ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី [ប្រទេសកម្ពុជា]

technologies_2844 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 90%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ម៉ាញ ហុង

(+855) 71 677 2221

មិនមានអ៊ីម៉ែល

កសិករ

ភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

ភ្នាក់ងារផ្សព្វផ្សាយឃុំស្រយ៉ង:

គុច (Kuch) វីន (Vin)

(+855) 97 284 14 44

មិនមានអ៊ីម៉ែល

ភ្នាក់ងារផ្សព្វផ្សាយឃុំស្រយ៉ង

ភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកគូលែន:
ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាន:
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុករវៀង:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការជីកស្រះក្នុងចំការដើម្បីស្តុកទឹកសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត គឺជាការ​ធានា​នូវ​កង្វះ​ខាត​ទឹក​ ពេល​ចាប់​ផ្តើម​ដាំដុះ​ នៅ​មុន​រដូវ​ភ្លៀង​ធ្លាក់ ​និង​ក្រោយ​ពេល​រដូវ​ភ្លៀង​។ ការ​ធ្វើ​​បែប​​នេះ​​គឺ​ក្នុង​គោល​បំណង​បង្កើន​រដូវ​ដាំដុះ​។ ស្រះទឹក​ដែល​ចុះសិក្សា​នេះ​​អាច​​ស្តុក​ទុក​ទឹក​​បាន ​២៤១២ ​ម៉ែត្រ​ត្រីគុណ​ អាច​ស្រោចស្រព​ដី​ទំហំ​ ១.៦​ ហិកតា​​ឡើងទៅ​ ហើយ​កសិករ​អាច​​ដាំ​ដំណាំ​​បាន​​ជា​​ច្រើន​​​សារ​​ក្នុង​​មួយ​ឆ្នាំៗ ​ដោយ​សារ​​តែ​វា​អាច​​ទប់ទល់​​ទៅនឹង​​បញ្ហា​កង្វះ​ខាតទឹក​​​បណ្តាល​​មក​​ពី​​​ភាព​រាំងស្ងួត​។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

នៅ​ក្នុងតំបន់ដែលមានភ្លៀងធ្លាក់តិចតួច និងប្រព័ន្ធធារាសាស្ត្រមិនគ្រប់គ្រាន់ ការស្តុក​ទឹក​ទុក​សម្រាប់​​ប្រើប្រាស់​​ដើរតួនាទី​​យ៉ាង​សំខាន់​​នៅក្នុង​​ផលិត​កម្ម​​ដំណាំ ​និង​ចូលរួម​​ចំណែក​​ក្នុងការ​​ផ្គត់ផ្គង់​​ស្បៀង​​អាហារ។​ បរិមាណ​​ទឹក​​ដែល​​អាច​​រកបាន​​គឺ​ជា​​កត្តា​មួយ​​ដ៏សំខាន់​​ដែល​​កសិករ​​ត្រូវ​យក​ចិត្ត​​ទុក​ដាក់​។ ​លើស​ពីនេះ​ ការ​ប្រែប្រួល​​អាកាសធាតុ​​គឺជា​​​បញ្ហា​​ចម្បង​​មួយ​ទៀត​​ បន្ថែម​ទៅ​លើ​​បញ្ហា​​ខាងលើ​ ដែល​បញ្ហា​នេះ​​បង្ក​​ផល​ប៉ះពាល់​​យ៉ាង​​ធ្ងន់ធ្ងរ​​ដល់​ការងារ​​ដាំដុះ​​របស់​​កសិករ ​ព្រោះ​ថា​វា​នឹង​នាំឱ្យ​​ទិន្នផល​​ធ្លាក់ចុះ​ មាន​ការ​កើត​ជំងឺ​សត្វល្អិត​​រាតត្បាត​ ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់​ គ្រោះ​រាំងស្ងួត​ និង​ទឹក​ជំនន់​ជាដើម។​

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​​ខាងលើ​ កសិករ​បាន​​ជីក​ស្រះទឹក​​ក្នុងចំការ​ និង​ប្រើប្រាស់​​ប្រព័ន្ធ​​តំណក់​ទឹក​​សម្រាប់​​ស្រោច​ស្រព​​ដំណាំ​។ ​ការជីក​ស្រះ​​នេះ​​មាន​គោល​​បំណង​​ពីរគឺ​ ទី១៖ ​យកទឹក​មក​ស្រោច​ស្រព​​ដំណាំ​នៅ​ពេល​​រាំងស្ងួត​ និង​​គោល​បំណង​ទី២៖​ គឺ​សម្រាប់​​​ចិញ្ចឹមត្រី​ និង​បង្កើន​​ការ​ដាំដុះ​បន្ថែម​​ដូចជា​​ការដាំ​បន្លែ​​ជាដើម​។​​ ការ​រៀបចំ​​ប្រព័ន្ធ​ស្តុកទឹក​​ក្នុងចម្ការ​​បែបនេះ​​ជាការ​អនុវត្ត​​កសិកម្ម​ឆ្លាតវ័យ​ ដែល​មាន​​ភាព​ធន់​ទ្រាំ​​ទៅ​នឹង​​ការ​ប្រែប្រួល​​អាកាសធាតុ​ (កសិកម្ម​ឆ្លាត​​ខាង​អាកាសធាតុ​) ​ព្រោះ​​កសិករ​​អាចមាន​​ទឹកប្រើប្រាស់​គ្រប់​​រដូវកាល​។​

ចំពោះ​​​ការ​​ប្រើប្រាស់​​​ប្រព័ន្ធ​តំណក់ទឹក​​គឺជួយ​​សន្សំ​សំចៃ​ទឹក​ និង​​ពេល​វេលា​ កាត់​បន្ថយ​​កម្លាំង​​ពលកម្ម​​សម្រាប់​ការ​​ស្រោច​ស្រព ​ធ្វើឱ្យ​​ដំណាំ​ដុះ​លូតលាស់​​បានល្អ ​កាត់​បន្ថយ​រំហួត​ និង​​ការ​​ហូរ​ច្រោះ ​ព្រម​ទាំង​ជួយ​​កាត់​បន្ថយ​​ការ​ដុះ​ស្មៅ​​ចង្រៃ​ និង​​សត្វល្អិត​​បានមួយ​ចំនួន​​ទៀត​ផង​។​ ដូចនេះ​ ប្រព័ន្ធ​តំណក់​​ទឹក​​គឺសម​ស្រប​បំផុត​​ក្នុង​ការ​ប្រើប្រាស់​ទឹក​ប្រកប​​ដោយ​​ប្រសិទ្ធិភាព​​សម្រាប់​​ការ​ស្រោច​ស្រព ​ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​​ការ​ប្រែប្រួល​​អាកាសធាតុ​​ដូចជា​គ្រោះ​​រាំងស្ងួត​​តាម​​រដូវកាល​​។​

មុននឹង​​សម្រេច​ចិត្ត​​ជីក​ស្រះ​ កសិករ​បាន​​ធ្វើការ​សង្កេត​​និង​​ស្វែង​​យល់​ពី​​ប្រភព​ទឹក​ក្រោម​ដី​ អស់​រយៈពេល​ ២ឆ្នាំ​ តាមរយៈ​បទពិសោធន៍​របស់គាត់ ​ដោយ​អង្កេត​មើល​​អណ្តូង​​ទឹក​​របស់​​អ្នកជិត​ខាង​​នៅ​ក្បែរៗ​​​ចម្ការ​របស់​​គាត់​។ ទីតាំង​​ដែល​​បាន​​សម្រេច​​ចិត្ត​​ជីក​ស្រះ​ គឺនៅ​​កន្លែង​​ទាប​បំផុត​​នៃ​ដី​​របស់​​គាត់ ​ហើយ​​ការ​​សម្រេច​​ចិត្ត​​នេះ​ក៏​បាន​​ផ្អែក​លើ​​​ការ​ដែល​​ពិនិត្យ​​ឃើញ​​ថា​​អណ្តូង​​ដែល​​នៅជិត​​ចម្ការ​​របស់​​គាត់​មាន​​ទឹក​​គ្រប់គ្រាន់​។​ ដូចនេះ​ ស្រះទឹក​នេះ​ប្រមូល​​នូវ​ប្រភព​​ទឹក​ភ្លៀង​​ផង ​និង​មាន​​ដង្ហើម​​ទឹក​​ក្រោម​​ដីផង​។​

ការជីក​ស្រះនេះ​​កសិករ​មិន​បាន​​ចំណាយ​ថវិកា​​នោះ​ទេ ​ព្រោះ​គាត់​បាន​​ព្រមព្រៀង​​ជាមួយ​អ្នកជីក​​ដែល​មាន​​អេស្កាវ៉ាទ័រ​ ដោយ​ក្នុងនោះ​​អ្នកជីក​យកអាចម៍​ដី​លក់​​ហើយ​​ម្ចាស់​ចម្ការ​​ទទួល​បាន​ស្រះទឹក​​ដោយ​មិន​​ចំណាយ​លើ​​ថ្លៃជីក​។​ ស្រះទឹក​នេះ​មាន​ទំហំ​មាត់​ស្រះ ​៤០ ម៉ែត្រ​×​២០ ​ម៉ែត្រ​ និង​បាតស្រះ​​ទំហំ ​២៩ ​ម៉ែត្រ​×​១៤ ​ម៉ែត្រ​ មាន​ជម្រៅ ​៤​ម៉ែត្រ​ និង​​កម្ពស់​ទឹក​​ក្នុង​ស្រះ ​២ ​ម៉ែត្រ ​អាច​ស្រោច​ស្រព​​ដំណាំ​លើ​ផ្ទៃ​ដី​​ចំនួន​ ១.៦០​ ហិកតា​​នៅ​រដូវប្រាំង​ និង​អាច​ដាំ​ដំណាំ​​បាន​ពីរ​សារ​​ក្នុង​មួយ​ឆ្នាំ​។ ​កសិករ​ក៏​បាន​ចិញ្ចឹម​​កូនត្រី​ទីឡាបយ៉ា​ ចំនួន​ ៦០០​កូន​ (៦ ​គីឡូក្រាម​កូនត្រី​)​​ផងដែរ​។ ​ប្រសិន​បើ​មិនមាន​​ការសហការ​ជា​មួយ​នឹង​អ្នក​ជីក​ទេ ​ការជីក​ស្រះ​នេះ​ ត្រូវ​ចំណាយ​លុយ​​ប្រហែល​ ៨០០០០០០ ​រៀល​ (ប្រហែល​ ២០០០​​ដុល្លា​អាមេរិក​)។ ​

បន្ទាប់​ពីជីក​​ស្រះរួច​​កសិករ​អាច​​ដាំដំណាំ​ច្រើន​​ជាងមុន​ ទទួល​បានផល​​ច្រើន​ជាង​មុន​ និង​អាច​​ដាំល្ពៅ​បាន​​នៅ​ខែប្រាំង​ដោយ​មាន​​ទឹកស្រះ​​ប្រើប្រាស់​​គ្រប់គ្រាន់​។​ កាល​ពីមុន​​កសិករ​មិនហ៊ាន​​ដាំល្ពៅ​ទេ​​ព្រោះ​​មិនមាន​ទឹក​​គ្រប់គ្រាន់​​សម្រាប់​ស្រោច​ស្រព​ ប៉ុន្តែ​បច្ចុប្បន្ន​​គាត់​អាច​ដាំ​បាន​ និង​ចំណេញ​ពេលវេលា​​ព្រោះអាច​​ដាំដំណាំ​​មុន​​រដូវ​បាន​។​ លើសពី​នេះ​​ទៅទៀត​ កសិករ​ជិតខាង​​ក៏អាចយក​​ទឹកនេះ​ទៅ​​ប្រើប្រាស់​​បាន​ផង​ដែរ។​

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិស្រយ៉ងត្បូង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ

មតិយោបល់:

ដីចម្ការគាត់ដែលជីកស្រះនៅក្នុងភូមិស្រយ៉ង់ត្បូង

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2013

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

កសិករបានសិក្សាពីខ្សែទឹកក្រោមដីនៅជុំវិញបរិវេនតំបន់នេះរយៈពេលប្រហែល២ឆ្នាំ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សង្គម
  • អាចដាំដំណាំបានគ្រប់រដូវ និងមុនខែធ្លាក់ភ្លៀង

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ផ្លូវទឹក ផ្ទៃទឹក ដីសើម

ផ្លូវទឹក ផ្ទៃទឹក ដីសើម

  • ស្រះ ទំនប់
ផលិតផល/សេវាកម្មចម្បង:

តាំងពីជីកស្រះមកមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយ​កាល​មិនទាន់​ជីកស្រះ​កសិករ​ដាំពោត​ សណ្តែកបាយ​ ​និង​សណ្តែក​សៀង​ដោយ​ពឹងផ្អែកលើ​ទឹកភ្លៀង​។ ​ឥឡូវ​គាត់​អាច​ដាំល្ពៅ​បានផង​ដែរ ​ប្រសិនបើ​មិនមាន​ភ្លៀង ​៣-៤ ថ្ងៃ ​កសិករ​ចាប់ផ្តើម​បូម​ទឹកស្រះ​ស្រោច​ដំណាំ​ល្ពៅ​

មតិយោបល់:

ស្រះនេះអាចស្រោចស្រពគ្រប់រដូវនៅលើផ្ទៃដីចំនួន ១.៦០ ហិកតា។ កាលពីមិនទាន់មានស្រះគាត់ដាំតែពោត សណ្តែក ដោយសារវាមិនត្រូវការទឹក តែឥឡូវគាត់អាចដាំមុនរដូវភ្លៀងបាន។

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

កាលពីមុនជាដីព្រៃរិករិល ក្រោយពីកាប់ព្រៃអស់ និងចាប់ផ្តើមដាំដំណាំ​ ហើយ​ដីចាប់​ផ្តើម​មិនសូវ​មាន​ជីជាតិ​ តែពេល​ជីកស្រះ​ហើយ​ធ្វើឱ្យ​ដីធូរ​មានសំណើម​ជាងមុន។

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 2

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ការស្តុកទុកទឹក
  • ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព (រួមទាំងការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរ)

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
មតិយោបល់:

កសិករអាចពង្រីកការដាំដំណាំបានច្រើនជាងមុន​ បន្ទាប់ពីមានទឹកស្រោចស្រពគ្រប់គ្រាន់។

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S5: ទំនប់ ថ្លុក ស្រះ
  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី
  • Hs: ការប្រែប្រួលបរិមាណទឹកនៅលើផ្ទៃដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល និង​ លោក ទឹម សុភា

កាលបរិច្ឆេទ:

04/05/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

ត្រូវបាន​ជីក​នៅ​ត្រង់​ផ្នែក​ទំនាប​បំផុត​នៃ​ដីចម្ការ ស្រះទឹកនេះ​មានទំហំមាត់ស្រះ ៤០ម៉ែត្រ x ២០ម៉ែត្រ និងទំហំបាតស្រះមាន ២៩ម៉ែត្រ x ១៤ម៉ែត្រ។ ស្រះមានជម្រៅ ៤ ម៉ែត្រ និងមានជម្រៅទឹកក្នុងស្រះ ២ម៉ែត្រ។ បរិមាណទឹកក្នុងស្រះទាំងនៅរដូវប្រាំ និងរដូវវស្សាគឺមានបរិមាណប្រហាក់ប្រហែលគ្នា។ កសិករបានធ្វើទំនប់នៅជុំវិញមាត់ស្រះកម្ពស់ ១.៣ម៉ែត្រ ដើម្បីការពារការហូរបាក់ដីចូលក្នុងស្រះ​នៅ​រដូវភ្លៀង។ កសិករ​ក៏បាន​ដាំ​ស្មៅនៅ​លើ​ខ្នង​និងជើង​ទំនប់​ផង​ដែល​ដើម្បី​ការពារ​ការហូរច្រោះ ហើយ​បានដាក់​កញ្ឆែត​នៅ​ក្នុង​ស្រះ​ដើម្បី​ជាការសម្អាត​ទឹក​ផង និង​ជា​ចំ​ណី​ត្រី​ផង។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងឯកតាបច្ចេកទេស
បញ្ជាក់ឯកតា:

ស្រះ និងប្រព័ន្ធដំណក់ទឹក

បញ្ជាក់ទំហំ ប្រវែង ។ល។ (បើពាក់ព័ន្ធ):

ស្រះទំហំ ៤០ ម៉ែត្រ× ២០ ម៉ែត្រ ទុយោមេ និងទុយោមេរង​ ២២០ ម៉ែត្រ ទុយោដំណក់​ទឹក ៥០០ ម៉ែត្រ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000 រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ការជីកស្រះដោយប្រើគ្រឿងចក្រ រចនាសម្ព័ន្ធ ធ្នូ
2. ការធ្វើទំនប់ទឹកស្រះ រចនាសម្ព័ន្ធ ធ្នូ
3. ម៉ាស៊ីនបូមទឹក ផ្សេងៗ ធ្នូ
4. រៀបចំ និងដំឡើងប្រព័ន្ធតំណក់ទឹក រចនាសម្ព័ន្ធ កុម្ភៈ
5. ដាំស្មៅលើទំនប់ និងដាក់​កញ្ឆែត​ក្នុង​ស្រះ សារពើរុក្ខជាតិ ឧសភា
មតិយោបល់:

ជួលគ្រឿងចក្រ 1 ម៉ោង 200000 រៀល។

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ជីកស្រះ និងធ្វើភ្លឺ​ (ប្រើអេស្កាវ៉ាទ័រ) ម៉ោង 40,0 200000,0 8000000,0
កម្លាំងពលកម្ម រៀបចំ និងដំឡើងប្រព័ន្ធតំណក់ទឹក នាក់-ថ្ងៃ 2,0 40000,0 80000,0 100,0
សម្ភារៈ ម៉ាស៊ីនបូមទឹក + ប្រព័ន្ធទុយោដំណក់ គ្រឿង 1,0 2720000,0 2720000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 10800000,0
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

ម្ចាស់គ្រឿងចក្រ

មតិយោបល់:

ដោយម្ចាស់គ្រឿងចក្រយកដីលក់ ហើយម្ចាស់ដីទទួលបានស្រះ។ គាត់ជីកស្រះនៅចុងខែធ្នូ និងដើមខែមករា ឆ្នាំ២០១៣។

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ការស្ការស្រះ រចនាសម្ព័ន្ធ ខែប្រាំង
2. ការជួសជុលភ្លឺស្រះ រចនាសម្ព័ន្ធ ពេលរាំងភ្លៀង
3. សកម្មភាពបូមទឹកស្រោចដំណាំ ក្សេត្រសាស្ត្រ ពេលរាំងស្ងួត

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ស្តារស្រះ និងទប់ភ្លឺស្រះ នាក់-ថ្ងៃ 7,0 20000,0 140000,0 100,0
សម្ភារៈសាងសង់ ប្រេងបូមស្តារស្រះ លីត្រ 30,0 2800,0 84000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 224000,0

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ថ្លៃឈ្នួលជីកស្រះ​មាន​តម្លៃ​ខ្ពស់ណាស់។ ប៉ុន្តែ គេអាច​ធ្វើទៅបាន​ដោយ​ការសហការ​ជាមួយ​អ្នកជិកខាង​ដោយប្រគល់​អាចម៍​ដីជីក​ទៅ​ម្ចាស់​អិចស្កាវ៉ូទ័រ​សម្រាប់​លក់ ហើយ​ម្ចាស់ដី​បានស្រះ​ទឹក។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1102,02

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១១០២.០២ មម ឆ្នាំ ២០១៤ មានចំនួន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៩៣.៥មម

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧត្តុនិយម នាយកដ្ឋានឧត្តុនិយមឆ្នាំ២០១៥

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

មានរដូវពីរគឺរដូវប្រាំង និងរដូវវស្សា

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • សណ្ឋានដីផត
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :

ជាដីជម្រាលដែលមានកម្រិតជម្រាលប្រហែល ៩ដឺក្រេ។

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • គ្រើម/ មានពន្លឺ (ខ្សាច់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីស្រទាប់ក្រោមជាប្រភេទដីគ្រួស ថ្មបាយគ្រាម និងមាន pH = 4.5 ហើយដីស្រទាប់លើជាដីល្បាប់។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករមានអាយុ ៣៤ ឆ្នាំ។

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដីផ្ទាល់ខ្លួន 2 ហិកតា(ស្រែ និង​ដីដាំដំណាំ) ដីជួលគេ 6 ហិកតា

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
  • ដីជួលគេ
កម្មសិទ្ធិប្រើប្រាស់ដី:
  • កិច្ចសន្យាជួល
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កសិករអាចដាំដំណាំច្រើនមុខ​រួមទាំង​ល្ពៅនៅរដូវប្រាំង

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំលូតលាស់បានល្អ ហើយផលិតបាន​ទិន្នផលខ្ពស់​ជាងមុន​ដោយសារ​មានទឹក​ស្រោចស្រព​គ្រប់គ្រាន់។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មានទឹកស្រោចស្រពគ្រប់គ្រាន់​ទោះជា​ក្នុង​ពេលរាំងស្ងួតក៏ដោយ

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

អាចដាំដំណាំ​បានច្រើនមុខ

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
គុណភាពមុន SLM:

ដីមិនសូវមានសំណើម

គុណភាពក្រោយ SLM:

ដីមានសំណើមល្អជាងមុន

មតិ​យោបល់/ ការបញ្ជាក់:

ស្រះបានផ្តល់ទឹកគ្រប់គ្រាន់ដល់ដី

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

ទឹកបរិភោគដែលអាចទាញយកមកប្រើប្រាស់បាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទឹកស្រះអាចប្រើសម្រាប់ហូប ឬផឹកបានបន្ទាប់ពីដាំឱ្យពុះ

គុណភាពទឹកបរិភោគ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទឹកស្រះអាចប្រើសម្រាប់ហូប ឬផឹកបានបន្ទាប់ពីដាំឱ្យពុះ

ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ស្រះមានទឹកគ្រប់គ្រាន់នៅគ្រប់រដូវ

គុណភាពទឹកស្រោច​ស្រព

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទឹកស្រះមិនមានផ្ទុកសារធាតុរ៉ែគ្រោះថ្នាក់​ដូច​ទឹក​បូមផ្ទាល់​ពី​អណ្តូង​ដែល​អាច​ប៉ះពាល់​ដំណាំនោះទេ។

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដាំដំណាំកាន់តែច្រើន ប៉ុន្តែតម្រូវការ​ទឹកល្មម​ដោយសារ​ប្រើប្រព័ន្ធ​ស្រោចស្រព​ដោយដំណក់

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំច្រើន និងប្រើប្រាស់ប្រព័ន្ធស្រោចស្រព​ដោយ​ដំណក់

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទទួលបានទិន្នផលល្អគ្រប់ដំណាំបន្ទាប់ពីមានទឹក​ស្រោច​ស្រពគ្រប់គ្រាន់

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំច្រើនមុខ កសិករបាន​បង្កើន​ចំណេះដឹង និងបទពិសោធន៍​ច្រើន​ជាមួយនឹង​ការអនុវត្តន៍។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

បរិមាណទឹក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទឹកអាចរកបាន​គ្រប់គ្រាន់​ពីស្រះ

គុណភាពទឹក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយមានទំនប់ជុំវិញស្រះ ហើយកញ្ឆែត​បានជួយរក្សាទឹក

ការប្រមូលស្តុកទុកទឹក

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ស្រះប្រមូលយកទឹកភ្លៀងផង និងភ្ជាប់ទៅដង្ហើមទឹកក្រោមដីផង។

នីវ៉ូទឹកក្រោមដី/ ដង្ហើមទឹក

ទាបជាង
លំហូរទឹកចូល
មតិ​យោបល់/ ការបញ្ជាក់:

ស្រះភ្ជាប់ទៅដង្ហើមទឹកក្រោមដី។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំច្រើនជាគម្របដែលជួយបន្ថយរំហួត

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំច្រើនគ្រប់រដូវ ដោយសារ​មានទឹក​ស្រោចស្រព​គ្រប់គ្រាន់

ការបាត់បង់ដី

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំច្រើននៅគ្រប់រដូវជាគម្របដី

ជីវចម្រុះ៖ ដំណាំ, សត្វ

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ទឹកគ្រប់គ្រាន់មានអំណោយផលល្អដល់ការលូតលាស់របស់រុក្ខជាតិ។

ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ

ផលប៉ះពាល់នៃគ្រោះរាំងស្ងួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ស្រះទឹកអាចដោះស្រាយ​បញ្ហារាំងស្ងួត ព្រោះវាផ្តល់ទឹកគ្រប់គ្រាន់ពីប្រភពទឹកក្រោមដី។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ខូចខាតដល់ស្រែអ្នកជិតខាង

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

កសិករជិតខាងខ្លះ​ក៏បាន​យក​ទឹកស្រះ​ទៅ​ប្រើប្រាស់​នៅក្នុង​គេហដ្ឋាន​របស់ពួក​គេ​ផងដែរ។

បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:

កសិករអាចប្រើប្រាស់ទឹកជាទៀងទាត់ដោយសារតែវាអាចរកបាន​​

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អណាស់
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ថយចុះ ល្អណាស់
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អណាស់
ការប្រែប្រួលអាកាសធាតុផ្សេងៗ កំដៅកើនឡើងជាងមុន កើនឡើង ល្អណាស់

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ មធ្យម
ការមានបញ្ហាសត្វល្អិត/ដង្កូវ មធ្យម
មតិយោបល់:

មានទឹកស្រះអាចដាំបន្លែ ឬដាំដំណាំពេលណាក៏បាន

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

មតិយោបល់:

កសិករផ្សេងមានការ​ចាប់អារម្មណ៍លើស្រះទឹកដែរ ប៉ុន្តែតែមិនហ៊ានជីកព្រោះខ្លាច​អត់មាន​ដង្ហើមទឹក​ក្រោមដី​គ្រប់គ្រាន់​នៅត្រង់​ដី​ចម្ការ​របស់​ពួកគេ។

6.5 ការទទួលយកបច្ចេកទេស

  • តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%
មតិយោបល់:

មិនមានកសិករដទៃទៀតនៅក្នុងតំបន់នេះធ្វើដូចនេះទេ គឺពួកគេបារម្ភថាមិនមានប្រភពទឹក​គ្រប់គ្រាន់​ដែលនាំឱ្យ​ខាតលុយ​ក្នុង​ការ​វិនិយោគ​លើស្រះ។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
មានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ
មានជម្រើស​ក្នុងដាំដំណាំ​បាន​ច្រើន​ប្រភេទ ព្រោះ​មាន​ទឹក​គ្រប់គ្រាន់
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
អាចស្តុកទឹកសម្រាប់ស្រោចស្រពនៅរដូវប្រាំង និងពេលរាំងស្ងួតបាន
អ្នកជិតខាងអាចប្រើប្រាស់ទឹកស្រះនេះបាន
ការចិញ្ចឹមត្រីខ្នាតតូចអាចក្លាយជាសក្តានុពល និង​សក្តានុពល​នៃការដាំ​រុក្ខជាតិក្នុង​ទឹក​មួយចំនួនដែលអាចជាបន្លែ

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
បាត់បង់ដីខ្លះដាំដុះដោយសារជីស្រះ ដោយប្តូរមកចិញ្ចឹមត្រីវិញ
ការជីកស្រះគឺមានតម្លៃថ្លៃ ស្វែងរកការសហការណ៍ជាមួយដៃគូ ដូចជាម្ចាស់អេស្តាវ៉ាទ័រ សម្រាប់ជាប្រយោជន៍ទៅវិញទៅមក
ត្រូវការស្តារស្រះពីរបីឆ្នាំម្តង ជួលគេឱ្យធ្វើវា
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
កាត់បន្ថយផ្ទៃដីដាំដុះ អាចប្តូរមកដាំដាំដំណាំនៅលើទឹក​និងចិញ្ចឹមត្រីព្រមទាំងទទួលបានទឹក​ប្រើប្រាស់​
ការជីកស្រះត្រូវចំណាយថ្លៃខ្ពស់ ស្វែងរកការឧបត្ថម្ភពីគម្រោង ឬអង្គការក្រៅរដ្ឋាភិបាល ឬក៏សហការណ៍​ជាមួយដៃគូ ដូចជាម្ចាស់​អេស្កាវ៉ាទ័រ​ដោយ​ឱ្យគេ​លក់ដី កសិករយកស្រះដែល​បាន​ប្រយោជន៍​ទៅវិញ​ទៅមក

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤ នាក់

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

Sustainable Cambodia.(2010). Water & Related Programs Report. retreived 18/01/2018 from

វេបសាយ:

http://www.sustainablecambodia.org/RetrieveDocument.asp?f=Sustainable+Cambodia+Water+%26+Related+Programs+Report%2Epdf

ចំណងជើង/ ពណ៌នា:

Kaufmann,.C.(2016).Use of household ponds for garden irrigation and fish production.Centre for Development and Environment. retreived 18/01/2018 from

វេបសាយ:

https://www.google.com/search?q=Use+of+household+ponds+for+garden+irrigation+and+fish+production&ie=utf-8&oe=utf-8&client=firefox-b-ab

ម៉ូឌុល