បច្ចេកទេស

ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [ប្រទេសកម្ពុជា]

  • ការបង្កើត៖
  • បច្ចុប្បន្នភាព
  • អ្នកចងក្រង៖
  • អ្នកកែសម្រួល៖ ,
  • អ្នកត្រួតពិនិត្យច្រើនទៀត៖ , ,

បន្លែសុវត្ថិភាព

technologies_3165 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ចន្ធូ ឯក

កសិករ

ប្រទេសកម្ពុជា

អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង:
ប្រធានការិយាល័យកសិកម្មស្រុកទឹកផុស:
អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅការិយាល័យកសិកម្មស្រុករលៀប្អៀរ:

ប៊ុនលៀង ឈឹម

ការិយាល័យកសិកម្មស្រុករលៀប្អៀរ

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

មតិយោបល់:

កសិករដំាដំណាំផ្លាស់ប្ដូរប្រភេទ និងប្ដូរទិសដៅរងដំណាំផងដែរ។

1.5 ការយោងទៅលើកម្រងបញ្ជីសំណួរ (មួយ ឬច្រើន) នៃវិធីសាស្ត្រផ្សព្វផ្សាយ SLM (ដែលបានចងក្រងដោយទស្សនៈពិភពលោកស្តីពីវិធីសាស្ត្រ និងបច្ចេកទេសងអភិរក្ស WOCAT)

ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី
approaches

ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី [ប្រទេសកម្ពុជា]

ការចងក្រងក្រុមកសិករដាំបន្លែសុវត្ថិភាពត្រូវបានបង្កើតឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង វាជាផ្នែកមួយនៃសហគមន៍កសិកម្ម (AC)។ ក្រុមនេះ គឺគាំទ្រទៅដល់ការលក់ផលិតផល តាមរយៈការប្រមូលផ្តុំបង្កើតជាក្រុមឡើងសម្រាប់អ្នកទិញ។ អ្នកផលិត និងអ្នកទិញបាន ចុះកិច្ចសន្យាដែលជាលក្ខខណ្ឌជាចម្បង និងកិច្ចយល់ព្រមព្រៀងគ្នា។ លក្ខខណ្ឌជាចម្បង គឺត្រូវដាំដុះដោយប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មតាមកម្រិតស្តង់ដារ ដើម្បីធានាសុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។

  • អ្នកចងក្រង៖ Navin Chea

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ដំណាំវិលជុំ គឺជារបៀបអនុវត្តការងារដាំដុះដោយឆ្លាស់ប្រភេទមុខដំណាំខុសៗគ្នាលើផ្ទៃដីដដែលតែមួយ តាមរដូវដាំដុះបន្តបន្ទាប់គ្នា។ ផលប្រយោជន៍ដែលទទួលបានពីការអនុវត្តនេះ គឺសារធាតុចិញ្ចឹម និងអាសូតនឹងផ្តល់ដល់ដីដាំដុះ តាមការប្រើប្រាស់ជីស្រស់ ដែលធ្វើបែបនេះ គឺដូចទៅនឹងប្រពៃណីដែលធ្លាប់មាន ក្នុងការដំណាំផ្សេងៗឆ្លាស់ជាមួយនឹងធញ្ញជាតិ។ ការដាំដំណាំវិលជុំអាចកាត់បន្ថយការកកើតជំងឺ និងសត្វល្អិតដែលតែងតែកើតមានឡើងនៅពេលដែលបន្តដាំដំណាំដដែលៗក្នុងរយៈពេលយូរ ហើយដំណាំវិលជុំក៏អាចធ្វើឱ្យកាន់តែប្រសើរនូវរចនាសម្ព័ន្ធ និងជីជាតិដីដោយការស្រូបយកជីជាតិដីខុសៗគ្នា និងប្រព័ន្ធឫសដែលអាចចាក់ចូលទៅក្នុងជម្រៅដីខុសៗគ្នាផងដែរ (Cotheren J., 2014)។ ថ្វីត្បិតតែនៅប្រទេសកម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មក៏ពិតមែន តែកសិករមួយចំនួននៅតែប្រើប្រាស់ថ្នាំ និងជីកសិកម្មមិនទាន់សមស្របនៅឡើយ ដូច្នេះការដាំដំណាំបង្វិល គឺជាបច្ចេកទេសមួយដែលជួយកសិករក្នុងការបង្កើនទិន្នផល និងកាត់បន្ថយសត្វល្អិតបំផ្លាញដំណាំ រក្សា និងបង្កើនជីជាតិដីតាមវិធានការក្សេត្រសាស្ត្រ និងជីវសាស្ត្រ។

លោកស្រី ឯក ចន្ធូរបានជ្រើសរើសការដាំបន្លែជាលក្ខណៈវិលជុំពេញមួយឆ្នាំ រួមផ្សំជាមួយការកាត់បន្ថយការប្រើប្រាស់ ជីគីមី និងថ្នាំពុលកសិកម្មព្រោះវាអាចជួយកាត់បន្ថយចំណាយ។ គុណប្រយោជន៍សំខាន់មួយទៀតគឺគាត់បាន ចុះកិច្ចសន្យាលក់បន្លែឱ្យក្រុមហ៊ុនរ៉ីមិច (REMIC ភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារ ជនបទនៅកម្ពុជា) ដោយសារតែគាត់ជាសមាជិកក្នុងក្រុមផលិតបន្លែសុវត្ថិភាព។ បន្ថែមលើនេះទៅទៀតគាត់អាចលក់បន្លែដែលសល់ ទៅឱ្យឈ្មួញផ្សេងទៀតបន្ទាប់ពីបំពេញកិច្ចសន្យាលក់ឱ្យ ក្រុមហ៊ុនរ៉ីមិច គ្រប់ចំនួន។ ការជ្រើសរើសការដាំដុះបន្លែវិលជុំនេះអាចរក្សា និងបង្កើនជីជាតិដីដោយគ្រាន់តែបន្ថែមជីសរីរាង្គ និងជីពាក់កណ្តាលសរីរាង្គជំនួសឱ្យការប្រើប្រាស់ជីគីមី។ ដោយឡែកការប្រើប្រាស់ថ្នាំពុលកសិកម្មក៏ត្រូវបានកាត់បន្ថយដោយការឆ្លាស់មុខដំណាំជាប្រចាំផងដែរ។

ក្នុងករណីសិក្សានេះដំណាំវិលជុំរួមមានសណ្ដែកកួរ ននោង ត្រឡាច ល្ពៅ និងត្រសក់ជាដើម។ ការអនុវត្តបែបនេះ គឺដើម្បីរក្សាបានតុល្យភាពជីជាតិដី ដោយជៀសវាងដំណាំដដែលនឹងស្រូបយកជីជាតិដដែលៗជាហេតុនាំឱ្យដីរេចរឹល ជីជាតិ។ ម្យ៉ាងវិញទៀតការដាំដុះដំណាំវិលជុំក៏រួមចំណែកកាត់បន្ថយការកើតឡើងនូវជំងឺ និងការកើនឡើងនៃសត្វល្អិត ចង្រៃ ដោយមុខដំណាំដដែលៗនឹងជាក្លាយជាជម្រកសម្រាប់ភ្នាក់ងារចម្លងជំងឺដែលរស់នៅក្នុងដី។ ក្នុងការដាំដុះជាក់ស្តែង កសិករម្នាក់ៗត្រូវដាំដំណាំចំនួន ២ ឬ ៣ ប្រភេទ នៅក្នុងពេលតែមួយ ហើយត្រូវបង្វិលដាំដំណាំផ្សេងវិញក្នុងរដូវកាលបន្ទាប់។ ទោះជាយ៉ាងនេះក្តី ក៏នៅតែមានការសម្របសម្រួលពី ក្រុមហ៊ុនរ៉ីមិច លើការជ្រើសរើសមុខដំណាំ ដើម្បីឱ្យកសិករម្នាក់ៗដាំដំណាំចម្រុះឆ្លាស់គ្នាតាមវេន សម្រាប់បំពេញតម្រូវការទីផ្សារ។

កសិកររូបនេះបានឱ្យដឹងថា មុនពេលអនុវត្តការដាំដំណាំវិលជុំ គាត់និយមដាំដំណាំតែមួយមុខ ឬពីរមុខដដែលៗរាល់រដូវកាល ព្រោះដំណាំនោះជាប្រភេទដំណាំដែលមានទីផ្សារហើយបានថ្លៃខ្ពស់ទៀតផង តែដើម្បីរក្សាបានទិន្នផល និងការពារការបំផ្លាញពីសត្វល្អិត គាត់ចាំបាច់ត្រូវប្រើជីគីមី និងថ្នាំកសិកម្មក្នុងបរិមាណច្រើន តែទោះជាយ៉ាងនេះក្តីប្រសិទ្ធភាពនៃជី និងថ្នាំគឺមានប្រសិទ្ធភាពតែក្នុងមួយរយៈពេលខ្លីតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យមានការចំណាយកាន់តែច្រើនឡើងៗ។ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីអង្គភាពជំនាញគឺ អង្គការអេកូ (ECHO អង្គការហៃទីទាក់ទងនឹងវិស័យអប់រំ) ក្រុមហ៊ុនភាពរ៉ីមិច និងមន្ទីរកសិកម្មខេត្ត បានធ្វើឱ្យមានការផ្លាស់ប្តូរពីការដាំដំណាំតែមួយមុខមកដាំជាលក្ខណៈវិលជុំ និងផ្លាស់ប្តូរពីជីគីមីមកជាជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ ហើយជាពិសេសការប្រើថ្នាំកសិកម្មក៏បានកាត់បន្ថយតាមកម្រិតកំណត់ផងដែរ។ ការអនុវត្តបែបនេះធ្វើឱ្យគុណភាពដីកើនឡើងជាលំដាប់ ជំងឺ និងសត្វល្អិតបំផ្លាញដំណាំក៏ថយចុះ កាត់បន្ថយចំណាយ បង្កើនចំណូល ហើយការពារសុខភាពអ្នកផលិត និងអ្នកប្រើប្រាស់បានទៀតផង។

ដោយកសិករកាន់តែមានជំនាញ ហើយការដាំដំណាំវិលជុំក៏មាននិរន្តរភាពទៀតនោះ ធ្វើឱ្យពួកគាត់អាចមាន លទ្ធភាពកាន់តែល្អប្រសើរក្នុងការផ្គត់ផ្គង់ទីផ្សារ។ ជាក់ស្តែងភាពជោគជ័យនៃការអនុវត្តក្នុងតំបន់នេះ គឺដោយសារមានការសម្របសម្រួលពីក្រុមហ៊ុនរ៉ីមិច ក្នុងការធ្វើផែនការផលិតកម្ម និងចុះកិច្ចសន្យា ដើម្បីធានាឱ្យមានផលិតផលបន្លែចម្រុះគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់ទីផ្សារ។ លើសពីនេះទៀតដោយមានការចូលរួមសហការត្រួតពិនិត្យលើការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម ពីអង្គការអេកូ ធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តខ្ពស់ ដោយធានាថាបន្លែដែលបានផ្គត់ផ្គង់ទៅកាន់ទីផ្សារគឺពិតជាបន្លែសុវត្ថិភាព ដែលនេះជាអាចឱកាសឱ្យកសិករលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃមួយខ្ពស់ជាងបន្លែធម្មតា ។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ បញ្ជាក់ទំហំផ្ទៃដីអនុវត្តន៍ (គិតជា គ.ម2):

0,002

ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

អនុវត្តលើផ្ទៃដី ៥០ x ៤០ ម៉ែត្រ = ២០០០ ម៉ែត្រការ៉េប៉ុណ្ណោះ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2016

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

អង្គការហៃទីទាក់ទងនឹងវិស័យអប់រំ (ECHO)

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • បន្លែ - ត្រសក់ផ្អែម ល្ពៅ ពពួកបន្លែទ្រើង
  • ពពួកសណ្តែក - សណ្តែកបារាំង
  • ត្រសក់និងលីដា។
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:

ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 2
សូមបញ្ជាក់:

ខែ៤ រឺ ៥ (សណ្ដែកកួរ ននោង ត្រឡាច) និង ខែ១១ រឺ ១២ (ត្រសក់ ត្រឡាច ឯសណ្ដែកកួរច្រើនមានដង្កូវដូចនេះមិនត្រូវបានដាំទេ)។

តើជាការអនុវត្តន៍ដំណាំវិលជុំ?

បាទ/ចា៎

បើបាទ/ច៎ា សូមបញ្ជាក់:

ខែ៤ រឺ ៥ (សណ្ដែកកួរ ននោង ត្រឡាច) និង ខែ១១ រឺ ១២ (ត្រសក់ ត្រឡាច ឯសណ្ដែកកួរច្រើនមានដង្កូវដូចនេះមិនត្រូវបានដាំទេ)។

មតិយោបល់:

សណ្ដែកកួរ ននោង ត្រសក់ ត្រឡាច

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ

ដីដាំដំណាំ

មតិយោបល់:

ដំាដំណាំប៉ុន្តែមិនមានដំណាំច្រើនមុខទេ ហើយក៏មិនបង្វិលមុខដំណាំនោះដែរ។

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pc: ការហាប់ណែន
  • Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bq: ការថយចុះនូវជីវម៉ាស/​ បរិមាណ
  • Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
មតិយោបល់:

រក្សាសារធាតុចិញ្ចឹមក្នុងដី និងកាត់បន្ថយជំងឺរបស់ដំណាំដោយដាំដំណាំបង្វិលជាមួយនឹងការប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

កសិករអនុវត្តបច្ចេកទេសនេះលើផ្ទៃដីសរុបដែលមានទំហំ ៥០ x ៤០ ម៉ែត្រ។ ផ្ទៃដីនេះចែកជាប្លុកដែលមានដាំសណ្ដែកកួរមានទំហំ ៥០ x ១៧ ម៉ែត្រមាន ៨ រង ដែលមានចន្លោះរង ១ ម៉ែត្រ។ រងនីមួយៗមាន ២ជួរដំណាំដែលមានចន្លោះ ០,៦ ម៉ែត្រ និងចន្លោះគុម្ព ១ ម៉ែត្រ។ នៅពេលដាំកសិករមិនលើករងទេដោយគ្រាន់តែជីករណ្តៅទំហំ ១៥ x ១៥ សង់ទីម៉ែត្រ និងជម្រៅ ១៥ សង់ទីម៉ែត្រ ហើយដាំដោយកប់គ្រាប់ក្នុងជម្រៅប្រហែល ៣ សង់ទីម៉ែត្រ។ ផ្ទៃដីដាំននោងមានទំហំបណ្តោយ ៥០ x ២៣ ម៉ែត្រ មាន ៩ រង ដែលមានចន្លោះគុម្ព ១,២ ម៉ែត្រ។ រីឯចន្លោះរងដំណាំ គឺ ២ ម៉ែត្រ ហើយជីករណ្តៅ និងការដាំដូចគ្នានឹងការដាំសណ្តែកកួរដែរ។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

25/05/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

៤០ x ៥០ ម = ២០០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000 រៀល

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ភ្ជួរដីហាល ខែមេសា
2. កាប់រណ្ដៅ ខែមេសា
3. ដាក់ជីសរីរាង្គ និងលាមកគោ ខែមេសា
4. ដាំគ្រាប់ ខែមេសា
5. ទិញម៉ាស៊ីនបូមទឹក ខែមេសា

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដីហាល នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
កម្លាំងពលកម្ម ដាក់ជីសរីរាង្គ និងលាមកគោ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
កម្លាំងពលកម្ម កាប់រណ្ដៅ និងដាំ នាក់/ថ្ងៃ 5,0 20000,0 100000,0 100,0
សម្ភារៈ ម៉ាស៊ីនបូមទឹក គ្រឿង 1,0 1200000,0 1200000,0 100,0
សម្ភារៈ គោយន្ត គ្រឿង 1,0 6000000,0 6000000,0 100,0
សម្ភារៈដាំដុះ គ្រាប់សណ្ដែកកួរ កញ្ចប់ 4,0 8000,0 32000,0 100,0
សម្ភារៈដាំដុះ គ្រាប់ននោង កញ្ចប់ 5,0 7000,0 35000,0 100,0
ជី និងសារធាតុពុល ជីសរីរាង្គ បាវ 1,0 130000,0 130000,0 100,0
ជី និងសារធាតុពុល ជីពាក់កណ្ដាលសរីរាង្គ បាវ 1,0 130000,0 130000,0 100,0
សម្ភារៈសាងសង់ ចបកាប់ ចប 2,0 9000,0 18000,0 100,0
សម្ភារៈសាងសង់ បង្គី បង្គី 2,0 6000,0 12000,0 100,0
សម្ភារៈសាងសង់ ជ្រលុង ដើម 1000,0 250,0 250000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 7947000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 1986,75

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ស្រោចទឹក រាល់ថ្ងៃនៅខែប្រាំង 1សប្ដាហ៍ម្ដង/វស្សា
2. ធ្វើស្មៅ 1សប្ដាហ៍ម្ដង
3. ដាក់ជ្រលុងសណ្តែកកួរ ដាំណាំអាយុ 14-15ថ្ងៃ
4. បាញ់ថ្នាំការពារសត្វល្អិត ចាប់ពីអាយុ20ថ្ងៃឡើងបាញ់រាល់ 7-10ថ្ងៃម្ដង
5. កាត់មែកតូចៗ ដាំណាំអាយុ 20-25ថ្ងៃ

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ស្រោចទឹក និងធ្វើស្មៅ នាក់/ថ្ងៃ 14,0 20000,0 280000,0 100,0
កម្លាំងពលកម្ម ដាក់ជ្រលុង នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
កម្លាំងពលកម្ម បាញ់ថាំ្នការពារ នាក់/ថ្ងៃ 6,0 20000,0 120000,0 100,0
កម្លាំងពលកម្ម កាត់មែកតូចៗ នាក់/ថ្ងៃ 1,5 20000,0 30000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 490000,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 122,5

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

តម្លៃរបស់គោយន្ត

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1209,00

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១២០៩ មម ឆ្នាំ ២០១៤ មានចំនួន ១៤២០.៧៤ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៦៧.៥ មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ល្បាយខ្សាច់ ដែលមាន pH=6.5 តែមិនដឹងពីជម្រៅប្រាកដទេ។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

ផ្ទៃខាងលើ

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

បាទ/ចា៎

ភាពទៀងទាត់:

ម្តងម្កាល

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ទឹកជំនន់ម្ដងពី 7-10ថ្ងៃបានហូរអស់

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតតូច

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)
មតិយោបល់:

ប្រើប្រាស់ទឹកពីស្ទឹង និងអូរ

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ផលិតកម្មដំណាំកើនឡើងដោយសារការដាំដំណាំវិលជុំ
ហើយនឹងប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គុណភាពដំណាំល្អជាងមុនដោយសារតែការផ្លាស់ប្តូរពីការ
ប្រើប្រាស់ថ្នាំពុលហួសកម្រិតមកប្រើជីសរីរាង្គវិញ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មានដាំដំណាំច្រើនជាងមួយមុខដូចនេះបានជួយកាត់បន្ថយភាពបរាជ័យ

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ប្ដូរប្រភេទដំណាំ និងទីតាំង

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ជីគីមី គឺចំណាយច្រើនព្រោះវាមានតម្លៃថ្លៃជាងជីសរីរាង្គ។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការកាត់បន្ថយថ្លៃដើមនៃការប្រើប្រាស់ជីគីមី និងមានដាំដំណាំច្រើនជាងមួយមុខ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អដោយសារគាត់បានចូលជាក្រុមដាំបន្លែ
សុវត្ថិភាព

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ស្ថានភាពសុខភាពប្រសើរជាងមុនបន្ទាប់ពីប្រើប្រាស់
ជីសរីរាង្គនិងពាក់កណ្តាលសរីរាង្គជំនួសការប្រើប្រាស់ជីគីមីច្រើន
ហួសកម្រិតមក។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ទទួលបានការបណ្ដុះបណ្តាលពីក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា (REMIC) អង្គការហៃទីទាក់ទងនឹងវិស័យអប់រំ (ECHO) និងខាងមន្ទីរកសិកម្មខេត្តជាដើម។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

គុណភាពទឹក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កាត់បន្ថយការប្រើជី និងថ្នាំគីមី

ដី

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដាំដំណាំជាប្រចាំមិនទុកដីទំនេរដែលបណ្តាលឱ្យមានការ
ហូរច្រោះក៏ដូចជារក្សាសំណើមដី។

ដីប្រេះ

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

នៅពេលមានដំណាំវិលជុំជាប្រចាំជួយកាត់បន្ថយរំហួត និងជួយកាត់បន្ថយដីប្រេះ

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គជួយការពារដីពីការហាប់ដែល ល្អសម្រាប់ឫសដំណាំ។

វដ្តនៃសារធាតុចិញ្ចឹម/ការទទួល​​បាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ពេលដែលមានការផ្លាស់ប្តូរប្រភេទដំណាំធ្វើឱ្យវដ្តសារធាតុ
ចិញ្ចឹមប្រសើរឡើង

ជីវចម្រុះ៖ ដំណាំ, សត្វ

ប្រភេទរាតត្បាត

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ពពួកដង្កូវហ្វូង ចៃស និងអណ្តើកមាសត្រូវបានកាត់បន្ថយដោយអនុវត្តដំណាំវិលជុំ

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ក្រោយពីប្តូរពីការប្រើប្រាស់ជី និងថ្នាំគីមីមកប្រើជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គធ្វើឱ្យពពួកសត្វមានប្រយោជន៍កើនឡើង។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការគ្រប់គ្រងកត្តាចង្រៃបានកើនឡើងដោយកាត់បន្ថយ
ការបំផ្លាញ ពីចៃស និងដង្កូវហ្វូងបានប្រសើរជាងមុនតាមរយៈការផ្លាស់ប្តូរ ប្រភេទដំណាំ

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

វាយតម្លៃផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេស (វាស់វែង):

មិនមានផលប៉ះពាល់ដល់អ្នកជិតខាងគួរឱ្យកត់សំគាល់នោះទេ។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង មិនស្គាល់

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានតិចតួច

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

19 គ្រួសារ

ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 91-100%
មតិយោបល់:

អ្នកដែលអនុវត្តបចេ្ចកទេសសុទ្ធតែចង់អនុវត្តព្រោះថាអនុវត្តបែបនោះទទួលបានផលប្រយោជន៍ច្រើន។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
មានទីផ្សារល្អព្រោះមានផលិតផលជាប្រចាំ និងបានចូលជាក្រុមសហគមន៍កសិកម្មស្វាយមានជ័យ
ស្រ្តីសាមគ្គីដោយដាំដំណាំវិលជុំពេញមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ជាទៀងទាត់។
កាត់បន្ថយការប្រើប្រាស់ជីគីមី ដោយប្រើជីសរីរាង្គ - ពាក់កណ្តាលសរីរាង្គ និងថ្នាំពុលកសិកម្មតាមកម្រិតកំណត់ តាមការណែនាំដោយមិនបង្កឱ្យមានផលប៉ះពាល់អវិជ្ជមាន។
ដីមានតុល្យភាពសារធាតុចិញ្ចឹមដោយការមិនដាំដំណាំតែមួយមុខ
ដដែលៗលើផ្ទៃដីតែមួយ
ទិញតែជី និងថ្នាំពុលកសិកម្មពីក្រុមហ៊ុនជីដែលមានការទទួលស្គាល់ពី
អជ្ញាធរមានសមត្ថកិច្ច។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ទីផ្សារមានស្ថេរភាពដោយក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា (REMIC) ចូលរួមជាអ្នកជួយប្រមូលទិញ។
តំបន់នេះធ្លាប់ជាតំបន់ដែលកសិករប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មច្រើនលើសលប់ បានប្រែក្លាយជាតំបន់ដែលប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គពីក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណដោយឡែកការប្រើប្រាស់ថ្នាំពុលកសិកម្ម ត្រូវបានប្រើតាមកម្រិតកំណត់ ធានាសុវត្ថិភាពគ្មានផលប៉ះពាល់។
ទទួលបានបន្លែសុវត្ថិភាព ដោយមានការត្រួតពិនិត្យពីអង្គការ ECHO ទៅលើផលិតផលបន្លែ។
ការដាំដុះវិលជុំអាចជួយឱ្យសេដ្ឋកិច្ចកសិករប្រសើរឡើងដោយអាចដាំដុះបានពេញមួយឆ្នាំ និងតម្រូវទៅតាមទីផ្សារផងដែរ។
កសិករបានយល់ច្បាស់ពីការគ្រប់គ្រងដីឱ្យមានចីរភាពតាមរយៈការ
ដាំដុះវិលជុំ មិនប្រើប្រាស់ជីគីមីច្រើនលើសលប់ និងមិនប្រើប្រាស់ថ្នាំពុលដែលមានកម្រិតជាតិពុលខ្លាំងប៉ះពាល់ដល់ ដី បរិស្ថាន និងមនុស្ស ឬសត្វ ដែលជាប្រភេទថ្នាំក្រសួងកសិកម្មបានធ្វើការហាមឃាត់មិនឱ្យ
ប្រើប្រាស់។
ក្រៅពីការប្រើប្រាស់ជីសរីរាង្គ និងជីគីមីពីក្រុមហ៊ុនមានអាជ្ញាប័ណ្ណ កសិករក៏បានប្រើប្រាស់ជីលាមកគោនៅក្នុងការដាំដុះដំណាំនេះផងដែរ។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
មិនទាន់អាចបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅឡើយទេដូចជា៖ សីតុណ្ហភាពកើនឡើងខ្ពស់ មិនដឹង/ទុកតាមដំណើរ
ចំណេះដឹងនៅមានកម្រិតក្នុងការការពារពីការរីករាលដាលនៃសត្វល្អិត ព្រមទាំងការប្រើប្រាស់ជី និងថ្នាំពុលធម្មជាតិផ្សេងៗ។ អាចទទួលបានបទពិសោធន៍បន្ថែមនៅពេលធ្វើការដាំដំណាំជា
បន្តបន្ទាប់
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅមិនទាន់មានបច្ចេកទេសទប់ទល់នឹងការប្រែប្រួលអាកាសធាតុបាន ល្អទេ ដូចជាទឹកជំនន់ ភាពរាំងស្ងួត ឬការកើនឡើងកម្តៅជាដើម។ ត្រូវពិនិត្យពេលវេលាដាំដុះឱ្យបានល្អ និងត្រូវមានការណែនាំបន្ថែមពីស្ថាប័នពាក់ព័ន្ធដូចជា អង្គការ ECHO ដែលជាអ្នកត្រួតពិនិត្យ និងតាមដានគុណភាព ហើយក្រុមហ៊ុន REMIC ជាអ្នកទទួលទិញ។
កសិករនៅប្រើប្រាស់ថ្នាំពុលកសិកម្មនៅពេលជួបប្រទះការបំផ្លាញពីសត្វល្អិត បណ្តុះបណ្តាលកសិករឱ្យដាំដុះចម្រុះដំណាំដោយមានដាំដំណាំប្រភេទការពារដូចជា ៖ប្រភេទ ជី និងស្លឹកគ្រៃជាដើម។ លើសពីនេះទៅទៀតបណ្តុះស្មារតីកសិករ និងបណ្តុះបណ្តាលឱ្យប្រើប្រាស់ថ្នាំពុលធម្មជាតិជំនួសវិញ ឬអនុវត្តវិធានការចម្រុះការពារដំណាំ (IPM)។
កសិករប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្ដដែលជាជីទិញពីក្រុមហ៊ុន ដែលជាការបង្កើនថ្លៃដើមផលិត ជម្រុញកសិករឱ្យចេះផលិតជីកំប៉ុស្តិ៍ទឹក ឬកំប៉ុស្តិ៍គោកដោយខ្លួនឯងដើម្បីកាត់បន្ថយការប្រើប្រាស់
ជីទិញពីក្រុមហ៊ុន។
បន្លែដែលទទួលបាន គឺមានសុវត្ថិភាព ប៉ុន្តែមិនទាន់ក្លាយជាបន្លែសរីរាង្គនោះទេ ជម្រុញកសិករឱ្យដាំដុះបន្លែសរីរាង្គ
ការជ្រើសរើសប្រភេទដំណាំវិលជុំមិនទាន់សមស្របតាមបច្ចេកទេសទាំងស្រុងព្រោះតម្រូវតាមទីផ្សារជាង ឧទាហរណ៍ដូចជាការដាំដំណាំវិលជុំក្នុងគ្រួសារតែមួយ (ត្រសក់ ត្រឡាច ននោង ល្ពៅ គឺស្ថិតក្នុងគ្រួសារតែមួយ)។ ដាំដំណាំវិលជុំក្នុងអម្បូរខុសគ្នាដែលមិនធ្វើឱ្យជីជាតិដីថយចុះ។ បើអាចស្គាល់លក្ខណៈជីវសាស្រ្តនៃប្រភេទរុក្ខជាតិនីមួយៗជា
ការកាន់តែប្រសើរ។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៣ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

25/05/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Navin C. (2018) A Safe Vegetable Growers Group in the Svaymeanchey Satrey Samaki Agricultural Cooperative.

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

https://qcat.wocat.net/en/wocat/approaches/view/approaches_3216/

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

Cothren J. (2014) Advantages of Crop Rotation. NC Cooperative Extension. Retrieved on Sep 5 2017 from

វេបសាយ:

https://wilkes.ces.ncsu.edu/2014/12/advantages-of-crop-rotation/

ចំណងជើង/ ពណ៌នា:

Natural Systems Agriculture (2004) Agronomic Benefits of Intercropping Annual Crops in Manitoba. Retrieved on July 25 2017, from

វេបសាយ:

http://www.umanitoba.ca/outreach/naturalagriculture/articles/intercrop.html

ចំណងជើង/ ពណ៌នា:

My Agriculture Information Bank (2015) Inter Cropping and Its Advantages. My Agriculture Information Bank. Retrieved on July 25 2017 from

វេបសាយ:

http://www.agriinfo.in/?page=topic&superid=1&topicid=492

ចំណងជើង/ ពណ៌នា:

Ben G. (2016). What are the Different Types of Vegetables, Their Distinctions. CropsReview.com. Retrieved on Sep 17 2017 from

វេបសាយ:

http://www.cropsreview.com/types-of-vegetables.html

ម៉ូឌុល