ ​ម៉ែត្រ​​។ ​នៅ​​​កន្លែង​​​អនុវត្ត​ន៍​​បច្ចេក​ទេស​​​នេះ​​​មាន​​​ជីក​​​អណ្តូង​​​ទឹក​​ ១​​ និង​​​មាន​​​ជីក​​​ស្រះ​​​ទឹក​​​ ១​​ ដើម្បី​​​ផ្គត់ផ្គង់​​​ទឹក​​​សម្រាប់​​​ប្រើប្រាស់​​​ក្នុង​​គ្រួសារ ​​និង​​​ស្រោច​​​ស្រព​​​​ដំណាំ។​​

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២៧០០ ម៉ែត្រការ៉េ

បើសិនប្រើឯកតាតាមផ្ទៃដីក្នុងមូលដ្ឋាន សូមបញ្ជាក់ពីខ្ជាតប្តូរទៅជាហិកតា:

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

15000

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ជីកអណ្ដូង រចនាសម្ព័ន្ធ ពេលខែប្រាំង
2. ជីកស្រះ រចនាសម្ព័ន្ធ ពេលខែប្រាំង
3. ភ្ជួរដីហាល ០២ដង ក្សេត្រសាស្ត្រ បន្ទាប់ពីប្រមូលផលហើយ
4. ទិញពូជដំណាំ ក្សេត្រសាស្ត្រ ពេលរៀបចំដីរួច
5. រៀបចំប្រព័ន្ទទុយោចូលអាង រចនាសម្ព័ន្ធ ពេលរៀបចំដី
6. ទិញស្បៃសម្រាប់ធ្វើជាដំបូល ផ្សេងៗ ពេលរៀបចំដី
7. ទិញសម្ភារៈសាងសង់ដូចជា ចបជីក បង្គី ចបកាប់ ។ល។ ផ្សេងៗ មុនពេលរៀបចំដី

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដីហាលលើកទី១ និងលើកទី២ នាក់-ថ្ងៃ 11,0 15000,0 165000,0 100,0
កម្លាំងពលកម្ម កាប់ដីដាំដំណាំបើគិតចំនួន ១១ មុខដំណាំ នាក់-ថ្ងៃ 15,0 15000,0 225000,0 100,0
កម្លាំងពលកម្ម ជីកអណ្តូង និងដាក់លូ នាក់-ថ្ងៃ 84,0 15000,0 1260000,0 100,0
កម្លាំងពលកម្ម ជីកស្រះទឹក នាក់-ថ្ងៃ 133,0 15000,0 1995000,0 100,0
សម្ភារៈ ឈើឫស្សី ដើម 50,0 1500,0 75000,0 100,0
សម្ភារៈ ចបកាប់ ចបកាប់ 2,0 17000,0 34000,0 100,0
សម្ភារៈ ចបជីក ចបជីក 2,0 1300,0 2600,0 100,0
សម្ភារៈ បង្គី គូ 1,0 6000,0 6000,0 100,0
សម្ភារៈដាំដុះ ដើមខ្ទឹម គីឡូក្រាម 10,0 1000,0 10000,0 100,0
សម្ភារៈដាំដុះ ស្ពៃតឿ កំប៉ុង 12,0 1500,0 18000,0 100,0
សម្ភារៈដាំដុះ ស្ពៃក្រញាញ់ កញ្ចប់ 2,0 10000,0 20000,0 100,0
សម្ភារៈដាំដុះ ស្ពៃចង្កឹះ កំប៉ុង 5,0 1500,0 7500,0 100,0
សម្ភារៈដាំដុះ ជីនាងវង កញ្ចប់ 1,0 15000,0 15000,0 100,0
សម្ភារៈដាំដុះ ជីអង្កាម គីឡូក្រាម 3,0 4000,0 12000,0 100,0
សម្ភារៈដាំដុះ ជីសាំងក្រហ៊ុម គីឡូក្រាម 2,0 2500,0 5000,0 100,0
សម្ភារៈដាំដុះ សណ្តែកកួរ គីឡូក្រាម 1,0 60000,0 60000,0 100,0
ជី និងសារធាតុពុល លាមកគោទិញបរិមាណនេះសម្រាប់ប្រើក្នុងមួយឆ្នាំ គោយន្ត 10,0 70000,0 700000,0 100,0
ជី និងសារធាតុពុល លាមកមាន់ទិញបរិមាណនេះសម្រាប់ប្រើក្នុងមួយឆ្នាំ បាវ 20,0 4000,0 80000,0 100,0
ជី និងសារធាតុពុល ទិញដីដំបូក គោយន្ត 10,0 40000,0 400000,0 100,0
ជី និងសារធាតុពុល ថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត លីត្រ 6,0 4000,0 24000,0 100,0
ជី និងសារធាតុពុល អង្កាម បាវ 30,0 1500,0 45000,0 100,0
ជី និងសារធាតុពុល ជីទ្រាប់បាតអាចម៍ប្រជៀវសម្រាប់រៀបចំដី បាវ 5,0 70000,0 350000,0 100,0
សម្ភារៈសាងសង់ ម៉ាស៊ីនបូមទឹក គ្រឿង 2,0 880000,0 1760000,0 100,0
សម្ភារៈសាងសង់ លូស្តុកទឹកចាក់សាបបាតក្រោមសម្រាប់ស្រោចដំណាំ លូ 2,0 70000,0 140000,0 100,0
សម្ភារៈសាងសង់ ស្បៃសម្រាប់ប្រក់ធ្វើជាដំបូលការពារកម្តៅថ្ងៃ និងទឹកភ្លៀង ដុំ 2,0 220000,0 440000,0 100,0
ផ្សេងៗ ត្រសក់ កំប៉ុង 1,0 40000,0 40000,0 100,0
ផ្សេងៗ សាលាដ កញ្ចប់ 5,0 15000,0 75000,0 100,0
ផ្សេងៗ ម្រះ កញ្ចប់ 2,0 5000,0 10000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 7974100,0
មតិយោបល់:

ជាទូទៅការជីកស្រះនៅក្នុងប្រទេសកម្ពុជា គឺគិតជាម៉ោងដោយ ១ម៉ោង តម្លៃ ៥០ ដុល្លារដោយមិនយកដីនោះទេ ប្រសិនបើអ្នកជីកដី គេយកដីនោះតម្លៃឈ្នួលនៃការជីកស្រះនឹងធូរថ្លៃជាងនេះ។ ការគណនានៅក្នុងបច្ចេកទេសនេះ គឺគិតក្នុងមួយវដ្តដំណាំ (មធ្យម ៣ខែ ក្នុង ១វដ្តដំណាំ) ហើយក្នុងដំណាំ ១១មុខនេះ។ ចំពោះកម្លាំងពលកម្ម គឺកសិករប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួនក្នុងការអនុវត្តន៍ដោយមិនបានជួលកម្លាំងពលកម្មខាងក្រៅឡើយ។ ចំពោះតម្លៃដែលបង្ហាញនៅក្នុងតារាងខាងលើអាចខុសតិចតួចដោយសារកសិករមិនមានកត់ត្រាឱ្យបានច្បាស់លាស់នោះទេ គឺជាការប៉ាន់ប្រមាណ ឬប្រហែលតែប៉ុណ្ណោះ។

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ស្រោចទឹក ក្សេត្រសាស្ត្រ ២ ដង​ក្នុង​មួយ​ថ្ងៃ ឬ ៣ ដង​ក្នុង​មួយ​ថ្ងៃ​អាស្រ័យ​លើអាកាសធាតុ
2. ដាក់ជីលាមកគោ ក្សេត្រសាស្ត្រ ពេលជ្រុំគល់ដំណាំ
3. ដាក់ជីអាចម៍ប្រជៀវ ក្សេត្រសាស្ត្រ ពេលជ្រុំគល់ដំណាំ
4. ដកស្មៅ ក្សេត្រសាស្ត្រ មួយអាទិត្យម្ដង
5. បាញ់ថ្នាំកម្ចាត់សត្វល្អិត ក្សេត្រសាស្ត្រ ពេលមានវត្តមានសត្វល្អិត

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ដកស្មៅ ជ្រុំគល់ដំណាំ និងដាក់ជីបើគិតក្នុងចំនួន ១១ មុខដំណាំ នាក់-ថ្ងៃ 12,0 15000,0 180000,0 100,0
កម្លាំងពលកម្ម បាញ់ថ្នាំកម្ចាត់សត្វល្អិត នាក់-ថ្ងៃ 3,0 15000,0 45000,0 100,0
សម្ភារៈ ប្រេងម៉ាស៊ូតសម្រាប់បូមទឹក លីត្រ 10,0 3000,0 30000,0 100,0
ជី និងសារធាតុពុល ជីបំប៉នទឹកអាចម៍ប្រជៀវទិញពីក្រុមហ៊ុនជី លីត្រ 1,0 70000,0 70000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 325000,0
មតិយោបល់:

ការ​ប៉ាន់​ស្មាន​នៃ​ការ​ថែទាំ គឺ​ផ្ដោត​ទៅ​លើ​វដ្ត​ដំណាំ​ដែល​មាន​រយៈពេល​ប្រហែល ០៣ខែ តែ​ប៉ុណ្ណោះ គឺ​មិន​គិត​ក្នុង​រយៈពេល ០១ ឆ្នាំ​នោះ​ទេ។ អ្នកប្រើប្រាស់ដីពុំបានជួលកម្លាំងពីខាងក្រៅនោះទេ គឺគាត់ធ្វើដោយខ្លួនឯងផ្ទាល់ដោយមានការជួយពីប្តីរបស់គាត់។

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

លាមកគោ លាមកមាន់ អង្កាម ជី ថ្នាំពុល​កម្ចាត់​សត្វល្អិត គឺ​ទិញ​គេ។ ក្នង​បច្ចេកទេស​នេះការជីកស្រះ និងទិញម៉ាស៊ីនបូមទឹក គឺជាកត្តាសំខាន់បំផុតដែលមានឥទ្ធិពលទៅលើតម្លៃ​​​ តែ​ទោះ​យ៉ាង​ណា​សម្ភារទាំងនេះអាច​ប្រើប្រាស់​បាន​យូរ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1209,00

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណ​ទឹក​ភ្លៀង​ប្រចាំ​ឆ្នាំ ២០១៥ មាន​ចំនួន ១២០៩ ម.ម ឆ្នាំ ២០១៤ មាន​ចំនួន ១៤២០.៧៤ ម.ម និងឆ្នាំ ២០១៣ មាន​ចំនួន ១៣៦៧.៥​​ ម.ម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧត្តុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

មាន​រដូវ​ពីរ គឺ​រដូវ​ប្រាំង និង​រដូវ​វស្សា។

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

pH=6

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
  • កម្រិតមធ្យម

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • មនុស្សចាស់
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

នៅ​ក្នុង​បច្ចេកទេស​នេះ​មាន​តែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ចូល​រួម​ជួយ​ក្នុង​ការ​អនុវត្តន៍​បច្ចេកទេស​នេះ គឺ​ប្តី និង​ប្រពន្ធ។ អ្នក​ផ្តល់ការសម្ភាសន៍​ជា​ប្រពន្ធ​មាន​អាយុ ៥០ឆ្នាំ រៀន​ចប់​ត្រឹម​ថ្នាក់​ទី ០៨។​

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដី​អនុវត្តន៍​បច្ចេកទេស​ស្មើ​នឹង ២៧០០ម៉ែត្រការ៉េ ដី​ភូមិ​ស្មើ​នឹង ៣៩០០ម៉ែត្រការ៉េ ដី​ព្រៃ​ស្មើ​នឹង ៨២៥០ ម៉ែត្រការ៉េ និង​ដី​ស្រែ​ស្មើ​នឹង ០.៥០ ហិកតា។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មាន​ដំណាំ​ច្រើន​ប្រភេទ​ចម្រុះ​គ្នា ហើយ​ដាំ​ពេញ​មួយ​ឆ្នាំ។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ជីធម្មជាតិ និងថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិត ក៏ដូចជាវិធីសាស្ត្រដំណាំវិលជុំ និង​ការ​ជ្រើស​រើស​ប្រភេទ​ដំណាំ​ការពារ​លើ​ដំណាំ​ដាំ​ជាមួយ​គ្នា​ដើម្បី​ឱ្យ​គុណ​ភាព​ដំណាំ​កាន់​តែ​ប្រសើរ​ឡើង​។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែមានគម្របដីជាអចិន្ត្រៃយ៍ ហើយ​មាន​ការ​ដាំ​ដំណាំ​ចម្រុះ​ និង​ការ​គ្រប់គ្រង​សត្វល្អិត​បាន​ល្អ​ធ្វើ​ឱ្យ​ការ​បរាជ័យ​នៃ​ផលិត​កម្ម​បាន​ថយ​ចុះ។​

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មាន​ដំណាំ​ច្រើន​ប្រភេទ​ចម្រុះ​គ្នា ដាំ​វិល​ជុំ​ពេញ​មួយ​ឆ្នាំ។

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំបន្លែច្រើនប្រភេទ និងដំណាំប្រភេទជីពេញមួយឆ្នាំ ត្រូវការទឹកស្រោចស្រពច្រើន ជាពិសេសនៅរដូវប្រាំង និង​ពេល​រាំង​ស្ងួត។ ​

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដាំ​ច្រើន​មុខ គឺ​ចំណាយ​ច្រើន​ផង​ដែរ​ទៅ​លើ​ធាតុ​ចូល​សំខាន់​ជាង​គេ​នៅ​ដំណាក់​កាល​បង្កើត​ដំបូង​ និង​ពេល​ថែ​ទាំ​(កម្លាំង​ពល​កម្ម​សម្រាប់​ជី​ស្រះ​ ​ម៉ាស៊ីន​​បូម​​ទឹក​ និង​ជី​ធម្មជាតិ​ត្រូវ​បាន​ទិញ​ដោយ​សារ​កសិករ​​​​មិន​​មាន​​សត្វ​​ចិញ្ចឹម​​ដោយ​​ខ្លួន​ឯង​ទេ)​។​

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បើទោះបីកសិករមានការចំណាយច្រើនទៅការអនុវត្តន៍បច្ចេក​ទេស​​​នេះ​ ​តែ​​គាត់​​បាន​​ទទួល​​បាន​​ចំណូល​​ច្រើន​​ជា​​ប្រចាំ​​ថ្ងៃ​​ដែល​​បាន​​មក​​ពី​​ការ​​លក់​​បន្លែ​​ចម្រុះ​​គ្នា​​តម្រូវ​​ទៅ​​តាម​​ទីផ្សារ​​បើ​​ប្រៀប​​ធៀប​​ពី​​ចំណូល​​ដែល​​គាត់​​ធ្លាប់​​រក​​បាន​​ពី​​មុន​​មក​​។​ ​​សរុប​​មក​​ជីវ​ភាព​​ក្នុង​​គ្រួសារ​​របស់​​កាន់​​តែ​​មាន​​ភាព​​ប្រសើរ​​ឡើង។​​

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បច្ចេកទេសនេះ គឺមានភាពស្មុគស្មាញ និង​ប្រើប្រាស់​កម្លាំង​​ពល​កម្ម​​ច្រើន​​ជាង​តាម​បែប​ប្រពៃណី ​(ឧទាហរណ៍​៖ ​ការ​ដាំ​ដំណាំ​តែ​មួយ​ប្រភេទ​ដូច​ជា​ដំឡូង​មី​ជាដើម​)​។​ ក្នុង​ករណី​សិក្សា​នេះ ​អ្នក​​ប្រើប្រាស់​​ដី​​ប្រើប្រាស់​​កម្លាំង​​ពល​កម្ម​​ផ្ទាល់​ខ្លួន​​ជាមួយ​​នឹង​​ប្តី​​តែ​ប៉ុណ្ណោះ​។​

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ភាពគ្រប់គ្រាន់បានកើនឡើងដោយគាត់ទទួលបានបន្លែជារៀង​រាល់​ថ្ងៃ​ពី​កន្លែង​ដាំ​បន្លែ​របស់​គាត់​។ ​គាត់​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​លក់​បន្លែ​របស់​គាត់​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​​គ្រួសារ។​ លើស​ពីនេះ​ទៅ​ទៀត​ គាត់​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បរាជ័យ​ផលិត​​កម្ម​ ​និង​​ជួយ​​បង្កើន​​សន្តិ​សុខ​​ស្បៀង​។​​

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ស្ថានភាពសុខភាពរបស់កសិករមានភាពល្អប្រសើរជាងមុនដោយសារ​បច្ចេក​ទេស​​នេះ​សឹង​តែ​​ប្រើប្រាស់​​នូវ​​ជី​​ធម្មជាតិ​សុទ្ធ​ ​​និង​ប្រើ​ប្រាស់​​ថ្នាំ​​ពុល​​គី​មី​​តិច​​តួច​​បំផុត​​សម្រាប់​​កម្ចាត់​​សត្វល្អិត​​ដែល​​មិន​​ប៉ះពាល់​​សុខភាព​​ដល់​​អ្នក​​ផលិត​​ ​​និង​​​អ្នក​​ប្រើប្រាស់​។​​

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

អ្នក​ប្រើប្រាស់​ដី​បាន​យល់​ដឹង​ពី​ការ​ដាំដំណាំ​ចម្រុះ និង​វិលជុំ គឺ​បាន​កាត់​​បន្ថយ​​នូវ​​ការ​​សឹក​​រេច​​រឹល​​របស់​​ដី​ និង​​ធ្វើ​​ឱ្យ​​ដំណាំ​​ដុះ​​លូតលាស់​​បាន​​ល្អ។​

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

គុណភាពទឹក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការអនុវត្តដោយប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតិចតួច។

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការបង្កើនគម្របដីដោយមានពពួកបន្លែ និង​ប្រភេទ​ជី​ពេញ​មួយ​ឆ្នាំ​ដែល​ជួយ​​កាត់​​បន្ថយ​​រំហួត​។​​

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សំណើមដីកើនឡើងដោយសារការដាំដំណាំ​គម្របដីជួយកាត់​បន្ថយ​រំហួត​ទៅ​ក្នុង​បរិយាកាស។

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដី​មាន​សំណើម ​ការ​ដាំ​វិល​ជុំ និងប្រើប្រាស់​ជី​ធម្មជាតិជួយឱ្យដី​មិន​សូវហាប់​ណែន​។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សារធាតុសរីរាង្គក្នុងដីមានការកើនឡើងដោយសារការប្រើប្រាស់ជី​ធម្មជាតិ។

ជីវចម្រុះ៖ ដំណាំ, សត្វ

ដំណាំគម្រប

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

នៅក្នុងរយៈពេលពេញមួយឆ្នាំដីត្រូវបានគ្របដោយប្រភេទបន្លែ​ខុសគ្នា និងប្រភេទជីខុសៗគ្នា។

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ពីមុនគាត់ដាំតែដំណាំមួយមុខប៉ុណ្ណោះនៅលើផ្ទៃដីនេះ តែ​ឥឡូវ​គាត់​មាន​​ដាំ​ដំណាំ​​ច្រើន​រហូត​ដល់ ​១១ ​មុខ​ដំណាំ​​ខុសៗ​​គ្នា​ ព្រម​ទាំង​ដាំ​ជី​លាយ​ជាមួយ​គ្នា​ផង​ដែរ​។​

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មាន​ការ​កើន​ឡើង​នូវ​សត្វ​មាន​ប្រយោជន៍​ជាច្រើនដូចជាបាក់តេរី និង​ផ្សិត ​ជន្លេន​ ស្រមោច​ និង​ក្អែប​ជាមួយ​នឹង​ប្រព័ន្ធ​វិល​ជុំ ​និង​ការ​ប្រើប្រាស់​ជី​ និង​ថ្នាំ​ធម្មជាតិ​សម្រាប់​សម្លាប់​សត្វល្អិត​។​

ភាពសម្បូរបែបនៃទីជំរក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការ​​ដាំ​ដំណាំសរីរាង្គ គឺ​បាន​ផ្តល់​ជា​ជម្រក​សម្រាប់​សត្វ​ដែល​មាន​ប្រយោជន៍​ជួយ​ដល់​ដី​ដូចជា​ជន្លេន កណ្តៀរ ស្រមោច ។ល។​

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការគ្រប់គ្រងសត្វល្អិត​និង​ជំងឺ​មាន​ការ​ប្រសើរ​ជាង​មុន​តាម​រយៈ​ការ​អនុវត្ត​​ដំណាំ​វិលជុំ ​ការ​ប្រើប្រាស់​ថ្នាំ​ពុល​ធម្មជាតិ​ និង​ដាំ​ដំណាំ​ចម្រុះ​​ការពារ​ដំណាំ​ដូច​ជា ​ជីនាងវង​ ជី​សាំង​ក្រហ៊ុម​ ​និង​ដើម​ខ្ទឹម​ជាដើម។​

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ ថយចុះ ល្អ
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អ
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ថយចុះ ល្អ
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អ

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រាំងស្ងួត ល្អ
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ មធ្យម
ការមានបញ្ហាសត្វល្អិត/ដង្កូវ ល្អ

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 10-50%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

៧ គ្រួសារ

ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ទទួល​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។
ដី​ល្អ​ជាង​មុន​តាមរយៈការដាំដំណាំវិលជុំ និងផ្លាស់ប្តូររងដំណាំគ្នាព្រម​ទាំង​រួម​ផ្សំ​នូវ​ការ​ប្រើ​លាមក​គោ និង​ដី​ដំបូកធ្វើជាជី។
ការ​អនុវត្តន៍​ការងារ​នេះ​ គឺ​អាច​អនុវត្ត​ផ្ទាល់​ដោយ​ខ្លួនឯង​ដែល​ជា​ផ្នែក​មួយ​ដើម្បី​​បញ្ចេញ​កម្លាំង​ពលកម្ម​ដើម្បី​សុខភាព។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ដាំ​ដំណាំ​ច្រើន​មុខ គឺ​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ផលិតកម្ម​ពី​ការ​ខូចខាត​ដោយ​សត្វល្អិត ជំងឺ និង​ទីផ្សារ។
កសិករ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ជា​ប្រចាំ​ថ្ងៃ បង្កើន​ជីវភាព ទប់​ទល់​ទៅ​នឹង​ការ​ចំណាយ​ប្រចាំថ្ងៃផ្សេងៗ។
ដាំ​វិល​ជុំ គឺ​ជួយ​រក្សា​ដី​កុំ​ឱ្យមានឱនភាព។
កាត់​បន្ថយ​ចំណាក​ស្រុក​តាម​រយៈ​ការ​ប្រកប​ការងារ​ដោយ​ខ្លួនឯង និង​ជា​បច្ចេកទេស​ដែល​អាច​ជួយ​បង្កើន​ជីវភាព​គ្រួសារ​បាន។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅខែ​ខ្លះ​ដាំ​ដំណាំ​ស្លឹក​អត់​បាន ដាំ​ដំណាំ​ផ្សេង​ដូចជា​ជី​នាង​វង
ប្រើ​កម្លាំង​ពលកម្ម​ដោយ​ខ្លួនឯង​តាម​រយៈ​រែក​ទឹក​ស្រោច​ជា​ដើម។ ព្យា​យាម
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ដូច​ជា​លើ​ការ​ស្រោច​ទឹក​ជា​ដើម។ ​ប្រើ​ប្រព័ន្ធ​ទឹក​វិល ឬ​ប្រព័ន្ធ​តំណក់​ទឹក​ដើម្បី​កាត់​បន្ថយ​កម្លាំង​ពលកម្ម។
ត្រូវ​មាន​ការ​កត់​ត្រា​ត្រឹម​ត្រូវ​លើ ចំណាយ​ និង​ចំណូល​ដើម្បី​ពិនិត្យ​ទៅ​លើ​ប្រាក់​ចំណេញ​។ ផ្តល់វគ្គបណ្តុះ​បណ្តាល​លើ​ការ​កត់​ត្រា​ចំណូល​ និង​ចំណាយ។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង​នៅ​ទី​តាំង​អនុវត្តន៍​បច្ចេកទេស

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

០១​​នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

០៣​ នាក់

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

CGIAR. (2017). Crop diversification strategies for Cambodia, Laos and Vietnam. Retrieved December 11, 2017, from

វេបសាយ:

https://ccafs.cgiar.org/blog/crop-diversification-strategies-cambodia-laos-and-vietnam#.Wi4Hu1WWbIU

ចំណងជើង/ ពណ៌នា:

Makate, C., Wang, R., Makate, M., & Mango, N. (2016). Crop diversification and livelihoods of smallholder farmers in Zimbabwe: adaptive management for environmental change. SpringerPlus, 5(1), 1135.Retrieved December 11, 2017, from

វេបសាយ:

https://doi.org/10.1186/s40064-016-2802-4

ចំណងជើង/ ពណ៌នា:

MAFF. (2006). Technology stardardize: Home gardening. In Khmer. (Ministry of Agriculture, Forestry and Fisheries). Phnom Penh. Retrieved December 11, 2017, from

វេបសាយ:

https://drive.google.com/file/d/0B3kkBprEzhDoMWtPeXZUNE4teTQ/preview

ចំណងជើង/ ពណ៌នា:

MoEYS & VVOB Cambodia. (2013). Teaching Methodology for Agricultural Life Skills Education for Teacher Training Centers:Part 3 Organic gardening (1st editio). Phnom Penh: Ministry of Education, Youth and Sport. Retrieved December 11, 2017, from

វេបសាយ:

http://www.vvob.be/cambodia/sites/default/files/content_manual_part_3_organic_gardening.pdf

ម៉ូឌុល