Просмотреть можно только данные, находящиеся в открытом доступе.

Результаты поиска (1991)

បច្ចេកទេសដាំត្រប់វែងក្នុងចម្ការក្រូចឆ្មារ
technologies

បច្ចេកទេសដាំត្រប់វែងក្នុងចម្ការក្រូចឆ្មារ [ប្រទេសកម្ពុជា]

ការដាំដំណាំត្រប់វែងតាមចន្លោះដើមក្រូចឆ្មារដោយប្រើកាកសំណល់ពីបន្ទប់ទឹកជាមួយកាកសំណល់ពីដំណាំផ្សេងៗដើម្បីជំនួយសារធាតុចិញ្ចឹមដល់ដីដោយមិនប្រើប្រាស់ជីគីមី។

  • Составитель: Be Gechkim
ការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នសម្រាប់កែប្រែគុណភាពដី
technologies

ការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នសម្រាប់កែប្រែគុណភាពដី [ប្រទេសកម្ពុជា]

កាកសំណល់ពីឡជីវឧស្ម័នផលិតពីលាមកគោ ប្រើប្រាស់ធ្វើជាជីធម្មជាតិដ៏សំខាន់សម្រាប់ការងារដាំដុះ គឺជាប្រភេទ ជីសរីរាង្គពីធម្មជាតិដែលរលួយល្អ គ្មានក្លិនស្អុយ មិនមានគ្រាប់ស្មៅចង្រៃ ផ្សិត និងមេរោគផ្សេងៗ ហើយអាចប្រើ ប្រាស់បានភ្លាមៗក្រោយការបង្ហូរចេញ។ ជីប្រភេទនេះជួយបង្កើនគុណភាពដី រយៈពេលវែង ដោយសារវាជាជីសរីរាង្គ ដែលបម្លែងជាបណ្តើរៗជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។

  • Составитель: Nary Lay
ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
technologies

ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ [ប្រទេសកម្ពុជា]

សូឡាបូមទឹកជាបច្ចេកទេសមួយដែលប្រើប្រាស់បន្ទះសូឡាសម្រាប់ទាញយកប្រភពថាមពលពីព្រះអាទិត្យ ហើយបំលែងជាថាមពលអគ្គិសនីដើម្បីដំណើរការម៉ូទ័រសម្រាប់បូមទឹកពីប្រភពនានារួមទាំងប្រភពទឹកក្រោមដីផងដែរ។ សូឡាបូមទឹកអាចកាត់បន្ថយការចំណាយ និងមិនមានបញ្ចេញឧស្ម័ន (CO2) ដែលជាជម្រើសល្អនៃការបង្កើនភាពធន់ទ្រាំ និងរួមចំណែកការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

  • Составитель: Sok Pheak
ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង
technologies

ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង [ប្រទេសកម្ពុជា]

បច្ចេកទេសដាំត្រប់វែងដោយប្រើគម្របថង់(បន្ទះ)ប្លាស្ទិក និងស្រោចស្រពដោយប្រព័ន្ធតំណក់ទឹកដើម្បីទប់ស្កាត់ការដុះលូតលាស់របស់ស្មៅចង្រៃ រក្សាសំណើមដី សន្សំសំចៃទឹក និងកាត់បន្ថយកម្លាំងពលកម្មក្នុងការ ថែទាំ សម្អាតស្មៅ ស្រោចទឹក និងដាក់ជី ដើម្បីបង្កើនផលិតកម្ម និងប្រាក់ចំណូល។

  • Составитель: Navin Chea
ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី
technologies

ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី [ប្រទេសកម្ពុជា]

ការដាំដំណាំបន្ថែមបំពេញចន្លោះដីដោយដាំត្រប់វែងនៅចន្លោះដើមស្វាយប្រើចំបើងគ្របលើគល់ដំណាំ និង ពង្រាយពេញលើដីដើម្បីរក្សាសំណើម ការពាររំហួតដោយកម្តៅថ្ងៃ។ ពេលចំបើងរលួយក្លាយជាជី និងធ្វើឱ្យដីធូរ។ កសិករអាចប្រមូលផលបានពីការដាំដំណាំអាយុកាលខ្លី ក្នុងរយៈពេលពី៣ ឆ្នាំដំបូងមុនពេលដើមស្វាយផ្តល់ផលពេញលេញ។

  • Составитель: Navin Chea
កសិរុក្ខកម្ម ៖ ការដាំដំណាំបន្លែក្នុងចំការក្រូចពោធិ៍សាត់
technologies

កសិរុក្ខកម្ម ៖ ការដាំដំណាំបន្លែក្នុងចំការក្រូចពោធិ៍សាត់ [ប្រទេសកម្ពុជា]

ការដាំម្ទេស (ឬដំណាំរយៈពេលខ្លីផ្សេងៗទៀត) តាមចន្លោះដើមក្រូចពោធិ៍សាត់ទើបដាំថ្មី ជាប្រព័ន្ធកសិរុក្ខកម្ម ដើម្បីបង្កើនចំណូល ប្រើប្រាស់អស់លទ្ធភាពដី ចំណេញពេលវេលាថែទាំ ស្រោចស្រព និងបង្កើនជីជាតិដីដោយប្រើប្រាស់កាកសំណល់ពីដំណាំជាមួយលាមកគោជួយកាត់បន្ថយការប្រើប្រាស់ជីគីមី។

  • Составитель: Be Gechkim
ការបង្កើនផលិតកម្មដំណាំហូបផ្លែជាមួយប្រព័ន្ធកសិកម្មចម្រុះ
technologies

ការបង្កើនផលិតកម្មដំណាំហូបផ្លែជាមួយប្រព័ន្ធកសិកម្មចម្រុះ [ប្រទេសកម្ពុជា]

ប្រព័ន្ធកសិកម្មចម្រុះគឺជាការធ្វើកសិកម្មច្រើនប្រភេទដែលមានដូចជា៖ផលិតកម្មដំណាំ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីនៅលើទីតាំងតែមួយ។ ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ បានជួយបង្កើនគុណភាពដី និងបង្កើនផលិតផលឈើហូបផ្លែយ៉ាងមានប្រសិទ្ធភាពដោយបានប្រើប្រាស់ធនធានក្នុងចម្ការឱ្យអស់លទ្ធភាពកាត់បន្ថយធាតុចូលកសិកម្មពីខាងក្រៅ។

  • Составитель: Sok Pheak
បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ
technologies

បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ [ប្រទេសកម្ពុជា]

ការដាំបន្លែឆ្លាស់រង ដោយប្រើប្រភេទផ្សេងៗគ្នា (សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ និង​ត្រកួន) ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​ពី​សត្វល្អិត​ដោយ​រួមផ្សំ​​ជាមួយ​ការ​សម្លាប់​មេរោគ​ក្នុង​ដី​​មុនពេល​​ដាំ​ដោយ​​​​ប្រើ​កំបោរ ហើយ​ក៏​បាន​ប្រើថ្នាំ​កំចាត់​សត្វល្អិត​ផ្សំ​ពីរុក្ខជាតិ​ផងដែរ​​ក្នុងពេល​ដាំ​ដុះ។ ​បច្ចេក​​ទេស​​​​​​នេះ​​​បាន​​​អនុវត្ត​​​លើ​ការ​ដាំ​បន្លែ​តាម​​ច្រាំង​​ទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ។

  • Составитель: Nary Lay
ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី
approaches

ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី [ប្រទេសកម្ពុជា]

ការចងក្រងក្រុមកសិករដាំបន្លែសុវត្ថិភាពត្រូវបានបង្កើតឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង វាជាផ្នែកមួយនៃសហគមន៍កសិកម្ម (AC)។ ក្រុមនេះ គឺគាំទ្រទៅដល់ការលក់ផលិតផល តាមរយៈការប្រមូលផ្តុំបង្កើតជាក្រុមឡើងសម្រាប់អ្នកទិញ។ អ្នកផលិត និងអ្នកទិញបាន ចុះកិច្ចសន្យាដែលជាលក្ខខណ្ឌជាចម្បង និងកិច្ចយល់ព្រមព្រៀងគ្នា។ លក្ខខណ្ឌជាចម្បង គឺត្រូវដាំដុះដោយប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មតាមកម្រិតស្តង់ដារ ដើម្បីធានាសុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។

  • Составитель: Navin Chea
UNDESERT Plan Vivo Carbon Stocking
unccd

UNDESERT Plan Vivo Carbon Stocking

The Plan Vivo System provides a proven institutional framework for a properly financed and structured approach to supporting local communities and smallholders to cultivate, manage and protect trees. It facilitates the planning, management and monitoring of project activities and CO2 benefits generated by projects. The system incorporates a set of ...

  • Составитель: UNCCD PRAIS