ការដាំដំណាំចម្រុះដោយអនុវត្តបច្ចេកទេសដំណាំវិលជុំ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Navin Chea
- អ្នកកែសម្រួល៖ Sophea Tim, Sok Pheak
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Nimul CHUN, Ursula Gaemperli, Alexandra Gavilano
ចម្ការចម្រុះ
technologies_3145 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
ថុន ព្រំ
អ្នកប្រើប្រាស់ដី
ប្រទេសកម្ពុជា
អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅ ការិយាល័យកសិកម្មស្រុករលៀប្អៀរ:
ប៊ុនលៀង ឈឹម
ការិយាល័យកសិកម្ម ស្រុករលៀប្អៀរ
ប្រទេសកម្ពុជា
អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង:
ប្រធានការិយាល័យកសិកម្មស្រុកទឹកផុស:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ដំណាំចម្រុះ ឬពិពិធកម្មដំណាំ គឺជាការដាំដុះប្រភេទដំណាំពីរ ឬច្រើនប្រភេទខុសៗគ្នានៅលើផ្ទៃដីជាក់លាក់មួយនៅក្នុងវគ្គដំណាលគ្នា ឬមុនក្រោយគ្នាតែបន្តិចបន្តួចតែប៉ុណ្ណោះក្នុងទម្រង់វិលជុំ ឬដំណាំឆ្លាស់។ ក្នុងករណីសិក្សានេះ ដំណាំបន្លែចម្រុះដែលអ្នកប្រើប្រាស់ដីកំពុងដាំមានចំនួន ១១ មុខ ដំណាំខុសៗគ្នា។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ដំណាំចម្រុះត្រូវបានគេកំណត់ថាជាការដាំដុះនូវដំណាំពីរ ឬច្រើនប្រភេទក្នុងទម្រង់វិលជុំដំណាំ ឬឆ្លាស់មុខដំណាំគ្នានៅលើផ្ទៃដីតែមួយ។ ការជ្រើសរើសប្រភេទដំណាំសម្រាប់ដាំដុះចម្រុះគ្នា គឺអាស្រ័យទៅលើគោលបំណងរបស់អ្នកប្រើប្រាស់ដីផងដែរ។ ជាទូទៅការដាំដំណាំចម្រុះផ្តល់នូវអត្ថប្រយោជន៍ដូចជា៖ សន្តិសុខស្បៀង ដែលផ្តល់នូវសារធាតុចិញ្ចឹមច្រើនប្រភេទខុសៗគ្នា ព្រមទាំងបង្កើនប្រាក់ចំណូល អភិរក្សដី ទប់ទល់សត្វល្អិតចង្រៃ និងជំងឺ ព្រមទាំងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ (CGIAR, 2017, Makate et al, 2016, MoEYS & VVOB Cambodia, 2013)។
លោកស្រី ព្រំ ថុនបានអនុវត្តន៍ការដាំដុះដំណាំចម្រុះវិលជុំ និងធ្វើការផ្លាស់ប្តូររងដំណាំគ្នាអស់រយៈពេលប្រហែល ១០ ឆ្នាំមកហើយ។ ការដាំដុះនេះ គឺធ្វើពេញមួយឆ្នាំដោយមិនទុកដីឱ្យទំនេរចោលនោះទេ។ ដំណាំសំខាន់ៗដែលគាត់បានដាំជាលក្ខណៈចម្រុះនៅពេលចុះសិក្សាមានចំនួន ១១ ប្រភេទរួមមាន ដើមខ្ទឹម ជីនាងវង ជីសាំងក្រហ៊ុម ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ជីអង្កាម សណ្ដែកកួរ ត្រសក់ ម្រះ និងសាលាដ។ ដំណាំនីមួយៗមានអាយុកាលជាមធ្យមប្រហែល ៣ ខែ លើកលែងតែជីនាងវង ដែលមានអាយុកាលរហូតដល់ទៅមួយឆ្នាំ ឬពីរឆ្នាំ អាស្រ័យទៅលើការថែទាំ។ ក្រោយពេលប្រមូលផលរួចនៅរងដំណាំនីមួយៗ គាត់តែងតែដាំដំណាំផ្សេងជំនួសវិញ គឺបង្វិលមុខដំណាំគ្នា។ ឧទាហរណ៍៖ ក្រោយពីប្រមូលផលដើមខ្ទឹមរួច គាត់ធ្វើការដាំជីអង្កាមជំនួសវិញ ហើយរងជីអង្កាមនឹងដូរទៅដាំដើមខ្ទឹមជំនួសវិញ ឬដាំដំណាំត្រសក់ជាលក្ខណៈវិលជុំ។
ការដាំដុះដំណាំចម្រុះវិលជុំ ព្រមទាំងដូររងដំណាំគ្នាសម្រាប់មុខដំណាំនីមួយៗមានទិសដៅសំខាន់ៗដូចខាងក្រោម៖
ដាំដំណាំចម្រុះ៖ ទទួលបានប្រាក់ចំណូលប្រចាំថ្ងៃទប់ទល់ទៅនឹងការចំណាយជារៀងរាល់ថ្ងៃ និងជួយឱ្យជីវភាពប្រសើរឡើង។ ការដាំដំណាំច្រើនមុខអាចតម្រូវទៅតាមទីផ្សារជាពិសេសអាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃខ្ពស់។ ប្រសិនបើដាំដំណាំតែមួយមុខអាចរកចំណូលបានប្រហែល ១៥.០០០ រៀលតែប៉ុណ្ណោះនៅក្នុងមួយថ្ងៃ តែបើដំណាំបួនមុខដូចជាជីនាងវង ស្ពៃតឿ សណ្តែកកួរ និងត្រសក់ អាចទទួលបានចំណូលប្រហែល ២០.០០០ រៀល ប្រសិនបើមានដាំសាលាដបន្ថែមទៀត ឬដាំដំណាំជាមធ្យម ១១ មុខនោះអាចរកចំណូលជាមធ្យម រហូតដល់ទៅ ៤០.០០០ ឬ៨០.០០០រៀលនៅក្នុងមួយថ្ងៃ។ ការដាំដុះចម្រុះមានច្រើនមុខប្រភេទបែបនេះអាចរកទទួលបានប្រាក់ចំណូលជារៀងរាល់ថ្ងៃ។
ចម្រុះវិលជុំ និងដូររងដំណាំ៖ ការផ្លាស់ប្ដូរមុខដំណាំ និងរងដំណាំអាចជួយកាត់បន្ថយឱនភាពដី។ តាមបទពិសោធន៍ដំណាំនីមួយៗ បានស្រូបយកជីជាតិពីដីខុសៗគ្នា ប្រសិនបើរងមួយដាំដំណាំខ្ទឹមដដែលៗជាច្រើនសារនោះដំណាំលូតលាស់មិនសូវល្អហើយ ដើមរបស់វាងាយរលួយ។ ប្រសិនបើមានការផ្លាស់ប្ដូរទៅដាំដំណាំផ្សេង ឬដូរដើមខ្ទឹមទៅដាំលើរងដំណាំផ្សេង នោះវាមានការលូតលាស់ល្អ ហើយដើមពុំរលួយទេ។ ដំណាំចម្រុះក៏បានដើរតួនាទីជាគម្របដីកុំឱ្យដីឆាប់សឹករេចរឹលដោយសារកម្ដៅថ្ងៃ ព្រមទាំងធ្វើឱ្យដីមានសំណើម ជួយរក្សាដីឱ្យធូរ និងមានពពួកមីក្រូសរីរាង្គដែលមានប្រយោជន៍ជួយដល់ដីផងដែរ។ លើសពីនេះទៅទៀតការដាំដំណាំចម្រុះអាចធ្វើឱ្យសត្វល្អិតចង្រៃមិនហ៊ានមកជិត ជាពិសេសការដាំដុះប្រភេទដំណាំបណ្តេញសត្វល្អិតចង្រៃដូចជាប្រភេទជី ឬខ្ទឹមវាក៏បានចូលរួមក្នុងការពារដំណាំពីការបំផ្លាញពីសត្វល្អិតចង្រៃមួយចំនួនផងដែរ។
ការដាំដំណាំចម្រុះវិលជុំបែបនេះ គឺបានជួយឱ្យជីវភាពរបស់គាត់កាន់តែប្រសើរឡើង កាត់បន្ថយចំណាកស្រុកដោយសារបច្ចេកទេសនេះជាការអនុវត្តន៍មួយដ៏ល្អដោយពុំចាំបាច់ទៅរកការងារពីខាងក្រៅ ព្រមទាំងទទួលបានប្រាក់ចំណូលជារៀងរាល់ថ្ងៃផងដែរ។ លើសពីនេះបច្ចេកទេសនេះបានកាត់បន្ថយហានិភ័យលើមុខដំណាំដូចជាកាត់បន្ថយការខូចខាតពីសត្វល្អិតបំផ្លាញលើដំណាំ និងទីផ្សារតាមរយៈការផ្តល់នូវដំណាំច្រើនប្រភេទអាចបម្រើទៅតាមតម្រូវការទីផ្សារដោយសារតែអ្នកប្រើប្រាស់ដីដាំដំណាំចម្រុះ និងវាបានជួយបង្ការ និងកាត់បន្ថយឱនភាពដីផងដែរ។ ការអនុវត្តន៍បែបនេះអាចមានប្រសិទ្ធភាពតម្រូវឱ្យមានប្រភពទឹកគ្រប់គ្រាន់ដូចជា ទន្លេ ស្ទឹង/ប្រឡាយ អណ្ដូង ឬស្រះជាដើមដើម្បីឱ្យអ្នកប្រើប្រាស់ដីបានដាំដុះពេញមួយឆ្នាំ និងជួយកាត់បន្ថយការខូចខាតដំណាំនៅពេលដែលមានភាពមិនប្រាកដប្រជានៃអាកាសធាតុកើតឡើងដូចជា៖ ប្រែប្រួលរបបទឹកភ្លៀង ភាពរាំងស្ងួតជាដើម។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិឬស្សីឌួច ឃុំបន្ទាយព្រាល ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ បញ្ជាក់ទំហំផ្ទៃដីអនុវត្តន៍ (គិតជា គ.ម2):
0,0027
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
- < 0.1 គម2 (10 ហិកតា)
មតិយោបល់:
វាបានសាយភាយទៅលើទំហំជាង២,៧០០ ម៉ែត្រការ៉េ
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
- 10-50 ឆ្នាំ
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
- ពេលកំពុងពិសោធន៍
- តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
តាមបទពិសោធន៍ និងតាមការបណ្តុះបណ្តាលពីមជ្ឍមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC)។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- បន្លែ - បន្លែយកមើម (ការ៉ុត ខ្ទឹមបារាំង ឆៃថាវម្យ៉ាង ផ្សេងៗ)
- បន្លែ - ត្រសក់ផ្អែម ល្ពៅ ពពួកបន្លែទ្រើង
- បន្លែ - បន្លែយកស្លឹក (សាលាដ ស្ពៃក្តោប ផ្ទី ផ្សេងៗ)
- ពពួកសណ្តែក - សណ្តែកបារាំង
- រុក្ខជាតិឱសថ/ រុក្ខជាតិមានក្លិនក្រអូប/ រុក្ខជាតិការពារពីសត្វល្អិត និងពពួកជី
- ត្រសក់
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:
ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 3
សូមបញ្ជាក់:
ដាំវិលជុំរហូតពេញមួយឆ្នាំមិនទុកដីឱ្យនៅទំនេរចោលនោះទេ។
តើជាការអនុវត្តន៍ដំណាំវិលជុំ?
បាទ/ចា៎
មតិយោបល់:
ដើមខ្ទឹម ជីនាងវង ជីសាំងក្រហ៊ុម ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ជីអង្កាម សណ្ដែកកួរ ត្រសក់ ម្រះ និងសាលាដ។
3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
- បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ
មតិយោបល់:
ជាដីព្រៃរេចរឹល
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
មានអណ្ដូងទឹកមួយ និងស្រះទឹកមួយសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត។
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
- ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
- បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ
- S5: ទំនប់ ថ្លុក ស្រះ
វិធានការផ្សេងៗ
មតិយោបល់:
កសិករដាំដំណាំដែលជាប្រភេទដំណាំទប់ទល់នឹងសត្វល្អិតនៅលើដីនេះផងដែរដើម្បីជំនួយការលូតលាស់របស់ដំណាំ និងគ្រប់គ្រងសត្វល្អិត។
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី
- Pc: ការហាប់ណែន
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bc: ការថយចុះនូវគម្របរុក្ខជាតិ
- Bs: សមាសភាពដែលមានគុណភាពនិងប្រភេទសត្វ/ការថយចុះនូវជីវចម្រុះ
- Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
- Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
មតិយោបល់:
នៅដំណាក់កាលដំបូងដែលគាត់ចាប់ផ្តើមដាំដំណាំ គឺដីមានជីជាតិល្អ។ នៅពេលនោះគាត់ដាំតែដំឡូងមីតែមួយមុខដំណាំប៉ុណ្ណោះ ប៉ុន្តែក្រោយមកគាត់យល់ច្បាស់ថាបើគាត់នៅតែបន្តដាំដំណាំដដែល នោះដីនឹងកាន់តែខ្សោះជីជាតិពីមួយឆ្នាំទៅមួយឆ្នាំ។
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
នៅលើផ្ទៃដី ២៧ ម៉ែត្រ × ១០០ ម៉ែត្រ = ២៧០០ ម៉ែត្រការ៉េ ជាតំបន់អនុវត្តន៍បច្ចេកទេស។ នៅក្នុងបច្ចេកទេសនេះមានដាំដំណាំជាច្រើនចម្រុះគ្នាមានដូចជា៖ ដើមខ្ទឹម ជីនាងវង ជីសាំងក្រហ៊ុម ស្ពែតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ជីអង្កាម សណ្តែកកួរ ត្រសក់ ម្រះ និងសាលាដ។ ដំណាំនីមួយៗ ចែកជាប្លុកៗ ដាំដុះផ្សេងៗគ្នា។
ដើមខ្ទឹមចែកចេញជា ៥ ប្លុក គឺប្លុកទី១ មានទំហំ ៨.៥០ ម៉ែត្រ×៨.៥០ ម៉ែត្រ = ៧២.២៥ ម៉ែត្រការ៉េ មាន ៥ រង ដែលរងនីមួយៗមានបណ្តោយ ៨.៥០ ម៉ែត្រ ទទឹងរងប្រវែង ១.៤ ម៉ែត្រ និងចន្លោះរងប្រវែង ៤ សង់ទីម៉ែត្រ។ ប្លុកទី២ មានទំហំ ១៤.៦០ ម៉ែត្រ × ១៣ ម៉ែត្រ = ១៨៩.៣ ម៉ែត្រការ៉េ មាន ២ រង ដែលរងនីមួយៗ មានបណ្តោយប្រវែង ១៤.៦០ ម៉ែត្រ ទទឹងប្រវែង ១.៤ ម៉ែត្រ ចន្លោះរង ៤ សង់ទីម៉ែត្រ។ ប្លុកទី៣ មានទំហំ ៩.៦០ ម៉ែត្រ × ៣.៩០ ម៉ែត្រ = ៣៧.៤៤ ម៉ែត្រការ៉េ មាន ៦ រង ដែលរងនីមួយៗ មានបណ្តោយ ៩.៦០ ម៉ែត្រ ទទឹង ១.៤ ម៉ែត្រ ចន្លោះរង ៤ សង់ទីម៉ែត្រ។ ប្លុកទី៤ ទំហំ ៦.៣៥ ម៉ែត្រ × ៤.៥៥ ម៉ែត្រ = ២៨.៨៩ ម៉ែត្រការ៉េ មាន ៤ រង ដែលរងនីមួយៗ មានបណ្តោយ ៦.៣៥ ម៉ែត្រ ទទឹង ១.៤ ម៉ែត្រ ចន្លោះរងមាន ៤ សង់ទីម៉េត្រ។ ប្លុកទី៥ មានទំហំ ១១.៦០ ម៉ែត្រ × ១៤.៧០ ម៉ែត្រ = ១៧០.៥២ ម៉ែត្រការ៉េ មាន ៦ រង រងនីមួយៗមានបណ្តោយរងប្រវែង ១១.៦០ ម៉ែត្រ ទទឹងរង ១.៤ ម៉ែត្រ ចន្លោះរងប្រវែង ៤ សង់ទីម៉ែត្រ។
ប្លុកជីនាងវង មានបណ្តោយរងប្រវែង ១៤.៦០ ម៉ែត្រ ទទឹងរង ១.៤ ម៉ែត្រ ចន្លោះរងប្រវែង ៤ សង់ទីម៉ែត្រ មាន ៣ រង។ ត្រសក់មាន ៦ រង បណ្តោយរងប្រវែង ១០ ម៉ែត្រ ទទឹងរងប្រវែង ០.៥ ម៉ែត្រ កម្ពស់រងប្រវែង ១.៥ សង់ទីម៉ែត្រ ចន្លោះគុម្ពប្រវែង ០.៥ សង់ទីម៉ែត្រ។ សណ្តែកកួរមាន ៦ រង មានបណ្តោយរងប្រវែង ១០ ម៉ែត្រ ទទឹងរង ០.៥ ម៉ែត្រ ចន្លោះរងប្រវែង ០.៥ ម៉ែត្រ កម្ពស់រងប្រវែង ១.៥ សង់ទីម៉ែត្រ ចន្លោះគុម្ពប្រវែង ២ សង់ទីម៉ែត្រ។
សួនបណ្តុះដំណាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ សាលាដ។ ល ។ ដែលមានទំហំផ្ទៃដី ១៤.៦០ ម៉ែត្រ × ១៣.៥០ ម៉ែត្រ កម្ពស់ដំបូលគ្របស្បៃប្រវែង ២ ម៉ែត្រ។ មានលូ ០២ កង់ ចាក់សាបបាតលូដើម្បីស្តុកទឹក។ លូនីមួយៗមានកម្ពស់ ១ ម៉ែត្រ មុខកាត់ ១ ម៉ែត្រ។ នៅកន្លែងអនុវត្តន៍បច្ចេកទេសនេះមានជីកអណ្តូងទឹក ១ និងមានជីកស្រះទឹក ១ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងស្រោចស្រពដំណាំ។
ឈ្មោះអ្នកនិពន្ធ:
លោក ឃួន សុផល
កាលបរិច្ឆេទ:
22/05/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
២៧០០ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
15000
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | ជីកអណ្ដូង | ពេលខែប្រាំង |
2. | ជីកស្រះ | ពេលខែប្រាំង |
3. | ភ្ជួរដីហាល ០២ដង | បន្ទាប់ពីប្រមូលផលហើយ |
4. | ទិញពូជដំណាំ | ពេលរៀបចំដីរួច |
5. | រៀបចំប្រព័ន្ទទុយោចូលអាង | ពេលរៀបចំដី |
6. | ទិញស្បៃសម្រាប់ធ្វើជាដំបូល | ពេលរៀបចំដី |
7. | ទិញសម្ភារៈសាងសង់ដូចជា ចបជីក បង្គី ចបកាប់ ។ល។ | មុនពេលរៀបចំដី |
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរដីហាលលើកទី១ និងលើកទី២ | នាក់-ថ្ងៃ | 11,0 | 15000,0 | 165000,0 | 100,0 |
កម្លាំងពលកម្ម | កាប់ដីដាំដំណាំបើគិតចំនួន ១១ មុខដំណាំ | នាក់-ថ្ងៃ | 15,0 | 15000,0 | 225000,0 | 100,0 |
កម្លាំងពលកម្ម | ជីកអណ្តូង និងដាក់លូ | នាក់-ថ្ងៃ | 84,0 | 15000,0 | 1260000,0 | 100,0 |
កម្លាំងពលកម្ម | ជីកស្រះទឹក | នាក់-ថ្ងៃ | 133,0 | 15000,0 | 1995000,0 | 100,0 |
សម្ភារៈ | ឈើឫស្សី | ដើម | 50,0 | 1500,0 | 75000,0 | 100,0 |
សម្ភារៈ | ចបកាប់ | ចបកាប់ | 2,0 | 17000,0 | 34000,0 | 100,0 |
សម្ភារៈ | ចបជីក | ចបជីក | 2,0 | 1300,0 | 2600,0 | 100,0 |
សម្ភារៈ | បង្គី | គូ | 1,0 | 6000,0 | 6000,0 | 100,0 |
សម្ភារៈដាំដុះ | ដើមខ្ទឹម | គីឡូក្រាម | 10,0 | 1000,0 | 10000,0 | 100,0 |
សម្ភារៈដាំដុះ | ស្ពៃតឿ | កំប៉ុង | 12,0 | 1500,0 | 18000,0 | 100,0 |
សម្ភារៈដាំដុះ | ស្ពៃក្រញាញ់ | កញ្ចប់ | 2,0 | 10000,0 | 20000,0 | 100,0 |
សម្ភារៈដាំដុះ | ស្ពៃចង្កឹះ | កំប៉ុង | 5,0 | 1500,0 | 7500,0 | 100,0 |
សម្ភារៈដាំដុះ | ជីនាងវង | កញ្ចប់ | 1,0 | 15000,0 | 15000,0 | 100,0 |
សម្ភារៈដាំដុះ | ជីអង្កាម | គីឡូក្រាម | 3,0 | 4000,0 | 12000,0 | 100,0 |
សម្ភារៈដាំដុះ | ជីសាំងក្រហ៊ុម | គីឡូក្រាម | 2,0 | 2500,0 | 5000,0 | 100,0 |
សម្ភារៈដាំដុះ | សណ្តែកកួរ | គីឡូក្រាម | 1,0 | 60000,0 | 60000,0 | 100,0 |
ជី និងសារធាតុពុល | លាមកគោទិញបរិមាណនេះសម្រាប់ប្រើក្នុងមួយឆ្នាំ | គោយន្ត | 10,0 | 70000,0 | 700000,0 | 100,0 |
ជី និងសារធាតុពុល | លាមកមាន់ទិញបរិមាណនេះសម្រាប់ប្រើក្នុងមួយឆ្នាំ | បាវ | 20,0 | 4000,0 | 80000,0 | 100,0 |
ជី និងសារធាតុពុល | ទិញដីដំបូក | គោយន្ត | 10,0 | 40000,0 | 400000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត | លីត្រ | 6,0 | 4000,0 | 24000,0 | 100,0 |
ជី និងសារធាតុពុល | អង្កាម | បាវ | 30,0 | 1500,0 | 45000,0 | 100,0 |
ជី និងសារធាតុពុល | ជីទ្រាប់បាតអាចម៍ប្រជៀវសម្រាប់រៀបចំដី | បាវ | 5,0 | 70000,0 | 350000,0 | 100,0 |
សម្ភារៈសាងសង់ | ម៉ាស៊ីនបូមទឹក | គ្រឿង | 2,0 | 880000,0 | 1760000,0 | 100,0 |
សម្ភារៈសាងសង់ | លូស្តុកទឹកចាក់សាបបាតក្រោមសម្រាប់ស្រោចដំណាំ | លូ | 2,0 | 70000,0 | 140000,0 | 100,0 |
សម្ភារៈសាងសង់ | ស្បៃសម្រាប់ប្រក់ធ្វើជាដំបូលការពារកម្តៅថ្ងៃ និងទឹកភ្លៀង | ដុំ | 2,0 | 220000,0 | 440000,0 | 100,0 |
ផ្សេងៗ | ត្រសក់ | កំប៉ុង | 1,0 | 40000,0 | 40000,0 | 100,0 |
ផ្សេងៗ | សាលាដ | កញ្ចប់ | 5,0 | 15000,0 | 75000,0 | 100,0 |
ផ្សេងៗ | ម្រះ | កញ្ចប់ | 2,0 | 5000,0 | 10000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 7974100,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 1993,53 |
មតិយោបល់:
ជាទូទៅការជីកស្រះនៅក្នុងប្រទេសកម្ពុជា គឺគិតជាម៉ោងដោយ ១ម៉ោង តម្លៃ ៥០ ដុល្លារដោយមិនយកដីនោះទេ ប្រសិនបើអ្នកជីកដី គេយកដីនោះតម្លៃឈ្នួលនៃការជីកស្រះនឹងធូរថ្លៃជាងនេះ។ ការគណនានៅក្នុងបច្ចេកទេសនេះ គឺគិតក្នុងមួយវដ្តដំណាំ (មធ្យម ៣ខែ ក្នុង ១វដ្តដំណាំ) ហើយក្នុងដំណាំ ១១មុខនេះ។ ចំពោះកម្លាំងពលកម្ម គឺកសិករប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួនក្នុងការអនុវត្តន៍ដោយមិនបានជួលកម្លាំងពលកម្មខាងក្រៅឡើយ។ ចំពោះតម្លៃដែលបង្ហាញនៅក្នុងតារាងខាងលើអាចខុសតិចតួចដោយសារកសិករមិនមានកត់ត្រាឱ្យបានច្បាស់លាស់នោះទេ គឺជាការប៉ាន់ប្រមាណ ឬប្រហែលតែប៉ុណ្ណោះ។
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | ស្រោចទឹក | ២ ដងក្នុងមួយថ្ងៃ ឬ ៣ ដងក្នុងមួយថ្ងៃអាស្រ័យលើអាកាសធាតុ |
2. | ដាក់ជីលាមកគោ | ពេលជ្រុំគល់ដំណាំ |
3. | ដាក់ជីអាចម៍ប្រជៀវ | ពេលជ្រុំគល់ដំណាំ |
4. | ដកស្មៅ | មួយអាទិត្យម្ដង |
5. | បាញ់ថ្នាំកម្ចាត់សត្វល្អិត | ពេលមានវត្តមានសត្វល្អិត |
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ដកស្មៅ ជ្រុំគល់ដំណាំ និងដាក់ជីបើគិតក្នុងចំនួន ១១ មុខដំណាំ | នាក់-ថ្ងៃ | 12,0 | 15000,0 | 180000,0 | 100,0 |
កម្លាំងពលកម្ម | បាញ់ថ្នាំកម្ចាត់សត្វល្អិត | នាក់-ថ្ងៃ | 3,0 | 15000,0 | 45000,0 | 100,0 |
សម្ភារៈ | ប្រេងម៉ាស៊ូតសម្រាប់បូមទឹក | លីត្រ | 10,0 | 3000,0 | 30000,0 | 100,0 |
ជី និងសារធាតុពុល | ជីបំប៉នទឹកអាចម៍ប្រជៀវទិញពីក្រុមហ៊ុនជី | លីត្រ | 1,0 | 70000,0 | 70000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 325000,0 | |||||
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ | 81,25 |
មតិយោបល់:
ការប៉ាន់ស្មាននៃការថែទាំ គឺផ្ដោតទៅលើវដ្តដំណាំដែលមានរយៈពេលប្រហែល ០៣ខែ តែប៉ុណ្ណោះ គឺមិនគិតក្នុងរយៈពេល ០១ ឆ្នាំនោះទេ។ អ្នកប្រើប្រាស់ដីពុំបានជួលកម្លាំងពីខាងក្រៅនោះទេ គឺគាត់ធ្វើដោយខ្លួនឯងផ្ទាល់ដោយមានការជួយពីប្តីរបស់គាត់។
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
លាមកគោ លាមកមាន់ អង្កាម ជី ថ្នាំពុលកម្ចាត់សត្វល្អិត គឺទិញគេ។ ក្នងបច្ចេកទេសនេះការជីកស្រះ និងទិញម៉ាស៊ីនបូមទឹក គឺជាកត្តាសំខាន់បំផុតដែលមានឥទ្ធិពលទៅលើតម្លៃ តែទោះយ៉ាងណាសម្ភារទាំងនេះអាចប្រើប្រាស់បានយូរ។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1209,00
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១២០៩ ម.ម ឆ្នាំ ២០១៤ មានចំនួន ១៤២០.៧៤ ម.ម និងឆ្នាំ ២០១៣ មានចំនួន ១៣៦៧.៥ ម.ម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧត្តុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
មានរដូវពីរ គឺរដូវប្រាំង និងរដូវវស្សា។
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
pH=6
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលមានគុណភាពល្អ
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
- កម្រិតមធ្យម
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- 10-50% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
- មនុស្សចាស់
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
នៅក្នុងបច្ចេកទេសនេះមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលចូលរួមជួយក្នុងការអនុវត្តន៍បច្ចេកទេសនេះ គឺប្តី និងប្រពន្ធ។ អ្នកផ្តល់ការសម្ភាសន៍ជាប្រពន្ធមានអាយុ ៥០ឆ្នាំ រៀនចប់ត្រឹមថ្នាក់ទី ០៨។
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ដីអនុវត្តន៍បច្ចេកទេសស្មើនឹង ២៧០០ម៉ែត្រការ៉េ ដីភូមិស្មើនឹង ៣៩០០ម៉ែត្រការ៉េ ដីព្រៃស្មើនឹង ៨២៥០ ម៉ែត្រការ៉េ និងដីស្រែស្មើនឹង ០.៥០ ហិកតា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- ឯកជន
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
មានដំណាំច្រើនប្រភេទចម្រុះគ្នា ហើយដាំពេញមួយឆ្នាំ។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
ការប្រើប្រាស់ជីធម្មជាតិ និងថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិត ក៏ដូចជាវិធីសាស្ត្រដំណាំវិលជុំ និងការជ្រើសរើសប្រភេទដំណាំការពារលើដំណាំដាំជាមួយគ្នាដើម្បីឱ្យគុណភាពដំណាំកាន់តែប្រសើរឡើង។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
ដោយសារតែមានគម្របដីជាអចិន្ត្រៃយ៍ ហើយមានការដាំដំណាំចម្រុះ និងការគ្រប់គ្រងសត្វល្អិតបានល្អធ្វើឱ្យការបរាជ័យនៃផលិតកម្មបានថយចុះ។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
មានដំណាំច្រើនប្រភេទចម្រុះគ្នា ដាំវិលជុំពេញមួយឆ្នាំ។
ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
តម្រូវការទឹកសម្រាប់ស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
ការដាំដំណាំបន្លែច្រើនប្រភេទ និងដំណាំប្រភេទជីពេញមួយឆ្នាំ ត្រូវការទឹកស្រោចស្រពច្រើន ជាពិសេសនៅរដូវប្រាំង និងពេលរាំងស្ងួត។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
ដាំច្រើនមុខ គឺចំណាយច្រើនផងដែរទៅលើធាតុចូលសំខាន់ជាងគេនៅដំណាក់កាលបង្កើតដំបូង និងពេលថែទាំ(កម្លាំងពលកម្មសម្រាប់ជីស្រះ ម៉ាស៊ីនបូមទឹក និងជីធម្មជាតិត្រូវបានទិញដោយសារកសិករមិនមានសត្វចិញ្ចឹមដោយខ្លួនឯងទេ)។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
បើទោះបីកសិករមានការចំណាយច្រើនទៅការអនុវត្តន៍បច្ចេកទេសនេះ តែគាត់បានទទួលបានចំណូលច្រើនជាប្រចាំថ្ងៃដែលបានមកពីការលក់បន្លែចម្រុះគ្នាតម្រូវទៅតាមទីផ្សារបើប្រៀបធៀបពីចំណូលដែលគាត់ធ្លាប់រកបានពីមុនមក។ សរុបមកជីវភាពក្នុងគ្រួសាររបស់កាន់តែមានភាពប្រសើរឡើង។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
បច្ចេកទេសនេះ គឺមានភាពស្មុគស្មាញ និងប្រើប្រាស់កម្លាំងពលកម្មច្រើនជាងតាមបែបប្រពៃណី (ឧទាហរណ៍៖ ការដាំដំណាំតែមួយប្រភេទដូចជាដំឡូងមីជាដើម)។ ក្នុងករណីសិក្សានេះ អ្នកប្រើប្រាស់ដីប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួនជាមួយនឹងប្តីតែប៉ុណ្ណោះ។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
ភាពគ្រប់គ្រាន់បានកើនឡើងដោយគាត់ទទួលបានបន្លែជារៀងរាល់ថ្ងៃពីកន្លែងដាំបន្លែរបស់គាត់។ គាត់ទទួលបានប្រាក់កម្រៃពីការលក់បន្លែរបស់គាត់ដើម្បីបំពេញតម្រូវការក្នុងគ្រួសារ។ លើសពីនេះទៅទៀត គាត់អាចកាត់បន្ថយហានិភ័យនៃការបរាជ័យផលិតកម្ម និងជួយបង្កើនសន្តិសុខស្បៀង។
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
ស្ថានភាពសុខភាពរបស់កសិករមានភាពល្អប្រសើរជាងមុនដោយសារបច្ចេកទេសនេះសឹងតែប្រើប្រាស់នូវជីធម្មជាតិសុទ្ធ និងប្រើប្រាស់ថ្នាំពុលគីមីតិចតួចបំផុតសម្រាប់កម្ចាត់សត្វល្អិតដែលមិនប៉ះពាល់សុខភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
អ្នកប្រើប្រាស់ដីបានយល់ដឹងពីការដាំដំណាំចម្រុះ និងវិលជុំ គឺបានកាត់បន្ថយនូវការសឹករេចរឹលរបស់ដី និងធ្វើឱ្យដំណាំដុះលូតលាស់បានល្អ។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
គុណភាពទឹក
មតិយោបល់/ ការបញ្ជាក់:
ការអនុវត្តដោយប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតិចតួច។
រំហួត
មតិយោបល់/ ការបញ្ជាក់:
តាមរយៈការបង្កើនគម្របដីដោយមានពពួកបន្លែ និងប្រភេទជីពេញមួយឆ្នាំដែលជួយកាត់បន្ថយរំហួត។
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
សំណើមដីកើនឡើងដោយសារការដាំដំណាំគម្របដីជួយកាត់បន្ថយរំហួតទៅក្នុងបរិយាកាស។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
ដីមានសំណើម ការដាំវិលជុំ និងប្រើប្រាស់ជីធម្មជាតិជួយឱ្យដីមិនសូវហាប់ណែន។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
សារធាតុសរីរាង្គក្នុងដីមានការកើនឡើងដោយសារការប្រើប្រាស់ជីធម្មជាតិ។
ជីវចម្រុះ៖ ដំណាំ, សត្វ
ដំណាំគម្រប
មតិយោបល់/ ការបញ្ជាក់:
នៅក្នុងរយៈពេលពេញមួយឆ្នាំដីត្រូវបានគ្របដោយប្រភេទបន្លែខុសគ្នា និងប្រភេទជីខុសៗគ្នា។
ភាពសម្បូរបែបនៃរុក្ខជាតិ
មតិយោបល់/ ការបញ្ជាក់:
ពីមុនគាត់ដាំតែដំណាំមួយមុខប៉ុណ្ណោះនៅលើផ្ទៃដីនេះ តែឥឡូវគាត់មានដាំដំណាំច្រើនរហូតដល់ ១១ មុខដំណាំខុសៗគ្នា ព្រមទាំងដាំជីលាយជាមួយគ្នាផងដែរ។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
មានការកើនឡើងនូវសត្វមានប្រយោជន៍ជាច្រើនដូចជាបាក់តេរី និងផ្សិត ជន្លេន ស្រមោច និងក្អែបជាមួយនឹងប្រព័ន្ធវិលជុំ និងការប្រើប្រាស់ជី និងថ្នាំធម្មជាតិសម្រាប់សម្លាប់សត្វល្អិត។
ភាពសម្បូរបែបនៃទីជំរក
មតិយោបល់/ ការបញ្ជាក់:
ការដាំដំណាំសរីរាង្គ គឺបានផ្តល់ជាជម្រកសម្រាប់សត្វដែលមានប្រយោជន៍ជួយដល់ដីដូចជាជន្លេន កណ្តៀរ ស្រមោច ។ល។
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
ការគ្រប់គ្រងសត្វល្អិតនិងជំងឺមានការប្រសើរជាងមុនតាមរយៈការអនុវត្តដំណាំវិលជុំ ការប្រើប្រាស់ថ្នាំពុលធម្មជាតិ និងដាំដំណាំចម្រុះការពារដំណាំដូចជា ជីនាងវង ជីសាំងក្រហ៊ុម និងដើមខ្ទឹមជាដើម។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | ថយចុះ | ល្អ | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | ថយចុះ | ល្អ |
សីតុណ្ហភាពប្រចាំរដូវកាល | រដូវប្រាំង | កើនឡើង | ល្អ |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | ថយចុះ | ល្អ | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | ថយចុះ | ល្អ |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រាំងស្ងួត | ល្អ |
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | មធ្យម |
ការមានបញ្ហាសត្វល្អិត/ដង្កូវ | ល្អ |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
6.5 ការទទួលយកបច្ចេកទេស
- 11-50%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):
៧ គ្រួសារ
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 91-100%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ទទួលប្រាក់ចំណូលប្រចាំថ្ងៃ។ |
ដីល្អជាងមុនតាមរយៈការដាំដំណាំវិលជុំ និងផ្លាស់ប្តូររងដំណាំគ្នាព្រមទាំងរួមផ្សំនូវការប្រើលាមកគោ និងដីដំបូកធ្វើជាជី។ |
ការអនុវត្តន៍ការងារនេះ គឺអាចអនុវត្តផ្ទាល់ដោយខ្លួនឯងដែលជាផ្នែកមួយដើម្បីបញ្ចេញកម្លាំងពលកម្មដើម្បីសុខភាព។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ដាំដំណាំច្រើនមុខ គឺកាត់បន្ថយហានិភ័យចំពោះផលិតកម្មពីការខូចខាតដោយសត្វល្អិត ជំងឺ និងទីផ្សារ។ |
កសិករអាចទទួលបានប្រាក់ចំណូលជាប្រចាំថ្ងៃ បង្កើនជីវភាព ទប់ទល់ទៅនឹងការចំណាយប្រចាំថ្ងៃផ្សេងៗ។ |
ដាំវិលជុំ គឺជួយរក្សាដីកុំឱ្យមានឱនភាព។ |
កាត់បន្ថយចំណាកស្រុកតាមរយៈការប្រកបការងារដោយខ្លួនឯង និងជាបច្ចេកទេសដែលអាចជួយបង្កើនជីវភាពគ្រួសារបាន។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
នៅខែខ្លះដាំដំណាំស្លឹកអត់បាន | ដាំដំណាំផ្សេងដូចជាជីនាងវង |
ប្រើកម្លាំងពលកម្មដោយខ្លួនឯងតាមរយៈរែកទឹកស្រោចជាដើម។ | ព្យាយាម |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ប្រើកម្លាំងពលកម្មច្រើនដូចជាលើការស្រោចទឹកជាដើម។ | ប្រើប្រព័ន្ធទឹកវិល ឬប្រព័ន្ធតំណក់ទឹកដើម្បីកាត់បន្ថយកម្លាំងពលកម្ម។ |
ត្រូវមានការកត់ត្រាត្រឹមត្រូវលើ ចំណាយ និងចំណូលដើម្បីពិនិត្យទៅលើប្រាក់ចំណេញ។ | ផ្តល់វគ្គបណ្តុះបណ្តាលលើការកត់ត្រាចំណូល និងចំណាយ។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១ កន្លែងនៅទីតាំងអនុវត្តន៍បច្ចេកទេស
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
០១នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
០៣ នាក់
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
22/05/2017
7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
ចំណងជើង/ ពណ៌នា:
CGIAR. (2017). Crop diversification strategies for Cambodia, Laos and Vietnam. Retrieved December 11, 2017, from
វេបសាយ:
https://ccafs.cgiar.org/blog/crop-diversification-strategies-cambodia-laos-and-vietnam#.Wi4Hu1WWbIU
ចំណងជើង/ ពណ៌នា:
Makate, C., Wang, R., Makate, M., & Mango, N. (2016). Crop diversification and livelihoods of smallholder farmers in Zimbabwe: adaptive management for environmental change. SpringerPlus, 5(1), 1135.Retrieved December 11, 2017, from
វេបសាយ:
https://doi.org/10.1186/s40064-016-2802-4
ចំណងជើង/ ពណ៌នា:
MAFF. (2006). Technology stardardize: Home gardening. In Khmer. (Ministry of Agriculture, Forestry and Fisheries). Phnom Penh. Retrieved December 11, 2017, from
វេបសាយ:
https://drive.google.com/file/d/0B3kkBprEzhDoMWtPeXZUNE4teTQ/preview
ចំណងជើង/ ពណ៌នា:
MoEYS & VVOB Cambodia. (2013). Teaching Methodology for Agricultural Life Skills Education for Teacher Training Centers:Part 3 Organic gardening (1st editio). Phnom Penh: Ministry of Education, Youth and Sport. Retrieved December 11, 2017, from
វេបសាយ:
http://www.vvob.be/cambodia/sites/default/files/content_manual_part_3_organic_gardening.pdf
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល