ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

កសិរុក្ខកម្ម ៖ ការដាំដំណាំបន្លែក្នុងចំការក្រូចពោធិ៍សាត់ [ប្រទេសកម្ពុជា]

ការដាំដំណាំចម្រុះ

technologies_3171 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 94%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

រឿប រ៉ន

(+855) 71 33 11 051

មិនមានអ៊ីម៉ែល

កសិករ

ភូមិកំពង់ឆ្លង ឃុំវត្តតាមិម​ ស្រុកសង្កែ ខេត្តបាត់ដំបង

ប្រទេសកម្ពុជា

មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបវេល:

ឡាម ម៉ូត

(+855) 88 37 55 006

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម​ រុក្ខប្រមាញ់ និងនេសាទស្រុកបវេល

ភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសង្កែ:
មន្ត្រីការិយាល័យផ្សព្វផ្សាយនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកថ្មគោល:

តារាភូសា ស៊ីវ

(+855) 12 501 462

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកថ្មគោល

ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

02/07/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការ​ដាំ​ម្ទេស (ឬ​ដំណាំ​រយៈពេល​ខ្លី​ផ្សេងៗ​ទៀត) តាម​ចន្លោះ​ដើម​ក្រូច​ពោធិ៍សាត់​ទើប​ដាំ​ថ្មី ជា​ប្រព័ន្ធ​កសិរុក្ខកម្ម ដើម្បី​បង្កើន​ចំណូល ប្រើប្រាស់​អស់​លទ្ធភាព​ដី ចំណេញ​ពេល​វេលា​ថែទាំ ស្រោចស្រព និង​បង្កើន​ជីជាតិ​ដី​ដោយ​ប្រើប្រាស់​កាក​សំណល់​ពី​ដំណាំ​ជា​មួយ​លាមកគោ​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី​គីមី។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ដំណាំ​ម្ទេស​ជា​ដំណាំ​រយៈពេល​ខ្លី​ដែល​អាច​ប្រមូល​ផល​បាន​ឆាប់​រហ័ស ហើយ​កសិករ​និយម​ដាំ​សម្រាប់​ជា​ជំនួយ​សេដ្ឋកិច្ច​គ្រួសារ (Pov, 2016)។ ចំណែក​ដំណាំ​ក្រូច​ពោធិ៍សាត់​ជា​ប្រភេទ​ដំណាំ​ដែល​មាន​អាយុ​កាល​វែង អាច​ចាប់​ផ្តើម​ប្រមូល​ផល​បាន​ពេញ​លេញ​នៅ​ឆ្នាំ​ទី៦ ហើយ​រយៈពេល​នៃ​ការ​ប្រមូល​ផល គឺ​មាន​រយៈពេល​យូរ​ឆ្នាំ។ ដើម​ក្រូច​អាយុ​កាន់​តែ​ច្រើន​ផ្តល់​ផល​កាន់​តែ​ច្រើន ហើយ​ពុំ​សូវ​មាន​តម្រូវ​ការ​ថែទាំ​ច្រើន​ពេក​​ទេ ជា​ពិសេស​ទី​ផ្សារ​ក៏​ល្អ​ផង​ដែរ (CEDAC, 2011)។ ការ​ដាំ​ម្ទេស​នៅ​ចន្លោះ​កូន​ក្រូច​ពោធិ៍សាត់​ទើប​ដាំ​ថ្មី​បែប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កសិរុក្ខកម្ម​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ដូចជា​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការ​ប្រើប្រាស់​ដី ចំណេញ​ពេល​វេលា​ថែទាំ ស្រោច​ស្រព បង្កើន​គុណភាព​ដី ឬ​ការពារ​កុំ​ឱ្យ​មាន​ឱន​ភាព​ដី និង​ពិសេស គឺ​ជំនួយ​សេដ្ឋកិច្ច​គ្រួសារ​ពេល​មិន​ទាន់​បាន​ប្រមូល​ផល​ពី​ដំណាំ​រយៈពេល​វែង។

គោល​បំណង​នៃ​ការ​អនុវត្ត​បច្ចេក​ទេស​នេះ​ដែល​ដាំ​ដំណាំ​ក្រូច​ពោធិ៍​សាត់ ជា​មួយ​ដំណាំ​រយៈពេល​ខ្លី​ផ្សេងៗ (ដូចជា​ម្ទេស ត្រប់ បន្លែ​យក​ស្លឹក​ជាដើម .... ។ល។) ដោយ​ដាំ​ឆ្លាស់​គ្នា​តាម​រដូវ​កាល​នៅ​ចនោ្លះ​កូន​ក្រូច គឺ​ដើម្បី​ចំណេញ​ពេល​វេលា​ក្នុង​ការ​ថែទាំ ដោយ​គ្រាន់​តែ​ថែទាំ ស្រោច​ទឹក និង​ដាក់​ជី​ដល់​ដំណាំ​ម្ទេស ក្រូច​ពោធិ៍​សាត់​ក៏​ទទួល​បាន​ការ​ថែទាំ​ដូច​គ្នា​ដែរ។ ជា​ពិសេស​ការ​ដាំ​ដំណាំ​ផ្សេង​គ្នា​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ផ្សេង​គ្នា​ដែល​ធ្វើ​ឱ្យ​ដី​អាច​រក្សា​លំនឹង​ជី​ជាតិ មិន​រំខាន​ដល់​ការ​លូត​លាស់​របស់​ដំណាំ​រយៈពេល​វែង មួយ​វិញ​ទៀត​ការ​ប្រើប្រាស់​កាក​សំណល់​ពី​ដំណាំ​ទាំង​នោះ រួម​ជា​មួយ​លាមកគោ​ជា​បន្ថែម គឺ​ជា​ការ​បង្កើន​ជី​ជាតិ​ដី កាត់​បន្ថយ​បាន​ការ​ប្រើ​ប្រាស់​ជី​គីមី​ទៀត​ផង។ ម្យ៉ាង​ទៀត ក្នុង​បច្ចេក​ទេស​នេះ​កសិករ​ក៏​មាន​ដាំ​ល្ហុង និង​ចេក​នៅ​ជុំវិញ ដែល​ជា​ប្រភេទ​ដំណាំ​បន្ថែម ជួយ​ជា​ម្លប់ និង​ការពារ​សំណើម​ដល់​ដំណាំ​ផ្សេងៗ​ទៀត​ផង។

កសិករ​ចាប់​ផ្តើម​ធ្វើ​ការ​រៀប​ចំ​ដី​ដោយ ភ្ជួរ​ដី​ហាល ៣​សារ ដោយ​លើក​ទី១ ហាល ៤​ថ្ងៃ លើក​ទី២ ហាល ៥​ថ្ងៃ និង​ចុង​ក្រោយ​ហាល ៧​ថ្ងៃ តែ​បើ​មាន​ភ្លៀង​ត្រូវ​ហាល​កាន់​តែ​យូរ។ បន្ទាប់​មក​ជីក​រណ្តៅ​ដាំ​ក្រូច​មាន​គម្លាត ៣,៥​ម៉ែត្រ បួន​ជ្រុង រណ្តៅ​នីមួយៗ​មាន​ទំហំ ៣០ × ៤០​សង់ទីម៉ែត្រ ជម្រៅ ៣០​សង់ទីម៉ែត្រ។ មុន​ពេល​ដាំ​ក្រូច គេ​លាយ​ដី​ដោយ​ប្រើ​ជី​កំប៉ុស្ដិ៍ កាក​សំណល់​បន្លែ ឬ​ដំណាំ និង​លាមកគោ​ច្របល់​ឱ្យ​សព្វ រួច​ទើប​ដាំ​ក្រូច​ពោធិ៍​សាត់ ។ កូន​ម្ទេស​ក្រោយ​ពេល​សាប​បាន​រយៈ ២៥ ទៅ ៣០​ថ្ងៃ ត្រូវ​បាន​យក​មក​ដាំ​ជា​ជួរ​មាន​ចន្លោះ ១,២​ម៉ែត្រ និង​ចន្លោះ​ដើម ១​ម៉ែត្រ។ បន្ទាប់​ពី​ដាំ​បាន​រយៈពេល ២ខែ ម្ទេស​សរុប​ប្រហែល​ជា ២៧០ ដើម អាច​ផ្តល់​ផល​ប្រមាណ​ជា៥០ ទៅ ៦០ គ.ក្រ នៅ​ពេល​ផ្តល់​ផល​ដំបូង ប៉ុន្តែ​បន្ទាប់​ពី​ដើម​បាន​អាយុ ៤ទៅ ៥ខែ អាច​ប្រមូល​បាន​ប្រមាណ​ជា ១០០ ទៅ ២០០ គ.ក នៅ​រៀង​រាល់​ ១៥ ថ្ងៃ​ ម្តង​ដូចគ្នា និង​បន្ត​ផ្តល់​ផល​បាន​ត្រឹម​រយៈពេល​ប្រមាណ ៦ខែ។ តម្លៃ​ម្ទេស​នៅ​លើ​ទីផ្សារ​អាច​លក់​បានពី ២០០០រៀល ទៅ ៤០០០រៀល ក្នុង ១គីឡូក្រាម។

គុណ​សម្បត្តិ​ចម្បង​ដែល​បាន​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់ដី គឺ​ដើម្បី​បំពេញ​កង្វះ​ខាត​ដី​បង្ក​បង្កើន​ផល តាម​រយៈ​ការ​ប្រើ​ប្រាស់​ចន្លោះ​ដី​ដែល​នៅ​ទំនេរ​ទាំង​អស់​នៅ​ក្នុង​ចម្ការ​ក្រូច​ពោធិ៍​សាត់។ អត្ថ​ប្រយោជន៍​មួយ​ផ្សេង​ទៀត គឺ​ធ្វើ​ឲ្យ​ស្មៅ​មិន​អាច​ដុះ​លូត​លាស់​បាន។ ការ​ធ្វើ​បែប​នេះ​បានជួយ​សន្សំ​សំចៃ​ពេលវេលា និង​បង្កើន​ប្រាក់​ចំណូល​ឲ្យ​កាន់​តែ​ប្រសើរ។ ការ​អនុវត្ត​បច្ចេក​ទេស​ដាំ​ដំណាំ​បង្វិល​នេះ (ដាំ​ដំណាំ​ផ្សេងៗ​តាម​រដូវ​កាល) ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​នៃ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​គ្នា​ពី​ក្នុង​ដី ជា​ហេតុ​អាច​រក្សា​គុណភាព​ដី​ឲ្យ​នៅ​ល្អ​ជានិច្ច។

2.3 ​រូបភាពនៃបច្ចេកទេស

2.4 វីដេអូនៃបច្ចេកទេស

ការពណ៌នាសង្ខេប:

មិនមាន

ឈ្មោះអ្នកថតវីឌីអូ:

មិនមាន

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2016

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

ដោយសារមានផ្ទៃដីតូចដូចនេះ កសិកររកវិធីសាស្រ្ដរកចំណូលបន្ថែម។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម

ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម

  • កសិរុក្ខកម្ម
ផលិតផល/សេវាកម្មចម្បង:

ក្រូចពោធិ៍សាត់ ម្ទេស និងដំណាំរយៈពេលខ្លីផ្សេងៗទៀតដូចជា ត្រប់វែង និងពពួកជីជាដើម។

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

ជាដីដាំស្វាយ

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

ប្រើអណ្កូងជីក តែខ្វះខាតទឹកខ្លះនៅខែប្រាំង។

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 2
សូមបញ្ជាក់:

ម្ទេស និងដំណាំផ្សេងៗ

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

អនុវត្តន៍លើផ្ទៃដីដែលមានត្រឹមទំហំ ៣៦ម៉ែត្រ × ៦០ម៉ែត្រ= ២១៦០ម៉ែត្រការរ៉េ

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរុក្ខជាតិ

វិធានការរុក្ខជាតិ

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
មតិយោបល់:

កាលពីមុនជាដីដំណាំស្វាយហើយប្រើប្រាស់តែជីគីមីប៉ុណ្ណោះ។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក​ ឃួន សុផល

កាលបរិច្ឆេទ:

02/07/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

កសិករអនុវត្តបច្ចេកទេសនៅលើផ្ទៃដី ២១៦០ម៉ែត្រការ៉េ ( ទទឹង ៣៦ម៉ែត្រ × បណ្តោយ ៦០ម៉ែត្រ ) ដែលក្នុងនោះមានក្រូចពោធិ៍សាត់ចំនួន ១០ជួរ ហើយមាន ១៥ដើមក្នុងមួយជួរ ដែលមានចន្លោះដើម ៣,៥ម៉ែត្របួនជ្រុង។ ចន្លោះរងម្ទេសមានប្រវែង ១,២ម៉ែត្រ និងចន្លោះដើម ១ម៉ែត្រ។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២១៦០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

២០០០០រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ខួងអណ្ដូង រចនាសម្ព័ន្ធ ខែប្រាំង
2. ភ្ជួរដីហាល រចនាសម្ព័ន្ធ ពេលគ្មានភ្លៀង (ខែធ្នូ)
3. ជីករណ្តៅដាំក្រូចពោធិ៍សាត់ រចនាសម្ព័ន្ធ ខែមករា
4. ដាំក្រូច ក្សេត្រសាស្ត្រ ខែមករា

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ខួងអណ្ដូង នាក់/ថ្ងៃ 40,0 20000,0 800000,0 100,0
កម្លាំងពលកម្ម ភ្ជួរដីហាល នាក់/ថ្ងៃ 7,5 20000,0 150000,0 100,0
កម្លាំងពលកម្ម ជីករណ្តៅនិងដាំក្រូចពោធិ៏សាត់ នាក់/ថ្ងៃ 8,0 20000,0 160000,0 100,0
សម្ភារៈ ឧបករណ៏ ម៉ាស៊ីនបូមទឺក គ្រឿង 1,0 1000000,0 1000000,0 100,0
សម្ភារៈ ចបជីក ចប 2,0 30000,0 60000,0 100,0
សម្ភារៈ ចបកាប់ ចប 3,0 20000,0 60000,0 100,0
សម្ភារៈ ខ្សែវាស់ គីឡូក្រាម 5,0 3700,0 18500,0 100,0
សម្ភារៈដាំដុះ ក្រូចពោធិ៏សាត់ ដើម 150,0 5000,0 750000,0 100,0
ជី និងសារធាតុពុល ជីបាវ គីឡូក្រាម 500,0 400,0 200000,0 100,0
ជី និងសារធាតុពុល លាមកសត្វ គីឡូក្រាម 1000,0 200,0 200000,0 100,0
សម្ភារៈសាងសង់ ទុយោ ដើម 50,0 12000,0 600000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 3998500,0

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ដាំម្ទេស ក្សេត្រសាស្ត្រ ខែមករា
2. ស្រោចទឹកដំណាំ ក្សេត្រសាស្ត្រ រៀងរាល់ ៧ថ្ងៃ
3. ធ្វើស្មៅ ក្សេត្រសាស្ត្រ ៣សប្ដាហ៍ម្ដង

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ដាំម្ទេស នាក់/ថ្ងៃ 6,0 20000,0 120000,0 100,0
កម្លាំងពលកម្ម ដកស្មៅ នាក់/ថ្ងៃ 20,0 20000,0 400000,0 100,0
សម្ភារៈដាំដុះ ម្ទេស គីឡូក្រាម 3,0 10000,0 30000,0 100,0
ផ្សេងៗ ប្រេងសម្រាប់ស្រោចស្រព លីត្រ 34,0 2500,0 85000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 635000,0
មតិយោបល់:

ការស្រោចស្រពគាត់ធ្វើដោយខ្លួនឯងចំណាយត្រឹមថ្លៃប្រេងសាំងតែប៉ុណ្ណោះ។

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ចំណាយច្រើនលើការជួលកំលាំងពលកម្ម។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1102,02

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១១០២.០២ មម ឆ្នាំ ២០១៤ មានចំនួន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៩៣.៥មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយមឆ្នាំ (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :

ប្រៀបដូចដីកោះមានស្ទឹងពទ្ធ័ជុំវិញ។

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

៥ ម៉ែត្រ ទៅក្រាមជាដីខ្សាច់ pH ៦,២។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលគ្មានគុណភាព (តម្រូវឱ្យមានការសំអាត)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

បាទ/ចា៎

ភាពទៀងទាត់:

ម្តងម្កាល

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ទឹកមិនមានជាតិកំបោរទេ ហើយមានទឹកជំនន់ម្ដងនៅ ឆ្នាំ២០១៣។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
  • កម្រិតមធ្យម

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • មនុស្សចាស់

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដីស្រែ ២,៥ ហិចតា និងដីដាំដំណាំ ១ហិចតា។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ជាក់​ស្តែង​គាត់​ដាំ​ដំណាំ​ច្រើន​ជាង​មុន ហើយ​គាត់​អាច​ប្រមូល​ផល​បាន​បន្ត​បន្ទាប់​ព្រោះ​មាន​ដំណាំ​អាយុ​កាល​វែង និង​ដំណាំ​ប្រចាំ​ឆ្នាំ​ផង​ដែរ។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

អត្ថ​ប្រយោជន៍​នៃ​ប្រព័ន្ធ​កសិរុក្ខ​កម្ម​នេះ គឺមាន​ដំណាំ​ផ្តល់​ជា​គម្រប​ដី កាត់​បន្ថយ​ឱនភាព​ដី ​បង្កើត​ជា​ម្លប់ របាំង​ពន្លឺ និង​មីក្រូ​អាកាស​ធាតុ (តាមរយៈ​កម្ពស់​នៃ​ប្រភេទ​ដំណាំ) រក្សា​សារធាតុ​សរីរាង្គ (ការ​ពុក​ផុយ​នៃ​ស្លឹក និង​កាក​សំណល់​ដំណាំ)កាន់​តែ​ប្រសើរ​ឡើង។ លើស​ពី​នេះ​ទៅ​ទៀត​ការ​គ្រប់​គ្រង​​សត្វ​ល្អិត និង​ជំងឺ​កាន់​តែ​ប្រសើរ​ឡើង ដោយ​សារ​វា​បង្កើន​បរិមាណ​ប្រភេទ​សត្វ​មាន​ប្រយោជន៍​ដែល​ធ្វើ​ឱ្យ​គុណភាព​ដំណាំ​ដុះ​លូតលាស់​ល្អ។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ការកាត់បន្ថយស្មៅ និងសត្វល្អិត ជាកត្តាសំខាន់។

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ស្រោចទឹកតែម្ទេសតែក្រូចពោធិ៍សាត់ក៏ទទួលបានសំណើមដែរ

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ពីមុន​ដាំ​តែ​មួយ​មុខ​តែ​ឥលូវ​ដាំ​ដំណាំ​ច្រើន​មុខ ដូចនេះ​ការ​ចំណាយ​លើ​ធាតុ​ចូល​ក៏​កើន​ឡើង​តិច​តួច​ដែរ។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារ​ដំណាំ​ក្រូច​ពោធិ៍​សាត់​មិន​សូវ​ត្រូវ​ការ​ការ​ថែទាំ​ច្រើន តែ​ដំណាំ​ដែល​ដាំ​នៅ​ចន្លោះ គឺ​ត្រូវ​ការ​ការ​ថែទាំ​ច្រើន​ជាង​ពីមុន ព្រោះ​ពីមុន​ដាំ​តែ​ដំណាំ​ស្វាយ​ប៉ុណ្ណោះ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

សន្តិ​សុខ​ស្បៀង​ប្រសើរ​ជាង​មុន​ព្រោះគាត់​អាច​ទទួល​បាន​ចំណូល​ប្រសើរ​ឡើង​​ដោយ​សារ​ពី​មុន​ដាំ​តែ​ដំណាំ​អាយុ​កាល​វែង តែ​ឥលូវ​ដាំ​ដំណាំ​អាយុ​កាល​ខ្លី​ផង​ដែរ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

គម្រប​ដី និង​ម្លប់​ពី​ដើម​ក្រូច​ពោធិ៍​សាត់ បាន​ជួយ​កាត់​បន្ថយ​រំហួត​បាន​យ៉ាង​ល្អ។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការ​ដាំ​ដំណាំ​អាយុ​កាល​ខ្លី​ជា​ប្រចាំ​ដែល​រក្សា​សំណើម​បាន​ល្អ​ប្រសើរ។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កាល​ពី​មុន​ដាំ​តែ​ដំណាំ​អាយុ​កាល​​វែង​ដូចជា​ដើម​ស្វាយ​ជា​ដើម តែ​បន្ទាប់​ពី​ដាំ​ដំណាំ​ទាំង​អាយុ​កាល​វែង​ និង​អាយុ​កាល​ខ្លី​បាន​ធ្វើ​ឱ្យ​គម្រប​ដី​កាន់​តែ​ប្រសើរ។

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារ​គាត់​ប្រើប្រាស់​កាក​សំណល់​ដំណាំ និង​លាមក​គោ កសិករ​ទទួល​បាន​ទម្រង់​ដី​ល្អ​ជាង​មុន និងកាត់​បន្ថយ​ភាព​ហាប់​ណែន​នៃ​ដី​របស់​គាត់។

វដ្តនៃសារធាតុចិញ្ចឹម/ការទទួល​​បាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កសិករ​ប្រើប្រាស់​លាមក​គោ និង​កាក​សំណល់​ដំណាំ​ដែល​ជួយ​កាត់់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គីមី។

ជីវចម្រុះ៖ ដំណាំ, សត្វ

ដំណាំគម្រប

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការដាំដំណាំគម្របដីជាប្រចាំ

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គាត់ដាំទាំងដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការ​ប្រើប្រាស់​លាមក​គោ និង​កាក​​សំណល់​ដំណាំ គឺ​ជា​សមាស​ធាតុ​ដែល​ជួយ​បង្កើន​ប្រភេទ​សត្វ​មាន​ប្រយោជន៍។

ភាពសម្បូរបែបនៃទីជំរក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ជាឧទាហរណ៍ដើមឈើជាជម្រករបស់សត្វស្លាប ហើយដី ពពួករុក្ខ​ជាតិ​មីក្រូ និង​សត្វ​ផ្សេងៗ​ គឺបានប្រមូលផ្តុំគ្នារស់នៅក្នុង្រព័ន្ធ​ដំណាំ​ចន្លោះនេះ។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ពីមុនគាត់អនុវត្តប្រព័ន្ធឯកវប្បកម្មដំណាំ (ដំណាំទោល) ដែលធ្វើឱ្យវាមានពហុកម្ម និងធ្វើឱ្យសត្វល្អិតចង្រៃកាត់តែកើតច្រើនឡើង។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:

មិនមានផលប៉ះពាល់គួរឱ្យកត់សំគាល់ដល់បរិវេណខាងក្រៅឡើយ។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មិនស្គាល់
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង មធ្យម
ការប្រែប្រួលអាកាសធាតុផ្សេងៗ អាកាសធាតុប្រែប្រួលមិនទៀងទាត់ កើនឡើង មិនស្គាល់

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ស្ថានភាពខ្យល់ខ្លាំង មិនល្អ

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានតិចតួច

មតិយោបល់:

អត្ថប្រយោជន៍រយៈពេលវែងអាស្រ័យទៅលើផលក្រូចពោធិ៍សាត់ដែលនឹងទទួលបាន។

6.5 ការទទួលយកបច្ចេកទេស

  • ច្រើនជាង 50%
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ផ្ទៃដីតូចតែអាចដាំបានដំណាំច្រើនមុខ
កាកសំណល់ដំណាំផ្សេងៗលាយជាមួយលាមកគោអាចផ្ដល់ជាជីជាតិដល់ដីបន្ថែមទៀតដែរ។
កសិករអាចទទួលបានផលបន្ដគ្នាពីដំណាំអាយុកាលខ្លីមុនពេលដំណាំអាយុកាលវែងបានផល ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់គ្រួសារ។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
បើដាំតែក្រូចពោធិ៍សាត់តែមួយមុខក៏ត្រូវចំណាយពេលវេលាថែទាំប្រហាក់ប្រហែលគ្នានឹងការថែទាំទាំងក្រូច ទាំងម្ទេសដែរ ដូច្នេះការអនុវត្តបែបនេះចំណេញពេលវេលាក្នុងការថែទាំដំណាំ។
ដំណាំផ្សេងគ្នាស្រូបយកជីជាតិផ្សេងគ្នា ដូចនេះលំនឹងជីជាតិដីនៅតែល្អជាមួយការបន្ថែមលាមកគោ និងកាកសំណល់ដំណាំនានា​​​​​​​​​​​​ដើម្បីជួយរក្សា និងបង្កើនគុណភាពដី។
ការដាំបែបនេះអាចរក្សាសំណើមដី ហើយក៏មិនធ្វើឱ្យដីហាប់ណែនដែរ ព្រោះដីទទួលបានជីបន្ថែម ជាពិសេស គឺកាកសំណល់សរីរាង្គ។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
អណ្ដូងមិនអាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់នៅរដូវប្រាំងបានឡើយ កាត់បន្ថយបរិមាណនៃការដាំដុះទៅតាមលទ្ធភាពទឹកដែលអាច ផ្គត់ផ្គង់បាន ឬអាចប្រើប្រព័ន្ធស្រោចស្រពដោយតំណក់។
មានដង្កូវយោលទោងបំផ្លាញដំណាំបន្លែ ប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតដោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ខ្វះកម្លាំងពលកម្ម ជួលកម្លាំងពលកម្មគេ

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៣នាក់

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

CEDAC (2011) Farmer Innovation. CEDAC. (in khmer)

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

Cambodian Center for Study and Development in Agriculture: 100000 Riel

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

Tim, M. (2007) Agroforestry Principles. ECHO.

វេបសាយ:

Retrieved August 18 2016: http://people.umass.edu/psoil370/Syllabus-files/Agroforestry_Principles.pdf

ចំណងជើង/ ពណ៌នា:

Pov, K. (2016) Chili. Khmer Spirit. (in khmer)

វេបសាយ:

Retrieved August 18 2016: http://smaradeykhmer.org/general-knowledge/chili-peppers/

ម៉ូឌុល