ការប្រើប្រាស់ជីកំប៉ុស្តគោកលើដំណាំស្រូវ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Navin Chea
- អ្នកកែសម្រួល៖ Sophea Tim, Sok Pheak
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Nimul CHUN, Ursula Gaemperli, Alexandra Gavilano
ជីកំប៉ុស្តគោក
technologies_3215 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
ម៉ុក ម៉ម
អ្នកប្រើប្រាស់ដី
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជើងព្រៃ:
លៀងសុង អ៊ឹម
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជើងព្រៃ
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការផលិតជីកំប៉ុស្តគោកដោយផ្សំឡើងពីលាមកគោ ចំបើង អង្កាម ផេះអង្កាម ស្លឹកឈើ កាកសំណល់ពីផ្ទះបាយ និងទឹក ដើម្បីប្រើប្រាស់លើដីស្រែដើម្បីបង្កើនគុណភាពដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ជីកំប៉ុស្ត គឺជាប្រភេទជីធម្មជាតិដែលបានមកពីការរលួយ ឬពុកផុយនៃសារធាតុសរីរាង្គផ្សេងៗ ដែលជួយឱ្យដំណាំលូតលាស់បានល្អជាងការប្រើជីលាមកសត្វ ឬរុក្ខជាតិស្រស់តែមួយមុខៗដោយសារវាបានផលិតឡើងដោយមានសារធាតុសរីរាង្គជាច្រើន។ កសិករអាចផលិតជីកំប៉ុស្តដោយប្រើរយៈពេលខុសៗគ្នា រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ រយៈពេលឆាប់សម្រាប់ការផលិតជីកំប៉ុស្ត គឺត្រឹមតែ១៤ ទៅ១៨ ថ្ងៃ ប៉ុណ្ណោះ គឺអាចយកទៅប្រើប្រាស់បាន រយៈពេលមធ្យម គឺពី ៣ ទៅ ៤ខែ និង រយៈពេលវែងនៃការផលិតកំប៉ុស្ត គឺអាចយកទៅប្រើប្រាស់បានក្រោយរយៈពេល ពី ៥ ទៅ ៦ខែ (CEDAC, 2015)។
ជាទូទៅជីកំប៉ុស្តផ្សំឡើងពីលាមកសត្វ (គោ ក្របី ជ្រូក បសុបក្សី) កាកសំណល់ផ្ទះបាយ ស្លឹករុក្ខជាតិស្រស់ (ដូចជាទន្ទ្រានខែត្រ កំប្លោក ចក សំបកបន្លែ ឬផ្លែឈើ) ។ល។ វានាំមកនូវផលប្រយោជន៍ច្រើនយ៉ាងដូចជា៖ ផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិយ៉ាងឆាប់រហ័សបើប្រៀបធៀបការប្រើជាមួយជីស្រស់ ឬជីដែលមិនផុសល្អ។ វាក៏ជាប្រភពនៃមីក្រូសរីរាង្គដែលជួយដល់ដីឱ្យដីមានជីជាតិ ។ ផលិតផលជីកំប៉ុស្ត មិនសូវនាំមកនូវគ្រាប់រុក្ខជាតិផ្សេងៗ ជាពិសេសស្មៅ និងមេរោគ ជំងឺរុក្ខជាតិផ្សេងៗទេដោយពពួកនេះភាគច្រើនត្រូវបានសម្លាប់ក្នុងពេលដែលជីកំពុងពុក ឬកំពុងកាច់ (CEDAC, 2015; YouTube, 2016)។
លោកម៉ម ម៉ុក ដែលជាកសិករក្នុងករណីសិក្សានេះបានអនុវត្តន៍បច្ចេកទេសផលិតជីកំប៉ុស្តគោកតាំងពីឆ្នាំ២០០៨ មក ម្លេះ។ កំប៉ុស្តត្រូវបានផលិតពីវត្ថុធាតុដើមដូចជា៖ ចំបើង លាមកគោ ស្លឹករុក្ខជាតិបៃតង អង្កាម ផេះអង្កាម កាកសំណល់ផ្ទះបាយ និងទឹកជាដើម។ ការផលិតជីកំប៉ុស្តនេះ គឺសំខាន់សម្រាប់ប្រើប្រាស់លើផ្ទៃដីដាំស្រូវ។
ទិសដៅសំខាន់របស់គាត់ក្នុងការផលិតជីកំប៉ុស្ត គឺដើម្បីឱ្យផលិតកម្មដំណាំស្រូវទទួលបានទិន្នផលខ្ពស់ និងមានសុវត្ថិភាពដោយកាត់បន្ថយការប្រើប្រាស់ជីគីមី។ មុនអនុវត្តន៍ការផលិតជីកំប៉ុស្ត គឺផលិតកម្មដំណាំស្រូវទទួលទិន្នផលបានត្រឹមតែ ៤តោន/ហិកតា និងប្រើប្រាស់បរិមាណជីអ៊ុយរ៉េខ្ពស់ ៥បាវ/ហិកតា។ក្រោយពីផ្លាស់ប្តូរការអនុវត្តន៍ការដាំដំណាំស្រូវដោយប្រើជីគីមី មកប្រើប្រាស់ជីកំប៉ុស្ត កសិករសម្គាល់ឃើញថាទិន្នផលស្រូវមានការកើនឡើងដោយអាចទទួលទិន្នផល ៥-៦តោន/ហិកតា និងកាត់បន្ថយការប្រើប្រាស់ជីគីមីមកត្រឹមតែ ១-២ បាវ/ហិកតា តែប៉ុណ្ណោះ។ នេះមានន័យថាការប្រើប្រាស់ជីកំប៉ុស្តបានកាត់បន្ថយការចំណាយលើការទិញជីគីមី។ ម្យ៉ាងវិញទៀតកសិករចំណេញពីការផលិតជីកំប៉ុស្តដោយសារវត្ថុធាតុដើមដូចជា លាមកគោជារបស់ខ្លួនដោយមិនចំណាយថវិកាក្នុងការទិញ និងស្វែងរកវត្ថុធាតុដើមនានាផ្សេងទៀតដែលមានស្រាប់នៅក្នុងតំបន់ដោយពុំចំណាយថវិកា។
បច្ចេកទេសនេះ គឺជាការអនុវត្តន៍មួយដ៏ល្អនៃការគ្រប់គ្រងដីប្រកបដោយចីរភាពក្នុងការបង្កើនជីជាតិដី ដែលធ្វើឱ្យដីស្រែធូរ មិនហាប់ណែន បង្កើនសារធាតុសរីរាង្គដល់ដី ជម្រុញដំណើរការរបស់មីក្រូសរីរាង្គដែលមានប្រយោជន៍ និងងាយស្រួលឱ្យដំណាំស្រូវលុះលូតលាស់បានល្អ។ បញ្ហាប្រឈមក្នុងការផលិតជីកំប៉ុស្តក៏មានជួបប្រទះផងដែរដោយសារតែបរិមាណកំប៉ុស្តដែលផលិតបាន គឺមិនអាចគ្រប់គ្រាន់សម្រាប់ដាក់ដីស្រែទំហំ ១.៣០ ហិកតា នោះទេ ដូចនេះជារៀងរាល់ឆ្នាំកំប៉ុស្តដែលកសិករផលិតបាន គឺដាក់លើផ្ទៃដីតែ ០.៥០-០.៦០ហិកតា តែប៉ុណ្ណោះ ដោយដាក់វិលជុំគ្នាជារៀងរាល់ឆ្នាំលើផ្ទៃដីទាំងអស់ ។ ម្យ៉ាងវិញទៀតការផលិតក៏ត្រូវការចំណាយកម្លាំងពលកម្ម ក្នុងខណៈពេលដែលសមាជិកនៅក្នុងគ្រួសាររបស់លោក ម៉ម ម៉ុក មានការថយចុះក្នុងការដើរប្រមូលវត្ថុធាតុដើម និងត្រួតពិនិត្យជាប្រចាំនៅគ្រប់ដំណាក់កាលនៃការផលិតជីកំប៉ុស្តអំឡុងពេលកំប៉ុស្តកាច់។ គាត់ត្រូវត្រួតពិនិត្យជីកំប៉ុស្តជាប្រចាំ រួមទាំងការបន្ថែមទឹក បន្ថែមវត្ថុធាតុដើម។ បន្ទាប់ពី៣ខែគាត់ត្រូវផ្ទេរកំប៉ុស្តដែលកាច់រួចទៅអាងមួយទៀតសម្រាប់ស្តុកទុក។ ទោះជាយ៉ាងណាក៏ដោយកសិករ នៅតែពេញចិត្ត និងបន្តនូវការផលិតជីកំប៉ុស្តដោយសារវាបានផ្តល់អត្ថប្រយោជន៍ច្រើន។
ការផលិតជីកំប៉ុស្ត គឺធ្វើឡើងដោយការសាងសង់ជាអាងចំនួន២ ធ្វើអំពីឥដ្ឋដែលអាចប្រើប្រាស់បានយូរដោយមិនមានសង់ជារោងនោះទេ ដូចនេះនៅពេលខែវស្សា អាចប្រើប្រាស់តង់គ្របជំនួសវិញ។ ការផលិតជីកំប៉ុស្តគោក មានដំណើរការដូចតទៅ៖ ជំហានទី១ គឺនៅក្នុងអាងទី១ត្រូវរៀបកំទេចចំបើងដែលចិញ្ច្រាំឱ្យល្អិតរួចហើយ និងអង្កាមដោយរៀបដាក់នៅបាតអាងកម្រាស់ ៣០ សង់ទីម៉ែត្ររួចស្រោចទឹកមួយសារដើម្បីឱ្យកំទេចកំទីចំបើង និងអង្កាមជោគទឹកបានល្អ។ ជំហានទី២ ត្រូវយកលាមកគោមកដាក់ពីលើកំទេចកកំទីចំបើងដោយរៀបកម្រាស់ ២០ សង់ទីម៉ែត្រ និងបន្ទាប់មកទៀតរែងផេះអង្កាម ឬផេះដែលបានមកពីផ្ទះបាយដាក់ពីលើលាមកគោរួចហើយធ្វើការស្រោចទឹកម្តងទៀតឱ្យសព្វ។ ជំហានចុងក្រោយ ត្រូវយកស្លឹកទន្ទ្រានខែត្រ ឬស្លឹករុក្ខជាតិបៃតងដែលចិញ្ច្រាំរួចហើយមកដាក់ពីលើស្រទាប់នេះកម្រាស់ ៣០ សង់ទីម៉ែត្រ រួចធ្វើការស្រោចទឹក។ ការរៀបចំជាស្រទាប់ គឺធ្វើឡើងនៅពេលជាមួយគ្នារហូតអាងពេញ។ ការផលិតជីកំប៉ុស្ត គឺមិនប្រកាន់ទៅលើពេលវេលានោះទេ អាស្រ័យទៅលើវត្ថុធាតុដើមដែលមាន និងស្វែងរកបាននៅក្នុងតំបន់រួមជាមួយកម្លាំងពលកម្មក្នុងការចូលរួមផលិត។
ជីកំប៉ុស្តត្រូវបានដឹកជញ្ជូនទៅស្រែតាមរយៈរទេះគោនៅក្នុងអំឡុងចុងខែមេសា ឬខែឧសភា នៅពេលដែលដីស្រែមានភ្លៀងធ្លាក់ខ្លះ ដីស្រែមានសំណើម ជៀសវាងការដាក់ជីកំប៉ុស្តនៅពេលដែលដីស្រែស្ងួត និងមានកម្តៅថ្ងៃក្តៅខ្លាំងដែលអាចប៉ះពាល់គុណភាពរបស់ជីកំប៉ុស្ត។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិវត្តចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2008
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
ការធ្វើជីកំប៉ុស្តនេះចេះតាមរយៈគម្រោង អេរីុកុន ពេលគម្រោងចប់នៅតែបន្តធ្វើវារហូត។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- អភិរក្សប្រព័ន្ធអេកូឡូស៊ី
- បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
- ស្រូវ
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 1
មតិយោបល់:
មានចិញ្ចឹមគោ ៥ ក្បាល
3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
មតិយោបល់:
ពីមុនប្រើជីគីមីច្រើន និងលាមកគោតិចតួច។
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
- ការគ្រប់គ្រងកាកសំណល់/ ការគ្រប់គ្រងទឹកកង្វក់
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A2: សារធាតុសរីរាង្គ/ជីជាតិដី
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី
- Pc: ការហាប់ណែន
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
អាងជីកំប៉ុស្តមានពីរគឺអាងទីមួយមានទំហំ៤ម៉ែត្រការ៉េ (ទទឹង ១ម៉ែត្រ បណ្តោយ ៤ ម៉ែត្រ) សម្រាប់ផលិតជីកំប៉ុស្ត និងអាងទីពីរ មានទំហំ ៤ម៉ែត្រការ៉េ (ទទឹង១ម៉ែត្រ បណ្តោយ៤ម៉ែត្រ) សម្រាប់ស្តារជីកំប៉ុស្តនៅពេលវាកាច់ ជម្រៅអាងទាំង២ គឺជម្រៅ១ម៉ែត្រ។ នៅបាតអាងនីមួយៗមានចោះរន្ធចំនួន ៤ នៅជ្រុងបាតអាងខាងក្រោមសម្រាប់ឱ្យឧស្ម័នចេញ។
អ្នកប្រើប្រាស់ដីផលិតជីកំប៉ុស្ត គឺចាប់ផ្តើមពីខែ ១១ ហើយខែ ០៥ អាចប្រើប្រាស់បាននៅលើផ្ទៃដីស្រែ។
វត្ថុធាតុដើមសម្រាប់ផលិតជាជីកំប៉ុស្តមានដូចជា លាមកគោ ស្លឺករុក្ខជាតិខៀវ អង្កាម ផេះអង្កាម កាកសំណល់ផ្ទះបាយ និងទឹកជាដើម។
ឈ្មោះអ្នកនិពន្ធ:
ឃួន សុផល
កាលបរិច្ឆេទ:
08/05/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងឯកតាបច្ចេកទេស
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
25000 រៀល
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | ធ្វើអាងជីកំប៉ុស្ត | ខែ ០៥ |
2. | រកវត្ថុធាតុដើម | ខែ០៨ |
3. | ដាក់ផេះអង្កាម | ខែ០៨ |
មតិយោបល់:
នៅក្នុងដំណើរការផលិតជីកំប៉ុស្ត គឺមិនត្រូវឱ្យមានប្លាស្ទិកចូលនោះទេ ប្រសិនបើមានថង់ប្លាស្ទិកនៅក្នុងកំប៉ុស្តវាប៉ះពាល់ដល់ដីស្រែ។
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | សាងសង់អាងផលិតជីកំប៉ុស្ត | ថ្ងៃ | 4,0 | 15000,0 | 60000,0 | 100,0 |
ជី និងសារធាតុពុល | លាមកគោ | គោយន្ត | 5,0 | 300000,0 | 1500000,0 | 100,0 |
សម្ភារៈសាងសង់ | ឥដ្ឋ | ដុំ | 900,0 | 140,0 | 126000,0 | |
សម្ភារៈសាងសង់ | ស៊ីម៉ង់ | បេ | 6,0 | 20000,0 | 120000,0 | |
សម្ភារៈសាងសង់ | ខ្សាច់ | គីប | 2,0 | 40000,0 | 80000,0 | |
សម្ភារៈសាងសង់ | តង់ | ដុំ | 1,0 | 40000,0 | 40000,0 | |
សម្ភារៈសាងសង់ | ចបកាប់ | ចបកាប់ | 1,0 | 15000,0 | 15000,0 | 100,0 |
សម្ភារៈសាងសង់ | បង្គី | គូ | 1,0 | 4000,0 | 4000,0 | |
សម្ភារៈសាងសង់ | កាំបិត | ផ្លែ | 1,0 | 15000,0 | 15000,0 | 100,0 |
សម្ភារៈសាងសង់ | ពូថៅ | ផ្លៃ | 1,0 | 10000,0 | 10000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 1970000,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 492,5 |
មតិយោបល់:
អេរីុកុនជាអ្នកជួយឧបត្ថម្ភថវិកាលើការសាងសង់អាង។ ចំណែកកសិករត្រូវរកវត្ថុធាតុដើមសម្រាប់ផលិតជីកំប៉ុស្តតែប៉ុណ្ណោះ។ ចំពោះវត្ថុធាតុដើមដូចជាលាមកគោ គឺមិនបានទិញនោះទេដោយសារគាត់មានគោខ្លួនឯង ដូចនេះមានការលំបាកក្នុងការកំណត់ថ្លៃ។ ចំណែកផេះអង្កាម ចំបើង និងវត្ថុធាតុដើមផ្សេងទៀត គាត់មិនបានទិញ គឺប្រើប្រាស់វត្ថុធាតុដើមដែលខ្លួមានស្រាប់ និងស្វែងរកនៅក្នុងតំបន់។
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | ស្រោចទឹក (ធ្វើដោយខ្លួនឯង) | ពេលវាស្ងួត |
2. | ផ្ទេរទៅអាងផ្សេងពេលវាកាច់ | រៀរាល់០២ខែ ឬ០៣ខែម្តង ត្រួតពិនិត្យមើល |
3. | បន្ថែមវត្ថូធាតុដើម | ០៣ ខែម្តង |
មតិយោបល់:
ប្រសិនបើមានកម្លាំងពលកម្មគ្រប់គ្រាន់គេអាចផលិតជីកំប៉ុស្តបាន ៤ដង ក្នុងមួយឆ្នាំ។
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
ប្រសិនបើមិនអាចបំបែកតម្លៃដើមក្នុងតារាងខាងក្រោមទេ សូមផ្តល់នូវតម្លៃប៉ាន់ស្មានសរុបក្នុងការថែទាំបច្ចេកទេសនោះ:
200000,0
មតិយោបល់:
កសិករមិនបានចំណាយប្រាក់ឈ្នួលលើការថែទាំនោះទេដោយសារគាត់ធ្វើដោយខ្លួនឯង ដូចនេះពិបាកក្នុងការគណនាថ្ងៃថែទាំ។
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
កសិករមិនបានជួលកម្លាំងពលកម្មខាងក្រៅក្នុងការជួយផលិតកំប៉ុស្តនោះទេ គឺគាត់ធ្វើវាដោយខ្លួនគាត់ផ្ទាល់។ បញ្ហាប្រឈមមួយវិញទៀតខាងផ្នែកហិរញ្ញវត្ថុដោយសារមិនមានថវិកាគ្រប់គ្រាន់ក្នុងការចិញ្ចឹមគោឱ្យបានច្រើនដើម្បីទទួលបានលាមកឱ្យបានគ្រប់គ្រាន់សម្រាប់ផលិតជាជីកំប៉ុស្តនោះទេ។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1095,30
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងឆ្នាំ ២០១៥ មានចំនួន ១០៩៥.៣០ ម.ម ចំណែកនៅឆ្នាំ២០១៤ មានរហូតដល់ ១៣២២.១ ម.ម រីឯឆ្នាំ ២០១៣ មានចំនួន ១៤៦៦.៩ ម.ម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧត្ដុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីជម្រៅ ៣ ម៉ែត្រជាថ្មស និងថ្មខ្មៅ
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
< 5 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលគ្មានគុណភាព (តម្រូវឱ្យមានការសំអាត)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
បាទ/ចា៎
ភាពទៀងទាត់:
ម្តងម្កាល
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
ទឹកត្រូវធ្វើការចម្រោះ ហើយយកមកដាំឱ្យពុះទើបមានសុវត្ថិភាពក្នុងការបរិភោគ។
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម)
ចំណូលក្រៅកសិកម្ម:
- តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- មនុស្សចាស់
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
កសិករអាយុ ៦៦ ឆ្នាំ។
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ដីស្រែផ្ទាល់ខ្លួន ០.៧០ហិកតា ដីស្រែជួលគេ ០.៨០ ហិកតា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
- ដីជួលគេ
កម្មសិទ្ធិប្រើប្រាស់ដី:
- កិច្ចសន្យាជួល
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
គុណភាពមុន SLM:
៤ តោន/ហិកតា
គុណភាពក្រោយ SLM:
៥ -៦ តោន/ហិកតា
គុណភាពដំណាំ
គុណភាពមុន SLM:
៤០%
គុណភាពក្រោយ SLM:
៨០%
មតិយោបល់/ ការបញ្ជាក់:
ដំណាំមានគុណភាពល្អពេលប្រើប្រាស់ជីកំប៉ុស្ត ហើយដីមានសំណើមល្អ។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
ហានិភ័យលើផលិតកម្មមានការថយចុះដោយសារគាត់អាចផលិតនូវដំណាំដែលមានគុណភាពល្អដោយប្រើប្រាសស់ធាតុចូលកសិកម្មនៃជីគីមីទាប និងអាចតម្រូវទៅតាមទីផ្សាររបស់អ្នកទិញ។ ស្រូវរបស់គាត់ដែលដាំដុះដោយប្រើប្រាស់ជីកំប៉ុស្តអាចលក់បាននៅក្នុងតម្លៃខ្ពស់។ ឧទាហរណ៍៖ ស្រូវផ្ការំដួអាចលក់បានក្នុងតម្លៃ ១៥០០ រៀល/គ.ក ប៉ុន្តែប្រសិនគាត់ប្រើប្រាស់ជីគីមីខ្ពស់គាត់អាចលក់បានត្រឹមតម្លៃប្រហែល ១០០០ រៀល/គ.ក តែប៉ុណ្ណោះ។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
វត្ថុធាតុដើមដូចជាលាមកគោ ចំបើង ផេះ គឺមានផ្ទាល់ខ្លួន ចំណែកវត្ថុធាតុដើមផ្សេងទៀតអាចដើររកបាននៅក្នុងតំបន់ ដោយមិនចាំបាច់ចំណាយថវិកាឡើយ។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ដោយសារទទួលបានទិន្នផលខ្ពស់។
បន្ទុកការងារ
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
ដំណាំមានគុណភាពល្អដោយប្រើប្រាស់ធាតុចូលកសិកម្មនៃជីគីមីទាបដែលល្អសម្រាប់សុខភាព។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
ប្រើប្រាស់ជីកំប៉ុស្តកាត់បន្ថយឱនភាពដី។ ដីធូរជាងមុន និងបង្កើនមីក្រូសរីរាង្គនៅក្នុងដីដូចជា ជន្លេនជាដើម។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
បរិមាណទឹក
គុណភាពទឹក
មតិយោបល់/ ការបញ្ជាក់:
ប្រសិនប្រើជីគីមីគឺប៉ះពាល់ដល់ទឹក ដី
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
តាមការសម្គាល់របស់កសិករ ដីដែលប្រើជីកំប៉ុស្តនៅពេលដែលគាត់ជីកដីនៅស្រទាប់ខាងក្នុង គឺមានសំណើម។
ដីប្រេះ
មតិយោបល់/ ការបញ្ជាក់:
ធ្វើឱ្យប្រសើរឡើងនូវវាយនភាពរបស់ដី និងទម្រង់របស់ដី។
ដីហាប់
វដ្តនៃសារធាតុចិញ្ចឹម/ការទទួលបាន
មតិយោបល់/ ការបញ្ជាក់:
កំប៉ុស្តធ្វើឱ្យដីសម្បូរជន្លេន
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
បង្កើនភាវរស់នៅក្នុងដីដូចជា៖ ជន្លេន ខ្ចង កង្កែប សត្វស្រមោច ពីងពាង សត្វកណ្តៀរ។ល។
ជីវចម្រុះ៖ ដំណាំ, សត្វ
ភាពសម្បូរបែបនៃរុក្ខជាតិ
មតិយោបល់/ ការបញ្ជាក់:
ជីកំប៉ុស្តផ្តល់អត្ថប្រយោជន៍ដល់ពូជស្រូវផ្សេងៗគ្នា។ ឧទាហរណ៍៖ ដាំស្រូវពូជផ្ការំដួល ឬពូជស្រូវរាំងជ័យ ដំណាំដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
កើនឡើងនូវសត្វជន្លេន ខ្ចង សត្វស្រមោច សត្វកណ្តៀរ ជាដើម។ល។
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ខូចខាតដល់ស្រែអ្នកជិតខាង
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | ថយចុះ | មធ្យម | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | មធ្យម |
ការមានបញ្ហាសត្វល្អិត/ដង្កូវ | មធ្យម |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមានខ្លាំង
6.5 ការទទួលយកបច្ចេកទេស
- 11-50%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):
មានចំនួន ១៥គ្រួសារដែលអនុវត្តន៍ការផលិតជីកំប៉ុស្តនេះ។
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 11-50%
មតិយោបល់:
មាន១៥គ្រួសារកំពុងផលិតជីកំប៉ុស្តដោយមានការគាំទ្រពីអេរ៉ីកុន។ អេរ៉ីកុនគាំទ្រទៅលើការសាងសង់អាងផលិតជីកំប៉ុស្តចំនួន ២អាង ហើយកសិករចំណាយទៅលើវត្ថុធាតុដើមក្នុងការផលិតជីកំប៉ុស្ត។
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
បាទ/ចា៎
ផ្សេងៗ (សូមបញ្ជាក់):
បង្កើនជីជាតិដី
បញ្ជាក់ពីការបន្ស៊ាំនៃបច្ចេកទេស (ការរៀបចំ, ឧបករណ៍/ប្រភេទ ។ល។):
១៥ គ្រួសារនៃអ្នកប្រើប្រាស់ដីត្រូវបានអនុវត្តន៍បច្ចេកទេសដោយមានការគាំទ្រពីគម្រោងរបស់អង្គការអេរ៉ីកុន តែទោះយ៉ាងណានៅពេលដែលគម្រោងនេះបានបញ្ចប់ កសិករនៅបន្តការផលិតជីកំប៉ុស្តដដែល។
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ធ្វើឱ្យដីធូរ មិនក្តាំង និងមិនហាប់ណែន។ |
ថយចុះនូវការប្រើប្រាស់ជីគីមី។ |
វត្ថុធាតុដើមក្នងការផលិតជីកំប៉ុស្តអាចរកបាននៅក្នុងតំបន់ដោយមិនចំណាយថវិកាឡើយ។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ជីកំប៉ុស្តផ្តល់នូវមីក្រូសរីរាង្គជួយឱ្យដីមានជីជាតិល្អ ដីធូរ ដីផុស ដីមិនហាប់ណែន ដែលធ្វើឱ្យដំណាំស្រូវងាយស្រូបយកសារធាតុចិញ្ចឹម។ |
កាត់បន្ថយការចំណាយលើការទិញជីគីមីដែលអាចជួយឱ្យជីវភាពរបស់កសិករប្រសើរឡើង និងទទួលបានផលិតផលដែលមានសុវត្ថិភាព(ស្រូវ)។ |
កសិករមានគោខ្លួនឯង ចំបើង អង្កាម និងវត្ថុធាតុដើមផ្សេងទៀតអាចរកបាននៅក្នុងតំបន់ដោយមិនចាំបាច់ចំណាយថវិកាក្នុងការទិញវត្ថុធាតុដើម។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ខ្វះកម្លាំងពលកម្មក្នងដំណើរការផលិតដូចជាការស្វែងរកសមាសធាតុសរីរាង្គពីទីកន្លែងផ្សេង កម្លាំងពលកម្មក្នុងការជួយចិញ្ច្រាំវត្ថុធាតុដើមដូចជាចំបើង ស្លឹករុក្ខជាតិ ។ល។ | ធ្វើបន្តិចៗម្តង។ ធ្វើទៅតាមដំណាក់កាល និងលទ្ធភាពដែលមាន។ |
ត្រូវការយកចិត្តទុកដាក់លើការថែទាំ ព្រោះបើមិនមានការត្រួតពិនិត្យឱ្យបានល្អនោះកំប៉ុស្តមិនកាច់ល្អនោទេ។ | ត្រូវត្រួតពិនិត្យវាជាប្រចាំ ការថែមទឹកនៅពេលស្ងួត ត្រូវកាយត្រឡប់ផ្នែកណាដែលបានកាច់ផ្ទេរទៅអាងបន្ទាប់។ |
ត្រូវទឹកភ្លៀងឬដាក់ទឹកជ្រុលវាមិនកាច់ល្អនោះទេ។ | គ្របតង់នៅខែវស្សា និងត្រួតពិនិត្យលើបរិមាណទឹកកុំឱ្យច្រើនហួសកម្រិត។ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ត្រូវចំណាយកម្លាំងពលកម្មច្រើន ព្រមទាំងពេលវេលាក្នុងខណៈពេលដែលសមាជិកគ្រួសារមានការថយចុះ។ | ត្រូវឧស្សាហ៍ព្យាយាម និងអំណត់។ |
ការផលិតជីកំប៉ុស្តទាមទារឱ្យមានការបណ្តុះបណ្តាលត្រឹមត្រូវព្រោះប្រសិនមិនមានការបណ្តុះបណ្តាលលើការផលិតជីកំប៉ុស្ត កសិករដែលរៀនខ្លួនឯង ឬពីកសិករដ៏ទៃទៀត អាចនឹងមិនទទួលបានផលិតផលកំប៉ុស្តដែលមានគុណភាពល្អ។ | ជំរុញឱ្យមានការបណ្តុះបណ្តាល ឬមានការអនវុត្តន៍ជាក់ស្តែង។ |
បរិមាននៃការផលិតជីកំប៉ុស្តមិនអាចគ្រប់គ្រាន់ទៅតាមទំហំផ្ទៃដីស្រែទាំងអស់ដែលមាននោះទេ។ | ធ្វើការដាក់ជីកំប៉ុស្តវិលជុំទៅលើស្រែដែលមាន។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
ចំនួន៥ កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
២ នាក់
- ការចងក្រងពីរបាកការណ៍ និងឯកសារផ្សេងៗទៀតដែលមាន
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
08/05/2017
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
CEDAC. (2015). Kit of simple Agriculture Technologies. Phnom Penh.
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឈន៍កសិកម្មកម្ពុជា (CEDAC). 10000 Riels
7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
ចំណងជើង/ ពណ៌នា:
yutube. (2016). Compost fertilizer, Cambodia. Retrieved June 6, 2017, from
វេបសាយ:
https://video.search.yahoo.com/search/video;_ylt=A0LEVzNzS.BZYvMAdaJXNyoA;_ylu=X3oDMTEyNWNiaW4yBGNvbG8DYmYxBHBvcwMxBHZ0aWQDQjI5NDRfMQRzZWMDc2M-?p=Making+dry+compost+in+cambodia&fr=tightropetb#action=view&id=4&vid=62cb521e7ee9d4cda885eb335043bb32
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល