បច្ចេកទេស

កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប [ប្រទេសកម្ពុជា]

  • ការបង្កើត៖
  • បច្ចុប្បន្នភាព
  • អ្នកចងក្រង៖
  • អ្នកកែសម្រួល៖ ,
  • អ្នកត្រួតពិនិត្យច្រើនទៀត៖ , ,

សណ្តែកដី និងស្វាយចន្ទី

technologies_2315 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 88%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ:
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកគូលែន:
អ្នកប្រើប្រាស់ដី:

វីន អ៊ុត

អ្នកប្រើប្រាស់ដី

ប្រទេសកម្ពុជា

មន្ត្រីការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត:

ឆ្លាត ប្រាជ្ញ

ការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការដាំដំណាំប្រចាំរដូវ(សណ្តែកដី) ក្នុងចម្ការស្វាយចន្ទីដែលទើបដាំថ្មីមានគោលបំណងដាំបំពេញដីទំនេរចោលនៅចន្លោះដើមស្វាយចន្ទី។ វាជាដំណាំគម្របដីទប់ស្កាត់ការហូរច្រោះ និងបង្កើនជីជាតិដី ម៉្យាងវិញទៀតសណ្តែកដីជាប្រភេទដំណាំមានទីផ្សារ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

សណ្តែកដីស្ថិតក្នុងអម្បូរ Leguminosae មានឈ្មោះវិទ្យាសាស្ត្រ Arachishypogaea L.ជាដំណាំដែលសម្បូរទៅដោយសារធាតុមានគុណប្រយោជន៍សំខាន់ៗជាច្រើន។ គ្រាប់សណ្ដែកដីមានផ្ទុកសារធាតុចិញ្ចឹមដូចជា : ប្រូតេអ៊ីន កាល់ស្យូម វីតាមីនបេ និងគ្លុយតាម៉ីនអាស៊ីត ហើយមានជាតិប្រេងយ៉ាងខ្ពស់រហូតដល់ ៤០-៦០ ភាគរយ ។ សណ្តែកដីផ្តល់ទិន្នផលជាមធ្យម០.៧៣តោន/ហិកតា (Cambodian Agricultural Research and Development Institute, 2006) ។ ដំណាំនេះត្រូវបានប្រជាជនកម្ពុជានិយមចូលចិត្តដាំជាលក្ខណៈគ្រួសារ ឬជាចម្ការធំៗ ។


សណ្ដែកដីអាចដុះលូតលាស់នៅលើដីច្រើនប្រភេទ ជាពិសេសដីល្បាប់ខ្សាច់ ដីល្បប់ ដីខ្មៅ ដែលជាប្រភេទដីស្រោះទឹកល្អ ។ សណ្ដែកដីជារុក្ខជាតិត្រូវការពន្លឺពេញ ការខ្វះពន្លឺនាំឱ្យពន្យារពេលក្នុងការលូតលាស់ ។ ដំណាំនេះតម្រូវឱ្យមានទឹកគ្រប់គ្រាន់ក្នុងការដាំដុះ តែវាក៏មិនធន់នឹងភាពដក់ទឹករយៈពេលយូរបានទេ ផ្ទុយទៅវិញបើខ្វះទឹកក៏ជាបញ្ហាដែរ។ រដូវដាំដុះសម្រាប់តំបន់ខ្ពង់រាប គឺចាប់ពីខែមេសា-ឧសភា និងចាប់ពីខែ កញ្ញា-តុលា ដោយឡែកសម្រាប់តំបន់មាត់ទន្លេ គឺដាំនៅរដូវសម្រកចាប់ពីខែវិច្ឆិកាទៅ។ រយៈពេលនៃការប្រមូលផល គឺអាស្រ័យទៅលើពូជរបស់វា។ ពូជរយៈពេលខ្លី អាចប្រមូលផលក្រោយរយៈពេល ៩០-១០០ ថ្ងៃ ពូជរយៈពេលវែង គឺប្រមូលផលនៅរយៈពេលពី ១២០-១៤០ ថ្ងៃ (Agritoday, 2016,Yayo, 2016)។


ចំណែកស្វាយចន្ទីមានឈ្មោះវិទ្យាសាស្ត្រ Anacardiumoccidentale L. ស្ថិតនៅក្នុងគ្រួសារ Anacardiaceae (Royal University of Agriculture, 2006) ។ បច្ចុប្បន្នបណ្ដាប្រទេសមួយចំនួននៅតំបន់ត្រូពិចមានការនិយមដាំស្វាយចន្ទីយ៉ាងច្រើន។ គ្រាប់ស្វាយចន្ទីមានផ្ទុកសារធាតុចិញ្ចឹមក្នុងកម្រិតខ្ពស់ គឺក្នុងគ្រាប់ស្វាយចន្ទី ១០០ក្រាម អាចផ្តល់ថាមពលរហូតដល់ ៥០០ កាឡូរី។ ស្វាយចន្ទីអាចប្រមូលផលជាលើកដំបូង គឺនៅអាយុ ៣ ទៅ ៤ឆ្នាំ(ផ្តល់ផលលើកដំបូងបាន ប្រហែល ២,៥០-៣ គីឡូក្រាម នៅក្នុងមួយដើម) នៅអាយុបាន ២ ឆ្នាំក៏អាចប្រមូលផលបានខ្លះដែរក្រាន់តែទិន្នផលទាប ប៉ុន្តែគេអាចទទួលបានទិន្នផលខ្ពស់នៅពេលវាមានអាយុ ៧ ឆ្នាំ ហើយផ្តល់ទិន្នផលថេរក្នុងរយៈពេលវែង គឺរហូតដល់ពេលដែលគេកាប់ដើមចាស់ចោល ហើយដាំសារជាថ្មីដែលមានរយៈពេលប្រហែលជា ២៥ ឆ្នាំ។ នៅក្នុងឆ្នាំ ២០១៧ គ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រមាញជា ៨៥០០ រៀល ក្នុងមួយគីឡូក្រាម (Agritoday,2017)។

គោលបំណងសំខាន់ៗនៃការអនុវត្តន៍បច្ចេកទេសដាំសណ្តែកដីនៅចន្លោះដើមស្វាយចន្ទី បានបង្ហាញច្បាស់តាមរយៈការកាត់បន្ថយបានការដុះលូតលាស់របស់ស្មៅចង្រៃរហូតដល់ ៥០ ភាគរយ និងបង្កើនប្រាក់ចំណូលបន្ថែមទៀតផង (MoE,2016)។
លោកស្រីអ៊ុត វីន រស់នៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ (ប្រទេសកម្ពុជា) គឺជាកសិករមួយរូបដែលអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ទីតាំងអនុវត្តន៍បច្ចេកទេសនោះមានប្រវត្តិជាតំបន់ព្រៃរេចរិល ដំបូងឡើងគាត់បានកាប់ឆ្ការព្រៃនោះយកមកដាំដំណាំឯកវប្បកម្ម (ដំឡូងមី ចេក សណ្ដែកបាយ ឬសណ្ដែកសៀង)។ នៅឆ្នាំ២០១៦ដីនេះត្រូវបានយកមកដាំស្វាយចន្ទីជាមួយនឹងសណ្ដែកដីវិញ។

ប្រព័ន្ធនៃការដាំដំណាំនៅចន្លោះប្រភេទឈើបែបនេះផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖
១. ការអនុវត្តន៍បច្ចេកទេសនេះ គឺបង្កើនផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់កសិករ តាមលទ្ធភាពដីដែលមាន។តាមការអនុវត្តន៍តាមបច្ចេកទេសនេះ ទោះដីរេចរិលក៏អាចយកមកដាំដំណាំបានដែរ ដែលនេះជាការបង្កើនផលដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងប្រាក់ចំណូលគ្រួសារ។
២. មុនពេលកសិករទទួលបានទិន្នផលពេញលេញពីដើមស្វាយចន្ទី(ក្រោយអាយុបាន ៣ឆ្នាំ) សណ្តែកដីបានផ្តល់ប្រាក់ចំណូលបានយ៉ាងឆាប់(ទទួលផលក្នុងរយៈពេល ៣ខែ ហើយដាំបាន ០២ ដង នៅក្នុងមួយឆ្នាំ)។ នៅក្នុងដីមួយហិកតា សណ្តែកដីអាចផ្តល់ប្រាក់ចំណេញសុទ្ធចំនួន ៣,០០០,០០០ រៀល (តម្លៃលក់បាន ៤០០០ រៀល/គីឡូក្រាម)។
ដោយសារតែសណ្តែដីត្រូវការពន្លឺពេញ ការដាំដំណាំចន្លោះដីទំនេរត្រូវបានបញ្ឈប់ក្រោយពេលស្វាយចន្ទីមានអាយុ ៣ឆ្នាំ នេះដោយសារតែដើមរបស់វាបែកមែកសាខាគ្របជាម្លប់ដែលមិនអំណោយផលសម្រាប់ការដាំដុះសណ្តែកដីបន្តទៀតបាន។

ក្រៅពីអត្ថប្រយោជន៍ដូចរៀបរាប់ខាងលើ ការដាំដំណាំសណ្តែកដីក៏បានជួយបង្កើនជីជាតិដីផងដែរព្រោះវាជាប្រភេទដំណាំដែលប្រព័ន្ធប្ញសរបស់វាមានកំពកដែលបង្កើតឡើងដោយវត្តមាននៃបាក់តេរីសហប្រាណពពួករីហ្សូប្សូម(Rhizobium)ដែលក្រុមនេះមានសមត្ថភាពអាចស្រូប និងចាប់យកអាសូតសេរីពីបរិយាកាសទៅក្នុងដីបាន។ បន្ទាប់ពីប្រមូលផលរួច កាកសំណល់ដើមសណ្តែកដីត្រូវបានភ្ជួរលប់ទៅក្នុងដីក្លាយជាជីសរីរាង្គមួយដ៏ប្រសើរ ដូចនេះវា គឺជាជីស្រស់ដែលជួយកាត់បន្ថយការប្រើប្រាស់ជីគីមី។ ការដាំដំណាំសណ្តែកដីមិនឱ្យដីនៅទំនេរចោលនៅឆ្នាំដំបូងនៃការដាំដើមស្វាយចន្ទី ក៏មានសារប្រយោជន៍ណាស់ដែរ ដើម្បីទប់ទល់នឹងការដុះដាលស្មៅចង្រៃ។ មុខងារចុងក្រោយដែលមានសារសំខាន់ដែរនោះគឺ សណ្តែកដី និងស្វាយចន្ទី គឺជាដំណាំដែលទប់ទល់នឹងការហូរច្រោះដីដោយសារទឹក។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

នៅចម្ការចង្ងាយ ០២គីឡូម៉ែត្រពីជើងភ្នំ

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2016

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

សួរគេខ្លះហើយច្នៃខ្លួនឯងខ្លះ។ ពីមុនធ្លាប់ដាំចេកប៉ុន្តែជួបប្រទះជំងឺ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • ការពារតំបន់ទីជម្រាល/តំបន់ខ្សែទឹកខាងក្រោមបញ្ចូលជាមួយបច្ចេកទេសផ្សេងទៀត
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ:

បាទ/ចា៎

បញ្ជាក់ពីប្រភេទដីច្រើនប្រភេទ (ដីដាំដំណាំ/ដីចិញ្ចឹមសត្វ/ដីព្រៃឈើ):
  • កសិរុក្ខកម្ម

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ដំណាំរយៈពេលវែង (មិនមែនឈើ)
  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • ពពួកសណ្តែក - សណ្តែកបារាំង
  • ពពួកសណ្តែក -​ សណ្តែកសៀង
  • ដំណាំដែលមានគ្រាប់ចម្រាញ់ប្រេងបាន -​ សណ្តែកដី
  • ឬស/ដំណាំមើម -​ ដំឡូងមី
ដំណាំរយៈពេលវែង (មិនមែនឈើ) - បញ្ជាក់ប្រភេទដំណាំ:
  • ចេក/plantain/abaca
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
  • ស្វាយចន្ទី
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 2
តើជាការអនុវត្តន៍ដំណាំចន្លោះ?

បាទ/ចា៎

ដីព្រៃ/ដីដាំដើមឈើ

ដីព្រៃ/ដីដាំដើមឈើ

ផលិតផល និងសេវាកម្ម:
  • ផ្លែឈើ និងគ្រាប់ធញ្ញជាតិ

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ផ្សេងៗ

ផ្សេងៗ

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • កសិរុក្ខកម្ម
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
មតិយោបល់:

បន្ទាប់ពីប្រមូលផលសណ្តែកដីរួច កាកសំណល់របស់វាត្រូវបានភ្ជួរលប់ទៅក្នុងដីដើម្បីធ្វើឱ្យជីជាតិដីប្រសើរឡើងដែលមានសារប្រយោជន៍សម្រាប់ដំណាំស្រូបយក។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

នៅលើផ្ទៃដីអនុវត្តន៍បច្ចេកទេសមានទំហំ ១០,០០០ម៉ែត្រការ៉េ(ទទឹង ១០០ ម៉ែត្រ បណ្តោយ១០០ ម៉ែត្រ)។ ដើមស្វាយចន្ទីសរុបមានចំនួន ២២០ ដើម ដោយចន្លោះពីដើមមួយទៅដើមមួយទៀតមានប្រវែង ៧ម៉ែត្រ និងចន្លោះជួរស្វាយចន្ទីមានប្រវែង ៧ ម៉ែត្រ។ រណ្តៅជីកដាំស្វាយចន្ទីមានទំហំ ៣០សង់ទីម៉ែត្របួនជ្រុង និងជម្រៅ ៣០ សង់ទីម៉ែត្រ។ សណ្ឋានដីអនុវត្តបច្ចេកទេសនេះមានជម្រាលប្រហែល ១,៥ ទៅ ៣ ដឺក្រេ ចម្ងាយ ២គីឡូម៉ែត្រពីជើងភ្នំ។

ចំណែកសណ្តែកដីធ្វើការបុកដាំដោយមួយរន្ធដាក់ ៣ គ្រាប់សណ្តែកដី ក្នុងជម្រៅ ៣-៤ សង់ទីម៉ែត្រជាជួរ ដែលមានចន្លោះជួរ ៣០សង់ទីម៉ែត្រ និងពីគុម្ពមួយទៅគុម្ពមួយទៀតគឺ២០ សង់ទីម៉ែត្រ។ នៅលើផ្ទៃដី ១០,០០០ម៉ែត្រការ៉េ អ្នកប្រើប្រាស់ដី ប្រើគ្រាប់ពូជសណ្តែកដីអស់ ២០០ គីឡូក្រាម។

ឈ្មោះអ្នកនិពន្ធ:

កញ្ញា អ៊ុំ សុវន្នី

កាលបរិច្ឆេទ:

05/05/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

១ហិកតា

បើសិនប្រើឯកតាតាមតំបន់ សូមបញ្ជាក់តម្លៃបម្លែងវាទៅជាហិកតា (ឧ. 1 ហិកតា = 2.47 អា)៖ 1 ហិកតា =​​:

១ ហិកតា=១០០០០ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ភ្ជួរដីហាល ខែមករា-មីនា
2. ជីករណ្តៅសម្រាប់ដាំកូនស្វាយចន្ទី ខែកក្កដា
3. ដាក់ជី ខែកក្កដា
4. ដាំសណ្តែកដី ខែកក្កដា
មតិយោបល់:

សណ្តែកដីដាំនៅខែវស្សា ហើយអាស្រ័យតែលើទឹកភ្លៀងទាំងស្រុង មិនមានប្រភពស្រោចស្រពនោះទេ។

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដីហាល ហិកតា 1,0 60000,0 60000,0 100,0
កម្លាំងពលកម្ម បុកដាំសណ្តែកដី នាក់-ថ្ងៃ 40,0 20000,0 800000,0 100,0
សម្ភារៈ ជីករណ្តៅដាំស្វាយចន្ទី និងដាំកូនស្វាយចន្ទី រណ្តៅ 220,0 600,0 132000,0 100,0
សម្ភារៈ ចបកាប់ ផ្លែ 10,0 35000,0 350000,0 100,0
សម្ភារៈ កាំបិតធំ កាំបិត 5,0 50000,0 250000,0 100,0
សម្ភារៈ ចបជីក ចបជីក 10,0 35000,0 350000,0 100,0
សម្ភារៈដាំដុះ កូនស្វាយចន្ទី ដើម 220,0 3000,0 660000,0 100,0
សម្ភារៈដាំដុះ ពូជសណ្តែកដី គីឡូក្រាម 200,0 4700,0 940000,0 100,0
ជី និងសារធាតុពុល ជីទ្រាប់បាត គីឡូក្រាម 25,0 3000,0 75000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 3617000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 904,25
មតិយោបល់:

ប្រើប្រាស់លុយដែលកម្ចីពីមីក្រូហិរញ្ញវត្ថុ។

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. បាញ់ថ្នាំជំនួយចន្ទី (ជំនួយត្រួយ) និងបាញ់ថ្នាំកម្ចាត់សត្វល្អិត ១ អាទិត្យបាញ់ម្តង
2. ដាក់ជីតាមគល់របស់ស្វាយចន្ទី ០៦ ដងក្នុងមួយឆ្នាំ
3. ដកស្មៅនៅតាមគល់ស្វាយចន្ទី ០៣ ដងក្នុងមួយឆ្នាំ
4. បាញ់ថ្នាំល្បាស់លើសណ្តែកដី(ជំនួយត្រួយ ស្លឹក) ពេលសណ្តែកដីដុះបាន២០ថ្ងៃ
5. បាញ់ថ្នាំជំនួយផ្កា និងដើមសណ្តែកដី ០៣ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ
6. ដកស្មៅតាមដើមសណ្តែកដី ០២ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ
7. ប្រមូលផលសណ្តែកដី ០៣ ខែក្រោយពេលដាំ
8. ប្រមូលផលគ្រាប់ស្វាយចន្ទី ក្រោយអាយុបាន ៣ឆ្នាំ

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម បាញ់ថ្នាំជំនួយផ្លែ ស្លឹក និងបាញ់ថ្នាំកំចាត់សត្វល្អិត (ស្វាយចន្ទី) ដង 32,0 40000,0 1280000,0 100,0
កម្លាំងពលកម្ម ដាក់ជីតាមគល់ស្វាយចន្ទី នាក់-ថ្ងៃ 36,0 20000,0 720000,0 100,0
កម្លាំងពលកម្ម ដកស្មៅតាមគល់ស្វាយចន្ទី នាក់-ថ្ងៃ 45,0 20000,0 900000,0 100,0
កម្លាំងពលកម្ម បាញ់ថ្នាំសណ្តែកដីដើម្បីជំនួយស្លឹក ដង 3,0 40000,0 120000,0 100,0
សម្ភារៈ ធុងបាញ់ថ្នាំប្រើដោយម៉ាស៊ីន គ្រឿង 1,0 400000,0 400000,0 100,0
សម្ភារៈ ធុងបាញ់ថ្នាំប្រើដោយកម្លាំងដៃសប់ គ្រឿង 1,0 20000,0 20000,0 100,0
ជី និងសារធាតុពុល ថ្នាំជំនួយស្វាយចន្ទី ប្រអប់ 2,0 25000,0 50000,0 100,0
ជី និងសារធាតុពុល ថ្នាំជំនួយដើម ផ្កា (សណ្តែកដី) ប្រអប់ 1,0 25000,0 25000,0 100,0
ជី និងសារធាតុពុល ថ្នាំជំនួយដើមសណ្តែកដី កញ្ចប់ 10,0 2500,0 25000,0 100,0
សម្ភារៈសាងសង់ ទិញតង់សម្រាប់ហាលគ្រាប់សណ្តែកដី តង់ 5,0 24000,0 120000,0 100,0
សម្ភារៈសាងសង់ ទិញបាវច្រកគ្រាប់សណ្តែកដី បាវ 700,0 1000,0 700000,0 100,0
សម្ភារៈសាងសង់ កញ្ឆេដាក់គ្រាប់សណ្តែកដី កញ្ឆេ 3,0 15000,0 45000,0 100,0
ផ្សេងៗ ដកស្មៅតាមដំណាំសណ្តែកដី ដង 20,0 20000,0 400000,0 100,0
ផ្សេងៗ ដកសណ្តែកដី នាក់-ថ្ងៃ 70,0 20000,0 1400000,0 100,0
ផ្សេងៗ វាយដើមសណ្តែកដីយកគ្រាប់ នាក់-ថ្ងៃ 60,0 20000,0 1200000,0 100,0
ផ្សេងៗ ជួលគេរោយសម្អាតយកគ្រាប់សណ្តែកដី នាក់-ថ្ងៃ 10,0 20000,0 200000,0 100,0
ផ្សេងៗ ជួយគេដើររើស ឬបេះគ្រាប់ស្វាយចន្ទី គីឡូក្រាម 1000,0 700,0 700000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 8305000,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 2076,25
មតិយោបល់:

ការចំណាយនៃការថែទាំ ចំពោះស្វាយចន្ទី គឺគិតថ្លៃថែទាំក្នុងរយៈពេល ០១ឆ្នាំ រីឯសណ្តែកដីវិញគិតថ្លៃថែទាំងក្នុងរយៈពេល ០៣ខែនៃវដ្តដំណាំ។ ចំពោះស្វាយចន្ទីមិនទាន់ដល់អាយុប្រមូលផលបាននោះទេ ដូចនេះតម្លៃនៃកម្លាំងពលកម្មដើររើស ឬបេះគ្រាប់ស្វាយចន្ទី គិតនៅពេលដែលស្វាយចន្ទីអាយុបាន ៣ ឬ ៤ឆ្នាំ។ តម្លៃពលកម្មនៃការបេះគ្រាប់ស្វាយចន្ទី គឺកសិករបានដឹងតម្លៃពីកសិករផ្សេងទៀតដែលទទួលផលរួចហើយ។

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ជាទូទៅចំណាយច្រើនក្នុងការបង្កើត និងថែទាំបច្ចេកទេសនេះ។ ស្វាយចន្ទី ០៣ ឆ្នាំទើបអាចទទួលបានផល ចំណែកសណ្តែកដី ០៣ខែ គឺអាចទទួលបានផល នៅពេលស្វាយចន្ទីទទួលផលជាទូទៅ គឺមិនអាចដាំសណ្តែកដីបន្តបានទៀតទេ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1429,30

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងឆ្នាំ 2015 មាន 1429.3 ម.ម ឆ្នាំ 2014 មាន 1647.3 ម.ម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឩត្តុនិយម ឆ្នាំ២០១៥

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :

ទីតាំងអនុវត្តន៍បច្ចេកទេសជាជម្រាលជិតជើងភ្នំ មានចង្ងាយពីជើងភ្នំ ០២គីឡូម៉ែត្រ។

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីស្រទាប់ខាងលើជាដីគ្រួសពណ៌ខ្មៅ ដីស្រទាប់ខាងក្នុងជាដីក្រហម តែអត់មានគ្រួសទេ។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

< 5 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

មិនមាន/ គ្មាន

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ពឹងលើទឹកភ្លៀងទាំងស្រុង។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

អាយុ ៤១ឆ្នាំ

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

កសិករនេះមាន៖
ដីដាំស្វាយចន្ទី ១០ ហិកតា
ដីដាំចេក ១៤ ហិកតា
ដីភូមិ ទំហំ ២៨០ ម៉ែត្រការ៉េ( ទទឹង ៧ម៉ែត្រ បណ្តោយ ៤០ម៉ែត្) ដីទុកចោលជាដីភូមិ

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)
  • ពឹងលើទឹកភ្លៀង

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ពីមុនគាត់ដាំដំណាំតែមួយមុខដូចជាចេក ដំឡូងមី ឬសណ្តែកសៀង តែឥឡូវគាត់ដាំដំណាំ២ មុខជាពិសេសការដាំសណ្តែកដីបាន ២ដងនៅក្នុងមួយឆ្នាំ ហើយគាត់ទទួលបានទិន្នផលខ្ពស់។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំឯកវប្បកម្ម គឺងាយប្រឈមនឹងការកើតនូវជំងឺដែលធ្វើឱ្យដំណាំមានគុណភាពទាប(ឧទាហរណ៍៖ ដំណាំចេកជាញឹកញាប់ជួប្រទះនូវសត្វក្រា ) ដូចនេះការដាំដំណាំ ២ប្រភេទដូចជា ស្វាយចន្ទី និងសណ្តែកដីក៏ជាយន្តការដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងការកំណត់នូវចលនា (ឧ. ការកែប្រែសុខុមាកាស/មីក្រូអាកាសធាតុ)។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការអនុវត្តការដាំដំណាំចន្លោះ គឺមានដំណាំថែមមួយប្រភេទទៀតត្រូវបានដាំនៅចន្លោះដើមឈើលើផ្ទៃដីកសិកម្មតែមួយ។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គាត់ដាំដំណាំ ២ប្រភេទនៅលើដីតែមួយ។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំចន្លោះអាចជួយបង្ការការសឹករេចរិលដីពីការហូរច្រោះដោយសារទឹក។ លើសពីនេះទៅទឿតវាកាត់បន្ថយការដុះលូតលាស់របស់ស្មៅចង្រៃ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំច្រើនជាងមួយប្រភេទចំណាយជីអស់ច្រើន កម្លាំងពលកម្ម ថ្នាំកំចាត់សត្វល្អិត។ល។ ប្រសិនប្រៀបធៀបជាមួយដំណាំឯកវប្បកម្ម។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ស្វាយចន្ទី និងសណ្តែកដីមានទីផ្សារល្អជាងដំណាំចេកផងដែរ។ អាស្រ័យដោយសណ្តែកដីដាំនៅចន្លោះស្វាយចន្ទី ដូចនេះកសិករទទួលបានប្រាក់ចំណូលមុនពេលដែលស្វាយចន្ទីផ្តល់ផល(មុនស្វាយចន្ទីអាយុបាន ៣ឆ្នាំ)។

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង

ភាពខុសគ្នាផ្នែកសេដ្ឋកិច្ច

កើនឡើង
ថយចុះ

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

អ្នកប្រើប្រាស់ដីត្រូវធ្វើការថែទាំទាំងដំណាំសណ្តែកដី និងស្វាយចន្ទីទៅលើការដាក់ជី បាញ់ថ្នាំកំចាត់សត្វល្អិត ត្រួតពិនិត្យប្រសិនមានជំងឺ ឬសត្វល្អិតកើតឡើងនៅដំណាក់កាលផ្សេងៗនៃការលូតលាស់របស់ដំណាំ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

សណ្តែកដីអាចផ្តល់ទិន្នផលនៅក្នុងរយៈពេលខ្លីមុនពេលដែលដើមស្វាយចន្ទីផ្តល់ផល។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ផ្តល់នូវសារធាតុចិញ្ចឹមច្រើនប្រភេទដែលមកពីផលិផលខុសៗគ្នាដែលមានប្រយោជន៍ដល់សុខភាពរបស់មនុស្ស។

ឱកាសវប្បធម៍

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

អ្នកប្រើប្រាស់ដីជាច្រើនបានរៀនសូត្រពីគ្នាទៅវិញទៅមកពីការអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ប្រព័ន្ធនេះមានភាពពេញនិយមនៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

អ្នកប្រើប្រាស់ដីបានយល់ពីអត្ថប្រយោជន៍ការដាំដំណាំនៅចន្លោះដើមឈើមិនទុកចន្លោះទំនេរ ឬមិនទុកដីដោយមិនមានដំណាំអ្វីសោះ។ ការដាំសណ្តែកដីអាចបង្កាការសឹករេចរិលដីដោយសារទឹក និងបង្កើនជីជាតិដីតាមរយៈកាកសំណល់ដើមសណ្តែកដី។

ការកាត់បន្ថយជម្លោះ

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មិនធ្លាប់មានជម្លោះជាមួយកសិករផ្សេងៗនោះទេ។ កសិករនៅតំបន់នោះចេះចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សណ្តែកដី និងដើមស្វាយចន្ទីជាដំណាំជួយគ្របដី កាត់បន្ថយរំហួតទៅក្នុងបរិយាកាស និងរក្សាដីឱ្យមានសំណើម។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែដំណាំសណ្តែកដី គ្របដីនៅចន្លោះស្វាយចន្ទី។

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

កាកសំណល់សណ្តែកដី គឺជួយឱ្យដីធូរ។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កាកសំណល់សណ្តែកដី គឺជាជីស្រស់មួយដ៏ល្អ និងនៅពេលវារលួយវាក្លាយជាសារធាតុសរីរាង្គដែលមានប្រយោជន៍ក្នុងការធ្វើឱ្យដីមានជីជាតិប្រសើរឡើង និងបង្កើនភាវៈរស់នៅក្នុងដី។

ជីវចម្រុះ៖ ដំណាំ, សត្វ

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំច្រើនប្រភេទលើសពីមួយ (សណ្តែកដី និងដើមស្វាយចន្ទី)។

ប្រភេទរាតត្បាត

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

មានជំងឺដែលមិនស្គាល់ឈ្មោះកើតឡើងលើដំណាំចេកវាធ្វើឱ្យស្លឹកចេកទៅជាពណ៌លឿង។ វាប្រហែលកើតមកពីពពួកវីរុស។

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សម្បូរភាវៈរស់នៅក្នុងដីដូចជា៖ ជន្លេន ស្រមោច សត្វកណ្តៀត ។ល។ ដោយសារដីសម្បូរទៅដោយសារធាតុសរីរាង្គដែលកើតពីការរលួយនៃកាកសំណល់សណ្តែកដី។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កាត់បន្ថយកត្តាសត្វចង្រៃ និងជំងឺផ្សេងៗនៅលើដំណាំ ដោយសារតែយន្តការដ៏មានអត្ថប្រយោជន៍នៃចលនានៅក្នុងដី និងសុខុមាកាស/មីក្រូអាកាសធាតុ តាមរយៈដាំសណ្តែកដីនៅចន្លោះស្វាយចន្ទី។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ មធ្យម
មតិយោបល់:

ភ្លៀងមិនទៀងទាត់ ពេលខ្លះច្រើនពេក ពេលខ្លះរាំង។ សណ្តែកដីត្រូវដាំនៅខែមានភ្លៀងធ្លាក់។

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

6.5 ការទទួលយកបច្ចេកទេស

  • > 50%
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 91-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ទទួលបានប្រាក់ចំណូលបន្ថែមពីការដាំសណ្តែកដីដែលអាចប្រមូល ផលបានក្រោយដាំដុះរយៈពេល ០៣ខែ
ផ្តល់ចំណូលបន្ថែមមុនពេលទទួលផលពីស្វាយចន្ទីសម្រាប់ដោះស្រាយប្រាក់ចំណាយបន្តក្នុងការថែទាំដំណាំ និងជីវភាពប្រចាំថ្ងៃ
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ដំណាំសណ្តែកដីជាដំណាំអាយុកាលខ្លីអាចប្រមូលផលក្នងរយៈពេល ០៣ខែ
ដាំដំណាំនៅចន្លោះដីទំនេរ ជួយដីកុំឱ្យហូរច្រោះដោយសារទឹកទឹកភ្លៀង និងខ្យល់
សណ្តែកដីជាដំណាំជួយឱ្យដីមានជីជាតិនិងជួយឱ្យដីធូរជាងមុនតាមរយៈការភ្ជួរលប់ដើមសណ្តែកដីនៅពេលដែលប្រមូលផលរួចហើយ

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ចំណាយកម្លាំងពលកម្មច្រើនក្នុងការថែទាំ(ដង្កូវ) បាញ់ថ្នាំ ជំនួយត្រួយ ផ្កា ជាដើម ជួលកម្លាំងពលកម្ម
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ការដាំដុះពឹងផ្អែកទៅលើទឹកភ្លៀងទាំងស្រុង ជីកអណ្តូង ឬជីកស្រះសម្រាប់ស្តុកទឹកដែលបង្ការនូវហានិភ័យដល់ដំណាំពេលរាំងភ្លៀង
ដាំដំណាំអាយុកាលខ្លីដូចជាសណ្តែកនៅពេលដែលស្វាយចន្ទីមិនទាន់ធំក្នុងយៈពេល ០៣ ឬ ០៤ ឆ្នាំ ហើយមិនអាចដាំបន្តទៀតបានទេនៅពេលស្វាយចន្ទីលូតលាស់គ្របម្លប់ជិត ដាំដំណាំមិនត្រូវការពន្លឺព្រះអាទិត្យខ្លាំងដូចជាល្មៀត ឬរំដេងជាដើម។ល។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល
  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

០២ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

០៤ នាក់

  • ការចងក្រងពីរបាកការណ៍ និងឯកសារផ្សេងៗទៀតដែលមាន

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

05/05/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Cambodian Agricultural Research and Development Institute. (2006). Farmer Notes. Peanut growing technology., Year 5th,.

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

Cambodian Agricultural Research and Development Institute. Free of charge

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

MoE. (2016). Agroforestry System “ Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia .”

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

Ministry of Environment, Cambodia. Free of charge

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Royal University of Agriculture. (2006). cashew tree management. In Khmer.

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

Royal University of Agriculture. Mr. Khoun Eang and Mr. Pagnasoley. Free of charge

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

Agritoday. (2016). Peanut

វេបសាយ:

Retrieved October 30, 2017, from http://agritoday.com/techniques/article/1413.html

ចំណងជើង/ ពណ៌នា:

Agritoday. (2017). តម្លៃគ្រាប់ស្វាយចន្ទីស្រស់បានកើនឡើងប្រមាណ ៣០ភាគរយ

វេបសាយ:

Retrieved October 30, 2017, from http://agritoday.com/news/article/2677.html

ចំណងជើង/ ពណ៌នា:

Chouk Khmer. (2017). Cashew trees

វេបសាយ:

Retrieved October 30, 2017, from https://choukhmer.wordpress.com/2010/12/10/cashew-tree/

ចំណងជើង/ ពណ៌នា:

Reaksmey Kampuchea Newspaper. (2017). បច្ចេកទេសដាំសណ្តែកដី

វេបសាយ:

Retrieved October 30, 2017, from http://www.rasmeinews.com/បច្ចេកទេសដាំសណ្តែកដី/

ចំណងជើង/ ពណ៌នា:

Saang. (2017). Cashew crop

វេបសាយ:

Retrieved October 30, 2017, from https://sroksaang.blogspot.com/2015/02/blog-post_20.html

ចំណងជើង/ ពណ៌នា:

Yayo. (2016). ការដាំសណ្តែកដីតាមបែបធម្មជាតិ

វេបសាយ:

Retrieved October 30, 2017, from http://vayofm.com/news/detail/60014.html

ម៉ូឌុល