Seules les données déclarées publiques sont visibles.

Vos résultats de la recherche (1081)

ការប្រើធាងដូងជាគម្របដីសម្រាប់ផលិតកម្មដំណាំត្រឡាច
technologies

ការប្រើធាងដូងជាគម្របដីសម្រាប់ផលិតកម្មដំណាំត្រឡាច [Cambodia]

បច្ចេក​ទេស​គម្រប​ដី​ដោយ​ប្រើ​ធាង​ដូង​សម្រាប់​ដំណាំ​ត្រឡាច​ ​ដើម្បី​រក្សា​សំណើម​ដី​ កាត់​បន្ថយ​រំហួត​ បន្ថយ​ស្មៅ​ចង្រៃ​ សន្សំ​សំចៃ​ទឹក​ ការ​ពារ​ការ​ហូរ​ច្រោះ​ និង​បង្កើន​ទិន្ន​ផល​ដំ​ណាំ​។

  • Compilateur: Sok Pheak
ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក
technologies

ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក [Cambodia]

ការ​ដាំ​បន្លែ​ជា​លក្ខណៈ​វិលជុំ នៅ​តាម​ចន្លោះ​ជួរ​​ស្វាយ គឺ​ជា​ទម្រង់​មួយ​​នៃ​​កសិរុក្ខកម្ម។ ការ​អនុវត្ត​នេះ គឺ​ដើម្បី​បង្កើន​ទិន្នផល និងប្រាក់​ចំណូល​សម្រាប់​គ្រួសារ ក្នុង​អំឡុង​ពេល​ដែល​ស្វាយ​នៅ​តូច​មិន​ទាន់​ផ្តល់ផល។ គោល​បំណង​ផ្សេង​ទៀត​នៃ​បច្ចេកទេស គឺ​ការ​បង្កើត​គម្រប​ដី​ជា​អចិន្ត្រៃយ៍​មិន​ឱ្យ​ស្មៅ​ចង្រៃ​លូតលាស់ បន្ថយ​ការ​បាត់បង់​សំណើមដី និង​ទប់ស្កាត់​ការ​ហូរច្រោះ ហើយ​គោល​បំណង​ចុង​ក្រោយ គឺ​ការ​រួមផ្សំ​ជាមួយ​ប្រព័ន្ធ​តំណក់​ទឹក​ដែល​ជួយ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

  • Compilateur: Be Gechkim
ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី
technologies

ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី [Cambodia]

ការជីកស្រះក្នុងចំការដើម្បីស្តុកទឹកសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត គឺជាការ​ធានា​នូវ​កង្វះ​ខាត​ទឹក​ ពេល​ចាប់​ផ្តើម​ដាំដុះ​ នៅ​មុន​រដូវ​ភ្លៀង​ធ្លាក់ ​និង​ក្រោយ​ពេល​រដូវ​ភ្លៀង​។ ការ​ធ្វើ​​បែប​​នេះ​​គឺ​ក្នុង​គោល​បំណង​បង្កើន​រដូវ​ដាំដុះ​។ ស្រះទឹក​ដែល​ចុះសិក្សា​នេះ​​អាច​​ស្តុក​ទុក​ទឹក​​បាន ​២៤១២ ​ម៉ែត្រ​ត្រីគុណ​ អាច​ស្រោចស្រព​ដី​ទំហំ​ ១.៦​ ហិកតា​​ឡើងទៅ​ ហើយ​កសិករ​អាច​​ដាំ​ដំណាំ​​បាន​​ជា​​ច្រើន​​​សារ​​ក្នុង​​មួយ​ឆ្នាំៗ ​ដោយ​សារ​​តែ​វា​អាច​​ទប់ទល់​​ទៅនឹង​​បញ្ហា​កង្វះ​ខាតទឹក​​​បណ្តាល​​មក​​ពី​​​ភាព​រាំងស្ងួត​។

  • Compilateur: Nary Lay
កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប
technologies

កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប [Cambodia]

ការ​ដាំ​ដំណាំ​ប្រចាំ​រដូវ​(សណ្តែកដី)​ ​ក្នុង​ចម្ការ​ស្វាយចន្ទី​ដែល​ទើប​ដាំ​ថ្មី​មាន​គោល​បំណង​ដាំ​បំពេញ​ដី​ទំនេរ​ចោល​នៅ​ចន្លោះ​ដើម​ស្វាយ​ចន្ទី។​ ​វា​ជា​ដំណាំ​គម្រប​ដី​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ ​និង​បង្កើន​ជីជាតិ​ដី​ ​ម៉្យាង​វិញ​ទៀត​សណ្តែក​ដី​ជា​ប្រភេទ​ដំណាំ​មាន​ទីផ្សារ​។​

  • Compilateur: Navin Chea
ការកែប្រែគុណភាពដីខ្សាច់ដោយប្រើជីធម្មជាតិ និងជីកំប៉ុស្តិ៍ទឹក
technologies

ការកែប្រែគុណភាពដីខ្សាច់ដោយប្រើជីធម្មជាតិ និងជីកំប៉ុស្តិ៍ទឹក [Cambodia]

ការ​កែ​ប្រែ​គុណភាព​ដី​ខ្សាច់​តាម​រយៈការ​ប្រើ​ជី​ធម្មជាតិ និង​ជី​កំប៉ុស្តិ៍​ទឹកដើម្បី​បង្កើន​ផលិតកម្ម​ដំណាំ គឺ​ជា​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ដី​ពី​ភាព​ហាប់​ណែន ជ្រាប​ទឹក​លឿន និង​កង្វះ​ជី​ជាតិ​មក​​ជា​ដី​ដែល​អាច​រក្សា​សំណើម​បាន​យូរ និងធូរ​ដើម្បី​សម្រួល​ដល់​ការ​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​របស់​ដំណាំ។

  • Compilateur: Be Gechkim
ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក
technologies

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក [Cambodia]

ការ​ដាំ​ពោត​ដោយ​ប្រើ​ប្រព័ន្ធ​តំណក់​ទឹក​ជា​បច្ចេកទេស​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​សន្សំ​សំចៃ​ទឹក​ដែល​សម​ស្រប​សម្រាប់​ស្រោច​ស្រព​នៅ​ទីណា​ដែល​ខ្សត់​ទឹក។​ កសិករ​បាន​ប្រើ​ប្រព័ន្ធ​តំណក់​ទឹក​នេះ​លើ​ដំណាំ​ពោត​ដោយ​វា​អាច​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដូច​ជាភាព​​រាំង​ស្ងួត​តាម​រដូវ​កាល​ ​ឬ​ពេល​ខ្សត់​ភ្លៀង​ ​ដោយ​កាត់​បន្ថយ​រំហួត​មិន​ចាំ​បាច់​ ​ចំណេញ​កម្លាំង​ពលកម្ម​ ​ពេល​វេលា​ ​និង​ធ្វើ​ឱ្យ​ដំណាំ​​លូតលាស់​បាន​ល្អ​ ទទួល​បាន​ទិន្នផល​ខ្ពស់​ ​ដោយ​សារ​ទទួល​បាន​ទឹក​គ្រប់គ្រាន់។​

  • Compilateur: Nary Lay
ការដាំបន្លែសរីរាង្គតាមគោលការណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងរក្សាគុណភាពដី
technologies

ការដាំបន្លែសរីរាង្គតាមគោលការណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងរក្សាគុណភាពដី [Cambodia]

ការ​ដាំ​បន្លែ​សរីរាង្គ​បែប​ចម្រុះ​ដោយ​ប្រើ​ប្រាស់​ជី​ធម្មជាតិ​ និង​ថ្នាំ​ពុល​ធម្មជាតិ​ដែល​ផលិត​ដោយ​ខ្លួន​ឯង​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ធាតុ​ចូល​កសិកម្ម​ពី​ខាង​ក្រៅ​ទទួល​បាន​បន្លែ​សរីរាង្គ​ដែល​ធានា​ដល់​សុខ​ភាព​អ្នក​ផលិត​ និង​អ្នក​បរិភោគ​។ លើស​ពី​នេះ​គឺ​ការ​រក្សា​ និង​បង្កើន​ជី​ជាតិ​ដី​ឱ្យ​កាន់​តែ​ប្រសើរ​។​

  • Compilateur: Sok Pheak