អំពីឯកសាររបស់ វ៉ូខេត នៃការអនុវត្តបច្ចេកទេស SLM
វ៉ូខេត សូមស្វាគមន៍!
វ៉ូខេត ផ្តល់ជូនស្តង់ដារ ចលករជំនួយដល់អ្នកប្រើប្រាស់ អាចចូលប្រើប្រាស់ជាសាធារណៈ វិធីសាស្ត្រ និងឧបករណ៍ប្រើប្រាស់ជាសកលសម្រាប់ចងក្រង និងវាយតម្លៃលើការអនុវត្តការគ្រប់គ្រងដីប្រកបដោយចីរភាព (SLM) ។ SLMក្នងបរិបទរបស់ វ៉ូខេត ត្រូវបានកំណត់ថាជាការប្រើប្រាស់ធនធានដី រួមបញ្ចូលទាំង ដី ទឹក រុក្ខជាតិ និងសត្វវ។ វ៉ូខេត ផ្តោតទៅលើការខិតខំប្រឹងប្រែងក្នុងការបង្ការ និងកាត់បន្ថយការធ្លាក់ចុះគុណភាពដី និងកែលម្អគុណភាពដីឡើងវិញតាមរយៈបច្ចេកទេសការគ្រប់គ្រងដី និងវិធីសាស្រ្តផ្សព្វផ្សាយសម្រាប់ការអនុវត្តន៍បច្ចេកទេសទាំងនោះ។ រាល់ការអនុវត្តន៍ទាំងអស់អាចត្រូវបានពិចារណាថា តើវាជាលក្ខណៈប្រពៃណី ឬត្រូវបានណែនាំឱ្យអនុវត្តន៍ថ្មីៗតាមរយៈគម្រោង ឬជាការច្នៃប្រឌិតថ្មីរបស់អ្នកប្រើប្រាស់ដី។ រាល់ព័ត៌មានទាំងអស់ដែលត្រូវបានចងក្រងជាឯកសារតាមរយៈការប្រើកម្រងបញ្ជីសំណួររបស់ វ៉ូខេត អាចទាញយកបានពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋាននៃបច្ចេកទេស SLM ជាសកល និងអាចយកទៅផ្សព្វផ្សាយបន្តស្តីពីចំណេះដឹងការគ្រប់គ្រងដីប្រកបដោយចីរភាព និងធ្វើឱ្យប្រសើរឡើងនូវការសចក្តីសម្រេចចិត្តសម្រាប់ការអនុវត្តន៍ និងការពង្រីកបន្ថែមទៀតស្តីពីការគ្រប់គ្រងដីប្រកបដោយចីរភាព។
ដំណើរការនៃការចងក្រង និងត្រួតពិនិត្យទិន្នន័យរបស់ វ៉ូខេត
តើអ្នកនឹងចងក្រងឯកសារបច្ចេកទេស SLM ឬវិធីសាស្រ្តផ្សព្វផ្សាយ SLM – ឬទាំង ២? ហើយអ្វី គឺជាភាពខុសគ្នារវាងឯកសារទាំង ២ នេះ?
បច្ចេកទេស SLM គឺជាការអនុវត្តនៅទីវាលដែលគ្រប់គ្រងការធ្លាក់ចុះគុណភាពដី និង/ឬ ពង្រីកផលិតកម្ម។ បច្ចេកទេសមួយរួមមានវិធានការមួយ ឬច្រើន ដូចជា ក្សត្រសាស្ត្រ រុក្ខជាតិ រចនាស័ម្ពន្ធ និងវិធានការនៃការគ្រប់គ្រង។
ឧទាហរណ៍៖ https://qcat.wocat.net/en/wocat/technologies/view/technologies_3359/
វិធីសាស្ត្រផ្សព្វផ្សាយ SLM សំដៅទៅលើវិធីសាស្រ្ត និងមធ្យោបាយនានាដែលបានប្រើដើម្បីអនុវត្តបច្ចេកទេស SLM មួយឬ ច្រើន។ វារួមបញ្ចូលទាំងបច្ចេកទេស និងសម្ភារៈគាំទ្រ, ការចូលរួមនិងតួនាទីរបស់ភាគីពាក់ព័ន្ធផ្សេងគ្នា ។ល។ វិធីសាស្រ្តផ្សព្វផ្សាយមួយអាចផ្តោតទៅលើគម្រោង / កម្មវិធី ឬទៅនឹងសកម្មភាពផ្តួចផ្តើមដោយអ្នកប្រើប្រាស់ដីខ្លួនឯង។
ឧទាហរណ៍៖ https://qcat.wocat.net/en/wocat/approaches/view/approaches_3173/
កម្រងបញ្ជីសំណួរទាំង ២ បញ្ចូលគ្នាផ្តល់ជារូបភាពដ៏ពេញលេញមួយនៃការអនុវត្តបច្ចេកទេស SLM ។ ជាមតិយោបល់ ដំបូងអ្នកគួរបំពេញក្នុងកម្រងបញ្ជីសំណួរនៃបច្ចេកទេស SLM បន្ទាប់មកវិធីសាស្ត្រផ្សព្វផ្សាយ SLM ។ វិធីសាស្ត្រផ្សព្វផ្សាយមួយគួរតែភ្ជាប់ទៅមួយ ឬច្រើនបច្ចេកទេស។ ម៉ូឌុលជម្រើសប្រធានបទដែលផ្តល់ព័ត៍មានលំអិត និងជាក់លាក់ពីប្រធានបទ (ដូចជា ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ អត្ថប្រយោជន៍កាបូន / ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទីជម្រាលនិងការហូរច្រោះ និងការធ្វើផែនទីការធ្លាក់ចុះគុណភាពដីនិងអភិរក្ស)។ សូមមើល qcat.wocat.net
របៀបនៃការចងក្រង និងត្រួតពិនិត្យទិន្នន័យ វ៉ូខេត
- បន្ស៊ាំខ្លួនអ្នកជាមួយកម្រងបញ្ជីសំណួរ (ទាញយកនៅhttps://www.wocat.net/en/global-slm-database/slm-practices-technologies-and-approaches) ។ ចូលទៅមើលកម្រងបញ្ជីសំណួរ និងអានការណែនាំខាងក្រោម។ សូមទាក់ទងទៅលេខាធិការដ្ឋានរបស់ វ៉ូខេត ប្រសិនបើអ្នកមានសំណួរ។
- ចាប់ផ្តើមបំពេញបញ្ជីសំណួរផ្អែកលើចំណេះដឹងរបស់អ្នក និងឯកសារដែលមាន។ សូមសរសេរអោយបានច្បាស់លាស់ និងអាចយល់បាន។
- កំណត់អ្នកប្រើប្រាស់ដី និងបុគ្គលសំខាន់ៗផ្សេងទៀតដែលមានចំណេះដឹងជ្រៅជ្រះនៃបច្ចេកទេស / វិធីសាស្ត្រផ្សព្វផ្សាយ SLM (ជាមតិយោបល់ គួរតែជាក្រុមអ្នកជំនាញដែលមានចំណេះដឹង និងបទពិសោធន៍ខុសៗគ្នា)។
- ប្រមូលទិន្នន័យនៅទីវាល និងព័ត៍មានតាមរយៈការសម្ភាសជាមួយអ្នកប្រើប្រាស់ដីម្នាក់ (ច្រើននាក់) និងបុគ្គលសំខាន់ៗ។ ធ្វើការវាស់វែង និងថតរូបភាព និងគូរគំនូសបច្ចេកទេស។
- បញ្ចូលព័ត៍មានដែលបានចងក្រងនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋាននៃបច្ចេកទេស SLM ជាសកល។ សូមចូលទៅកាន់qcat.wocat.netនិងបង្កើតទម្រង់ទិន្នន័យបច្ចេកទេស/ វិធីសាស្ត្រផ្សព្វផ្សាយ SLM ថ្មី។ បញ្ចូលទិន្នន័យដែលបានចងក្រង – ផ្នែកដោយផ្នែក និងបញ្ចូលរូបភាព និងជាទម្រង់ឌីជីថលផ្សេងៗ។
- ប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋាននៃបច្ចេកទេស SLM ជាសកលនឹងណែនាំអ្នកពីរបៀបកែសម្រួល និងដាក់បញ្ជូនទិន្នន័យរបស់អ្នកសម្រាប់ត្រួតពិនិត្យតែត្រូវប្រាកដថាវាពេញលេញ ច្បាស់លាស់ និងអាចយល់បាន។ អ្នកអាចអញ្ជើញអ្នកត្រួតពិនិត្យ (ដែលបានចុះឈ្មោះរួចជាអ្នកប្រើប្រាស់ WOCAT ទស្សនៈពិភពលោកស្តីពីវិធីសាស្ត្រ និងបច្ចេកទេសអភិរក្ស) ដើម្បីជួយអ្នក។
ចំណាំ ១៖ សូមបំពេញបញ្ជីសំណួរដាច់ដោយឡែកពីគ្នានៃបច្ចេកទេស និងវិធីសាស្ត្រផ្សព្វផ្សាយនីមួយៗ។
ចំណាំ ២៖ នៅពេលដែលធ្វើការបកប្រែ មាតិកានៃភាសាដើមនឹងចំលងទៅក្នុងប្រអប់អត្ថបទដែលអនុញ្ញាតអោយអ្នកធ្វើការបកប្រែ។ ប្រអប់គូសគ្រីស គឺភ្ជាប់ទៅគ្រប់ការបកប្រែទាំងអស់ មានន័យថាវាតែងតែផ្លាស់ប្តូរជាគ្រប់ភាសា។
តួនាទីនៃការត្រួតពិនិត្យ
អ្នកចងក្រង
អ្នកចងក្រង ជាអ្នកទទួលខុសត្រូវក្នុងការបញ្ចូលទិន្នន័យនេះ ហើយអាចអញ្ជើញអ្នកកែសម្រួលបាន (អ្នកប្រើប្រាស់របស់វ៉ូខេត) ដើម្បីជួយក្នុងការបង្កើតវា។ នៅពេលដែលទិន្នន័យត្រូវបានបញ្ចូលរួចរាល់ហើយ អ្នកចងក្រងអាចបញ្ជូនវាដើម្បីឱ្យអ្នកកែសម្រួលត្រួតពិនិត្យ។
អ្នកកែសម្រួល
អ្នកកែសម្រួលអាចកែសម្រួលបច្ចេកទេស SLM/ វិធីសាស្ត្រផ្សព្វផ្សាយ ប៉ុន្តែពួកគេមិនអាចបញ្ជូនវាដើម្បីត្រួតពិនិត្យបាននោះទេ ឬក៏អញ្ជើញអ្នកកែសម្រួលផ្សេងទៀតបាននោះទេ។
អ្នកត្រួតពិនិត្យ
អ្នកត្រួតពិនិត្យអាចយល់ព្រម ឬច្រានចោល បច្ចេកទេស SLM/ វិធីសាស្ត្រផ្សព្វផ្សាយ ព្រមទាំងអាចកែសម្រួលវាផងដែរ។
អ្នកបោះពុម្ពផ្សាយ
អ្នកបោះពុម្ពអាចយល់ព្រម ឬច្រានចោល បច្ចេកទេស SLM/ វិធីសាស្ត្រផ្សព្វផ្សាយ ព្រមទាំងអាចកែសម្រួលវាផងដែរ។
លេខាធិការដ្ឋាន វ៉ូខេត
លេខាធិការដ្ឋានរបស់វ៉ូខេត អាចពិនិត្យ និងបោះពុម្ពបច្ចេកទេស SLM/ វិធីសាស្ត្រផ្សព្វផ្សាយ។លេខាធិការដ្ឋានក៏អាចចាត់តាំងអ្នកត្រួតពិនិត្យ និងអ្នកបោះពុម្ពផងដែរ។
សូមជួយពួកយើងដើម្បីកែលម្អ វ៉ូខេត
អរគុណសម្រាប់ការរួមចំណែកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋាននៃបច្ចេកទេស SLM ជាមួយទិន្នន័យ SLM ដែលមានគុណភាព! វ៉ូខេត ផ្តល់ភាពបត់បែន និងឧបករណ៍ជំនួយដល់អ្នកប្រើប្រាស់។ សូមជួយពួកយើងដើម្បីកែលម្អកម្រងបញ្ជីសំណួរដែលមាន និងរួមចំណែកអភិវឌ្ឍន៍ម៉ូឌុលកម្រងបញ្ជីសំណួរថ្មីដែលមានប្រធានបទជាក់លាក់ទាក់ទងនឹងបច្ចេកទេស SLM ។ សូមផ្ញើធាតុចូល ឬមតិយោបល់ទៅកាន់៖ wocat@cde.unibe.ch