បច្ចេកទេស

គេហសួន (ក្រូចថ្លុង ក្រូចឆ្មារ និងដំណាំរួមផ្សំផ្សេងៗ) [ប្រទេសកម្ពុជា]

ដំណាំចម្រុះ

technologies_2099 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
អ្នកប្រើប្រាស់ដី:

សុភឿន អ៊ុក

មិនមាន

ប្រទេសកម្ពុជា

ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

មតិយោបល់:

ដោយសារតែការដាំមិនមានប្រើជីគីមី និងទទួលបានទិន្នផលខ្ពស់

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

គេហសួនក្នុងករណីនេះ គឺជាការអនុវត្តការដាំដំណំាដូចជា ក្រូចថ្លុង ក្រូចឆ្មារ និងដំណាំរួមផ្សំផ្សេងៗទៀតនៅជុំវិញផ្ទះ ដោយប្រើលាមកគោ មាន់ និងមិនប្រើប្រាស់ជី ឬថ្នាំពុលគីមី។ គោលបំណងនៃការអនុវត្តនេះ គឺដើម្បីទទួលផលដំណាំចម្រុះជាប្រចាំ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃជាពិសេសពីក្រូចឆ្មារ ព្រោះជាប្រភេទដំណាំមានអាយុកាលវែងអាចប្រមូលផលបានរាល់ថ្ងៃរយៈពេលច្រើនឆ្នាំ និងងាយស្រួលថែទាំ ព្រមទាំងផ្តល់នូវបរិយាកាសល្អសម្រាប់ការរស់នៅ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

គេហសួន ត្រូវបានគេស្គាល់ថាជាការដាំដំណាំក្នុងបរិវេណផ្ទះដែលមានដំណាំចម្រុះគ្នាដូចជា ដំណាំបន្លែ ពពួកជី ដំណាំហូបផ្លែ និងដំណាំប្រចាំឆ្នាំផ្សេងទៀត សម្រាប់ប្រើប្រាស់ក្នុងគ្រួសារប្រចាំថ្ងៃ និងសម្រាប់ពាណិជ្ជកម្មជាលក្ខណៈគ្រួសារ។ គេហសួនត្រូវបានអនុវត្តជាច្រើនក្នុងប្រទេសកម្ពុជា និងនៅប្រទេសនានាលើពិភពលោក ហើយអាចត្រូវបានហៅឈ្មោះផ្សេងៗគ្នា (Helen Keller International/Cambodia., 2003)។ បច្ចេកទេសនេះផ្តល់នូវអត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារ និងបរិស្ថានដូចជាការកាត់បន្ថយកំដៅក្នុងបរិវេណគេហដ្ឋានរស់នៅ។ ជាពិសេសផ្តល់ឱកាសដល់ស្ត្រី កុមារ មនុស្សចាស់ និងអ្នកបាត់បង់កាយសម្បទាមួយចំនួនក្នុងការអនុវត្តការងារកសិកម្មបានដែលចូលរួមចំណែកបង្កើនប្រាក់ចំណូលក្នុងគ្រួសារ (Landon-Lane C., 2012; Helen Keller International, 2010)។

បច្ចេកទេសគេហសួន ត្រូវបានអនុវត្តយ៉ាងល្អនៅក្នុងភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដែលក្នុងនោះកសិករដាំក្រូចថ្លុង (ចំនួន ៣០ដើម) និងក្រូចឆ្មារ (ចំនួន ១០ដើម) ជាដំណាំចម្បងសម្រាប់លក់ និងមានដំណាំបន្ទាប់បន្សំច្រើនមុខផ្សេងទៀត ដូចជាចេក ម្នាស់ ទទឹម ស្លឹកគ្រៃ ដូង ស្វាយ និងខ្នុរសម្រាប់ហូបក្នុងគ្រួសារ។ បច្ចេកទេសនេះបានអនុវត្តលើផ្ទៃដីភូមិទំហំ ៣០ x ៥០ ម៉ែត្រ ស្មើនឹង ១៥០០ ម៉ែត្រការ៉េ ដែលមានទន្លេមេគង្គនៅខាងក្រោយផ្ទះ។

ចំពោះបច្ចេកទេសក្នុងការដាំកូនក្រូច គេប្រើរណ្តៅ ទំហំ ០,៦ ម៉ែត្រ X ០,៦ ម៉ែត្រ រាងការ៉េ និងជម្រៅ ០,៥ ម៉ែត្រ ដោយមានដាក់ជីលាមកសត្វទ្រាប់បាតរណ្តៅ ហើយចន្លោះពីដើមមួយទៅដើមមួយមានប្រវែង ៣ម៉ែត្រ ដើម្បីទុកចន្លោះល្មមឱ្យក្រូចអាចបែកមែកសាខាបានល្អ។ ក្រៅពីនោះ នៅតាមគល់ក្រូចនីមួយៗកសិករបានលើកជាភ្លឺរាងរង្វង់ជុំវិញគល់ដើម្បីកុំឱ្យមានការហូរច្រោះពេលស្រោចទឹកម្តងៗ និងអាចជួយស្ទាក់ទឹកពេលមានភ្លៀងធ្លាក់។ ការអនុវត្តបច្ចេកទេសនេះ គឺប្រើប្រាស់តែជីលាមកគោ ក្របី មាន់ និងមិនមានប្រើជីគីមីនោះទេ។

ការអនុវត្តបច្ចេកទេសគេហសួនដោយមានដំណាំក្រូចឆ្មារ ក្រូចថ្លុងជាដំណាំចម្បង និងដំណាំរួមផ្សំផ្សេងទៀតនេះ កសិករទទួលបានអត្ថប្រយោជន៍ជាច្រើន។ អត្ថប្រយោជន៍ទាំងនោះរួមមាន បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ បង្កើតរុក្ខជាតិបៃតងនៅជុំវិញផ្ទះដែលផ្តល់នូវបរិយាកាសល្អសម្រាប់ការរស់នៅដែលអាចបន្ស៊ាំទៅនឹងការឡើងកំដៅនៃការប្រែប្រួលអាកាសធាតុ ដោះស្រាយបញ្ហាការហូរច្រោះ និងបង្កើតបរិស្ថានដែលអំណោយផលសម្រាប់ការចិញ្ចឹមសត្វបក្សីនានា។ ការអនុវត្តបច្ចេកទេសនេះមិនតម្រូវឲ្យមានការចំណាយច្រើននោះទេ ព្រោះកសិករអាចចាប់ផ្តើមអនុវត្តវាជាដំណាក់កាលទៅតាមកំលាំងពលកម្ម និងធនធានដែលមាន ឬឆ្លៀតអនុវត្តវានៅពេលទំនេរ។

កសិករអាចប្រមូលផលក្រូចឆ្មារជារៀងរាល់ថ្ងៃតាមការបញ្ជាទិញ (ប្រហែល ១០ ទៅ ១៥គីឡូក្រាម ក្នុង១ថ្ងៃ) រួមជាមួយនឹងដំណាំរួមផ្សំផ្សេងទៀត។ ក្រូចថ្លុងវិញផ្តល់ផល ១ដងក្នុងមួយឆ្នាំ (ជាមធ្យមប្រហែល ៣០ផ្លែ ក្នុងមួយដើម)។ លើសពីនេះ ភាពចម្រុះគ្នានៃដំណាំក្នុងបច្ចេកទេសនេះ ក៏បានបង្កើតនូវជម្រកធម្មជាតិដល់ពពួកសត្វក្នុងដីដែលជាភ្នាក់ងារដ៏សំខាន់ក្នុងការបង្កើនវត្តមានសារធាតុចិញ្ចឹមរបស់ដី ជួយឱ្យដីផុសល្អ ចៀសផុតពីការប្រើប្រាស់សារធាតុគីមីដែលអាចប៉ះពាល់ដល់សុខភាពគ្រួសារ។

2.3 ​រូបភាពនៃបច្ចេកទេស

កំណត់សម្គាល់ទូទៅនៃរូបថត/រូភាព:

ដោយមានប្រភពទឺកទន្លេក្រោយផ្ទះ

2.4 វីដេអូនៃបច្ចេកទេស

ឈ្មោះអ្នកថតវីឌីអូ:

មិនមាន

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

ជាប្រភេទដីភូមិ

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
  • < 0.1 គម2 (10 ហិកតា)

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2010

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

ឃើញគេដាំក៏ព្យាយាមអនុវត្តតាមគេ

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំរយៈពេលវែង (មិនមែនឈើ)
  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
  • ពពួកក្រូច citrus
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 1
សូមបញ្ជាក់:

ជាដំណាំអាយុកាលវែង

មតិយោបល់:

ក្រូចថ្លុង និងក្រូចឆ្មារ (ចាប់ផ្តើមទទួលផលពីឆ្នាំទី៣ ហើយបន្តទទួលផលបានប្រហែល ១៥ឆ្នាំ)។

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ

ដីដាំដំណាំ

  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
  • ផ្លែស្វាយ/ផ្លែមង្ឃុត/ផ្លែត្របែក
មតិយោបល់:

ពីមុនជាដីដាំស្វាយ

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

បូមទឹកពីទន្លេក្រោយផ្ទះ

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)
  • គេហសួន

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S4: កម្រិតភ្លឺ រណ្តៅ
មតិយោបល់:

ចំពោះវិធានការរចនាសម្ព័ន្ធ ដោយធ្វើភ្លឺជារាងរង្វង់ ១០សម ជុំវិញដំណាំ

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
មតិយោបល់:

បានម្លប់ដល់ដី និងបង្កើនសត្វមានប្រយោជន៍

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

ផ្ទៃដីអនុវត្តបច្ចេកទេសនេះសរុបមានទំហំ ១៥០០ ម៉ែត្រការ៉េ (ទទឹង ៣០ម៉ែត្រ x ៥០ម៉ែត្រ) ដែលទទួលបានទឹកប្រើប្រាស់ពីទន្លេមេគង្គក្រោយផ្ទះ។ នៅជុំវិញផ្ទះមានដាំដំណាំក្រូចថ្លុងចំនួន ៣០ដើម ក្រូចឆ្មារ ១០ដើម និងដំណាំផ្សេងៗដូចជា ចេក ដូង គល់ស្លឹកគ្រៃ និងម្នាស់។ ចន្លោះដើមក្រូចមួយទៅដើមក្រូចមួយគឺ ចំងាយ ៣ម៉ែត្រ និងមានការលើកជាភ្លឺរាងរង្វង់ជុំវិញគល់ក្រូចកុំឱ្យហូរទឹកនិងជីចេញ។ ដំណាំរួមផ្សំផ្សេងៗត្រូវបានដាំនៅតាមចន្លោះដើមក្រូចពាសពេញបរិវេណសួនជាពិសេសនៅខាងក្រោយ និងតាមរបង។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

07/04/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

1500 ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000រៀល/ថ្ងៃ

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ទិញកូនក្រូចថ្លុងនៅកោះទ្រង់ ខែប្រាំង
2. ទិញកូនក្រូចឆ្មារ ខែប្រាំង
3. ទិញសម្ភារៈ ម៉ាស៊ីនបូមទឹក ទុយោ ខែប្រាំង
4. ទិញចបកាប់ ចបជីក បង្គី ខែប្រាំង
5. ជីករណ្តៅដាំ ខែវស្សា
6. ការដាំដំណាំ ខែវស្សា
7. លើកភ្លឺជុំវិញដំណាំ ខែប្រាំង
មតិយោបល់:

ដាំនៅរដូវវស្សាអាចត្រូវភ្លៀងរលួយ (ពេលចាប់ផ្តើម)

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ជីករណ្តៅ (ខ្លួនឯង) ថ្ងែ 10,0 20000,0 200000,0 100,0
សម្ភារៈ ម៉ាស៊ីនទឹក និងទុយោ ឈុត 1,0 2000000,0 2000000,0 100,0
សម្ភារៈ ចបកាប់ ផ្លែ 4,0 20000,0 80000,0 100,0
សម្ភារៈ ចបជីក ផ្លែ 1,0 15000,0 15000,0 100,0
សម្ភារៈ បង្គី ផ្លែ 5,0 10000,0 50000,0 100,0
សម្ភារៈដាំដុះ ទិញដីចាក់ ឡាន 100,0 25000,0 2500000,0 100,0
សម្ភារៈដាំដុះ កូនក្រូចថ្លុង ដើម 30,0 40000,0 1200000,0 100,0
សម្ភារៈដាំដុះ កូនក្រូចឆ្មារ ដើម 10,0 15000,0 150000,0 100,0
ជី និងសារធាតុពុល លាមកគោ ក្របី បាវ 20,0 3000,0 60000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 6255000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 1563,75

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ដាក់ជី ដើមឆ្នាំ កណ្តាលឆ្នាំ និងចុងឆ្នាំ
2. បោចស្មៅ រៀងរាល់សប្តាហ៍
3. ស្រោចទឹក រៀងរាល់ 3 ថ្ងៃម្តង
4. បេះក្តិបក្រូចពេលផ្លែច្រើនជ្រុល នៅពេលចេញផ្លែដំបូង
5. បាញ់ថ្នាំមូសកុំឱ្យស្រមោច នៅខែវស្សារាំងភ្លៀង
6. ការប្រមូលផលក្រូចថ្លុង នៅខែឧសភា
7. ការប្រមូលផលក្រូចឆ្មារ រៀងរាល់ថ្ងៃ
មតិយោបល់:

ពេលដើមក្រូចថ្លុងធំបន្ថយកម្លាំងពលកម្មក្នុងការធ្វើស្មៅ

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ដាក់ជី (ខ្លួនឯង) ថ្ងៃ 10,0 20000,0 200000,0 100,0
កម្លាំងពលកម្ម បោចស្មៅ (ខ្លួនឯង) សប្តាហ៍ 32,0 14000,0 448000,0 100,0
កម្លាំងពលកម្ម ប្រមូលផល ម៉ោង 635,0 2500,0 1587500,0 100,0
សម្ភារៈ ប្រើសាំងសម្រាប់បូមទឹកស្រោចស្រព លីត្រ 608,0 3000,0 1824000,0 100,0
ជី និងសារធាតុពុល លាមកសត្វ បាវ 30,0 3000,0 90000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 4149500,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 1037,38
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

អត់មាន

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

គាត់ប្រើកម្លាំងពលកម្មផ្ទាល់ខ្លួន ដូចនេះធ្វើឱ្យគាត់ទទួលបានចំណូលបន្ថែម ម៉្យាងវិញទៀតគាត់ប្រើតែជីធម្មជាតិ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨,២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦,៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១,៨ មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយមឆ្នាំ (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

អាកាសធាតុក្តៅហើយសើមដែលចែកជាពីរដូវ គឺរដូវប្រាំង និងវស្សា ហើយមិនមានការប្រែប្រួលអ្វីពិសេសនោះទេ

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :

ដីល្បាយលាយដីកណ្តែងជម្រាលតាមមាត់ទន្លេ

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ជាប្រភេទដីល្បាយ ល្បាប់ និងល្បាយកណ្តែងដែលមានកម្រិត pH ៥-៦

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

> 50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

បាទ/ចា៎

ភាពទៀងទាត់:

ម្តងម្កាល

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ប្រភពទឹកប្រើប្រាស់បានមកពីទឹកទន្លេដែលអាចប្រើសម្រាប់ហូប និងកសិកម្ម រីឯប្រភពទឹកផ្សេងទៀតដូចជាអណ្តូង គឺមិនអាចទទួលបានទឹកប្រើប្រាស់នោះទេ។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

គាត់មានអាយុ 45 ឆ្នាំ

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដីស្រែ និងដីចម្ការមានប្រមាណ ១០ ហិកតា តែទុកចោល ១០ ឆ្នាំហើយ។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មិនមានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កើនឡើងប្រមាណ 20% បើធៀបនឹងទិន្នផលដំណាំស្វាយដែលដាំដំបូង។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គុណភាពដំណាំទាំងក្រូចថ្លុង និងក្រូចឆ្មារ គឺកើនឡើងតិចតួចព្រោះមានទឹកគ្រប់គ្រាន់បើប្រៀបធៀបទៅតំបន់ផ្សេង។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ក្រូចថ្លុង និងក្រូចឆ្មារ គឺមានតម្រូវការច្រើនដែលនាំឱ្យបង្កើនចំណូលដោយដំណាំទទួលបានតម្លៃថ្លៃជាងមុន។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

លើកភ្លឺជុំវិញដំណាំដើម្បីរក្សាទឹកឱ្យបានយូរជាងមុន។

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

តម្រូវការទឹកស្រោចស្រព គឺនៅតែដដែលដោយសារពីមុនក្រៅពីដំណាំក្រូចថ្លុង និងក្រូចឆ្មារគាត់បានដាំដំណាំផ្សេងៗដែរ ដូចជាស្វាយជាដើម។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មិនប្រើប្រាស់ថ្នាំពុល

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ចំណេញបន្ថែម 20%

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

អាចទទួលចំណូលបន្ថែមបន្ទាប់ពីការដាំដំណាំបែបនេះ

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បន្ទុកការងារត្រូវបានថយចុះដោយសារពីមុនគាត់ស្រោចស្រពដោយដៃតែឥលូវគាត់ស្រោចស្រពដោយប្រើម៉ាស៊ីនភ្ជាប់ជាមួយទុយោ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ទទួលបានទិន្នផលខ្ពស់ជាងមុន

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មិនប្រើសារធាតុគីមី ឬធាតុពុលផ្សេងៗ

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កសិករទទួលបានចំណេះដឹងពីការរក្សាទឹកដោយធ្វើភ្លឺទប់ទឹកនៅគល់ដំណាំ និងប្រើប្រាស់លាមកសត្វ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារការធ្វើភ្លឺទប់ទឹកនៅគល់ដំណាំ និងស្លឺកឈើដែលជ្រុះ

ដីប្រេះ

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដោយប្រើប្រាស់ជីធម្មជាតិ

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដោយប្រើប្រាស់ជីធម្មជាតិ

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទទួលបានជីជាតិដោយសារស្លឹករុក្ខជាតិជ្រុះ

ជីវចម្រុះ៖ ដំណាំ, សត្វ

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទទួលបានពីការប្រើប្រាស់លាមកសត្វជំនួសថ្នាំគីមី

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កត្តាចង្រៃ និងជំងឺនៅធម្មតាដោយសារបច្ចេកទេសមិនបានផ្តោតទៅលើ ហើយមិនមានការប្រើប្រាស់ថ្នាំគីមី ឬធម្មជាតិឡើយ។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ទឹកដែលអាចទាញមកប្រើប្រាស់បាន

ថយចុះ
កើនឡើង

លំហូរទឹកដែលអាចប្រើប្រាស់បាននៅរដូវប្រាំង

កាត់បន្ថយ
កើនឡើង

ទឹកក្រោមដី/ ការបំពុលទឹកទន្លេ

កើនឡើង
កាត់បន្ថយ

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ព្យុះភ្លៀងតាមតំបន់ មធ្យម
ព្យុះរន្ទះតាមតំបន់ មធ្យម
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រាំងស្ងួត មធ្យម
គ្រោះមហន្តរាយទឹក
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ទឹកជំនន់ទូទៅ (ទន្លេ) មធ្យម
ទឹកជំនន់ដោយទឹកភ្លៀង មធ្យម
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ មធ្យម
ការមានបញ្ហាសត្វល្អិត/ដង្កូវ មធ្យម

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
អូសបន្លាយពេលដាំដុះ មធ្យម
កាត់បន្ថយពេលដាំដុះ មធ្យម
នីវ៉ូទឹកសមុទ្រកើនឡើង មធ្យម
មតិយោបល់:

ប៉ុន្មានឆ្នាំចុងក្រោយនេះមិនមានគ្រោះរាំងស្ងួត និងទឹកជំនន់ទេ

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

អវិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

អវិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមាន

មតិយោបល់:

ដោយសារដំណាំត្រូវការរយៈពេលរហូតដល់ 3 ឆ្នាំទើបទទួលផល តែបន្ទាប់ពីទទួលបានផលហើយ គឺអាចទទួលបានរាល់ថ្ងៃ និងទទួលបានរយៈពេលវែងអាចរហូតដល់រយៈពេលប្រហែល ១៥ឆ្នាំ។

6.5 ការទទួលយកបច្ចេកទេស

  • តែមួយករណី /ពិសោធន៍
មតិយោបល់:

គ្រួសារដែលអនុវត្តនេះគ្រាន់តែមានគេសុំចែកយកទៅដាំប្រហែលពី ១០ ទៅ ២០ គ្រួសារ ប៉ុន្តែដាំត្រឹមតែ ១ ទៅ ២ ដើម ប៉ុណ្ណោះ។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
មានទីផ្សារល្អសម្រាប់ក្រូចឆ្មារ និងមិនមានគូរប្រជែងច្រើនក្នុងការដាំចំពោះក្រូចថ្លុង។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ជាប្រភេទដំណាំមានអាយុកាលវែង ប្រមូលផលបានច្រើន និងអាចប្រមូលផលបានជារៀងរាល់ថ្ងៃចំពោះដំណាំក្រូចឆ្មារ
នៅតំបន់នេះមិនមានអ្នកដាំក្រូចថ្លុង និងក្រូចឆ្មារច្រើនទេ ដែលធ្វើឱ្យមានតម្រូវការទីផ្សារល្អ។
ការប្រើប្រាស់តែជីលាមកសត្វដែលធ្វើឱ្យទទួលបានទិន្នផលខ្ពស់ និងគុណភាពល្អ ដោយកាត់បន្ថយថ្លៃដើមចំពោះការប្រើជីគីមីផងដែរ។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ត្រូវការកម្លាំងពលកម្មច្រើនក្នុងការថែទាំដំណាំ និងស្រោចទឹករាល់ថ្ងៃ នៅពេលរវល់ខ្លាំងទុកតាមដំណើរ/ អាចឆ្លៀតខ្លះជាពិសេសនៅពេលព្រលឹម ឬល្ងាចបន្ទាប់ពីការងារចម្បង។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

មួយកន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

កសិក ១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៣ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

07/04/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Helen Keller International/Cambodia. (2003). Handbook for Home Garden in Cambodia: The Complete Manual for Vegetable and Fruit Production. Phnom Penh: Helen Keller Worldwide.

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Landon-Lane C. (2012) Livelihoods grow in gardens. Rome: Rural Infrastructure and Agro-industries Division Food and Agriculture Organization of the United Nations

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

Galhena D.H, Freed R., and Maridia K.M. (2013) Home Gardens: a promising approach to enhance household food security and wellbeing.

វេបសាយ:

https://agricultureandfoodsecurity.biomedcentral.com/articles/10.1186/2048-7010-2-8

ចំណងជើង/ ពណ៌នា:

Helen Keller International (2010) Homestead Food Production Model Contributes to Improved Household Food Security, Nutrition and Female Empowerment-Experience From Scaling-up Programs in Asia (Bangladesh, Cambodia, Nepal and Philippines). Nutrition Bullein 8 (1).

វេបសាយ:

http://www.fao.org/fileadmin/user_upload/wa_workshop/docs/Homestead_Food_Production_Nutrition_HKI.pdf

ចំណងជើង/ ពណ៌នា:

World Vegetable Center (2016) Home Garden in Cambodia. Retrieved on May 14 2017 from

វេបសាយ:

https://avrdc.org/home-gardens-cambodia/

ម៉ូឌុល