ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក [ប្រទេសកម្ពុជា]

  • ការបង្កើត៖
  • បច្ចុប្បន្នភាព
  • អ្នកចងក្រង៖
  • អ្នកកែសម្រួល៖ ,
  • អ្នកត្រួតពិនិត្យច្រើនទៀត៖ , ,

បន្លែសរីរាង្គ

technologies_2236 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ប្រុស ហ៊ួ

(+855) 97 69 14 569

Fb: កសិដ្ឋានមាន់ស្រែក្រចេះ / Page: សហគមន៍បៃតងចម្រុះ

កសិករ

ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ប្រទេសកម្ពុជា

ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
ភ្នាក់ងារផ្សព្វផ្សាយឃុំនៅសាលាឃុំសោប:

សុភ័ក្រ សុង

(+855) 97 94 23 388

មិនមានអ៊ីម៉ែល

ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ភូមិព្រែករកា ​ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

(+855) 89 796 786

saravuthly123@gmail.com

មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី

ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

12/04/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការ​ដាំ​បន្លែ​ជា​លក្ខណៈ​វិលជុំ នៅ​តាម​ចន្លោះ​ជួរ​​ស្វាយ គឺ​ជា​ទម្រង់​មួយ​​នៃ​​កសិរុក្ខកម្ម។ ការ​អនុវត្ត​នេះ គឺ​ដើម្បី​បង្កើន​ទិន្នផល និងប្រាក់​ចំណូល​សម្រាប់​គ្រួសារ ក្នុង​អំឡុង​ពេល​ដែល​ស្វាយ​នៅ​តូច​មិន​ទាន់​ផ្តល់ផល។ គោល​បំណង​ផ្សេង​ទៀត​នៃ​បច្ចេកទេស គឺ​ការ​បង្កើត​គម្រប​ដី​ជា​អចិន្ត្រៃយ៍​មិន​ឱ្យ​ស្មៅ​ចង្រៃ​លូតលាស់ បន្ថយ​ការ​បាត់បង់​សំណើមដី និង​ទប់ស្កាត់​ការ​ហូរច្រោះ ហើយ​គោល​បំណង​ចុង​ក្រោយ គឺ​ការ​រួមផ្សំ​ជាមួយ​ប្រព័ន្ធ​តំណក់​ទឹក​ដែល​ជួយ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

កសិរុក្ខកម្ម គឺ​ជា​ការ​អនុវត្ត​ដាំ​ដំណាំ និង​/​ឬ​ចិញ្ចឹម​សត្វ​នៅ​លើ​ផ្ទៃដី​តែមួយ​ដោយ​ដាំដុះ​លាយ​ជាមួយ​នឹង​ដើមឈើ ដូចជា​ឈើ​ហូប​ផ្លែ​ ដូង ឫស្សី និង​ដើមឈើ​ផ្សេង​ទៀត ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម និង​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត (MoE et al., 2016)។ កសិរុក្ខកម្ម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​សេដ្ឋកិច្ច ដូចជា ការ​ប្រមូល​ផល​ឈើ និង​ដំណាំ​រួមផ្សំ ធ្វើ​ឲ្យ​ដី​កាន់​តែ​មាន​ជីជាតិ កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី និង​ថ្នាំគីមី​ដែល​នាំ​ឲ្យ​ថ្លៃ​ដើម​ផលិត​ថយ​ចុះ បន្ស៊ាំ​បាន​កាន់​តែ​ប្រសើរ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ (MoE et al., 2016) ក៏​ដូចជា​ការ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ខាត​ផល​ដំណាំ​ផងដែរ (FA and DANIDA, 2005)។


លោក ហួរ គឺ​ជា​កសិករ​មួយ​រូប​ក្នុង​ចំណោម​កសិករ​ច្រើន​នាក់​ដែល​បាន​ផ្លាស់​ប្តូរ​ពី​កសិកម្ម​ឯក​វប្បកម្ម​មក​អនុវត្ត​ប្រព័ន្ធ​កសិរុក្ខកម្ម។ រូបគាត់ និង​ក្រុម​គ្រួសារ រស់​នៅ​ភូមិ​សោបក្រោម ឃុំ សោប ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែកឦសាន​នៃ​ប្រទេសកម្ពុជា។ លើ​ផ្ទៃដី​ដាំដុះ​ទំហំ ២១០០​ម៉ែត្រការ៉េ នៅ​តំបន់​ជម្រាលភ្នំ គាត់​មាន​ស្វាយ​សរុប​ចំនួន ១៣៥ដើម ដោយ​ដាំជា ៩ជួរ ហើយ​ចន្លោះ​ជួរ និង​ចន្លោះ​ដើម​មាន​ប្រវែង ៤ម៉ែត្រ​ដូចគ្នា។ តាម​ចន្លោះ​ជួរ​ស្វាយ​មាន​ដាំ​បន្លែ​ឆ្លាស់គ្នា​ជា​ច្រើន​ប្រភេទ ​ដូច​ជា​សណ្តែកកួរ ត្រសក់ ត្រកួន ស្ពៃ និង​សាលាដ ។ ស្វាយ​ត្រូវ​បាន​ដាំ​បន្ទាប់​ពី​ភ្ជួរ​ដី​ហាល​រយៈ ១៥ថ្ងៃ ដោយ​ជីក​រណ្តៅ​ទំហំ ០,៥​ម៉ែត្រ​បួនជ្រុង ជា​មួយ​ជម្រៅ​ ០,៥ម៉ែត្រ និង​បំពេញ​ដោយ​លាមកគោ អង្កាម និង​កន្ទក់​ដែល​បាន​ផ្អាប់​ទុក ១៥ថ្ងៃ ក្នុង​មួយ​រណ្តៅ​ប្រមាណ​ជា​ ២ ទៅ ៣ គ.ក្រ។ កសិករ​បាន​ប្រើ​ប្រព័ន្ធ​ស្រោចស្រព​ជា​តំណក់​ទឹក ដោយ​រាយ​ទុយោ​ដល់​គល់ស្វាយ និង​តាម​បណ្តោយ​រង​បន្លែ​ទាំង​អស់។ ការ​រៀប​ចំ​រង​បន្លែ គឺ​ប្រែប្រួល​តាម​រដូវ​កាល នៅ​រដូវ​ប្រាំង​គេ​លើក​រង​កម្ពស់ ១០សង់ទីម៉ែត្រ ហើយ​នៅ​រដូវ​វស្សា​គេ​លើក​រង​កម្ពស់ ២០សង់ទីម៉ែត្រ ដើម្បី​កុំ​ឱ្យ​ជាំ​ទឹក។ ជាងនេះ​ទៅ​ទៀត​ការ​ធ្វើ​កសិកម្ម​បែប​នេះ​មិនមាន​​ការ​ចំណាយ​ច្រើន ហើយ​ថែម​ទាំង​ជួយ​បង្កើន​ប្រាក់​ចំណូល​នៅ​ពេល​ដំណាំ​អាយុ​កាលវែង​មិន​ទាន់​បាន​ទទួល​ផល។ លើស​ពី​នេះ​កសិករ​បាន​ប្រើ​ជី​កំប៉ុស្តិ៍ទឹក និង​ថ្នាំ​សំលាប់​សត្វល្អិត​ផ្សំ​ពី​ធម្មជាតិ ដែល​គាត់​បាន​ផលិត​ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​គ្មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន​ផង​ទៀត​ផង។ ការ​ធ្វើ​ជី​កំប៉ុស្តិ៍ទឹក គឺ​គាត់​ប្រើ​កម្ទេច​កម្ទី​ត្រី កន្ទក់ និង​ស្ករក្រហម លាយ​ជា​មួយ​ទឹក រួច​រក្សា​ទុក​រយៈពេល ១៥ថ្ងៃ ទើប​យក​មក​លាយ​ទឹក​បាញ់​លើ​បន្លែ។ ចំណែក​ឯ​ថ្នាំ​កំចាត់​សត្វល្អិត​ត្រូវ​បាន​ផ្សំ​ពី​សមាស​ធាតុ​រុក្ខជាតិ​ផ្សេងៗ​ដែល​មាន​ក្លិន​ក្រពុល​ខ្លាំង និង​រស​ល្វីង ​ដូចជា សំបកស្លែង ក្តុល ស្តៅ វល្លិ៍បណ្តូលពេជ្រ និង​រំដេង ដោយ​ចិញ្ច្រាំវា​ឱ្យ​ម៉ត់ ហើយ​លាយ​ជា​មួយ​ស្ករ​ក្រហម និង​ទឹក រួច​បន្ទាប់​មក​ត្រាំ​វា​ទុក​រយៈពេល ១៥ថ្ងៃ។ សម្រាប់​ការ​ប្រើប្រាស់ គឺ​ត្រូវ​លាយ​ទឹក​ថ្នាំ​ចំណុះ ១លីត្រ ជា​មួយ​ទឹក ២៥លីត្រ។


សរុប​មក​បច្ចេកទេស​កសិរុក្ខកម្ម​នេះ​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង។ ការ​ដាំ​ដំណាំ​បែប​នេះ​អាច​បង្កើន​សេដ្ឋកិច្ច​ដោយ​ការ​ប្រមូល​ផល​ដំណាំ​ផ្សេងៗ​គ្នា ទាំង​ក្នុង​រដូវ​ប្រាំង និង​រដូវ​វស្សា ជា​ពិសេស​ក្នុង​រយៈពេល ៣ឆ្នាំ ដំបូង​ដែល​ស្វាយ​មិន​ទាន់​បាន​ផ្តល់​ផល​ ដូច្នេះ​ គឺ​ទប់ទល់​បាន​នឹង​ការ​ចំណាយ​ផ្សេងៗ​ក្នុង​កសិដ្ឋាន។ ការ​អនុវត្ត​បច្ចេកទេស​នេះ​ក៏​ផ្តល់​នូវ​ភាព​ត្រជាក់​ដល់​ដី​តាម​រយៈ​ម្លប់​នៃ​ដើម​ស្វាយ កាត់​បន្ថយ​ការ​បាត់បង់​សំណើម​ដី ទប់​ស្កាត់​ការ​ហូរ​ច្រោះ ព្រម​ទាំង​ជួយ​បន្ស៊ាំ​ទៅ​នឹង​ភាព​ហួត​ហែង​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៀត​ផង។ លើស​ពី​នេះ ការ​អនុវត្ត​បែប​នេះ គឺ​មិន​ទុក​ឱ្យ​ដី​នៅ​ទំនេរ​ចោល​នាំ​ឱ្យ​ដុះ​ស្មៅ​ចង្រៃ​ដែល​ជា​ជម្រក​នៃ​ការ​កកើត​សត្វល្អិត និង​ជំងឺ​ផ្សេងៗ ជា​មូលហេតុ​នាំ​ឱ្យ​បាត់​បង់​អត្ថ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច។


បើ​មើល​មួយ​ភ្លែត វា​អាច​ជា​គុណ​វិបត្តិ​មួយដែរ ដែល​កសិករ​ត្រូវ​ចំណាយ​ច្រើន​ក្នុង​គ្រា​ដំបូង ឧទាហរណ៍​​ដូចជា​ការ​តម្លើង​ប្រព័ន្ធ​តំណក់​ទឹក​ជាដើម ប៉ុន្តែ​គេ​អាច​ប្រើ​បាន​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ និង​បន្ថយ​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​ស្រោចស្រព។ ចំពោះ​ដំណាំ​បន្លែ កសិករ​មាន​ភាព​ប្រឈម​ជាមួយ​នឹង​តម្លៃ​បន្លែ​លើ​ទីផ្សារ​មិន​ទៀង​ទាត់ ប្រសិន​បើ​តម្លៃ​ទីផ្សារ​មាន​ស្ថេរភាព នោះ​កសិករ​នឹង​ទទួល​បាន​ចំណូល​កាន់​តែ​ច្រើន​សម្រាប់​ការ​លើក​កម្ពស់​ជីវភាព​គ្រួសារ។ ដូច​នេះ​ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទីផ្សារ​នេះ​ផង​ដែរ។

2.3 ​រូបភាពនៃបច្ចេកទេស

2.4 វីដេអូនៃបច្ចេកទេស

ការពណ៌នាសង្ខេប:

មិនមាន

ឈ្មោះអ្នកថតវីឌីអូ:

មិនមាន

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2015

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

ជំនួយបច្ចេកទេសពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម

ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម

  • កសិរុក្ខកម្ម
ផលិតផល/សេវាកម្មចម្បង:

មានស្វាយ ត្រសក់​ ស្ពៃ សណ្តែកកួរ និងសាលាដ

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

ជាប្រភេទដីព្រៃមិនសូវសម្បូរជីជាតិ

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

ប្រើប្រាស់ទឹកពីទំនប់ស្រែងៀត

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 1
សូមបញ្ជាក់:

ជាប្រភេទដំណាំរយៈពេលវែង និងមានដំណាំផ្សេងៗចន្លោះមុនពេលទទួលផលស្វាយ

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
  • ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
  • ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:

គាត់អាចដាំដំណាំដែលជួយបង្ការការហូរច្រោះដោយសារទឹកភ្លៀងនៅក្នុងរដូវរស្សា ពីមុនដីនេះជាដីព្រៃសឹករេចរិល។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

កញ្ញា សូ គង្គា និង លោក ទឹម សុភា

កាលបរិច្ឆេទ:

12/04/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

បច្ចេកទេស​នេះ​ត្រូវ​បាន​អនុវត្ត​លើ​ផ្ទៃដី​ដាំដុះ​ទំហំ ២១០០​ម៉ែត្រការ៉េ (ទទឹង ៣៥ ម៉ែត្រ x បណ្តោយ ៦០ ម៉ែត្រ) នៅ​តំបន់​ជម្រាល​ភ្នំ។ ក្នុង​ទំហំ​ផ្ទៃដី​នេះ​មាន​ដាំ​ស្វាយ​សរុប​ចំនួន ១៣៥​ដើម (ចំនួន ៩ជួរ ហើយ​ចន្លោះ​ជួរ និងចន្លោះ​ដើម​មាន​ទំហំ ៤ម៉ែត្រ) និង​មាន​ដាំ​បន្លែ​ដូចជា​សណ្តែកកួរ ត្រសក់ ត្រកួន សាលាដ ស្ពៃ ឆ្លាស់​​គ្នា​នៅ​តាម​ចន្លោះ​ជួរ​ស្វាយ។ ប្រព័ន្ធ​ស្រោចស្រព​ដោយ​តំណក់​ត្រូវ​បាន​ពង្រាយ​លើ​ផ្ទៃដី​ទាំងមូល ដោយ​រាយ​ទុយោ​តំណក់ទឹក​ដល់គ្រប់គល់​ស្វាយ និងតាមរងដំណាំ។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២១០០​ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

២០០០០រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ភ្ជួរដីហាល ក្សេត្រសាស្ត្រ ខែមេសា
2. បណ្តុះកូនស្វាយ ក្សេត្រសាស្ត្រ ខែមេសា
3. ជីករណ្តៅ និងរៀបប្រព័ន្ធទុយោ រចនាសម្ព័ន្ធ ខែមេសា
4. ធ្វើថ្នាំសំលាប់សត្វល្អិត និងជីទឹក ផ្សេងៗ ខែមេសា
5. ដាំកូនស្វាយ ក្សេត្រសាស្ត្រ ខែកញ្ញា
6. វាយដី និងលើករង ក្សេត្រសាស្ត្រ ខែមេសា

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរ និងរាស់ដី នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
កម្លាំងពលកម្ម ជីករណ្តៅ នាក់/ថ្ងៃ 5,4 20000,0 108000,0 100,0
សម្ភារៈ ប្រព័ន្ធដំណក់ទឹក ឈុត 1,0 800000,0 800000,0 100,0
សម្ភារៈ ក្បាលចម្រោះ គ្រឿង 1,0 120000,0 120000,0 100,0
សម្ភារៈ ចបជីក ចប 2,0 15000,0 30000,0 100,0
សម្ភារៈ គោយន្ត គ្រឿង 1,0 4800000,0 4800000,0 100,0
សម្ភារៈដាំដុះ ដើមស្វាយ ដើម 135,0 5000,0 675000,0 100,0
ជី និងសារធាតុពុល ជីត្រី លីត្រ 200,0 300,0 60000,0 100,0
សម្ភារៈសាងសង់ សំណាញ់សម្រាប់ធ្វើទ្រើង ដុំ 18,0 15000,0 270000,0 100,0
សម្ភារៈសាងសង់ ឫស្សីទ្រើង សរុប 1,0 100000,0 100000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 7023000,0
មតិយោបល់:

ទាក់ទងនឹងចំណាយ "ការជីករណ្តៅ" កសិករបានបញ្ជាក់ថាតម្លៃ ៨០០ រៀលសម្រាប់រន្ធមួយ (៨០០ X ១៣៥ រណ្តៅ = ១០៨០០០) ហើយនៅក្នុងតារាងចំណាយខាងលើត្រូវបានគណនាជានាក់/ថ្ងៃ។

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. បណ្តុះកូនបន្លែ ក្សេត្រសាស្ត្រ ខែមេសា
2. ស្ទូងបន្លែ ក្សេត្រសាស្ត្រ ខែមេសា
3. ធ្វើទ្រើង (វល្លិ៍) ផ្សេងៗ ខែមេសា
4. ធ្វើស្មៅ ក្សេត្រសាស្ត្រ ១០ថ្ងៃដំបូង
5. បាញ់ថ្នាំការពារ ក្សេត្រសាស្ត្រ ពេលមានសត្វល្អិត
6. ដូរទុយោ ផ្សេងៗ ពេលធ្លុះធ្លាយ

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម លើករង នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
កម្លាំងពលកម្ម ស្ទូងបន្លែ ឬដាំ នាក់/ថ្ងៃ 2,0 20000,0 40000,0 100,0
កម្លាំងពលកម្ម ធ្វើស្មៅ នាក់/ថ្ងៃ 9,0 20000,0 180000,0 100,0
កម្លាំងពលកម្ម បាញ់ថ្នាំការពារ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
សម្ភារៈ ទុយោ ដុំ 3,0 100000,0 300000,0 100,0
សម្ភារៈដាំដុះ ពូជត្រសក់ កញ្ចប់ 4,0 10000,0 40000,0 100,0
សម្ភារៈដាំដុះ ពូជសណ្តែកកួរ កញ្ចប់ 1,0 3500,0 3500,0 100,0
ជី និងសារធាតុពុល ថ្នាំកំចាត់សត្វល្អិត លីត្រ 20,0 2000,0 40000,0 100,0
ផ្សេងៗ ដូរទុយោ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 703500,0
មតិយោបល់:

ការថែទាំគិតត្រឹមរយៈពេល ៣ខែប៉ុណ្ណោះអាស្រ័យតាមវដ្តដំណាំដែលដាំក្រោមដើមស្វាយ។

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ត្រូវចំណាយដើមទុនច្រើនទៅលើប្រព័ន្ធទុយោ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណ​ទឹក​ភ្លៀង​នៅ​ឆ្នាំ ២០១៥ គឺ ១១៣៨,២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦,៥ មម និងឆ្នាំ​២០១៣ គឺ ១៦៦១,៨ មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួង​ធនធាន​ទឹក និងឧតុនិយម នា​យក​ដ្ឋាន​ឧតុនិយមឆ្នាំ2015

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

អាសធាតុក្តៅហើយសើម មាន 2រដូវ គឺរដូវប្រាំង និងវស្សា។

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីគ្រួស និងថ្ម

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

អាចទទួលបានតែទឹកសម្រាប់កសិកម្មប៉ុណ្ណោះ ដែលទាញពីទំនប់ស្រែងៀត។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ខ្នាតមធ្យមដោយសារគាត់មានដីទំហំ ៣០ហិកតា និងមានអ្នកមានដីច្រើនហិកតារហូតដល់ ៥០ហិកតា។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
  • ដីរានព្រៃ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ជាក់ស្តែង​កសិករ​ដាំ​ដំណាំ​ច្រើន​ប្រភេទ​ជាង​ពី​មុន​នៅ​លើ​ផ្ទៃដី​ដដែល ដូចនេះ​គាត់​អាច​ប្រមូល​ផល​បន្ត​បន្ទាប់​ពី​ដំណាំ​ទាំង​នោះ ដូចជា​ដំណាំ​អាយុកាលវែង និង​ដំណាំ​ប្រចាំ​ឆ្នាំ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈ​ការ​ដាំ​ដំណាំ​​រយៈពេលវែង និង​ដំណាំ​រយៈពេលខ្លី​ជា​មួយ​គ្នា បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​បរាជ័យ​បាន។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារ​មាន​ដាំ​ដំណាំ​ជា​ប្រព័ន្ធ​ចម្រុះ​ដែល​មាន​ដំណាំ​ច្រើន​ប្រភេទ​ចម្រុះ​គ្នា។

ផ្ទៃដីផលិតកម្ម

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដី​កាល​ដើម​ឡើយ​ជា​ប្រភេទ​ដី​ព្រៃ​សឹករេចរិល ប៉ុន្តែ​ឥលូវ​គាត់​អាច​ដាំ​ដំណាំ​បាន​តាម​បច្ចេកទេស SLM នេះ។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

គាត់​​ដាំ​​ដំណាំ​​ច្រើន​​ប្រភេទ ហើយ​​ប្រើប្រាស់​​តែ​​ជី​​ធម្មជាតិ ​និង​​ថ្នាំ​​ពុល​​ការពារ​​ដំណាំ​​ផ្សំ​​ពី​​រុក្ខជាតិ​​ដែល​​បាន​​ផលិត​​ដោយ​​គាត់​​ផ្ទាល់។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បច្ចុប្បន្ន​នេះ​គាត់​មិន​ចាំបាច់​ទិញ​ជី​ថ្នាំ​គីមី​ទៀតទេ ​ហើយ​គាត់​ព្យាយាម​ប្រើប្រាស់​ថ្នាំ​សំលាប់​សត្វល្អិត​ដែល​ផលិត​ដោយ​ខ្លួនឯង។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គាត់​​អាច​​ទទួល​​បាន​​ចំណូល​​ពេញ​​មួយ​​ឆ្នាំ​​ពី​​ព្រោះ​​គាត់​​បាន​​ដាំ​​ទាំង​​ដំណាំ​អាយុ​កាល​វែង និង​ខ្លី។

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈ​ការ​ដាំ​ដំណាំ​ច្រើន​​ជាង​​មួយ​​ប្រភេទ​លើ​ផ្ទៃ​ដី​ដ​ដែល​​បណ្តាល​​ឱ្យ​​គាត់​​ទទួល​​បាន​​ប្រភព​​ចំណូល​​កើនឡើង​ប៉ុន្តែ​តិចតួច​ប៉ុណ្ណោះ។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

គម្រប​ដី​ល្អ​ដែល​បាន​ពី​ការ​ដាំ​ដំណាំ​ឆ្លាស់​បាន​ជួយ​បញ្ជៀស​ការ​ដុះ​លូតលាស់​​នៃ​ស្មៅ​​ចង្រៃ និង​ជួយ​កាត់​បន្ថយ​កម្លាំង​​ពលកម្ម​​ក្នុង​​ធ្វើ​​ស្មៅ​​ផង​ដែរ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គាត់​​​ដាំ​​ដំណាំ​​ច្រើន​​​ជាង​មុន​ធ្វើ​ឱ្យ​សន្តិសុខ​ស្បៀង​កាន់​តែ​ប្រសើរ។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ការ​បំពុល​បរិស្ថាន​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សារ​គាត់​​ប្រើប្រាស់​​តែ​​ជី​ធម្មជាតិ និង​​ថ្នាំ​ពុល​​ការពារ​​ដំណាំ​​ផ្សំ​​ពី​​រុក្ខជាតិ​​ប៉ុណ្ណោះ។ ដូចនេះ​ស្ថានភាព​សុខភាព​កាន់​តែ​ប្រើសើរ​ឡើង។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ចំណេះដឹង​​ដែល​​ពាក់​ព័ន្ធ​​នឹង​​ដី គឺ​គាត់​​ទទួល​​បាន​​ពី​​បទ​ពិសោធន៍​​របស់​​គាត់ និង​​តាម​​រយៈ​​ឯកសារ ឬ​វីដេអូ​​លើ​​ប្រព័ន្ធ​​អ៊ីនធឺណេត។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មាន​​ដំណាំ​​គម្រប​​ដី​​កាន់​​តែ​​ច្រើន គឺ​​បាន​​ជួយ​​កាត់​​បន្ថយ​​រំហួត​តាម​នោះ​ដែរ។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

តាម​រយៈ​ការ​ដាំ​បន្លែ​ឆ្លាស់​គ្នា​បាន​ធ្វើ​ឱ្យ​គម្រប​ដី​ល្អ​ប្រសើរ

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ឫស​​​របស់​​ដំណាំ​​​ស្វាយ​​បាន​​​ចាក់​​ចូល​​ទៅ​​​ក្នុង​​​ដី​​​ធ្វើ​​​ឱ្យ​​​ដី​​​ផុស​​​ល្អ

ជីវចម្រុះ៖ ដំណាំ, សត្វ

ដំណាំគម្រប

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយ​សារ​តែ​មាន​ដំណាំ​គម្រប​ដី​ជា​អចិន្ត្រៃយ៍​ពេញ​មួយ​ឆ្នាំ

ប្រភេទរាតត្បាត

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ប្រភេទ​​រាត​​ត្បាត គឺ​​ត្រូវ​​បាន​​កាត់​​បន្ថយ​​តាម​​រយៈ​​ការ​​ដាំ​​ដំណាំ​​វិលជុំ និង​​ការ​​ប្រើប្រាស់​​ថ្នាំ​ពុល​​ការពារ​​ដំណាំ​​ផ្សំ​​ពី​​រុក្ខជាតិ។

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រភេទ​​​សត្វ​​​មាន​​​ប្រយោជន៍​​​កើន​​ឡើង​ពី​​ព្រោះ​​តែ​​​ការ​​​ប្រើប្រាស់​​​ជី​​កំប៉ុស្តិ៍​​​ទឹក។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

​ថ្នាំ​​សម្លាប់​​សត្វល្អិត​​ផ្សំ​ពី​​ធម្មជាតិ​ដែល​គាត់​ផលិត​ដោយ​ខ្លួន​គាត់ គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:

មិន​មាន​ផល​ប៉ះពាល់​ខាង​ក្រៅ​បរិវេណ​គួរ​ឱ្យ​កត់​សម្គាល់​ទេ

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ថយចុះ មធ្យម
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
ការប្រែប្រួលអាកាសធាតុផ្សេងៗ ភ្លៀងធ្លាក់មានការប្រែម្រួល មានការរាំងរហូតដល់ខែ០៧ ទើបភ្លៀង

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ព្យុះភ្លៀងតាមតំបន់ មធ្យម
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រលកកម្តៅ មិនល្អ
រលកត្រជាក់ ល្អ
ស្ថានភាពខ្យល់ខ្លាំង មធ្យម
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ ល្អ
ការមានបញ្ហាសត្វល្អិត/ដង្កូវ ល្អ

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
មិនមានបញ្ហាដោយសារមានប្រភពទឹក និងប្រព័ន្ធស្រោចស្រព

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

6.5 ការទទួលយកបច្ចេកទេស

  • តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%
មតិយោបល់:

ដោយសារមិនមានតម្រូវការថែទាំច្រើន និងចេញកម្លាំងពលកម្មច្រើន។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
មិន​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន/កាត់​បន្ថយ​បន្ទុក​ការងារ​តាម​រយៈ​ការ​ប្រើ​ប្រព័ន្ធ​តំណក់​ទឹក
មាន​បន្លែ​ច្រើន​មុខ​អាច​តម្រូវ​ទៅ​តាម​ទីផ្សារ
កុំ​ឱ្យ​ដី​ទំនេរ​ចោល និង​មាន​ស្មៅ​ដុះ​ច្រើន
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
កាត់​បន្ថយ​កម្លាំង​ពលកម្ម ដោយ​មាន​រៀប​ចំ​ប្រព័ន្ធ​ទុយោ​សម្រាប់​ការ​ស្រោចស្រព និង​ដាក់ជី
មិន​ប៉ះពាល់​បរិស្ថាន ដោយ​មិន​ត្រូវ​ការ​ម៉ាស៊ីន/ឥន្ធនៈ​ផ្សេងៗ​សម្រាប់​ស្រោច​ស្រព​ដោយ​ប្រើ​ប្រព័ន្ធ​បូមទឹក​ស្វ័យ​ប្រវត្តិ​ដែល​ដំណើរ​ការ​ដោយ​កម្លាំង​ទឹក​ហូរ។
ការ​គ្រប់​គ្រង​ដី​បាន​ល្អ​ប្រសើរ ដោយ​អន្តរ​កម្ម​រវាង​ដំណាំ និង​ដើមឈើ
ការ​ដាំ​ដំណាំ​វិលជុំ​ជួយ​រក្សា​ស្ថេរភាព​ជី​ជាតិ​ដី និង​បង្កើន​គម្រប​ដី

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ខ្វះ​ខាត​ដើម​ទុន​មួយ​ចំនួន កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​រដ្ឋ​ក្នុង​អត្រា​ការ​ប្រាក់​ទាប ឬ​រដ្ឋ ជួយ​គាំ​ទ្រ​បន្ថែម។
ទីផ្សារ​មិន​មាន​ស្ថេរភាព ចងក្រង​ជាក្រុម​កសិករ និង​ស្វែងរក​ការ​គាំ​ទ្រ​ពី​អង្គការ និង​មន្ទីរ​ដើម្បី​ជួយ​រក​បណ្តាញ​ទីផ្សារ។
ចំណាយ​ទុន​ច្រើន​ពេល​ចាប់​ផ្តើម​ដំបូង​សម្រាប់​ការ​រៀប​ចំ​ប្រព័ន្ធ​ស្រោច​ស្រព​ដោយ​តំណក់​ទឹក។ គួរ​មាន​ការ​គាំ​ទ្រ​ជា​បដិភាគ​ពី​គម្រោង និងរដ្ឋ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅ​ពេល​ស្វាយ​ធំ​បែក​មែក​សាខា​បាំង​ពន្លឺ​វា​នឹង​មិន​អាច​ដាំ​ដំណាំ​បាន​ទៀ​ត​ទេ។ ដាំ​ដំណាំ​ផ្សេងៗ​ដែល​មិន​សូវ​ត្រូវ​ការ​ពន្លឺ និង​ធន់​ពេល​នៅ​ក្រោម​ម្លប់។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១​ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤ នាក់

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Yang S. and Pean S. (2012) Organic fertilizer: Technology principle and farmer experiences. Cambodian Center for Study and Development in Agriculture: Phnom Penh. (In Khmer)

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

CEDAC and price is about 10000 Riel​

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

FA and DANIDA (2005). Guidelines for Site Selection and Tree Planting in Cambodia. Forestry Administration. Retrieved on May 15 2017 from

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

http://treeseedfa.org/guidelines_site_eng.htm

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

MoE, Adaptation Fund and UNEP (2016). Agroforestry System: “Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia”. Ministry of Environment.

ម៉ូឌុល