ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Navin Chea
- អ្នកកែសម្រួល៖ Sophea Tim, Sok Pheak
- អ្នកត្រួតពិនិត្យច្រើនទៀត៖ TOM SAY, SO Than, Nicole Harari
ការដាំដំណាំត្រប់វែងនៅក្រោមស្វាយ
technologies_2255 - ប្រទេសកម្ពុជា
- សង្ខេបជា PDF
- សេចក្តីសង្ខេបពេញលេញជាទម្រង់ PDF សម្រាប់បោះពុម្ព
- សេចក្តីសង្ខេបពេញលេញទម្រង់អ៊ីនធឺនេត
- សេចក្តីសង្ខេបពេញលេញ (មិនមានទម្រង់ជាក់លាក់)
- ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី: 18 ខែ វិច្ឆិកា ឆ្នាំ 2017 (inactive)
- ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី: 18 ខែ វិច្ឆិកា ឆ្នាំ 2017 (inactive)
- ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី: 1 ខែ មិនា ឆ្នាំ 2018 (inactive)
- ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី: 2 ខែ កញ្ញា ឆ្នាំ 2019 (public)
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
មន្ត្រីការិយាល័យកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:
សារ៉ាវុធ លី
(+855) 89 796 786
saravuthly123@gmail.com
ការិយាល័យកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី
ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ និងនេសាទ ស្រុកព្រែកប្រសព្វទទួលបន្ទុករួម:
អ្នកប្រើប្រាស់ដី:
សុភ័ក្រ យ៉ាន
(+855)17 834 572
មិនមានអ៊ីម៉ែល
កសិករ
ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
09/04/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការដាំដំណាំបន្ថែមបំពេញចន្លោះដីដោយដាំត្រប់វែងនៅចន្លោះដើមស្វាយប្រើចំបើងគ្របលើគល់ដំណាំ និង ពង្រាយពេញលើដីដើម្បីរក្សាសំណើម ការពាររំហួតដោយកម្តៅថ្ងៃ។ ពេលចំបើងរលួយក្លាយជាជី និងធ្វើឱ្យដីធូរ។ កសិករអាចប្រមូលផលបានពីការដាំដំណាំអាយុកាលខ្លី ក្នុងរយៈពេលពី៣ ឆ្នាំដំបូងមុនពេលដើមស្វាយផ្តល់ផលពេញលេញ។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
ការដាំដំណាំអាយុកាលខ្លីលាយជាមួយដំណាំឈើហូបផ្លែដែលជាប្រភេទដំណាំអាយុកាលវែង (ដូចជាស្វាយដែលផ្តល់ផលនៅឆ្នាំទី៣អាស្រ័យទៅតាមប្រភេទពូជ និង ការថែទាំ) គឺ ជាការអនុវត្តបច្ចេកទេស កសិរុក្ខកម្មមួយដ៏ល្អដែលផ្តល់អត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ នៅពេលដែលកូនស្វាយនៅតូចមិនទាន់ផ្តល់ផលនៅចន្លោះដើមស្វាយ គឺមានសល់ចន្លោះដីធំទូលាយដើម្បីបានទទួលផលប្រយោជន៍បន្ថែម និង ជៀសវាងស្មៅចង្រៃរាតត្បាត ធ្វើឱ្យរំខានដល់ការលូតលាស់របស់កូនស្វាយការដាំត្រប់វែង និងប្រើចំបើងជាគម្របដី គឺមិនត្រឹមតែកសិករបានទទួលបានចំណូលបន្ថែមប៉ុណ្ណោះទេ ការដាំ និងថែទាំដំណាំត្រប់វែងអាចបំពេញបន្ថែមឱ្យការថែទាំ សម្អាតស្មៅ ស្រោចទឹក ដាក់ជីដល់កូនស្វាយទៀតផង ។ ដំណាំត្រប់អាចផ្តល់ផលជាបន្តបន្ទាប់ចាប់ពីអាយុបាន៣ខែ និងបន្តផ្តល់ផលរាល់ថ្ងៃក្នុងរយៈពេលជាច្រើនខែកសិករអាចប្រមូលផលពីដំណាំត្រប់ជាច្រើនដងក្នុងមួយឆ្នាំដូច្នេះគាត់អាចទាញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដោយ ទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ដោះស្រាយចំណាយប្រចាំថ្ងៃមុនពេលស្វាយផ្តល់ផល ដែលធ្វើឱ្យជីវភាពគាត់ប្រសើរជាងមុន។
នៅក្នុងបច្ចេកទេសនេះដើមស្វាយ ត្រប់វែង និងចំបើងបានផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នៅរដូវប្រាំងស្វាយផ្តល់ជាម្លប់ខ្លះដល់ដំណាំត្រប់ ហើយត្រប់ និងចំបើងដែលគ្របលើគល់ដំណាំ និងរាយលើដីបាន ជួយរក្សាសំណើមដី កាត់បន្ថយរំហួត មិនធ្វើឱ្យដំណាំឆាប់ស្រពោននៅពេលមានកម្តៅថ្ងៃខ្លាំង។ លើសពីនេះទៅទៀតនៅពេលដែលកសិករស្រោចទឹកលើដំណាំត្រប់វាក៏បានផលប្រយោជន៍ទៅដល់ស្វាយ ផងដែរ។ រីឯនៅរដូវវស្សា ចំបើង និងត្រប់ គឺជាគម្របដីដ៏សំខាន់សម្រាប់ទប់ស្កាត់ការហូរច្រោះពេលមានភ្លៀងខ្លាំង។ គម្របចំបើងធ្វើឱ្យដីសើមជានិច្ចនោះ គឺជាប្រភពអាហារយ៉ាងសំខាន់សម្រាប់ពពួកមីក្រូសរីរាង្គមានប្រយោជន៍ក្នុងដី ពិសេសពេលចំបើងពុកផុយ គឺវាជួយបង្កើនជីជាតិដី និងធ្វើឱ្យដីធូរ អំណោយផលដល់ការលូតលាស់របស់ដំណាំ។
ក្នុងការអនុវត្តបច្ចេកទេសនេះកសិករបានដាំស្វាយជាជួរដែលមានចន្លោះស្មើៗគ្នា ៦ម៉ែត្រ គុណ ៦ម៉ែត្រ ហើយត្រប់ត្រូវបានដាំជាជួរនៅតាមចន្លោះដើមស្វាយក្នុងចន្លោះគុម្ព ១ម៉ែត្រ និងចន្លោះរង ១,៥ម៉ែត្រ។ រណ្តៅ ស្វាយមានទំហំ ៧០x៧០x៧០ សង់ទីម៉ែត្រដោយមុនពេលដាំកសិករបានដាក់ផេះអង្កាមលាយជាមួយលាមកគោ និងស្លឹកទន្ទ្រានខែត្រនៅបាតរណ្តៅដែលជាជីដ៏សំខាន់សម្រាប់ការលូតលាស់របស់ដំណាំស្វាយ។ នៅពេលដាំកសិករក៏បានបន្ថែមជីកំប៉ុស្តដែលបានមកពីកាកសំណល់ឡជីវឧស្ម័ននៅនឹងគល់ស្វាយផងដែរ។
សម្រាប់ការដាំត្រប់វិញគាត់ជីករណ្តៅជម្រៅប្រហែល ១០សង់ទីម៉ែត្រ ហើយដាំកូនត្រប់ដែលបានសាបរួច អាយុ ២០-៣០ថ្ងៃ។ បន្ទាប់មកគាត់ពង្រាយចំបើងនៅតាមគល់ត្រប់ គល់ស្វាយ និងពេញផ្ទៃដី។ កសិករធ្វើការស្រោចទឹកត្រប់ជារៀងរាល់ថ្ងៃ និងស្រោចទឹកពីរដងក្នុងមួយសប្តាហ៍សម្រាប់កូនស្វាយ។ ការសម្អាតស្មៅក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ទោះស្មៅមិនសូវដុះច្រើនក្រោមគម្របចំបើងក្តី។ ជាទូទៅគាត់ដាក់ជីកំប៉ុស្តនៅតាមគល់ដំណាំចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅដើម និងចុងរដូវវស្សានៅខែឧសភា និងខែតុលា។
នៅពេលដែលត្រប់ចាប់ផ្តល់ផល កសិករត្រូវការពេលប្រហែល ១ម៉ោងក្នុងមួយថ្ងៃក្នុងការប្រមូលផលត្រប់។ ពេលខ្លះការសម្អាតស្មៅបានប្រព្រឹត្តទៅនៅពេលប្រមូលផលនេះដែរ។ ដើម្បីឱ្យការអនុវត្តបច្ចេកទេសនេះកាន់តែមានប្រសិទ្ធភាពគួរធ្វើការផ្លាស់ប្តូរមុខដំណាំអាយុកាលខ្លីឱ្យបានញឹកញាប់ ព្រោះការដាំដំណាំដដែលៗ ដំណាំនោះនឹងស្រូបយកប្រភេទជីដូចៗ គ្នាពីដីធ្វើឱ្យការដាំជាលើកទីពីរ មិនសូវបានល្អ និងងាយក្នុងការផ្ទុះឡើងនូវជំងឺផ្សេងៗដល់ដំណាំ។ ការផ្លាស់ប្តូរមុខដំណាំនេះអាចដូរពីការដាំត្រប់វែងទៅជាសណ្តែកបាយពោត ឬត្រសក់ ដោយស្ទាបស្ទង់ទៅតាមតម្រូវការទីផ្សារផងដែរ។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
នៅទីវាល
មតិយោបល់:
បច្ចេកទេសនេះអនុវត្តនៅផ្នែកខាងក្រោយផ្ទះរបស់កសិករ។
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2012
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
កសិករបានចូលរួមដំណើរទស្សនៈកិច្ចនៅទីវាលនៅខេត្តបាត់ដំបងដែលមានការឧបត្ថម្ភពី SNV ក្រោមគម្រោងសាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភសហការជាមួយការិយាល័យកសិកម្មស្រុកចិត្របុរី ហើយគាត់បានរៀនបច្ចេកទេសនេះ។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
- ដាក់ចំបើងរក្សាសំណើម ហើយនៅពេលវារលួយវាកើតជាជី ។ ទទួលបានចំណូលបន្លែមពីដំណាំរយៈពេលខ្លី មុនទទួលផលពេញលេញពីស្វាយ
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម
- កសិរុក្ខកម្ម
ផលិតផល/សេវាកម្មចម្បង:
ស្វាយ និងត្រប់វែង
ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:
ដីព្រៃរេចរឹល
3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
ទឹកស្រះ និងទឹកអណ្តូង ស្រះធ្លាប់រីងឆ្នាំ ២០១៦
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 1
សូមបញ្ជាក់:
ស្វាយដំណាំអាយុកាលវែង ត្រប់អាយុកាល ៦ ខែ ពោតមានអាយុកាល ០២ ខែ សណ្តែកបាយមានអាយុកាល ០២ ខែ។
ដង់ស៊ីតេនៃសត្វចិញ្ចឹម (បើពាក់ព័ន្ធ):
ចិញ្ចឹមគោ ១៩ ក្បាល លាមកគោយកដាក់ឡជីវឧស្ម័ន និងប្រើកាកសំណល់ឡសម្រាប់ដាក់ដំណាំ។ ចំនួនគោនេះ គឺគ្រប់ក្រាន់សម្រាប់ដាក់នៅក្នុងឡជីវឧស្ម័នជារៀងរាល់ថ្ងៃ។
3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- កសិរុក្ខកម្ម
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
- ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
3.5 ការសាយភាយនៃបច្ចេកទេស
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
- < 0.1 គម2 (10 ហិកតា)
មតិយោបល់:
បច្ចេកទេសនេះអនុវត្តលើផ្ទៃដីទំហំ ៥៤០ ម៉ែត្រការ៉េ( ទទឹង១៨ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ) ។
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
- A3: ការរក្សាស្រទាប់ដីខាងលើ
វិធានការរុក្ខជាតិ
- V1: ឈើធំៗ និងដើមឈើតូចៗ
- V2: ស្មៅនិងរុក្ខជាតិៗដែលដុះមានអាយុមិនលើសពី 2ឆ្នាំ
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការហូរច្រោះដីដោយសារទឹក
- Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី
- Pc: ការហាប់ណែន
- Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bc: ការថយចុះនូវគម្របរុក្ខជាតិ
- Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
- Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
- ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:
បានដាក់ជីកាកសំណល់ពីឡជីវឧស្ម័ន ដីនៅតំបន់នេះពុំសូវមានជីជាតិ ប៉ុន្តែការដាក់បន្ថែមជីសរីរាង្គ និងដាំដំណាំវិលជុំបានជួយកែលម្អដីនេះបានប្រសើរឡើង។
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស
ស្វាយសរុបមានចំនួន ២៥ ដើម ត្រប់វែងមានចំនួន ៣៥០ ដើម និងផ្ទៃដីដាំត្រប់ក្រោមស្វាយមានទំហំ ៥៤០ ម៉ែត្រការ៉េ (ទទឹង ១៨ ម៉ែត្រ បណ្តោយ ៣០ ម៉ែត្រ ) ។
4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
៥៤០ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
៣០០០០ រៀល
4.4 សកម្មភាពបង្កើត
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា | |
---|---|---|---|
1. | ភ្ជួរដីហាល | ក្សេត្រសាស្ត្រ | ខែឧសភា |
2. | ជីករណ្តៅស្វាយ | រចនាសម្ព័ន្ធ | ខែឧសភា |
3. | ដាក់លាមកគោ ផេះអង្កាម កន្ទ្រានខែត្រក្នុងរណ្តៅ | ក្សេត្រសាស្ត្រ | ខែឧសភា |
4. | ដាំកូនស្វាយ | ក្សេត្រសាស្ត្រ | ខែឧសភា |
5. | ដាក់ជីកាកសំណល់ឡនៅតាមគល់ស្វាយ | ក្សេត្រសាស្ត្រ | ខែមិថុនា |
6. | ភ្ជួរដីលាយលាមកគោ បាចកំបោរកម្ចាត់មេរោគ | ក្សេត្រសាស្ត្រ | ខែមិថុនា |
7. | ជីករណ្តៅ និងដាំត្រប់វែង | ក្សេត្រសាស្ត្រ | ខែឧសភា |
8. | ពង្រាយចំបើង | ក្សេត្រសាស្ត្រ | ខែមិថុនា |
4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរដីហាលចោល ១៥ ថ្ងៃ | នាក់-ថ្ងៃ | 0,35 | 30000,0 | 10500,0 | 100,0 |
កម្លាំងពលកម្ម | ជីករណ្តៅដាំស្វាយ | នាក់-ថ្ងៃ | 5,8 | 30000,0 | 174000,0 | 100,0 |
កម្លាំងពលកម្ម | ដាក់ជី និងបាចកំបោរ | នាក់-ថ្ងៃ | 0,35 | 30000,0 | 10500,0 | 100,0 |
សម្ភារៈដាំដុះ | កូនស្វាយ | ដើម | 25,0 | 8000,0 | 200000,0 | 100,0 |
សម្ភារៈដាំដុះ | ពូជត្រប់វែង | កញ្ចប់ | 1,0 | 8000,0 | 8000,0 | 100,0 |
ជី និងសារធាតុពុល | កំបោរ | គីឡូក្រាម | 25,0 | 2000,0 | 50000,0 | 100,0 |
ជី និងសារធាតុពុល | ជីកាកសំណល់ឡជីវឧស្ម័ន | ស្ពេត្រូ | 50,0 | 2000,0 | 100000,0 | 100,0 |
សម្ភារៈសាងសង់ | ចបកាប់ | ផ្លែ | 2,0 | 20000,0 | 40000,0 | 100,0 |
សម្ភារៈសាងសង់ | បង្គី | គូរ | 1,0 | 7000,0 | 7000,0 | 100,0 |
សម្ភារៈសាងសង់ | ត្រសេះជីកដី | ដើម | 1,0 | 25000,0 | 25000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 625000,0 |
មតិយោបល់:
កសិករប្រើលុយដែលចំណាយទាំងអស់បានមកពីការសន្សំ រីឯជីបានពីជីលាមកគោខ្លួនឯង និងជីកាកសំណលឡជីវឧស្ម័នដែលគម្រោងបានផ្តល់ឱ្យ។
4.6 សកម្មភាពថែទាំ
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|---|
1. | ត្រួតពិនិត្យដើមស្វាយកុំឱ្យដួល ឬដង្កូវស៊ីស្លឹក | ការគ្រប់គ្រង | ៥ ថ្ងៃត្រួតពិនិត្យម្តង |
2. | ភ្ជួរដីបន្ទាប់ពីដំណាំអាយុកាលខ្លីប្រមូលផលរួច | ក្សេត្រសាស្ត្រ | ពេលប្រមូលផល |
3. | ជីកចង្អូរជុំវិញស្វាយ | រចនាសម្ព័ន្ធ | ពេលស្វាយធំបន្តិច |
4. | ដាក់ជីកំប៉ុស្ត ជីកែងលាយ(15-15-15) | ក្សេត្រសាស្ត្រ | ដាក់ខែមិថុនា និងខែតុលា |
5. | ស្រោចទឹកដំណាំជារៀងរាល់ថ្ងៃ | ក្សេត្រសាស្ត្រ | ពេលខែប្រាំង |
6. | ទិញម៉ាស៊ីនបូមទឹក | ផ្សេងៗ | ក្រោយពេលដាំស្វាយរួច |
មតិយោបល់:
ម៉ាស៊ីនបូមទឹកមានតម្លៃ ១,៦០០,០០០ រៀល
4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បើអាច បំបែកថ្លៃដើមនៃការថែទាំទៅតាមតារាងខាងក្រោម បញ្ជាក់ធាតុចូលលម្អិត និងថ្លៃដើមក្នុងមួយឯកតា។ បើអ្នកមិនអាចបំបែកបាន សូមផ្តល់នូវតម្លៃប៉ាន់ស្មាននៃការថែទាំបច្ចេកទេសសរុប:
2800000,0
មតិយោបល់:
ម៉ាស៊ីនបូមទឹកមានតម្លៃ ១,៦០០,០០០ រៀល អំឡុងពេលថែទាំកសិករធ្វើដោយខ្លួនឯងនៅពេលទំនេរ រីឯការប្រើប្រាស់ជី គឺប្រើលាមកគោ និងជីកាកសំណល់ដែលមាន។ ប្រសិនបើចំណាយប្រហែល ១២០០០០០ក្នុងមួយឆ្នាំ។
4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ម៉ាស៊ីនបូមទឹកមានមានតម្លៃខ្ពស់ ចំណាយប្រាក់លើការទិញកូនស្វាយ និងគ្រាប់ពូជត្រប់វែង ជួលពលកម្មបន្ថែមក្នុងការភ្ជួរដី ដោយឡែកមិនមានចំណាយលើការទិញជីទេ ដោយប្រើជីលាមកគោដែលខ្លួនមាន។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1138,20
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
ឆ្នាំ 2015 បរិមាណទឹកភ្លៀងមាន 1138.2 ម.ម ឆ្នាំ 2014 មាន 1696.50 ម.ម និងក្នុងឆ្នាំ 2013 មាន 1661.8 ម.ម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧត្តុនិយម នាយកដ្ឋានឧត្តុនិយមឆ្នាំ ២០១៥
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
មានពីររដូវគឺ រដូវប្រាំង និងរដូវវស្សា
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- ទាប (<1%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
ពីមុនដីដែលគាត់អនុវត្តបច្ចេកទេសនេះ គឺជាដីព្រៃរេចរឹលខ្សោះជីជាតិ សម្បូរទៅដោយថ្មនៅស្រទាប់ខាងក្រោម តែដោយសារលាមកគោ និងជីកាកសំណល់ឡជីវឧស្ម័នដីនេះល្អជាងមុន។
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលមានគុណភាពល្អ
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
ទឹកដែលចេញពីអណ្តូងមានជាតិកំបោរដែលត្រូវបង្ហូរចូលក្នុងស្រះជាមុនសិន រីឯទឹកសម្រាប់បរិភោគ គឺបានពីទឹកភ្លៀងបានត្រងទុក និងទិញទឹកស្អាតបន្ថែម។
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- ទាប
ភាពសម្បូរបែបនៃទីជម្រក:
- ទាប
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព:
- មាន
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:
កសិករអាយុ ៤៥ ឆ្នាំ
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- ឯកជន
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ផលិតកម្មកើនឡើងដោយសារតែដីពីមុនមកមិនមានដំណាំឡើយ តែបច្ចុប្បន្នមានដំណាំពីរប្រភេទឡើងទៅ។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
គុណភាពដំណាំប្រសើរជាងមុនតាមរយៈការប្រើប្រាស់ជីលាមកសត្វ និងជីកំប៉ុស្ត។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្មត្រូវបានកាត់បន្ថយដោយសារមានដំណាំច្រើនជាងមួយមុខ។ ពីមុនមិនមានដំណាំដាំដុះនៅលើដីនេះទេ ដូចនេះអ្នកប្រើប្រាស់ដីមិនបានផលិផលសម្រាប់លក់នៅលើទីផ្សារនោះទេ។
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
ពីមុនដីនេះ គឺជាដីមិនសូវមានជីជាតិប៉ុន្តែបន្ទាប់ពីដាំដំណាំច្រើនមុខមកធ្វើឱ្យជីជាតិដីកើនឡើង។
ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
តម្រូវការទឹកសម្រាប់ស្រោចស្រព
មតិយោបល់/ ការបញ្ជាក់:
ដំណាំក្រោមស្វាយត្រូវការស្រោចទឹករាល់ថ្ងៃ។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
កសិករមានគោខ្លួនឯងដូចនេះគាត់អាចមានលាមកគោប្រើជាជីធម្មជាតិបាន។ លើសពីនេះទៅទៀតគាត់មានឡជីវឧស្ម័នដែលអាចយកកាកសំណល់ពីឡផលិតជាជីកំប៉ុស្តបាន។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
បានចំណូលជាប្រចាំពីការលក់ផ្លែត្រប់។
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
មតិយោបល់/ ការបញ្ជាក់:
យោងតាមការដាំដំណាំរយៈពេលខ្លី និងវែងជាមួយគ្នាដែលអាចទទួលបានចំណូលប្រចាំខែ និងឆ្នាំ។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
ការគ្រប់គ្រងត្រួតពិនិត្យដំណាំ គឺត្រូវការជាចាំបាច់។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
បានហូបក្នុងគ្រួសារ និងលក់បានប្រាក់ចំណូល។
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
ជីកាកសំណល់ឡជីវឧស្ម័ន គឺមិនមានផលប៉ះពាល់ដល់សុខភាពអ្នកដាំដុះ និងអ្នកទិញបរិភោគឡើយ។
ឱកាសនៃការបង្កើតថ្មី
មតិយោបល់/ ការបញ្ជាក់:
កសិករអាចធ្វើការដូចការកម្សាន្តកុំឱ្យទំនេរដៃ។ លើសពីនេះទៅទៀតមានដើមឈើផ្តល់ជាម្លប់ អាកាសធាតុមិនសូវក្តៅ និងមានខ្យល់អាកាសល្អ។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
វដ្តទឹក/លំហូរ
រំហួត
មតិយោបល់/ ការបញ្ជាក់:
បានចំបើង និងស្វាយជាម្លប់។
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
ដោយសារមានគម្របចំបើង។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
មានដំណាំគម្របដីដូចជាដំណាំត្រប់ និងស្វាយជាដើម។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
ពេលចំបើងរលួយវាក្លាយជាសារធាតុសរីរាង្គមានអត្ថប្រយោជន៍ជួយដល់ដី។ លើសពីនេះទៅទៀត លាមកគោ និងជីកំប៉ុស្តជួយឱ្យដីធូរ។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
ការរលួយរបស់ចំបើង ការប្រើប្រាស់លាមកគោ និងជីកំប៉ុស្តបានបង្កើនសារធាតុសរីរាង្គជាច្រើនដល់ដី។
ជីវចម្រុះ៖ ដំណាំ, សត្វ
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
ប្រភេទសត្វមានប្រយោជន៍កើនឡើងដោយសារការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័ន និងជីលាមកសត្វ។ អ្នកប្រើប្រាស់ដី សម្គាល់ឃើញមានការកើនឡើងនូវសត្វជន្លេន ស្រមោច សត្វកណ្តៀរ កង្កែប ។ល។
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
មតិយោបល់/ ការបញ្ជាក់:
សត្វបំផ្លាញនៅមានតិចតួចដដែល។
ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ
ផលប៉ះពាល់នៃគ្រោះរាំងស្ងួត
មតិយោបល់/ ការបញ្ជាក់:
ផលប៉ះពាល់នៃគ្រោះរាំងស្ងួតត្រូវបានកាត់បន្ថយដោយសារមានក្រាលចំបើង និងបានម្លប់ពីស្វាយផងដែរ។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
សីតុណ្ហភាពប្រចាំរដូវកាល | រដូវប្រាំង | កើនឡើង | ល្អ |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | ថយចុះ | ល្អ |
ការប្រែប្រួលអាកាសធាតុផ្សេងៗ | ការប្រែប្រួលនៃរបបទឹកភ្លៀង | កើនឡើង | មធ្យម |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ព្យុះភ្លៀងតាមតំបន់ | មធ្យម |
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រលកកម្តៅ | ល្អ |
រាំងស្ងួត | ល្អ |
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | ល្អ |
ការមានបញ្ហាសត្វល្អិត/ដង្កូវ | មធ្យម |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមានខ្លាំង
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមានតិចតួច
រយៈពេលវែង:
វិជ្ជមាន
6.5 ការទទួលយកបច្ចេកទេស
- 1-10%
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 0-10%
មតិយោបល់:
មានគ្រួសារចំនួន ៦គ្រួសារដែលទទួលយកនូវការអនុវត្តន៍នេះដើម្បីទទួលបានប្រាក់ចំណូលបន្ថែមទៀត។ បើទោះបីគាត់មិនបានធ្វើតាមឱ្យគ្រប់សម្មភាពក៏ដោយប៉ុន្តែគាត់បានទទួលយកនូវសកម្មភាពមួយចំនួនក្នុងបច្ចេកទេសយកមកអនុវត្តន៍ផងដែរ។
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
បាទ/ចា៎
បើឆ្លើយបាទ/ ចា៎ សូមកំណត់ថាតើស្ថានភាពប្រែប្រួលមួយណាត្រូវបានបន្ស៊ាំ:
- ការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយធម្មជាតិ
បញ្ជាក់ពីការបន្ស៊ាំនៃបច្ចេកទេស (ការរៀបចំ, ឧបករណ៍/ប្រភេទ ។ល។):
គម្របចំបើងជួយកាត់បន្ថយរំហូតទៅក្នុងបរិយាកាស។
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
អាចដាំដំណាំអាយុកាលខ្លីនៅតាមចន្លោះដើមស្វាយ។ |
ស្រោចទឹកដល់ត្រប់វែងក៏បានប្រយោជន៍ដល់ស្វាយផងដែរ។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
មិនឱ្យដីទំនេរចោលដែលខាតផលប្រយោជន៍ព្រោះស្វាយរយៈពេលប្រហែល ០៣ឆ្នាំទើបអាចប្រមូលផលបាន។ |
ចំបើងជួយរក្សាសំណើមដល់ដីកុំឱ្យហួត និងខ្សោះជីជាតិ។ |
បានប្រាក់ចំណូលដល់គ្រួសារ។ |
ដីមិនខ្សោះជីជាតិដោយសារដំណាំអាយុកាលខ្លី វិលជុំ និងប្រើប្រាស់តែលាមកគោ ជីកំប៉ុស្ត និងកាកសំណល់ឡជីវឧស្ម័ន។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ដង្កូវរូងដើមត្រប់វែង។ | ដើរចាប់ពងដង្ហូវ មិនប្រើថ្នាំពុលដែលប៉ះពាល់ដល់សុខភាព។ |
ខ្វះទីផ្សារនៅពេលដែលដាំត្រប់វែងបានផលច្រើន។ | ដើរលក់គ្រប់ទីផ្សារដែលអាចទៅបានដើរលក់តាមផ្ទះ។ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
នៅពេលស្វាយធំប្រមូលផលបានពេញលេញ គឺមិនអាចដាំដំណាំត្រប់វែងនៅក្រោមស្វាយបានទៀតទេ។ | អាចដាំជារំដេង រមៀត។ |
ត្រូវការជីកំប៉ុស្ត និងឡជីវឧស្ម័ន។ | ជំរុញការចិញ្ចឹមសត្វគោ ក្របី មាន់ជ្រូកជាដើម។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១ កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៣ នាក់
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល