បច្ចេកទេស

ការដាំដំណាំចម្រុះដោយអនុវត្តបច្ចេកទេសដំណាំវិលជុំ [ប្រទេសកម្ពុជា]

ចម្ការចម្រុះ

technologies_3145 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 86%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ថុន ព្រំ

អ្នកប្រើប្រាស់ដី

ប្រទេសកម្ពុជា

អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅ ការិយាល័យកសិកម្មស្រុករលៀប្អៀរ:

ប៊ុនលៀង ឈឹម

ការិយាល័យកសិកម្ម ស្រុករលៀប្អៀរ

ប្រទេសកម្ពុជា

អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង:
ប្រធានការិយាល័យកសិកម្មស្រុកទឹកផុស:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ដំណាំចម្រុះ ឬពិពិធកម្មដំណាំ គឺជាការដាំដុះប្រភេទដំណាំពីរ ឬច្រើនប្រភេទខុសៗគ្នានៅលើផ្ទៃដីជាក់លាក់មួយនៅក្នុងវគ្គដំណាលគ្នា ឬមុនក្រោយគ្នាតែបន្តិចបន្តួចតែប៉ុណ្ណោះក្នុងទម្រង់វិលជុំ ឬដំណាំឆ្លាស់។ ក្នុងករណីសិក្សានេះ ដំណាំបន្លែចម្រុះដែលអ្នកប្រើប្រាស់ដីកំពុងដាំមានចំនួន ១១ មុខ ដំណាំខុសៗគ្នា។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ដំណាំចម្រុះត្រូវបានគេកំណត់ថាជាការដាំដុះនូវដំណាំពីរ ឬច្រើនប្រភេទក្នុងទម្រង់វិលជុំដំណាំ ឬឆ្លាស់មុខដំណាំគ្នានៅលើផ្ទៃដីតែមួយ។ ការជ្រើសរើសប្រភេទដំណាំសម្រាប់ដាំដុះចម្រុះគ្នា គឺអាស្រ័យទៅលើគោលបំណងរបស់អ្នកប្រើប្រាស់ដីផងដែរ។ ជាទូទៅការដាំដំណាំចម្រុះផ្តល់នូវអត្ថប្រយោជន៍ដូចជា៖ សន្តិសុខស្បៀង ដែលផ្តល់នូវសារធាតុចិញ្ចឹមច្រើនប្រភេទខុសៗគ្នា ព្រមទាំងបង្កើនប្រាក់ចំណូល អភិរក្សដី ទប់ទល់សត្វល្អិតចង្រៃ និងជំងឺ ព្រមទាំងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ (CGIAR, 2017, Makate et al, 2016, MoEYS & VVOB Cambodia, 2013)។

លោកស្រី ព្រំ ថុនបានអនុវត្តន៍ការដាំដុះដំណាំចម្រុះវិលជុំ និងធ្វើការផ្លាស់ប្តូររងដំណាំគ្នាអស់រយៈពេលប្រហែល ១០ ឆ្នាំមកហើយ។ ការដាំដុះនេះ គឺធ្វើពេញមួយឆ្នាំដោយមិនទុកដីឱ្យទំនេរចោលនោះទេ។ ដំណាំសំខាន់ៗដែលគាត់បានដាំជាលក្ខណៈចម្រុះនៅពេលចុះសិក្សាមានចំនួន ១១ ប្រភេទរួមមាន ដើមខ្ទឹម ជីនាងវង ជីសាំងក្រហ៊ុម ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ជីអង្កាម សណ្ដែកកួរ ត្រសក់ ម្រះ និងសាលាដ។ ដំណាំនីមួយៗមានអាយុកាលជាមធ្យមប្រហែល ៣ ខែ លើកលែងតែជីនាងវង ដែលមានអាយុកាលរហូតដល់ទៅមួយឆ្នាំ ឬពីរឆ្នាំ អាស្រ័យទៅលើការថែទាំ។ ក្រោយពេលប្រមូលផលរួចនៅរងដំណាំនីមួយៗ គាត់តែងតែដាំដំណាំផ្សេងជំនួសវិញ គឺបង្វិលមុខដំណាំគ្នា។ ឧទាហរណ៍៖ ក្រោយពីប្រមូលផលដើមខ្ទឹមរួច គាត់ធ្វើការដាំជីអង្កាមជំនួសវិញ ហើយរងជីអង្កាមនឹងដូរទៅដាំដើមខ្ទឹមជំនួសវិញ ឬដាំដំណាំត្រសក់ជាលក្ខណៈវិលជុំ។

ការដាំដុះដំណាំចម្រុះវិលជុំ ព្រមទាំងដូររងដំណាំគ្នាសម្រាប់មុខដំណាំនីមួយៗមានទិសដៅសំខាន់ៗដូចខាងក្រោម៖
ដាំដំណាំចម្រុះ៖ ទទួលបានប្រាក់ចំណូលប្រចាំថ្ងៃទប់ទល់ទៅនឹងការចំណាយជារៀងរាល់ថ្ងៃ និងជួយឱ្យជីវភាពប្រសើរឡើង។ ការដាំដំណាំច្រើនមុខអាចតម្រូវទៅតាមទីផ្សារជាពិសេសអាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃខ្ពស់។ ប្រសិនបើដាំដំណាំតែមួយមុខអាចរកចំណូលបានប្រហែល ១៥.០០០ រៀលតែប៉ុណ្ណោះនៅក្នុងមួយថ្ងៃ តែបើដំណាំបួនមុខដូចជាជីនាងវង ស្ពៃតឿ សណ្តែកកួរ និងត្រសក់ អាចទទួលបានចំណូលប្រហែល ២០.០០០ រៀល ប្រសិនបើមានដាំសាលាដបន្ថែមទៀត ឬដាំដំណាំជាមធ្យម ១១ មុខនោះអាចរកចំណូលជាមធ្យម រហូតដល់ទៅ ៤០.០០០ ឬ៨០.០០០រៀលនៅក្នុងមួយថ្ងៃ។ ការដាំដុះចម្រុះមានច្រើនមុខប្រភេទបែបនេះអាចរកទទួលបានប្រាក់ចំណូលជារៀងរាល់ថ្ងៃ។

ចម្រុះវិលជុំ និងដូររងដំណាំ៖ ការផ្លាស់ប្ដូរមុខដំណាំ និងរងដំណាំអាចជួយកាត់បន្ថយឱនភាពដី។ តាមបទពិសោធន៍ដំណាំនីមួយៗ បានស្រូបយកជីជាតិពីដីខុសៗគ្នា ប្រសិនបើរងមួយដាំដំណាំខ្ទឹមដដែលៗជាច្រើនសារនោះដំណាំលូតលាស់មិនសូវល្អហើយ ដើមរបស់វាងាយរលួយ។ ប្រសិនបើមានការផ្លាស់ប្ដូរទៅដាំដំណាំផ្សេង ឬដូរដើមខ្ទឹមទៅដាំលើរងដំណាំផ្សេង នោះវាមានការលូតលាស់ល្អ ហើយដើមពុំរលួយទេ។ ដំណាំចម្រុះក៏បានដើរតួនាទីជាគម្របដីកុំឱ្យដីឆាប់សឹករេចរឹលដោយសារកម្ដៅថ្ងៃ ព្រមទាំងធ្វើឱ្យដីមានសំណើម ជួយរក្សាដីឱ្យធូរ និងមានពពួកមីក្រូសរីរាង្គដែលមានប្រយោជន៍ជួយដល់ដីផងដែរ។ លើសពីនេះទៅទៀតការដាំដំណាំចម្រុះអាចធ្វើឱ្យសត្វល្អិតចង្រៃមិនហ៊ានមកជិត ជាពិសេសការដាំដុះប្រភេទដំណាំបណ្តេញសត្វល្អិតចង្រៃដូចជាប្រភេទជី ឬខ្ទឹមវាក៏បានចូលរួមក្នុងការពារដំណាំពីការបំផ្លាញពីសត្វល្អិតចង្រៃមួយចំនួនផងដែរ។

ការដាំដំណាំចម្រុះវិលជុំបែបនេះ គឺបានជួយឱ្យជីវភាពរបស់គាត់កាន់តែប្រសើរឡើង កាត់បន្ថយចំណាកស្រុកដោយសារបច្ចេកទេសនេះជាការអនុវត្តន៍មួយដ៏ល្អដោយពុំចាំបាច់ទៅរកការងារពីខាងក្រៅ ព្រមទាំងទទួលបានប្រាក់ចំណូលជារៀងរាល់ថ្ងៃផងដែរ។ លើសពីនេះបច្ចេកទេសនេះបានកាត់បន្ថយហានិភ័យលើមុខដំណាំដូចជាកាត់បន្ថយការខូចខាតពីសត្វល្អិតបំផ្លាញលើដំណាំ និងទីផ្សារតាមរយៈការផ្តល់នូវដំណាំច្រើនប្រភេទអាចបម្រើទៅតាមតម្រូវការទីផ្សារដោយសារតែអ្នកប្រើប្រាស់ដីដាំដំណាំចម្រុះ និងវាបានជួយបង្ការ និងកាត់បន្ថយឱនភាពដីផងដែរ។ ការអនុវត្តន៍បែបនេះអាចមានប្រសិទ្ធភាពតម្រូវឱ្យមានប្រភពទឹកគ្រប់គ្រាន់ដូចជា ទន្លេ ស្ទឹង/ប្រឡាយ អណ្ដូង ឬស្រះជាដើមដើម្បីឱ្យអ្នកប្រើប្រាស់ដីបានដាំដុះពេញមួយឆ្នាំ និងជួយកាត់បន្ថយការខូចខាតដំណាំនៅពេលដែលមានភាពមិនប្រាកដប្រជានៃអាកាសធាតុកើតឡើងដូចជា៖ ប្រែប្រួលរបបទឹកភ្លៀង ភាពរាំងស្ងួតជាដើម។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិឬស្សីឌួច ឃុំបន្ទាយព្រាល ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
 • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ បញ្ជាក់ទំហំផ្ទៃដីអនុវត្តន៍ (គិតជា គ.ម2):

0,0027

ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
 • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

វាបានសាយភាយទៅលើទំហំជាង២,៧០០ ម៉ែត្រការ៉េ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
 • 10-50 ឆ្នាំ

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
 • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
 • ពេលកំពុងពិសោធន៍
 • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

តាមបទពិសោធន៍ និងតាមការបណ្តុះបណ្តាលពីមជ្ឍមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC)។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

 • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
 • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
 • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

 • ដំណាំប្រចាំឆ្នាំ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
 • បន្លែ - បន្លែយកមើម (ការ៉ុត ខ្ទឹមបារាំង ឆៃថាវម្យ៉ាង ផ្សេងៗ)
 • បន្លែ - ត្រសក់ផ្អែម ល្ពៅ ពពួកបន្លែទ្រើង
 • បន្លែ - បន្លែយកស្លឹក (សាលាដ ស្ពៃក្តោប ផ្ទី ផ្សេងៗ)
 • ពពួកសណ្តែក - សណ្តែកបារាំង
 • រុក្ខជាតិឱសថ/ រុក្ខជាតិមានក្លិនក្រអូប/ រុក្ខជាតិការពារពីសត្វល្អិត និងពពួកជី
 • ត្រសក់
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:

ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
 • 3
សូមបញ្ជាក់:

ដាំវិលជុំរហូតពេញមួយឆ្នាំមិនទុកដីឱ្យនៅទំនេរចោលនោះទេ។

តើជាការអនុវត្តន៍ដំណាំវិលជុំ?

បាទ/ចា៎

មតិយោបល់:

ដើមខ្ទឹម ជីនាងវង ជីសាំងក្រហ៊ុម ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ជីអង្កាម សណ្ដែកកួរ ត្រសក់ ម្រះ និងសាលាដ។

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
 • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ

ដីព្រៃ/ដីដាំដើមឈើ

មតិយោបល់:

ជាដីព្រៃរេចរឹល

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
 • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

មានអណ្ដូងទឹកមួយ និងស្រះទឹកមួយសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត។

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

 • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
 • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
 • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

 • A1: ដំណាំ/គម្របដី
 • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

 • S5: ទំនប់ ថ្លុក ស្រះ
វិធានការផ្សេងៗ

វិធានការផ្សេងៗ

មតិយោបល់:

កសិករដាំដំណាំដែលជាប្រភេទដំណាំទប់ទល់នឹងសត្វល្អិតនៅលើដីនេះផងដែរដើម្បីជំនួយការលូតលាស់របស់ដំណាំ និងគ្រប់គ្រងសត្វល្អិត។

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

 • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

 • Pc: ការហាប់ណែន
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

 • Bc: ការថយចុះនូវគម្របរុក្ខជាតិ
 • Bs: សមាសភាពដែលមានគុណភាពនិងប្រភេទសត្វ/ការថយចុះនូវជីវចម្រុះ
 • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
 • Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
 • ការការពារការធ្លាក់ចុះគុណភាពដី
 • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
មតិយោបល់:

នៅដំណាក់កាលដំបូងដែលគាត់ចាប់ផ្តើមដាំដំណាំ គឺដីមានជីជាតិល្អ។ នៅពេលនោះគាត់ដាំតែដំឡូងមីតែមួយមុខដំណាំប៉ុណ្ណោះ ប៉ុន្តែក្រោយមកគាត់យល់ច្បាស់ថាបើគាត់នៅតែបន្តដាំដំណាំដដែល នោះដីនឹងកាន់តែខ្សោះជីជាតិពីមួយឆ្នាំទៅមួយឆ្នាំ។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

នៅលើផ្ទៃដី ២៧ ម៉ែត្រ × ១០០ ម៉ែត្រ = ២៧០០ ម៉ែត្រការ៉េ ជាតំបន់អនុវត្តន៍បច្ចេកទេស។ នៅក្នុងបច្ចេកទេសនេះមានដាំដំណាំជាច្រើនចម្រុះគ្នាមានដូចជា៖ ដើមខ្ទឹម ជីនាងវង ជីសាំងក្រហ៊ុម ស្ពែតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ជីអង្កាម សណ្តែកកួរ ត្រសក់ ម្រះ និងសាលាដ។ ដំណាំនីមួយៗ ចែកជាប្លុកៗ ដាំដុះផ្សេងៗគ្នា។

ដើមខ្ទឹមចែកចេញជា ៥ ប្លុក គឺប្លុកទី១ មានទំហំ ៨.៥០ ម៉ែត្រ×៨.៥០ ម៉ែត្រ = ៧២.២៥ ម៉ែត្រការ៉េ មាន ៥ រង ដែលរងនីមួយៗមានបណ្តោយ ៨.៥០ ម៉ែត្រ ទទឹងរងប្រវែង ១.៤ ម៉ែត្រ និងចន្លោះរងប្រវែង ៤ សង់ទីម៉ែត្រ។ ប្លុកទី២ មានទំហំ ១៤.៦០ ម៉ែត្រ × ១៣ ម៉ែត្រ = ១៨៩.៣ ម៉ែត្រការ៉េ មាន ២ រង ដែលរងនីមួយៗ មានបណ្តោយប្រវែង ១៤.៦០ ម៉ែត្រ ទទឹងប្រវែង ១.៤ ម៉ែត្រ ចន្លោះរង ៤ សង់ទីម៉ែត្រ។ ប្លុកទី៣ មានទំហំ ៩.៦០ ម៉ែត្រ × ៣.៩០ ម៉ែត្រ = ៣៧.៤៤ ម៉ែត្រការ៉េ មាន ៦ រង ដែលរងនីមួយៗ មានបណ្តោយ ៩.៦០ ម៉ែត្រ ទទឹង ១.៤ ម៉ែត្រ ចន្លោះរង ៤ សង់ទីម៉ែត្រ។ ប្លុកទី៤ ទំហំ ៦.៣៥ ម៉ែត្រ × ៤.៥៥ ម៉ែត្រ = ២៨.៨៩ ម៉ែត្រការ៉េ មាន ៤ រង ដែលរងនីមួយៗ មានបណ្តោយ ៦.៣៥ ម៉ែត្រ ទទឹង ១.៤ ម៉ែត្រ ចន្លោះរងមាន ៤ សង់ទីម៉េត្រ។ ប្លុកទី៥ មានទំហំ ១១.៦០ ម៉ែត្រ × ១៤.៧០ ម៉ែត្រ = ១៧០.៥២ ម៉ែត្រការ៉េ មាន ៦ រង រងនីមួយៗមានបណ្តោយរងប្រវែង ១១.៦០ ម៉ែត្រ ទទឹងរង ១.៤ ម៉ែត្រ ចន្លោះរងប្រវែង ៤ សង់ទីម៉ែត្រ។

ប្លុកជីនាងវង មានបណ្តោយរងប្រវែង ១៤.៦០ ម៉ែត្រ ទទឹងរង ១.៤ ម៉ែត្រ ចន្លោះរងប្រវែង ៤ សង់ទីម៉ែត្រ មាន ៣ រង។ ត្រសក់មាន ៦ រង បណ្តោយរងប្រវែង ១០ ម៉ែត្រ ទទឹងរងប្រវែង ០.៥ ម៉ែត្រ កម្ពស់រងប្រវែង ១.៥ សង់ទីម៉ែត្រ ចន្លោះគុម្ពប្រវែង ០.៥ សង់ទីម៉ែត្រ។ សណ្តែកកួរមាន ៦ រង មានបណ្តោយរងប្រវែង ១០ ម៉ែត្រ ទទឹងរង ០.៥ ម៉ែត្រ ចន្លោះរងប្រវែង ០.៥ ម៉ែត្រ កម្ពស់រងប្រវែង ១.៥ សង់ទីម៉ែត្រ ចន្លោះគុម្ពប្រវែង ២ សង់ទីម៉ែត្រ។

សួនបណ្តុះដំណាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ សាលាដ។ ល ។ ដែលមានទំហំផ្ទៃដី ១៤.៦០ ម៉ែត្រ × ១៣.៥០ ម៉ែត្រ កម្ពស់ដំបូលគ្របស្បៃប្រវែង ២ ម៉ែត្រ។ មានលូ ០២ កង់ ចាក់សាបបាតលូដើម្បីស្តុកទឹក។ លូនីមួយៗមានកម្ពស់ ១ ម៉ែត្រ មុខកាត់ ១ ម៉ែត្រ។ នៅកន្លែងអនុវត្តន៍បច្ចេកទេសនេះមានជីកអណ្តូងទឹក ១ និងមានជីកស្រះទឹក ១ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងស្រោចស្រពដំណាំ។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

22/05/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
 • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២៧០០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

15000

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ជីកអណ្ដូង ពេលខែប្រាំង
2. ជីកស្រះ ពេលខែប្រាំង
3. ភ្ជួរដីហាល ០២ដង បន្ទាប់ពីប្រមូលផលហើយ
4. ទិញពូជដំណាំ ពេលរៀបចំដីរួច
5. រៀបចំប្រព័ន្ទទុយោចូលអាង ពេលរៀបចំដី
6. ទិញស្បៃសម្រាប់ធ្វើជាដំបូល ពេលរៀបចំដី
7. ទិញសម្ភារៈសាងសង់ដូចជា ចបជីក បង្គី ចបកាប់ ។ល។ មុនពេលរៀបចំដី

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដីហាលលើកទី១ និងលើកទី២ នាក់-ថ្ងៃ 11,0 15000,0 165000,0 100,0
កម្លាំងពលកម្ម កាប់ដីដាំដំណាំបើគិតចំនួន ១១ មុខដំណាំ នាក់-ថ្ងៃ 15,0 15000,0 225000,0 100,0
កម្លាំងពលកម្ម ជីកអណ្តូង និងដាក់លូ នាក់-ថ្ងៃ 84,0 15000,0 1260000,0 100,0
កម្លាំងពលកម្ម ជីកស្រះទឹក នាក់-ថ្ងៃ 133,0 15000,0 1995000,0 100,0
សម្ភារៈ ឈើឫស្សី ដើម 50,0 1500,0 75000,0 100,0
សម្ភារៈ ចបកាប់ ចបកាប់ 2,0 17000,0 34000,0 100,0
សម្ភារៈ ចបជីក ចបជីក 2,0 1300,0 2600,0 100,0
សម្ភារៈ បង្គី គូ 1,0 6000,0 6000,0 100,0
សម្ភារៈដាំដុះ ដើមខ្ទឹម គីឡូក្រាម 10,0 1000,0 10000,0 100,0
សម្ភារៈដាំដុះ ស្ពៃតឿ កំប៉ុង 12,0 1500,0 18000,0 100,0
សម្ភារៈដាំដុះ ស្ពៃក្រញាញ់ កញ្ចប់ 2,0 10000,0 20000,0 100,0
សម្ភារៈដាំដុះ ស្ពៃចង្កឹះ កំប៉ុង 5,0 1500,0 7500,0 100,0
សម្ភារៈដាំដុះ ជីនាងវង កញ្ចប់ 1,0 15000,0 15000,0 100,0
សម្ភារៈដាំដុះ ជីអង្កាម គីឡូក្រាម 3,0 4000,0 12000,0 100,0
សម្ភារៈដាំដុះ ជីសាំងក្រហ៊ុម គីឡូក្រាម 2,0 2500,0 5000,0 100,0
សម្ភារៈដាំដុះ សណ្តែកកួរ គីឡូក្រាម 1,0 60000,0 60000,0 100,0
ជី និងសារធាតុពុល លាមកគោទិញបរិមាណនេះសម្រាប់ប្រើក្នុងមួយឆ្នាំ គោយន្ត 10,0 70000,0 700000,0 100,0
ជី និងសារធាតុពុល លាមកមាន់ទិញបរិមាណនេះសម្រាប់ប្រើក្នុងមួយឆ្នាំ បាវ 20,0 4000,0 80000,0 100,0
ជី និងសារធាតុពុល ទិញដីដំបូក គោយន្ត 10,0 40000,0 400000,0 100,0
ជី និងសារធាតុពុល ថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត លីត្រ 6,0 4000,0 24000,0 100,0
ជី និងសារធាតុពុល អង្កាម បាវ 30,0 1500,0 45000,0 100,0
ជី និងសារធាតុពុល ជីទ្រាប់បាតអាចម៍ប្រជៀវសម្រាប់រៀបចំដី បាវ 5,0 70000,0 350000,0 100,0
សម្ភារៈសាងសង់ ម៉ាស៊ីនបូមទឹក គ្រឿង 2,0 880000,0 1760000,0 100,0
សម្ភារៈសាងសង់ លូស្តុកទឹកចាក់សាបបាតក្រោមសម្រាប់ស្រោចដំណាំ លូ 2,0 70000,0 140000,0 100,0
សម្ភារៈសាងសង់ ស្បៃសម្រាប់ប្រក់ធ្វើជាដំបូលការពារកម្តៅថ្ងៃ និងទឹកភ្លៀង ដុំ 2,0 220000,0 440000,0 100,0
ផ្សេងៗ ត្រសក់ កំប៉ុង 1,0 40000,0 40000,0 100,0
ផ្សេងៗ សាលាដ កញ្ចប់ 5,0 15000,0 75000,0 100,0
ផ្សេងៗ ម្រះ កញ្ចប់ 2,0 5000,0 10000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 7974100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 1993,53
មតិយោបល់:

ជាទូទៅការជីកស្រះនៅក្នុងប្រទេសកម្ពុជា គឺគិតជាម៉ោងដោយ ១ម៉ោង តម្លៃ ៥០ ដុល្លារដោយមិនយកដីនោះទេ ប្រសិនបើអ្នកជីកដី គេយកដីនោះតម្លៃឈ្នួលនៃការជីកស្រះនឹងធូរថ្លៃជាងនេះ។ ការគណនានៅក្នុងបច្ចេកទេសនេះ គឺគិតក្នុងមួយវដ្តដំណាំ (មធ្យម ៣ខែ ក្នុង ១វដ្តដំណាំ) ហើយក្នុងដំណាំ ១១មុខនេះ។ ចំពោះកម្លាំងពលកម្ម គឺកសិករប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួនក្នុងការអនុវត្តន៍ដោយមិនបានជួលកម្លាំងពលកម្មខាងក្រៅឡើយ។ ចំពោះតម្លៃដែលបង្ហាញនៅក្នុងតារាងខាងលើអាចខុសតិចតួចដោយសារកសិករមិនមានកត់ត្រាឱ្យបានច្បាស់លាស់នោះទេ គឺជាការប៉ាន់ប្រមាណ ឬប្រហែលតែប៉ុណ្ណោះ។

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ស្រោចទឹក ២ ដងក្នុងមួយថ្ងៃ ឬ ៣ ដងក្នុងមួយថ្ងៃអាស្រ័យលើអាកាសធាតុ
2. ដាក់ជីលាមកគោ ពេលជ្រុំគល់ដំណាំ
3. ដាក់ជីអាចម៍ប្រជៀវ ពេលជ្រុំគល់ដំណាំ
4. ដកស្មៅ មួយអាទិត្យម្ដង
5. បាញ់ថ្នាំកម្ចាត់សត្វល្អិត ពេលមានវត្តមានសត្វល្អិត

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ដកស្មៅ ជ្រុំគល់ដំណាំ និងដាក់ជីបើគិតក្នុងចំនួន ១១ មុខដំណាំ នាក់-ថ្ងៃ 12,0 15000,0 180000,0 100,0
កម្លាំងពលកម្ម បាញ់ថ្នាំកម្ចាត់សត្វល្អិត នាក់-ថ្ងៃ 3,0 15000,0 45000,0 100,0
សម្ភារៈ ប្រេងម៉ាស៊ូតសម្រាប់បូមទឹក លីត្រ 10,0 3000,0 30000,0 100,0
ជី និងសារធាតុពុល ជីបំប៉នទឹកអាចម៍ប្រជៀវទិញពីក្រុមហ៊ុនជី លីត្រ 1,0 70000,0 70000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 325000,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 81,25
មតិយោបល់:

ការប៉ាន់ស្មាននៃការថែទាំ គឺផ្ដោតទៅលើវដ្តដំណាំដែលមានរយៈពេលប្រហែល ០៣ខែ តែប៉ុណ្ណោះ គឺមិនគិតក្នុងរយៈពេល ០១ ឆ្នាំនោះទេ។ អ្នកប្រើប្រាស់ដីពុំបានជួលកម្លាំងពីខាងក្រៅនោះទេ គឺគាត់ធ្វើដោយខ្លួនឯងផ្ទាល់ដោយមានការជួយពីប្តីរបស់គាត់។

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

លាមកគោ លាមកមាន់ អង្កាម ជី ថ្នាំពុលកម្ចាត់សត្វល្អិត គឺទិញគេ។ ក្នងបច្ចេកទេសនេះការជីកស្រះ និងទិញម៉ាស៊ីនបូមទឹក គឺជាកត្តាសំខាន់បំផុតដែលមានឥទ្ធិពលទៅលើតម្លៃ តែទោះយ៉ាងណាសម្ភារទាំងនេះអាចប្រើប្រាស់បានយូរ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
 • < 250 មម
 • 251-500 មម
 • 501-750 មម
 • 751-1,000 មម
 • 1,001-1,500 មម
 • 1,501-2,000 មម
 • 2,001-3,000 មម
 • 3,001-4,000 មម
 • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1209,00

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១២០៩ ម.ម ឆ្នាំ ២០១៤ មានចំនួន ១៤២០.៧៤ ម.ម និងឆ្នាំ ២០១៣ មានចំនួន ១៣៦៧.៥ ម.ម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧត្តុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
 • មានភ្លៀងមធ្យម

មានរដូវពីរ គឺរដូវប្រាំង និងរដូវវស្សា។

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
 • រាបស្មើ (0-2%)
 • ជម្រាលតិចតួច (3-5%)
 • មធ្យម (6-10%)
 • ជម្រាលខ្ពស់បន្តិច (11-15%)
 • ទីទួល (16-30%)
 • ទីទួលចោត (31-60%)
 • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
 • ខ្ពង់រាប
 • កំពូលភ្នំ
 • ជម្រាលភ្នំ
 • ជម្រាលទួល
 • ជម្រាលជើងភ្នំ
 • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
 • 0-100 ម​
 • 101-500 ម
 • 501-1,000 ម
 • 1,001-1,500 ម
 • 1,501-2,000 ម
 • 2,001-2,500 ម
 • 2,501-3,000 ម
 • 3,001-4,000 ម
 • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
 • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
 • រាក់ខ្លាំង (0-20 សម)
 • រាក់ (21-50 សម)
 • មធ្យម (51-80 សម)
 • ជ្រៅ (81-120 សម)
 • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
 • គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
 • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
 • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

pH=6

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
 • កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
 • កម្រិតមធ្យម

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
 • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
 • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
 • 10-50% នៃចំណូល
កម្រិតជីវភាព:
 • មធ្យម
ឯកជន ឬក្រុម:
 • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
 • ប្រើកម្លាំងពលកម្ម
 • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
 • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
 • មនុស្សចាស់
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

នៅក្នុងបច្ចេកទេសនេះមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលចូលរួមជួយក្នុងការអនុវត្តន៍បច្ចេកទេសនេះ គឺប្តី និងប្រពន្ធ។ អ្នកផ្តល់ការសម្ភាសន៍ជាប្រពន្ធមានអាយុ ៥០ឆ្នាំ រៀនចប់ត្រឹមថ្នាក់ទី ០៨។

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

 • < 0.5 ហិកតា
 • 0.5-1 ហិកតា
 • 1-2 ហិកតា
 • 2-5 ហិកតា
 • 5-15 ហិកតា
 • 15-50 ហិកតា
 • 50-100 ហិកតា
 • 100-500 ហិកតា
 • 500-1,000 ហិកតា
 • 1,000-10,000 ហិកតា
 • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
 • ខ្នាតមធ្យម
មតិយោបល់:

ដីអនុវត្តន៍បច្ចេកទេសស្មើនឹង ២៧០០ម៉ែត្រការ៉េ ដីភូមិស្មើនឹង ៣៩០០ម៉ែត្រការ៉េ ដីព្រៃស្មើនឹង ៨២៥០ ម៉ែត្រការ៉េ និងដីស្រែស្មើនឹង ០.៥០ ហិកតា។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
 • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
 • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
 • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
 • មិនល្អ
 • មធ្យម
 • ល្អ
ការអប់រំ:
 • មិនល្អ
 • មធ្យម
 • ល្អ
ជំនួយបច្ចេកទេស:
 • មិនល្អ
 • មធ្យម
 • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
 • មិនល្អ
 • មធ្យម
 • ល្អ
ទីផ្សារ:
 • មិនល្អ
 • មធ្យម
 • ល្អ
ថាមពល:
 • មិនល្អ
 • មធ្យម
 • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
 • មិនល្អ
 • មធ្យម
 • ល្អ
ទឹកផឹក និងអនាម័យ:
 • មិនល្អ
 • មធ្យម
 • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
 • មិនល្អ
 • មធ្យម
 • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំច្រើនប្រភេទចម្រុះគ្នា ហើយដាំពេញមួយឆ្នាំ។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ជីធម្មជាតិ និងថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិត ក៏ដូចជាវិធីសាស្ត្រដំណាំវិលជុំ និងការជ្រើសរើសប្រភេទដំណាំការពារលើដំណាំដាំជាមួយគ្នាដើម្បីឱ្យគុណភាពដំណាំកាន់តែប្រសើរឡើង។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែមានគម្របដីជាអចិន្ត្រៃយ៍ ហើយមានការដាំដំណាំចម្រុះ និងការគ្រប់គ្រងសត្វល្អិតបានល្អធ្វើឱ្យការបរាជ័យនៃផលិតកម្មបានថយចុះ។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំច្រើនប្រភេទចម្រុះគ្នា ដាំវិលជុំពេញមួយឆ្នាំ។

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំបន្លែច្រើនប្រភេទ និងដំណាំប្រភេទជីពេញមួយឆ្នាំ ត្រូវការទឹកស្រោចស្រពច្រើន ជាពិសេសនៅរដូវប្រាំង និងពេលរាំងស្ងួត។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដាំច្រើនមុខ គឺចំណាយច្រើនផងដែរទៅលើធាតុចូលសំខាន់ជាងគេនៅដំណាក់កាលបង្កើតដំបូង និងពេលថែទាំ(កម្លាំងពលកម្មសម្រាប់ជីស្រះ ម៉ាស៊ីនបូមទឹក និងជីធម្មជាតិត្រូវបានទិញដោយសារកសិករមិនមានសត្វចិញ្ចឹមដោយខ្លួនឯងទេ)។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បើទោះបីកសិករមានការចំណាយច្រើនទៅការអនុវត្តន៍បច្ចេកទេសនេះ តែគាត់បានទទួលបានចំណូលច្រើនជាប្រចាំថ្ងៃដែលបានមកពីការលក់បន្លែចម្រុះគ្នាតម្រូវទៅតាមទីផ្សារបើប្រៀបធៀបពីចំណូលដែលគាត់ធ្លាប់រកបានពីមុនមក។ សរុបមកជីវភាពក្នុងគ្រួសាររបស់កាន់តែមានភាពប្រសើរឡើង។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បច្ចេកទេសនេះ គឺមានភាពស្មុគស្មាញ និងប្រើប្រាស់កម្លាំងពលកម្មច្រើនជាងតាមបែបប្រពៃណី (ឧទាហរណ៍៖ ការដាំដំណាំតែមួយប្រភេទដូចជាដំឡូងមីជាដើម)។ ក្នុងករណីសិក្សានេះ អ្នកប្រើប្រាស់ដីប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួនជាមួយនឹងប្តីតែប៉ុណ្ណោះ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ភាពគ្រប់គ្រាន់បានកើនឡើងដោយគាត់ទទួលបានបន្លែជារៀងរាល់ថ្ងៃពីកន្លែងដាំបន្លែរបស់គាត់។ គាត់ទទួលបានប្រាក់កម្រៃពីការលក់បន្លែរបស់គាត់ដើម្បីបំពេញតម្រូវការក្នុងគ្រួសារ។ លើសពីនេះទៅទៀត គាត់អាចកាត់បន្ថយហានិភ័យនៃការបរាជ័យផលិតកម្ម និងជួយបង្កើនសន្តិសុខស្បៀង។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ស្ថានភាពសុខភាពរបស់កសិករមានភាពល្អប្រសើរជាងមុនដោយសារបច្ចេកទេសនេះសឹងតែប្រើប្រាស់នូវជីធម្មជាតិសុទ្ធ និងប្រើប្រាស់ថ្នាំពុលគីមីតិចតួចបំផុតសម្រាប់កម្ចាត់សត្វល្អិតដែលមិនប៉ះពាល់សុខភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

អ្នកប្រើប្រាស់ដីបានយល់ដឹងពីការដាំដំណាំចម្រុះ និងវិលជុំ គឺបានកាត់បន្ថយនូវការសឹករេចរឹលរបស់ដី និងធ្វើឱ្យដំណាំដុះលូតលាស់បានល្អ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

គុណភាពទឹក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការអនុវត្តដោយប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតិចតួច។

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការបង្កើនគម្របដីដោយមានពពួកបន្លែ និងប្រភេទជីពេញមួយឆ្នាំដែលជួយកាត់បន្ថយរំហួត។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សំណើមដីកើនឡើងដោយសារការដាំដំណាំគម្របដីជួយកាត់បន្ថយរំហួតទៅក្នុងបរិយាកាស។

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដីមានសំណើម ការដាំវិលជុំ និងប្រើប្រាស់ជីធម្មជាតិជួយឱ្យដីមិនសូវហាប់ណែន។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សារធាតុសរីរាង្គក្នុងដីមានការកើនឡើងដោយសារការប្រើប្រាស់ជីធម្មជាតិ។

ជីវចម្រុះ៖ ដំណាំ, សត្វ

ដំណាំគម្រប

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

នៅក្នុងរយៈពេលពេញមួយឆ្នាំដីត្រូវបានគ្របដោយប្រភេទបន្លែខុសគ្នា និងប្រភេទជីខុសៗគ្នា។

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ពីមុនគាត់ដាំតែដំណាំមួយមុខប៉ុណ្ណោះនៅលើផ្ទៃដីនេះ តែឥឡូវគាត់មានដាំដំណាំច្រើនរហូតដល់ ១១ មុខដំណាំខុសៗគ្នា ព្រមទាំងដាំជីលាយជាមួយគ្នាផងដែរ។

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានការកើនឡើងនូវសត្វមានប្រយោជន៍ជាច្រើនដូចជាបាក់តេរី និងផ្សិត ជន្លេន ស្រមោច និងក្អែបជាមួយនឹងប្រព័ន្ធវិលជុំ និងការប្រើប្រាស់ជី និងថ្នាំធម្មជាតិសម្រាប់សម្លាប់សត្វល្អិត។

ភាពសម្បូរបែបនៃទីជំរក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំសរីរាង្គ គឺបានផ្តល់ជាជម្រកសម្រាប់សត្វដែលមានប្រយោជន៍ជួយដល់ដីដូចជាជន្លេន កណ្តៀរ ស្រមោច ។ល។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការគ្រប់គ្រងសត្វល្អិតនិងជំងឺមានការប្រសើរជាងមុនតាមរយៈការអនុវត្តដំណាំវិលជុំ ការប្រើប្រាស់ថ្នាំពុលធម្មជាតិ និងដាំដំណាំចម្រុះការពារដំណាំដូចជា ជីនាងវង ជីសាំងក្រហ៊ុម និងដើមខ្ទឹមជាដើម។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ ថយចុះ ល្អ
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អ
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ថយចុះ ល្អ
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អ

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រាំងស្ងួត ល្អ
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ មធ្យម
ការមានបញ្ហាសត្វល្អិត/ដង្កូវ ល្អ

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

 • 11-50%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

៧ គ្រួសារ

ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
 • 91-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ទទួលប្រាក់ចំណូលប្រចាំថ្ងៃ។
ដីល្អជាងមុនតាមរយៈការដាំដំណាំវិលជុំ និងផ្លាស់ប្តូររងដំណាំគ្នាព្រមទាំងរួមផ្សំនូវការប្រើលាមកគោ និងដីដំបូកធ្វើជាជី។
ការអនុវត្តន៍ការងារនេះ គឺអាចអនុវត្តផ្ទាល់ដោយខ្លួនឯងដែលជាផ្នែកមួយដើម្បីបញ្ចេញកម្លាំងពលកម្មដើម្បីសុខភាព។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ដាំដំណាំច្រើនមុខ គឺកាត់បន្ថយហានិភ័យចំពោះផលិតកម្មពីការខូចខាតដោយសត្វល្អិត ជំងឺ និងទីផ្សារ។
កសិករអាចទទួលបានប្រាក់ចំណូលជាប្រចាំថ្ងៃ បង្កើនជីវភាព ទប់ទល់ទៅនឹងការចំណាយប្រចាំថ្ងៃផ្សេងៗ។
ដាំវិលជុំ គឺជួយរក្សាដីកុំឱ្យមានឱនភាព។
កាត់បន្ថយចំណាកស្រុកតាមរយៈការប្រកបការងារដោយខ្លួនឯង និងជាបច្ចេកទេសដែលអាចជួយបង្កើនជីវភាពគ្រួសារបាន។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅខែខ្លះដាំដំណាំស្លឹកអត់បាន ដាំដំណាំផ្សេងដូចជាជីនាងវង
ប្រើកម្លាំងពលកម្មដោយខ្លួនឯងតាមរយៈរែកទឹកស្រោចជាដើម។ ព្យាយាម
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ប្រើកម្លាំងពលកម្មច្រើនដូចជាលើការស្រោចទឹកជាដើម។ ប្រើប្រព័ន្ធទឹកវិល ឬប្រព័ន្ធតំណក់ទឹកដើម្បីកាត់បន្ថយកម្លាំងពលកម្ម។
ត្រូវមានការកត់ត្រាត្រឹមត្រូវលើ ចំណាយ និងចំណូលដើម្បីពិនិត្យទៅលើប្រាក់ចំណេញ។ ផ្តល់វគ្គបណ្តុះបណ្តាលលើការកត់ត្រាចំណូល និងចំណាយ។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

 • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែងនៅទីតាំងអនុវត្តន៍បច្ចេកទេស

 • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

០១នាក់

 • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

០៣ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

22/05/2017

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

CGIAR. (2017). Crop diversification strategies for Cambodia, Laos and Vietnam. Retrieved December 11, 2017, from

វេបសាយ:

https://ccafs.cgiar.org/blog/crop-diversification-strategies-cambodia-laos-and-vietnam#.Wi4Hu1WWbIU

ចំណងជើង/ ពណ៌នា:

Makate, C., Wang, R., Makate, M., & Mango, N. (2016). Crop diversification and livelihoods of smallholder farmers in Zimbabwe: adaptive management for environmental change. SpringerPlus, 5(1), 1135.Retrieved December 11, 2017, from

វេបសាយ:

https://doi.org/10.1186/s40064-016-2802-4

ចំណងជើង/ ពណ៌នា:

MAFF. (2006). Technology stardardize: Home gardening. In Khmer. (Ministry of Agriculture, Forestry and Fisheries). Phnom Penh. Retrieved December 11, 2017, from

វេបសាយ:

https://drive.google.com/file/d/0B3kkBprEzhDoMWtPeXZUNE4teTQ/preview

ចំណងជើង/ ពណ៌នា:

MoEYS & VVOB Cambodia. (2013). Teaching Methodology for Agricultural Life Skills Education for Teacher Training Centers:Part 3 Organic gardening (1st editio). Phnom Penh: Ministry of Education, Youth and Sport. Retrieved December 11, 2017, from

វេបសាយ:

http://www.vvob.be/cambodia/sites/default/files/content_manual_part_3_organic_gardening.pdf

ម៉ូឌុល