បច្ចេកទេស

ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក [ប្រទេសកម្ពុជា]

បន្លែសរីរាង្គ

technologies_2236 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 90%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ប្រុស ហ៊ួ

កសិករ

ប្រទេសកម្ពុជា

ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
ភ្នាក់ងារផ្សព្វផ្សាយឃុំនៅសាលាឃុំសោប:

សុភ័ក្រ សុង

ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការដាំបន្លែជាលក្ខណៈវិលជុំ នៅតាមចន្លោះជួរស្វាយ គឺជាទម្រង់មួយនៃកសិរុក្ខកម្ម។ ការអនុវត្តនេះ គឺដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលសម្រាប់គ្រួសារ ក្នុងអំឡុងពេលដែលស្វាយនៅតូចមិនទាន់ផ្តល់ផល។ គោលបំណងផ្សេងទៀតនៃបច្ចេកទេស គឺការបង្កើតគម្របដីជាអចិន្ត្រៃយ៍មិនឱ្យស្មៅចង្រៃលូតលាស់ បន្ថយការបាត់បង់សំណើមដី និងទប់ស្កាត់ការហូរច្រោះ ហើយគោលបំណងចុងក្រោយ គឺការរួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកដែលជួយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

កសិរុក្ខកម្ម គឺជាការអនុវត្តដាំដំណាំ និង/ឬចិញ្ចឹមសត្វនៅលើផ្ទៃដីតែមួយដោយដាំដុះលាយជាមួយនឹងដើមឈើ ដូចជាឈើហូបផ្លែ ដូង ឫស្សី និងដើមឈើផ្សេងទៀត ដើម្បីបង្កើនផលិតភាពកសិកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត (MoE et al., 2016)។ កសិរុក្ខកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច ដូចជា ការប្រមូលផលឈើ និងដំណាំរួមផ្សំ ធ្វើឲ្យដីកាន់តែមានជីជាតិ កាត់បន្ថយការប្រើប្រាស់ជី និងថ្នាំគីមីដែលនាំឲ្យថ្លៃដើមផលិតថយចុះ បន្ស៊ាំបានកាន់តែប្រសើរទៅនឹងការប្រែប្រួលអាកាសធាតុ (MoE et al., 2016) ក៏ដូចជាការជួយកាត់បន្ថយហានិភ័យនៃការខូចខាតផលដំណាំផងដែរ (FA and DANIDA, 2005)។


លោក ហួរ គឺជាកសិករមួយរូបក្នុងចំណោមកសិករច្រើននាក់ដែលបានផ្លាស់ប្តូរពីកសិកម្មឯកវប្បកម្មមកអនុវត្តប្រព័ន្ធកសិរុក្ខកម្ម។ រូបគាត់ និងក្រុមគ្រួសារ រស់នៅភូមិសោបក្រោម ឃុំ សោប ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាខេត្តមួយស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា។ លើផ្ទៃដីដាំដុះទំហំ ២១០០ម៉ែត្រការ៉េ នៅតំបន់ជម្រាលភ្នំ គាត់មានស្វាយសរុបចំនួន ១៣៥ដើម ដោយដាំជា ៩ជួរ ហើយចន្លោះជួរ និងចន្លោះដើមមានប្រវែង ៤ម៉ែត្រដូចគ្នា។ តាមចន្លោះជួរស្វាយមានដាំបន្លែឆ្លាស់គ្នាជាច្រើនប្រភេទ ដូចជាសណ្តែកកួរ ត្រសក់ ត្រកួន ស្ពៃ និងសាលាដ ។ ស្វាយត្រូវបានដាំបន្ទាប់ពីភ្ជួរដីហាលរយៈ ១៥ថ្ងៃ ដោយជីករណ្តៅទំហំ ០,៥ម៉ែត្របួនជ្រុង ជាមួយជម្រៅ ០,៥ម៉ែត្រ និងបំពេញដោយលាមកគោ អង្កាម និងកន្ទក់ដែលបានផ្អាប់ទុក ១៥ថ្ងៃ ក្នុងមួយរណ្តៅប្រមាណជា ២ ទៅ ៣ គ.ក្រ។ កសិករបានប្រើប្រព័ន្ធស្រោចស្រពជាតំណក់ទឹក ដោយរាយទុយោដល់គល់ស្វាយ និងតាមបណ្តោយរងបន្លែទាំងអស់។ ការរៀបចំរងបន្លែ គឺប្រែប្រួលតាមរដូវកាល នៅរដូវប្រាំងគេលើករងកម្ពស់ ១០សង់ទីម៉ែត្រ ហើយនៅរដូវវស្សាគេលើករងកម្ពស់ ២០សង់ទីម៉ែត្រ ដើម្បីកុំឱ្យជាំទឹក។ ជាងនេះទៅទៀតការធ្វើកសិកម្មបែបនេះមិនមានការចំណាយច្រើន ហើយថែមទាំងជួយបង្កើនប្រាក់ចំណូលនៅពេលដំណាំអាយុកាលវែងមិនទាន់បានទទួលផល។ លើសពីនេះកសិករបានប្រើជីកំប៉ុស្តិ៍ទឹក និងថ្នាំសំលាប់សត្វល្អិតផ្សំពីធម្មជាតិ ដែលគាត់បានផលិតដោយខ្លួនឯង ធ្វើឲ្យគ្មានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានផងទៀតផង។ ការធ្វើជីកំប៉ុស្តិ៍ទឹក គឺគាត់ប្រើកម្ទេចកម្ទីត្រី កន្ទក់ និងស្ករក្រហម លាយជាមួយទឹក រួចរក្សាទុករយៈពេល ១៥ថ្ងៃ ទើបយកមកលាយទឹកបាញ់លើបន្លែ។ ចំណែកឯថ្នាំកំចាត់សត្វល្អិតត្រូវបានផ្សំពីសមាសធាតុរុក្ខជាតិផ្សេងៗដែលមានក្លិនក្រពុលខ្លាំង និងរសល្វីង ដូចជា សំបកស្លែង ក្តុល ស្តៅ វល្លិ៍បណ្តូលពេជ្រ និងរំដេង ដោយចិញ្ច្រាំវាឱ្យម៉ត់ ហើយលាយជាមួយស្ករក្រហម និងទឹក រួចបន្ទាប់មកត្រាំវាទុករយៈពេល ១៥ថ្ងៃ។ សម្រាប់ការប្រើប្រាស់ គឺត្រូវលាយទឹកថ្នាំចំណុះ ១លីត្រ ជាមួយទឹក ២៥លីត្រ។


សរុបមកបច្ចេកទេសកសិរុក្ខកម្មនេះបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង។ ការដាំដំណាំបែបនេះអាចបង្កើនសេដ្ឋកិច្ចដោយការប្រមូលផលដំណាំផ្សេងៗគ្នា ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ជាពិសេសក្នុងរយៈពេល ៣ឆ្នាំ ដំបូងដែលស្វាយមិនទាន់បានផ្តល់ផល ដូច្នេះ គឺទប់ទល់បាននឹងការចំណាយផ្សេងៗក្នុងកសិដ្ឋាន។ ការអនុវត្តបច្ចេកទេសនេះក៏ផ្តល់នូវភាពត្រជាក់ដល់ដីតាមរយៈម្លប់នៃដើមស្វាយ កាត់បន្ថយការបាត់បង់សំណើមដី ទប់ស្កាត់ការហូរច្រោះ ព្រមទាំងជួយបន្ស៊ាំទៅនឹងភាពហួតហែងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទៀតផង។ លើសពីនេះ ការអនុវត្តបែបនេះ គឺមិនទុកឱ្យដីនៅទំនេរចោលនាំឱ្យដុះស្មៅចង្រៃដែលជាជម្រកនៃការកកើតសត្វល្អិត និងជំងឺផ្សេងៗ ជាមូលហេតុនាំឱ្យបាត់បង់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច។


បើមើលមួយភ្លែត វាអាចជាគុណវិបត្តិមួយដែរ ដែលកសិករត្រូវចំណាយច្រើនក្នុងគ្រាដំបូង ឧទាហរណ៍ដូចជាការតម្លើងប្រព័ន្ធតំណក់ទឹកជាដើម ប៉ុន្តែគេអាចប្រើបានក្នុងរយៈពេលច្រើនឆ្នាំ និងបន្ថយការចំណាយលើកម្លាំងពលកម្មស្រោចស្រព។ ចំពោះដំណាំបន្លែ កសិករមានភាពប្រឈមជាមួយនឹងតម្លៃបន្លែលើទីផ្សារមិនទៀងទាត់ ប្រសិនបើតម្លៃទីផ្សារមានស្ថេរភាព នោះកសិករនឹងទទួលបានចំណូលកាន់តែច្រើនសម្រាប់ការលើកកម្ពស់ជីវភាពគ្រួសារ។ ដូចនេះស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់លើបញ្ហាទីផ្សារនេះផងដែរ។

2.3 ​រូបភាពនៃបច្ចេកទេស

2.4 វីដេអូនៃបច្ចេកទេស

ការពណ៌នាសង្ខេប:

មិនមាន

ឈ្មោះអ្នកថតវីឌីអូ:

មិនមាន

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
  • < 0.1 គម2 (10 ហិកតា)

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2015

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

ជំនួយបច្ចេកទេសពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ:

បាទ/ចា៎

បញ្ជាក់ពីប្រភេទដីច្រើនប្រភេទ (ដីដាំដំណាំ/ដីចិញ្ចឹមសត្វ/ដីព្រៃឈើ):
  • កសិរុក្ខកម្ម

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • ដំណាំចំណីសត្វ - ស្មៅ
  • បន្លែ - បន្លែយកស្លឹក (សាលាដ ស្ពៃក្តោប ផ្ទី ផ្សេងៗ)
  • ពពួកសណ្តែក - ផ្សេងៗ
  • ពពួកសណ្តែក - សណ្តែកបារាំង
  • ត្រសក់។
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:

ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប

ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
  • ផ្លែស្វាយ/ផ្លែមង្ឃុត/ផ្លែត្របែក
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 1
សូមបញ្ជាក់:

ជាប្រភេទដំណាំរយៈពេលវែង និងមានដំណាំផ្សេងៗចន្លោះមុនពេលទទួលផលស្វាយ

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ

ដីព្រៃ/ដីដាំដើមឈើ

មតិយោបល់:

ជាប្រភេទដីព្រៃមិនសូវសម្បូរជីជាតិ

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

ប្រើប្រាស់ទឹកពីទំនប់ស្រែងៀត

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
  • ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
  • ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:

គាត់អាចដាំដំណាំដែលជួយបង្ការការហូរច្រោះដោយសារទឹកភ្លៀងនៅក្នុងរដូវរស្សា ពីមុនដីនេះជាដីព្រៃសឹករេចរិល។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

បច្ចេកទេសនេះត្រូវបានអនុវត្តលើផ្ទៃដីដាំដុះទំហំ ២១០០ម៉ែត្រការ៉េ (ទទឹង ៣៥ ម៉ែត្រ x បណ្តោយ ៦០ ម៉ែត្រ) នៅតំបន់ជម្រាលភ្នំ។ ក្នុងទំហំផ្ទៃដីនេះមានដាំស្វាយសរុបចំនួន ១៣៥ដើម (ចំនួន ៩ជួរ ហើយចន្លោះជួរ និងចន្លោះដើមមានទំហំ ៤ម៉ែត្រ) និងមានដាំបន្លែដូចជាសណ្តែកកួរ ត្រសក់ ត្រកួន សាលាដ ស្ពៃ ឆ្លាស់គ្នានៅតាមចន្លោះជួរស្វាយ។ ប្រព័ន្ធស្រោចស្រពដោយតំណក់ត្រូវបានពង្រាយលើផ្ទៃដីទាំងមូល ដោយរាយទុយោតំណក់ទឹកដល់គ្រប់គល់ស្វាយ និងតាមរងដំណាំ។

ឈ្មោះអ្នកនិពន្ធ:

កញ្ញា សូ គង្គា និង លោក ទឹម សុភា

កាលបរិច្ឆេទ:

12/04/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២១០០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

២០០០០រៀល

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ភ្ជួរដីហាល ខែមេសា
2. បណ្តុះកូនស្វាយ ខែមេសា
3. ជីករណ្តៅ និងរៀបប្រព័ន្ធទុយោ ខែមេសា
4. ធ្វើថ្នាំសំលាប់សត្វល្អិត និងជីទឹក ខែមេសា
5. ដាំកូនស្វាយ ខែកញ្ញា
6. វាយដី និងលើករង ខែមេសា

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរ និងរាស់ដី នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
កម្លាំងពលកម្ម ជីករណ្តៅ នាក់/ថ្ងៃ 5,4 20000,0 108000,0 100,0
សម្ភារៈ ប្រព័ន្ធដំណក់ទឹក ឈុត 1,0 800000,0 800000,0 100,0
សម្ភារៈ ក្បាលចម្រោះ គ្រឿង 1,0 120000,0 120000,0 100,0
សម្ភារៈ ចបជីក ចប 2,0 15000,0 30000,0 100,0
សម្ភារៈ គោយន្ត គ្រឿង 1,0 4800000,0 4800000,0 100,0
សម្ភារៈដាំដុះ ដើមស្វាយ ដើម 135,0 5000,0 675000,0 100,0
ជី និងសារធាតុពុល ជីត្រី លីត្រ 200,0 300,0 60000,0 100,0
សម្ភារៈសាងសង់ សំណាញ់សម្រាប់ធ្វើទ្រើង ដុំ 18,0 15000,0 270000,0 100,0
សម្ភារៈសាងសង់ ឫស្សីទ្រើង សរុប 1,0 100000,0 100000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 7023000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 1755,75
មតិយោបល់:

ទាក់ទងនឹងចំណាយ "ការជីករណ្តៅ" កសិករបានបញ្ជាក់ថាតម្លៃ ៨០០ រៀលសម្រាប់រន្ធមួយ (៨០០ X ១៣៥ រណ្តៅ = ១០៨០០០) ហើយនៅក្នុងតារាងចំណាយខាងលើត្រូវបានគណនាជានាក់/ថ្ងៃ។

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. បណ្តុះកូនបន្លែ ខែមេសា
2. ស្ទូងបន្លែ ខែមេសា
3. ធ្វើទ្រើង (វល្លិ៍) ខែមេសា
4. ធ្វើស្មៅ ១០ថ្ងៃដំបូង
5. បាញ់ថ្នាំការពារ ពេលមានសត្វល្អិត
6. ដូរទុយោ ពេលធ្លុះធ្លាយ

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម លើករង នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
កម្លាំងពលកម្ម ស្ទូងបន្លែ ឬដាំ នាក់/ថ្ងៃ 2,0 20000,0 40000,0 100,0
កម្លាំងពលកម្ម ធ្វើស្មៅ នាក់/ថ្ងៃ 9,0 20000,0 180000,0 100,0
កម្លាំងពលកម្ម បាញ់ថ្នាំការពារ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
សម្ភារៈ ទុយោ ដុំ 3,0 100000,0 300000,0 100,0
សម្ភារៈដាំដុះ ពូជត្រសក់ កញ្ចប់ 4,0 10000,0 40000,0 100,0
សម្ភារៈដាំដុះ ពូជសណ្តែកកួរ កញ្ចប់ 1,0 3500,0 3500,0 100,0
ជី និងសារធាតុពុល ថ្នាំកំចាត់សត្វល្អិត លីត្រ 20,0 2000,0 40000,0 100,0
ផ្សេងៗ ដូរទុយោ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 703500,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 175,88
មតិយោបល់:

ការថែទាំគិតត្រឹមរយៈពេល ៣ខែប៉ុណ្ណោះអាស្រ័យតាមវដ្តដំណាំដែលដាំក្រោមដើមស្វាយ។

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ត្រូវចំណាយដើមទុនច្រើនទៅលើប្រព័ន្ធទុយោ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨,២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦,៥ មម និងឆ្នាំ២០១៣ គឺ ១៦៦១,៨ មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយមឆ្នាំ2015

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

អាសធាតុក្តៅហើយសើម មាន 2រដូវ គឺរដូវប្រាំង និងវស្សា។

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីគ្រួស និងថ្ម

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

អាចទទួលបានតែទឹកសម្រាប់កសិកម្មប៉ុណ្ណោះ ដែលទាញពីទំនប់ស្រែងៀត។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ខ្នាតមធ្យមដោយសារគាត់មានដីទំហំ ៣០ហិកតា និងមានអ្នកមានដីច្រើនហិកតារហូតដល់ ៥០ហិកតា។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
  • ដីរានព្រៃ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ជាក់ស្តែងកសិករដាំដំណាំច្រើនប្រភេទជាងពីមុននៅលើផ្ទៃដីដដែល ដូចនេះគាត់អាចប្រមូលផលបន្តបន្ទាប់ពីដំណាំទាំងនោះ ដូចជាដំណាំអាយុកាលវែង និងដំណាំប្រចាំឆ្នាំ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការដាំដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លីជាមួយគ្នា បានជួយកាត់បន្ថយហានិភ័យនៃភាពបរាជ័យបាន។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារមានដាំដំណាំជាប្រព័ន្ធចម្រុះដែលមានដំណាំច្រើនប្រភេទចម្រុះគ្នា។

ផ្ទៃដីផលិតកម្ម

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដីកាលដើមឡើយជាប្រភេទដីព្រៃសឹករេចរិល ប៉ុន្តែឥលូវគាត់អាចដាំដំណាំបានតាមបច្ចេកទេស SLM នេះ។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

គាត់ដាំដំណាំច្រើនប្រភេទ ហើយប្រើប្រាស់តែជីធម្មជាតិ និងថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិដែលបានផលិតដោយគាត់ផ្ទាល់។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បច្ចុប្បន្ននេះគាត់មិនចាំបាច់ទិញជីថ្នាំគីមីទៀតទេ ហើយគាត់ព្យាយាមប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដែលផលិតដោយខ្លួនឯង។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គាត់អាចទទួលបានចំណូលពេញមួយឆ្នាំពីព្រោះគាត់បានដាំទាំងដំណាំអាយុកាលវែង និងខ្លី។

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការដាំដំណាំច្រើនជាងមួយប្រភេទលើផ្ទៃដីដដែលបណ្តាលឱ្យគាត់ទទួលបានប្រភពចំណូលកើនឡើងប៉ុន្តែតិចតួចប៉ុណ្ណោះ។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

គម្របដីល្អដែលបានពីការដាំដំណាំឆ្លាស់បានជួយបញ្ជៀសការដុះលូតលាស់នៃស្មៅចង្រៃ និងជួយកាត់បន្ថយកម្លាំងពលកម្មក្នុងធ្វើស្មៅផងដែរ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គាត់ដាំដំណាំច្រើនជាងមុនធ្វើឱ្យសន្តិសុខស្បៀងកាន់តែប្រសើរ។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ការបំពុលបរិស្ថានត្រូវបានកាត់បន្ថយដោយសារគាត់ប្រើប្រាស់តែជីធម្មជាតិ និងថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិប៉ុណ្ណោះ។ ដូចនេះស្ថានភាពសុខភាពកាន់តែប្រើសើរឡើង។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ចំណេះដឹងដែលពាក់ព័ន្ធនឹងដី គឺគាត់ទទួលបានពីបទពិសោធន៍របស់គាត់ និងតាមរយៈឯកសារ ឬវីដេអូលើប្រព័ន្ធអ៊ីនធឺណេត។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំគម្របដីកាន់តែច្រើន គឺបានជួយកាត់បន្ថយរំហួតតាមនោះដែរ។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការដាំបន្លែឆ្លាស់គ្នាបានធ្វើឱ្យគម្របដីល្អប្រសើរ

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ឫសរបស់ដំណាំស្វាយបានចាក់ចូលទៅក្នុងដីធ្វើឱ្យដីផុសល្អ

ជីវចម្រុះ៖ ដំណាំ, សត្វ

ដំណាំគម្រប

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែមានដំណាំគម្របដីជាអចិន្ត្រៃយ៍ពេញមួយឆ្នាំ

ប្រភេទរាតត្បាត

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ប្រភេទរាតត្បាត គឺត្រូវបានកាត់បន្ថយតាមរយៈការដាំដំណាំវិលជុំ និងការប្រើប្រាស់ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ។

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រភេទសត្វមានប្រយោជន៍កើនឡើងពីព្រោះតែការប្រើប្រាស់ជីកំប៉ុស្តិ៍ទឹក។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ថ្នាំសម្លាប់សត្វល្អិតផ្សំពីធម្មជាតិដែលគាត់ផលិតដោយខ្លួនគាត់ គឺមានប្រសិទ្ធភាពខ្ពស់។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

វាយតម្លៃផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេស (វាស់វែង):

មិនមានផលប៉ះពាល់ខាងក្រៅបរិវេណគួរឱ្យកត់សម្គាល់ទេ

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ថយចុះ មធ្យម
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
ការប្រែប្រួលអាកាសធាតុផ្សេងៗ ភ្លៀងធ្លាក់មានការប្រែម្រួល មានការរាំងរហូតដល់ខែ០៧ ទើបភ្លៀង

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ព្យុះភ្លៀងតាមតំបន់ មធ្យម
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រលកកម្តៅ មិនល្អ
រលកត្រជាក់ ល្អ
ស្ថានភាពខ្យល់ខ្លាំង មធ្យម
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ ល្អ
ការមានបញ្ហាសត្វល្អិត/ដង្កូវ ល្អ

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
មិនមានបញ្ហាដោយសារមានប្រភពទឹក និងប្រព័ន្ធស្រោចស្រព

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

6.5 ការទទួលយកបច្ចេកទេស

  • តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 91-100%
មតិយោបល់:

ដោយសារមិនមានតម្រូវការថែទាំច្រើន និងចេញកម្លាំងពលកម្មច្រើន។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
មិនចំណាយកម្លាំងពលកម្មច្រើន/កាត់បន្ថយបន្ទុកការងារតាមរយៈការប្រើប្រព័ន្ធតំណក់ទឹក
មានបន្លែច្រើនមុខអាចតម្រូវទៅតាមទីផ្សារ
កុំឱ្យដីទំនេរចោល និងមានស្មៅដុះច្រើន
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
កាត់បន្ថយកម្លាំងពលកម្ម ដោយមានរៀបចំប្រព័ន្ធទុយោសម្រាប់ការស្រោចស្រព និងដាក់ជី
មិនប៉ះពាល់បរិស្ថាន ដោយមិនត្រូវការម៉ាស៊ីន/ឥន្ធនៈផ្សេងៗសម្រាប់ស្រោចស្រពដោយប្រើប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដែលដំណើរការដោយកម្លាំងទឹកហូរ។
ការគ្រប់គ្រងដីបានល្អប្រសើរ ដោយអន្តរកម្មរវាងដំណាំ និងដើមឈើ
ការដាំដំណាំវិលជុំជួយរក្សាស្ថេរភាពជីជាតិដី និងបង្កើនគម្របដី

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ខ្វះខាតដើមទុនមួយចំនួន កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬរដ្ឋក្នុងអត្រាការប្រាក់ទាប ឬរដ្ឋ ជួយគាំទ្របន្ថែម។
ទីផ្សារមិនមានស្ថេរភាព ចងក្រងជាក្រុមកសិករ និងស្វែងរកការគាំទ្រពីអង្គការ និងមន្ទីរដើម្បីជួយរកបណ្តាញទីផ្សារ។
ចំណាយទុនច្រើនពេលចាប់ផ្តើមដំបូងសម្រាប់ការរៀបចំប្រព័ន្ធស្រោចស្រពដោយតំណក់ទឹក។ គួរមានការគាំទ្រជាបដិភាគពីគម្រោង និងរដ្ឋ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅពេលស្វាយធំបែកមែកសាខាបាំងពន្លឺវានឹងមិនអាចដាំដំណាំបានទៀតទេ។ ដាំដំណាំផ្សេងៗដែលមិនសូវត្រូវការពន្លឺ និងធន់ពេលនៅក្រោមម្លប់។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

12/04/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Yang S. and Pean S. (2012) Organic fertilizer: Technology principle and farmer experiences. Cambodian Center for Study and Development in Agriculture: Phnom Penh. (In Khmer)

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

CEDAC and price is about 10000 Riel

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

FA and DANIDA (2005). Guidelines for Site Selection and Tree Planting in Cambodia. Forestry Administration. Retrieved on May 15 2017 from

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

http://treeseedfa.org/guidelines_site_eng.htm

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

MoE, Adaptation Fund and UNEP (2016). Agroforestry System: “Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia”. Ministry of Environment.

ម៉ូឌុល