បច្ចេកទេសដាំត្រប់វែងក្នុងចម្ការក្រូចឆ្មារ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Be Gechkim
- អ្នកកែសម្រួល៖ Sophea Tim, Navin Chea, Sok Pheak
- អ្នកត្រួតពិនិត្យច្រើនទៀត៖ SO Than, Ursula Gaemperli
ការដាំដំណាំចម្រុះ
technologies_3153 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
អ៊ឹម សុខុម
(+855) 88 25 35 216 / (+855) 89 69 15 52
មិនមានអ៊ីម៉ែល
កសិករ
ភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
ប្រទេសកម្ពុជា
មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកថ្មគោល:
តារាភូសា ស៊ីវ
(+855) 12 501 462
មិនមានអ៊ីម៉ែល
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកថ្មគោល
ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសង្កែ:
ចន្ថា ឆែម
(+855) 92 571 228
មិនមានអ៊ីម៉ែល
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសង្កែ
ភូមិបឹងបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង
ប្រទេសកម្ពុជា
មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបវេល:
ឡាម ម៉ូត
(+855) 88 375 50 06
មិនមានអ៊ីម៉ែល
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបវេល
ភូមិទំនប់ទឹក ឃុំ បវេល ស្រុកបវេល ខេត្តបាត់ដំបង
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
30/06/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការដាំដំណាំត្រប់វែងតាមចន្លោះដើមក្រូចឆ្មារដោយប្រើកាកសំណល់ពីបន្ទប់ទឹកជាមួយកាកសំណល់ពីដំណាំផ្សេងៗដើម្បីជំនួយសារធាតុចិញ្ចឹមដល់ដីដោយមិនប្រើប្រាស់ជីគីមី។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ការដាំដំណាំអាយុកាលខ្លី ដូចជាត្រប់វែង ឬដំណាំបន្លែផ្សេងៗទៀតតាមចន្លោះដំណាំអាយុកាលវែង ត្រូវបានគេស្គាល់ថាជាប្រព័ន្ធដំណាំតាមចន្លោះ។ ក្នុងករណីនេះកសិករបានដាំដើមក្រូចឆ្មារដែលជាប្រភេទដំណាំអាយុកាលវែង ដូច្នេះគេក៏អាចចាត់ទុកថាជាប្រព័ន្ធកសិរុក្ខកម្មមួយដែរ។ ហេតុផលសំខាន់មួយដែលកសិករជ្រើសយកការដាំទាំងដំណាំអាយុកាលវែង និងអាយុកាលខ្លីនៅលើផ្ទៃដីតែមួយនោះ គឺដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាពធនធានដីដែលខ្លួនមាន។ ហើយមូលហេតុមួយទៀត គឺដំណាំអាយុកាលខ្លីបានផ្តល់ប្រាក់ចំណូលយ៉ាងឆាប់រហ័ស មុនពេលដែលដំណាំរយៈពេលវែងផ្តល់ផលពេញលេញ។
លោក អ៊ឹម សុខុម ជាកសិករដែលរស់នៅក្នុងភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងដែលជាខេត្តមួយស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា បានប្តូរពីកសិកម្មឯកវប្បកម្មទៅជាប្រព័ន្ធកសិកម្មដំណាំតាមចន្លោះនៅឆ្នាំ ២០១៦។ ក្នុងចំណោមមូលហេតុចម្បងៗដែលបណ្តាលឱ្យមានការផ្លាស់ប្តូរនេះអាចមកពី ដីចម្ការរបស់គាត់ គឺជាដីល្បាប់ជ្រៅ មានកម្រិត pH ស្មើ ៥ មានសារធាតុសរីរាង្គនៅស្រទាប់ខាងលើខ្ពស់ មានវាយនភាពមធ្យម ហើយស្ថិតក្នុងតំបន់ដែលមានបរិមាណទឹកភ្លៀងមធ្យមប្រចាំឆ្នាំ គឺ ១១០០ មម។ លើផ្ទៃដីរាបស្មើ ដែលមានទំហំដីប្រមាណជា ៣២៥,៥ ម៉ែត្រការ៉េ (១៨,៣ x ៤៥ ម៉ែត្រ) គាត់បានដាំក្រូចឆ្មារចំនួន ១០ ជួរ (មួយជួរមាន ៤ ដើម) ជាមួយនឹងគម្លាត ៤,៥ x ៤,៥ ម៉ែត្រ។ ក្នុងឆ្នាំទីមួយបន្ទាប់ពីដាំដំណាំក្រូចឆ្មាររួចរាល់ (ក្នុងខែធ្នូ) គាត់បានភ្ជួរ រួចហាលដីតាមចន្លោះកូនក្រូចឆ្មារ បន្ទាប់មកគាត់បានដាំត្រប់វែងដែលមានចន្លោះពី ៨០ ទៅ ១០០ សង់ទីម៉ែត្រ ពីដើមមួយទៅដើមមួយ សរុបមាន ៦៤០ ដើម ដាំជា ៤០ ជួរ ក្នុងមួយជួរមាន ១៦ ដើម។
ហេតុដែលកសិករជាច្រើននាក់មានចំណូលចិត្តលើការដាំត្រប់វែងជាដំណាំតាមចន្លោះ ព្រោះវាជាដំណាំដែលអាចប្រមូលផលបានបន្ទាប់ពីដាំបានមួយខែ និងអាចប្រមូលផលបានពេញមួយឆ្នាំ។ ភាពជាក់ស្តែងមួយទៀតដែលកសិករចូលចិត្តនោះ គឺដោយសារវាងាយដាំ ហើយមិនប្រើកម្លាំងពលកម្មច្រើន។ ទោះជាបែបនេះក៏ដោយក៏ទិន្នផលរបស់វា ប្រែប្រួលទៅតាមការថែទាំផងដែរ ដូចជា គេត្រូវកាត់ស្លឹកចាស់ៗចេញ នៅពេលដែលវាចេញផ្កាតិចទៅៗ (General Directorate of Agriculture, 2012)។ បន្ទាប់ដំណាំត្រប់វែងកសិករក៏អាចផ្លាស់ប្តូរទៅដាំដំណាំបន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្តរបស់គាត់ផងដែរ។ ម្យ៉ាងវិញទៀតដំណាំក្រូចឆ្មារត្រូវចំណាយពេល ៣ ឆ្នាំមុនពេលផ្តល់ផល ហើយវានឹងផ្តល់ផលក្នុងរយៈពេល ៨ ទៅ ១០ ឆ្នាំបន្តទៀត។ ពេលខ្លះវាអាចផ្តល់ផលពេញមួយឆ្នាំ ប៉ុន្តែត្រូវផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ចាប់ពីពេលចេញផ្ការហូតដល់ពេលប្រមូលផល។ ជារួមក្នុងអំឡុងពេលរង់ចាំក្រូចឆ្មារផ្តល់ផលបានពេញលេញ ត្រប់វែង គឺជាដំណាំរយៈពេលខ្លីដែលផ្តល់ផលជាបន្តបន្ទាប់ដើម្បីធានាឱ្យមានប្រាក់ចំណូលជាប្រចាំ។ លើសពីនេះ គុណសម្បត្តិនៃការដាំដំណាំរយៈពេលខ្លីតាមចន្លោះដើមក្រូចឆ្មារ បង្កើតបានជាគម្របដី កាត់បន្ថយការដុះដាលនៃស្មៅចង្រៃ ហើយបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងដី។
ទន្ទឹមនឹងការប្រើប្រាស់លំហរដីអស់លទ្ធភាព បច្ចេកទេសនេះក៏បាន រក្សា និងបង្កើនគុណភាពដីតាមរយៈការប្រើប្រាស់កាកសំណល់ពីបន្ទប់ទឹក ដោយយកទឹកដែលបង្ហូរចេញពីអាងស្តុកកាកលាមក/ទឹកមូត្រ ដែលបានបំបែកធាតុរលាយសព្វ (គ្មានក្លិនស្អុយ) មកប្រើផងដែរ។ រីឯការប្រើប្រាស់ជី គឺក្នុងមួយគុម្ពចាក់ទឹកជីនោះប្រមាណជា ៣០០ ទៅ ៤០០ មីលីលីត្រ បន្ទាប់មកស្រោចទឹកបន្ថែមដូចធម្មតា។ ការដាក់ជីធ្វើឡើងសារជាថ្មីនៅពេលដើមត្រប់ស្បើយផ្លែ ក្រៅពីនេះសំណល់រុក្ខជាតិក្រោយពេលប្រមូលផលរួច ត្រូវបានគរទុកជាគម្របដីនៅចន្លោះដើមក្រូចឆ្មារ សម្រាប់ផ្តល់ជីជាតិបន្ថែមជំនួសឱ្យការប្រើប្រាស់ជីគីមីហើយរក្សាសំណើមដីបានទៀតផង។
ក្រោយពីចាប់ផ្តើមអនុវត្តបច្ចេកទេសដំណាំតាមចន្លោះរួមផ្សំនឹងការប្រើប្រាស់កាកសំណល់សរីរាង្គបានមួយរយៈមក អ្នកប្រើប្រាស់ដីយល់ដឹងពីតម្រូវការក្នុងការថែទាំ គឺជាប្រការសំខាន់ដើម្បីទទួលបានផលប្រយោជន៍យូរអង្វែងពីក្រូចឆ្មារ និងផលប្រយោជន៍ចំពោះមុខពីដំណាំរយៈពេលខ្លី ឧទាហរណ៍ការស្រោចស្រពដំណាំត្រប់វែងដែលដាំតាមចន្លោះ និងការស្រោចស្រពក្រូចឆ្មារគួរតែធ្វើឱ្យបានជាប្រចាំដើម្បីរក្សាផលិតភាពរបស់វា។ បើប្រៀបធៀប ការដាំដំណាំតែមួយមុខ (ដូចជា ពោត ឬអំពៅ) ជាមួយនឹង ការដាំដំណាំតាមចន្លោះនេះ គេសង្កេតឃើញថា កសិករទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរ និងមានស្ថេរភាពជាង (ជាក់ស្តែងក្នុងទីតាំងនេះ គឺពីមុនមកគេដាំអំពៅ)។
2.3 រូបភាពនៃបច្ចេកទេស
2.4 វីដេអូនៃបច្ចេកទេស
ការពណ៌នាសង្ខេប:
មិនមាន
ឈ្មោះអ្នកថតវីឌីអូ:
មិនមាន
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2016
ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
- តិចជាង 10ឆ្នាំមុន (ថ្មី)
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
អាចទទួលបានចំណូលជាបន្តបន្ទាប់ហើយកាត់បន្ថយការចំណាយលើជី ឬប្រើប្រាស់ប្លាស្ទិក។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម
- កសិរុក្ខកម្ម
ផលិតផល/សេវាកម្មចម្បង:
ដំណាំត្រប់វែង និងក្រូចឆ្មារ
ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:
ជាដីដាំអំពៅ
3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
ប្រើទឹកអណ្តូង
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 1
សូមបញ្ជាក់:
ដំាដំណាំផ្សេងៗបន្តគ្នាបន្ទាប់ពីដំណាំត្រប់នៅចន្លោះក្រូចឆ្មារ
3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- កសិរុក្ខកម្ម
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
- ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
3.5 ការសាយភាយនៃបច្ចេកទេស
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
- < 0.1 គម2 (10 ហិកតា)
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរុក្ខជាតិ
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bq: ការថយចុះនូវជីវម៉ាស/ បរិមាណ
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស
បច្ចេកទេសនេះកសិករដាំលើផ្ទៃដី ៨២៣,៥ម៉ែត្រការ៉េ (១៨,៣ ម៉ែត្រ × ៤៥ម៉ែត្រ) ដែលមានក្រូចឆ្មារចំនួន ១០ជួរ និង ១ជួរមាន ៤ដើម (សរុប ៤០ ដើម)។ ចន្លោះក្រូចឆ្មារ ៤,៥ × ៤,៥ម៉ែត្រ ដែលត្រូវជីករណ្តៅដាំ ជម្រៅ ២០សង់ទីម៉ែត្រ ទំហំ ១៥សង់ទីម៉ែត្រ ដែលកូនក្រូចឆ្មារបានមកពីការផ្ស៊ាំមែកក្រូចឆ្មារដោយខ្លួនឯង។ រីឯត្រប់វែងមានចន្លោះដើម ៨០សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ ដែលមាន ៤០ ជួរ ស្ថិតនៅចន្លោះក្រូចឆ្មារ ហើយ ១ ជួរមានចំនួន ១៦ ដើម និងសរុបទាំងអស់មាន ៦៤០ ដើម ហើយនៅជុំវិញដីទាំងមូលមានដាំចេក និងទៀបទៀតផង។ ម៉្យាងវិញទៀតបច្ចេកទេសនេះក៏បាន រក្សា និងបង្កើនគុណភាពដីតាមរយៈការប្រើប្រាស់កាកសំណល់ពីបន្ទប់ទឹក ដោយយកទឹកដែលបង្ហូរចេញពីអាងស្តុកកាកលាមក/ទឹកមូត្រ ដែលបានបំបែកធាតុរលាយសព្វ (គ្មានក្លិនស្អុយ) មកប្រើផងដែរ។
4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
៨២៣,៥ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
២០០០០រៀល
4.4 សកម្មភាពបង្កើត
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា | |
---|---|---|---|
1. | កាប់ដីហាល | ក្សេត្រសាស្ត្រ | ខែ តុលា |
2. | ផ្ស៊ាំក្រូចឆ្មារ | សារពើរុក្ខជាតិ | ខែ តុលា |
3. | ដាំក្រូចឆ្មារ | សារពើរុក្ខជាតិ | ខែ វិច្ឆិកា |
4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | កាប់ដីហាល | នាក់/ថ្ងៃ | 6,0 | 20000,0 | 120000,0 | 100,0 |
កម្លាំងពលកម្ម | ផ្ស៊ាំក្រូចឆ្មារ | នាក់/ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
កម្លាំងពលកម្ម | កាប់រណ្តៅដាំក្រូច | នាក់/ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
សម្ភារៈ | ម៉ូទ័រ និងបុកអណ្តូង | ឈុត | 1,0 | 750000,0 | 750000,0 | 100,0 |
សម្ភារៈ | ចបកាប់ | ចប | 2,0 | 20000,0 | 40000,0 | 100,0 |
សម្ភារៈ | ចបជីក | គូ | 1,0 | 15000,0 | 15000,0 | 100,0 |
សម្ភារៈ | បង្គី | គូ | 1,0 | 15000,0 | 15000,0 | 100,0 |
សម្ភារៈដាំដុះ | កូនក្រូចឆ្មារ | ដើម | 36,0 | 5000,0 | 180000,0 | 100,0 |
សម្ភារៈដាំដុះ | ពូជត្រប់វែង | កញ្ចប់ | 2,0 | 50000,0 | 100000,0 | 100,0 |
សម្ភារៈសាងសង់ | ធុងស្រោច | គូ | 2,0 | 25000,0 | 50000,0 | 100,0 |
សម្ភារៈសាងសង់ | ទុយោ | ម៉ែត្រ | 40,0 | 12000,0 | 480000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 1790000,0 |
4.6 សកម្មភាពថែទាំ
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|---|
1. | សាបត្រប់វែង | សារពើរុក្ខជាតិ | ខែវិច្ឆិកា |
2. | កាប់ដីហាល | ក្សេត្រសាស្ត្រ | ខែធ្នូ |
3. | ដាំត្រប់វែង | ក្សេត្រសាស្ត្រ | ខែធ្នូ |
4. | ស្រោចទឹកក្រូចឆ្មារ | ការគ្រប់គ្រង | ស្រោចតែខែប្រាំងទេ |
5. | បាញ់ថ្នាំកំចាត់សត្វល្អិត | ក្សេត្រសាស្ត្រ | នៅពេលមានសត្វល្អិតបានបាញ់ |
6. | ដាក់ជីបានពីកាកសំណល់បន្ទប់ទឹក (ក្រូចឆ្មារ) | ក្សេត្រសាស្ត្រ | ២ដងក្នុង ១ ឆ្នាំ |
7. | ស្រោចទឹកត្រប់វែង | ការគ្រប់គ្រង | ៣ថ្ងៃ ទៅ ៧ថ្ងៃ ស្រោចទឹកម្តង |
8. | ដាក់ជីបានពីកាកសំណល់បន្ទប់ទឹក (ត្រប់វែង) | ក្សេត្រសាស្ត្រ | នៅពេលត្រប់អន់ផ្លែ ឬស្លឹកត្រប់មានសញ្ញាខុសប្រក្រតីដូចជាស្លឹកលឿងជាដើម |
9. | បាញ់ថ្នាំលើត្រប់វែង | ក្សេត្រសាស្ត្រ | ២ ដងក្នុង ១ សប្តាហ៍ |
4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | សាបកូនត្រប់វែង និងដាំត្រប់វែង | នាក់/ថ្ងៃ | 2,5 | 20000,0 | 50000,0 | 100,0 |
កម្លាំងពលកម្ម | ស្រោចទឹកក្រូចឆ្មារ | នាក់/ថ្ងៃ | 26,0 | 20000,0 | 520000,0 | 100,0 |
កម្លាំងពលកម្ម | បាញ់ថ្នាំ | នាក់/ថ្ងៃ | 78,75 | 20000,0 | 1575000,0 | 100,0 |
កម្លាំងពលកម្ម | ដាក់ជី | នាក់/ថ្ងៃ | 3,0 | 20000,0 | 60000,0 | 100,0 |
សម្ភារៈដាំដុះ | ពូជត្រប់វែង | កញ្ចប់ | 2,0 | 50000,0 | 100000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំបណ្តេញសត្វល្អិត (ដង្កូវ) | ដប | 2,0 | 25000,0 | 50000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំបណ្តេញសត្វល្អិត (ចៃ) | ដប | 2,0 | 25000,0 | 50000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 2405000,0 |
មតិយោបល់:
ត្រប់វែងបន្ទាប់ពីដាំបាន ១,៥ ខែអាចចាប់ផ្តើមប្រមូលផល ហើយអាចប្រមូលផលបានរហូតដល់ ១ឆ្នាំ បើថែទាំបានល្អ។
4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតជាពិសេសចំពោះដំណាំត្រប់វែង។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1102,02
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មាន ១១០២.០២ មម ឆ្នាំ ២០១៤ មាន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មាន ១៣៩៣ មម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីល្បាប់ដែលមាន pH = ៥
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
មិនមាន/ គ្មាន
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលមានគុណភាពល្អ
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
មតិយោបល់ និងលក្ខណៈពិសេសផ្សេងទៀតលើជីវចម្រុះ:
មិនមាន
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
កសិករអាយុ ៥៣ ឆ្នាំ។
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ដីដាំដំណាំ ១៨,៣ម៉ែត្រ×៤៥ម៉ែត្រ = ៨២៣,៥ម៉ែត្រការេ និង ដីប្អូន ៤០ម៉ែត្រ×៤០ម៉ែត្រ= ១៦០០ម៉ែត្រការេ។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- ឯកជន
មតិយោបល់:
មានអណ្តូងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផ្ទាល់ខ្លួន។
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ផលិតកម្មដំណាំកើនឡើងដោយសារកាលពីមុនគាត់ដាំតែមួយមុខដំណាំ តែឥលូវគាត់មានដាំដំណាំនៅចន្លោះដំណាំរយៈពេលវែងបន្ថែមទៀត។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
គុណភាពដំណាំល្អជាងមុនពីព្រោះគាត់ប្រើកាកសំណល់ពីបន្ទប់ទឹកជាមួយកាកសំណល់ពីដំណាំផ្សេងៗជំនួសជីគីមី។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
គាត់មានដាំដំណាំចាប់ពី ២ មុខឡើងទៅ ដូចនេះបើមានមួយមុខណាមានបញ្ហាគាត់អាចទទួលបានចំណូលពីដំណាំមុខផ្សេងទៀតជំនួស។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
បច្ចុប្បន្នគាត់ដាំដំណាំច្រើនប្រភេទជាងមុន
ផ្ទៃដីផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
ផលិតកម្មកើនឡើងតិចតួចដោយសារគាត់បានប្រើប្រាស់ដីដែលតែមានប្រសិទ្ធភាពជាងមុន។
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
គាត់ដាំដំណាំបន្លែជាមួយដំណាំអាយុកាលវែងដោយប្រើកាកសំណល់ចេញពីបន្ទប់ទឹក។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនគាត់ដាំដំណាំដោយប្រើតែជីគីមីទេ
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
មានដាំដំណាំជាច្រើនមុន (បន្លែ) នៅចន្លោះក្រូចឆ្មារជាបន្តបន្ទាប់ ដែលជួយបង្កើនប្រាក់ចំណូល។
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
មតិយោបល់/ ការបញ្ជាក់:
កាលពីមុនមានតែដំណាំក្រូចឆ្មារប៉ុណ្ណោះដែលទទួលផល ប៉ុន្តែបច្ចុប្បន្នគាត់អាចទទួលបានប្រាក់ចំណូលពីដំណាំដែលនៅចន្លោះបន្ថែមទៀត។
ភាពខុសគ្នាផ្នែកសេដ្ឋកិច្ច
មតិយោបល់/ ការបញ្ជាក់:
ចំណូលរបស់កសិករបានកើនឡើង ដូច្នេះហើយស្ថានភាពសេដ្ឋកិច្ចរបស់គាត់ក៏បានប្រសើរឡើងដែរ។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
គាត់មានការងារច្រើនជាងមុនបន្តិចតែមិនសូវពិបាកដូចមុនទេ
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
បច្ចុប្បន្នគាត់ទទួលបានចំណូលជាប្រចាំពីដំណាំទាំងនោះ
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
ល្អជាងមុនដោយប្រើតែជីកាកសំណល់ពីបន្ទប់ទឹកលាយជាមួយកាកសំណល់ពីដំណាំផ្សេងៗជំនួសជីគីមី។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
អំឡុងពេលឆ្នាំដំបូងនៃបច្ចេកទេសនេះ គាត់បានរៀនអំពីវិធីដោះស្រាយ និងការថែទាំដំណាំត្រប់វែងបានយ៉ាងច្រើន។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
រំហួត
មតិយោបល់/ ការបញ្ជាក់:
ដីមានដំណាំជាប់រហូតដែលធ្វើឱ្យរំហួតត្រូវបានកាត់បន្ថយច្រើន។
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
សំណើមដីល្អជាងមុនដោយសារមានដំណាំធ្វើជាគម្របដីជាអចិន្ត្រៃយ៍ (ម្លប់ពីស្លឹក)។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
គម្របដីកើនឡើងដោយសារការដាំដំណាំបន្តបន្ទាប់នៅចន្លោះដំណាំក្រូចឆ្មារ។
ដីប្រេះ
មតិយោបល់/ ការបញ្ជាក់:
ការប្រើកាកសំណល់បង្គន់ដែលបំបែកធាតុរលាយសព្វល្អ និងកាកសំណល់ត្រប់វែងបានកាត់បន្ថយដីប្រេះនៅស្រទាប់ដីខាងលើបានយ៉ាងល្អ។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
ដីហាប់ត្រូវបានកាត់បន្ថយដោយសារការប្រើប្រាស់កាកសំណល់ពីបង្គន់ និងលាយជាមួយកាកសំណល់ដំណាំជំនួសជីគីមី។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
សារធាតុសរីរាង្គកើនឡើងក៏ដោយសារការប្រើប្រាស់កាកសំណល់ដែលចេញពីអាងស្តុកលាមក និងសំណល់ពីដំណាំផ្សេងៗ។
ជីវចម្រុះ៖ ដំណាំ, សត្វ
ដំណាំគម្រប
មតិយោបល់/ ការបញ្ជាក់:
មានដាំដំណាំជាប្រចាំបន្ទាប់ពីប្រមូលផល
ភាពសម្បូរបែបនៃរុក្ខជាតិ
មតិយោបល់/ ការបញ្ជាក់:
ប្រភេទដំណាំត្រូវបានផ្លាស់ប្តូរជាប្រចាំ
ប្រភេទរាតត្បាត
មតិយោបល់/ ការបញ្ជាក់:
ការកើនឡើងនៃគម្របរុក្ខជាតិដោយសារការដាំដំណាំ បានជួយគ្រប់គ្រងស្មៅបានល្អ ហើយប្រភេទសត្វរាតត្បាតក៏ត្រូវបានកាត់បន្ថយខ្លះៗដែរ។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
ពពួកជន្លេនកើតមានច្រើននៅពេលដែលគាត់ប្រើប្រាស់កាកសំណល់ពីបង្គន់ជំនួសជីគីមី។
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
ករណីទីមួយដំណាំត្រប់វែងត្រូវការការការពារខ្លាំងពីសត្វល្អិត និងជំងឺ ព្រោះវាងាយទទួលរងនូវការបំផ្លាញពីសត្វល្អិតចង្រៃ។ ម៉្យាងវិញទៀតក្លិននៃក្រូចឆ្មារអាចរារាំងការបំផ្លាញពីសត្វល្អិតចង្រៃ ហើយដើមឈើក៏អាចទាក់ទាញសត្វស្លាបដែលស៊ីសត្វល្អិតផងដែរ។
ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ
អាកាសធាតុ
មតិយោបល់/ ការបញ្ជាក់:
ម្លប់នៃដើមឈើ កម្ពស់ខុសៗគ្នានៃដំណាំ និងដង់ស៊ីតេនៃដំណាំខ្ពស់ៗដែលនៅជុំវិញទីតាំងបច្ចេកទេស (ដំណាំចេក) បានជះឥទ្ធិពលដល់មីក្រូអាកាសធាតុដើម្បីឱ្យល្អប្រសើរឡើង (របាំងខ្យល់ និងតុល្យភាពកម្តៅ)។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:
មិនមានផលប៉ះពាល់ដល់បរិវេណខាងក្រៅគួរឱ្យកត់សម្គាល់ទេ។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រាំងស្ងួត | ល្អណាស់ |
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | មធ្យម |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
6.5 ការទទួលយកបច្ចេកទេស
- តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 90-100%
មតិយោបល់:
មិនមានអ្នកចង់ធ្វើតាមទេ
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ចំណេញដីដោយនៅក្នុងទំហំដីដដែលអាចដាំបានច្រើនមុខ ដែលអាចផ្តល់ផលបានបន្តគ្នា។ |
ងាយស្រួលក្នុងការថែទាំ ដោយមិនបាច់ប្រើកម្លាំងពលកម្មបន្ថែម ព្រោះការថែទាំ ឬស្រោចទឹកត្រប់វែង គឺក្រូចឆ្មារក៏បានទទួលការថែទាំ និងសំណើមដែរ។ |
បច្ចេកទេសនេះអាចធន់ទៅនឹងកម្តៅ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ជួយជីជាតិដោយប្តូរប្រភេទដំណាំ និងប្រើកាកសំណល់ពីបន្ទប់ទឹក |
អាចកាត់បន្ថយការចំណាយលើការប្រើប្រាស់ជីគីមី |
ជួយរក្សាសំណើមដី និងបន្ថយកម្លាំងពលកម្មក្នុងការថែទាំ និងស្រោចស្រព |
កាត់បន្ថយស្មៅចង្រៃដោយមានដំណាំគម្របដីជាបន្តបន្ទាប់ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
មានបញ្ហាជំងឺ និងសត្វល្អិត | ប្រើប្រាស់ថ្នាំស្របតាមបច្ចេកទេស |
ខ្វះបច្ចេកទេសធ្វើថ្នាំការពារ និងកំចាត់ពីសត្វល្អិតដែលផ្សំឡើងពីរុក្ខជាតិ | អាចផ្តល់ជាបច្ចេកទេសតាមរយៈសៀវភៅ ឬមានការបណ្តុះបណ្តាលបន្ថែម។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
1 នាក់
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
1 នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
3 នាក់
7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត
ចំណងជើង/ ពណ៌នា:
General Directorate of Agriculture (2012) Vegetable techniques. Retrieved on Aug 2017 from
វេបសាយ:
https://drive.google.com/file/d/0B41jxuufJz2-Y1c1bHpNb2ZpMm8/view
ចំណងជើង/ ពណ៌នា:
My Agriculture Information Bank (2015) Inter Cropping and Its Advantages. My Agriculture Information Bank. Retrieved on July 25 2017 from
វេបសាយ:
http://www.agriinfo.in/?page=topic&superid=1&topicid=492
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល