បច្ចេកទេស

ការបង្កើនផលិតកម្មដំណាំហូបផ្លែជាមួយប្រព័ន្ធកសិកម្មចម្រុះ [ប្រទេសកម្ពុជា]

អូនចម្ការក្រូច

technologies_2263 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 88%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ចេតនា គាត

អ្នកប្រើប្រាស់ដី

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកសំបូរ:
ប្រធានការិយាល័យទទួលបន្ទុករួមកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកព្រែកប្រសព្វ:
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកចិត្របុរី:

លី សារ៉ាវុធ

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកចិត្របុរី

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

មតិយោបល់:

ការអនុវត្តបច្ចេកទេសនេះផ្តោតទៅលើការប្រើប្រាស់ជីធម្មជាតិរួមមានលាមកជ្រូក គោ និងមាន់ ដែលជាជីសរីរាង្គ និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកលើដំណាំហូបផ្លែ។

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ប្រព័ន្ធកសិកម្មចម្រុះគឺជាការធ្វើកសិកម្មច្រើនប្រភេទដែលមានដូចជា៖ផលិតកម្មដំណាំ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីនៅលើទីតាំងតែមួយ។ ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ បានជួយបង្កើនគុណភាពដី និងបង្កើនផលិតផលឈើហូបផ្លែយ៉ាងមានប្រសិទ្ធភាពដោយបានប្រើប្រាស់ធនធានក្នុងចម្ការឱ្យអស់លទ្ធភាពកាត់បន្ថយធាតុចូលកសិកម្មពីខាងក្រៅ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ប្រជាជនកម្ពុជានិយមដាំដំណាំឈើហូបផ្លែ និងគេតែងតែឃើញមានប្រភេទដំណាំដាំនៅលើដីគ្រប់ប្រភេទទូទាំងប្រទេស។ ប្រព័ន្ធកសិកម្មចម្រុះជាការធ្វើកសិកម្មនៅលើកសិដ្ឋានជាក់លាក់មួយដែលរួមមាន៖ ផលិតកម្មដំណាំ ការចិញ្ចឹមសត្វ (ជ្រូក មាន់) និងការចិញ្ចឹមត្រី។ គោលបំណងសំខាន់ ដើម្បីទ្រទ្រង់ និងបំពេញសេចក្តីត្រូវការរបស់កសិករ ទទួលផលចំណេញខ្ពស់ដោយមិនធ្វើឱ្យផ្លាស់ប្តូរលំនឹងអេកូឡូស៊ី។ ការរួមបញ្ចូលគ្នារវាងដំណាំ សត្វ និងត្រី គឺជាភាពចម្រុះ ដ៏ល្អហើយសាមញ្ញដែលប្រជាជនភាគច្រើនបានអនុវត្ត។ កសិករដែលជ្រើសរើសមកសិក្សា និង អនុវត្តបច្ចេកទេសនេះនៅលើដីដែលមានកម្រិតជីជាតិទាបជាប្រភេទដីប្រទះឡាង។ ដីប្រភេទនេះជាទូទៅពុំសូវសមស្រប សម្រាប់ដាំដំណាំនោះទេ រួមទាំងដំណាំហូបផ្លែផងដែរព្រោះវាផ្តល់នូវផលិតផលទាប។ គាត់បានដាំ ដំណាំឈើហូបផ្លែចំនួនបួនប្រភេទ គឺក្រូចថ្លុង ១៥០ ដើម ស្វាយ ២៥ ដើម អំពិល ១១ ដើម និងក្រូចឆ្មារ ១០ ដើម ព្រមទាំងចិញ្ចឹមត្រី និងសត្វ ក្នុងគោលបំណងបង្កើនគុណភាពដី ដើម្បីទទួលបានទិន្នផលខ្ពស់ និងបង្កើនផលិតផល។ ភាពចម្រុះនៃកសិកម្មច្រើនប្រភេទ និងការប្រើប្រាស់ធនធានក្នុងចម្ការឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពតាមរយៈកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្មពីខាងក្រៅ។ សកម្មភាពនេះគាត់បានជួយរក្សាប្រព័ន្ធអេកូឡួស៊ីឱ្យបានយ៉ាងល្អនៅជុំវិញកសិដ្ឋានរបស់គាត់ និងអាចជាវិធីមួយដែលធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ កសិករបានចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីធ្វើការកែប្រែ និងស្តារឡើងវិញនូវដីដែលពុំមានជីជាតិមកជាដីមានជីជាតិតាមរយៈផលិតកម្មចម្រុះនេះ។

នៅលើផ្ទៃដីទំហំ ៨៤០០ ម៉ែត្រការ៉េ គាត់បានជីកស្រះទឹកចំនួន ៤ ដែលមានទីតាំងនៅក្នុងកសិដ្ឋានសម្រាប់ស្រោចស្រព និងចិញ្ចឹមត្រី។ ចន្លោះដើមក្រូចថ្លុងនិងក្រូចឆ្មារមានប្រវែង ៥ ម៉ែត្រ។ ចំណែកឯដើមស្វាយ និងដើមអំពិលគាត់បានដាំនៅតាមបណ្តោយស្រះទឹក និងរបងកសិដ្ឋានដែលមានប្រវែង ៥ ម៉ែត្រជារាងការ៉េ។ ក្រូចថ្លុងជាដំណាំដែលទទួលផលច្រើនជាងគេក្នុងកសិដ្ឋានរបស់គាត់។ ក្រៅពីដំណាំហូបផ្លែ កសិករបានចិញ្ចឹមជ្រូកចំនួន ១១ ក្បាល និងមាន់ចំនួន ១០០ ក្បាល ដាក់ក្នុងទ្រុងជាលក្ខណៈធម្មជាតិដាច់ដោយឡែកចៀសវាងការឆ្លងជំងឺ។ ដើម្បីឱ្យដំណាំឈើហូបផ្លែលូតលាស់បានល្អ កសិករបានដាក់ជីលាមកជ្រូក និងមាន់ទៅលើគល់ដំណាំនីមួយៗ ហើយបន្ទាប់មកយកចំបើងគ្របគល់ដំណាំដើម្បីរក្សាសំណើម និងតំឡើងប្រព័ន្ធទុយោសម្រាប់ស្រោចស្រព។

ការរៀបចំប្រព័ន្ធកសិកម្មចម្រុះ (កសិដ្ឋានពហុប្រយោជន៍) នេះកសិករបានលើកឡើងថាវាបានធ្វើឱ្យគាត់បានផលដំណាំ និងចំណីអាហារគ្រប់គ្រាន់ពេញមួយឆ្នាំក្នុងគ្រួសារព្រមទាំងអាចរកបានប្រាក់ចំណូលផងដែរ។ ក្រៅពីប្រាក់ចំណូលបច្ចេកទេសនេះ ក៏បានជួយដល់បរិស្ថានធម្មជាតិផងដែរដោយបាននាំមកនូវខ្យល់អាកាសបរិសុទ្ធ និងការពារខ្យល់ព្យុះ (គ្រោះធម្មជាតិ)។ បច្ចេកទេសមានគោលដៅមិនប្រើប្រាស់ជីគីមីដោយសារការចិញ្ចឹមជ្រូក និងមាន់អាចផ្តល់ជាលាមកសម្រាប់ធ្វើជី។ ដោយឡែកចំពោះក្រូចថ្លុងមានតម្រូវការទីផ្សារដែលអាចប្រមូលផលជារៀងរាល់រដូវ គឺប្រមូលផល២ដងក្នុង១ឆ្នាំ នៅខែមេសា និងតុលា។ ការប្រមូលផលលើកដំបូង ក្រូចថ្លុង ១ ដើមប្រមូលផលបានផ្លែចន្លោះពី ៧០ ទៅ ២០០ផ្លែ អាស្រ័យទៅតាមទំហំដើម (ចាប់ពីឆ្នាំទី៤) ១ ផ្លែអាចលក់បាន ៦០០០ រៀល (២០១៧)។ ផលវិបាកសម្រាប់បច្ចេកទេសនេះគឺ ការចំណាយខ្ពស់ទៅលើការបង្កើតបច្ចេកទេស បើទោះជាវាអាចប្រើប្រាស់បានរយៈពេលវែងក៏ដោយមានន័យថាកសិករមានការលំបាកក្នុងការស្វែងរកទុននៅពេលចាប់ផ្តើមអនុវត្តបច្ចេកទេសនេះ។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

ជនបទ

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ បញ្ជាក់ទំហំផ្ទៃដីអនុវត្តន៍ (គិតជា គ.ម2):

0,0084

ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

កាលឆ្នាំ២០០៦ គាត់បានអនុវត្តបច្ចេកទេសនេះនៅលើទំហំផ្ទៃដី ៤៤៨០ ម៉ែត្រការ៉េ ក្រោយមកពង្រីកបន្ថែមទំហំ ៣៩២០ ម៉ែត្រការ៉េ ទៀតនៅឆ្នាំ ២០១០។

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

1998

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
  • ពេលកំពុងពិសោធន៍
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

កសិករបានអនុវត្តបច្ចេកទេសនេះតាមបទពិសោធន៍ផ្ទាល់ និងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន។ គាត់ធ្លាប់បរាជ័យដោយសារទឹកជំនន់កាលពីឆ្នាំ២០១៤ ហើយដំណាំនៅសល់តែ ២០% ប៉ុណ្ណោះ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ:

បាទ/ចា៎

បញ្ជាក់ពីប្រភេទដីច្រើនប្រភេទ (ដីដាំដំណាំ/ដីចិញ្ចឹមសត្វ/ដីព្រៃឈើ):
  • ដាំដំណាំ ចិញ្ចឹមសត្វ និងឈើ

ដីដាំដំណាំ

ដីដាំដំណាំ

  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
  • ផ្លែស្វាយ/ផ្លែមង្ឃុត/ផ្លែត្របែក
  • ពពួកក្រូច citrus
  • អំពិលផ្អែម។
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 1
សូមបញ្ជាក់:

ក្រូចថ្លុងប្រមូលផលបានចំនួន ២ដង ក្នុង១ឆ្នាំ។

ដីសម្រាប់ចិញ្ចឹមសត្វ

ដីសម្រាប់ចិញ្ចឹមសត្វ

ប្រភេទសត្វ:
  • បសុបក្សី
  • សត្វជ្រូក
ប្រភេទពូជ:

សត្វជ្រូក

ចំនួន:

11

មតិយោបល់:

ចិញ្ចឹមជ្រូក មាន់ ត្រី ក្រូចថ្លុង ស្វាយ អំពិល និងក្រូចឆ្មារនៅលើទីតាំងដីតែមួយ (ប្រព័ន្ធកសិកម្មចម្រុះ)។
ដង់ស៊ីតេនៃសត្វចិញ្ចឹម: ជ្រូក១១ ក្បាល ហើយទ្រុងជ្រូក ៤២ ម៉ែត្រការ៉េ

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ

ដីព្រៃ/ដីដាំដើមឈើ

មតិយោបល់:

ពីមុនជាដីព្រៃដែលទុកចោលរយៈពេលយូរមកហើយ។

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

នៅពេលមានការខ្វះខាតទឹក ទឹកនៅក្នុងស្រះត្រូវបានយកមកប្រើប្រាស់ដោយសារទឹកទន្លេនៅចម្ងាយប្រហែល ០,៥ គម និងទំនប់ទឹកនៅចម្ងាយ ៣គម។

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ការគ្រប់គ្រងដោយរួមបញ្ចូលការដាំដំណាំ និងការចិញ្ចឹមសត្វ
  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S5: ទំនប់ ថ្លុក ស្រះ
  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
វិធានការគ្រប់គ្រង

វិធានការគ្រប់គ្រង

  • M1: ការផ្លាស់ប្តូរប្រភេទដីប្រើប្រាស់
  • M6: ការគ្រប់គ្រងសំណល់ (កែឆ្នៃទ្បើងវិញ ប្រើប្រាស់ឡើងវិញ ឬបន្ថយការប្រើប្រាស់)

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pw: ទឹកនៅដក់ជាប់
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
  • ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:

ដីស្រទាប់លើពុំសូវមានជីជាតិពិបាកដាំដំណាំ អ្នកប្រើប្រាស់ដីត្រូវទិញដីពីទីតាំងផ្សេងដើម្បីលាយជាមួយគ្នាដើម្បីបង្កើនជីជាតិដីឱ្យងាយស្រួលដំាដំណាំនៅលើទីតាំងនោះ។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

ប្រព័ន្ធកសិកម្មចម្រុះត្រូវបានយកមកអនុវត្តន៍លើទំហំផ្ទៃដីចំនួន ៨៤០០ ម៉ែត្រការ៉េ រួមមានដើមក្រូចថ្លុងចំនួន ១៥០ ដើម ស្វាយចំនួន ២៥ ដើម អំពិលចំនួន ១១ ដើម និងក្រូចឆ្មារចំនួន ១០ ដើម។ ក្រៅពីនេះ កសិករមានស្រះទឹកចំនួនបួន សម្រាប់ចិញ្ចឹមត្រី និងស្រោចស្រពដំណាំ ព្រមទាំងមានជ្រូកចំនួន ១១ ក្បាល ដោយដាក់ក្នុងទ្រង់ទំហំ ៤២ ម៉ែត្រការ៉េ ដាច់ដោយឡែកពីគេ។ កសិករបានដាំដើមក្រូចថ្លុង និងក្រូចឆ្មារជាជួរដែលមានចន្លោះ ៥ ម៉ែត្រ។ នៅជុំវិញគល់ក្រូចថ្លុង និងក្រូចឆ្មារនីមួយៗត្រូវរៀបចំដីលើកជាភ្លឺរាងរង្វង់ព័ន្ធជុំវិញដើមនីមួយៗ ដែលមានទំហំអង្កត់ផ្ចិត ១ ម៉ែត្រ និងកម្ពស់ ៣០ សង់ទីម៉ែត្រ នៅលើផ្ទៃដី ២៤០ ម៉ែត្រការ៉េ។ ចន្លោះដើមស្វាយមានប្រវែង ៥ ម៉ែត្រ ដាំជុំវិញស្រះទឹក។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

07/04/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

០.៨៤ ហិកតា

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

២០០០០ រៀល

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. កាប់ឆ្ការព្រៃសម្អាតដី ខែប្រាំង
2. ជីកស្រះ រដូវប្រាំង
3. រៀបចំដី និងទុយោទឹក រដូវប្រាំង
4. ពូនដី លាយជីលាយជាមួយជីសរីរាង្គ(លាមកជ្រូក គោ និងមាន់) ខែកញ្ញា
5. ទិញកូនដំណាំ ខែកញ្ញា
6. ដាំកូនដំណាំឈើហូបផ្លែ ខែកញ្ញា
7. ធ្វើទ្រុងជ្រូក និងដាក់ប្រព័ន្ធទុយោបង្ហូរលាមកចេញ រដូវប្រាំង
8. ទិញជ្រូក រដូវប្រាំង
9. ទិញចំណីជ្រូក រដូវប្រាំង

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម កាប់ឆ្ការព្រៃ និងរៀបចំដី នាក់-ថ្ងៃ 7,0 20000,0 140000,0 100,0
កម្លាំងពលកម្ម ជីកស្រះ នាក់-ថ្ងៃ 170,0 20000,0 3400000,0 100,0
កម្លាំងពលកម្ម រៀបចំប្រព័ន្ធទុយោទឹក នាក់-ថ្ងៃ 10,0 20000,0 200000,0 100,0
កម្លាំងពលកម្ម ដាំកូនដំណាំឈើហូបផ្លែ នាក់-ថ្ងៃ 7,0 20000,0 140000,0 100,0
សម្ភារៈ ម៉ាស៊ីនបូមទឹក គ្រឿង 3,0 1600000,0 4800000,0 100,0
សម្ភារៈ កាំបិត ចំនួន 1,0 20000,0 20000,0 100,0
សម្ភារៈ ពូថៅ ចំនួន 1,0 25000,0 25000,0 100,0
សម្ភារៈ បង្គីរ គូរ 1,0 14000,0 14000,0 100,0
សម្ភារៈ ចប ចំនួន 1,0 20000,0 20000,0 100,0
សម្ភារៈ ប្រព័ន្ធទុយោ ដុំ 1,0 8000000,0 8000000,0 100,0
សម្ភារៈដាំដុះ ដើមក្រូចថ្លុង ដើម 30,0 60000,0 1800000,0 100,0
សម្ភារៈដាំដុះ ដើមស្វាយ ដើម 25,0 6000,0 150000,0 100,0
សម្ភារៈដាំដុះ ដើមក្រូចឆ្មារ ដើម 10,0 15000,0 150000,0 100,0
សម្ភារៈដាំដុះ អំពិល ដើម 11,0 80000,0 880000,0 100,0
ជី និងសារធាតុពុល លាមកគោ និងលាមកជ្រូក បាវ 33,0 3000,0 99000,0 100,0
សម្ភារៈសាងសង់ ទ្រុងជ្រូក ចំនួន 1,0 16000000,0 16000000,0 100,0
ផ្សេងៗ មេជ្រូក ៣និងជ្រូកបា ១ ចំនួន 4,0 1200000,0 4800000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 40638000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 10159,5
មតិយោបល់:

មានស្រះទឹកចំនួន ៤ កន្លែង ព័ន្ធជុំវិញកសិដ្ឋាន ប៉ុន្តែមានស្រះទឹកចំនួន ៣ កន្លែង ដែលកសិករបានជួលកម្លាំងពលកម្មគិតជាម៉ោង។ កសិករបានចំណាយ ២០០,០០០ រៀល ក្នុង ១ម៉ោង សរុប ១៧ ម៉ោងស្មើនឹង ៣,៤០០,០០០ រៀល (នៅក្នុងតារាងតម្លៃខាងលើបានប្តូរទៅជាចំនួន នាក់-ថ្ងៃ)។ ចំណែកឯស្រះទឹកមួយទៀត កសិករបានជីកយកដីសម្រាប់រៀបចំកសិដ្ឋានតាំងពីឆ្នាំ ១៩៩៨ មកម្លេះ។ កសិករបានដាំក្រូចថ្លុងចំនួន ១៥០ ដើម នៅលើទីតាំងដំណាំរបស់គាត់ តែគាត់បានទិញក្រូចថ្លុង ចំនួន ៣០ ដើម ប៉ុណ្ណោះពីខាងក្រៅ ១២០ដើម ទៀតមានស្រាប់នៅលើកសិដ្ឋានរបស់គាត់។

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ស្រោចទឹកចំនួន ១ដង ក្នុង១សប្តាហ៍ បើអាកាសធាតុក្តៅខ្លាំង គឺ៤ថ្ងៃស្រោចទឹកម្តង ៣២ សប្តាហ៍
2. ដាក់ជីលាមកគោ៦ខែម្តង រយៈពេល ៦ខែ ដាក់ជីម្តង
3. បាញ់ថ្នាំ ពេលមានវត្តមានសត្វល្អិត
4. កាត់មែក និងស្លឹក ១ ឆ្នាំកាត់ម្តង
5. សម្អាតស្មៅ ១ សប្តាហ៍

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម កម្លាំងពលកម្មថែទាំ នាក់-ថ្ងៃ 240,0 20000,0 4800000,0 100,0
សម្ភារៈដាំដុះ ប្រេងម៉ាសូត លីត្រ 315,0 3000,0 945000,0 100,0
ជី និងសារធាតុពុល ជីសរីរាង្គ (លាមកជ្រូក គោ និងមាន់) បាវ 50,0 44000,0 2200000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 7945000,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 1986,25

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

កសិករបានចំណាយថវិកាច្រើនទៅលើការធ្វើទ្រុងជ្រូកមានចំនួន ១៦,០០០,០០០ រៀល ស្មើនឹង៤០០០ ដុល្លារ ការរៀបចំប្រព័ន្ធទុយោមានចំនួន ៨,០០០,០០០រៀល ស្មើនឹង ២០០០ ដុល្លារ ម៉ាស៊ីនប៉ូមទឹកអស់ចំនួន ៤,៨០០,០០០រៀល ស្មើនឹង១២០០ ដុល្លារ និងលើសពីនេះការជីកស្រះក៏បានចំណាយថវិកាអស់ចំនួន ៣,៤០០,០០០ រៀល ស្មើនឹង ៨៥០ ដុល្លារ។ ការចំណាយច្រើនទៅលើសមាសធាតុផ្សំទាំងនេះបានជះឥទ្ធិពលទៅដល់ថ្លៃដើមក្នុងការបង្កើតបច្ចេកទេសនេះ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

នៅឆ្នាំ ២០១៥ ទឹកភ្លៀងប្រចាំឆ្នាំ ១១៣៨.២ មម
នៅឆ្នាំ ២០១៤ ទឹកភ្លៀងប្រចាំឆ្នាំ ១៦៩៦.៥ មម
នៅឆ្នាំ ២០១៣ ទឹកភ្លៀងប្រចាំឆ្នាំ ១៦៦១.៨ មម

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ទាប (<1%)

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

បាទ/ចា៎

ភាពទៀងទាត់:

ម្តងម្កាល

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

រយៈពេល ៣ឆ្នាំ មុនមិនមានទឹកលិចនោះទេ។ កសិករប្រើតែទឹកស្រះទាំង៤ របស់គាត់សម្រាប់ស្រោចស្រព។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករមានអាយុ ៤៧ឆ្នាំ និងមានប្រពន្ធជាអាជីវករលក់ដូរនៅផ្សារក្នុងស្រុក។

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

បើធ្វើការប្រៀបធៀបបរិបទក្នុងតំបន់ គាត់មានដីផ្ទាល់ខ្លួនរួមមានដីដែលមិនបានអនុវត្តបច្ចេកទេសដូចជា៖ ទីតាំងអនុវត្តបច្ចេកទេស ចំនួន ០.៨៤ ហិកតា ដីដែលទុកទំនេរចោលចំនួន ៣ហិកតា ដីស្រែ ៦០ ហិកតា និងដីដាំដំណាំ ០.០៥ហិកតា។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទោះបីជាកសិករបានដាំដុះនៅលើដីដែលខ្សោះជីជាតិក៏ដោយ ប៉ុន្តែតាមរយៈប្រព័ន្ធកសិកម្មចម្រុះ គាត់នៅតែធ្វើឱ្យមានផលិតកម្មដំណាំរបស់គាត់មានការកើនឡើង (តាមរយៈដាំដំណាំច្រើនប្រភេទខុសៗគ្នានៅលើផ្ទៃដីនេះ ហើយផលិតផលដែលទទួលបានមានដូចជា៖ ឈើហូបផ្លែ ជ្រូក ត្រីដែលផ្តល់ជាវដ្តនៃសារធាតុចិញ្ចឹម និងសម្ភារកសិដ្ឋានផ្សេងៗទៀត។ល។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការគ្រប់គ្រងសត្វល្អិតចង្រៃ និងជីជាតិដីកាន់តែប្រសើរឡើងតាមរយៈការប្រើប្រាស់ជីសរីរាង្គដែលធ្វើឱ្យ ប្រព័ន្ធអេកូឡូស៊ីរបស់កសិដ្ឋានមានលំនឹងកាន់តែល្អមកដល់ពេលនេះ។ លើសពីនេះទៅទៀត គាត់មានស្រះទឹកគ្រប់គ្រាន់ដើម្បីយកទឹកប្រើប្រាស់ក្នុងការស្រោចស្រពដំណាំបានពេញមួយឆ្នាំ។ នេះជាហេតុផលដែលគាត់ទទួលបានដំណាំមានគុណភាពល្អ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែគុណសម្បត្តិនៃប្រព័ន្ធផលិតកម្មចម្រុះគាត់អាចកាត់បន្ថយហានិភ័យទៅនឹងភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាសធាតុ ដូចជា៖ ទឹកជំនន់ ប្រែប្រួលរបបទឹកភ្លៀង គ្រោះរាំងស្ងួត ការប្រែប្រួលតម្លៃទីផ្សារ និងជំងឺផ្សេងៗ។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បើធ្វើការប្រៀបធៀបពីមុនដែលគាត់មិនទាន់អនុវត្តន៍បច្ចេទេសប្រព័ន្ធកសិកម្មចម្រុះនៅលើកសិដ្ឋានរបស់គាត់ (គាត់ដាំដំណាំទោល) ក្រោយអនុវត្តន៍បច្ចេកទេសនេះ ភាពសម្បួរបែបនៃផលិតផលត្រូវបានកើនឡើងជាបន្តបន្ទាប់ និងមានទីផ្សារល្អសម្រាប់ផលិតផលកំឡុងពេលឆ្នាំមុនៗដែលទទួលផល។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

បើទោះបីជាដីពិបាកសម្រាប់ដាំដុះឈើហូបផ្លែ ប៉ុន្តែកសិករព្យាយាមកែប្រែដីដោយប្រើជីសរីរាង្គ(លាមកជ្រូក គោ និងមាន់)។

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

ទឹកដែលអាចប្រើប្រាស់​បាន​សម្រាប់​ការចិញ្ចឹមសត្វ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានទឹកគ្រប់គ្រាន់សម្រាប់ចិញ្ចឹមសត្វរួមមាន៖ ជ្រូក និងមាន់ ពេញមួយឆ្នាំបន្ទាប់ពីជីកស្រះទឹករួច។

ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កសិករប្រើទឹកស្រះសម្រាប់ស្រោចស្រពដាំដំណាំ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ចំណាយថវិកាច្រើនទៅលើសកម្មភាពបង្កើត (ផ្តោតសំខាន់ទៅលើ ទ្រុងជ្រូក ប្រព័ន្ធស្រោចស្រព និងជីកស្រះទឹក។ល។)។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែមានតម្លៃទីផ្សារល្អសម្រាប់ប្រភេទពូជក្រូចថ្លុង មានផលិតផលត្រីរួមផ្សំ និងមានវដ្តនៃសារធាតុចិញ្ចឹមដល់ដីបានកាត់បន្ថយការទិញជីគីមីជាហេតុផលធ្វើឱ្យចំណូលក្នុងកសិដ្ឋានមានកើនឡើងជាលំដាប់។

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រៀបធៀបទៅនឹងការដាំដំណាំទោល មានប្រភេទពូជដំណាំជាច្រើនដែលបានផលិតនៅលើកសិដ្ឋានរបស់គាត់តាំងពីឆ្នាំ១៩៩៨ បានបង្កើតប្រភពប្រាក់ចំណូលតាមរយៈការអនុវត្តបច្ចេកទេសនេះ។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ប្រើម៉ាស៊ីនបូមទឹកសម្រាប់ស្រោចស្រពឈើហូបផ្លែ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ភាពចម្រុះនៃប្រភេទផលិតផលដែលមានគុណភាពបានផ្តល់នូវសារធាតុចិញ្ចឹមដ៏ប្រសើរសម្រាប់មនុស្ស ព្រមទាំងជួយលើកស្ទួយសន្តិសុខស្បៀងដោយសារតែមានផលិតផលសម្រាប់លក់នៅលើទីផ្សារផងដែរ។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដីអត់ប្រើប្រាស់ជីគីមី និងដំណាំប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតតិចតួច។

កម្មសិទ្ធដីប្រើប្រាស់/​​ ទឹក

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែស្រះទឹកជាដីកម្មសិទ្ធិផ្ទាល់ខ្លួន សិទ្ធិក្នុងការប្រើប្រាស់ទឹកមានលក្ខណៈកាន់តែប្រសើរឡើង។ គាត់មានកម្មសិទ្ធិត្រឹមត្រូវតាមច្បាប់(ប្លង់រឹង)។

ឱកាសនៃការបង្កើតថ្មី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

នៅពេលដែលគាត់បានដើរឆ្លងកាត់ទីតាំងកសិដ្ឋានដែលមានពហុប្រយោជន៍ជាច្រើន និងការរៀបចំនៃកសិដ្ឋាន។ កសិករសម្បាយរីករាយនៅលក្ខខណ្ឌបែបនេះ។

ស្ថាប័នសហគមន៍

ភាពខ្សោយ
ភាពខ្លាំង
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈទទួលបាននូវភាពជោគជ័យក្នុងការអនុវត្តន៍បច្ចេកទេសនេះ គាត់បានចែករំលែកចំណេះរបស់គាត់ទៅកសិករក្នុងមូលដ្ឋានរបស់គាត់នៅទីតាំងផ្ទាល់។ លើសពីនេះទៅទៀត គាត់បានផ្សុំាក្រូចថ្លុងរួចបានចែកទៅកសិករផ្សេងដោយឥតគិតថ្លៃ(កសិករដែលចង់ដាំដោយមួយគ្រួសារទទួលបានក្រូចថ្លុងមួយដើម)។

ស្ថាប័នជាតិ

ភាពខ្សោយ
ភាពខ្លាំង
មតិ​យោបល់/ ការបញ្ជាក់:

ស្ថាប័ន្ធពាក់ព័ន្ធចាប់អារម្មណ៍ច្រើនទៅលើការអនុវត្តប្រព័ន្ធកសិកម្មចម្រុះនេះ។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គាត់បានយល់ វាមានសារសំខាន់ណាស់ក្នុងការបន្ថែមដីដែលយកពីទីកន្លែងផ្សេងដែលជាដីមានជីជាតិដាក់ជាមួយដីដែលខ្សោះជីជាតិដើម្បីឱ្យដំណាំដុះលូតលាស់បានល្អ។ លើសពីនេះទៅទៀត គាត់ចេះដឹងពីរបៀបក្នុងការបញ្ជៀសពីការប្រើប្រាស់ជីគីមីដែលអាចធ្វើឱ្យដីហាប់ និងកាន់តែខ្សោះជីជាតិបន្តិចម្តងៗនាពេលអនាគត។ ឆ្លងកាត់តាមបទពិសោធន៍របស់គាត់ ការប្រើប្រាស់ជីសរីរាង្គបានស្តារឡើងវិញនូវឱនភាពដីឱ្យប្រសើរឡើងវិញ។

មតិ​យោបល់/ ការបញ្ជាក់:

The water quantity has not increased because the scare water in the dry season has to be considered and the high quantity of water during flood time can not be taken into account.

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

ការប្រមូលស្តុកទុកទឹក

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មានស្រះទឹកចំនួន ៤ដែលអាចប្រមូលទឹកទុកនៅពេលដែលមានភ្លៀងធ្លាក់ ទុកសម្រាប់ស្រោចដំណាំ ឬចីញ្ចឹមសត្វនៅពេលរាំងស្ងួត។

ប្រព័ន្ធបង្ហូរទឹក

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ប្រើទុយោទឹកសម្រាប់តភ្ជាប់ទៅទីតាំងដំណាំដើម្បីដាក់ប្រព័ន្ធបង្ហូរទឹក។

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មានដើមឈើ និងចំបើងជាគម្របដីកាត់បន្ថយរំហួតទៅក្នុងបរិយាកាស។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សំណើមដីមានភាពប្រសើរឡើងតាមរយៈការគ្របចំបើង និងដាំដើមឈើហូបផ្លែផងដែរ។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មានដាំដំណាំឈើហូបផ្លែដែលមិនទុកដីឱ្យនៅទំនេរចោល។ លើសពីនេះទៅទៀតចំបើងក៏ត្រូវបានយកមកគ្របលើគល់ដំណាំផងដែរ។

ដីប្រេះ

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការប្រើប្រាស់ជីសរីរាង្គ និងចំបើង ដីប្រេះត្រូវបានកាត់បន្ថយបន្តិចម្តងៗ។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រើជីសរីរាង្គ (លាមកជ្រូក គោ និងមាន់) ដើម្បីសារធាតុសរីរាង្គក្នុងដី។

ជីវចម្រុះ៖ ដំណាំ, សត្វ

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សម្បួរប្រភេទដំណាំហូបផ្លែខុសៗគ្នា។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រព័ន្ធកសិកម្មចម្រុះជៀសវាងជំងឺរុក្ខជាតិ និងសត្វល្អិតដោយសារតែលក្ខខណ្ឌបរិស្ថាន (មីក្រូអាកាសធាតុកាន់តែប្រសើរឡើង រក្សាលំនឹងសត្វល្អិត និងភាវៈរស់ដែលមានប្រយោជន៍នៅក្នុងដី។

ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ

ផលប៉ះពាល់នៃគ្រោះរាំងស្ងួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

អំឡុងពេលជួបគ្រោះរាំងស្ងួត កសិករអាចប្រើប្រាស់ទឹកស្រះសម្រាប់ស្រោចស្រពលើដំណាំបាន។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

មតិ​យោបល់/ ការបញ្ជាក់:

លាមកសត្វក៏មិនឱ្យប៉ះពាល់ដែរ

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អណាស់
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង ថយចុះ មធ្យម
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំរដូវកាល រដូវប្រាំង កើនឡើង មិនល្អ

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ព្យុះតំបន់ត្រូពិច មធ្យម
ព្យុះស៊ីក្លូនត្រូពិចបន្ថែម ល្អ
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រលកកម្តៅ មធ្យម
រាំងស្ងួត មធ្យម
គ្រោះមហន្តរាយទឹក
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ទឹកជំនន់ទូទៅ (ទន្លេ) មធ្យម

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

អវិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

អវិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

6.5 ការទទួលយកបច្ចេកទេស

  • តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 91-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

បាទ/ចា៎

បើឆ្លើយបាទ/ ចា៎ សូមកំណត់ថាតើស្ថានភាពប្រែប្រួលមួយណាត្រូវបានបន្ស៊ាំ:
  • ការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយធម្មជាតិ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
មានតម្លៃទីផ្សារសម្រាប់លក់ផលិតផល។
គាត់បានចំណាយពេលវេលាភាគច្រើននៅពេលទំនេរពីការងារដើម្បីបន្ធូរអារម្មណ៍ និងសប្បាយរីករាយក្នុងការដាំដំណាំ។
និងទទួលបានប្រាក់ចំណេញនៅក្នុងគ្រួសារ។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ដីមានការកែប្រែប្រសើរឡើងដោយដាំចម្រុះ និងប្រើជីសរីរាង្គ។
ដំណាំអាយុកាលវែងអាចប្រមូលផលបានច្រើនឆ្នាំ។
ចំណេញកម្លាំងពលកម្ម និងពេលវេលាដោយប្រើប្រព័ន្ធដំណក់ទឹក។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ចំណាយថវិកាច្រើនក្នុងការជីកស្រះ។ ចំណាយពេលវេលា និងថវិកាសម្រាប់អនុវត្ត។
ក្រូចថ្លុងមិនអាចដាំដុះបាននៅកន្លែងដែលមានទឹកជាំខ្លាំង។ ប្តូរពូជដំណាំ។
នៅរដូវក្តៅបច្ចេកទេសនេះធ្វើឱ្យកើនឡើងសត្វល្អិតចង្រៃ និងពេលខ្លះកសិករមិនអាចការពារបានដូចបានកើតឡើងនៅឆ្នាំ២០១៥ ជាដើម។ ប្រើថ្នាំសម្លាប់សត្វល្អិត។
ដីជាប្រភេទដីខ្នាច និងជាប្រភេទដីមួយពិបាកក្នុងការកែប្រែហើយចំណាយពេលវេលាច្រើនឆ្នាំមុនការដាំដុះ។ ប្តូរប្រភេទដីដាំដំណាំយកជីលាមកសត្វលាយជាមួយដីភ្នំ។
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ចំណាយដើមទន់ច្រើន។ ធ្វើម្តងមន្តិចៗ
ដីខ្សោះជីជាតិ។ កែប្រែដីដោយប្រើជីលាមកសត្វ និងយកដីដែលមានជីវជាតិមកលាយជាមួយដើម្បីដាំដំណាំ។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៣ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

07/04/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Seng, V. (2010). Agricultural Best Practices for Sustainable Land Management in Cambodia, Phnom Penh: Cambodia Agricultural Research and Development Institute

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

CARDI

ម៉ូឌុល