ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Navin Chea
- អ្នកកែសម្រួល៖ Sophea Tim
- អ្នកត្រួតពិនិត្យច្រើនទៀត៖ SO Than, Ursula Gaemperli, Alexandra Gavilano
គម្រោងហាវែស _តំណក់ទឹក
technologies_3142 - ប្រទេសកម្ពុជា
- សង្ខេបជា PDF
- សេចក្តីសង្ខេបពេញលេញជាទម្រង់ PDF សម្រាប់បោះពុម្ព
- សេចក្តីសង្ខេបពេញលេញទម្រង់អ៊ីនធឺនេត
- សេចក្តីសង្ខេបពេញលេញ (មិនមានទម្រង់ជាក់លាក់)
- ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង: 3 ខែ មករា ឆ្នាំ 2018 (inactive)
- ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង: 25 ខែ កញ្ញា ឆ្នាំ 2018 (inactive)
- ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង: 2 ខែ កញ្ញា ឆ្នាំ 2019 (public)
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
លក្ខិណា អ៊ុន
(+855) 92 56 02 65
មិនមានអ៊ីម៉ែល
អ្នកប្រើប្រាស់ដី
ភូមិ ជ្រែង ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ប្រទេសកម្ពុជា
ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់:
ប្រធានការិយាល័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្រុកបាកាន:
មន្ត្រីក្សេត្រសាស្ត្រនៅ ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកកណ្ដៀង:
កុម្ភៈ សេង
(+855) 96 43 52 665
មិនមានអ៊ីម៉ែល
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកកណ្ដៀង
ភូមិកណ្ដៀង ឃុំកណ្ដៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ប្រទេសកម្ពុជា
ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំស្វាយលួង:
ឃុនណារី មឿន
(+855) 15 70 17 53
មិនមានអ៊ីម៉ែល
សាលាឃុំស្វាយលួង
ភូមិរោងម៉ាស៊ីន ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
28/06/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
បាទ/ចា៎
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
បច្ចេកទេសដាំត្រប់វែងដោយប្រើគម្របថង់(បន្ទះ)ប្លាស្ទិក និងស្រោចស្រពដោយប្រព័ន្ធតំណក់ទឹកដើម្បីទប់ស្កាត់ការដុះលូតលាស់របស់ស្មៅចង្រៃ រក្សាសំណើមដី សន្សំសំចៃទឹក និងកាត់បន្ថយកម្លាំងពលកម្មក្នុងការ ថែទាំ សម្អាតស្មៅ ស្រោចទឹក និងដាក់ជី ដើម្បីបង្កើនផលិតកម្ម និងប្រាក់ចំណូល។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ការប្រើសារធាតុសរីរាង្គសម្រាប់គ្របដីរក្សាសំណើមដូចជា ចំបើង កំប្លោក ទន្ទ្រានខែត្រ ធាងដូង ។ល។ ត្រូវបានកសិករអនុវត្តន៍ក្នុងការដាំបន្លែតាំងតែពីយូរលង់មកហើយ។ បច្ចុប្បន្នដោយភាពសម្បូរបែបនៃផលិតផលឧស្សាហកម្ម ការប្រើថង់ប្លាស្ទិកជាគម្របដី គឺជាបច្ចេកទេសមួយដែលគេកំពុងពេញនិយមប្រើប្រាស់ក្នុងការគ្របដី។ ប្លាស្ទិក ជាសារធាតុមិនជ្រាបទឹកជួយបង្ការរំហូតទឹក ម៉្យាងទៀតចំហាយទឹកដែលកើតពីកម្តៅនៅក្រោមបន្ទះប្លាស្ទិកត្រូវបានកកជាញើសពេលប៉ះនឹងប្លាស្ទិកហើយវាក៏ស្រក់ចូលទៅដីវិញ ដូចនេះការគ្របប្លាស្ទិកដោយរួមបញ្ចូលនូវប្រព័ន្ធតំណក់ទឹកផងដែរនោះ គឺបានជួយសន្សំសំចៃទឹកដែលបង្កលក្ខណៈសមស្របនៅតំបន់ដែលប្រឈមនឹងភាពខ្សត់ទឹក។ ជាទូទៅគេច្រើនប្រើគម្របប្លាស្ទិកដែលមានពណ៌ខ្មៅវាធ្វើឱ្យស្មៅចង្រៃដុះលូតលាស់មិនបាន ជាហេតុកាត់បន្ថយប្រភពទាក់ទាញសត្វល្អិតបំផ្លាញដំណាំផងដែរ។ លទ្ធភាពនៃការដុះលូតលាស់របស់ស្មៅដ៏តិចតួចនេះមានន័យថា ពុំមានការប្រជែងស្រូបយកសារធាតុចិញ្ចឹមពីក្នុងដី ធ្វើឱ្យដំណាំដុះលូតលាស់បានល្អ។ ចំណុចជាវិជ្ជមានមួយទៀតក្នុងការទប់ទល់នូវការដុះលូតលាស់របស់ស្មៅចង្រៃ គឺការកាត់បន្ថយកម្លាំងពលកម្មដើម្បីសម្អាតស្មៅ ។ លើសពីនេះទៅទៀតគម្របប្លាស្ទិកដើរតួនាទីក្នុងការបង្ការការហូរច្រោះដីដោយសារទឹកភ្លៀង ឬភាពជាំទឹកខ្លាំងផងដែរ។ សរុបមក ការប្រើប្រាស់គម្របប្លាស្ទិកដោយរួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកបានសន្សំសំចៃទឹក កាត់បន្ថយសត្វល្អិតដែលបំផ្លាញដំណាំ និងចំណេញកម្លាំងពលកម្ម និងពេលវលា(FAO, 2017) ។
ការដាំដំណាំត្រប់វែងដោយប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកត្រូវបានណែនាំឱ្យប្រើតាមរយៈគម្រោងហាវែសចាប់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ ការអនុវត្តន៍នេះធ្វើឡើងនៅចម្ការមួយដែលពីមុនជាដីស្រែមានទំហំ ១៤១០ ម៉ែត្រការ៉េ និងបានដាំដំណាំត្រប់វែងចំនួន ១៧៤០ ដើម លើរងគ្របប្លាស្ទិកចំនួន ២០រង។ ដំណាំត្រប់វែង គឺជាដំណាំប្រចាំឆ្នាំដែលដុះលូតលាស់ល្អនៅលើដីល្បាប់ (ដីសម្បូរដោយសារធាតុសរីរាង្គ) ហើយដែលមានសីតុណ្ហភាពលើសពី ២០ អង្សាសេ ។ ដីគួរតែរក្សាឱ្យនៅមានសំណើម តែត្រូវជៀសវៀងកុំឱ្យជាំទឹក។
ទៅតាមការរៀបរាប់ខាងលើបច្ចេកទេសនេះត្រូវបានរៀបចំដូចតទៅ៖លើផ្ទៃដីដែលបានរៀបចំ(ដោយភ្ជួរ និងហាលដីចំនួន ៣សារ) រួចហើយ កសិករបានលើករងដែលមានកម្ពស់ប្រមាណជា ២០សង់ទីម៉ែត្រ ទទឹងរង ១ម៉ែត្រ ហើយចន្លោះពីរងមួយទៅរងមួយក៏មានប្រវែង ១ម៉ែត្រដែរ។ បន្ទាប់មករៀបចំបង្កប់ទុយោប្រព័ន្ធតំណក់ទឹកនៅលើរង រួចធ្វើការស្រោចទឹកផ្សើមរងដំណាំ បន្ទាប់មកយកប្លាស្ទិកខ្មៅដែលមានធ្មេញឈើប្រវែង ១,៥០ ម៉ែត្រ គ្របតាមបណ្តោយរងដោយលប់ដីតាមជាយគម្របប្លាស្ទិកបន្តិចៗកុំឱ្យខ្យល់ប៉ើង រួចហើយចោះជាប្រឡោះដែលមានអង្កត់ផ្ចិតទំហំប្រហែលជា ៨សង់ទីម៉ែត្រ និងមានគម្លាត ៦០ សង់ទីម៉ែត្រ (ត្រូវគ្នាជាមួយគម្លាតនៃចំណុច ទុយោតំណក់ទឹក) ។ ចុងក្រោយ គឺការស្ទូងកូនត្រប់តាមប្រឡោះទាំងនេះ ហើយនៅជិតគល់ត្រប់នីមួយៗគាត់បានដោតច្បោះឫស្សីជួយទប់ដើមកុំឱ្យដួល ឬទ្រេតដោយសារខ្យល់ខ្លាំង ឬពេលមានផ្លែច្រើន។
បច្ចេកទេសនេះក៏បានផ្តល់ផ្នែកសេដ្ឋកិច្ចដោយការបង្កើនប្រាក់ចំណូលគួរឱ្យកត់សម្គាល់ផងដែរ។ តាមការសាកសួរ មុនពេលអនុវត្តន៍បច្ចេកទេសនេះអ្នកប្រើប្រាស់ដីទទួលបានប្រាក់ចំណេញសុតប្រមាណជា ៣០% តែប៉ុណ្ណោះ ក្រោយកាត់ថ្លៃបង្កើត និងថ្លៃថែទាំ ប៉ុន្តែក្រោយពេលអនុវត្តន៍បច្ចេកទេសនេះ អត្ថប្រយោជន៍សេដ្ឋកិច្ចដែលទទួលបាន គឺមានការកើនឡើងរហូតដល់ទៅ ៧០% ឯណោះ (ករណីមិនមានជំងឺលើដំណាំ) ជាពិសេស គឺចំណេញពេលវេលាសម្រាប់ប្រកបការងារផ្សេងៗទៀត។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិ ជ្រែង ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2014
ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
- តិចជាង 10ឆ្នាំមុន (ថ្មី)
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
គម្រោងសម្រាប់ជួយដោះស្រាយភាពងាយរងគ្រោះនៅតាមជនបទ និងស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ី (HARVEST)
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
- បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :
ត្រប់វែង
ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:
ដីស្រែ
3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
អណ្តូងខួង
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 2
ដង់ស៊ីតេនៃសត្វចិញ្ចឹម (បើពាក់ព័ន្ធ):
គោមាន ០៥ក្បាលសម្រាប់យកលាមកផងដែរ។
3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
- ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)
3.5 ការសាយភាយនៃបច្ចេកទេស
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ
- S4: កម្រិតភ្លឺ រណ្តៅ
មតិយោបល់:
ត្រប់វែងត្រូវបានដាំដោយលើកជារង។ កសិករបានជីកអណ្តូងបុកដើម្បីយកទឹកប្រើប្រាស់តាមរយៈការស្រោចស្រពដំណាំដោយប្រើប្រព័ន្ធតំណក់ទឹកនៅក្នុងអំឡូងពេលខ្សត់ទឹក។
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការហូរច្រោះដីដោយសារទឹក
- Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការបាត់បង់រូបសាស្ត្រនៃដី
- Pw: ទឹកនៅដក់ជាប់
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bc: ការថយចុះនូវគម្របរុក្ខជាតិ
- Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
ផ្សេងៗ
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស
បច្ចេកទេសនេះអនុវត្តន៍លើដីទំហំ ១៤១០ម៉ែត្រការ៉េ ដែលមានដើមត្រប់វែងសរុបចំនួន ១៧៤០ដើម ស្មើនឹង ២០រង។ រងត្រប់នីមួយៗមានកម្ពស់រង ២០ស.ម ទទឹងរបស់រងប្រវែង ១ម៉ែត្រចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតមានប្រវែង ៦០ស.ម។ គម្របថង់ប្លាស្ទិកដែលមានធ្មេញឈើប្រវែង ១, ៥ ម៉ែត្រ ត្រូវបានប្រើគ្របលើរងនីមួយៗ និងមានរៀបបង្កប់ប្រព័ន្ធទុយោតំណក់ទឹកនៅតាមគល់ត្រប់ទាំងអស់។ នៅចំកណ្ដាលផ្ទៃដីនៃកន្លែងអនុវត្តន៍បច្ចេកទេស មានអណ្ដូងទឹកមួយដោយសង់ជារោងមានកម្ពស់ ១,៥ ម៉ែត្រពីដី។ ជាមួយគ្នានោះម្ចាស់ចម្ការបានដាក់ពាងចំនួន ០៣ដែលមានកម្ពស់ ១ម៉ែត្រ និងអង្កត់ផ្ចិត ១ម៉ែត្រ មួយប្រើសម្រាប់លាយជីស្រោចដំណាំ មួយសម្រាប់ផលិតថ្នាំពុលធម្មជាតិសម្រាប់កំចាត់សត្វល្អិតចង្រៃ និងមួយទៀតសម្រាប់ស្តុកទឹកប្រើប្រាស់។ នៅតាមគល់ដើមត្រប់នីមួយៗមានដោតឬស្សីដើម្បីទប់ដើមកុំឱ្យដួលពេលមានខ្យល់ខ្លាំង និងពេលវាផ្លែច្រើន។
4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
១៤១០ ម៉ែត្រការ៉េ
បើសិនប្រើឯកតាតាមផ្ទៃដីក្នុងមូលដ្ឋាន សូមបញ្ជាក់ពីខ្ជាតប្តូរទៅជាហិកតា:
០,១៤ ហិកតា
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
20000
4.4 សកម្មភាពបង្កើត
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា | |
---|---|---|---|
1. | សាបកូនត្រប់វែង | ក្សេត្រសាស្ត្រ | ខែមេសា |
2. | ដាំកូនត្រប់វែងនៅក្នុងកន្ទោង | ក្សេត្រសាស្ត្រ | ខែឧសភា |
3. | ភ្ជួរដីហាល | ក្សេត្រសាស្ត្រ | ខែឧសភា |
4. | ពូនរងដំណាំ | រចនាសម្ព័ន្ធ | ខែឧសភា |
5. | ដាក់លាមកគោ | ក្សេត្រសាស្ត្រ | ខែឧសភា |
6. | រៀបចំប្រព័ន្ធតំណក់ទឹក | រចនាសម្ព័ន្ធ | ខែឧសភា |
7. | ស្រោចទឹកលើរងដំណាំ | ក្សេត្រសាស្ត្រ | ខែឧសភា |
8. | គ្របថង់ប្លាស្ទិកលើរងដំណាំ | រចនាសម្ព័ន្ធ | ខែឧសភា |
9. | ដាំកូនត្រប់វែង | ក្សេត្រសាស្ត្រ | ខែឧសភា |
4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរដីហាល ០៣ដង | ដង | 3,0 | 50000,0 | 150000,0 | 100,0 |
កម្លាំងពលកម្ម | សាបកូនត្រប់វែង | នាក់-ថ្ងៃ | 2,0 | 20000,0 | 40000,0 | 100,0 |
កម្លាំងពលកម្ម | លើករងដំណាំ ដាក់លាមកគោ រៀបចំប្រព័ន្ធតំណក់ ស្រោចទឹកលើរងដំណាំ គ្របថង់ប្លាស្ទិក | នាក់-ថ្ងៃ | 5,0 | 20000,0 | 100000,0 | 100,0 |
កម្លាំងពលកម្ម | ដាំកូន | នាក់-ថ្ងៃ | 2,0 | 20000,0 | 40000,0 | 100,0 |
សម្ភារៈ | គោយន្ត | គ្រឿង | 1,0 | 12300000,0 | 12300000,0 | 100,0 |
សម្ភារៈ | ម៉ាស៊ីនបូមទឹក និងទុយោ | ឈុត | 1,0 | 1400000,0 | 1400000,0 | 100,0 |
សម្ភារៈ | ចបកាប់ | គ្រឿង | 6,0 | 12000,0 | 72000,0 | 100,0 |
សម្ភារៈ | ចបជីក | គ្រឿង | 1,0 | 12000,0 | 12000,0 | 100,0 |
សម្ភារៈ | តង់ | តង់ | 1,0 | 40000,0 | 40000,0 | |
សម្ភារៈ | ធុងបាញ់ថ្នាំសប់ដោយដៃ | គ្រឿង | 1,0 | 280000,0 | 280000,0 | |
សម្ភារៈ | ថាសបណ្តុះកូនពូជត្រប់វែង | ថាសបណ្តុះ | 30,0 | 2500,0 | 75000,0 | |
សម្ភារៈ | កញ្ច្រែងបេះបន្លែ | កញ្ច្រែង | 3,0 | 15000,0 | 45000,0 | |
សម្ភារៈដាំដុះ | ពូជត្រប់វែង | កញ្ចប់ | 1,0 | 10000,0 | 10000,0 | |
សម្ភារៈសាងសង់ | ថង់ប្លាស្ទិក | ដុំ | 2,5 | 70000,0 | 175000,0 | |
សម្ភារៈសាងសង់ | ប្រព័ន្ធតំណក់ទឹក | ដុំ | 1,5 | 160000,0 | 240000,0 | |
សម្ភារៈសាងសង់ | ពាង | គ្រឿង | 3,0 | 45000,0 | 135000,0 | 100,0 |
ផ្សេងៗ | ស្បែកជើងកវែង | គូ | 1,0 | 60000,0 | 60000,0 | |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 15174000,0 |
មតិយោបល់:
លាមកគោគាត់ប្រើលាមកគោខ្លួនឯងដែលពិបាកក្នុងការគណនាទៅជាទឹកប្រាក់។ ទុយោមេ គឺគម្រោងហាវែសជាអ្នកផ្តល់ឱ្យ គាត់មិនដឹងតម្លៃនោះទេ។ ទុយោមេសម្រាប់ភ្ជាប់ប្រព័ន្ធតំណក់ទឹកមានចំនួន ១០០ ដើមដែលជាជំនួយរបស់គម្រោងហាវែសដូចនេះអ្នកប្រើប្រាស់ដីមិនបានដឹងតម្លៃនោះទេ។ គួរបញ្ជាក់ផងដែរថាគម្រោងហាវែសក៏បានផ្តល់ជូននូវគ្រាប់ពូជដំណាំ ធុងបាញ់ថ្នាំ ថាសបណ្តុះកូនដំណាំ កញ្ច្រែងសម្រាប់បេះបន្លែ ស្បែកជើងកវែង។ តម្លៃដែលដាក់នៅក្នុងតារាង គឺផ្តោតទៅលើតម្លៃនៅលើទីផ្សារដែលមាន និងតម្លៃប៉ាន់ស្មាន។
4.6 សកម្មភាពថែទាំ
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|---|
1. | បញ្ចេះម៉ាស៊ីនស្រោចស្រពដំណាំតាមប្រព័ន្ធតំណក់ | ក្សេត្រសាស្ត្រ | រាល់ថ្ងៃ |
2. | ដកស្មៅចន្លោះរងត្រប់វែង | ក្សេត្រសាស្ត្រ | ២ដងក្នុងមួយវដ្តដំណាំ |
3. | បាញ់ថ្នាំធម្មជាតិ លាយជាមួយថ្នាំពុលកសិកម្មលើត្រប់វែង | ក្សេត្រសាស្ត្រ | មុនពេលប្រមូលផល ១ អាទិត្យបាញ់ម្ដង |
4. | លាយជីស្រោច | ក្សេត្រសាស្ត្រ | ៣ថ្ងៃម្ដង |
4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ដកស្មៅចន្លោះរងដំណាំ | ដង | 2,0 | 240000,0 | 480000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំពុលកសិកម្មម៉ាក golden | ដប | 1,0 | 15000,0 | 15000,0 | 100,0 |
ផ្សេងៗ | សាំងបូមទឹក | លីត្រ | 70,0 | 3000,0 | 210000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 705000,0 |
មតិយោបល់:
ថ្នាំធម្មជាតិកសិករផលិតដោយខ្លួនឯងដែរពិបាកគណនាទៅជាតម្លៃ។
4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ថង់ប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកមានតម្លៃថ្លៃ។ ថង់ប្លាស្ទិកប្រើបានតែម្តង រីឯប្រព័ន្ធតំណក់ទឹកប្រើបាន២ឆ្នាំ។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1225,70
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ 2015 មាន 1225.7 មីលីម៉ែត្រ ។ ឆ្នាំ 2014 មាន 1128.1 និងឆ្នាំ 2013 មាន 1316 មីលីម៉ែត្រ។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធាន និងឧត្តុនិយម ឆ្នាំ២០១៥
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :
ផ្ទៃដីជម្រាលតិចតួច ជាដីចាក់ថ្មីលើដីស្រែចាស់។
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីស្រទាប់លើ និងដីស្រទាប់ក្នុងជាដីស្អិត។
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
បាទ/ចា៎
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
ដីជីកជម្រៅ ៨ម៉ែត្រគឺដល់ដង្ហើមទឹក។ pH = 6
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
- កម្រិតមធ្យម
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
- យុវវ័យ
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
អ្នកប្រើប្រាស់ដីមានអាយុ ២២ឆ្នាំ។
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ដីស្រែ ៦ ហិកតា
ដីសម្រាប់ដាំបន្លែ ១ ហិកតា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- ឯកជន
មតិយោបល់:
ដីមានកម្មសិទ្ធិពេញលេញ (ប្លង់រឹង)។
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ទិន្នផលត្រប់វែងមានការកើនឡើងប្រសិនប្រៀបធៀបទៅ នឹងការអនុវត្តន៍ដាំដុះត្រប់វែងដោយមិនប្រើថង់ប្លាស្ទិករួមជាមួយប្រព័ន្ធតំណក់ទឹក។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
ផ្លែត្រប់វែង គឺធំល្អ និងមានផ្លែច្រើន។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
កាត់បន្ថយហានិភ័យដោយមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ និងអាចតម្រូវទៅតាមការត្រូវការរបស់ទីផ្សារដែលត្រូវការផលិតផលដែលមានគុណភាព។លើសពីនេះ គាត់អាចដាំដំណាំបានច្រើនប្រភេទពេញមួយឆ្នាំ។ ឧទាហរណ៍៖ គាត់អាចប្រើគម្របប្លាស្ទិករួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកសម្រាប់ដាំត្រសក់ ម្រះជាដើម។
ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
ទឹកបរិភោគដែលអាចទាញយកមកប្រើប្រាស់បាន
មតិយោបល់/ ការបញ្ជាក់:
មានប្រភពទឹកអណ្តូងខួង។
គុណភាពទឹកបរិភោគ
មតិយោបល់/ ការបញ្ជាក់:
ទឹកទាមទារការដាំឱ្យពុះមុនបរិភោគ ទឹកមានជាតិច្រេះ។
ទឹកដែលអាចប្រើប្រាស់បានសម្រាប់ការចិញ្ចឹមសត្វ
មតិយោបល់/ ការបញ្ជាក់:
ទឹកអណ្តូងបុកអាចយកសម្រាប់ចិញ្ចឹមសត្វគោបាន។
ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
មានអណ្តូងបុកសម្រាប់ទាញយកទឹកមកស្រោចស្រពដំណាំនៅអំឡុងពេលរាំងស្ងួត។
គុណភាពទឹកស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
ទឹកមានគុណភាពល្អសម្រាប់ស្រោចស្រពដំណាំ តែវាមានជាតិច្រេះដែលធ្វើឱ្យប្រព័ន្ធតំណក់ទឹកកកស្ទះឆាប់ខូច។
តម្រូវការទឹកសម្រាប់ស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
បរិមាណទឹកត្រូវបានថយចុះតាមរយៈការប្រើគម្របប្លាស្ទិករួមជាមួយប្រព័ន្ធតំណក់ទឹក។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
ប្រព័ន្ធតំណក់ទឹក និងប្លាស្ទិកមានតម្លៃថ្លៃ។ ប្រព័ន្ធតំណក់ទឹកអាចប្រើបាន ២ឆ្នាំ ប៉ុន្តែគម្របប្លាស្ទិកអាចប្រើបានតែម្តងទេក្នុងមួយវដ្តដំណាំ។
ចំណូលក្នុងកសិដ្ឋាន
គុណភាពមុន SLM:
៣០០,០០០ រៀល
គុណភាពក្រោយ SLM:
៧០០,០០០ រៀល
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
មតិយោបល់/ ការបញ្ជាក់:
ចំណេញពេលវេលាក្នុងស្រោចទឹក ស្រោចជី និងសម្អាតស្មៅជាដើម ដើម្បីទៅធ្វើការផ្សេងដូចជា លក់បន្លែ ធ្វើស្រែ។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
កម្លាំងពលកម្មមានការថយចុះក្នុងការស្រោចទឹក ដាក់ជី និងចំណេញកម្លាំងពលកម្មក្នុងការដកស្មៅផងដែរ។ គម្របប្លាស្ទិករួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកធូរកម្លាំងបាន៧០%។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
មានផលិតផលដែលមានគុណភាព អាចផ្គត់ផ្គង់នៅក្នុងគ្រួសារ និងទៅតាមទីផ្សារ។ អាចដំណាំផ្សេងបានច្រើនប្រភេទ ដូចជាត្រសក់ ម្រះជាដើម។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
ដីដែលនៅក្រោមថង់ប្លាស្ទិកមានលក្ខណៈធូរ និងវាយនភាពរបស់វាផុសដូចជាកំប៉ុស្ត។ តាមបទពិសោធន៍ប្រសិនជាដីហាប់ណែន ប៉ុន្តែក្រោយពីគ្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹក ដីមានលក្ខណៈធូរ ផុស។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
ដីនៅក្រោមគម្របប្លាស្ទិក គឺមានសំណើម។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
ប្លាស្ទិកដើរតួនាទីជាគម្របដីក្នុងការកាត់បន្ថយរំហួតទៅក្នុងបរិយាកាស។
ដីប្រេះ
មតិយោបល់/ ការបញ្ជាក់:
ដីមានលក្ខណៈធូរ និងទម្រង់ដីមានលក្ខណៈប្រសើរឡើង។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
ជីវចម្រុះ៖ ដំណាំ, សត្វ
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
ស្មៅចង្រៃក៏ជាមូលហេតុដែលធ្វើឱ្យកើតសត្វល្អិតចង្រៃផងដែរ។ តាមរយៈការប្រើប្រាស់ថង់ប្លាស្ទិក វាបានកាត់បន្ថយនូវការដុះស្មៅ។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
សីតុណ្ហភាពប្រចាំរដូវកាល | រដូវប្រាំង | កើនឡើង | ល្អ |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមានខ្លាំង
រយៈពេលវែង:
វិជ្ជមាន
មតិយោបល់:
កសិករមួយចំនួនដែរទទួលការគាំទ្រពីគម្រោងហាវែសបានបោះបង់ចោលនៅពេលគម្រោងចប់ដោយសារចំណាយដើមទុនច្រើនទៅលើថង់ប្លាស្ទិក និងទុយោ។
6.5 ការទទួលយកបច្ចេកទេស
- តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 0-10%
មតិយោបល់:
លាមកគោគាត់ប្រើលាមកគោខ្លួនឯងដែលពិបាកក្នុងការគណនាទៅជាទឹកប្រាក់។ ទុយោមេ គឺគម្រោងហាវែសជាអ្នកផ្តល់ឱ្យ គាត់មិនដឹងតម្លៃនោះទេ។ ទុយោមេសម្រាប់ភ្ជាប់ប្រព័ន្ធតំណក់ទឹកមានចំនួន ១០០ ដើមដែលជាជំនួយរបស់គម្រោងហាវែសដូចនេះអ្នកប្រើប្រាស់ដីមិនបានដឹងតម្លៃនោះទេ។ គួរបញ្ជាក់ផងដែរថាគម្រោងហាវែសក៏បានផ្តល់ជូននូវគ្រាប់ពូជដំណាំ ធុងបាញ់ថ្នាំ ថាសបណ្តុះកូនដំណាំ កញ្ច្រែងសម្រាប់បេះបន្លែ ស្បែកជើងកវែង។ តម្លៃដែលដាក់នៅក្នុងតារាង គឺផ្តោតទៅលើតម្លៃនៅលើទីផ្សារដែលមាន និងតម្លៃប៉ាន់ស្មាន។
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ការពារមិនឱ្យស្មៅដុះ។ |
ចំណេញកម្លាំងពលកម្ម និងពេលវេលាពីការដកស្មៅ។ |
ចំណេញទឹកតាមរយៈការប្រើតំណក់ទឹក។ |
ទទួលប្រាក់ចំណូលច្រើនសម្រាប់គ្រួសារ។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ស្មៅដុះមិនរួច ចំណេញកម្លាំងពលកម្មពីការដកស្មៅ។ |
កាត់បន្ថយសត្វល្អិត ព្រោះស្មៅមិនមានដុះ ដូចនេះសត្វល្អិតក៏ថយចុះដែរ។ |
ងាយស្រួលថែទាំ ប្រើតំណក់ទឹក ចំណេញទឹក និងចំណេញពេល។ |
ដីមានសំណើមតាមរយៈថង់ប្លាស្ទិកគ្របដី។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ចំណាយលុយច្រើនពេលចាប់ផ្តើមដំបូង។ | ជំនួសពីការប្រើប្លាស្ទិកមកប្រើចំបើង។ |
ពិបាកប្រមូលសំណល់ថង់ប្លាស្ទិក។ |
គ្រប់គ្រង ឬទុកដាក់ឱ្យបានត្រឹមត្រូវ និងរៀបចំកន្លែងដុតឱ្យបានត្រឹមត្រូវ។ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ចំណាយដើមទុនច្រើនក្នុងការទិញថង់ប្លាស្ទិក និងរៀបចំប្រព័ន្ធតំណក់ទឹក។ | ស្វែងរកជំនួយពីអ្នកខាងក្រៅ ឬប្រើផែនការប្រើប្រាស់ថវិកា។ |
សំណល់ពីថង់ប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកអាចប៉ះពាល់ដល់បរិស្ថាន។ | គ្រប់គ្រងកាកសំណល់ថង់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៤ នាក់
7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត
ចំណងជើង/ ពណ៌នា:
FAO. (2017). Rooftop water collection , drip irrigation and plastic mulching in home garden conditions in drought prone areas of Cambodia. Retrieved November 10, 2017, from
វេបសាយ:
file:///C:/Users/HTPP ROYAL INV/Downloads/TECA - Rooftop water collection, drip irrigation and plastic mulching in home garden conditions in drought prone areas of Cambodia - 2017-05-31.pdf
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល