ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ប្រព័ន្ធ​បូម​ទឹក​ប្រើ​ថាមពល​ព្រះអាទិត្យ​ដើម្បី​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ [ប្រទេសកម្ពុជា]

  • ការបង្កើត៖
  • បច្ចុប្បន្នភាព
  • អ្នកចងក្រង៖
  • អ្នកកែសម្រួល៖ ,
  • អ្នកត្រួតពិនិត្យច្រើនទៀត៖ ,

ប្រព័ន្ធសូឡាបូមទឹក

technologies_3214 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ម៉ៅ សារ៉ាត់

(+855) 88 829 10 97

កសិករ

ធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

អ្នកផ្សព្វផ្សាយឃុំ:

ថុន ភារៈ

(+885) 97 46 100 66

មន្ត្រីផ្សព្វផ្សាយឃុំ

ធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកជាំក្សាន្ត:

ឆ្លាត ប្រាជ្ញ

(+855) 97 48 25 806

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកជាំក្សាន្ត

ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកគូលែន:
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុករវៀង:
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

06/05/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

សូឡាបូមទឹក​ជាបច្ចេកទេសមួយដែលប្រើប្រាស់បន្ទះសូឡាសម្រាប់ទាញយក​ប្រភព​ថាម​ពល​ពី​ព្រះអាទិត្យ ​​ហើយបំលែង​ជាថាមពល​អគ្គិសនី​ដើម្បី​ដំណើរការ​ម៉ូទ័រ​សម្រាប់បូមទឹក​​ពីប្រភព​នានា​រួមទាំង​​​ប្រភព​​ទឹកក្រោម​ដី​ផង​ដែរ​។​​ ​សូឡា​​បូម​​ទឹក​​​​អាច​​​​កាត់​​បន្ថយ​​​​ការ​​ចំណាយ​​ និង​​​​មិន​​មាន​​​​បញ្ចេញ​​ឧស្ម័ន​​ (CO2) ​​ដែល​​ជា​​​ជម្រើស​​ល្អ​​​​នៃ​​ការ​បង្កើន​ភាព​ធន់​ទ្រាំ​ និង​រួម​ចំណែក​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​។​

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ប្រព័ន្ធ​បូម​ទឹក​ដោយ​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ គឺ​ជា​ការ​ស្រាវ​ជ្រាវ​មួយ​ដោយ​ប្រើ​ប្រាស់​បន្ទះ​សូឡា​សម្រាប់​ទាញ​យក​ពន្លឺ​ព្រះអាទិត្យ​បង្កើត​ជា​ថាម​ពេល​អគ្គិសនី​សម្រាប់​បូម​ទឹក​។​ ការ​ប្រើ​សូ​ឡា​បូម​ទឹក​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។ ​កសិករ​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ ពី​មុន​បាន​ប្រើ​ប្រាស់​ទឹក​ស្រះ​ជា​ប្រភព​សម្រាប់​ស្រោច​ស្រព​ដំណាំ​របស់​គាត់​ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​មិន​បាន​ផ្តល់​ទឹក​គ្រប់​គ្រាន់​ទៅ​តាម​តម្រូវ​ការ​ទេ​។ ​ដោយ​ឃើញ​ពី​បញ្ហា​កង្វះ​ខាត​នេះ​ទើប​មាន​អង្គការ​សេដាក​ (CEDAC)​ បាន​អនុវត្ត​ន៍គម្រោង​មួយ​នៅ​ក្នុង​តំបន់​ហើយ​ក៏​បាន​ផ្តល់​អណ្តូង​ទឹក​មួយ​ដល់​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​នេះ​នៅ​ឆ្នាំ​ ២០១១ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​ទឹក​។ ក្រោយ​មក​នៅ​ឆ្នាំ​ ២០១៤ ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះវិហារ​បាន​ផ្តល់​សូឡា​បូម​ទឹក​មួយ​ឈុត​សម្រាប់​ដាំ​បន្លែ​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​កម្ម​វិធី​សកម្មភាព​បន្ស៊ាំ​​នឹ​ង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដំ​ណាក់​កាល​ទី ​២ ​ដែល​បាន​អនុវត្ត​នៅ​ក្នុង​ឃុំ​នេះ។​ គម្រោង​បាន​ផ្តល់​ប្រព័ន្ធ​សូឡា​បូម​ទឹក​ប្រើ​ថាមពល​ព្រះអាទិត្យ​ចំនួន ​៧ ​កន្លែង​ នៅ​ក្នុង​ភូមិ​ធម្មជាតិ​សម្តេចតេជោ​ ហ៊ុន ​សែន ​ហើយ​គម្រោង​ក៏​បាន​តម្លើង​ប្រព័ន្ធ​សូឡា​បូម​ទឹក​មួយ​កន្លែង​មាន​ទី​តាំង​នៅ​ផ្ទះ​របស់​ លោក​ ម៉ៅ​ សារ៉ាត់​សម្រាប់​ប្រើ​ប្រាស់​ទឹក​ដាំ​បន្លែ។​ អណ្តូង​ស្នប់​​នេះ​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​អាច​ដំណើរ​ការ​បាន​បើ​ទោះ​ជា​ថាមពល​របស់​វា​មាន​ការ​ប្រែប្រួល​ក៏​ដោយ។​

ដើម្បី​ដំណើរ​ការ​ប្រព័ន្ធ​សូឡា​បូម​ទឹក​នេះ​ត្រូវ​មាន​ឧបករណ៏​ជា​ធាតុ​ផ្សំ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​៖បន្ទះ​សូឡា​ដែល​បាន​ដាក់​នៅ​ខាង​លើ​ជើង​ទម្រ​ឈើ ​ម៉ូទ័រ​បូម​ទឹក​ ឧបករណ៍​ត្រួត​ពិនិត្យ​ចរន្ត ​អាង​ស្តុក​ទឹក​ដែល​មាន​ជើង​ទម្រ​ និង​ខ្សែ​ភ្លើង​។ ចំពោះ​ការ​តម្លើង​ប្រព័ន្ធ​សូឡា​បូម​ទឹក​នេះ ​ជា​ដំបូង​ត្រូវ​ខួង​អណ្តូង​ទឹក​ ហើយ​ដាក់​ម៉ូទ័រ​បូមទឹក​ចូល​ក្នុង​អណ្តូង​ និង​រៀប​ចំ​ទុយោ​ចែក​ចាយ។​ បន្ទាប់​មក​ទៀត​ត្រូវ​រៀប​ចំ​ជើង​ទម្រ​សម្រាប់​ដាក់​អាង​ស្តុក​ទឹក​ចំនួន​ ២ ​ដែល​មាន​កម្ពស់ ​៤,៨ ​ម៉ែត្រ​ និង​ ២,០៤ ​ម៉ែត្រ​ រួច​តម្លើង​អាង​ស្តុក​ទឹក​ និង​ម៉ូទ័រ​បូម​សម្រាប់​បូម​ទឹក​មក​ស្តុក​ទុក​ក្នុង​អាង​ស្តុក​ទឹក​។ ​គាត់​តម្លើង​បន្ទះ​សូឡា​ចំនួន​៩​ដោយ​ដាក់​លើ​ជើង​ទម្រ​ខាង​លើ​ប្រអប់​បញ្ជា​ម៉ូទ័រ​បូម​ទឹក​ដើម្បី​ទាញ​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យ​មក​ប្រើ​ប្រាស់​ និង​ត្រួត​ពិនិត្យ​កម្ពស់​ក្នុង​អាង​ស្តុក​ទឹក​ដើម្បី​ចែកចាយ​ទឹក​ដល់​ដំណាំ​ និង​ប្រើ​ប្រាស់​ក្នុង​គ្រួសារ។​ អាង​ស្តុក​ទឹក​មាន​ចំណុះ​៥០០០​លីត្រ​ចំនួន​ ២ ​ដែល​ប្រើ​ប្រាស់​សម្រាប់​ដំណាំ​ក្នុង​សួន​បន្លែ​ និង​ផ្គត់​ផ្គង់​ទឹក​តាម​ផ្ទះ​ចំនួន​ ៣ ​គ្រួសារ​នៅ​ក្នុង​ភូមិ​ផង​ដែរ​។ ដោយ​សារ​តែ​មាន​ឧបករណ៍​ផ្គត់ផ្គង់​ទឹក​ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ជួយ​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ដោយ​កសិករ​ងាក​មក​ធ្វើ​កសិកម្មវិញ។ ​

ប្រព័ន្ធ​សូឡា​បូម​ទឹក ​គឺ​ជា​បច្ចេក​ទេស​បូម​ទឹក​ដោយ​ស្វ័យ​ប្រវត្តិ​ដែល​ទាញ​យក​ថាមពល​ព្រះអាទិត្យ​មក​ប្រើ​ប្រាស់​ដែល​អាច​ចំណេញ​កម្លាំង​ពលកម្ម​ និង​ពេល​វេលា​ កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស​ និង​អាច​ចែក​ចាយ​ទឹក​ទៅ​តាម​តំបន់​ឆ្ងាយ​។ ​នៅ​ពេល​គម្រោង​បញ្ចប់​បាន​បន្សល់​ទុក​ប្រាក់​ឧបត្ថម្ភ​ចំនួន ​២,០០០ ​ដុល្លា ​ទុក​សម្រាប់​ជុស​ជុល​ប្រព័ន្ទ​សូឡា​បូម​ទឹក​។ ​សហគមន៍​​ កសិកម្មធម្មជាតិនិងអភិវឌ្ឍន៍ជាយដែនបានគ្រប់គ្រង់ថវិកាដែលបានផ្តល់ជូនដោយប្រើប្រាស់ថវិកាបង្កើតជាឥណទានសម្រាប់សមាជិកសហគមន៍មានអាត្រាការប្រាក់២%ក្នុង១ខែហើយនៅពេល ដែល​ជុសជុលសហគមន៍បានបង្វិល​​ថវិកាមក​វិញ។ ម្យ៉ាងវិញទៀត ​បន្ទាប់​ពី​បាន​តម្លើង​សូឡា​បូម​ទឹក​បាន​រយៈពេល​ ១ ​ឆ្នាំ​ លោក ​ម៉ៅ ​សារ៉ាត់ ​បាន​លក់​ទឹក​ឱ្យ​កសិករ​ផ្សេងៗ​ក្រៅ​ពី ​៣ ​គ្រួសារ​ដែល​ចែក​ចាយ​ទឹក​ទៅ​ដល់​ក្នុង​តម្លៃ​១៥០០​ រៀល​ ក្នុង​១​ម៉ែត្រ​គួប​នៅ​រដូវ​ប្រាំង​ ឫ​ពេល​រាំង​ស្ងួត​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គាត់​មិន​អាច​លក់​ទឹក​បាន​ទៀត​ទេ​ដោយសារ​គ្រួសារ​ភាគ​ច្រើន​នៅ​ក្នុង​ភូមិ​មាន​ទឹក​អណ្តូង​និង​ស្រះ​ទឹក​រៀងៗ​ខ្លួន​ប្រើ​ប្រាស់​គាំ​ទ្រ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

សរុប​សេច​ក្តី​មក ​ប្រព័ន្ធ​សូឡា​បូម​ទឹក​គឺ​ជា​បច្ចេក​វិទ្យា​មួយ​ទាញ​យក​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​មក​ដំណើរ​ការ​ម៉ូ​ទ័រ​បូម​ទឹក​ជំនួស​ឱ្យ​ម៉ូទ័រ​ដើរ​ដោយ​ឥន្ទនៈ​ដែល​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង​។​ក្រៅ​ពី​ប្រើ​ប្រាស់​ទឹក​សម្រាប់​សួន​បន្លែ​ប្រព័ន្ធ​បូម​ទឹក​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក៏​អាច​ប្រើ​ប្រាស់​ទឹក​​សម្រាប់​ផ្គត់​ផ្គង់​ទឹក​តាម​ផ្ទះ​នៅ​ក្នុង​ភូមិ​ផង​ដែរ​។ ​ដើម្បី​ជំនួស​ឱ្យ​ការ​ជីក​អណ្តូង​ច្រើន​នៅ​កន្លែង​ខុសៗ​គ្នា​ក្នុង​ភូមិ​កសិករ​មាន​ទឹក​នៅ​ក្នុង​ផ្ទះ​ដោយ​ជីក​អណ្តូង​មួយ​បំពាក់​ដោយ​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ជាមួយ​អាង​ទឹក​នៅ​ទី​ខ្ពស់​ និង​ប្រព័ន្ធ​ទុយោ​បង្ហូរ​ទឹក​ទៅ​តាម​ផ្ទះ​នីមួយៗ​នៅ​ក្នុង​ភូមិ​មាន​លក្ខណៈ​ងាយ​ស្រួល។​

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិធម្មជាតិសម្តេចតេជជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំខ្សាន ខេត្តព្រះវិហារ

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

តំបន់ជនបទ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2012

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

កម្មវិធីសកម្មភាពបន្សុំនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ២។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំរយៈពេលវែង (មិនមែនឈើ)
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :

មានដំណាំដូចជា៖ ស្វាយ ខ្នុរ ត្រប និងននោង។

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ប្រព័ន្ធស្រោចស្រពទាំងស្រុង
មតិយោបល់:

កសិករបានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងស្រះទឹកសម្រាប់ស្រោចស្រពដំណាំ។

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ការស្តុកទុកទឹក
  • ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)
  • ការបែងចែកទឹក និងប្រព័ន្ធបង្ហូរ

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
មតិយោបល់:

ប្រសិនបើមិនមានជំនួយពីអង្គការក្រៅរដ្ឋាភិបាល កសិករមិនអាចចំណាយថវិកាដើម្បីសូឡាបូមទឹកបាននោះទេដោយសារតែមានតម្លៃខ្ពស់។

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
  • S10: វិធានការសន្សំថាមពល

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

06/05/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

ដើម្បីដំណើរប្រព័ន្ធសូឡាបូមទឹកនេះបានត្រូវមានឧបករណ៍ជាធាតុផ្សំសំខាន់ៗ៖ បន្ទះសូឡាដែលបានដាក់នៅខាងលើជើងទម្រឈើ ម៉ូទ័របូមទឹក ឧបករណ៍ត្រួតពិនិត្យចរន្ត អាងស្តុកទឹកដែលមានជើងទម្រ និងខ្សែភ្លើង។ ត្រូវមានអណ្តូងស្នប់ជម្រៅ ២៩ ម៉ែត្រ មុខកាត់ទំហំ ០,០៨ ម៉ែត្រ ក្រោយពីខួងអណ្តួងរួចត្រូវតម្លើងម៉ូទ័របូមទឹក។ ជើងទម្រសម្រាប់អាងស្តុកទឹកត្រូវមានពីរកម្ពស់ ២.០៤ ម៉ែត្រ និង២,៨ ម៉ែត្រដែល
មានចំណុះ ៥០០០ លីត្រ។ សូឡាបូមទឹកមួយថ្ងៃអាចបូមបានពី៦ ទៅ ៧ ម៉ែត្រគួបប្រសិនបើមានពន្លឺព្រះអាទិត្យល្អអាចបូមបាន ៨ ម៉ែត្រគួបក្នុងមួយថ្ងៃ។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងឯកតាបច្ចេកទេស
បញ្ជាក់ឯកតា:

សូឡាបូមទឹកអាចដំណើរការបានអាងស្តុកទឺកពីរដែលមានចំណុះ ៥០០០ លីត្រ

បញ្ជាក់ទំហំ ប្រវែង ។ល។ (បើពាក់ព័ន្ធ):

មាឌអាងស្តុកទឹក១មានចំណុះ ៥០០០ លីត្រ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

២០០០០​ រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. បុកអណ្តូងទឹក រចនាសម្ព័ន្ធ កុម្ភះ
2. ធ្វើជើងទម្រ រចនាសម្ព័ន្ធ ឧសភា
3. ទិញធុងសាទែនទឹក (គម្រោងអ្នកចេញ) រចនាសម្ព័ន្ធ ឧសភា
4. តម្លើងប្រព័ន្ធសូឡា រចនាសម្ព័ន្ធ ឧសភា
5. ម៉ូទ័របូមទឹក រចនាសម្ព័ន្ធ ឧសភា

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម បុកអណ្តូង ឈុត 1,0 1600000,0 1600000,0
កម្លាំងពលកម្ម ធ្វើជើងទម្រ ឈុត 1,0 800000,0 800000,0
សម្ភារៈ ធុងសាទែនទឹក ដុំ 2,0 2000000,0 4000000,0
សម្ភារៈ ឧបករណ៍ត្រួតពិនិត្យចរន្ត ដុំ 1,0 4000000,0 4000000,0
សម្ភារៈ ម៉ូទ័រ​បូម​ទឹក​រួម​បញ្ជូល​បន្ទះ​សូឡា​ ឈុត 1,0 8000000,0 8000000,0
សម្ភារៈសាងសង់ ជើងទម្រសម្រាប់ដាក់សាទែនទឹក ចំនួន 2,0 800000,0 1600000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 20000000,0
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

កម្មវិធីសកម្មភាពបន្សុំនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ២ បានចំណាយថ្លៃប្រព័ន្ធសូឡាបូមទឹក និង CEDAC ចំណាយថ្លៃអណ្តូងទឹក។

មតិយោបល់:

ចំពោះប្រព័ន្ធសូឡាបូមទឹក ១ ឈុតមានតម្លៃ ២០,០០០,០០០ រៀល។

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ត្រួតពិនិត្យមើលកម្រិតទឹក និងការតម្លើងម៉ូទ័រ រចនាសម្ព័ន្ធ រដូវប្រាំង

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ជុសជុលម៉ូទ័របូមទឹក ចំនួន 1,0 400000,0 400000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 400000,0
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

កម្មវិធីសកម្មភាពបន្សុំនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ២។

មតិយោបល់:

ជុសជុលម៉ូទ័របូមទឹកនៅពេលដែលមានតម្រូវថែទាំដោយសារតែគម្រោងបានបន្សល់ទុកថវិកាចំនួន ២០០០ដុល្លាសម្រាប់សេវាកម្មជុសជុល។

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

តម្លៃប្រព័ន្ធសូឡាមានតម្លៃថ្លៃទើបជះឥទ្ធិពលដល់ការចំណាយរបស់កសិករ។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

នៅឆ្នាំ២០១៥ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១៤២៩.៣ មម
នៅឆ្នាំ២០១៤ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១៦៤៧.៣ មម

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧត្តុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងតិចតួច

អាកាសធាតុក្ដៅ សើម ដែលបង្កឱ្យមាន ២ រដូវ គឺរដូវប្រាំង និងវស្សា។

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីស្រទាប់លើមានជីជាតិល្អដោយកសិករប្រើលាមកគោលើដំណាំ។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

កម្រិតមធ្យម

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ការប្រើប្រាស់ទឹកមានជាតិកំបោរ ដូច្នេះពេលបរិភោគត្រូវដាំទឹកក្តៅ តែមិនប៉ះពាល់ដល់ដំណាំនោះទេ។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • មនុស្សចាស់
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករមានដែលបានអនុវត្តបច្ចេកទេសនេះមានអាយុ ៦០ឆ្នាំ ។

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតតូច
មតិយោបល់:

កសិករមានដីសម្រាប់ដាំបន្លែចំនួន ១ ហិកតា និង ១,៥ ហិកតាជាដីស្រែសុំគេធ្វើ ដាំពោត សណ្តែក។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • កិច្ចសន្យាជួល
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

៣០%

គុណភាពក្រោយ SLM:

៦០%

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

ទឹកបរិភោគដែលអាចទាញយកមកប្រើប្រាស់បាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កសិករអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។

គុណភាពទឹកបរិភោគ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គុណភាព​​ទឹក​​សម្រាប់​​បរិភោគ​​នៅ​​មាន​​ការ​កើន​​ឡើង​​តិចតូច​​ ប៉ុន្តែ​​កសិករ​​អាច​​បរិភោគ​​បាន​​ដោយ​ដាំទឹក​​ក្តៅ​​ជា​​មុន​​សិន​​។​

ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ក្រោយ​ពី​បាន​តម្លើង​ប្រព័ន្ធ​បូម​ទឹក​កសិករ​អាច​យក​ទឹក​ប្រើប្រាស់​​ស្រោច​ស្រព​ដំណាំ​គ្រប់​រដូវកាល​ដាំដុះ​។

គុណភាពទឹកស្រោច​ស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គុណភាពទឹកស្រោចស្រពមានលក្ខណៈល្អគ្រាន់​ បើទោះបីជាមានជាតិកំបោរ ប៉ុន្តែមិន​ប៉ះពាល់ដល់ដំណាំ។

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
គុណភាពមុន SLM:

៣០%

គុណភាពក្រោយ SLM:

៦០%

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករពុំបានចំណាយច្រើនដោយសារមានគម្រោងជួយ​គាំទ្រ។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ពីមុនកសិករទទួលបានចំណូលតិចតួចដោយសារកសិករ​ទទួលបានទិន្នផលបន្លែទាប តែបច្ចុប្បន្នគាត់ទទួល​បាន​ចំណូល​កើនឡើង ដោយសារ​មានទឹក​ស្រោចស្រព​គ្រប់គ្រាន់។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករមានពេលវេលាច្រើនធ្វើការងារផ្សេងទៀតដោយសារគាត់មានប្រព័ន្ធបូបទឹកដោយថាមពលពន្លឺព្រះអាទិត្យជួយលើការងារ ស្រោចស្រពដំណាំ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

កម្មសិទ្ធដីប្រើប្រាស់/​​ ទឹក

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កសិករមានដីផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ និង​​ទឹក​ស្រោចស្រព​ដំណាំបន្លែ។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ជួយកាត់បន្ថយការហូរច្រោះដីដោយប្រព័ន្ធ​ទុយោ​ទឹក​ស្រោចស្រព​ដំណាំ និងចូលរួម​ការពារ​បរិស្ថាន​ តាមរយៈ​ការមិន​ប្រើប្រាស់​ប្រេងឥន្ធនៈ​លើម៉ាស៊ីនបូមទឹក។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

បរិមាណទឹក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សូឡាបូម​ទឹក​ត្រូវ​ការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដើម្បី​បង្កើត​អគ្គិសនី​ដូចនេះ​វា​អាស្រ័យ​ទៅ​លើ​​ថាមពលពន្លឺ​​ព្រះអាទិត្យ​ ដែល​អាច​ទាញ​យក​ទឹក​បាន។​

ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ

ការបំភាយនៃកាបូន និងឧស្ម័នផ្ទះកញ្ចក់

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដោយ​សារ​បន្ទះ​សូ​ឡា​ចាប់​យក​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​ទាញ​យក​ទឹក​ប្រើ​ប្រាស់​។​

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដោយ​សារ​បន្ទះ​សូឡា​ចាប់​យក​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​ទាញ​យក​ទឹក​ប្រើ​ប្រាស់​ក្នុង​គ្រួសារ​ និង​ស្រោច​ស្រព។​

មតិ​យោបល់/ ការបញ្ជាក់:

កសិករអាចចែកចាយទឹកទៅឱ្យអ្នកជិតខាងប្រើប្រាស់​បាននៅពេល​ខ្វះខាត​ទឹក​នៅរដូវប្រាំង។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ ថយចុះ មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ថយចុះ ល្អ
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អ

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
អូសបន្លាយពេលដាំដុះ ល្អ
មតិយោបល់:

នៅតំបន់ខ្លស់កសិករមានការលំបាកក្នុងការទទួលយកទឹកមកប្រើប្រាស់នៅរដូវប្រាំង ជាពិសេសពេលមានគ្រោះរាំងស្ងួត។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏អាចអូសបន្លាយពេលដំាដុះខណៈពេលដែលយើង អាចបន្តយកទឹកមកប្រើប្រាស់ និងដំាដំណាំ។

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

មាន ៧ គ្រួសារនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន បានអនុវត្តបច្ចេកទេសនេះ (រួមបញ្ចូលអ្នកបានអនុវត្តបច្ចេកទេសនេះ)

ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 0-10%
មតិយោបល់:

មិនទាន់មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯងដោយសារកសិករភាគច្រើនបើគ្មានជំនួយពីក្រសួង ស្ថាប័នពាក់ ឬអង្កការក្រៅរដ្ឋាភិបាលទេកសិករមិនហ៊ានចំណាយលុយធ្វើនោះទេព្រោះត្រូវចំណាយថ្លៃ
លើការទិញសម្ភារ។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
អាចយកទឹកដាំដំណាំ និងប្រើប្រាស់មិនបាច់ប្រើម៉ាស៊ីនបូមទឹក។
បង្កើនសេដ្ឋកិច្ចដោយមិនបាច់ទិញប្រេងដោយមានសូឡាបូមទឹក
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
កាត់បន្ថយការបំភាយ GHG ទៅក្នុងបរិយាកាស

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ចំណាយថវិកាច្រើន។ មានបណ្តាអង្កការជួយ និងចូលរួមអនុវត្ត។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

៣ នាក់

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ភ្នាក់ងារផ្សពផ្សាយឃុំ

១ នាក់

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Abrams, J. H. (2015). Climate Resilient Irrigation Training Manual. Phnom Penh: Project Support Unit, Ministry of Agriculure, Forestry, and Fisheries (MAFF-PSU).

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

MAFF, Free available.

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

SGE. (2015). Soalr water pump with sun tracker. Retrieved February 7, 2018, from

វេបសាយ:

http://www.solarcambodia.com/index.php?lang=en&p=products-system&id=10

ចំណងជើង/ ពណ៌នា:

CDD. (2014). NAPA Follow-UP-Cambodia's Official Climate Change Website. Retrieved February 7, 2018, from

វេបសាយ:

http://www.camclimate.org.kh/en/activities/napa-follow-up.html

ម៉ូឌុល