ការដាំសណ្តែកបាយនៅចន្លោះដើមក្រូចពោធិ៍សាត់នៅតំបន់ភ្នំ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Navin Chea
- អ្នកកែសម្រួល៖ Sophea Tim, Sok Pheak
- អ្នកត្រួតពិនិត្យច្រើនទៀត៖ Nimul CHUN, SO Than, Ursula Gaemperli, Alexandra Gavilano
ដំណាំឆ្លាស់
technologies_3146 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
សារិទ្ទិ ជា
អ្នកប្រើប្រាស់ដី
ប្រទេសកម្ពុជា
ប្រធានស្តីទីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកភ្នំក្រវាញ:
ផាន្នី ដួង
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកភ្នំក្រវាញ
ប្រទេសកម្ពុជា
ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់:
ប្រធានការិយាល័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្រុកបាកាន:
មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្រុកកណ្ដៀង:
កុម្ភៈ សេង
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្រុកកណ្ដៀង
ប្រទេសកម្ពុជា
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
ការដាំសណ្តែកបាយនៅចន្លោះក្រូចពោធិ៍សាត់ដើម្បីបង្កើនជីជាតិដី និងទទួលបានប្រាក់ចំណូលបន្ថែមមុនពេលដែលក្រូចពោធិ៍សាត់ផ្តល់ផល។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
កសិរុក្ខកម្ម គឺការអនុវត្តន៍ការងារដាំដុះដោយដាំលាយឡំគ្នារវាងដើមឈើដែលមានអាយុកាលវែង (ដើមឈើ ចុល្លព្រឹក្ស តាលព្រឹក្ស ឫស្សី ។ល។) ជាមួយដំណាំកសិកម្ម ឬសត្វពាហនៈនៅលើផ្ទៃដីនៃឯកតាគ្រប់គ្រងតែមួយរួមគ្នា។ ប្រព័ន្ធកសិរុក្ខកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែកអេកូឡូស៊ី និងសេដ្ឋកិច្ច ដោយសារអន្តរអំពើរបស់វាទៅលើសមាសភាគនៃការប្រើប្រាស់ដីផ្សេងៗគ្នា (Lundgren and Raintree, 1982)។ ប្រព័ន្ធនេះជាតំណាងរូបភាពកសិកម្មផង និងព្រៃឈើផងដោយវិធានប្រើប្រាស់ដីដាំដុះចម្រុះគ្នា។ ប្រព័ន្ធកសិរុក្ខកម្មមានលក្ខណៈសម្គាល់ចំនួនបីដូចខាងក្រោម៖
១. ផលិតភាព (បង្កើនផលិតផលឈើ បង្កើនទិន្នផលដំណាំរួមផ្សំ កាត់បន្ថយប្រាក់ចំណាយ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់កម្លាំងពលកម្ម) ២. និរន្តរភាព(ផលប្រយោជន៍ដល់ដី ដោយពីឥទ្ធិពលដែលទទួលបានពីដើមឈើ) ៣. ដែលអាចអនុវត្តន៍បាន(MoE/Adaptation Fund/UNEP, 2016)។
នៅកម្ពុជាកសិករអាចដាំសណ្តែកបាយបានស្ទើរពេញមួយឆ្នាំអាស្រ័យដោយកត្តាសំណើមដី។ សណ្តែកបាយជាដំណាំអាយុកាលខ្លីដែលអាចដាំនៅតំបន់ទីជម្រាល និងតំបន់វាលទំនាប។ ជាធម្មតានៅតំបន់ខ្ពង់រាបកសិករអាចដាំដំណាំនេះដែលជាដំណាំទី២ នៅក្នុងខែសីហា ហើយប្រមូលផលនៅខែតុលា។ សណ្តែកបាយជាប្រភេទដំណាំអាចដុះលូតលាស់លើដីច្រើនប្រភេទ តែដីដែលសមស្របសម្រាប់ដំណាំនេះ គឺប្រភេទដីល្បាប់ ល្បាយខ្សាច់ និងដីកម្អែលភ្នំភ្លើងភាគច្រើនជាដីធូរ ជ្រាបទឹករហ័ស សម្បូរដោយសារធាតុចិញ្ចឹម (អាសូត(N) ផូស្វ័វ (P) ប៉ូតាស្យូម (K) កាល់ស្យូម (Ca) ម៉ាញ៉េស្យូម(Mg) និងសារធាតុសរីរាង្គ (MAFF, 2005)។ រយៈពេលនៃការប្រមូលផល គឺប្រែប្រួលទៅតាមប្រភេទពូជ (ពូជស្រាល ៦០ ទៅ ៦៥ ថ្ងៃ ពូជកណ្តាល ៦៥ ទៅ ៧០ថ្ងៃ ពូជធ្ងន់ ៧៥ ទៅ ៨០ ថ្ងៃ)។
កាកសំណល់សណ្តែកបាយ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនគុណភាពដីដោយសារប្រព័ន្ធប្ញសរបស់វាមានកំពកដែលបង្កើតឡើងដោយវត្តមាននៃបាក់តេរីសហប្រាណពពួករីហ្សូប្សូម(Rhizobium)ដែលក្រុមនេះមានសមត្ថភាពអាចស្រូប និងចាប់យកអាសូតសេរីពីបរិយាកាសទៅក្នុងដីបាន។ ប្រព័ន្ធឫសដែលជាសារធាតុសរីរាង្គមួយក៏ជួយធ្វើឱ្យទម្រង់ដីប្រសើរឡើងផងដែរ(MAFF, 2005, Chadha, 2010, IRRI-CIMMYT alliance, 2009)។ សណ្តែកបាយមានប្រព័ន្ធឫសដែលអាចចាក់ចូលទៅក្នុងដីជម្រៅ ៥០-៦០ សង់ទីម៉ែត្រ។ ជួនកាលអ្នកប្រើប្រាស់ដីមួយចំនួនក៏បានដាំដំណាំនេះដើម្បីធ្វើជាជីស្រស់ក្នុងការបង្កើនគុណភាពដី (TauchUng, 2010)។ ចំណែកក្រូចពោធិ៍សាត់វិញជាដំណាំអាយុកាលវែងផ្តល់ផលជាលើកដំបូងនៅអាយុ ៤ឆ្នាំ និងផ្តល់ផ្លែច្រើននៅអាយុ ៦ឆ្នាំ ហើយមានអាយុកាលយ៉ាងតិច ២០ឆ្នាំអាស្រ័យទៅលើការថែទាំ(Chadha, 2010)។
លោក ជា សារិទ្ធ គឺជាឧទាហរណ៍មួយនៃអ្នកប្រើប្រាស់ដីដែលអនុវត្តន៍ការដាំសណ្តែកបាយនៅចន្លោះក្រូចពោធិ៍សាត់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ល។ ការជ្រើសរើសការដាំដុះបែបនេះ គឺមានគោលបំណងសំខាន់ដូចជា៖ ជួយបង្កើនជីជាតិដីឱ្យបានប្រសើរ បង្ការការហូរច្រោះដី និងទទួលបានប្រាក់ចំណូលមុនពេលក្រូចពោធិ៍សាត់ផ្តល់ផល។ លើសពីនេះទៅទៀតការដាំសណ្តែកបាយបានជួយបង្ក្រាបស្មៅមិនឱ្យដុះលូតលាស់ខ្លាំងផងដែរ។ ក្រោយពេលប្រមូលផលសណ្តែកបាយរួច កាកសំណល់ដើមរបស់វាត្រូវទុកឱ្យរលួយដើម្បីបង្កើតជាសារធាតុសរីរាង្គដល់ដី។ គេមិនភ្ជួរលុបនោះទេ ព្រោះអាចធ្វើឱ្យដាច់ឫសក្រូច។ ជាទូទៅសណ្តែកបាយអាចដាំដុះពីរដងក្នុងមួយរដូវ គឺអាស្រ័យលើរបាយទឹកភ្លៀង និងសំណើមដី។
ពេលប្រមូលផលម្តងៗ គឺអាចគេត្រូវបេះប្រមូលផលបានចំនួន ៣សារ ទើបអស់ ដែលជាមធ្យមសណ្តែកបាយដែល(បុកដាំនៅចន្លោះក្រូចពោធិ៍សាត់)ផ្តល់ផលបានជាមធ្យម១២០០ គីឡូក្រាម/ហិកតា។ ប្រសិនបើសណ្តែកបាយដាំតែមួយមុខ ហើយតាមរយៈការបុកដាំ គឺអាចទទួលបានទិន្នផលជាមធ្យម ១៣០០-១៤០០ គីឡូក្រាម/ហិកតា ហើយរីឯតម្លៃលក់បានក្នុងតម្លៃគឺ ៤៥០០ រៀល ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម។
ក្នុងការដាំក្រូចពោធិ៍សាត់ ត្រូវភ្ជួរដី ចំនួន ២ដង។ នៅពេលភ្ជួរលើកទី១ គឺហាលដីចោលរយៈពេល ១-២ខែ មុនពេលភ្ជួររាស់ជាលើកទីពីរ។ ក្រូចពោធិ៍សាត់ គឺដាំជាជួរដោយកាប់រណ្តៅដែលមានទំហំរណ្តៅបណ្តោយ ១ម៉ែត្រ ទទឹង ១ម៉ែត្រ និងជម្រៅរណ្តៅប្រហែល ៧០-៨០សង់ទីម៉ែត្រ ចន្លោះពីដើមមួយទៅដើមមួយ គឺ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ។ មុនពេលដាំកូនក្រូចពោធិ៍សាត់ (ក្រូចពោធិ៍សាត់ដែលទិញមកពីតំបន់ផ្សេង) ត្រូវរក្សាវាទុកក្នុងរយៈពេល ១៥-២០ថ្ងៃ មុនយកទៅដាំដើម្បីឱ្យវាបន្ស៊ាំទៅនឹងលក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ជាមុនសិន។ កសិករក៏បានរៀបចំបង្កប់ប្រព័ន្ធបំពង់បង្ហូរទឹកនៅក្រោមដីផងដែរសម្រាប់ស្រោចស្រពលើដំណាំក្រូចពោធិ៍សាត់។ ប្រភពទឹក គឺបានមកពីអូរ ដែលនៅជិតនោះ។ បន្ទាប់ពីដាំក្រូចពោធិ៍សាត់រួចហើយសណ្តែកបាយត្រូវបានយកមកបុកដាំនៅចន្លោះដីទំនេរ ដោយដាក់គ្រាប់ចំនួន ៣ ទៅ ៤ គ្រាប់ក្នុងមួយរន្ធ (រន្ធបុកដាំមានជម្រៅ ៣ ទៅ ៤ សង់ទីម៉ែត្រ បុកដាំជាជួរដែលមានចន្លោះជួរ ៣០សង់ទីម៉ែត្រ និងពីគុម្ពមួយទៅគុម្ពទៀត មានប្រវែង ២០ សង់ទីម៉ែត្រ។ បន្ទាប់ពីប្រមូលផលសណ្តែកបាយរួច កាកសំណល់របស់វា កសិករបានយកម៉ាស៊ីនកាប់ចិញ្ច្រាំទុកឱ្យរលួយនៅលើដីតែម្តង រហូតដល់ពេលដែលត្រូវធ្វើការដាំសណ្តែកបាយជាថ្មីម្តងទៀត។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:
តំបន់ភ្នំក្រវាញនៃប្រទេសកម្ពុជា
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
- < 0.1 គម2 (10 ហិកតា)
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2013
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
- ពេលកំពុងពិសោធន៍
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
បទពិសោធន៍ សង្កេតលើការដាំដុះ និងប្រើប្រាស់ដីតាមធម្មជាតិ។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ:
បាទ/ចា៎
បញ្ជាក់ពីប្រភេទដីច្រើនប្រភេទ (ដីដាំដំណាំ/ដីចិញ្ចឹមសត្វ/ដីព្រៃឈើ):
- កសិរុក្ខកម្ម
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ
- ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
- ពពួកសណ្តែក - សណ្តែកបារាំង
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
- ពពួកក្រូច citrus
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 1
សូមបញ្ជាក់:
ក្រូចពោធិ៍សាត់ គឺជាដំណាំអាយុកាលវែងផ្តល់ផលជាលើកដំបូងនៅអាយុ ៤ឆ្នាំ និងមានអាយុកាលផ្តល់ផលប្រហែលរយៈពេល ២០ឆ្នាំ។ ជាទូទៅ នៅអាយុ ២០ឆ្នាំ កសិករបានកាប់ដើមវាចោលរួចធ្វើការដាំជាថ្មី វាអាស្រ័យទៅលើការថែទាំផងដែរ។ សណ្តែកបាយអាចប្រមូលផលក្នុងរយៈពេល ២ខែកន្លះ និងអាចប្រមូលផលបាន ៣សារ ក្នុងមួយវដ្តដំណាំរបស់វា។
មតិយោបល់:
ក្រូចពោធិ៍សាត់ និងសណ្តែកបាយ។
3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
- បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ
មតិយោបល់:
ដីព្រៃ ដីដំបូក
3.4 ការផ្គត់ផ្គង់ទឹក
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
មានប្រភពទឹកអូរនៅក្បែរចម្ការសម្រាប់ផ្គត់ផ្គង់ទឹកបានពេញមួយឆ្នាំទៅដល់ដំណាំក្រូចពោធិ៍សាត់។
3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- កសិរុក្ខកម្ម
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A3: ការរក្សាស្រទាប់ដីខាងលើ
វិធានការរចនាស័ម្ពន្ធ
- S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការបាត់ដីដោយសារខ្យល់
- Et: ការបាត់បង់ដីស្រទាប់លើ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី
- Pc: ការហាប់ណែន
ការធ្លាក់ចុះជីវសាស្ត្រនៃដី
- Bc: ការថយចុះនូវគម្របរុក្ខជាតិ
- Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
- ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:
ពីមុនជាដីព្រៃរេចរឹល ហើយត្រូវបានស្តារឡើងវិញតាមរយៈកាកសំណល់ណ្តែកបាយដែលរលួយ ដោយសណ្តែកបាយមានប្រព័ន្ធឫសដែលមានបាក់តេរីភ្ជាប់អាសូតសហប្រាណនៅកំពកឫស ធ្វើឱ្យទម្រង់ដី និងជីជាតិដីកាន់តែល្អប្រសើរបន្តិចម្តងៗ។
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):
ទំហំដីសរុបមានចំនួន ៤ហិកតា ហើយមានដើមក្រូចពោធិ៍សាត់សរុបចំនួន ១០៩៦ដើម។ រណ្តៅដាំក្រូចពោធិ៍សាត់មានទំហំរណ្តៅបណ្តោយ ១ម៉ែត្រ ទទឹង ១ម៉ែត្រ និងជម្រៅរណ្តៅប្រហែល ៧០-៨០ សង់ទីម៉ែត្រ ចន្លោះពីដើមមួយទៅដើមមួយ គឺ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដើម្បីឱ្យពន្លឺថ្ងៃចាំងចូលបានគ្រប់គ្រាន់។
ចំណែកសណ្តែកបាយធ្វើការបុកដាំដោយមួយរន្ធដាក់ ៣-៤ គ្រាប់សណ្តែកបាយ ក្នុងជម្រៅ ៣-៤សង់ទីម៉ែត្រ ជាជួរដែលមានចន្លោះជួរ ៣០សង់ទីម៉ែត្រ និងពីគុម្ពមួយទៅគុម្ពមួយទៀត គឺ២០ សង់ទីម៉ែត្រ។
នៅក្នុងកន្លែងអនុវត្តន៍បច្ចេកទេសក៏មានរៀបចំប្រព័ន្ធស្រោចស្រពផងដែរដោយបង្កប់ប្រព័ន្ធទុយោនៅក្នុងដី។
ឈ្មោះអ្នកនិពន្ធ:
លោក ឃួន សុផល
កាលបរិច្ឆេទ:
05/07/2017
4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
៤ ហិកតា
បើសិនប្រើឯកតាតាមតំបន់ សូមបញ្ជាក់តម្លៃបម្លែងវាទៅជាហិកតា (ឧ. 1 ហិកតា = 2.47 អា)៖ 1 ហិកតា =:
៤ ហិកតា
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ. 1 ដុល្លារ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
20000
4.3 សកម្មភាពបង្កើត
សកម្មភាព | រយៈពេល (រដូវកាល) | |
---|---|---|
1. | កាប់ឆ្ការព្រៃរេចរឹល | ខែមករា |
2. | ពង្រាបដីដំបូកឱ្យរាបស្មើ | ខែប្រាំង |
3. | ហាលដីឱ្យត្រូវពន្លឺព្រះអាទិត្យ | ខែប្រាំង |
4. | ទិញកូន និងបន្ស៊ាំទៅនឹងបរិយាកាសនៅក្នុងតំបន់ជាមុនសិន | ខែប្រាំង |
5. | ដាំកូនក្រូចពោធិ៍សាត់ក្រោយពីបន្ស៊ាំនឹងបរិយាកាសក្នុងតំបន់រួចហើយ | ខែសីហា |
4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | កាប់ឆ្ការព្រៃរេចរឹល | នាក់-ថ្ងៃ | 80,0 | 2000,0 | 160000,0 | 100,0 |
កម្លាំងពលកម្ម | រើកំទេចកំទីព្រៃដែរឆ្ការ រួចធ្វើការដុត | នាក់-ថ្ងៃ | 60,0 | 20000,0 | 1200000,0 | 100,0 |
កម្លាំងពលកម្ម | កាយដីដំបូក ចំនួន ៤០ដំបូកក្នុងបួនហិកតា | នាក់-ថ្ងៃ | 48,0 | 20000,0 | 960000,0 | 100,0 |
កម្លាំងពលកម្ម | ជួលគេរែកដីដំបូកដាក់ក្នុងរណ្តៅសម្រាប់ដាំក្រូចពោធិ៍សាត់ | នាក់-ថ្ងៃ | 180,0 | 20000,0 | 3600000,0 | 100,0 |
សម្ភារៈ | ម៉ាស៊ីនកាត់ស្មៅ | គ្រឿង | 2,0 | 1200000,0 | 2400000,0 | 100,0 |
សម្ភារៈ | គោយន្ត | គ្រឿង | 1,0 | 12000000,0 | 12000000,0 | 100,0 |
សម្ភារៈដាំដុះ | ទិញកូនក្រូចពោធិ៍សាត់ | ដើម | 1026,0 | 6000,0 | 6156000,0 | 100,0 |
សម្ភារៈសាងសង់ | ម៉ាស៊ីនបូមទឹក | គ្រឿង | 1,0 | 1200000,0 | 1200000,0 | 100,0 |
សម្ភារៈសាងសង់ | ប្រព័ន្ធស្រោចស្រពរួមមាន៖ ទុយោធំ ទុយោតូច។ល។ | សរុប | 1,0 | 8000000,0 | 8000000,0 | 100,0 |
ផ្សេងៗ | ដាំក្រូចពោធិ៍សាត់ | នាក់-ថ្ងៃ | 51,0 | 20000,0 | 1020000,0 | 100,0 |
ផ្សេងៗ | ធុងបាញ់ថ្នាំកំចាត់សត្វល្អិតដោយប្រើម៉ាស៊ីន | គ្រឿង | 3,0 | 600000,0 | 1800000,0 | 100,0 |
ផ្សេងៗ | ធុងបាញ់ថ្នាំកំចាត់សត្វល្អិតប្រើដោយដៃសប់ | គ្រឿង | 1,0 | 280000,0 | 280000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 38776000,0 | |||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 9694,0 |
4.5 សកម្មភាពថែទាំ
សកម្មភាព | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|
1. | បាញ់ទឹកនៅខែប្រាំងឆ្នាំដំបូង (ក្រូចពោធិ៍សាត់) | ២ដង ក្នុងមួយថ្ងៃនៅខែប្រាំង |
2. | បាញ់សត្វល្អិតនៅពេលមានវត្តមានសត្វចង្រៃលើដំណាំក្រូចពោធិ៍សាត់ | ១រដូវបាញ់ម្តង |
3. | កាត់តាក់តែងមែកក្រូចពោធិ៍សាត់ | អាយុបាន២ឆ្នាំ តាក់តែងមែក (១ឆ្នាំកាត់តាក់តែងមែកម្តង) |
4. | ដាក់ជីធម្មជាតិជំនួយដល់ក្រូចពោធិ៍សាត់ | នៅពេលក្រូចពោធិ៍សាត់អាយុបាន ៤ឆ្នាំ |
5. | បាញ់ថ្នាំស្មៅ | កន្លះខែបាញ់ម្តង |
6. | បាញ់ថ្នាំការពារសត្វល្អិតចង្រៃលើសណ្តែកបាយ | ពេលសណ្តែកបាយចេញផ្កា |
7. | បុកដាំសណ្តែកបាយ | ខែសីហា |
4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | បាញ់ទឹកលើក្រូចពោធិ៍សាត់ | នាក់-ថ្ងៃ | 11,0 | 20000,0 | 220000,0 | 100,0 |
កម្លាំងពលកម្ម | កាត់តាក់តែងមែកក្រូចពោធិ៍សាត់ | នាក់-ថ្ងៃ | 100,0 | 20000,0 | 2000000,0 | 100,0 |
កម្លាំងពលកម្ម | ជួលបាញ់កំចាត់សត្វល្អិត | នាក់-ថ្ងៃ | 8,0 | 20000,0 | 160000,0 | 100,0 |
កម្លាំងពលកម្ម | ជួលគេបេះសណ្តែកបាយនៅពេលទុំ | នាក់-ថ្ងៃ | 120,0 | 20000,0 | 2400000,0 | 100,0 |
សម្ភារៈដាំដុះ | ពូជសណ្តែកបាយ (១ហិកតា ប្រើពូជអស់ ២៥គីឡូក្រាម) | ហិកតា | 4,0 | 312500,0 | 1250000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំកំចាត់សត្វល្អិតលើដំណាំក្រូចពោធិ៍សាត់ | ដប | 4,0 | 40000,0 | 160000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំជំនួយដើមសណ្តែកបាយ | កញ្ចប់ | 60,0 | 1500,0 | 90000,0 | 100,0 |
ជី និងសារធាតុពុល | ថ្នាំកម្ចាត់ដង្កូវនៅលើសណ្តែកបាយ | ដប | 2,0 | 40000,0 | 80000,0 | 100,0 |
ផ្សេងៗ | បុកដាំសណ្តែកបាយ | នាក់-ថ្ងៃ | 56,0 | 20000,0 | 1120000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 7480000,0 | |||||
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ | 1870,0 |
មតិយោបល់:
តម្លៃនៃការថែទាំរបស់ក្រូចពោធិ៍សាត់ គឺខុសៗគ្នាទៅតាមអាយុនៃក្រូចពោធិ៍សាត់ ដូចនេះតម្លៃនៃការថែទាំអាចនឹងប្រែប្រួលទៅតាមអាយុនៃក្រូចពោធិ៍សាត់ផងដែរ។ ការគណនាថ្លៃនៃការថែទាំរបស់ក្រូចពោធិ៍សាត់ គឺគិតក្នុងរយៈពេល ១ឆ្នាំ ចំណែកការគណនាថ្លៃនៃការថែទាំសណ្តែកបាយ គឺគណនាក្នុង ១វដ្ត ដំណាំតែប៉ុណ្ណោះ( ២ខែកន្លះ)។
4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
នៅពេលបង្កើតដំបូងនៃការដាំក្រូចពោធិ៍សាត់ គឺចំណាយដើមទុនច្រើន។
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1225,70
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ 2015 មាន 1225.7 មីលីម៉ែត្រ។ ឆ្នាំ 2014 មាន 1128.1 និងឆ្នាំ 2013 មាន 1316 មីលីម៉ែត្រ។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធាន និងឧត្តុនិយម ឆ្នាំ២០១៥
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :
នៅលើភ្នំក្រវាញ។
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- គ្រើម/ មានពន្លឺ (ខ្សាច់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
pH=6
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកពិសារដែលមានគុណភាពល្អ
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
ទេ
5.5 ជីវៈចម្រុះ
ភាពសម្បូរបែបនៃប្រភេទ:
- កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
- កម្រិតមធ្យម
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- វ័យកណ្តាល
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតមធ្យម
មតិយោបល់:
ដីដាំដំណាំសរុបមានចំនួន ១៥ហិកតា។
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
មតិយោបល់:
ទឹកស្ទឹងប្រើប្រាស់ដោយសេរី មិនដែលមានជំលោះក្នុងការដណ្តើមទឹកគ្នាក្នុងការប្រើប្រាស់នោះទេ។
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ជីជាតិដីបានប្រសើរឡើង ដូចនេះផលិតកម្មមានការកើនឡើង លើសពីនេះទៅទៀត កសិករមិនត្រឹមតែដាំក្រូចពោធិ៍សាត់តែមួយមុខនោះទេ គាត់ក៏ដាំសណ្តែកបាយផងដែរ។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
កាកសំណល់សណ្តែកបាយសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលធ្វើឱ្យដំណាំមានលទ្ធភាពស្រូបយកសារធាតុចិញ្ចឹមទាំងនោះដើម្បីដុះលូតលាស់បានល្អ។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
កសិករបានដាំដំណាំច្រើនជាងមួយមុខនៅលើដីតែមួយ វាបានកាត់បន្ថយនូវភាពបរាជ័យលើដំណាំ។
នេះមានន័យថា កសិករអាចទទួលបានប្រាក់ចំណេញពីសណ្តែកបាយមុនពេលក្រូចពោធិ៍សាត់ផ្តល់ផល។ ការទប់ស្កាត់ការដុះលូតលាស់របស់ស្មៅចង្រៃក៏បានល្អប្រសើរជាងមុនដែរ ដូចនេះវាបានកាត់បន្ថយសត្វល្អិតចង្រៃដែលបំផ្លាញដល់ដំណាំ។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
ឥឡូវមានសណ្តែកបាយផង និងមានក្រូចពោធិ៍សាត់ផង។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
បានកាត់បន្ថយការប្រើប្រាស់ជីគីមីលើដំណាំក្រូចពោធិ៍សាត់ និងសណ្តែកបាយផងដែរ ដោយសារតែក្រោយពីប្រមូលផលសណ្តែកបាយ កាកសំណល់របស់វាត្រូវបានទុកនៅលើដីដែលវាជីស្រស់មួយដ៏ប្រសើរសម្រាប់ធ្វើឱ្យជីជាតិដីកើនឡើង។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ចំណូលក្នុងកសិដ្ឋានមានការកើនឡើងតាមរយៈប្រព័ន្ធដំណាំចន្លោះដីទំនេរ ដោយសារតែដំណាំទាំងពីរ គឺសណ្តែកបាយ និងក្រូចពោធិ៍សាត់បានផ្តល់ទិន្នផល។ លើសពីនេះទៅទៀតសណ្តែកបាយបានផ្តល់ផលពីរដងក្នុងមួយឆ្នាំ។ សរុបមក សណ្តែកបាយបានដើរតួនាទីយ៉ាងសំខាន់ជាជីស្រស់ដែលកាត់បន្ថយនូវការចំណាយទិញចូលនូវធាតុចូលកសិកម្ម(ជាពិសេស គឺជីគីមី)។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
ការដាំសណ្តែកបាយ និងក្រូចពោធិ៍សាត់ មិនបានប្រើប្រាស់កម្លាំងពលកម្មច្រើនខ្លាំងនោះទេ ដោយសារតែគាត់មិនបានចំណាយពេលវេលាច្រើនក្នុងការដកស្មៅ (ដោយសារមានសណ្តែកបាយជាគម្របដី)។ លើសពីនេះទៅទៀតកសិករបានបញ្ជាក់ថា ការដាំក្រូចពោធិ៍សាត់ គឺចំណាយពេលច្រើននៅពេលចាប់ផ្តើមដំបូង គឺនៅពេលចាប់ផ្តើមដាំក្រូចពោធិ៍សាត់។ ជាមួយគ្នានោះដែរ សណ្តែកបាយត្រូវការពេលច្រើនផងដែរ នៅពេលដែលដីត្រូវបានរៀបចំសម្រាប់ការបុកដាំ។ ប៉ុន្តែជារួមបច្ចេកទេសនេះមិនចំណាយទំហំការងារច្រើនក្នុងការថែទាំនោះទេដោយសារគាត់បានប្រើប្រាស់ម៉ាស៊ីនដូចជា៖ ម៉ាស៊ីនបាញ់ថ្នាំ និងម៉ាស៊ីនកាត់ចិញ្ច្រាំសណ្តែកបាយជាដើមក្នុងការជួយសម្រួលកម្លាំងរបស់គាត់។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
មតិយោបល់/ ការបញ្ជាក់:
ពិពិធកម្មដំណាំ(ក្រូចពោធិ៍សាត់ និងសណ្តែកបាយ) បានបង្កើនប្រាក់ចំណូលគួរឱ្យគត់សម្គាល់ ដូចនេះវាបានបង្ការនូវអសន្តិសុខស្បៀង។
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
កាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មដែលបានផ្តល់នូវផលិតផលដែលមានសុវត្ថិភាពសម្រាប់សុខភាពកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត សណ្តែកបាយ និងក្រូចពោធិ៍សាត់បានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនសម្រាប់សុខភាព។
ស្ថាប័នសហគមន៍
មតិយោបល់/ ការបញ្ជាក់:
គាត់បានចូលរួមនៅក្នុងសហគមន៍ក្រូចពោធិ៍សាត់ក្នុងការលក់ក្រូចពោធិ៍សាត់។ មានការស្រាវជ្រាវជាច្រើនបានបង្ហាញពីភាពជោគជ័យ និងរសជាតិនៃក្រូចពោធិ៍សាត់របស់គាត់ ឧទាហរណ៍៖ មានអ្នកស្រាវជ្រាវមកពីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកភ្នំក្រវាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។ល។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
តាមរយៈការរៀនសូត្រខ្លួនឯងលើការអនុវត្តន៍ជាក់ស្តែង កសិករបានដឹងថាឱនភាពដីអាចស្តារឡើងវិញតាមរយៈកាកសំណល់សណ្តែកបាយដែលដើរតួនាទីជាជីស្រស់។ ហើយតាមរយៈនេះដីត្រូវបានស្តារឡើងវិញដោយគាត់ឃើញថាកាកសំណល់ជាជីស្រស់បានបង្ការភាពសឹករេចរឹលដីបានកម្រិតមួយខ្ពស់។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
សណ្តែកបាយ និងក្រូចពោធិ៍សាត់ជួយរក្សាសំណើម មិនឱ្យមានរំហួតទៅបរិយាកាស។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
ដើមក្រូចពោធិ៍សាត់ និងជាពិសេសសណ្តែកបាយដាំនៅចន្លោះក្រូចពោធិ៍សាត់ គ្របដីនៅចន្លោះដីទំនេរ ពេញមួយឆ្នាំ។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
កាកសំណល់សណ្តែកបាយកាត់បន្ថយដីមិនឱ្យហាប់ណែនតាមរយៈធ្វើឱ្យប្រសើរឡើងនូវទម្រង់របស់ដីតាមរយៈការផ្តល់នូវសារធាតុសរីរាង្គដល់ដី និងធ្វើឱ្យសម្បូរនូវភារវៈរស់មានជីវិតដែលជួយឱ្យដីធូរជាងមុន។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
បន្ទាប់ពីប្រមូលផលសណ្តែកបាយរួច កាកសំណល់របស់វាត្រូវបានទុកចោលនៅលើដីដែលអនុវត្តន៍បច្ចេកទេសតែម្តង ហើយវាបានក្លាយជីសារធាតុសរីរាង្គតាមរយៈដំណើរការផុកផុយ ដូចនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើននូវសារធាតុសរីរាង្គដល់ដី។
ជីវចម្រុះ៖ ដំណាំ, សត្វ
ដំណាំគម្រប
មតិយោបល់/ ការបញ្ជាក់:
ក្រូចពោធិ៍សាត់ និងសណ្តែកបាយ ជាដំណាំគម្របដីមិនឱ្យដីទំនេរចោលដូចនេះពន្លឺព្រះអាទិត្យមិនបានជះពន្លឺខ្លាំងទៅដល់ដី។
ភាពសម្បូរបែបនៃរុក្ខជាតិ
មតិយោបល់/ ការបញ្ជាក់:
មានដំណាំច្រើនជាងមួយមុខ(ក្រូចពោធិ៍សាត់ និងសណ្តែកបាយ)។
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
ឥឡូវដីសម្បូរទៅដោយសត្វកណ្តៀរ ស្រមោច ជន្លេន ចង្រិត ។ល។
ភាពសម្បូរបែបនៃទីជំរក
មតិយោបល់/ ការបញ្ជាក់:
ក្រូចពោធិ៍សាត់ និងសណ្តែកបាយបានផ្តល់នូវជម្របសម្រាប់ពពួកភាវរៈរស់នៅក្នុងដីផងដែរ។
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | កើនឡើង ឬថយចុះ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | ល្អ | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | មធ្យម |
សីតុណ្ហភាពប្រចាំរដូវកាល | រដូវប្រាំង | កើនឡើង | ល្អ |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | កើនឡើង | មធ្យម | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | មធ្យម |
មតិយោបល់:
ការប្រែប្រួលរបបទឹកភ្លៀង។ សណ្តែកបាយប្រសិនភ្លៀងធ្លាក់ខ្លាំង ជាំទឹក រលួយប្ញសធ្វើឱ្យទិន្នផលមានការថយចុះ។
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមាន
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
វិជ្ជមាន
រយៈពេលវែង:
វិជ្ជមានខ្លាំង
មតិយោបល់:
នៅពេលក្រូចពោធិ៍សាត់ធំ គឹទទួលបានផលចំណេញខ្ពស់។
6.5 ការទទួលយកបច្ចេកទេស
- 1-10%
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 91-100%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ទទួលបានប្រាក់ចំណេញពីសណ្តែកបាយនៅមុនពេលដែលក្រូចពោធិ៍សាត់ផ្តល់ផលដែលជាសក្តានុពលនៃប្រភពចំណូល។ |
កាកសំណល់របស់ដើមសណ្តែកបាយជួលបង្កើនជីជាតិដល់ដី។ |
មានទីផ្សារល្អចំពោះក្រូចពោធិ៍សាត់ មានឈ្មួញមកទិញដល់កន្លែង។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
កាកសំណល់សណ្តែកបាយជួយបង្កើនជីជាតិដល់ដី ជួយការពារ និងស្តារឡើងវិញនូវឱនភាពដី។ |
មុនពេលក្រូចផ្តល់ផលក្នុងរយៈពេល ៣ ឬ ៤ឆ្នាំ មានសារៈសំខាន់ក្នុងការដាំដំណាំអាយុកាលខ្លីដើម្បីទាញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
ដំណាំក្រូចពោធិ៍សាត់ជាដំណាំត្រូវការទឹកច្រើន។ | ត្រូវមានទឹកអូរ ស្ទឹង ត្រូវការប្រភពទឹក ឬអាចជីកស្រះ ត្រូវគិតគូរខ្លាំងទៅលើប្រភពទឹក។ |
សណ្តែកបាយរលួយប្ញសនៅពេលភ្លៀងខ្លាំង ថយផល តម្លៃចុះថោក។ | មានវិធីសាស្ត្រតិចតួចបំផុតដែលកសិករអនុវត្តន៍ក្នុងលក្ខខណ្ឌជាំទឹកដើម្បីដោះស្រាយលើដំណាំសណ្តែកបាយ។ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
នៅពេលដែលក្រូចពោធិ៍សាត់ធំ គឺមិនអាចដាំដំណាំអាយុកាលខ្លីនៅចន្លោះដើមក្រូចពោធិ៍សាត់បានទេ។ | អាចដាំដំណាំដែលមិនត្រូវការពន្លឺខ្លាំងដូចជាខ្ញី រំដេងជាដើម។ |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១ កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៤ នាក់
- ការចងក្រងពីរបាកការណ៍ និងឯកសារផ្សេងៗទៀតដែលមាន
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
04/07/2017
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
Chadha, M. L. (2010). Short Duration Mungbean : A New Success in South Asia.
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
N/A
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
MoE/Adaptation Fund/UNEP. (2016). Forest Restoration and Rehabilitation “ Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia .”
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
Ministry of Environment (MoE). Free of charge
7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
ចំណងជើង/ ពណ៌នា:
MAFF. (2005). Mung bean.
វេបសាយ:
Retrieved November 12, 2017, from http://www.maff.gov.kh/agri-tech/56-ដំណាំឧស្សាហកម្ម/ការដាំដុះសណ្តែក/1519-ដំណាំសណ្តែកបាយ.html
ចំណងជើង/ ពណ៌នា:
Tauch Ung. (2010). Overiew of mung bean.
វេបសាយ:
Retrieved November 12, 2017, from https://drive.google.com/file/d/0BwhP4tVirBPsOTM3OWFiMzktZTdmNi00NjMyLTg1NjktMzFhYzhmMzUyMjVl/view?hl=en
ចំណងជើង/ ពណ៌នា:
IRRI‐CIMMYT Alliance. (2009).The importance of legumes in cereal cropping systems.
វេបសាយ:
Retrieved November 12, 2017, from http://www.knowledgebank.irri.org/images/pdfs/the_importance_of_legumes_in_cereal_cropping_systems.pdf
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល