technologies បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ [Cambodia] ការដាំបន្លែឆ្លាស់រង ដោយប្រើប្រភេទផ្សេងៗគ្នា (សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ និងត្រកួន) ដើម្បីកាត់បន្ថយការបំផ្លាញពីសត្វល្អិតដោយរួមផ្សំជាមួយការសម្លាប់មេរោគក្នុងដីមុនពេលដាំដោយប្រើកំបោរ ហើយក៏បានប្រើថ្នាំកំចាត់សត្វល្អិតផ្សំពីរុក្ខជាតិផងដែរក្នុងពេលដាំដុះ។ បច្ចេកទេសនេះបានអនុវត្តលើការដាំបន្លែតាមច្រាំងទន្លេមេគង្គក្នុងខេត្តក្រចេះ។ Compiler: Nary Lay 04/23/2017 6:10 nm
technologies ការបង្កើនផលិតកម្មដំណាំហូបផ្លែជាមួយប្រព័ន្ធកសិកម្មចម្រុះ [Cambodia] ប្រព័ន្ធកសិកម្មចម្រុះគឺជាការធ្វើកសិកម្មច្រើនប្រភេទដែលមានដូចជា៖ផលិតកម្មដំណាំ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីនៅលើទីតាំងតែមួយ។ ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ បានជួយបង្កើនគុណភាពដី និងបង្កើនផលិតផលឈើហូបផ្លែយ៉ាងមានប្រសិទ្ធភាពដោយបានប្រើប្រាស់ធនធានក្នុងចម្ការឱ្យអស់លទ្ធភាពកាត់បន្ថយធាតុចូលកសិកម្មពីខាងក្រៅ។ Compiler: Sok Pheak 05/17/2017 10:06 vm
technologies កសិរុក្ខកម្ម ៖ ការដាំដំណាំបន្លែក្នុងចំការក្រូចពោធិ៍សាត់ [Cambodia] ការដាំម្ទេស (ឬដំណាំរយៈពេលខ្លីផ្សេងៗទៀត) តាមចន្លោះដើមក្រូចពោធិ៍សាត់ទើបដាំថ្មី ជាប្រព័ន្ធកសិរុក្ខកម្ម ដើម្បីបង្កើនចំណូល ប្រើប្រាស់អស់លទ្ធភាពដី ចំណេញពេលវេលាថែទាំ ស្រោចស្រព និងបង្កើនជីជាតិដីដោយប្រើប្រាស់កាកសំណល់ពីដំណាំជាមួយលាមកគោជួយកាត់បន្ថយការប្រើប្រាស់ជីគីមី។ Compiler: Be Gechkim 09/08/2017 5:58 vm
technologies ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី [Cambodia] ការដាំដំណាំបន្ថែមបំពេញចន្លោះដីដោយដាំត្រប់វែងនៅចន្លោះដើមស្វាយប្រើចំបើងគ្របលើគល់ដំណាំ និង ពង្រាយពេញលើដីដើម្បីរក្សាសំណើម ការពាររំហួតដោយកម្តៅថ្ងៃ។ ពេលចំបើងរលួយក្លាយជាជី និងធ្វើឱ្យដីធូរ។ កសិករអាចប្រមូលផលបានពីការដាំដំណាំអាយុកាលខ្លី ក្នុងរយៈពេលពី៣ ឆ្នាំដំបូងមុនពេលដើមស្វាយផ្តល់ផលពេញលេញ។ Compiler: Navin Chea 05/17/2017 4:16 vm
technologies ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី [Cambodia] ការជីកស្រះក្នុងចំការដើម្បីស្តុកទឹកសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត គឺជាការធានានូវកង្វះខាតទឹក ពេលចាប់ផ្តើមដាំដុះ នៅមុនរដូវភ្លៀងធ្លាក់ និងក្រោយពេលរដូវភ្លៀង។ ការធ្វើបែបនេះគឺក្នុងគោលបំណងបង្កើនរដូវដាំដុះ។ ស្រះទឹកដែលចុះសិក្សានេះអាចស្តុកទុកទឹកបាន ២៤១២ ម៉ែត្រត្រីគុណ អាចស្រោចស្រពដីទំហំ ១.៦ ហិកតាឡើងទៅ ហើយកសិករអាចដាំដំណាំបានជាច្រើនសារក្នុងមួយឆ្នាំៗ ដោយសារតែវាអាចទប់ទល់ទៅនឹងបញ្ហាកង្វះខាតទឹកបណ្តាលមកពីភាពរាំងស្ងួត។ Compiler: Nary Lay 06/24/2017 1:34 nm
technologies Use of household ponds for garden irrigation and ... [Cambodia] Ponds are used at household level to raise fish as well as to irrigate vegetable gardens and rice seedlings Compiler: Christoph Kaufmann 10/16/2014 5:34 nm
technologies ការប្រើប្រាស់ជីកំប៉ុស្តគោកលើដំណាំស្រូវ [Cambodia] ការផលិតជីកំប៉ុស្តគោកដោយផ្សំឡើងពីលាមកគោ ចំបើង អង្កាម ផេះអង្កាម ស្លឹកឈើ កាកសំណល់ពីផ្ទះបាយ និងទឹក ដើម្បីប្រើប្រាស់លើដីស្រែដើម្បីបង្កើនគុណភាពដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី។ Compiler: Navin Chea 10/13/2017 4:11 vm
technologies ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ [Cambodia] ផ្ទះសំណាញ់ គឺជាសំណង់បិទជិតមួយដែលធ្វើឡើងពីសំណាញ់ក្រឡាល្អិត (ដូចស្បៃមុង) ដើម្បីទប់ទល់សត្វល្អិតបំផ្លាញដំណាំ និងការពារការខូចខាតដំណាំដោយសារទឹកភ្លៀង ខ្យល់ និងកម្តៅថ្ងៃប្រកបដោយប្រសិទ្ធភាព។ Compiler: Nary Lay 08/18/2017 11:31 vm
technologies ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក [Cambodia] ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹកជាបច្ចេកទេសដ៏មានប្រសិទ្ធភាពមួយក្នុងការសន្សំសំចៃទឹកដែលសមស្របសម្រាប់ស្រោចស្រពនៅទីណាដែលខ្សត់ទឹក។ កសិករបានប្រើប្រព័ន្ធតំណក់ទឹកនេះលើដំណាំពោតដោយវាអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាល ឬពេលខ្សត់ភ្លៀង ដោយកាត់បន្ថយរំហួតមិនចាំបាច់ ចំណេញកម្លាំងពលកម្ម ពេលវេលា និងធ្វើឱ្យដំណាំលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់ ដោយសារទទួលបានទឹកគ្រប់គ្រាន់។ Compiler: Nary Lay 08/22/2017 9:35 vm
technologies កសិរុក្ខកម្ម - ការដាំម្នាស់នៅចន្លោះដំណាំស្វាយ និងក្រូចពោធិ៍សាត់ [Cambodia] បច្ចេកទេសកសិរុក្ខកម្មដែលមានដាំដំណាំម្នាស់ជាមួយស្វាយ និងក្រូចពោធិ៍សាត់ដើម្បីរក្សាគុណភាពដី បង្កើនសេដ្ឋកិច្ច និងផ្តល់ផលិតផលច្រើនមុខដើម្បីបំរើតម្រូវការទីផ្សារ។ Compiler: Be Gechkim 06/22/2017 5:26 vm