កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Navin Chea
- អ្នកកែសម្រួល៖ Sophea Tim, SOBEN KIM
- អ្នកត្រួតពិនិត្យច្រើនទៀត៖ SO Than, Ursula Gaemperli
សណ្តែកដី និងស្វាយចន្ទី
technologies_2315 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកគូលែន:
អ្នកប្រើប្រាស់ដី:
វីន អ៊ុត
(+855) 71 966 9939
មិនមានអ៊ីម៉ែល
អ្នកប្រើប្រាស់ដី
ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
ប្រទេសកម្ពុជា
មន្ត្រីការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត:
ឆ្លាត ប្រាជ្ញ
(+855) 97 48 25 806
មិនមានអ៊ីម៉ែល
ការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត
ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
05/05/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការដាំដំណាំប្រចាំរដូវ(សណ្តែកដី) ក្នុងចម្ការស្វាយចន្ទីដែលទើបដាំថ្មីមានគោលបំណងដាំបំពេញដីទំនេរចោលនៅចន្លោះដើមស្វាយចន្ទី។ វាជាដំណាំគម្របដីទប់ស្កាត់ការហូរច្រោះ និងបង្កើនជីជាតិដី ម៉្យាងវិញទៀតសណ្តែកដីជាប្រភេទដំណាំមានទីផ្សារ។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
សណ្តែកដីស្ថិតក្នុងអម្បូរ Leguminosae មានឈ្មោះវិទ្យាសាស្ត្រ Arachishypogaea L.ជាដំណាំដែលសម្បូរទៅដោយសារធាតុមានគុណប្រយោជន៍សំខាន់ៗជាច្រើន។ គ្រាប់សណ្ដែកដីមានផ្ទុកសារធាតុចិញ្ចឹមដូចជា : ប្រូតេអ៊ីន កាល់ស្យូម វីតាមីនបេ និងគ្លុយតាម៉ីនអាស៊ីត ហើយមានជាតិប្រេងយ៉ាងខ្ពស់រហូតដល់ ៤០-៦០ ភាគរយ ។ សណ្តែកដីផ្តល់ទិន្នផលជាមធ្យម០.៧៣តោន/ហិកតា (Cambodian Agricultural Research and Development Institute, 2006) ។ ដំណាំនេះត្រូវបានប្រជាជនកម្ពុជានិយមចូលចិត្តដាំជាលក្ខណៈគ្រួសារ ឬជាចម្ការធំៗ ។
សណ្ដែកដីអាចដុះលូតលាស់នៅលើដីច្រើនប្រភេទ ជាពិសេសដីល្បាប់ខ្សាច់ ដីល្បប់ ដីខ្មៅ ដែលជាប្រភេទដីស្រោះទឹកល្អ ។ សណ្ដែកដីជារុក្ខជាតិត្រូវការពន្លឺពេញ ការខ្វះពន្លឺនាំឱ្យពន្យារពេលក្នុងការលូតលាស់ ។ ដំណាំនេះតម្រូវឱ្យមានទឹកគ្រប់គ្រាន់ក្នុងការដាំដុះ តែវាក៏មិនធន់នឹងភាពដក់ទឹករយៈពេលយូរបានទេ ផ្ទុយទៅវិញបើខ្វះទឹកក៏ជាបញ្ហាដែរ។ រដូវដាំដុះសម្រាប់តំបន់ខ្ពង់រាប គឺចាប់ពីខែមេសា-ឧសភា និងចាប់ពីខែ កញ្ញា-តុលា ដោយឡែកសម្រាប់តំបន់មាត់ទន្លេ គឺដាំនៅរដូវសម្រកចាប់ពីខែវិច្ឆិកាទៅ។ រយៈពេលនៃការប្រមូលផល គឺអាស្រ័យទៅលើពូជរបស់វា។ ពូជរយៈពេលខ្លី អាចប្រមូលផលក្រោយរយៈពេល ៩០-១០០ ថ្ងៃ ពូជរយៈពេលវែង គឺប្រមូលផលនៅរយៈពេលពី ១២០-១៤០ ថ្ងៃ (Agritoday, 2016,Yayo, 2016)។
ចំណែកស្វាយចន្ទីមានឈ្មោះវិទ្យាសាស្ត្រ Anacardiumoccidentale L. ស្ថិតនៅក្នុងគ្រួសារ Anacardiaceae (Royal University of Agriculture, 2006) ។ បច្ចុប្បន្នបណ្ដាប្រទេសមួយចំនួននៅតំបន់ត្រូពិចមានការនិយមដាំស្វាយចន្ទីយ៉ាងច្រើន។ គ្រាប់ស្វាយចន្ទីមានផ្ទុកសារធាតុចិញ្ចឹមក្នុងកម្រិតខ្ពស់ គឺក្នុងគ្រាប់ស្វាយចន្ទី ១០០ក្រាម អាចផ្តល់ថាមពលរហូតដល់ ៥០០ កាឡូរី។ ស្វាយចន្ទីអាចប្រមូលផលជាលើកដំបូង គឺនៅអាយុ ៣ ទៅ ៤ឆ្នាំ(ផ្តល់ផលលើកដំបូងបាន ប្រហែល ២,៥០-៣ គីឡូក្រាម នៅក្នុងមួយដើម) នៅអាយុបាន ២ ឆ្នាំក៏អាចប្រមូលផលបានខ្លះដែរក្រាន់តែទិន្នផលទាប ប៉ុន្តែគេអាចទទួលបានទិន្នផលខ្ពស់នៅពេលវាមានអាយុ ៧ ឆ្នាំ ហើយផ្តល់ទិន្នផលថេរក្នុងរយៈពេលវែង គឺរហូតដល់ពេលដែលគេកាប់ដើមចាស់ចោល ហើយដាំសារជាថ្មីដែលមានរយៈពេលប្រហែលជា ២៥ ឆ្នាំ។ នៅក្នុងឆ្នាំ ២០១៧ គ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រមាញជា ៨៥០០ រៀល ក្នុងមួយគីឡូក្រាម (Agritoday,2017)។
គោលបំណងសំខាន់ៗនៃការអនុវត្តន៍បច្ចេកទេសដាំសណ្តែកដីនៅចន្លោះដើមស្វាយចន្ទី បានបង្ហាញច្បាស់តាមរយៈការកាត់បន្ថយបានការដុះលូតលាស់របស់ស្មៅចង្រៃរហូតដល់ ៥០ ភាគរយ និងបង្កើនប្រាក់ចំណូលបន្ថែមទៀតផង (MoE,2016)។
លោកស្រីអ៊ុត វីន រស់នៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ (ប្រទេសកម្ពុជា) គឺជាកសិករមួយរូបដែលអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ទីតាំងអនុវត្តន៍បច្ចេកទេសនោះមានប្រវត្តិជាតំបន់ព្រៃរេចរិល ដំបូងឡើងគាត់បានកាប់ឆ្ការព្រៃនោះយកមកដាំដំណាំឯកវប្បកម្ម (ដំឡូងមី ចេក សណ្ដែកបាយ ឬសណ្ដែកសៀង)។ នៅឆ្នាំ២០១៦ដីនេះត្រូវបានយកមកដាំស្វាយចន្ទីជាមួយនឹងសណ្ដែកដីវិញ។
ប្រព័ន្ធនៃការដាំដំណាំនៅចន្លោះប្រភេទឈើបែបនេះផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖
១. ការអនុវត្តន៍បច្ចេកទេសនេះ គឺបង្កើនផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់កសិករ តាមលទ្ធភាពដីដែលមាន។តាមការអនុវត្តន៍តាមបច្ចេកទេសនេះ ទោះដីរេចរិលក៏អាចយកមកដាំដំណាំបានដែរ ដែលនេះជាការបង្កើនផលដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងប្រាក់ចំណូលគ្រួសារ។
២. មុនពេលកសិករទទួលបានទិន្នផលពេញលេញពីដើមស្វាយចន្ទី(ក្រោយអាយុបាន ៣ឆ្នាំ) សណ្តែកដីបានផ្តល់ប្រាក់ចំណូលបានយ៉ាងឆាប់(ទទួលផលក្នុងរយៈពេល ៣ខែ ហើយដាំបាន ០២ ដង នៅក្នុងមួយឆ្នាំ)។ នៅក្នុងដីមួយហិកតា សណ្តែកដីអាចផ្តល់ប្រាក់ចំណេញសុទ្ធចំនួន ៣,០០០,០០០ រៀល (តម្លៃលក់បាន ៤០០០ រៀល/គីឡូក្រាម)។
ដោយសារតែសណ្តែដីត្រូវការពន្លឺពេញ ការដាំដំណាំចន្លោះដីទំនេរត្រូវបានបញ្ឈប់ក្រោយពេលស្វាយចន្ទីមានអាយុ ៣ឆ្នាំ នេះដោយសារតែដើមរបស់វាបែកមែកសាខាគ្របជាម្លប់ដែលមិនអំណោយផលសម្រាប់ការដាំដុះសណ្តែកដីបន្តទៀតបាន។
ក្រៅពីអត្ថប្រយោជន៍ដូចរៀបរាប់ខាងលើ ការដាំដំណាំសណ្តែកដីក៏បានជួយបង្កើនជីជាតិដីផងដែរព្រោះវាជាប្រភេទដំណាំដែលប្រព័ន្ធប្ញសរបស់វាមានកំពកដែលបង្កើតឡើងដោយវត្តមាននៃបាក់តេរីសហប្រាណពពួករីហ្សូប្សូម(Rhizobium)ដែលក្រុមនេះមានសមត្ថភាពអាចស្រូប និងចាប់យកអាសូតសេរីពីបរិយាកាសទៅក្នុងដីបាន។ បន្ទាប់ពីប្រមូលផលរួច កាកសំណល់ដើមសណ្តែកដីត្រូវបានភ្ជួរលប់ទៅក្នុងដីក្លាយជាជីសរីរាង្គមួយដ៏ប្រសើរ ដូចនេះវា គឺជាជីស្រស់ដែលជួយកាត់បន្ថយការប្រើប្រាស់ជីគីមី។ ការដាំដំណាំសណ្តែកដីមិនឱ្យដីនៅទំនេរចោលនៅឆ្នាំដំបូងនៃការដាំដើមស្វាយចន្ទី ក៏មានសារប្រយោជន៍ណាស់ដែរ ដើម្បីទប់ទល់នឹងការដុះដាលស្មៅចង្រៃ។ មុខងារចុងក្រោយដែលមានសារសំខាន់ដែរនោះគឺ សណ្តែកដី និងស្វាយចន្ទី គឺជាដំណាំដែលទប់ទល់នឹងការហូរច្រោះដីដោយសារទឹក។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
នៅចម្ការចង្ងាយ ០២គីឡូម៉ែត្រពីជើងភ្នំ
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2016
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
សួរគេខ្លះហើយច្នៃខ្លួនឯងខ្លះ។ ពីមុនធ្លាប់ដាំចេកប៉ុន្តែជួបប្រទះជំងឺ។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- ការពារតំបន់ទីជម្រាល/តំបន់ខ្សែទឹកខាងក្រោមបញ្ចូលជាមួយបច្ចេកទេសផ្សេងទៀត
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម
- កសិរុក្ខកម្ម
ផលិតផល/សេវាកម្មចម្បង:
សណ្តែកដីដាំចន្លោះដើមស្វាយចន្ទី
ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:
ដីព្រៃរេចរិលបន្ទាប់មកកាប់ឆ្ការទៅជាចម្ការដំឡូងមី ចេក សណ្តែកបាយ សណ្តែកសៀង។
3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 2
សូមបញ្ជាក់:
សណ្តែកដីដាំបាន ២ ដងក្នុងមួយឆ្នាំ
3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- កសិរុក្ខកម្ម
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
3.5 ការសាយភាយនៃបច្ចេកទេស
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការហូរច្រោះដីដោយសារទឹក
- Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bc: ការថយចុះនូវគម្របរុក្ខជាតិ
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
មតិយោបល់:
បន្ទាប់ពីប្រមូលផលសណ្តែកដីរួច កាកសំណល់របស់វាត្រូវបានភ្ជួរលប់ទៅក្នុងដីដើម្បីធ្វើឱ្យជីជាតិដីប្រសើរឡើងដែលមានសារប្រយោជន៍សម្រាប់ដំណាំស្រូបយក។
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស
នៅលើផ្ទៃដីអនុវត្តន៍បច្ចេកទេសមានទំហំ ១០,០០០ម៉ែត្រការ៉េ(ទទឹង ១០០ ម៉ែត្រ បណ្តោយ១០០ ម៉ែត្រ)។ ដើមស្វាយចន្ទីសរុបមានចំនួន ២២០ ដើម ដោយចន្លោះពីដើមមួយទៅដើមមួយទៀតមានប្រវែង ៧ម៉ែត្រ និងចន្លោះជួរស្វាយចន្ទីមានប្រវែង ៧ ម៉ែត្រ។ រណ្តៅជីកដាំស្វាយចន្ទីមានទំហំ ៣០សង់ទីម៉ែត្របួនជ្រុង និងជម្រៅ ៣០ សង់ទីម៉ែត្រ។ សណ្ឋានដីអនុវត្តបច្ចេកទេសនេះមានជម្រាលប្រហែល ១,៥ ទៅ ៣ ដឺក្រេ ចម្ងាយ ២គីឡូម៉ែត្រពីជើងភ្នំ។
ចំណែកសណ្តែកដីធ្វើការបុកដាំដោយមួយរន្ធដាក់ ៣ គ្រាប់សណ្តែកដី ក្នុងជម្រៅ ៣-៤ សង់ទីម៉ែត្រជាជួរ ដែលមានចន្លោះជួរ ៣០សង់ទីម៉ែត្រ និងពីគុម្ពមួយទៅគុម្ពមួយទៀតគឺ២០ សង់ទីម៉ែត្រ។ នៅលើផ្ទៃដី ១០,០០០ម៉ែត្រការ៉េ អ្នកប្រើប្រាស់ដី ប្រើគ្រាប់ពូជសណ្តែកដីអស់ ២០០ គីឡូក្រាម។
4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
១ហិកតា
បើសិនប្រើឯកតាតាមផ្ទៃដីក្នុងមូលដ្ឋាន សូមបញ្ជាក់ពីខ្ជាតប្តូរទៅជាហិកតា:
១ ហិកតា=១០០០០ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
20000
4.4 សកម្មភាពបង្កើត
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា | |
---|---|---|---|
1. | ភ្ជួរដីហាល | ក្សេត្រសាស្ត្រ | ខែមករា-មីនា |
2. | ជីករណ្តៅសម្រាប់ដាំកូនស្វាយចន្ទី | រចនាសម្ព័ន្ធ | ខែកក្កដា |
3. | ដាក់ជី | ក្សេត្រសាស្ត្រ | ខែកក្កដា |
4. | ដាំសណ្តែកដី | ក្សេត្រសាស្ត្រ | ខែកក្កដា |
មតិយោបល់:
សណ្តែកដីដាំនៅខែវស្សា ហើយអាស្រ័យតែលើទឹកភ្លៀងទាំងស្រុង មិនមានប្រភពស្រោចស្រពនោះទេ។
4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរដីហាល | ហិកតា | 1,0 | 60000,0 | 60000,0 | 100,0 |
កម្លាំងពលកម្ម | បុកដាំសណ្តែកដី | នាក់-ថ្ងៃ | 40,0 | 20000,0 | 800000,0 | 100,0 |
សម្ភារៈ | ជីករណ្តៅដាំស្វាយចន្ទី និងដាំកូនស្វាយចន្ទី | រណ្តៅ | 220,0 | 600,0 | 132000,0 | 100,0 |
សម្ភារៈ | ចបកាប់ | ផ្លែ | 10,0 | 35000,0 | 350000,0 | 100,0 |
សម្ភារៈ | កាំបិតធំ | កាំបិត | 5,0 | 50000,0 | 250000,0 | 100,0 |
សម្ភារៈ | ចបជីក | ចបជីក | 10,0 | 35000,0 | 350000,0 | 100,0 |
សម្ភារៈដាំដុះ | កូនស្វាយចន្ទី | ដើម | 220,0 | 3000,0 | 660000,0 | 100,0 |
សម្ភារៈដាំដុះ | ពូជសណ្តែកដី | គីឡូក្រាម | 200,0 | 4700,0 | 940000,0 | 100,0 |
ជី និងសារធាតុពុល | ជីទ្រាប់បាត | គីឡូក្រាម | 25,0 | 3000,0 | 75000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 3617000,0 |
មតិយោបល់:
ប្រើប្រាស់លុយដែលកម្ចីពីមីក្រូហិរញ្ញវត្ថុ។
4.6 សកម្មភាពថែទាំ
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|---|
1. | បាញ់ថ្នាំជំនួយចន្ទី (ជំនួយត្រួយ) និងបាញ់ថ្នាំកម្ចាត់សត្វល្អិត | ក្សេត្រសាស្ត្រ | ១ អាទិត្យបាញ់ម្តង |
2. | ដាក់ជីតាមគល់របស់ស្វាយចន្ទី | ក្សេត្រសាស្ត្រ | ០៦ ដងក្នុងមួយឆ្នាំ |
3. | ដកស្មៅនៅតាមគល់ស្វាយចន្ទី | ក្សេត្រសាស្ត្រ | ០៣ ដងក្នុងមួយឆ្នាំ |
4. | បាញ់ថ្នាំល្បាស់លើសណ្តែកដី(ជំនួយត្រួយ ស្លឹក) | ក្សេត្រសាស្ត្រ | ពេលសណ្តែកដីដុះបាន២០ថ្ងៃ |
5. | បាញ់ថ្នាំជំនួយផ្កា និងដើមសណ្តែកដី | ក្សេត្រសាស្ត្រ | ០៣ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ |
6. | ដកស្មៅតាមដើមសណ្តែកដី | ក្សេត្រសាស្ត្រ | ០២ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ |
7. | ប្រមូលផលសណ្តែកដី | ក្សេត្រសាស្ត្រ | ០៣ ខែក្រោយពេលដាំ |
8. | ប្រមូលផលគ្រាប់ស្វាយចន្ទី | ក្សេត្រសាស្ត្រ | ក្រោយអាយុបាន ៣ឆ្នាំ |
4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | បាញ់ថ្នាំជំនួយផ្លែ ស្លឹក និងបាញ់ថ្នាំកំចាត់សត្វល្អិត (ស្វាយចន្ទី) | ដង | 32,0 | 40000,0 | 1280000,0 | 100,0 |
កម្លាំងពលកម្ម | ដាក់ជីតាមគល់ស្វាយចន្ទី | នាក់-ថ្ងៃ | 36,0 | 20000,0 | 720000,0 | 100,0 |
កម្លាំងពលកម្ម | ដកស្មៅតាមគល់ស្វាយចន្ទី | នាក់-ថ្ងៃ | 45,0 | 20000,0 | 900000,0 | 100,0 |
កម្លាំងពលកម្ម | បាញ់ថ្នាំសណ្តែកដីដើម្បីជំនួយស្លឹក | ដង | 3,0 | 40000,0 | 120000,0 | 100,0 |
សម្ភារៈ | ធុងបាញ់ថ្នាំប្រើដោយម៉ាស៊ីន | គ្រឿង | 1,0 | 400000,0 | 400000,0 | 100,0 |
សម្ភារៈ | ធុងបាញ់ថ្នាំប្រើដោយកម្លាំងដៃសប់ | គ្រឿង | 1,0 | 20000,0 | 20000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំជំនួយស្វាយចន្ទី | ប្រអប់ | 2,0 | 25000,0 | 50000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំជំនួយដើម ផ្កា (សណ្តែកដី) | ប្រអប់ | 1,0 | 25000,0 | 25000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំជំនួយដើមសណ្តែកដី | កញ្ចប់ | 10,0 | 2500,0 | 25000,0 | 100,0 |
សម្ភារៈសាងសង់ | ទិញតង់សម្រាប់ហាលគ្រាប់សណ្តែកដី | តង់ | 5,0 | 24000,0 | 120000,0 | 100,0 |
សម្ភារៈសាងសង់ | ទិញបាវច្រកគ្រាប់សណ្តែកដី | បាវ | 700,0 | 1000,0 | 700000,0 | 100,0 |
សម្ភារៈសាងសង់ | កញ្ឆេដាក់គ្រាប់សណ្តែកដី | កញ្ឆេ | 3,0 | 15000,0 | 45000,0 | 100,0 |
ផ្សេងៗ | ដកស្មៅតាមដំណាំសណ្តែកដី | ដង | 20,0 | 20000,0 | 400000,0 | 100,0 |
ផ្សេងៗ | ដកសណ្តែកដី | នាក់-ថ្ងៃ | 70,0 | 20000,0 | 1400000,0 | 100,0 |
ផ្សេងៗ | វាយដើមសណ្តែកដីយកគ្រាប់ | នាក់-ថ្ងៃ | 60,0 | 20000,0 | 1200000,0 | 100,0 |
ផ្សេងៗ | ជួលគេរោយសម្អាតយកគ្រាប់សណ្តែកដី | នាក់-ថ្ងៃ | 10,0 | 20000,0 | 200000,0 | 100,0 |
ផ្សេងៗ | ជួយគេដើររើស ឬបេះគ្រាប់ស្វាយចន្ទី | គីឡូក្រាម | 1000,0 | 700,0 | 700000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 8305000,0 |
មតិយោបល់:
ការចំណាយនៃការថែទាំ ចំពោះស្វាយចន្ទី គឺគិតថ្លៃថែទាំក្នុងរយៈពេល ០១ឆ្នាំ រីឯសណ្តែកដីវិញគិតថ្លៃថែទាំងក្នុងរយៈពេល ០៣ខែនៃវដ្តដំណាំ។ ចំពោះស្វាយចន្ទីមិនទាន់ដល់អាយុប្រមូលផលបាននោះទេ ដូចនេះតម្លៃនៃកម្លាំងពលកម្មដើររើស ឬបេះគ្រាប់ស្វាយចន្ទី គិតនៅពេលដែលស្វាយចន្ទីអាយុបាន ៣ ឬ ៤ឆ្នាំ។ តម្លៃពលកម្មនៃការបេះគ្រាប់ស្វាយចន្ទី គឺកសិករបានដឹងតម្លៃពីកសិករផ្សេងទៀតដែលទទួលផលរួចហើយ។
4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ជាទូទៅចំណាយច្រើនក្នុងការបង្កើត និងថែទាំបច្ចេកទេសនេះ។ ស្វាយចន្ទី ០៣ ឆ្នាំទើបអាចទទួលបានផល ចំណែកសណ្តែកដី ០៣ខែ គឺអាចទទួលបានផល នៅពេលស្វាយចន្ទីទទួលផលជាទូទៅ គឺមិនអាចដាំសណ្តែកដីបន្តបានទៀតទេ។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1429,30
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងឆ្នាំ 2015 មាន 1429.3 ម.ម ឆ្នាំ 2014 មាន 1647.3 ម.ម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឩត្តុនិយម ឆ្នាំ២០១៥
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :
ទីតាំងអនុវត្តន៍បច្ចេកទេសជាជម្រាលជិតជើងភ្នំ មានចង្ងាយពីជើងភ្នំ ០២គីឡូម៉ែត្រ។
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ដីស្រទាប់ខាងលើជាដីគ្រួសពណ៌ខ្មៅ ដីស្រទាប់ខាងក្នុងជាដីក្រហម តែអត់មានគ្រួសទេ។
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
< 5 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
មិនមាន/ គ្មាន
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
ពឹងលើទឹកភ្លៀងទាំងស្រុង។
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- 10-50% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
អាយុ ៤១ឆ្នាំ
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
កសិករនេះមាន៖
ដីដាំស្វាយចន្ទី ១០ ហិកតា
ដីដាំចេក ១៤ ហិកតា
ដីភូមិ ទំហំ ២៨០ ម៉ែត្រការ៉េ( ទទឹង ៧ម៉ែត្រ បណ្តោយ ៤០ម៉ែត្) ដីទុកចោលជាដីភូមិ
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
- ពឹងលើទឹកភ្លៀង
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ពីមុនគាត់ដាំដំណាំតែមួយមុខដូចជាចេក ដំឡូងមី ឬសណ្តែកសៀង តែឥឡូវគាត់ដាំដំណាំ២ មុខជាពិសេសការដាំសណ្តែកដីបាន ២ដងនៅក្នុងមួយឆ្នាំ ហើយគាត់ទទួលបានទិន្នផលខ្ពស់។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
ដំណាំឯកវប្បកម្ម គឺងាយប្រឈមនឹងការកើតនូវជំងឺដែលធ្វើឱ្យដំណាំមានគុណភាពទាប(ឧទាហរណ៍៖ ដំណាំចេកជាញឹកញាប់ជួប្រទះនូវសត្វក្រា ) ដូចនេះការដាំដំណាំ ២ប្រភេទដូចជា ស្វាយចន្ទី និងសណ្តែកដីក៏ជាយន្តការដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងការកំណត់នូវចលនា (ឧ. ការកែប្រែសុខុមាកាស/មីក្រូអាកាសធាតុ)។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
តាមរយៈការអនុវត្តការដាំដំណាំចន្លោះ គឺមានដំណាំថែមមួយប្រភេទទៀតត្រូវបានដាំនៅចន្លោះដើមឈើលើផ្ទៃដីកសិកម្មតែមួយ។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
គាត់ដាំដំណាំ ២ប្រភេទនៅលើដីតែមួយ។
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
ការដាំដំណាំចន្លោះអាចជួយបង្ការការសឹករេចរិលដីពីការហូរច្រោះដោយសារទឹក។ លើសពីនេះទៅទឿតវាកាត់បន្ថយការដុះលូតលាស់របស់ស្មៅចង្រៃ។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
ការដាំដំណាំច្រើនជាងមួយប្រភេទចំណាយជីអស់ច្រើន កម្លាំងពលកម្ម ថ្នាំកំចាត់សត្វល្អិត។ល។ ប្រសិនប្រៀបធៀបជាមួយដំណាំឯកវប្បកម្ម។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ស្វាយចន្ទី និងសណ្តែកដីមានទីផ្សារល្អជាងដំណាំចេកផងដែរ។ អាស្រ័យដោយសណ្តែកដីដាំនៅចន្លោះស្វាយចន្ទី ដូចនេះកសិករទទួលបានប្រាក់ចំណូលមុនពេលដែលស្វាយចន្ទីផ្តល់ផល(មុនស្វាយចន្ទីអាយុបាន ៣ឆ្នាំ)។
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
ភាពខុសគ្នាផ្នែកសេដ្ឋកិច្ច
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
អ្នកប្រើប្រាស់ដីត្រូវធ្វើការថែទាំទាំងដំណាំសណ្តែកដី និងស្វាយចន្ទីទៅលើការដាក់ជី បាញ់ថ្នាំកំចាត់សត្វល្អិត ត្រួតពិនិត្យប្រសិនមានជំងឺ ឬសត្វល្អិតកើតឡើងនៅដំណាក់កាលផ្សេងៗនៃការលូតលាស់របស់ដំណាំ។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
សណ្តែកដីអាចផ្តល់ទិន្នផលនៅក្នុងរយៈពេលខ្លីមុនពេលដែលដើមស្វាយចន្ទីផ្តល់ផល។
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
ផ្តល់នូវសារធាតុចិញ្ចឹមច្រើនប្រភេទដែលមកពីផលិផលខុសៗគ្នាដែលមានប្រយោជន៍ដល់សុខភាពរបស់មនុស្ស។
ឱកាសវប្បធម៍
មតិយោបល់/ ការបញ្ជាក់:
អ្នកប្រើប្រាស់ដីជាច្រើនបានរៀនសូត្រពីគ្នាទៅវិញទៅមកពីការអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ប្រព័ន្ធនេះមានភាពពេញនិយមនៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
អ្នកប្រើប្រាស់ដីបានយល់ពីអត្ថប្រយោជន៍ការដាំដំណាំនៅចន្លោះដើមឈើមិនទុកចន្លោះទំនេរ ឬមិនទុកដីដោយមិនមានដំណាំអ្វីសោះ។ ការដាំសណ្តែកដីអាចបង្កាការសឹករេចរិលដីដោយសារទឹក និងបង្កើនជីជាតិដីតាមរយៈកាកសំណល់ដើមសណ្តែកដី។
ការកាត់បន្ថយជម្លោះ
មតិយោបល់/ ការបញ្ជាក់:
មិនធ្លាប់មានជម្លោះជាមួយកសិករផ្សេងៗនោះទេ។ កសិករនៅតំបន់នោះចេះចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
សណ្តែកដី និងដើមស្វាយចន្ទីជាដំណាំជួយគ្របដី កាត់បន្ថយរំហួតទៅក្នុងបរិយាកាស និងរក្សាដីឱ្យមានសំណើម។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
ដោយសារតែដំណាំសណ្តែកដី គ្របដីនៅចន្លោះស្វាយចន្ទី។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
កាកសំណល់សណ្តែកដី គឺជួយឱ្យដីធូរ។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
កាកសំណល់សណ្តែកដី គឺជាជីស្រស់មួយដ៏ល្អ និងនៅពេលវារលួយវាក្លាយជាសារធាតុសរីរាង្គដែលមានប្រយោជន៍ក្នុងការធ្វើឱ្យដីមានជីជាតិប្រសើរឡើង និងបង្កើនភាវៈរស់នៅក្នុងដី។
ជីវចម្រុះ៖ ដំណាំ, សត្វ
ភាពសម្បូរបែបនៃរុក្ខជាតិ
មតិយោបល់/ ការបញ្ជាក់:
មានដំណាំច្រើនប្រភេទលើសពីមួយ (សណ្តែកដី និងដើមស្វាយចន្ទី)។
ប្រភេទរាតត្បាត
មតិយោបល់/ ការបញ្ជាក់:
មានជំងឺដែលមិនស្គាល់ឈ្មោះកើតឡើងលើដំណាំចេកវាធ្វើឱ្យស្លឹកចេកទៅជាពណ៌លឿង។ វាប្រហែលកើតមកពីពពួកវីរុស។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
សម្បូរភាវៈរស់នៅក្នុងដីដូចជា៖ ជន្លេន ស្រមោច សត្វកណ្តៀត ។ល។ ដោយសារដីសម្បូរទៅដោយសារធាតុសរីរាង្គដែលកើតពីការរលួយនៃកាកសំណល់សណ្តែកដី។
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
កាត់បន្ថយកត្តាសត្វចង្រៃ និងជំងឺផ្សេងៗនៅលើដំណាំ ដោយសារតែយន្តការដ៏មានអត្ថប្រយោជន៍នៃចលនានៅក្នុងដី និងសុខុមាកាស/មីក្រូអាកាសធាតុ តាមរយៈដាំសណ្តែកដីនៅចន្លោះស្វាយចន្ទី។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | មធ្យម | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
សីតុណ្ហភាពប្រចាំរដូវកាល | រដូវប្រាំង | កើនឡើង | មធ្យម |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | កើនឡើង | មធ្យម | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | ថយចុះ | មធ្យម |
មតិយោបល់:
ភ្លៀងមិនទៀងទាត់ ពេលខ្លះច្រើនពេក ពេលខ្លះរាំង។ សណ្តែកដីត្រូវដាំនៅខែមានភ្លៀងធ្លាក់។
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមានខ្លាំង
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមានខ្លាំង
6.5 ការទទួលយកបច្ចេកទេស
- ច្រើនជាង 50%
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 90-100%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ទទួលបានប្រាក់ចំណូលបន្ថែមពីការដាំសណ្តែកដីដែលអាចប្រមូល ផលបានក្រោយដាំដុះរយៈពេល ០៣ខែ |
ផ្តល់ចំណូលបន្ថែមមុនពេលទទួលផលពីស្វាយចន្ទីសម្រាប់ដោះស្រាយប្រាក់ចំណាយបន្តក្នុងការថែទាំដំណាំ និងជីវភាពប្រចាំថ្ងៃ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ដំណាំសណ្តែកដីជាដំណាំអាយុកាលខ្លីអាចប្រមូលផលក្នងរយៈពេល ០៣ខែ |
ដាំដំណាំនៅចន្លោះដីទំនេរ ជួយដីកុំឱ្យហូរច្រោះដោយសារទឹកទឹកភ្លៀង និងខ្យល់ |
សណ្តែកដីជាដំណាំជួយឱ្យដីមានជីជាតិនិងជួយឱ្យដីធូរជាងមុនតាមរយៈការភ្ជួរលប់ដើមសណ្តែកដីនៅពេលដែលប្រមូលផលរួចហើយ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ចំណាយកម្លាំងពលកម្មច្រើនក្នុងការថែទាំ(ដង្កូវ) បាញ់ថ្នាំ ជំនួយត្រួយ ផ្កា ជាដើម | ជួលកម្លាំងពលកម្ម |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ការដាំដុះពឹងផ្អែកទៅលើទឹកភ្លៀងទាំងស្រុង | ជីកអណ្តូង ឬជីកស្រះសម្រាប់ស្តុកទឹកដែលបង្ការនូវហានិភ័យដល់ដំណាំពេលរាំងភ្លៀង |
ដាំដំណាំអាយុកាលខ្លីដូចជាសណ្តែកនៅពេលដែលស្វាយចន្ទីមិនទាន់ធំក្នុងយៈពេល ០៣ ឬ ០៤ ឆ្នាំ ហើយមិនអាចដាំបន្តទៀតបានទេនៅពេលស្វាយចន្ទីលូតលាស់គ្របម្លប់ជិត | ដាំដំណាំមិនត្រូវការពន្លឺព្រះអាទិត្យខ្លាំងដូចជាល្មៀត ឬរំដេងជាដើម។ល។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
០២ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
០៤ នាក់
- ការចងក្រងពីរបាកការណ៍ និងឯកសារផ្សេងៗទៀតដែលមាន
៩
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Cambodian Agricultural Research and Development Institute. (2006). Farmer Notes. Peanut growing technology., Year 5th,.
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
Cambodian Agricultural Research and Development Institute. Free of charge
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
MoE. (2016). Agroforestry System “ Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia .”
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
Ministry of Environment, Cambodia. Free of charge
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Royal University of Agriculture. (2006). cashew tree management. In Khmer.
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
Royal University of Agriculture. Mr. Khoun Eang and Mr. Pagnasoley. Free of charge
7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត
ចំណងជើង/ ពណ៌នា:
Agritoday. (2016). Peanut
វេបសាយ:
Retrieved October 30, 2017, from http://agritoday.com/techniques/article/1413.html
ចំណងជើង/ ពណ៌នា:
Agritoday. (2017). តម្លៃគ្រាប់ស្វាយចន្ទីស្រស់បានកើនឡើងប្រមាណ ៣០ភាគរយ
វេបសាយ:
Retrieved October 30, 2017, from http://agritoday.com/news/article/2677.html
ចំណងជើង/ ពណ៌នា:
Chouk Khmer. (2017). Cashew trees
វេបសាយ:
Retrieved October 30, 2017, from https://choukhmer.wordpress.com/2010/12/10/cashew-tree/
ចំណងជើង/ ពណ៌នា:
Reaksmey Kampuchea Newspaper. (2017). បច្ចេកទេសដាំសណ្តែកដី
វេបសាយ:
Retrieved October 30, 2017, from http://www.rasmeinews.com/បច្ចេកទេសដាំសណ្តែកដី/
ចំណងជើង/ ពណ៌នា:
Saang. (2017). Cashew crop
វេបសាយ:
Retrieved October 30, 2017, from https://sroksaang.blogspot.com/2015/02/blog-post_20.html
ចំណងជើង/ ពណ៌នា:
Yayo. (2016). ការដាំសណ្តែកដីតាមបែបធម្មជាតិ
វេបសាយ:
Retrieved October 30, 2017, from http://vayofm.com/news/detail/60014.html
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល