បច្ចេកទេស

ការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នសម្រាប់កែប្រែគុណភាពដី [ប្រទេសកម្ពុជា]

ឡជីវឧស្ម័ន

technologies_2137 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 90%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកចងក្រង:
ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

ការិយាល័យកសិកម្មស្រុកចិត្របុរី

ប្រទេសកម្ពុជា

អ្នកប្រើប្រាស់ដី:

សុខ ស៊ុំ

កសិករ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

កាកសំណល់ពីឡជីវឧស្ម័នផលិតពីលាមកគោ ប្រើប្រាស់ធ្វើជាជីធម្មជាតិដ៏សំខាន់សម្រាប់ការងារដាំដុះ គឺជាប្រភេទ ជីសរីរាង្គពីធម្មជាតិដែលរលួយល្អ គ្មានក្លិនស្អុយ មិនមានគ្រាប់ស្មៅចង្រៃ ផ្សិត និងមេរោគផ្សេងៗ ហើយអាចប្រើ ប្រាស់បានភ្លាមៗក្រោយការបង្ហូរចេញ។ ជីប្រភេទនេះជួយបង្កើនគុណភាពដី រយៈពេលវែង ដោយសារវាជាជីសរីរាង្គ ដែលបម្លែងជាបណ្តើរៗជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ឡជីវឧស្ម័នមានច្រើនប្រភេទ។ ឡដែលប្រើក្នុងបច្ចេកទេសនេះ គឺឡដែលមានរាងជាស៊ីឡាំង ផលិតពីប្លាស្ទិកមាន ចំណុះ ៥០០០ លីត្រ គេតម្លើងវាដោយជីកកប់តួធុងរបស់វាមួយចំណែកទៅក្នុងដី រួចរៀបចំប្រព័ន្ធបង្ហូរចូល-បង្ហូរចេញ និងប្រព័ន្ធទុយោហ្គាស ការរៀបចំតម្លើងនេះគឺអាចចំណាយពេលរហូតដល់មួយថ្ងៃ។ ដើម្បីអាចមានហ្គាសប្រើប្រាស់បានជាលើកដំបូង ឡជីវឧស្ម័នត្រូវការលាមកគោស្រស់ប្រមាណ ១២០ ធុងស្ពេត្រូ (ប្រហែល ២០០០ គីឡូក្រាម) និងទឹក ចំនួន ១២០ ធុងស្ពេត្រូ (ប្រហែល ១២០០ លីត្រ) ទុករយៈពេលមួយសប្តាហ៍ទើបអាចផលិតជាហ្គាស និងមានកាកសំណល់អាចប្រើប្រាស់បាន។ ជាបន្តបន្ទាប់ រៀងរាល់ថ្ងៃកសិករត្រូវបន្ថែមលាមកគោស្រស់ចំនួន ១ ធុងស្ពេត្រូ (២០ គីឡូក្រាម) និងទឹកចំនួន ១ ធុងស្ពេត្រូ (២០ លីត្រ) ដើម្បីមានហ្គាសប្រើប្រាស់ជាអចិន្ត្រៃយ៍។ ចំពោះគ្រួសារកសិករនេះ ហ្គាសដែលទទួលបានពីឡគឺ អាចផ្តល់នូវថាមពលគ្រប់គ្រាន់សម្រាប់ការចំអិនអាហារ ធ្វើឱ្យគាត់ចំណេញពេលវេលារកអុស និងសំចៃអុសប្រមាណជា ២១៩០ គីឡូក្រាមក្នុង ១ ឆ្នាំៗ។ លាមកគោដែលយកមកដាក់ឡជីវឧស្ម័នគឺជាលាមកស្រស់ និងមិនគួរឱ្យមានសំរាម ឬគ្រួសលាយឡំច្រើនពេកទេ ព្រោះវានឹងអាចធ្វើឱ្យស្ទះទាំងបំពង់ដាក់លាមកចូល និងបំពង់បង្ហូរកាកសំណល់ចេញ។

ក្រៅពីគោលបំណងសំខាន់នៃការប្រើប្រាស់ហ្គាសពីឡជីវឧស្ម័នសម្រាប់ចំអិនអាហារ និងសម្រាប់ការបំភ្លឺ កសិករ ក៏មានគោលបំណងប្រើប្រាស់កាកសំណល់ដែលចេញពីឡធ្វើជាជីសម្រាប់ដំណាំគ្រប់ប្រភេទដែរ គាត់បានប្រើលើដំណាំជាអាទិ៍មាន ម្រះ ត្រប់វែង ស្វាយ សណ្តែកគួរ ស្រូវ ឫស្សី (ទំពាំង) និងដំណាំរួមផ្សំផ្សេងៗទៀត។ កាកសំណល់ដែលចេញពីឡជីវឧស្ម័នមានទម្រង់ រាវ ពាក់កណ្តាលស្ងួត និង ស្ងួត។ កាកសំណល់ដែលចេញពីឡជីវឧស្ម័នអាចត្រូវបានយកទៅដាក់ដំណាំដោយផ្ទាល់ ឬយកទៅផលិតជាជីកំប៉ុស្តិ៍ដោយលាយជាមួយទន្ទ្រានខេត្ត ចំបើង និងស្លឹករុក្ខជាតិបៃតងផ្សេងទៀត ការធ្វើដូចនេះគឺដើម្បីបង្កើនបរិមាណជីព្រោះកាកសំណល់ពីឡជួយធ្វើឱ្យដំណើរការពុកផុយទៅជាជីកំប៉ុស្តិ៍បានលឿន ហើយជីកំប៉ុស្តិ៍មានគុណភាពខ្ពស់ទៀតផង។

កាកសំណល់ដែលទទួលបានពីឡនេះជួយឱ្យដីធូរ និងមានជីជាតិល្អក្នុងរយៈពេលវែងជាងការប្រើប្រាស់ជីគីមី។ កាកសំណល់ដែលបានមកពីឡនេះមានសារធាតុ ចិញ្ចឹមច្រើនជាពិសេស អាសូត ផូស្វ័រ និងប៉ូតាស្យូមដែលជាតម្រូវការចាំបាច់របស់រុក្ខជាតិ វាមិនមានក្លិនស្អុយ គ្មានគ្រាប់ស្មៅ និងពពួកបរាសិត សារធាតុចិញ្ចឹមត្រូវ បានបំលែងជាទម្រង់មួយដែលរុក្ខជាតិស្រូបយកយ៉ាងងាយ និងមានវីតាមីនបេ ១២ ដែលជម្រុញឱ្យជន្លេនឆាប់លូតលាស់ល្អ។ ការប្រើប្រាស់កាកសំណល់នេះ ធ្វើឱ្យដីធូរសម្បូរទៅដោយមីក្រូសរីរាង្គ និងសត្វមានប្រយោជន៍ដូចជា ជន្លេន កង្កែប និងសត្វល្អិតក្នុងដី ច្រើនប្រភេទទៀតក្នុងការរក្សាលំនឹងធម្មជាតិ។ ជីកាកសំណល់ធ្វើឱ្យដំណាំលូតលាស់បានល្អ ធន់ទ្រាំនឹងជម្ងឺ ដូច្នេះកសិករចំណេញថវិកាពីការទិញជីគីមី និងថ្នាំកំចាត់សត្វល្អិត ហើយមិនប៉ះពាល់ដល់ដី និងសុខភាពមនុស្សទៀតផង។ ចំពោះដីខ្សោះជីជាតិ ជីកាកសំណល់ឡជីវឧស្ម័នបានជួយកែលម្អដីឱ្យប្រសើរខ្លាំងទាំងលក្ខណៈរូបសាស្ត្រ និងជីវសាស្ត្រ ធ្វើឱ្យដីកាន់តែសម្បូរជីជាតិដែលមានទាំងពពួកម៉ាក្រូធាតុ និងមីក្រូធាតុ ធ្វើឱ្យដីមានសំណើម រក្សាទម្រង់ដីល្អ។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

ជនបទ

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
មតិយោបល់:

គម្រោងស៊ីបូដាបានដាក់ឡជីវឧស្ម័នប្រភេទនេះចំនួន ៦ គ្រួសារនៅក្នុងភូមិកំបោរ។

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2016

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

គម្រោងកម្មវិធីឡជីវឧស្ម័នជាតិ

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • អភិរក្សប្រព័ន្ធអេកូឡូស៊ី
  • អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
  • កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ:

បាទ/ចា៎

បញ្ជាក់ពីប្រភេទដីច្រើនប្រភេទ (ដីដាំដំណាំ/ដីចិញ្ចឹមសត្វ/ដីព្រៃឈើ):
  • កសិរុក្ខកម្ម

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ដំណាំរយៈពេលវែង (មិនមែនឈើ)
  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • បន្លែ - ត្រសក់ផ្អែម ល្ពៅ ពពួកបន្លែទ្រើង
  • បន្លែ -​ ផ្សេងៗ
  • ពពួកសណ្តែក - សណ្តែកបារាំង
  • អង្ករនិង aubergine ។
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:

ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប

ដំណាំរយៈពេលវែង (មិនមែនឈើ) - បញ្ជាក់ប្រភេទដំណាំ:
  • ចេក/plantain/abaca
  • អំពៅ
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
  • ផ្លែស្វាយ/ផ្លែមង្ឃុត/ផ្លែត្របែក
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3
សូមបញ្ជាក់:

ដាំបន្លែបន្តគ្នាពេញមួយឆ្នាំ

មតិយោបល់:

ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) : ស្រូវ អំពៅ ចេក ត្រប់វែង ម្រះ សណ្តែកកួរ ស្វាយ ទំពាំង និងបន្លែផ្សេងៗ
ចិញ្ចឹមគោ 19 ក្បាល សម្រាប់ផ្គត់ផ្គង់លាមកដាក់ចូលឡជីវឧស្ម័ន និងមាន់ 100 ក្បាល។

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ

ដីព្រៃ/ដីដាំដើមឈើ

មតិយោបល់:

ដីនេះពីមុនជាដីព្រៃរេចរឹល។

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

គាត់ប្រើទឹកអណ្តូងសម្រាប់ស្រោចស្រពដំណាំ

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ការគ្រប់គ្រងដោយរួមបញ្ចូលការដាំដំណាំ និងការចិញ្ចឹមសត្វ
  • បច្ចេកទេសប្រើប្រាស់ថាមពលមានប្រសិទ្ធភាព

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការគ្រប់គ្រង

វិធានការគ្រប់គ្រង

  • M6: ការគ្រប់គ្រងសំណល់ (កែឆ្នៃទ្បើងវិញ ប្រើប្រាស់ឡើងវិញ ឬបន្ថយការប្រើប្រាស់)

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bs: សមាសភាពដែលមានគុណភាពនិងប្រភេទសត្វ/ការថយចុះនូវជីវចម្រុះ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

ឡផលិតពីប្លាស្ទិចមានចំណុះ ៥០០០ លីត្រ។ ឡជីវឧស្ម័នមានបំពង់ចំនួនបីគឺ បំពង់ដាក់លាមកគោចូល បំពង់បង្ហូរហ្គាស និងបំពង់បង្ហូរកាកសំណល់ចេញ។ ការដាក់លាមកគោនៅដំណាក់កាលដំបូងគឺ លាមកគោ ១២០ធុងស្ពេត្រូ (២០០០ គីឡូក្រាម) និងទឹក ១២០០ លីត្រ និងទុករយៈពេលមួយសប្តាហ៍បានហ្គាសប្រើប្រាស់នៅក្នុងផ្ទះ។ ត្រូវថែមលាមកគោ ១ ធុងស្ពេត្រូ ជាមួយទឹក ២០ លីត្រជារៀងរាល់ថ្ងៃ។ ឡជីវឧស្ម័នត្រូវបានជីកកប់តួធុងមួយចំណែកទៅក្នុងដី។ រោងជីកំប៉ុស្តិ៍មានទំហំ ៣×៣ ម៉ែត្រ កម្ពស់ ១.៦ ម៉ែត្រ ប្រក់សង្ក័សី ជញ្ជាំងកម្ពស់ ០.៥ ម៉ែត្រ ហើយដំបូលប្រក់សង្ក័សីការពារកម្តៅថ្ងៃ និងទឹកភ្លៀង។ ជីពីឡជីវឧស្ម័នត្រូវបានប្រើប្រាស់លើដំណាំជាច្រើនប្រភេទ។ ឡជីវឧស្ម័ននេះអាចផលិតហ្គាសបានប្រហែល ៤ម៉ែត្រត្រីគុណ និងអាចជំនួសឱ្យការប្រើអុសបានប្រហែល ២១៩០គីឡូក្រាម ក្នុងមួយឆ្នាំ។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

10/04/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងឯកតាបច្ចេកទេស
បញ្ជាក់ឯកតា:

ឡជីវឧស្ម័ន

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

25000៛

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ជីកដី ខែឧសភា
2. ដាក់ធុងឡជីវឧស្ម័ន ខែឧសភា
3. រៀបចំប្រព័ន្ធទុយោ ខែឧសភា
4. តម្លើងចង្រ្កាន ខែឧសភា
5. ដាក់លាមកគោ ខែឧសភា

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
សម្ភារៈ ឡជីវឧស្ម័ន ឈុត 1,0 4000000,0 4000000,0 20,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 4000000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 1000,0
ប្រសិនបើមិនអាចបំបែកតម្លៃដើមក្នុងតារាងខាងក្រោមទេ សូមផ្តល់នូវតម្លៃប៉ាន់ស្មានសរុបក្នុងការបង្កើតបច្ចេកទេសនោះ:

4000000,0

ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

អង្គការជួយឧត្ថម្ភ

មតិយោបល់:

អង្គការជួយឧត្ថម្ភចំនួន ៨០%នៃឡជីវឧស្ម័ន និងម្ចាស់ផ្ទះជួយវិភាគទាន ២០%។

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ការសម្អាតរន្ធបង្ហូរ រាល់ថ្ងៃ
2. ការដាក់លាមកគោ រាល់ថ្ងៃ

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ការសម្អាតធ្វើដោយខ្លួនឯង ម៉ោង 30,42 3124,0 95032,08 100,0
ជី និងសារធាតុពុល លាមកគោ គីឡូក្រាម 20,0 1200,0 24000,0 100,0
ជី និងសារធាតុពុល ទឹក លីត្រ 20,0 200,0 4000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 123032,08
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 30,76

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

មិនមានប៉ះពាល់ទេដោយសារវាមានសារៈសំខាន់ដោយអាចប្រើជាហ្គាស ជាជី ហើយលាមកគោអាចប្រើប្រាស់គ្រប់គ្រាន់ព្រោះមានគោច្រើន

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

នាយកដ្ឋានឧត្តុនិយមនៃក្រសួងធនធានទឹកនិងឧត្តុនិយម ២០១៥

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ទាប (<1%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

pH: 5.5

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

គាត់ប្រើប្រាស់ទឹកអណ្តូងសម្រាប់ស្រោចស្រព និងប្រើប្រាស់បានពេញមួយឆ្នាំ។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

គាត់មានដីស្រែ ៣ហិចតា និងដីដាំដំណាំ ១៥អា និងដីទុកចោល ១ហិចតា (នៅព្រៃ)។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

១៥០ គ.ក្រក្នុង១ខែ

គុណភាពក្រោយ SLM:

៤៥០ គ.ក្រក្នុង១ខែ

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រើជីកំប៉ុស្តិ៍ផលិតពីកាកសំណល់ឡជីវឧស្ម័នជាជីមានជីជាតិខ្ពស់ ហើយផលដំណាំមិនមានផ្ទុកជាតិគីមី។

ផលិតកម្មសត្វ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

១០ ក្បាល

គុណភាពក្រោយ SLM:

១៩ ក្បាល

មតិ​យោបល់/ ការបញ្ជាក់:

ដោយសារត្រូវការយកលាមកគោដាក់ក្នុងឡជីវឧស្ម័នដើម្បីផលិតហ្គាស

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បន្ទាប់ពីប្រើជីកាកសំណល់ពីឡគាត់អាចដាំដំណាំច្រើនមុខ ហើយការមិនបានផលដំណាំណាមួយគាត់នៅតែទទួលផលពីដំណាំផ្សេងទៀត។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែជីសំណល់ឡល្អសម្រាប់គ្រប់ដំណាំ កសិករអាចដាំដំណាំច្រើនប្រភេទចម្រុះគ្នា។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារជីផលិតបានដោយខ្លួនឯង កសិករកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងដីនិងបានល្អជាងមុន។

ការបង្កើតថាមពល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បញ្ឈប់ការទៅរកកាប់អុស ដោយបែរមកប្រើហ្គាសចេញពីឡជីវឧស្ម័នសម្រាប់ចំអិនអាហារ ដែលជំនួសការប្រើអុសប្រមាណ ២១៩០គីឡូក្រាមក្នុងមួយឆ្នាំ (គាត់ប្រើអុស ៦គីឡូក្រាមក្នុង១ថ្ងៃ)។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ពុំត្រូវការទិញជីគីមី

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
គុណភាពមុន SLM:

15 %

គុណភាពក្រោយ SLM:

45 %

មតិ​យោបល់/ ការបញ្ជាក់:

កសិករទទួលបានផលិតផលច្រើនពីដំណាំចម្រុះគ្នាបន្ទាប់ពីមានជីល្អប្រើប្រាស់។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មិនពិបាកទៅរកអុស

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គាត់មានផលដំណាំសម្រាប់ហូបពេញមួយឆ្នាំ និងមានសល់សម្រាប់លក់បានទៀត។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មិនសូវឈឺដូចពីមុន ប្រហែលដោយសារហូបអាហារផលិតខ្លួនឯងដែលមិនមានជាតិគីមី និងគាត់មិនប៉ះពាល់ជាមួយថ្នាំគីមីតាមរយៈការបាញ់ថ្មាំដូចពីមុន។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

បានចូលរួមវគ្គបណ្តុះបណ្តាលពីការផលិតជីកំប៉ុស្តិ៍ និងការដាំបន្លែ និងទស្សនៈកិច្ចនៅទីវាល។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

គាត់ដាំដំណាំច្រើនគ្របលើដីពេញមួយឆ្នាំ ហើយដំណាំខ្ពស់ៗដូចជាស្វាយក៏ជួយផ្តល់ម្លប់ដល់ដីដែលបន្ថយការរំហួត។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារបង្កើនសារធាតុសរីរាង្គច្រើនពីជីកំប៉ុស្តនៅស្រទាប់លើ និងមានដំណាំគម្រប។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារមានដំណាំច្រើនគ្រប់រដូវ។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដីមានជីជាតិល្អដោយសារឧស្សាហ៍ដាក់ជីកំប៉ុស្ត។

ជីវចម្រុះ៖ ដំណាំ, សត្វ

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារដីមានជីជាតិធ្វើឱ្យរុក្ខជាតិដុះច្រើន។

ភាពសម្បូរបែបនៃសត្វ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានការកើនឡើងនូវកូនកង្កែប មានដុកដឿ ជន្លេន

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានកូនកង្កែប កង្កូវដួង និងជន្លេន

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

នូវមានសត្វល្អិតបំផ្លាញខ្លះ តែបើប្រៀបធៀបនឹងពីមុនមានការថយចុះច្រើនព្រោះដីពុំសូវមានមេរោងដែលកើតចេញពីការប្រើជីគីមី។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

មិនមានការដុតអុសសម្រាប់ចំអិនអាហារ និងរួមទាំងការពារព្រៃឈើសម្រាប់ជាការស្រូបកាបូន។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មធ្យម

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រាំងស្ងួត ល្អ
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ មធ្យម
ការមានបញ្ហាសត្វល្អិត/ដង្កូវ មធ្យម
មតិយោបល់:

ពេលក្តៅខ្លាំងវាអាចជួយរក្សាសំណើមនៅលើដីផងដែរកុំឱ្យឆាប់ស្ងួត។

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានខ្លាំង

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានខ្លាំង

រយៈពេលវែង:

វិជ្ជមានខ្លាំង

មតិយោបល់:

មិនទាន់មានការចំណាយទៅលើការជួសជុលទេ។

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

មានចំនួន ៦ គ្រួសារដែលគម្រោងឱ្យឡជីវឧស្ម័ន

ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 0-10%
មតិយោបល់:

ចង់ធ្វើឡជីវឧស្ម័ននេះដែរតែត្រូវចំណាយច្រើនហើយគ្មានលុយធ្វើ។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ធ្វើជាជីស្រោចដំណាំ
អាចដាក់ក្នុងដំណាំផ្ទាល់មិនធ្វើឱ្យរលួយ តែបើយកលាមកគោស្រស់មកដាក់ផ្ទាល់ភ្លាមធ្វើឱ្យរលួយ និងដុះស្មៅច្រើន
ដោយកាត់បន្ថយការប្រើអុស ២១៩០ គីឡូក្រាមក្នុងមួយឆ្នាំ
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ជួយឱ្យដីមានជីជាតិ
កាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន
កាត់បន្ថយការចំណាយប្រចាំថ្ងៃ

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ឡជីវឧស្ម័នមានតម្លៃថ្លៃ បានគម្រោងកម្មវិធីឡជីវឧស្ម័នជាតិជួយធ្វើ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ឡជីវឧស្ម័នមានតម្លៃថ្លៃ ត្រូវការមានការបដិភាគពីស្ថាប័នពាក់ព័ន្ធ
ត្រូវការលាមកសត្វ ជំរុញការចិញ្ចឹមសត្វជាពិសេសគោ

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការចងក្រងពីរបាកការណ៍ និងឯកសារផ្សេងៗទៀតដែលមាន

កម្មវិធីឡជីវឧស្ម័នជាតិ

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

10/04/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

National Biodigester Programme (2013): Farmers Handbook on Management and Use of waste biodigester. Public on January 10th (in khmer)

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

Ministry of Agriculture, Forestry and Fisheries

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

National Biodigester Program.(2015). National Biodigester Program in CAMBODIA.Ministry of Agriculture, Forestry and Fisheries (in Khmer).retrieve 15/01/2018 from

វេបសាយ:

www.nbp.org.kh

ចំណងជើង/ ពណ៌នា:

Savbory,O.(2014). Mistry announce farmer to use biodigester for get prot.Radio Free Asia (in Khmer). retrieved on 15/01/2018 from

វេបសាយ:

www.rfa.org/khmer/news/environment/bio-mass-oven-03062014034222.html

ចំណងជើង/ ពណ៌នា:

Mansvelt,R. et al. (2012).Biodigester User Survey 2012.National Biodigester Programme.retrieved 15/01/2018 from

វេបសាយ:

https://www.google.com/search?q=Biogas+user+survey+-+Cambodia+2009-2010+&ie=utf-8&oe=utf-8&client=refox-b-ab

ចំណងជើង/ ពណ៌នា:

Mansvelt,R.(2011).Biodigester User Survey 2009-2010. National Biodigester Programme.retrieved 15/01/2018 from

វេបសាយ:

https://www.google.com/search? q=Biogas+user+survey+-+Cambodia+2009-2010+&ie=utf-8&oe=utf-8&client=refox-b-ab

ម៉ូឌុល